Wisdoms

Pick A Leaf And Learn What Kind Of Person Are You In A Relationship
សង្គម

ជ្រើសរើស​ស្លឹក​ឈើ​មួយ អាច​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​បែប​ណា​ក្នុង​ទំនាក់ទំនង​ស្នេហា

នៅ​ក្នុង​ទំនាក់ទំនង​ស្នេហា​រវាង​មនុស្ស​ពីរ​នាក់ ជឿ​ថា​រមែង​មាន​ការ​គិត​និង​ចំណង់ចំណូលចិត្ត​ខុស​ពី​គ្នា អ្នក​ខ្លះ​ទៅ​ចូលចិត្ត​លេង​សើច​ច្រើន ខ្លះ​ចូលចិត្ត​ភាព​ស្ងប់ស្ងាត់​អ្វី​ជា​ដើម។ តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត​មួយ​នេះ យើង​គ្រាន់​តែ​ឲ្យ​អ្នក​ជ្រើសរើស​នូវ​រូបភាព​ស្លឹក​ឈើ ១ ក្នុង​ចំណោម​រូបភាព​ទាំង ៤ ហើយ​អាច​បង្ហាញ​ច្បាស់​ពី​ចរិត​លក្ខណៈ​របស់​អ្នក​នៅ​ក្នុង​ទំនាក់ទំនង​ស្នេហា​បាន។ តោះ​ទៅ​ផ្ទៀងផ្ទាត់​ចម្លើយ​នៅ​ខាង​ក្រោម៖ ស្លឹក​ឈើ​ទី ១ ជា​ប្រភេទ​មនុស្ស​ដែល​មាន​គោលដៅ​ច្បាស់លាស់​ក្នុង​រឿងរ៉ាវ​ស្នេហា ហើយ​ស្មោះត្រង់​ទៅ​កាន់​ដៃ​គូ​របស់​ពួក​គេ​ខ្លាំង​ណាស់។ ប្រសិន​អ្នក​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ជាមួយ​នរណា​ម្នាក់​ហើយ អ្នក​នឹង​ដាក់​ចិត្ត​ព្រម​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​គេ ដោយ​មិន​ស្ទាក់ស្ទើរ​នោះ​ឡើយ។ ស្លឹក​ឈើ​ទី ២ ជា​មនុស្ស​ដែល​ស្រលាញ់​ការ​មាន​សេរីភាព ដោយ​ជា​ទូទៅ​នៅ​ពេល​អ្នក​ធ្លាក់​ចូល​ក្នុង​អន្លង់​ស្នេហ៍​ជាមួយ​នរណា​ម្នាក់​ហើយ អ្នក​មិន​សូវ​ចេះ​បង្ហាញ​អារម្មណ៍​ចំៗ​ឬ​ពិត​ប្រាកដ​រយៈ​ពេល​យូរ​ទេ ព្រោះ​អ្នក​តែងតែ​ខ្លាច​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​រឿង​អ្វី​មួយ​ដែល​ពិបាក​នឹង​ដក​ចិត្ត​មិន​រួម។ ស្លឹក​ឈើ​ទី ៣ ជា​មនុស្ស​ដែល​ស្រលាញ់​នរណា​ម្នាក់ គឺ​ដាក់ចិត្ត​ដាក់​កាយ​ឲ្យ​គេ​អស់​ហើយ ​បើ​ទោះ​បី​ជា​មើល​ឃើញ​ចំណុច​មិន​ល្អ​មួយ​ចំនួន​របស់​គេ​ក៏​ដោយ។ សាមញ្ញ​ទៅ​អ្នក​អាច​បត់បែន​និង​សម្រប​តាម​គេ​បាន​ច្រើន ប៉ុន្តែ​មនុស្ស​ប្រភេទ​នេះ​ក៏​ត្រូវ​បាន​ណែនាំ​ឲ្យ​គួរ​ថែរក្សា​ខ្លួន​ឯង និង​រៀន​ស្រលាញ់​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​ផង។…

Bv
ប្លែកៗ

លេង​ប៉ា​មួយ​ចាស់​ដៃ! កូន​ប្រុស​កាត់​ត​រូប​ឪពុក​ខ្លួន​ឯង ដាក់​ចូល​សុទ្ធ​តែ​ភាពយន្ត​ហូលីវូដ​ល្បីៗ

មាន​មធ្យោបាយ​ជា​ច្រើន​ក្នុង​ការ​បង្ហាញ​ពី​ក្តី​ស្រលាញ់ ឬ​បង្កើត​ក្តី​សុខ​សម្រាប់​ឪពុកម្តាយ​ដែល​ជា​អ្នក​មាន​គុណ​របស់​យើង តែ​បើ​ក្រឡេក​មក​បុរស​ម្នាក់​មាន​ឈ្មោះ Matt Bonito ឯ​ណេះ​វិញ បាន​ជ្រើសរើស​វិធី​ចម្លែក​ពី​គេ ដោយ​ធ្វើ​ការ​កាត់​ត​រូបភាព​ឪពុក​មាន​ឈ្មោះ Dom Bonito ទៅ​ក្នុង​ឈុត​ឆាក​ភាពយន្ត​ហូលីវូដ​ល្បីៗ​ជា​ច្រើន​សន្លឹក។ មាន​ទាំង​ឈុត​ក្នុង​ភាព​យន្ត ឈុត​ក្នុង​វីដេអូ​ចម្រៀង និង​ព្រឹត្តិការណ៍​ធំៗ​នានា​នៅ​ទូទាំង​សកលលោក។ តោះ​ធានា​ថា​រូបភាព​ទាំង​អស់​នោះ ប្រាកដ​ជា​ធ្វើ​ឲ្យ​អ្នក​អស់​សំណើច​ជាក់ជា​មិន​ខាន៖ ១) ក្នុង​ភាពយន្ត Titanic ២) ក្នុង​ភាពយន្ត The Avengers ៣) ការ​ថត Selfie ជាមួយ​តារា​ល្បីៗ ៤) ក្នុង​ភាពយន្ត Home Alone ៥)…

Hhg
សង្គម

ចូលចិត្ត​បង្ហោះ​រឿង ៣ នេះ​លើ​បណ្ដាញ​សង្គម​កុំ​ថា​ល្អ បើ​មនុស្ស​ស្រី​ឆ្លាត​គេ​មិន​ធ្វើ​អ៊ីចឹង​ទេ!

មនុស្ស​រាល់​គ្នា​នៅ​ពេល​បច្ចុប្បន្ន​មាន​ស្មាតហ្វូន​នៅ​នឹង​ដៃៗ​សឹង​តែ​គ្រប់​គ្នា ហើយ​មិន​ថា​តែ​បុរស​ឬ​នារី ក៏​រមែង​មាន​គណនី​បណ្តាញ​សង្គម​រៀងៗ​ខ្លួន។ ជាមួយ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម វា​ក៏​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​មួយ​ផ្នែក​ធំ​សម្រាប់​មនុស្ស​ទូទៅ មិន​ថា​តែ​ការ​កម្សាន្ត ការ​រក​ប្រាក់​ចំណូល​តាម​រយៈ​ការ​ធ្វើ​អាជីវកម្ម ឬ​ការ​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន។ ប៉ុន្តែ​ក្នុង​នោះ​វា​ក៏​បាន​បង្កប់​នូវ​ផល​ប៉ះពាល់​ខ្លះ​ផង​ដែរ ដែល​មនុស្ស​មួយ​ផ្នែក​តូច​គិត​មិន​សូវ​ដល់ ហើយ​វា​ជា​ទម្លាប់​ដែល​អ្នក​គួរ​ជៀសវាង។ ក្នុង​អត្ថបទ​នេះ យើង​និយាយ​ទៅ​ដល់​នារី ដែល​គួរ​ជៀសវាង​ការ​បង្ហោះ​នូវ​រឿងរ៉ាវ ៣ លើ​បណ្តាញ​សង្គម៖ ១) ស្នេហា​ផ្អែមល្ហែម មិន​មែន​ថា​មិន​គួរ​បង្ហោះ​នោះ​ទេ បើ​យើង​ច្បាស់លាស់​ជាមួយ​នរណា​ម្នាក់​ហើយ ឬ​បាន​គ្នា​ជា​ប្តី​ប្រពន្ធ​ហើយ​នោះ ការ​ចែករំលែក​នូវ​ក្តី​សុខ​របស់​គ្រួសារ​ទៅ​កាន់​ពិភព​ខាង​ក្រៅ គឺ​ពុំ​មែន​ជា​រឿង​ខុស​ឆ្គង​ឡើយ។ ប៉ុន្តែ​បើ​ត្រឹម​ជា​សង្សារ​ឬ​មនុស្ស​ជិតដិត យល់​ល្អ​កុំ​បង្ហោះ​អ្វី​ឲ្យ​ស៊ី​ជម្រៅ​ខ្លាំង​ពេក​អី ជា​ពិសេស​គឺ​សកម្មភាព​ផ្អែមល្ហែម ព្រោះ​វា​អាច​ប៉ះពាល់​ដល់​កិត្តិយស​ខ្លួន​ឯង​ផ្ទាល់ និង​គ្រួសារ​ទៅ​ថ្ងៃ​មុខ ប្រសិន​មិន​បាន​ម្នាក់​នោះ​ជា​គូ​ជីវិត​ច្បាស់លាស់។ ២) ប្រពន្ធ​ដែល​ហែកហួរ​កេរ​ប្តី ឬ​គ្រួសារ​នៅ​លើ​បណ្តាញ​សង្គម…

T
សង្គម

១០ សន្លឹក​ចាក់​ចំ​ចរិត​មនុស្ស​មួយ​ចំនួន​ក្នុង​សង្គម និង​អ្នក​ដែល​គិត​ឃើញ​តែ “អវិជ្ជមាន”

នៅ​ក្នុង​ពិភពលោក​យើង​នេះ មាន​មនុស្ស​ចរិត​ផ្សេង​ពី​គ្នា​គ្រប់​បែប​សណ្ឋាន ខ្លះ​ដែល​គិត​ឃើញ​តែ​វិជ្ជមាន​ទៅ ក៏​មើល​តែ​ឃើញ​រឿង​ល្អ ហើយ​បើ​ខ្លះ​ទៀត​គិត​ឃើញ​តែ អវិជ្ជមាន ក៏​ចេះ​តែ​ទើស​រឿង​នេះ​រឿង​នោះ និង​មិន​ងាយ​ពេញ​ចិត្ត​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​របស់​ពួក​គេ​ឡើយ។ មាន​រឿងរ៉ាវ​ជា​ច្រើន​ទៀត​ដែល​យើង​រមែង​ជួប​នៅ​នឹង​ភ្នែក​ពិតៗ ហើយ​វា​ជា​បទពិសោធន៍​ដែល​អ្នក​គួរ​ជៀសវាង។ តាម​រូបភាព​ជា​ច្រើន​សន្លឹក​ពី​គេហទំព័រ Success Pictures បាន​បង្ហាញ​នូវ​អត្ថន័យ​នៃ​មនុស្ស​មួយ​ចំនួន​ក្នុង​លោក​បច្ចុប្បន្ន និង​សារ​បំផុស​ទឹក​ចិត្ត​ខ្លះ​ដែល​អ្នក​គួរ​ស្វែងយល់៖ ១) អ្នក​ខ្លះ​ធ្វើ​បុណ្យ​យក​មុខ ធ្វើ​ដោយ​មាន​ចេតនា ដើម្បី​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា​ខ្លួន​ជា​មនុស្ស​ល្អ ២) គ្រប់​ទង្វើ​ល្អៗ​របស់​អ្នក នឹង​ទទួល​បាន​ការ​ត្រលប់​មក​វិញ​ដោយ​មធ្យោបាយ​ឬ​ផ្លូវ​ណា​មួយ​នៅ​ពេល​ខាង​មុខ ៣) ភាព​ជោគជ័យ​ពេល​ខ្លះ​មិន​អាច​មើល​ឃើញ​នៅ​នឹង​មុខ ឬ​ត្រឹម​រយៈ​ពេល​ខ្លី​នោះ​ទេ ៤) មនុស្ស​ខ្លះ​ធ្វើ​ដូច​ជា​ចិត្ត​ល្អ​ចង់​ជួយ​​យើង​ណាស់ តែ​ការ​ពិត​គេ​បន់​ឲ្យ​តែ​យើង​ដួល ៥) អ្នក​មិន​អាច​ដឹងច្បាស់​ពី​ទុក្ខ​លំបាក​របស់​នរណា​ម្នាក់​បាន​ទេ ប្រសិន​អ្នក​ពុំ​មែន​ជា​គេ ៦)…

ធ្លាក់យន្តហោះ
កីទ្បា

ធ្លាក់យន្តហោះដឹកក្រុមបាល់​ទាត់មួយ​នៅ​ប្រេស៊ីល ប្រធានក្លិប ​និង​កីឡាករ៤​នាក់​ស្លាប់

វា​ជា​រឿងមួយ​ដ៏សោកសៅបំផុតក្នុង​ពិភពបាល់​ទាត់ពិសេស​ប្រទេស​ប្រេស៊ីលទាំងមូល! យន្ដហោះមួយគ្រឿងដឹកប្រធានក្លិប និងកីឡាករ ៤ នាក់របស់ក្លឹបបាល់ទាត់លេង​ក្នុង​លីគ​ទី​៤ ប្រេស៊ីល FR Palmas ត្រូវបានគេរាយការណ៍ថាបានធ្លាក់នៅព្រឹកនេះក្នុងឧប្បត្តិហេតុមួយនៅ Tocantins ។ អ្នកនាំពាក្យរបស់ក្លិបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្ដហោះបានធ្លាក់ភ្លាមៗ ពេល​ឡើង​ផុតគន្លងផ្លូវ ស្រប​ពេលហោះឡើង​ខណៈដែលពួកគេធ្វើដំណើរទៅកាន់​ទីក្រុង Goiania ដើម្បីប្រកួតជាមួយក្រុម Vila Nov។ សោកនាដកម្មនេះបានធ្វើឱ្យប្រធានក្លឹបលោក Lucas Meira និងកីឡាករ ៤ នាក់គឺ Lucas Praxedes, Guilherme Noé, Ranule និង Marcus…

ត្រីប៉ាស៊ីអ៊ី
ដើរកម្សាន្ត

ស្វែងយល់៖ ត្រីប៉ាសេអ៊ីរស់​នៅ​តែក្នុងទន្លេមេគង្គ មាន​តម្លៃ៦០ម៉ឺនរៀលក្នុងមួយគីឡូ

ត្រីប៉ាសេអ៊ី ដែលប្រជាជនខ្មែរខ្លះបានត្រឹមតែលឺឈ្មោះ និងដឹងត្រឹមថាមានតម្លៃថ្លៃនោះ អាចលក់បានក្នុងមួយគីឡូក្រាម រហូតដល់ ៦០០ ០០០រៀល ឯណោះ។ តើត្រីប៉ាសេអ៊ី មានលក្ខណៈជីវសាស្ត្រ ជីវចម្រុះ បញ្ហាប្រឈម និងកត្តាអ្វីខ្លះ? បើតាមការបញ្ជាក់របស់ លោក ចាន់ សុខហេង អនុប្រធានការិយាល័យស្រាវជ្រាវបច្ចេកទេសជលផល នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប និងជាអ្នករៀបរៀងសៀវភៅ “ត្រីទឹកសាប នៅព្រះរាជាណាចក្រកម្ពុជា” បានឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជាឲ្យដឹងថា ត្រីប៉ាសេអ៊ីជាប្រភេទត្រីមានស្រកា ហើយមានវត្តមានតែនៅក្នុងទន្លេមេគង្គតែប៉ុណ្ណោះ ដោយឡែកនៅកម្ពុជា វារស់នៅប្រចាំតំបន់មេគង្គលើ ក្នុងខេត្តក្រចេះ (ចាប់ពីតំបន់កាំពីឡើងទៅខេត្តស្ទឹងត្រែង) ស្ទឹងត្រែង និងរតនៈគីរី។ ត្រីប៉ាសេអ៊ីស្ថិតនៅក្នុងអម្បូរ Cyprinidae ហើយមានឈ្មោះវិទ្យាសាស្ត្រ…

4
ប្លែកៗ

តេស្តសំណាង! តើជីវិតអ្នកពឹងផ្អែកលើអ្វី ដើម្បីទទួលបានលាភសំណាង!

ឧទាហរណ៍ថា! ប្រសិនបើអ្នកមានសំណាងត្រូវឆ្នោតលេខធំ តើអ្នកនឹងទិញអ្វីមុនគេ? អ្វីដែលអ្នកជ្រើសរើស វានឹងប្រាប់ពីអ្វីដែលអ្នកអាចពឹងផ្អែកបាន ដើម្បីទទួលបានលាភសំណាងក្នុងជីវិត។ A. កប៉ាល់ ជាក់ស្ដែង អ្នកជាមនុស្សដែលមានមិត្តភក្តិច្រើន ដូច្នេះសំណាងអ្នកគឺស្ថិតលើការពឹងពាក់លើអ្នកដទៃ ព្រោះអ្នកមិនអាចខំប្រឹងតែម្នាក់ឯង ហើយក្លាយជាអ្នកមានឡើយ។ អ្នកមិនពូកែ ហើយក៏មិនមានមហិច្ឆតាធំដែរ។ សំណាងអ្នកមានមនុស្សគាំទ្រគ្រប់ទីកន្លែងដែលអ្នកទៅជួបចៅហ្វាយល្អ ដៃគូដែលមានទេពកោសល្យ មិត្តរួមការងារនិ ងមិត្តភក្តិដើម្បីជួយ។ ជាលទ្ធផលការងារក៏ដូចជាស្ថានភាពសេដ្ឋកិច្ចរបស់អ្នក នឹងកាន់តែមានច្រើន និងមានស្ថិរភាព។ B. ផ្ទះ ដើម្បីឱ្យមានស្ថានភាពសេដ្ឋកិច្ចល្អ អ្នកអាចពឹងផ្អែកលើគ្រួសារ សាច់ញាតិ ឬបងប្អូន។ ភាគច្រើនអ្នកមកពីគ្រួសារអ្នកមាន ដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីឪពុកម្តាយ។ ក្នុងករណីផ្សេងទៀត ប្រហែលជាគ្រួសារអ្នកនឹងណែនាំអ្នកក្នុងមាគ៌ាអាជីពត្រឹមត្រូវណែនាំ…

4
ប្លែកៗ

តើអ្នកជាមនុស្សបែបណា នៅក្នុងរឿងស្នេហា?

ជ្រើសរើសរូបមួយ ដើម្បីធ្វើតេស្តអ្នកខ្លួនឯងថា តើអ្នកជាមនុស្សបែបណានៅក្នុងរឿងស្នេហា? ជាការពិតណាស់ ចម្លើយនឹងឆ្លើយនៅខាងក្រោមនេះ តាមរយៈរូបមួយដែលអ្នកជ្រើសរើស។ ១. ទឹកដោះគោ ប្រសិនបើអ្នកជ្រើសរើសរូបនៅអក្សរ A ដែលជាទឹកដោះគោស្រស់ នោះបង្ហាញថា អ្នកតែងតែដឹកនាំខួរក្បាលរបស់អ្នកគ្រប់ស្ថានភាពទាំងអស់ រួមទាំងស្នេហាផងដែរ។ ដូច្នេះអ្នកប្រាកដជាមិនល្ងង់ទេ ពេលធ្លាក់ក្នុងអន្លង់ស្នេហ៍។ អ្នកជាមនុស្សម្នាក់ដែលស្រលាញ់និ ងចង់ឱ្យគេស្រលាញ់។ ប៉ុន្តែនេះមិនមានន័យថាអ្នកពឹងផ្អែក និងពឹងផ្អែកខ្លាំងពេកលើអារម្មណ៍របស់អ្នកដទៃទេ ដែលអនុញ្ញាតឱ្យពួកគេរៀបចំអ្នក។ អ្នកដឹងពីអ្វីដែលទំនាក់ទំនងមានតម្លៃក្នុងការវិនិយោគ។ ប្រសិនបើវាមិនដំណើរការអ្នកនឹងកាត់ផ្តាច់វាដោយស្វ័យប្រវត្តិ។ ២. ស៊ុតចៀន ប្រសិនបើអ្នកជ្រើសយករូបទី២ នេះបង្ហាញថា អ្នកមិនមែនជាមនុស្សដែលងាយស្រលាញ់នោះទេ វាពិបាកណាស់ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយភេទផ្ទុយ។ អ្នកត្រៀមខ្លួនប្រគល់ និងថែរក្សាមនុស្សដែលអ្នកស្រលាញ់ លះបង់ដើម្បីពួកគេ។…

Jhh
សង្គម

របស់ ៣ យ៉ាង​ដឹង​ថា​ឈឺ​ចាប់​ហើយ តែ​មនុស្ស​ស្រី​នៅ​បន្ត​យក​ខ្លួន​បៀត ហើយ​លែង​រស់នៅ​ជា​ខ្លួន​ឯង

រឿង​ខ្លះ បញ្ហា​ខ្លះ ទោះ​ដឹង​ថា​អាច​នឹង​ឈឺ​ចាប់​ហើយ តែ​បេះដូង​នៅ​តែ​ហាម​មិន​ទាន់​ចង់​ឲ្យ​ដក​ខ្លួន​ចេញ​ក្នុង​ពេល​នេះ។ ពេល​ខ្លះ​ដោយសារ​គិត​ថា មួយ​រយៈ​ពេល​ក្រោយ​នឹង​លែង​អី ហើយ​បើ​ជា​នារី​មាន​គ្រួសារ និង​កូនៗ​ទៀត​នោះ គឺ​រមែង​គិតគូរ​ដល់​កិត្តិយស​ស្វាមី និង​ក្តីសុខ​របស់​កូន។ ខាង​ក្រោម​នេះ យើង​បង្ហាញ​ពី​អារម្មណ៍​ឈឺចាប់ ៣ របស់​មនុស្ស​ស្រី​ភាគ​ច្រើន ដែល​ដឹង​ថា​ឈឺចាប់​ហើយ លំបាក​ហើយ តែ​នៅ​បន្ត​យក​ខ្លួន​បៀត និង​តែងតែ​លើកលែង​ទោស​ឲ្យ៖ ១) ការ​ផិត​ក្បត់​របស់​ស្វាមី នារីៗ​គ្នា​យើង​ពេល​ខ្លះ​ស្តាប់​ទៅ​ប្លែក​ដែរ ដឹង​ថា​គេ​ក្បត់​ហើយ​ គេ​មាន​ស្រី​ផ្សេង​ហើយ តែ​នៅ​តែ​ទទួល​យក​និង​អភ័យទោស​ឲ្យ​គេ។ មិនមែន​ថា​ប្តី​មាន​ស្រី​ក្រៅ ខ្លួន​មិន​ឈឺចាប់​នោះ​ទេ តែ​ស៊ូ​ឈឺចាប់ ក៏​ដើម្បី​តែ​ក្តី​សុខ​កូន និង​សុភមង្គល​គ្រួសារ ហើយ​ទោះ​មាន​បញ្ហា​បែប​ណា នៅ​មុខ​កូន នារី​នោះ​កម្រ​ទម្លាក់​ទឹក​មុខ​ណាស់…

3e45975508b07cd2a36e6cf1e4
សង្គម

នេះ​មូលហេតុ​និង​ដំណោះស្រាយ ​បញ្ឈប់​សត្វ​មូស​លែង​ឲ្យ​ច្រៀង​រំខាន​អ្នក​នៅ​ពេល​គេង

ជឿ​ថា​មាន​មនុស្ស​ជា​ច្រើន​ធ្លាប់​បាន​ជួប បទពិសោធន៍​ដែល​មាន​មូស​ខ្លា​ញី​រមែង​ហោះ​មក​ក្រវែល​ចុះ​ឡើង​ក្បែរ​ត្រចៀក ហើយ​លឺ​សំឡេង​រំខាន​មួយ ដែល​យើង​និយម​និយាយ​ថា មូស​ច្រៀង​ក្បែរ​ត្រចៀក​រំខាន​ឲ្យ​គេង​មិន​លក់។ តើ​នោះ​មក​ពី​មូលហេតុ​អ្វី ហើយ​មាន​ដំណោះស្រាយ​បែប​ណា? តាម​របាយការណ៍​ពី Brightside យើង​បង្ហាញ​ដូច​ខាង​ក្រោម៖ តាម​ការ​ស្រាវជ្រាវ​ សត្វ​មូស​ដែល​ហោះ​មក​រក​យើង គឺ​ដោយសារ​ទាក់ទាញ​ចេញ​ពី​ក្លិន​ខ្លួន​របស់​យើង​នោះ​ឯង ហើយ​មួយ​ផ្សេង​ទៀត​នៅ​ពេល​គេង​យើង​ទម្លាប់​យក​ភួយ​គ្រប់​ជិត​មួយ​ដង​ខ្លួន នៅ​សល់​តែ​ផ្នែក​ក្បាល ហើយ​ត្រចៀក​ជា​ផ្នែក​កខ្វក់​មួយ​នៃ​ដង​ខ្លួន ដែល​ធ្វើ​ឲ្យ​មូស​ចូលចិត្ត​ហោះ​មក​ក្រវែល​ខ្លាំង​បំផុត។ សំឡេង​ដែល​ចេញ​ពី​សត្វ​មូស​នោះ គឺ​មិនមែន​វា​ច្រៀង​អ្វី​នោះ​ទេ ផ្ទុយ​ទៅ​វិញ​វា​គឺ​ជា​សំឡេង​ដែល​កើត​ចេញ​ពី​ការ​ត្រដាង​ស្លាប​ចុះ​ឡើង ជាមួយ​ល្បឿន​លឿន​បំផុត ២៥០ Motions ក្នុង​មួយ​វិនាទី។ តាម​ដឹង​សំឡេង​នេះ ក៏​ត្រូវ​បាន​គេ​ដឹង​ថា ជា​ការ​ប្រាស្រ័យទាក់ទង​រវាង​សត្វ​មូស​គ្នា​វា​ផង​ដែរ។ ដំណោះស្រាយ៖ ជា​ទូទៅ​សត្វ​មូស​វា​ចាប់​អារម្មណ៍​លើ​ពណ៌​ងងឹត អ៊ីចឹង​សូម​ស្លៀកពាក់​ឈុត​គេង​ពណ៌​ស្រស់ៗ ចាំ​បាច់​ត្រូវ​ងូត​ទឹក​សម្អាត​ខ្លួន​មុន​ចូល​គេង ដើម្បី​កុំ​ឲ្យ​មាន​ញើស​ជាប់​ខ្លួន…

Ffger
សង្គម

ដាក់​ភ្នែក​ភ្លាម អ្នក​ចាប់​អារម្មណ៍​ឃើញ​អី​មុន​គេ អាច​បង្ហាញ​ចរិតលក្ខណៈ​របស់​អ្នក​ពី​កំណើត

នេះ​ជា​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត​ថ្មី​មួយ​ទៀត​ហើយ តាម​រយៈ​ការ​សម្លឹង​មើល​រូបភាព​ដ៏​ច្របូកច្របល់​មួយ តែ​មាន​បន្លប់​ចេញ​ជា​រូបភាព​ពេញលេញ ៣ ផ្សេង​ពី​គ្នា។ ក្នុង​នោះ​មាន​ដូច​ជា សត្វ​តោ សត្វ​ខ្លាច​រខិន និង​ផ្កា Dandelion។ ក្រោយ​ពេល​ដែល​អ្នក​ទទួល​បាន​ចម្លើយ​ចេញ​ពី​ការ​យល់​ឃើញ សូម​មក​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ចម្លើយ​នៅ​ខាង​ក្រោម៖ ១) មើល​ឃើញ​សត្វ​តោ តាំង​ពី​កំណើត​មក អ្នក​គឺ​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ភាព​ជា​អ្នក​ដឹកនាំ អ្នក​មាន​ទេពកោសល្យ​ជាមួយ​នឹង​ជំនាញ​គ្រប់គ្រង​ដ៏​ល្អ​បំផុត។ អ្នក​អាច​មើល​ឃើញ​ពី​ចំណុច​សំខាន់ៗ ក្នុង​ករណី​ឬ​ទំនាក់ទំនង​ជា​លក្ខណៈ​បុគ្គល​ណា​មួយ​បាន​យ៉ាង​ឆាប់​រហ័ស។ ២) មើល​ឃើញ​សត្វ​ខ្លា​រខិន ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ការ​គិត​បែប​យុទ្ធសាស្រ្ត អ្នក​ដឹង​ច្បាស់​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​ទៅ​បាន ហើយ​ផែនការណ៍​នីមួយៗ​រមែង​ទទួល​បាន​ជោគជ័យ។ អ្នក​ក៏​បើក​ចំហ​ក្នុង​ការ​ទទួល​យក​បទពិសោធន៍​ថ្មីៗ​សម្រាប់​ជីវិត ហើយ​ជា​មនុស្ស​មាន​ភាព​ច្នៃប្រឌិត និង​​បញ្ញា​វាងវៃ​ជា​ទី​បំផុត។ ៣) មើល​ឃើញ​ផ្កា Dandelion ជា​មនុស្ស​ដែល​មាន​មនោគមវិជ្ជា អ្នក​តែងតែ​គោរព​នូវ​គោលការណ៍​នៃ​ច្បាប់​ក្រម​របស់​ខ្លួន​ឯង…

Sdgdf
ប្លែកៗ

១០ សន្លឹក​បង្ហាញ​ថា​មាន​តែ​ក្មេងៗ​ទេ​ដែល​អាច​ធ្វើ​បាន មនុស្ស​ចាស់​ឃើញ​ហើយ​ហួស​ចិត្ត

ជា​ការ​ពិត​ក្នុង​ពិភពលោក​យើង​នេះ ជីវិត​កាល​នៅ​កុមារភាព​គឺ​រមែង​ឆ្លងកាត់​នូវ​ការ​បង្កើត​រឿង​ហួស​ចិត្ត​ជា​ច្រើន ហើយ​នៅ​ពេល​យើង​វា​មក​គិត​ឡើង​វិញ​នៅ​ពេល​នេះ ក៏​អស់​សំណើច​នឹង​ខ្លួន​ឯង​ម្តងម្កាល​ដែរ។ តាម​បណ្តុំ​រូបភាព​ពី​ប្រភព​គេហទំព័រ​ក្រៅ​ស្រុក យើង​សម្រង់​មក​ចែករំលែក​បងប្អូន​នូវ​រូបភាព​អស់​សំណើច ១០ សន្លឹក ដែល​ជា​ទូទៅ​មាន​តែ​ក្មេងៗ​ទេ​គិត​ចេញ​ថា​អាច​ធ្វើ​បែប​ហ្នឹង​បាន៖ ១) គ្រែ​មាន​មិន​ចេះ​តិច​ក្នុង​ផ្ទះ តែ​ចូលចិត្ត​មក​ផ្តុំ​គេង​ជុំ​គ្នា ២) ក្មេង​តូច​អាយុ ២ ឆ្នាំ ច្នៃ​ប្រើប្រាស់​ខោ​មក​តុបតែង​ខ្លួន​នៅ​ថ្ងៃ Halloween ៣) របៀបរបប​គេង​របស់​កូន​ប្រុស​ខ្ញុំ ៤) ស្រមើស្រមៃ​លើស​ហើយ​កូន យក​ដី​ស​មក​គូ​ខ្នើយ​ហើយ​ទម្រេត​ខ្លួន​គេង​ធ្វើ​មិន​ដឹង ៥) ខំ​រក​ស្មាន​តែ​បាត់​កូន​ទៅ​ណា ហើយ​ឥឡូវ​មក​មើល​នៅ​ទី​នេះ​សោះ ៦) អង្គុយ​មើល​ទូរទស្សន៍​ទេ តែ​បន្លាច​គេ​មួយ​ផ្ទះ​អស់​ហើយ ៧) របៀប​បង​ស្រី​តូច​អាយុ ២…

Fhh
សង្គម

ជ្រើសរើសប្រភេទអាវយឺតសំណព្វចិត្តមួយ អាចបង្ហាញច្បាស់ៗពីឧបនិស្ស័យរបស់អ្នកពីកំណើត

លើកនេះយើងមកទស្សន៍ទាយពីលក្ខណៈអាវយឺតដៃខ្លីដែលបច្ចុប្បន្ននេះសុភាពស្រ្តី ជាពិសេសក្រុមយុវវ័យ កំពុងតែពេញនិយមពាក់ជាមួយខោកូរ៉េ ឬខោខូវប៊យនោះវាបង្ហាញឱ្យឃើញពីឧបនិស្ស័យរបស់អ្នកបានពាក់វាដូចខាងក្រោមនេះ៖ អាវយឺតមានរូបតុក្កតា ជាមនុស្សមានអារម្មណ៍ល្អមិនសូវស្គាល់ពាក្យថាពិបាកចិត្ត ព្រោះតែមនុស្សនេះចូល ចិត្តសម្លឹងមើលពិភពលោកក្នុងផ្លូវល្អរហូតដល់ពេលខ្លះមើលឃើញល្អជ្រុលពេកនាំឱ្យទៅជាមានទុក្ខមកដាក់កាយទៀតផង។ ដូច្នេះគួរមានស្មារតីប្រុងប្រយ័ត្នបន្តិចក្នុងរឿងនេះ។ អាវយឺតមានផ្កា អាចបញ្ជាក់បានថា ជាមនុស្សចូលចិត្តរឿងសម្ផស្ស ស្រស់ស្អាតសំបូរគំនិតផ្តួចផ្តើមល្អៗនិងមានការជឿជាក់លើខ្លួនឯង។ ប្រសិនបើមាននរណាម្នាក់ប្រគល់ការងារឱ្យធ្វើ មនុស្សនេះនឹងចំណាយអស់កម្លាំងកាយព្យាយាមធ្វើអស់ពីសមត្ថភាព ដើម្បីឱ្យការ ងារប្រកបដោយលទ្ធផលល្អបំផុត។ អាវយឺតហួសសម័យ ប្រសិនបើមើលឱ្យកាន់តែជ្រៅបន្តិចគេនឹងឃើញថា មនុស្សនេះមានចរិតដូចជាកូនក្មេង ដែលយើងអាចពោលបានថា គេចូលចិត្តអួតអាងធ្វើបែបណាឱ្យលេចធ្លោជាងគេមានការជឿជាក់លើខ្លួនឯងហ៊ានគិតហ៊ានធ្វើ ក៏ប៉ុន្តែមិនចូលចិត្តស្ថិតនៅក្រោមគំនាបណាមួយនោះទេ។ អាវយឺតមានរូបលោហ្គាផ្សេងៗ ជាមនុស្សចូលចិត្តសប្បាយរីករាយ ដូច្នេះអ្នកនៅជុំវិញមនុស្សនេះនឹងមានតែស្នាម ញញឹមមិនសោកសៅ។ ក៏ប៉ុន្តែនៅមានចំណុចមិនល្អផងដែរ ព្រោះមនុស្សនេះមានចិត្តក្តៅដូចភ្លើង ពោលគឺរឿងតូចអាចក្លាយទៅជាធំបានងាយបំផុត។ អាវយឺតមានតួអក្សរ ប្រសិនបើមើលពីសម្បកក្រៅគេឃើញថា…

4
សង្គម

មនុស្សស្រីរឹងមាំខ្លាំង បន្ទាប់ពីជីវិតធ្លាប់ជាមនុស្សទន់ជ្រាយបំផុត តែព្រោះតែការឈឺចាប់ និងខកចិត្តឆ្អែតឆ្អន់

ត្រូវហើយ គ្មានមនុស្សស្រីណា រឹងមាំស្រាប់នោះឡើយ ប៉ុន្តែព្រោះតែជួបប្រទះនូវអារម្មណ៍ឈឺចាប់ខ្លាំង ទើបធ្វើឱ្យនាងឆ្អែតចិត្ត ត្រូវធ្វើជាមនុស្សរឹងមាំឡើង ដើម្បីទប់ទល់ និងប្រឈមមុខជាមួយនឹងបញ្ហាលើកក្រោយ។ គេថាមនុស្សយើង នៅពេលដែលអាយុច្រើន ប្រាកដជាត្រូវចាស់ចិត្តចាស់គំនិត ប៉ុន្តែការពិតទៅវាមិនមែនដូច្នេះទេ។ មនុស្សអាចចាស់ទុំ មិនមែនព្រោះតែអាយុ ឬវ័យឡើយ តែព្រោះតែស្ថានភាពនៃជីវិត រឿងរ៉ាវដែលបានជួបប្រទះ បញ្ហាដែលបានឆ្លងកាត់ ជាពិសេសគឺ បានស្គាល់មនុស្សច្រើន ទើបធ្វើឱ្យមនុស្សយើងត្រូវប្រែប្រួល ផ្លាស់ប្ដូរ។ ១. ស្ត្រីរឹងមាំបន្ទាប់ពីឆ្លងកាត់ការឈឺចាប់ជាច្រើន នៅពេលដែលស្ត្រីម្នាក់បានកើតមកមនុស្សគ្រប់គ្នាប្រាថ្នាថាពួកគេនឹងមានក្តីសុបិនដូចជាការរីករាយ បានកាន់ដៃមនុស្សម្នាក់រហូតដល់ចុងបញ្ចប់នៃជីវិត។ ប៉ុន្តែនៅពេលដែលពួកគេដួលហើយឈឺចាប់ ពួកគេនឹងដឹងថាជីវិតមិនមានពណ៌ផ្កាឈូករហូតទេ ប៉ុន្តែក៏ត្រូវតែលាយជាមួយពណ៌ជាច្រើនផងដែរ។ កុំគិតថាស្ត្រីស្រស់ស្អាតនឹងត្រូវបានគេពេញចិត្ត។ សម្រាប់ដួងចិត្តសុភាពរាបសាររបស់បុរសនឹងមិនទុកឱ្យនរណាម្នាក់ឡើយ។ ពួកគេនឹងមិនដោយសារតែអ្នកស្រស់ស្អាត…

4
ទស្សនៈ

អាចទ្រាំនឹងការលំបាកបាន! តើឃ្លានេះមានន័យយ៉ាងណា?

ចំពោះនិយមន័យរបស់ពាក្យថា ៖《អាចទ្រាំនឹងការលំបាកបាន》 មនុស្សជាច្រើនកំពុងនឹងបានយល់ខុសអំពីនិយមន័យពិតប្រាកដរបស់វា សុទ្ធតែយល់ឃើញអត្ថន័យរាក់ៗប៉ុណ្ណោះ! 《ក្រ》គឺមិនមែនជាការលំបាកនោះទេ! ក្រគឺក្រ មិនមែនជាការលំបាកទេ។ អាចទ្រាំការលំបាក មិនមែនជាសមត្ថភាពដែលអាចទ្រាំក្រនោះទេ។ ទ្រាំនឹងការលំបាក គឺជាសមត្ថភាពម្យ៉ាងដែរ ព្រោះតែចង់សម្រេចគោលដៅមួយក៏ខំទ្រាំអត់ធ្មត់ធ្វើរឿងគ្រប់យ៉ាងបានអស់រយៈពេលយ៉ាងយូរ ក៏មិនព្រមបោះបង់ចោល មានចិត្តមោះមុតមិនងាករេ។ ហើយព្រោះចង់ប្រមូលអារម្មណ៍ធ្វើរឿងមួយ សុខចិត្តលះបង់ពេលវេលាដើរកម្សាន្ត និងចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ទំនាក់ទំនងសង្គមដែលអត់បានសាច់ការ ឬការចំណាយឥតប្រយោជន៍ទៅលើសម្ភារនិយម។ ហើយក្នុងអំឡុងពេលដែលយូរនោះ អាចទទួលយកការមិនគាំទ្រពីមនុស្សជុំវិញខ្លួន និងចិត្តឯការបស់ខ្លួនឯងបាន។ សមត្ថភាពដែលអាចហាមឃាត់តណ្ហារបស់ខ្លួន ! សមត្ថភាពគ្រប់គ្រងអារម្មណ៍ ! សមត្ថភាពអត់ធ្មត់ពុះពារតស៊ូ ! និងសមត្ថភាពដែលអាចគិតវែងឆ្ងាយស៊ីជម្រៅ ! និយាយឱ្យទូលំទូលាយគឺ មនុស្សដែលពឹងលើសមត្ថភាពខ្លួនឯង…

ខ្លាឃ្មុំ
ព័ត៌មានជាតិ

ខ្លាឃ្មុំតូចដ៏កម្រមួយក្បាលរួចជីវិតពីអន្ទាក់ព្រានព្រៃ ក្រោយក្រុមឧទ្យានុរក្សឃើញទាន់ កុំអី…

ខ្លាឃ្មុំតូចដ៏កម្រមួយក្បាល ត្រូវបានជួយសង្រ្គោះដោយជោគជ័យ កាលពីម្សិលមិញ ដោយមន្ត្រីឧទ្យានុរក្សនៃស្នាក់ការល្បាតឆាយអារ៉ែង និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) បន្ទាប់ពីខ្លាឃ្មុំតូចនេះបានជាប់ អន្ទាក់របស់ព្រានព្រៃ ដែលបានលួចដាក់នៅក្នុងដែនឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង។ ខ្លាឃ្មុំតូចនេះ ត្រូវបានប្រទះឃើញដោយក្រុមឧទ្យានុរក្សដែលកំពុងជាប់អន្ទាក់កាលពីល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ហើយក្រុមល្បាតពុំទាន់បានដោះភ្លាមៗនោះទេ ដោយបារម្ភខ្លាចខ្លាឃ្មុំនេះនេះភ័យ និងភ្ញាក់ផ្អើល ហើយរើកាន់តែខ្លាំង នាំឱ្យមានរបួសកាន់តែធ្ងន់ ទើបក្រុមល្បាតបានទូរស័ព្ទទៅកាន់ការិយាល័យនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃភ្លាមៗ ដើម្បីបញ្ជូនក្រុមជួយសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT) ពីភ្នំពេញដើម្បីទៅជួយសង្គ្រោះសត្វខ្លាឃ្មុំ។ ក្រុមជួយសង្គ្រោះរបស់អង្គការដឹកនាំលោក Nick Marx បានចុះទៅកន្លែងនោះជាមួយនឹងក្រុមពេទ្យសត្វ បានជួយសង្រ្គោះ ដោយសត្វខ្លាឃ្មុំនេះត្រូវបានក្រុមសង្គ្រោះបាញ់ថ្នាំសណ្តំ ដោះចេញពីអន្ទាក់ និងព្យាបាលនៅនឹងកន្លែងតែម្តង។ ខ្លាឃ្មុំតូច…

4
ប្លែកៗ

ជ្រើសរើសរ៉ូបកូនក្រមុំមួយ ដើម្បីដឹងថា តើអ្នកនឹងបានជួបម្ដាយក្មេកបែបណា?

រ៉ូបកូនក្រមុំដែលអ្នកបានជ្រើសរើស វានឹងជួយបង្ហាញអ្នកថា នៅពេលដែលអ្នករៀបការរួច តើអ្នកនឹងបានជួបម្ដាយក្មេកបែបណា? A. រ៉ូបកូនក្រមុំ A អ្នកអាចជួបម្តាយក្មេកប្រពៃណាស់។ នាងអាចធ្វើជាស្ត្រីមេផ្ទះអាស្រ័យលើប្តី និងកូនប្រុស។ ម្ដាយក្មេករបស់អ្នកឆ្លាតណាស់ ហើយតែងតែចង់ជួយអ្នកក្នុងកិច្ចការផ្ទះ ដោះស្រាយបញ្ហាផ្សេងៗ។ ពេលខ្លះម្តាយក្មេករបស់អ្នកអាចធ្វើឱ្យអ្នកមិនសប្បាយចិត្ត ឬធ្វើបាបអ្នក ប៉ុន្តែយ៉ាងណា គឺវាក៏អាស្រ័យទៅលើអត្តចរិត និងការរស់នៅរបស់អ្នកផងដែរ។ B. រ៉ូបកូនក្រមុំ B អ្នកមានសំណាង ពីព្រោះអ្នកអាចជួបម្តាយក្មេកសុភាពរាបសារ និងយកចិត្តទុកដាក់ខ្លាំងចំពោះអ្នក។ ម្តាយក្មេករបស់អ្នកមើលឃើញអ្នកជាមិត្ត ហើយពេលខ្លះអ្នកធ្វើអ្វីខុសគាត់ងនឹងមិនដែលប្រកាន់ទោសអូសដំណើរឡើយ។ ពេលខ្លះជម្លោះអាចនឹងកើតឡើង ប៉ុន្តែម្តាយក្មេកនឹងមិនការពារកូនប្រុសគាត់ទេ ផ្ទុយទៅវិញគាត់នឹងគាំទ្រអ្នកជាមុន ហើយសុំឱ្យស្វាមីពិចារណាពីអាកប្បកិរិយារបស់គាត់។ នៅពេលដែលអ្នកស្ងប់ចិត្តម្តាយក្មេករបស់អ្នកនឹងមានការសន្ទនារីករាយជាមួយអ្នកហើយនឹងប្រាប់អ្នកអំពីទស្សនវិជ្ជាមួយចំនួនអំពីជីវិត និងជួយអ្នកឱ្យចុះសម្រុងគ្នាឡើងវិញ។…

Hjhj
សង្គម

កាន់​តែ​ខ្ពស់ កាន់តែត្រូវ​ព្យាយាម​ជៀស​ឲ្យ​ឆ្ងាយ​ពី​មនុស្ស ៣ ប្រភេទ​នេះ

កាន់​តែ​ឡើង​ខ្ពស់ អ្នក​កាន់​តែ​ត្រូវ​ប្រយ័ត្ន​នៅ​មនុស្ស​ជុំវិញ​ខ្លួន ព្រោះ​ពួក​គេ​តែងតែ​ចាំ​មើល​នូវ​ទង្វើ​របស់​អ្នក ហើយ​គ្មាន​នរណា​ដែល​រស់នៅ​ដោយ​មិន​ទទួល​ការ​បៀតបៀន​ពី​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​នោះ​ទេ។ មិន​ថា​តែ​អ្នក​ឡើង​តំណែង ឬ​ទទួល​បាន​លាភ​ធំ​អ្វី​មួយ តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង​ដោយ​ខ្លួន​ឯង និង​គ្មាន​ការ​ពឹង​ពាក់​អ្នក​ដទៃ តែ​អ្នក​ត្រូវ​ចាំ​ថា​ការ​សេពគប់​ទៅ​ពេល​បន្ទាប់ អ្នក​ត្រូវ​ប្រយ័ត្ន​ឲ្យ​មែនទែន​ជាមួយ​មនុស្ស ៣ ប្រភេទ​នេះ ដែល​អាច​នាំ​ផល​អាក្រក់​ដល់​អ្នក​បាន៖ ១) មនុស្ស​មុខ ២ នៅ​មុខ​អ្នក​និយាយ​ល្អ នៅ​ក្រោយ​ខ្នង​អ្នក​និយាយ​ដើម​ឈ្ងុយ មនុស្ស​ប្រភេទ​នេះ​អ្នក​មិន​គួរ​រាប់អាន​ទុក​ជា​មនុស្ស​ជំនិត​ទៅ​ថ្ងៃ​មុខ​នោះ​ទេ។ ប្រសិន​អ្នក​មាន​រឿង​អ្វី​ទៅ​ចែករំលែក​ដល់​ត្រចៀក​ពួក​គេ នោះ​អ្នក​នឹង​អាសាបង់​ធំ​ទៅ​ថ្ងៃ​មុខ ហើយ​រឿង​ឬ​បញ្ហា​ទាំង​អស់​ប្រាកដ​ជា​សាយភាយ​ទៅ​ដល់​ត្រចៀក​មនុស្ស​ដទៃ​ទៀត​ជាក់​ជា​មិន​ខាន។ ២) មនុស្ស​ដែល​មើល​ឃើញ​តែ​ប្រយោជន៍ អ្នក​ខ្លះ​សម្លឹង​ការ​រាប់អាន​យើង ដោយសារ​ឃើញ​យើ​មាន​ប្រយោជន៍​អាច​ជួយ​ទំនុកបម្រុង​ឬ​ដោះស្រាយ​បញ្ហា​ពួក​គេ​បាន លុះ​ពេល​ផុត​ទុក្ខ​បែរ​ខ្នង​ធ្វើ​លែង​ស្គាល់​យើង​ក៏​មាន។ មនុស្ស​ប្រភេទ​នេះ​ក៏​អ្នក​ត្រូវ​ជៀសវាង​ដែរ ហើយ​កុំ​ចំណាយ​ពេល​ឥត​ប្រយោជន៍ ជាមួយ​មនុស្ស​ដែល​មើល​ឃើញ​តែ​សុខ តែ​មិន​ឃើញ​ទុក្ខ។ ៣)…

T
សង្គម

ជ្រើសរើស​ផ្កា​មួយ ដើម្បី​ដឹង​ថា ​តើ​អារម្មណ៍​ខាង​ក្នុង​ចង់​ប្រាប់​អ្នក​ឲ្យ​ផ្លាស់ប្ដូរ​អ្វី​ខ្លះ?

តើ​អ្នក​ជឿ​លើ​ផ្លូវ​ចិត្ត​ខាង​ក្នុង​ដែរ​ឬ​ទេ? ពេល​ខ្លះ​នៅ​ពេល​ជួប​បញ្ហា​អ្វី​មួយ អ្នក​ពិបាក​នឹង​គិត​រក​ដំណោះស្រាយ​ខ្លាំង​ណាស់ ប៉ុន្តែ​សុខៗ​វា​ក៏​មាន​អារម្មណ៍​អ្វី​មួយ​ដែល​ផុស​ចេញ​ពី​ក្នុង​ខ្លួន​មក​ប្រាប់​អ្នក​ឲ្យ​ធ្វើ​បែប​នេះ ធ្វើ​បែប​នោះ ហើយ​មនុស្ស​ភាគ​ច្រើន​គឺ​ឲ្យ​តម្លៃ​ទៅ​លើ​អារម្មណ៍​ដែល​បំផុស​ចេញ​មក​នោះ​ខ្ពស់​បំផុត។ តាម​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត ការ​ជ្រើសរើស​រូបភាព​ផ្កា​ ១ ក្នុង​ចំណោម​ផ្កា​ទាំង ៦ អាច​បង្ហាញ​ពី​អ្វី​ដែល​អារម្មណ៍​ខាង​ក្នុង​របស់​អ្នក​ចង់​ប្រាប់​ទៅ​កាន់​អ្នក​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ៖ រូបភាព​ផ្កា​ទី ១ អ្នក​គួរ​តែ​ឈប់​ខ្ជះខ្ជាយ​ពេលវេលា​ជាមួយ​មនុស្ស​ឬ​របស់​អ្វី​មួយ​ដែល​មិន​នឹង​អ្នក​ត​ទៅ​ទៀត ហើយ​សូម​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អ្វី​ដែល​ជាក់លាក់​ជាមួយ​អ្នក​ពិត​ប្រាកដ ជា​ពិសេស​គឺ​មនុស្ស​ដែល​គេ​បារម្ភ​និង​ស្រលាញ់​អ្នក ដើម្បី​បន្ត​ដំណើរ​ជីវិត​ទៅ​មុខ។ សូម​ឈប់​ព្យាយាម​ផ្គាប់​ចិត្ត​អ្នក​នៅ​ជុំវិញ​ខ្លួន រហូត​ដល់​ថ្នាក់​ធ្វើ​ឲ្យ​ខ្លួន​ឯង​លែង​ជា​ខ្លួន​ឯង និង​បាត់បង់​ក្តី​សុខ។ រូបភាព​ផ្កា​ទី ២ សូម​រីករាយ​ជាមួយ​ភាព​ស្ងៀមស្ងាត់​និង​បន្ថែម​ការ​យក​ចិត្ត​ទុក​ដាក់​សម្រាប់​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន ហើយ​សូម​ប្រើប្រាស់​ពេលវេលា​សម្រាប់​ខ្លួន​ឯង​ជា​អាទិភាព ដើម្បី​ស្វះស្វែង​រក​អ្វី​ដែល​ថ្មី​ក្នុង​ដំណើរ​ជីវិត​ដ៏​វែងឆ្ងាយ​មួយ​នេះ។ រូបភាព​ផ្កា​ទី ៣ អ្នក​តែងតែ​ជា​មនុស្ស​ដែល​មមាញឹក​នឹង​ការងារ ហើយ​មាន​គោលជំហរ​រឹងមាំ​ខ្លាំង​ណាស់ ពោល​មិន​មែន​ជា​មនុស្ស​ដែល​ខ្ជិល​ច្រអូស​នោះ​ទេ។ ការ​ជ្រើសរើស​រូបភាព​ផ្កា​ទី​…

KNONGSROK
ទស្សនៈ

ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​ពន្យល់​ថា​ ​កូន​ឯកោ​ ​និង​បាត់បង់​ឱកាស​ ​ក៏​ដោយសារ​ឪពុក​ម្ដាយ​!!!

កាល​ពីសម័យ​ដូនតា​យើង​ ​នៅ​ពេល​កូន​កើតមក​ភាគច្រើន​ ​គឺ​រស់នៅ​ជួបជុំ​គ្រួសារ​ ​ហើយ​នៅ​ពេល​ដឹងក្ដី​ឡើង​ ​គឺ​ស្គាល់​មុខ​ម៉ែ​ឪ​យាយ​តា​ ​និង​មាន​ភាព​ស្និទ្ធស្នាល​បំផុត​។​ ​ប៉ុន្តែ​ប​ច្ចប្បន្ន​នេះ​ ​តាម​ការសង្កេត​របស់​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​មិន​ដូច​ពីមុន​ឡើយ​ ​គឺ​ខុសគ្នា​ស្រឡះ​។​ ​ការ​ខុសគ្នា​ឆ្ងាយ​បែប​នេះ​ ​បើ​តាម​អ្នកជំនាញ​អប់រំ​ដដែល​បាន​ពន្យល់​ថា​ ​បច្ចុប្បន្ន​នៅ​តាម​ជនបទ​ភាគច្រើន​ ​កុមារ​ៗ​គឺ​ឯកា​បំផុត​ ​ដោយសារតែ​ឪពុក​ម្ដាយ​របស់​ពួកគេ​លែងលះ​គ្នា​ ​ឈ្លោះ​គ្នា​ស្ទើរ​រាល់ថ្ងៃ​ ​ហើយ​បើ​ឪពុក​ម្ដាយ​គ្មាន​ការងារ​ធ្វើ​ក៏​បែកគំនិត​ផឹកស្រា​ ​លេងល្បែង​ ​ហើយ​តែង​បង្ក​ជម្លោះ​ ​ដែល​មិន​អាច​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​កូន​ៗ​នោះ​ទេ​។​ ​វាគ្មិន​រូប​នេះ​បាន​បញ្ជាក់​ថា​ ​ឪពុក​ម្ដាយ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ស្រុក​ឆ្ងាយ​ពី​កូន​ៗ​នោះ​ ​ក៏​នាំ​ឱ្យ​កុមារ​បាត់បង់​ភាព​កក់ក្ដៅ​និង​រង​ភាព​ឯកា​ខ្លាំង​។​ ​ចំពោះ​បញ្ហា​ទាំងនេះ​ ​លោក​ថា​ ​មិនមែន​ជា​រឿង​លេងសើច​ ​និង​បណ្ដែតបណ្ដោយ​ទៀត​នោះ​ទេ​ ​តែ​សង្គម​គួរ​យកចិត្តទុកដាក់​ ​និង​ខ្វាយខ្វល់​ពី​បញ្ហា​ទាំងនេះ​។​…

KNONGSROK
ទស្សនៈ

ឧកញ៉ា គួច ម៉េងលី ផ្ដាំយុវជនកុំទម្លាប់ឆាប់ជឿគេស្លុងពេក ហើយក៏កុំហែកទ្រូងឱ្យក្អែកស៊ី!!

ញុំ​សោកស្ដាយ​និង​ខ្លោចចិត្ត​ជំនួស​កូនខ្មែរ​មួយ​ចំនួន​ណាស់​។​ ​ខ្ញុំ​ឃើញ​កូនខ្មែរ​មួយ​ចំនួន​ឆាប់​ចាញ់ច្រាប​គេ​ ​ប្រូ​បាន​ក៏​ប្រូ​បាន​ ​បោក​បាន​ក៏​បោក​បាន​ ​ហើយ​ងាយ​ជឿ​គេ​ស្លុង​ទៅទៀត​ ​គឺ​ជឿ​ដោយ​គ្មាន​ការពិចារណា​។​ ​ កាលពីមុន​ ​ពេល​ជំងឺ​សា​ឆ្លង​ដល់​ស្រុកខ្មែរ​ ​ប្រជាជន​ជាច្រើន​ផ្អើល​ស៊ី​សណ្ដែក​តាម​គ្នា​ដើម្បី​ការពារ​ការ​ឆ្លង​ជំងឺ​។​ ​កាលពី​ជំនាន់​ខ្ញុំ​ក៏​ដូចគ្នា​ដែរ​ ​ប្រជាជន​ផ្អើល​ទៅ​ទិញ​សំបុត្រ​ចូ​លមើល​មនុស្ស​ដុះ​ស្នែង​ ​ពេល​ទៅដល់​ឃើញ​មនុស្ស​កំពុង​អង្គុយ​ដុស​ស្នែង​មែន​។​ ​ការណ៍​នេះ​មិនមែន​ជា​រឿង​លេងសើច​ទេ​ ​តែ​ជា​រឿង​មួយ​ដែលគេ​បោក​បាន​។​ ដូច្នេះកុំទម្លាប់ឆាប់ជឿគេស្លុងពេក។ ​រឿង​មួយទៀត​ ​បើ​ក្មួយ​ៗ​ខ្វះខាត​ ​ក្មួយ​ៗ​ត្រូវ​ចេះ​សន្សំសំចៃ​ ​កុំ​ទំនើបនិយម​តាម​គេ​ ​ហើយក៏​កុំ​បង្ហាញ​ចំណុច​ខ្សោយ​ឱ្យ​គេ​ដឹង​។​ ​ខ្ញុំ​សូម​និយាយ​ពី​ខ្លួនឯង​បន្តិច​ចុះ​ ​គ្រួសារ​ខ្ញុំ​កាលពីមុន​មាន​ជីវភាព​មិន​ជា​ធូរធារ​ទេ​ ​ទាំង​បងប្អូន​ខ្ញុំ​ ​ទាំង​ខ្ញុំ​ ​ម្នាក់ៗ​មាន​ខោអាវ​សមរម្យ​តែ​ពីរ​សម្រាប់​ប៉ុណ្ណោះ​ ​ប៉ុន្តែ​ពួកយើង​ស្លៀកពាក់​ខោអាវ​ថ្មី​រហូត​ ​ហើយ​គ្មាន​នរណា​ដឹង​ថា​ ​ពួកយើង​ស្លៀកពាក់​របស់​ចាស់​នោះ​ទេ​។​ ​ មូលហេតុ​ ​គឺ​ដោយសារតែ​ថ្ងៃនេះ​ខ្ញុំ​ស្លៀកពាក់​ខោអាវមួយសម្រាប់​នោះ​…