Wisdoms

Knongsrok
សម្រង់

ការចាយវាយលុយទៅលើសេចក្តីត្រូវការជាមុននោះយើងនឹងមិនបន្សល់ទុកនូវការស្តាយក្រោយឡើយ!!

ចាយឲ្យចំតម្រូវការនឹងមិនបន្សល់ទុកការស្តាយក្រោយទេ ប្រហែលជាយើងទាំងអស់គ្នាធ្លាប់គិតថា គ្រាន់តែចាយលុយតើមានការពិបាកអ្វីខ្លះទៅ? រីឯរូបខ្ញុំក៏ធ្លាប់គិតបែបនេះដែរ។ នៅក្នុងសេរីភាពនៃការចាយវាយនេះ យើងខ្ញុំចង់លើកទឹកចិត្តដល់លោកអ្នកឲ្យមើលទៅលើជ្រុងម្ខាងទៀត អំពីរបៀបសម្រេចចិត្តក្នុងការចាយលុយ។ សូមចុចលើរូបភាពដើម្បីពង្រីករូបភាព ត្រូវតែចាយទៅលើតម្រូវការជាមុនសិន! យើងត្រូវចែកអោយដាច់ពីគ្នា រវាងត្រូវការនិងការចង់បាន។ តម្រូវការ គឺជាអ្វីៗដែលយើងត្រូវការមិនអាចអត់បាន។ យើងអាចនិយាយបានថា វាជម្រើសទី១សម្រាប់ខ្លួនយើង។ ក្នុងករណីយើងគួរតែបែបចែកជា៣ចំណុច៖ ១. តម្រូវការអនុគ្រោះ៖ ចំណុចនេះមិនចាំបាច់ប៉ុន្មានទេ។ អាចទិញឥឡូវក៏បាន ឬ ចាំទិញនៅពេលក្រោយក៏បាន វាអាស្រ័យទៅលើលុយរបស់យើង។ ២. តម្រូវការចាំបាច់៖ ឧទាហរណ៍ថាសរសៃឈាមនៃសេដ្ឋកិច្ចអ្នករត់ Passapp គឺជាPassappរបស់គាត់នោះឯង។ កាលណាវាខូច គាត់ចាំបាច់ត្រូវតែជួសជុលវាឡើងវិញ។ តែបើគាត់មិនធ្វើPassapp បែរទៅទិញទូរស័ព្ទថ្មីវិញ ទាំងនោះមានន័យថា…

Knongsrok
សម្រង់

ជឿទេថាមនុស្សយើងម្នាក់ៗ គឺសុទ្ធតែបានជួបមនុស្សម្នាក់នេះ!!!

– មនុស្សម្នាក់ដែល តែងនៅក្បែរ មិនថាពេលអ្នកត្រូវការឬមិនត្រូវការក៏ដោយ – មនុស្សម្នាក់ដែល តែងតែចាំយកអាសារ មិនថាអ្នកស្ដីបន្ទោស ឬស្អប់យ៉ាងណា ក៏គេមិនទៅណាដែរ – មនុស្សម្នាក់ដែល ដឹងពីសុខទុក្ខអ្នកគ្រប់យ៉ាង ទោះអ្នកមិននិយាយក៏ដោយ – មនុស្សម្នាក់ដែល គោរពស្រឡាញ់​ និងឱ្យតម្លៃ ម៉ាក់ប៉ា ក្រុមគ្រួសារ បងប្អូនអ្នក ដូចគ្រួសារគេអ៊ីចឹង – មនុស្សម្នាក់ដែល មិនដែលខឹង បន្ទោស ពេលអ្នកធ្វើខុស គឺមានតែ ណែនាំ និងផ្ដល់កម្លាំងចិត្តឱ្យអ្នកសារជាថ្មី – មនុស្សម្នាក់ដែល…

KNONGSROK
PR

ឌីជេ ណាណា និង វី យ៉ារ៉ូ ចូលរួមស្វែងរក​ពលរដ្ឋ​គំរូ​!!!

ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ​២០២១៖ បុគ្គល​ដែល​​​មានឈ្មោះ​បោះសំឡេង​​​​​នៅ​កម្ពុជា​ពីររូប គឺ​ឌីជេ ណាណា និងពិធីករ​ទូរទស្សន៍គឺ​លោក វី យ៉ារ៉ូ កំពុង​​ចូលរួមស្វែងបេក្ខជន​ដែល​មានសក្តានុពល​ដើម្បីក្លាយជា​​ជ័យលាភី​ពាន​រង្វាន​លរដ្ឋ​គំរូ​ Smart។ បុគ្គល​ដែល​​​មានឈ្មោះ​បោះសំឡេង​​​​​ទាំង​ពីរ​រូប​នេះ​បាន​ជ្រើសតាំងរួច​ហើយ​​អ្នក​ដែល​​​ពួកគាត់​គិត​ថា ពួកគេ​បាន​ធ្វើ​អំពើ​ល្អ​សម្រាប់​ប្រទេស​ជាតិ អ្នកជិតខាង ភូមិ និង​ខេត្ត​របស់​ខ្លួន ដែលអំពើ​ល្អ​ទាំង​នោះ​ឆ្លើយ​តប​ទៅ​នឹង​លក្ខខណ្ឌ​​ពានរង្វាន់​ពលរដ្ឋគំរូ​ Smart ដែលបានចាប់​ផ្តល់​កាល​ពី​ខែ​មុន។ ​ជ័យលាភី​ពាន​រង្វាន់​នេះ​នឹង​ទទួលបាន​ប្រាក់រង្វាន់ចំនួន ១ម៉ឺន​ដុល្លារ។ ឌីជេ ណាណា និងលោក វី យ៉ារ៉ូ គ្រាន់តែ​ជាមនុស្ស​ពីរ​នាក់​ប៉ុណ្ណោះ​ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើនដែល​បាន​ជ្រើសតាំង​បុគ្គល​នានា​ដែល​បានធ្វើ​ទង្វើល្អ​ចំពោះ​ជនរួមជាតិ​កម្ពុជា​របស់​ពួកគាត់។ ដោយ​​​គិតថា ការ​បង្កើតពាន​រង្វាន់នេះ​គឺជាគំនិត​ល្អ​នោះ​ ឌីជេ…

Fd
សង្គម

ជ្រើសរើស​សត្វ​មួយ អាច​បង្ហាញ​ពី​ចរិត​លក្ខណៈ​ដ៏​គួរ​ឲ្យ​ទាក់ទាញ​បំផុត​របស់​អ្នក

ពេល​ខ្លះ​ឈរ​មុខ​កញ្ចក់​សម្លឹង​មើល​ទៅ​ខ្លួន​ឯង ក៏​អ្នក​មិន​អាច​នឹក​ឃើញ​ដឹង​ច្បាស់​ពី​អត្តចរិត​ផ្ទាល់​ខ្លួន ឬ​អំពី​ចំណុច​ខ្លាំង​និង​ខ្សោយ​ពី​កំណើត​បាន​ដែរ។ ប៉ុន្តែ​ក្នុង​អត្ថបទ​នេះ យើង​បង្ហាញ​អំពី​ការ​តេស្ត​ដ៏​សាមញ្ញ​មួយ​តាម​រយៈ​ការ​ជ្រើសរើស​ប្រភេទ​សត្វ​ដែល​អ្នក​ស្រលាញ់។ យើង​មាន​ជម្រើស​សត្វ​ទាំង ៧ ដូច​បង្ហាញ​ក្នុង​រូប ហើយ​សាក​បិទ​ភ្នែក​មួយ​ស្របក់​ស្រមៃ​ល​មើល​ថា​អ្នក​ជា​មនុស្ស​បែប​ណា​ខ្លះ ហើយ​បើក​ភ្នែក​មក​វិញ​ធ្វើ​ការ​ជ្រើសរើស​សត្វ​មួយ​និង​ផ្ទៀងផ្ទាត់​ចម្លើយ៖ ១) ឆ្មា ជា​មនុស្ស​ដែល​មាន​ចិត្ត​បរិសុទ្ធ មិន​ចេះ​លាក់.ពុត ហើយ​អ្នក​ឆាប់​ឲ្យ​ខ្លួន​អាច​ស្ងប់​អារម្មណ៍​លឿន​បំផុត។ ភាព​ខ្លាំង​របស់​អ្នក​គឺ​ជា​ការ​អត់ធ្មត់​ហ្នឹង​ហើយ ដែល​វា​ជា​ចំណែក​សំខាន់​ក្នុង​ការ​ឆ្ពោះ​ទៅ​បំពេញ​ភារកិច្ច​ធំ​ណា​មួយ តាម​រយៈ​ការ​បោះ​ជំហាន​ខ្លីៗ និង​ពោរពេញ​ដោយ​ទំនុក​ចិត្ត​ដើម្បី​ឈាន​ដល់​គោលដៅ។ ២) សេះ អ្នក​ជា​មនុស្ស​ដែល​ស្រលាញ់​និង​ចូលចិត្ត​ការ​ធ្វើ​ការងារ មែន​ហើយ​មនុស្ស​បែប​នេះ​គឺ​ចូលចិត្ត​ទាញ​ខ្លួន​ឯង​ឲ្យ​មាន​ការងារ​រវល់​ជាប់​ខ្លួន ហើយ​ចង់​ដំណើរការ​វា​ឲ្យ​ឆាប់​ចេញ​ជា​លទ្ធផល។ ភាព​រឹងមាំ​គឺ​ជា​ចំណុច​ខ្លាំង​របស់​អ្នក ក្នុង​ការ​រៀបចំ​អ្វីៗ​គ្រប់​យ៉ាង​ឲ្យ​បាន​រហ័ស​និង​មាន​ប្រសិទ្ធភាព។ ៣) ក្តាន់ ចំណូល​ចិត្ត​របស់​អ្នក​គឺ​ចូលចិត្ត​ការ​ដំណើរ​កម្សាន្ត ដោយ​វា​តែងតែ​បំពេញ​កម្លាំង​របស់​អ្នក​ត្រលប់​មក​វិញ និង​ជា​ការ​បំផុស​ទឹក​ចិត្ត​អ្នក​ឲ្យ​សម្រេច​អ្វី​មួយ​នៅ​ក្នុង​ជីវិត។ ចំណុច​ខ្លាំង​របស់​អ្នក​គឺ​ជា​បែបបទ​នៃ​ការ​ប្រើប្រាស់​ហិរញ្ញវត្ថុ…

Hg
ប្លែកៗ

ជ្រុល​ត្រជាក់​ខ្លាំង​ហើយ​កុំ​ឲ្យ​ខាត យក​ព្រិល​ច្នៃ​ចេញ​ជា​រូប​ស្អាតៗ​បាន ៣០ សន្លឹក

ដូច​ដឹង​ស្រាប់​ហើយ​កំឡុង​ចុង​ខែ​ធ្នូ និង​ខែ​មករា​នេះ គឺ​ជា​ខែ​ពេញ​រងា​ខ្លាំង​ប្រចាំ​ឆ្នាំ​នីមួយៗ ហើយ​បើ​នៅ​តំបន់​អឺរ៉ុប និង​ប៉ែក​អាមេរិក​វិញ មាន​ធ្លាក់​ព្រិល​យ៉ាង​ច្រើន​ទៀត​ផង។ តាម​ការ​ចែកចាយ​លើ​បណ្តាញ​សង្គម Twitter ពី​គណនី @mokomoko_2015 បាន​បង្ហោះ​នូវ​ភាព​ច្នៃ​ប្រឌិត​របស់​ខ្លួន ដែល​បាន​យក​ព្រិល​ទាំង​នោះ​មក​ច្នៃ​ចេញ​ជា​រូបភាព​ប្លែកៗ​ផ្សេង​ពី​គ្នា​ដល់​ទៅ ៣០ សន្លឹក​ដូច​បង្ហាញ​ខាង​ក្រោម៖ អ្នកនិយមលេងហ្គេម Pokemon ស្គាល់សត្វនេះច្បាស់! ធ្លាប់មើលរឿង Wall-E អត់? ច្នៃដាក់អ៊ីចេះ យប់ឡើងបើឃើញល្មមម៉ារត់ចែកជើងគ្នាដែរ! ពូកែធ្វើណាស់ ដូចមនុស្សបេះដាក់! មានតាំងពីតួអង្គ Minions ទៀត! ធ្វើចេញជាត្រីឆ្លាមទុកបន្លាចក្មេង! តោះមករំឭករឿង Godzilla តិច!

Yt]
សង្គម

៩៩ ភាគរយ​នៃ​មនុស្ស​ប្រុស មិន​ប្រាថ្នា​នៅ​ក្បែរ​មនុស្ស​ស្រី ៤ ប្រភេទ​នេះ​ទេ

មនុស្ស​ស្រី ៤ ប្រភេទ​នេះ គឺ​រមែង​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​មាន​ការ​ហត់.នឿយ និង​ធុញ​ទ្រាន់​ឆាប់​រហ៧ស​បំផុត ហើយ​ជឿ​ថា​គ្មាន​បុរស​ណា​ចង់​នៅ​ក្បែរ ឬ​យក​មក​ធ្វើ​ជា​គូ​អនាគត​ទៅ​ថ្ងៃ​មុខ​ទេ។ ៤) មិន​ទុក​សេរីភាព​ឲ្យ​គេ​ខ្លះ មនុស្ស​ប្រុស​ក៏​ត្រូវ​ការ​អារម្មណ៍​ឯករាជ្យ​សម្រាប់​ខ្លួន​ឯង​ខ្លះ​ដែរ ហើយ​ក៏​មាន​ពេល​ខ្លះ​ចង់​បាន​ពេលវេលា​ឯកជន នៅ​តែ​ឯង​ឬ​ជាមួយ​មិត្តភ័ក្ដិ​ម្ដងម្កាល​អីចឹង។ ប៉ុន្តែ​បើ​ជា​មនុស្ស​ស្រី​ដែល​ព្យាយាម​ចង់​ដឹង​ចង់​លឺ ចង់​តាម​គ្រប់​ពេល មិន​ដក​ឃ្លា​សោះ នោះ​បុរសៗ​មិន​សូវ​ចូលចិត្ត​ប៉ុន្មាន​ទេ។ ជា​រួម​អ្នក​គួរ​តែ​ផ្តល់​ពេលវេលា​សម្រាប់​គេ​ជា​គេ​ខ្លះ ហើយ​ទុក​ចន្លោះ​ជីវិត​សម្រាប់​គេ​ខ្លះ​ផង។ ៣) មនុស្ស​ស្រី​ដែល​មិន​ចេះ​រៀប​ចំ​ខ្លួន មិនមែន​មនុស្ស​ប្រុស​ទាំង​អស់​សុទ្ធ​តែ​ស្រលាញ់​សំដៅ​លើ​ផ្នែក​សម្រស់​នោះ​ទេ ប៉ុន្តែ​ជា​ទូទៅ​មនុស្ស​ស្រី​គឺ​តែងតែ​មាន​ការ​រៀបចំ​ខ្លួន ដែល​ធ្វើ​ឲ្យ​មើល​ទៅ​មាន​ភាព​ទាក់ទាញ ហើយ​មួយ​ផ្សេង​ទៀត​ក៏​បុរសៗ​ចូលចិត្ត​មោទនភាព​នឹង​បង្ហាញ​ពី​ភាព​ស្អាត​របស់​អ្នក​ទៅ​កាន់​មនុស្ស​ជុំវិញ​ខ្លួន​គេ​ផង​ដែរ។ ២) មនុស្ស​ស្រី​ដែល​ពឹង​ផ្អែក​លើ​បុរស​នោះ​ជ្រុល ជា​ទូទៅ​មនុស្ស​ប្រុស​ប្រាកដ​ជា​ដើរ​តួ ធ្វើ​គ្រប់​យ៉ាង​ដើម្បី​មិន​ចង់​ឲ្យ​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រលាញ់​ពិបាក។ ប៉ុន្តែ​ក៏​គួរ​តែ​មាន​ករណី​លើកលែង​ខ្លះ​ដែរ កុំ​មិន​ថា​តែ​រឿង​ធំ​ រឿង​តូច អ្នក​សុទ្ធ​តែ​ពឹង​ផ្អែក​លើ​គេ​ទាំង​អស់​នោះ…

4
ប្លែកៗ

វិភាគតាមរយៈបបូរមាត់របស់មនុស្សប្រុសក៏អាចដឹងបានថាគេជាមនុស្សបែបណា មានភាពស្មោះត្រង់ ឬក៏អត់

តាមរយៈបបូរមាត់របស់មនុស្សប្រុស ក៏អាចបង្ហាញពីបុគ្គលិកលក្ខណៈរបស់គេបានហើយថា គេជាមនុស្សប្រភេទណា? ហើយជាមនុស្សដែលមានភាពស្មោះត្រង់ចំេពោះស្នេហាឬក៏អត់ហើយ? ១. បបូរមាត់​ស្តើង បុរសដែលមានបបូរមាត់ស្តើង ជាធម្មតាមានភាពមុតស្រួច ឆ្លាតវៃ អាចសម្របខ្លួនទៅនឹងស្ថានភាពដែលមិននឹកស្មានដល់បានជានិច្ច។ ទោះជាយ៉ាងណាក៏ដោយ ពួកគេជាមនុស្សដែលមិនដឹងពីរបៀបព្យាបាលអ្នកដទៃ ដូច្នេះទំនាក់ទំនងសង្គមរបស់ពួកគេមិនល្អទេ។ នៅក្នុងរឿងស្នេហា ពួកគេច្រើនតែពិចារណាដោយប្រុងប្រយ័ត្នមុនពេលជ្រើសរើសដៃគូ។ ពួកគេយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអាពាហ៍ពិពាហ៍ ហើយមិនដែលក្បត់ប្រពន្ធ និងកូនៗឡើយ។ ស្ត្រីដែលរៀបការជាមួយបបូរមាត់ស្តើងបែបនេះ ត្រូវបានធានាយ៉ាងពិតប្រាកដថា ពួកគេនឹងមានសេចក្ដីសុខ និងសុភមង្គល។ ២. បបូរមាត់សាច់ច្រើន បុរសដែលមានបបូរមាត់ពេញ ជាធម្មតាមានចំណេះដឹងចេះ និងមានឥរិយាបថល្អ។ ពួកគេតែងតែដឹងពីរបៀបថែរក្សាអ្វីៗគ្រប់យ៉ាង មិនថានៅកន្លែងធ្វើការ ឬក្នុងជីវិតអាពាហ៍ពិពាហ៍។ បុរសប្រភេទនេះសក្តិសមនឹងក្មេងស្រីដែលមានបបូរមាត់ក្រាស់ៗ អាពាហ៍ពិពាហ៍របស់ពួកគេនឹងមានភាពរីករាយការយល់ដឹង…

KNONGSROK
ទស្សនៈ

#ស្រឡាញ់គេឱ្យដូចស្រឡាញ់ខ្លួនឯង_ឯគោរពគេឱ្យដូចគោរពខ្លួនឯង

ជីវិតមិនឋិតថេរឡើយ។ ម្លោះហើយ មានពេលវេលាខ្លះ អ្នកអាចសាកល្បងនៅក្បែរមនុស្សដជាទីស្រឡាញ់ចូលចិត្ត ឈ្វេងយល់ពីគេ ថាតើ អ្នកនិងគេអាចបំពេញគ្នាបានដែរឬអត់? បើពុំបានទេ អ្នកត្រូវកំណត់ដែនសុមង្គលនេះសាជាថ្មី។ តែបើបំពេញឱ្យគ្នាបានហើយ មានតែការអត់ឱន និងអធ្យាស្រ័យប៉ុណ្ណោះ ដែលអាចធ្វើឱ្យអ្នកនៅជុំគ្នា និងរួមរស់ដោយភាតរភាព។ តម្លៃរបស់អ្នក ក៏ជាសុភមង្គលដែលពុំអាចបាត់បង់បាននោះដែរ។ ដូចដែលធ្លាប់ដឹងរួចមកហើយថា បុគ្គលម្នាក់ៗមិនអាចរស់នៅក្នុងសង្គមដោយប្រាចាកតម្លៃ ឬកិត្តិយសក្នុងអត្ថិភាពជាមនុស្សបាននោះឡើយ។ អ្នកត្រូវការមនុស្សជុំវិញគោរពរាប់អាន និងយល់ពីតម្លៃ។ ផ្ទុយទៅវិញ បើតម្លៃរបស់អ្នកត្រូវបានជាន់ឈ្លីក្រោមទង្វើអ្នក តើមាននរណានឹងជួយស្រោចស្រង់បាន? ប្រសិនបើអ្នកដទៃជាន់ឈ្លីវិញ តើអ្នកត្រូវធ្វើបែបណាដើម្បីរក្សាការពារតម្លៃខ្លួន? ទាំងនេះទាមទារឱ្យអ្នកគួរគប្បីឈ្វេងយល់។ បើបាត់បង់តម្លៃរស់នៅក្នុងសង្គម ក៏អាចបណ្តាលឱ្យប៉ះពាល់ដល់ផ្លូវចិត្តដែរ។ បើសិនជាតុល្យភាពក្នុងចិត្តត្រូវសាបសូន្យ នោះរាល់ការបដិបត្តិអាចនឹងប្រាចាកសភាពដើម។ ហើយសុភមង្គលដែលអ្នកធ្លាប់មាន…

KNONGSROK
ទស្សនៈ

#ក្រក្នុងសម័យជឿនលឿន_ពិបាកជាងក្រក្នុងសម័យក្រ!!!

មនុស្សយើងឱ្យតែក្រគឺពិបាកហើយ ប៉ុន្តែខ្ញុំយល់ថា ក្រក្នុងសម័យ​ជឿន​លឿន វាពិបាកជាងក្រក្នុងសម័យក្រទៅទៀត។ កាលពីសម័យ ប៉ុល ពត ឆ្នាំ១៩៧៥ ដល់១៩៧៩ ប្រជាជនខ្មែរយើង នរណាក៏លំបាក នរណាក៏វេទនា នរណាក៏ហូបចុកមិនគ្រប់គ្រាន់ នរណាក៏ត្រូវគេធ្វើបាប បង្អត់អាហារ វាយដំច្រំធាក់ ប្រើធ្វើការលើសកម្លាំងដែរ តែពួកយើងនៅតែរស់បាន ព្រោះជីវិតប្រជាជនខ្មែរយើងក្នុងសម័យនោះសុទ្ធតែលំបាកដូចគ្នា។ ប៉ុន្តែចូលដល់សតវត្សទី២១ ដែលជាយុគសម័យទំនើបនិយម សម្ភារនិយម ឡូយឆាយនិយម ស៊ីវិល័យនិយម និងជាយុគសម័យ​ឌីជីថលទៅហើយនោះ តែយើងនៅតែក្រ នៅតែខ្វះអាហារហូបចុកទៀត គឺពិតជាលំបាកនិងវេទនាខ្លាំងណាស់ ហើយយើងក៏ពិបាកមើលនឹងភ្នែកផងដែរ។ តើអ្នកមើលឃើញដូចខ្ញុំទេ? សង្គមយើងនាពេលបច្ចុប្បន្ននេះ អ្នកមានមានកប់ពពក…

ឆ្កែព្រៃ
ប្លែកៗ

សត្វឆ្កែព្រៃមួយប្រភេទ ដែលជិតផុតពូជ ត្រូវបានគេប្រទះឃើញរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ

ដូល (Dhole) គឺជាសត្វឆ្កែព្រៃមួយប្រភេទ ដែលត្រូវបានគេចាត់ទុកជាប្រភេទសត្វរងគ្រោះជិតផុតពូជប៉ុន្តែត្រូវបានគេរកឃើញថារស់នៅក្នុងតំបន់ជួរភ្នំក្រវាញ នៃប្រទេសកម្ពុជា។ បើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ប្រចាំនៅកម្ពុជា វត្តមានសត្វដូលនៅលើពិភពលោកបច្ចុប្បន្ន នៅសេសសល់តិចតួច ប្រមាណតិចជាង ២ ៥០០ក្បាលប៉ុណ្ណោះ ។ វត្តមានរបស់សត្វឆ្កែព្រៃប្រភេទនេះ ដែលមានឈ្មោះវិទ្យាសាស្ត្រ Cuon alpinus នៅតំបន់ជួរភ្នំក្រវាញ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារ និងអភិរក្សបរិស្ថានប្រកបដោយប្រសិទ្ធភាព ដែលនឹងធ្វើឱ្យចំនួនសត្វព្រៃកម្រ ជិតផុតពូជ មានការកើនឡើង៕ រូបថត៖ WWF-Cambodia

Fddf
សង្គម

ដាក់​ភ្នែក​ភ្លាម​ឃើញ​របស់​ណា​មុន​គេ? ជា​ចម្លើយ​អាច​ដឹង​ច្បាស់​ពី​ចរិត​លក្ខណៈ​របស់​អ្នក

នៅ​ក្នុង​រូបភាព​មួយ​សន្លឹក​នេះ មាន​លាយឡំ​នូវ​ដើម​ឈើ ស្បូវ របង សត្វ​ចាប ហើយ​ការ​លាយឡំ​ទាំង​នោះ​បាន​បង្កើត​ចេញ​ជា​ចន្លោះ​ប្រហោង​ដ៏​ធំ​មួយ​ដែល​មើល​ឃើញ​ចេញ​ជា​សត្វ​ដំរី។ តាម​ការ​តេស្ត​បែប​ចិត្តសាស្រ្ត​ទំនើប របៀបរបប​ដែល​អ្នក​មើល​ឃើញ​ដំបូង​បង្អស់ យើង​ក៏​អាច​បកស្រាយ​បាន​ពី​ចរិត​លក្ខណៈ​របស់​អ្នក។ តោះ​ទៅ​ផ្ទៀងផ្ទាត់​ចម្លើយ​នៅ​ខាង​ក្រោម៖ ១) បើ​អ្នក​មើល​ឃើញ​ចេញ​ជា​ភូមិ​តូច​មួយ (មាន​ផ្ទះ ដើម​ឈើ និង​សត្វ​ចាប…) នោះ​មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ដែល​ផ្តោត​ទៅ​លើ​ភាព​ឯករាជ្យ ហើយ​ចូលចិត្ត​ធ្វើ​អ្វី​ដោយ​មិន​ពឹងពាក់​អ្នក​ដទៃ។ អ្នក​ជា​មនុស្ស​ដែល​អាច​បង្កើត​ក្តី​សុខ​សម្រាប់​ខ្លួន​ឯង ហើយ​មិន​ចាំ​បាច់​តែ​ត្រូវការ​នរណា​ម្នាក់​មក​ជួយ​លៀង​អារម្មណ៍​របស់​អ្នក​ឲ្យ​ឈាន​ទៅ​រក​ក្តី​សុខ​ឡើយ។ ពេល​ខ្លះ​អ្នក​លែង​សូវ​ទុកចិត្ត​មនុស្ស​ជុំវិញ​ខ្លួន ជា​ហេតុ​រុញ​ឲ្យ​រឿង​មួយ​ចំនួន​អ្នក​មិន​ធ្វើ​ការ​រំពឹង​ទុក​ផល​តបស្នង​អ្វី​ទាំង​អស់​ពី​គេ។ បើ​និយាយ​ពី​ចរិត​លក្ខណៈ​ទូទៅ​វិញ អ្នក​ជា​មនុស្ស​មាន​ទេពកោសល្យ ហើយ​ពូកែ​លេងសើច និង​ជា​មនុស្ស​ទាក់ទាញ​ដែល​រមែង​គិត​តែ​ពី​ភាព​វិជ្ជមាន។ ២) បើ​អ្នក​មើល​ឃើញ​សត្វ​ដំរី​មួយ​ក្បាល ប្រសិន​សម្លឹង​ភ្លាម បែរ​ជា​ឃើញ​នូវ​ទម្រង់​ចេញ​ជា​សត្វ​ដំរី នោះ​មាន​ន័យ​ថា​អ្នក​បាន​ទទួល​រង​នូវ​អារម្មណ៍​រង.គ្រោះ​ណា​មួយ​នៅ​ពេល​បច្ចុប្បន្ន។ ដំណាក់​កាល​ជីវិត​របស់​អ្នក​ពេល​នេះ អ្នក​ហាក់​មិន​សូវ​ទុក​ចិត្ត​ឬ​ជឿជាក់​ខ្លួន​ឯង​ពេក​ទេ…

Hggh
សង្គម

ស្វាមី​សំណាង​ដូច​រើស​បាន​គ្រាប់​ពេជ្រ បើ​ភរិយា​មានរបស់កម្រទាំង ៣ នេះ

ជីវិត​គូ គឺ​រមែង​ដូច​ចាន​ក្នុង​រាវ​ដែល​តែងតែ​ប៉ះ​ទង្គិច​គ្នា ហើយ​គ្មាន​គូ​ណា​ដែល​ថា​មិន​ធ្លាប់​ឈ្លោះ.ប្រកែក​គ្នា និង​មាន​ក្តី​សុខ​រហូត​នោះ​ទេ។ សំខាន់​គឺ​ចេះ​អត់ឱន​ឲ្យ​គ្នា លើក​ទឹក​ចិត្ត​គ្នា និង​ណែនាំ​គ្នា​ទៅ​រក​ផ្លូវ​ជីវិត​ដ៏​ល្អ​មួយ។ ដោយឡែក​សម្រាប់​ជីវិត​អាពាហ៍ពិពាហ៍​នាម​បុរស​ជា​ស្វាមី ប្រសិន​អាច​ទទួល​បាន​នូវ​ភរិយា​ដែល​មាន​លក្ខណៈ​ពិសេស ៣ ដូច​រៀបរាប់​ខាង​ក្រោម នោះ​គឺ​ស្មើ​នឹង​អ្នក​មាន​គ្រាប់​ពេជ្រ​មួយ​នៅ​ក្នុង​ដៃ ហើយ​សូម​កុំ​បោះបង់​ឲ្យ​សោះ និង​ព្យាយាម​ថែ​រក្សា​ឲ្យ​បាន​ល្អ។ ៣) ប្រពន្ធ​ដែល​យក​ចិត្ត​ទុក​ដាក់ មើល​ទុក្ខ​ធុរៈ​ប្តី​និង​កូន ប្រពន្ធ​ដែល​ល្អ គឺ​ប្រពន្ធ​ដែល​តែងតែ​គិត​ពី​ទុក្ខ​លំបាក ចំណុច​ខ្វះខាត​របស់​ប្តី​និង​កូន។ ជា​ទូទៅ​គេ​តែង​និយាយ​ថា ប្តី​ជា​បង្គោល​នៃ​គ្រួសារ ប៉ុន្តែ​ប្រពន្ធ​ក៏​ជា​ផ្នែក​សំខាន់​មួយ​ដែរ ដែល​ជំរុញ​ឲ្យ​បង្គោល​មួយ​នោះ​មាន​ភាព​រឹងមាំ​និង​នឹងន​បន្ត​ទៀត​បាន។ លើក​តែ​ឧទាហរណ៍​តូច​មួយ ត្រឹម​ការ​ចម្អិន​ម្ហូប គឺ​អ្នក​ប្រាកដ​ជា​នឹក​ដល់​សុខភាព​របស់​ប្តី​និង​កូន​ជា​ចម្បង ហើយ​មិន​សូវ​ទម្លាប់​ឲ្យ​មាន​ពេល​ទៅ​បរិភោគ​នៅ​ខាង​ក្រៅ​ទេ ហើយ​ខ្លួន​ឯង​ព្រម​ធ្វើ​ម្ហូប​ឬ​បំពេញ​នៅ​ចំណង់ចំណូលចិត្ត​ដែល​ប្តី​ត្រូវការ។ ២) ស្មោះត្រង់​មិន​ផិត​ក្បត់ បើ​ចេះ​យក​ចិត្ត…

Hghg
សង្គម

នារី​ឆ្លាតវៃ​គេ​មាន​តិចនិក​ពិសេស ៣ នេះ ដើម្បី​គ្រប់គ្រង​និង​រំងាប់​អារម្មណ៍​នៅ​ពេល​ខឹង​នរណា​ម្នាក់

ជា​ទូទៅ​មនុស្ស​ស្រី​តែងតែ​ឆាប់​មាន​អារម្មណ៍​ឆេវ.ឆាវ និង​ខឹង.សម្បា​លឿន​ជាង​បុរស ដោយ​នោះ​អាច​ថា​ជា​ធម្មជាតិ​របស់​មនុស្ស​ស្រី​ទៅ​ហើយ ប៉ុន្តែ​ក៏​មាន​មនុស្ស​ស្រី​ឆ្លាតវៃ​ខ្លះ​ដែល​ចេះ​មាន​វិធី​ផ្ទាល់​ខ្លួន ដើម្បី​កែប្រែ​ទម្លាប់​មិន​ល្អ​មួយ​នោះ។ នៅ​ពេល​ដែល​មនុស្ស​ស្រី​ខឹង​ខ្លាំង គឺ​ពួក​គាត់​តែងតែ​គ្រប់គ្រង​អារម្មណ៍​មិន​បាន​ល្អ ហើយ​ជួន​ខ្លះ​ទាំង​សម្តី​ចេញ​ពី​មាត់​ក៏​ដូច​គ្នា ដែល​ហ៊ាន​និយាយ​ទៅ​កាន់​នរណា​ម្នាក់​ដោយ​ឥត​បាន​ព្រាង​ទុក។ យ៉ាងណាមិញ​អ្នក​ក៏​គួរ​តែ​រៀន​ពី ៣ ចំណុច​នេះ ដើម្បី​ឲ្យ​អ្នក​អាច​ទម្លាប់​ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន​ល្អ នៅ​ពេល​មាន​រឿង​រកាំ.រកូស​ណា​មួយ៖ ១) ចេះ​រំងាប់​ចិត្ត​និង​មើល​គ្រប់​ជ្រុងជ្រោយ សន្តិភាព​ផ្លូវ​ចិត្ត និង​ការ​បន្ថយ​កម្តៅ​ក្នុង​ចិត្ត គឺ​មិនមែន​សុទ្ធ​តែ​មនុស្ស​ស្រី​រាល់​គ្នា​អាច​ធ្វើ​បាន​នោះ​ទេ ប៉ុន្តែ​បើ​អ្នក​អាច​ឈាន​ដល់​ចំណុច​នោះ គឺ​រាប់​ថា​ល្អ​បំផុត​ហើយ។ ប្រភេទ​មនុស្ស​ស្រី​បែបនេះ​គឺ​ឆ្លាតវៃ នៅ​ពេល​មាន​រឿង​ខឹង​សម្បា​ណា​មួយ គឺ​ឲ្យ​តម្លៃ​គេ​ខ្ពស់ មិន​ចេះ​តែ​ចោទប្រកាន់​ ឬ​ខឹង​ដាច់​ក្បាល​កន្ទុយ ហើយ​នាង​ចូលចិត្ត​សិក្សា​មើល​គ្រប់​ជ្រុងជ្រោយ ពោល​មិនមែន​ស្តាប់​ឬ​មើល​តែ​មួយ​ជ្រុង​ហើយ​វិនិច្ឆ័យ​លើ​គេ​នោះ​ទេ។ ២) ទទួល​ខុស​ត្រូវ​គ្រប់​បញ្ហា​ទាំង​អស់ ធ្លាប់​លឺ​ទេ មនុស្ស​ស្រី​ខ្លះ​ពេល​មាន​បញ្ហា​ក្នុង​ខ្លួន…

T2
សង្គម

ត្រូវ​ម៉ាច់​អត់​ខុស​អី​តិច! នេះ​ភាព​ខុស​គ្នា​នៅ​ពេល​អ្នក​មាន​អាយុ​ជាង ២០ និង ៣០ ឆ្នាំ

អាយុ​កាន់​តែ​ច្រើន​ចំណង់ចំណូលចិត្ត​ និង​សកម្មភាព​នានា​ប្រចាំ​ថ្ងៃ​របស់​អ្នក​រមែង​តែ​ខុស​គ្នា​បើ​ធៀប​នឹង​កាល​ដែល​យើង​នៅ​អាយុ​ក្មេង​ជាង​នោះ។ យើង​បាន​ឆ្លងកាត់​នៅ​បទពិសោធន៍​ជីវិត​រាប់​មិន​អស់ ខ្លះ​ក៏​ជា​មេរៀន​ល្អ និង​ខ្លះ​ក៏​ជា​មេរៀន​ដែល​គួរ​តែ​ចងចាំ​ទុក​សម្រាប់​ថ្ងៃ​ក្រោយ។ កំឡុង​អាយុ​ស្រក​ជាង ២០ ឆ្នាំ និង ៣០ ​ឆ្នាំ គឺ​ជា​ពេលវេលា​ដ៏​មាន​ន័យ​បំផុត​សម្រាប់​ជីវិត​របស់​មនុស្ស​ម្នាក់ៗ បែប​នេះ​យើង​សូម​ធ្វើ​ការ​ប្រៀបធៀប​ពី​ភាព​ខុស​គ្នា ដែល​អ្នក​គួរ​តែ​ដឹង​ថា​មិន​អ្នក​ឆ្លង​កាត់​ហើយ ឬ​មិន​ទាន់​បាន​ឆ្លង​កាត់៖ ១) មិន​និយម​កម្សាន្ត​ជាមួយ​របស់​សប្បាយៗ​ដូច​មុន​ទេ ​មាន​អារម្មណ៍​ឆាប់​នឿយណាយ តែ​យូរ​បន្តិច​វិល​មុខ​ខ្ញាល់ ២) ពេល​អ្នក​ដល់​អាយុ ៣០ ឆ្នាំ តែងតែ​ទទួល​អារម្មណ៍ Surprise តាម​រយៈ​របស់របរ​តូច បើ​ទោះ​បី​ជា​អំណោយ​ទទួល​បាន​នោះ​មិន​មាន​តម្លៃ ឬ​របស់​ធំ​អ្វី​ក៏​ដោយ ៣) ពេល​អ្នក​ដល់​អាយុ ៣០ ឆ្នាំ…

KNONGSROK
ទស្សនៈ

ឧកញ៉ាវេជ្ជបណ្ឌិត​ គួច ម៉េងលី! ធ្វើជំនួញ ប្រៀបបាននឹងការរៀនសូត្រដែរ យើងត្រូវរៀនពីថ្នាក់តូចទៅថ្នាក់ធំ ឬពីទាបទៅខ្ពស់!

#ការកំណត់ទំហំអាជីវកម្ម (ធ្វើពីតូចទៅធំ) ធ្វើជំនួញ ប្រៀបបាននឹងការរៀនសូត្រដែរ យើងត្រូវរៀនពីថ្នាក់តូចទៅថ្នាក់ធំ ឬពីទាបទៅខ្ពស់ គឺយើងមិនអាចវឹបឡើងលោតផ្លោះឡើងថ្នាក់ធំតែម្តងទេ លើកលែងករណីខ្លះ ដែលសឹងតែគ្មាននៅលើលោក។ ជំនួញដែលជោគជ័យ ភាគច្រើនគឺគេធ្វើពីតូចទៅធំ ហើយតាមបទពិសោធរបស់ខ្ញុំ ខ្ញុំមើលឃើញថា បុគ្គលមួយចំនួននិយមចូលចិត្តបើកអាជីវកម្មដំបូងៗ មានលក្ខណៈទ្រង់ទ្រាយធំតែម្តង ខណៈពួកគាត់មានដើមទុនតិចតួច។ ការបើកអាជីវកម្មបែបនេះ មិនអាចជោគជ័យយូរអង្វែងទេ ព្រោះនៅពេលពួកគាត់ជួបបញ្ហា ឬប្រឈមកង្វះថវិកា ក្នុងកំណែទម្រង់ផ្សេងៗ ដែលត្រូវការដើមទុនបន្ថែម នោះនឹងធ្វើឱ្យអាជីវកម្មពួកគាត់បរាជ័យ និងក្ស័យទុន។ ចូរចងចាំថា ធ្វើជំនួញអ្វីក៏ដោយ គឺត្រូវចាប់ផ្ដើមពីតូចទៅធំ ហើយធ្វើដោយភាពប្រាកដប្រជា។ មូលហេតុដែលយើងត្រូវចាប់ផ្ដើមជំនួញពីតូចទៅធំ មិនមែនមានន័យថា មកពីយើងមានដើមទុនតិចតួច ឬខ្សត់ខ្សោយនោះទេ…

១
PR

TikTok ពង្រឹងការកំណត់ឯកជនភាព និងសុវត្ថិភាពសម្រាប់អនីតិជន

• វិធានការថ្មីដែលនឹងធានាផ្តល់បទពិសោធន៍នៃការប្រើប្រាស់ TikTok ប្រកបដោយភាពច្នៃប្រឌិត និងសប្បាយរីករាយដល់អ្នកប្រើប្រាស់វ័យក្មេង • ការផ្លាស់ប្តូរថ្មីដែលនឹងត្រូវបន្ថែមលើការកំណត់ការពារដែលមានស្រាប់ • អ្នកប្រើប្រាស់ដែលបានចុះឈ្មោះ និងមានអាយុចន្លោះពី១៣ ទៅ១៥ឆ្នាំ នឹងមានការកំណត់លំនាំដើមជា «ឯកជន» និង ជម្រើសផ្តល់យោបល់ពី «អ្នកគ្រប់គ្នា» ត្រូវបានលុបចេញ • ការកំណត់ «ណែនាំគណនីរបស់អ្នកទៅអ្នកដទៃ» នឹងត្រូវបាន «បិទ» តាមលំនាំដើម (default) សម្រាប់ក្រុមអ្នកដែលមានអាយុដូចៗគ្នា រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១៖ ទម្រង់កម្មវិធីវីដេអូលើទូរស័ព្ទ TikTok ដែលមានបេសកកម្មក្នុងការចែករំលែកភាពច្នៃប្រឌិត…

De Gea As Kid
កីទ្បា

មុន​ពេល​ក្លាយ​ជា​អ្នក​ចាំទី​លំដាប់​ពិភពលោកដូចបច្ចុប្បន្ន David de Gea លេងក្នុងតំណែងជា​ខ្សែ​ប្រយុទ្ធ​

David De Gea មិនដែលរំពឹងក្លាយអ្នកចាំទីលំដាប់ពិភពលោកនោះទេ។ ហើយ​គាត់ខ្លួនឯង​ក៏​មិន​រំពឹង​ថា​នឹង​ក្លាយជា​អ្នក​ចាំ​ទី​របស់​ក្លិប​ At. Madrid ទៅ​ទៀត។ មែន​ទែន​ទៅ! De Gea ចាប់​ផ្ដើម​លេង​បាល់​ទាត់​ដំបូង ​គឺ​បាល់​ទាត់ហ្វូតសាល​ដូច​វីរបុរសបាល់​ទាត់​ប្រេស៊ីល Ronaldinho អីចឹង​ដែរ។ ហ្វូតសាលហ្នឹង​ទៀត​ក៏​គាត់​មិន​លេង​ជា​អ្នក​ចាំ​ទី​ដែរ គឺ​លេង​ជាខ្សែបម្រើ រហូត​ដល់គាត់​មាន​វ័យ​១៤​ឆ្នាំទើប​ប្ដូរ​តំណែង​លេងដោយសារតែគាត់​ ពិបាក​ក្នុង​ការ​រៀន​ទាត់​បញ្ចូល​ទី​។ នៅ​ពេល​ដែល​គាត់ចាប់​ផ្ដើម​បាល់​ទាត់​ហ្វូតសាល​ដំបូង មាន​កីឡាករ​ចាស់​មួយចំនួន​ទៅ​​មើល​គាត់​លេង។ ឪពុករបស់ De Gea ជា​អ្នក​ចាំ​ទី​ក្នុង​ក្លិប​មួយ​លេង​ក្នុង​លីគ​ទី៣​អេស្ប៉ាញ។ “ខ្ញុំលេង​ជាខ្សែប្រយុទ្ធ​នៅ​ឯសាលា​ក្នុងទីក្រុងម៉ាឌ្រីដ បន្ទាប់​មក​ខ្ញុំក៏លេង​បាល់​ទាត់​ប្រចាំសាលាផង​ដែរ។ ខ្ញុំធ្លាប់​លេង​២​តួនាទី​ដោយ​លេង​ជា​ខ្សែ​ប្រយុទ្ធ និង​ខ្សែបម្រើ។ ប៉ុន្តែ​ទីបំផុត​ខ្ញុំលេង​ជា​អ្នក​ចាំ​ទី​ល្អ​ជាងទៅវិញ”។ គាត់​ (ឪពុករបស់​គាត់)បាន​បង្រៀន​ខ្ញុំ”។…

Light A Candle And Find Out What Feeling Your Soul Needs Most
សង្គម

អុជ​ភ្លើងបំភ្លឺ​​ទៀន​មួយ​ដែល​អ្នក​ពេញ​ចិត្ត អាច​ប្រាប់​ពី​តម្រូវការ​ធំ​បំផុត​របស់​អ្នក​នៅ​ឆ្នាំ ២០២១

ស្រមៃ​ថា​អ្នក​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​មួយ​ដែល​ងងឹត​សូន្យ​ឆឹង ហើយ​អ្នក​មាន​ទៀន​ចំនួន ៤ នៅ​ក្នុង​ដៃ ដូច​បង្ហាញ​តាម​រយៈ​រូបភាព​ខាង​លើ ហើយ​គេ​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ការ​ជ្រើសរើស​អុជ​ភ្លើង​បំភ្លឺ​​ទៀនតែ​មួយ​ប៉ុណ្ណោះ តើ​ក្នុង​ចំណោម ៤ នោះ​អ្នក​ជ្រើសរើស​យក​មួយ​ណា? ទៀន​មួយ​ដែល​អ្នក​ជ្រើសរើស អាច​បង្ហាញ​អំពី​តម្រូវ​ការ​ធំ​បំផុត​របស់​អ្នក​សម្រាប់​ឆ្នាំ ២០២១ នេះ។ តោះ​ទៅ​សាកល្បង​ផ្ទៀងផ្ទាត់​ចម្លើយ​នៅ​ខាង​ក្រោម៖ ១) ទៀន​ពណ៌​បៃតង ក្នុង​ចិត្ត​របស់​អ្នក​គឺ​ត្រូវ​ការ​ភាព​ស្ងប់.ស្ងាត់ និង​សន្តិភាព​ផ្លូវ​ចិត្ត​ធំ​បំផុត​នៅ​ពេល​នេះ ដោយ​តាំង​ពី​ចុង​ឆ្នាំ ២០២០ មក​ដល់​ដើម​ឆ្នាំ ២០២១ នេះ មាន​រឿងរ៉ាវ​មិន​ស្ងប់​ជា​ច្រើន​ក្នុង​ចិត្ត​របស់​អ្នក ហើយ​មិន​ទាន់​បាន​ដោះស្រាយ​ចេញ។ ជា​ទូទៅ​អ្នក​ជា​មនុស្ស​ដែល​មាន​គេ​ពឹងផ្អែក​ច្រើន រហូត​ដល់​ពេល​ខ្លះ​លែង​មាន​ពេល​វេលា​សម្រាប់​ខ្លួន​ឯង។ អ្នក​ត្រូវ​ចាំ​ថា មុន​នឹង​ជួយ​អ្នក​ដទៃ​បាន ដំបូង​ឡើយ​ត្រូវ​ជួយ​ទាញ​ខ្លួន​ឯង​ចេញ​ពី​អារម្មណ៍​ដ៏​អាក្រក់​មួយ​សិន។ ២) ទៀន​ពណ៌​ក្រហម…

Hghg
សង្គម

ឆុត​ណាស់! នេះ​អាច​មើល​ដឹង​និស្ស័យ​មនុស្ស​ស្រី​ តាម​ចំណូលចិត្តនៃការ​សម្លឹង​មើលផ្នែកនៃរាងកាយ​បុរស

ពេលដែលអ្នកសម្លឹងមើលបុរស តើចូលចិត្តចាប់អារម្មណ៍សម្លឹងត្រង់កន្លែងណាជាងគេបំផុត ? អ្នកដឹងទេ ការចូលចិត្តសម្លឹងមើលរូបរាងកាយបុរស អាចបញ្ជាក់ប្រាប់ពីនិស្ស័យរបស់អ្នកបាន៖ ១- ចូលចិត្តសម្លឹងមើលមាត់របស់បុរស ជាមនុស្សដែលមានមនោសញ្ចេតនាបំផុតក្នុងរឿងស្នេហា ហើយក៏ជាមនុស្សល្អិតល្អន់ដែរ។ ២- ចូលចិត្តសម្លឹងមើលធ្មេញរបស់បុរស ជាមនុស្សដែលឆ្លាតវៃ តែងតែជាមនុស្សរៀនពូកែ និងជាមនុស្សពូកែខាងគិត។ ៣- ចូលចិត្តសម្លឹងមើលភ្នែកបុរស ជាមនុស្សព្រាន ហើយតែងតែធ្លាក់ក្នុងអន្លង់ស្នេហ៍បុរសបានយ៉ាងងាយ។ ៤- ចូលចិត្តសម្លឹងមើលដៃបុរស ជាមនុស្សពូកែតស៊ូក្នុងជីវិត មានភាពរឹងប៉ឹង អត់ធ្មត់ និងមោះមុត។ ៥- ចូលចិត្តសម្លឹងមើលដើមដៃបុរស ជាមនុស្សពូកែលាក់អារម្មណ៍។ ៦-ចូលចិត្តសម្លឹងមើលប្រអប់ជើង ឬជើងរបស់បុរស ជាស្រ្តីហក់លោត ហ៊ានស៊ី…

១
ទស្សនៈ

ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី! ក្រក្នុងសម័យជឿនលឿន_ពិបាកជាងក្រក្នុងសម័យក្រ

#ក្រក្នុងសម័យជឿនលឿន_ពិបាកជាងក្រក្នុងសម័យក្រ មនុស្សយើងឱ្យតែក្រគឺពិបាកហើយ ប៉ុន្តែខ្ញុំយល់ថា ក្រក្នុងសម័យ​ជឿន​លឿន វាពិបាកជាងក្រក្នុងសម័យក្រទៅទៀត។ កាលពីសម័យ ប៉ុល ពត ឆ្នាំ១៩៧៥ ដល់១៩៧៩ ប្រជាជនខ្មែរយើង នរណាក៏លំបាក នរណាក៏វេទនា នរណាក៏ហូបចុកមិនគ្រប់គ្រាន់ នរណាក៏ត្រូវគេធ្វើបាប បង្អត់អាហារ វាយដំច្រំធាក់ ប្រើធ្វើការលើសកម្លាំងដែរ តែពួកយើងនៅតែរស់បាន ព្រោះជីវិតប្រជាជនខ្មែរយើងក្នុងសម័យនោះសុទ្ធតែលំបាកដូចគ្នា។ ប៉ុន្តែចូលដល់សតវត្សទី២១ ដែលជាយុគសម័យទំនើបនិយម សម្ភារនិយម ឡូយឆាយនិយម ស៊ីវិល័យនិយម និងជាយុគសម័យ​ឌីជីថលទៅហើយនោះ តែយើងនៅតែក្រ នៅតែខ្វះអាហារហូបចុកទៀត គឺពិតជាលំបាកនិងវេទនាខ្លាំងណាស់ ហើយយើងក៏ពិបាកមើលនឹងភ្នែកផងដែរ។ តើអ្នកមើលឃើញដូចខ្ញុំទេ? សង្គមយើងនាពេលបច្ចុប្បន្ននេះ…

KNONGSROK
PR

ក្រុមហ៊ុន Smart Axiata បរិច្ចាគថវិកា ១ម៉ឺនដុល្លារ ដល់យុទ្ធនាការ «រត់ជាមួយសាយ» ដើម្បីជួយមន្ទីរពេទ្យកុមារអង្គរ

រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២១ – សិល្បករ Pleng រួមជាមួយតារាតាមបណ្តាញសង្គមដទៃទៀតបានចូលរួមជាមួយលោក អួន បឋម  ដែលត្រូវបានគេស្គាល់ថា «សាយ» កាលពីថ្ងៃអាទិត្យក្នុងព្រឹត្តិការណ៍រត់ចម្ងាយ ១០ គីឡូម៉ែត្រនៅកោះពេជ្រ ដែលជាផ្នែកមួយនៃព្រឹត្តិការណ៍ «រត់ជាមួយសាយ» ដែលជាយុទ្ធនាការរៃអង្គាសថវិកាដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ។ ក្រុមហ៊ុន Smart Axiata បានបរិច្ចាគថវិកាចំនួន១ម៉ឺនដុល្លារ ដល់យុទ្ធនាការរៃអង្គាសថវិកា​របស់ សាយ ដែលឥឡូវនេះថវិកាដែលបានរៃអង្គាសមានចំនួនលើសពី ៤៨ម៉ីនដុល្លារ បន្ទាប់ពីគាត់បានរត់ចម្ងាយជាង ២.៤០៨គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន ២១ ក្នុងរយៈពេល ៩៧…