ឧកញ៉ាវេជ្ជបណ្ឌិត​ គួច ម៉េងលី! ធ្វើជំនួញ ប្រៀបបាននឹងការរៀនសូត្រដែរ យើងត្រូវរៀនពីថ្នាក់តូចទៅថ្នាក់ធំ ឬពីទាបទៅខ្ពស់!

KNONGSROK
ការផ្សាយពាណិជ្ជកម្ម

#ការកំណត់ទំហំអាជីវកម្ម

(ធ្វើពីតូចទៅធំ)

ការផ្សាយពាណិជ្ជកម្ម
139427157_4002747773103985_8830632487895434570_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ធ្វើជំនួញ ប្រៀបបាននឹងការរៀនសូត្រដែរ យើងត្រូវរៀនពីថ្នាក់តូចទៅថ្នាក់ធំ ឬពីទាបទៅខ្ពស់ គឺយើងមិនអាចវឹបឡើងលោតផ្លោះឡើងថ្នាក់ធំតែម្តងទេ លើកលែងករណីខ្លះ ដែលសឹងតែគ្មាននៅលើលោក។

ជំនួញដែលជោគជ័យ ភាគច្រើនគឺគេធ្វើពីតូចទៅធំ ហើយតាមបទពិសោធរបស់ខ្ញុំ ខ្ញុំមើលឃើញថា បុគ្គលមួយចំនួននិយមចូលចិត្តបើកអាជីវកម្មដំបូងៗ មានលក្ខណៈទ្រង់ទ្រាយធំតែម្តង ខណៈពួកគាត់មានដើមទុនតិចតួច។

ការផ្សាយពាណិជ្ជកម្ម

ការបើកអាជីវកម្មបែបនេះ មិនអាចជោគជ័យយូរអង្វែងទេ ព្រោះនៅពេលពួកគាត់ជួបបញ្ហា ឬប្រឈមកង្វះថវិកា ក្នុងកំណែទម្រង់ផ្សេងៗ ដែលត្រូវការដើមទុនបន្ថែម នោះនឹងធ្វើឱ្យអាជីវកម្មពួកគាត់បរាជ័យ និងក្ស័យទុន។

ចូរចងចាំថា ធ្វើជំនួញអ្វីក៏ដោយ គឺត្រូវចាប់ផ្ដើមពីតូចទៅធំ ហើយធ្វើដោយភាពប្រាកដប្រជា។ មូលហេតុដែលយើងត្រូវចាប់ផ្ដើមជំនួញពីតូចទៅធំ មិនមែនមានន័យថា មកពីយើងមានដើមទុនតិចតួច ឬខ្សត់ខ្សោយនោះទេ គឺគ្រាន់តែយើងមិនចង់ធ្វើអាជីវកម្មដោយវិនិយោគទៅលើលុយតែប៉ុណ្ណោះ ព្រោះប្រសិនបើយើងមិនទាន់ដឹងពីទំហំទីផ្សារការងារច្បាស់លាស់ទេ ហើយចាប់ផ្ដើមធ្វើជំនួញធំតែម្ដង នោះយើងនឹងមានហានិភ័យខ្ពស់។

ការផ្សាយពាណិជ្ជកម្ម

ការមានគំនិតចាប់ផ្ដើមបើកអាជីវកម្មមួយលក្ខណៈទ្រង់ទ្រាយធំតែម្ដង មិនមែនជាកំហុសឆ្គងណាស់ណាទេ សម្រាប់អ្នកធ្វើអាជីវកម្ម គ្រាន់តែភាគច្រើន ច្រើនតែបរាជ័យមុនពេលចាប់ផ្ដើម ព្រោះយើងមានមហិច្ឆតាធំពេក ខណៈយើងគ្មានដើមទុនគ្រប់គ្រាន់។ មានន័យថា បើយើងចង់បើកអាជីវកម្មទ្រង់ទ្រាយធំ យើងនឹងកើតគំនិតមួយថា ចាំពេលមានថវិកាគ្រប់គ្រាន់ចាំបើក។

ដូច្នេះ បើសិនជាមានគំនិតបែបនេះទោះបីយើងរង់ចាំពី៥ទៅ១០ឆ្នាំទៀត ក៏យើងមិនអាចមានថវិកាគ្រប់គ្រាន់បើកអាជីវកម្មដែរ ជាពិសេសបើយើងរង់ចាំរហូតមានថវិកាគ្រប់គ្រាន់ អ្នកដទៃគេច្បាស់ជានឹងបើកអាជីវកម្មដែលយើងចង់បើកនេះ ជោគជ័យមុនយើងទៅហើយ។

ការផ្សាយពាណិជ្ជកម្ម

ជាយោបល់ខ្ញុំ យើងមិនត្រូវរង់ចាំបើកអាជីវកម្មធំតែម្តងនោះទេ។យើងគប្បីត្រូវចេះធ្វើពីតូចទៅធំ ហើយនៅពេលយើងមានទុនច្រើនហើយ យើងអាចពង្រីកអាជីវកម្មទៅតាមលទ្ធភាពជាបន្តបន្ទាប់ នោះយើងកាន់តែជោគជ័យ។

ដូចខ្ញុំលើកឡើងខាងដើមរួចមកហើយ ការមានគំនិតចាប់ផ្ដើមបើកអាជីវកម្មលក្ខណៈទ្រង់ទ្រាយធំតែម្ដង គឺច្រើនតែបរាជ័យមុនពេលចាប់ផ្ដើម ព្រោះនៅពេលយើងមានមហិច្ចតាធំពេក ខណៈគ្មានដើមទុនគ្រប់គ្រាន់ គឺធ្វើឱ្យយើងមិនអាចបើកអាជីវកម្មបាន។

ការផ្សាយពាណិជ្ជកម្ម

ភាពជោគជ័យរបស់មនុស្សភាគច្រើន កើតចេញពីតូចទៅធំ សូម្បីតែមនុស្សយើងក៏កើតមកពីកោសិកាតែមួយដែរ ហើយបានពង្រីកខ្លួនបានធំបន្ដិចម្ដងៗរហូតក្លាយជាមនុស្សពេញលក្ខណៈ។ ដូច្នេះ ការរកស៊ីក៏ដូចគ្នាដែរ យើងមានតូចធ្វើតូច មានធំធ្វើធំ។ ក៏ប៉ុន្ដែអ្វីដែលយើងធ្វើ គឺយើងបានគិតច្បាស់លាស់ ពិចារណាត្រឹមត្រូវ ថ្លឹងថ្លែង ហ្មត់ចត់ហើយធ្វើដោយយកចិត្ដទុកដាក់អំពីគុណភាព អំពីសេវាកម្ម អំពីការរួសរាយ រាក់ទាក់ អំពីការយកចិត្ដទុកដាក់ ចៀសវាងកុំឱ្យទ្រគេហួសហេតុ។

កត្តាសំខាន់បំផុត គឺយើងត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់ ខ្លួនទីពឹងខ្លួនខ្លួនម្ចាស់ការខ្លួនឯង ជឿជាក់លើខ្លួនឯង យល់ឱ្យបានច្បាស់ ព្រោះដំបូងបំផុត គ្មានអ្នកណាជួយយើង ជាងយើងជួយខ្លួនយើងនោះទេ។

ការផ្សាយពាណិជ្ជកម្ម

ចំពោះបទពិសោធរបស់ខ្ញុំ ដែលបានធ្វើអាជីវកម្មប្រមាណជាង១០ឆ្នាំមកនេះ សារ (Message) របស់ខ្ញុំដែលផ្ញើមកប្អូនៗ ក្មួយៗគឺថាបើចង់បើកអាជីវកម្ម សូមកុំគិតធំ កុំខ្វារក ហើយកុំសម្លឹងឃើញខ្ពស់ពេក ព្រោះកន្លែងខ្ពស់ គេមិនមែនសុទ្ធតែទៅដល់ភ្លាមៗនោះទេ។ គេដើរពីក្រោមឡើងលើ ទើបដល់កំពូលបាន គឺចំណាយពេលយូរណាស់យើងមិនអាចឡើងភ្លាមដល់កំពូលភ្នំភ្លាមទេ។

ពេលវេលាគង់តែដល់ឱ្យតែយើងខិតខំយកពិសោធ ដែលបានពីការឆ្លងកាត់ ការព្យាយាមឈ្វេងយល់ ហើយដើរសិក្សាមើលគេមើលឯង ដែលគេហៅថា បើកចំហបេះដូង ព្រោះពិភពលោកពោរពេញដោយភាពរស់រវើក៕
………………………………
ដកស្រង់ពីសៀវភៅ៖ គំនិតរកស៊ី គួច ម៉េងលី

ការផ្សាយពាណិជ្ជកម្ម

ទំព័រទី៨៩ ដល់៩២ បោះពុម្ពផ្សាយ ខែមីនា គ.ស. ២០១៩

និពន្ធដោយ៖ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

ការផ្សាយពាណិជ្ជកម្ម

#MJQUP #គំនិតរកស៊ីគួចម៉េងលី #BusinessIdeas

To grab this collection, please visit every bookstore listed in our below website;
https://www.mjquniversitypress.com/…/mengly-j-quachs…/

ការផ្សាយពាណិជ្ជកម្ម