ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី! ត្រូវចេះរៀនសូត្រ ពីមូលហេតុនៃការបរាជ័យ

4
ការផ្សាយពាណិជ្ជកម្ម

#សិក្សាពីមូលហេតុនៃការបរាជ័យ!

នេះមិនមែនជាមេរៀនថ្មីសម្រាប់មិត្តអ្នកអានទេ។ ការពិតនៅក្នុងសៀវភៅគំនិតអាជីវកម្មរបស់ខ្ញុំ ខ្ញុំចង់និយាយថា ការបើកអាជីវកម្ម ប្រសិនបើយើងគ្មានបទពិសោធទេ នឹងធ្វើឱ្យយើងបរាជ័យ។ នៅទីនេះ ខ្ញុំគ្រាន់តែចង់រម្លឹកឡើងវិញថា នៅពេលខ្លះ ទោះបីការចាប់ផ្តើម​របស់យើងប្រព្រឹត្តទៅ​ដោយ​រលូនក៏ដោយ ប៉ុន្តែការរក្សាលំនឹងអាជីវកម្មឱ្យជោគ​ជ័យ​​ជា​និរន្តរ៍ គឺនៅតែជារឿងដ៏ពិបាក។

ការផ្សាយពាណិជ្ជកម្ម

នៅក្នុង​វេទិកាពិភាក្សាស្តីពីការធ្វើអាជីវកម្មខ្នាតតូច និងមធ្យម កាលពីឆ្នាំ២០១៥ ខ្ញុំនិយាយថា មូលហេតុដែលនាំ ឱ្យម្ចាស់អាជីវកម្មមួយចំនួនបើកជោគជ័យហើយក៏ដួលទៅវិញ គឺដោយសារពួកគាត់មិនទាន់មានបទពិសោធក្នុងការប្រកួតប្រជែង មិនទាន់យល់ពីផ្នត់គំនិតរាក់ជ្រៅនៃការធ្វើជាថៅកែគេ មិនទាន់យល់ពីវិធីសាស្រ្តទីផ្សារ មិនទាន់យល់ដឹងពីការគ្រប់គ្រងប្រាក់ចំណូលចំណាយ មិនសូវមានទំនាក់ទំនងល្អ ការរៀបចំធនធានមនុស្សនៅមានកម្រិត ពិសេសគ្មានមូលដ្ឋានគ្រឹះត្រឹមត្រូវក្នុងការសម្ភាសបុគ្គលិក។

138805171_4006663932712369_7566981194957992496_o

ការផ្សាយពាណិជ្ជកម្ម

ខ្ញុំសូមរម្លឹកឡើងវិញដែរថា បើចង់រកស៊ីជោគជ័យ ត្រូវធ្វើជាមនុស្សឆ្លាតដែលអាចបើកអាជីវកម្មបាន ដោយមិនចាំបាច់មានទុនគ្រប់គ្រាន់ ហើយយើងត្រូវតែធ្វើជាមនុស្សមានឆន្ទៈ ព្រោះជាទូទៅដើម្បីបង្កើតក្រុមហ៊ុន ឬសហគ្រាសមួយបាន គឺទាល់តែមនុស្សនោះមានឆន្ទៈ មានចំណេះដឹង មានបទពិសោធ មនសិការខ្ពស់ និងក៏ជាមនុស្សដែលមានចិត្ដមុតស្រួច និងមានមហិច្ឆតាចង់មានចង់បាន ចង់ធ្វើជាអ្នកដឹកនាំផងដែរ។ នៅពេលយើងមានអ្វីៗខាងលើ ទើបធ្វើឱ្យយើងបើកអាជីវកម្មទៅជោគជ័យ មិនងាយនឹងដួលរលំទៅវិញ។

ខ្ញុំចង់បញ្ជាក់ថា ប្រសិនបើយើងចង់ឱ្យក្រុមហ៊ុនមានការអភិវឌ្ឍលឿន ម្ចាស់អាជីវកម្មត្រូវតែមានការចែករំលែកចំណេះដឹង ចេះបរិច្ចាគពេលវេលា ព្រមទាំងថវិកា និងកម្លាំងកាយចិត្តមកចូលរួម។ ព្រោះមូលហេតុដែលនាំឱ្យយើងចេះតែបរាជ័យ គឺដោយសារតែយើងមិនព្រមចំណាយពេល ឬមិនអនុញ្ញាតឱ្យបុគ្គលិកទៅអង្គុយស្តាប់អ្នកជំនាញចែករំលែកបទពិសោធ។

ការផ្សាយពាណិជ្ជកម្ម

139676566_4008810072497755_552850184268870847_o

កាលណាយើងមិនព្រមទទួលយកចំណេះដឹងថ្មីៗពីអ្នកដទៃ គឺយើងមិនអាចគ្រប់គ្រងក្រុមហ៊ុន ឱ្យមានស្ថិរភាពបានយូរទេ។ ក្រុមហ៊ុននឹងបរាជ័យមិនខានដែលចំណុចទាំងនេះ គឺមកពីយើងមិនយកចិត្តទុកដាក់ មិនហ្មត់ចត់ គ្មានការម៉ឺងម៉ាត់ មិនលម្អិតទៅលើស្ថាប័នគេមួយហ្នឹង មិនឱ្យកន្លែងគេ គ្មានទឹកដម ហើយនិងគ្មានមនោសញ្ចេតនាទៅលើក្រុមហ៊ុន។

ការផ្សាយពាណិជ្ជកម្ម

ក្នុងសុន្ទរកថាលើកដំបូងរបស់ខ្ញុំ កាលពីឆ្នាំ២០១៣ នៅវិទ្យាស្ថានជេស៊ីអាយ (JCI) ទាក់ទងទៅនឹងបញ្ហាមួយចំនួននោះគឺ ការបណ្ដុះបណ្ដាលយុវជនឱ្យយល់ដឹងពីផែនការអភិវឌ្ឍខ្លួន និងការធ្វើជំនួញ។ ប៉ុន្តែ ម្នាក់ៗហាក់មិនអាចឆក់កណ្ដៀតពេលទេ ព្រោះមិនមានអ្នកចេះដឹងច្រើនក្នុងការចែករំលែក និងមិនសូវមានអ្នកចង់ស្វែងរកចំណេះដឹងច្រើន។ ក្នុងន័យនេះ ខ្ញុំចង់និយាយថា មិនមែនគ្រាន់តែយើងជាអ្នកគ្រប់គ្រងគេ ឬគ្រាន់តែបើកអាជីវកម្មដើរហើយ បោះបង់ការសិក្សារៀនសូត្រចោលទេ។

ជាការពិត បន្ទាប់ពីបើកអាជីវកម្មហើយ គឺគេត្រូវតាមដានរាល់ដំណើរការរបស់ក្រុមហ៊ុន ធ្វើយ៉ាងណាកុំឱ្យក្រុមហ៊ុនដើរថយក្រោយដូចជាពាក្យចាស់មួយឃ្លាពោលថា ការបើកអាជីវកម្ម គឺជាការងាយ តែការរក្សាអាជីវកម្មឱ្យមានលំនឹង មានស្ថិរភាព ឬកាន់តែរីកចម្រើនទៅមុខគឺជារឿងពិបាក។

ការផ្សាយពាណិជ្ជកម្ម

140071408_4006663802712382_6419738457324309359_o

ការរៀនកាន់តែច្រើន កាន់តែធ្វើឱ្យយើងរីកចម្រើន ឬអាចនិយាយបានថា កាន់តែឈ្នះគ្រប់សមរភូមិជំនួញ និងកាន់តែមានទឹកចិត្ដក្នុងការធ្វើ ទោះបីមានការប្រកួតប្រជែងច្រើនប៉ុនណាក្តី។

ការផ្សាយពាណិជ្ជកម្ម

ចំពោះខ្ញុំវិញ ខ្ញុំឆ្លងកាត់ការសម្ភាសបុគ្គលិកជាច្រើនដងមកហើយខ្ញុំសម្ភាសគេរាប់ភ្លេច ជាពិសេសក្រោយពេលខ្ញុំធ្វើជានាយកសាលាខ្ញុំសម្ភាសបុគ្គលិករាប់ពាន់នាក់ ដូច្នេះធ្វើឱ្យខ្ញុំទទួលបានបទពិសោធថ្មីៗពីអ្នកមកសម្ភាសទំាងនេះ ព្រោះបើយើងអាងថា យើងជាប្រធានក្រុមហ៊ុន ហើយមិនព្រមរៀនពីគេ នោះជាសញ្ញាប្រាប់ថា យើងនឹងបរាជ័យ ក្រុមហ៊ុនយើងនឹងដើរថយក្រោយនៅពេលណាមួយមិនខាន។

តាមបទពិសោធរបស់ខ្ញុំ ក្រៅពីជានាយកសាលា ខ្ញុំក៏ជាវេជ្ជបណ្ឌិតដូច្នេះសម្រាប់បុគ្គលិក ពេលខ្លះគ្រាន់តែពួកគាត់ដើរចូលមក ខ្ញុំដឹងថាបុគ្គលិកម្នាក់នោះជាមនុស្សមានអាកប្បកិរិយា មារយាទ ថ្លៃថ្នូរ ទាំងភាពក្លាហាន ឫកពាមាំទាំ ហ្មត់ចត់ មានភាពម្ចាស់ការ រឹងប៉ឹងយ៉ាងម៉េច ឬជាមនុស្សប្រភេទណា រួចស្រេចទៅហើយ។

ការផ្សាយពាណិជ្ជកម្ម

ផ្ទុយទៅវិញ បើធ្វើមិនលះទេ សូមកុំធ្វើ! កុំឱ្យតឿតុញ រួញរា ធ្វើអ្វីធ្វើឱ្យលះ ត្រូវឱ្យមានភាពក្លាហាន កុំឱ្យខ្លាចគេ គេមិនមែនឱ្យយើងហូបទេ គេមិនមែនឱ្យយើងវាយគេទេ គឺមានតែគេសម្លាប់យើង។ បើយើងមិនធ្វើការឱ្យគេទេ គេមិនឱ្យលុយយើងស្រួលទេ យើងខំធ្វើការហត់ណាស់ មិនត្រឹមតែហត់ទេ គឺធ្វើខុសសិទ្ធិថែមទៀត។ មានន័យថា គេឱ្យយើងធ្វើដល់១២ម៉ោង ចំណែកប្រាក់ខែគេមិនបូកបញ្ចូលឱ្យយើងផងក៏មាន ដូចនេះយើងធ្វើការ យើងមិនមែនទៅសុំទានគេទេ សូមចាំនូវចំណុចនេះផង។

139995476_4006663779379051_4421375769826042493_o

ការផ្សាយពាណិជ្ជកម្ម

ចំណុចសំខាន់យើងត្រូវបញ្ជាក់ភាពក្លាហាន ត្រូវមានភាពម្ចាស់ការត្រូវមានទំនុកចិត្តខ្លួនឯង បច្ចុប្បន្ននេះ គេចង់បានមនុស្សប្រភេទអ៊ីចឹងគេមិនចង់បានមនុស្សដែលចូលមកមិនហ៊ានចាប់ដៃគេ ញ័រ ហើយឱនលំទោនគេនោះទេ ហើយបើនៅសហរដ្ឋអាមេរិកវិញ គេហៅថា Glass ceiling គឺកញ្ចក់ពិតាន ប៉ុន្តែនៅស្រុកគេ គេបានវាយបំបែកកញ្ចក់ហ្នឹងបានហើយ។

ចំពោះខ្មែរយើងវិញ មិនត្រឹមតែមានពិតានកញ្ចក់ទេ Glass box គឺនៅក្នុងប្រអប់កញ្ចក់តែម្ដង។ ដូចនេះ ត្រូវចាំឱ្យបានច្បាស់ថា ការមិនសិក្សាពីបរាជ័យឡើងវិញ វាធ្វើឱ្យប្អូនៗមិនបានជោគជ័យទេ។ បើអ៊ីចឹង ត្រូវបំបែកកញ្ចក់ហ្នឹងឱ្យបែក តើយើងបំបែកវាបានដែរទេ? គឺបំបែកបាន! បើប្អូនៗភ្ញាក់រម្លឹកខ្លួនឯងមកវិញគឺត្រូវបិទភ្នែកស្រមៃមុនចូលគេង ព្រលឹមឡើងយើងត្រូវយកញញួរវាយវាឱ្យបែកខ្ទេច ហើយត្រូវដកដង្ហើមឱ្យធំៗ ត្រូវធ្វើអ្វីឱ្យស្រឡះដៃ និងស្រឡះជើង ត្រូវឱ្យធ្វើឱ្យលះគ្រប់អ្វីដែលយើងបានធ្វើ នោះយើងនឹងអាចបំបែកកញ្ចប់ហ្នឹងបានហើយ។

ដូច្នេះ មូលហេតុនៃការបរាជ័យ គឺជាអ្វីដែលបានរៀបរាប់ខាងលើនេះ។ ប្រសិនបើម្ចាស់អាជីវកម្មសិក្សាបានស៊ីជម្រៅ និងលម្អិតពីហេតុផលនេះ នោះធ្វើឱ្យអាជីវកម្មកាន់តែមានភាពរីកចម្រើន។ នេះគឺជាអ្វីដែលខ្ញុំបានឆ្លងកាត់ប៉ុណ្ណោះ សង្ឃឹមថា អ្វីដែលខ្ញុំបានរៀបរាប់នេះ នឹងអាចជួយដល់យុវជនយើងបានច្រើន៕

139312321_4005882329457196_3843064356999807736_o

………………………………….

ដកស្រង់ពីសៀវភៅ៖ គំនិតរកស៊ី គួច ម៉េងលី
ទំព័រទី២៩៥ ដល់២៩៩ បោះពុម្ពផ្សាយ ខែមីនា គ.ស. ២០១៩
និពន្ធដោយ៖ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
#MJQUP #គំនិតរកស៊ីគួចម៉េងលី #BusinessIdeas
To grab this collection, please visit every bookstore listed in our below website;
https://www.mjquniversitypress.com/…/mengly-j-quachs…/

ការផ្សាយពាណិជ្ជកម្ម