Wisdoms

KNONGSROK
សេដ្ឋកិច្ច

ហេតុផល​៦យ៉ាងដែលម្ហូបអាស៊ីល្អសម្រាប់អ្នក!!!

«ខ្ញុំនឹងធ្វើបបរមាន់ឲ្យអ្នក! ញ៉ាំមួយចានទៅ អ្នកនឹងមានអារម្មណ៍ល្អ!» អាហារ គឺជាថ្នាំសម្រាប់ជំងឺទាំងអស់។ ឱកាសល្អគឺ អ្នកប្រហែលជាធ្លាប់បានឮពីពាក្យទាំងនោះនៅពេលដែលអ្នកមិនស្រួលខ្លួន។ រឿងពិសេស​​មួយពីវប្បធម៌អាស៊ី គឺការញ៉ាំអាហារដែលបង្កើតនូវភាពសុខសប្បាយ។ មិនថាជនជាតិឥណ្ឌា ម៉ាឡេស៊ី ឬចិននោះទេ ម្ហូបមួយចំនួនរបស់ពួកគេ គឺល្បីល្បាញពីធាតុផ្សំដែលផ្ទុកនូវអាហារូបត្ថម្ភជាច្រើន។ ជាការពិត អ្នកស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជា្រវនយោបាយម្ហូបអាហារអន្តរជាតិ ជឿថា ចំណីអាហារអាស៊ីដែលភាគច្រើនប្រមូលផ្តុំនូវប្រភេទរុក្ខជាតិ ដែលជាគ្រាប់ ដូចជាគ្រាប់អង្ករ មើមដែលមានជាតិម្សៅ ដូចជាដំឡូង សណ្តែកកួរ សណ្តែកគ្រាប់ និងបន្លែផ្លែឈើដទៃមួយចំនួនទៀត សុទ្ធតែផ្តល់នូវសារធាតុការពារប្រឆាំងនឹងជំងឺធ្ងន់ធ្ងរជាច្រើន។ ខាងក្រោមនេះគឺជាទម្លាប់នៃការញ៉ាំម្ហូបអាហាររបស់អាស៊ីប្រកបដោយសុខភាពដែលអ្នកអាចអនុវត្តនៅថ្ងៃនេះ៖ ទទួលទានស៊ុបញឹកញាប់៖ សម្លភាគច្រើនដែលត្រូវបានធ្វើនៅផ្ទះរបស់ជនជាតិអាស៊ី ភាគច្រើនធ្វើពីឆ្អឹងមាន់ សាច់គោ ឬត្រី…

Thisisengineering Raeng M_NvKwSOkug Unsplash
បច្ចេកវិទ្យា

ប្រយ័ត្នស្ដាយក្រោយណា៎ប្អូនសិស្សទី ១២! មុនសម្រេចចិត្តរៀនសំណង់ស៊ីវិល គួរដឹងពីមុខវិជ្ជានេះឲ្យច្បាស់!

វិស្វ​កម្ម​សំណង់​ស៊ីវិល គឺ​ជា​ផ្នែក​មួយ​នៃ​មុខ​វិជ្ជា​សំណង់​ស៊ីវិល។ រយៈ​ពេល​សិក្សា​ មាន​ចាប់​ពី ៣ឆ្នាំ រហូត​ដល់​ ៥ឆ្នាំ​ដើម្បី​បញ្ចប់​កម្រិត​បរិញ្ញាប័ត្រ​វិស្វ​កម្ម​សំណង់​ស៊ីវិល ដែល​សកល​វិទ្យាល័យ​មួយ​ចំនួន​ហៅ​ថា បរិញ្ញាប័ត្រ​ផ្នែក​វិទ្យាសាស្ត្រ​។ កម្រិត​សិក្សា​ប្រភេទនេះ​ ជា​ទូ​ទៅ​មាន​បញ្ចូល​នូវ​មេរៀន​ជា​ច្រើន​ទាក់​ទង​ទៅ​នឹង រូប​វិទ្យា, គណិត​វិទ្យា, ការ​គ្រប់​គ្រង​គម្រោង, រចនានិង ប្រធាន​បទ​ទាក់​ទិន​នឹង​វិស្វ​កម្ម​សំណង់​ស៊ីវិល។ ពី​ដំបូង​ឡើយ​ ប្រធាន​បទ​ទាំង​នេះ​គ្រប​ដណ្តប់​​ទៅ​លើ​មុខវិជ្ជា​រាយ​រង​ដ៏ទៃ​ទៀតនៃ​ផ្នែក​វិស្វ​កម្ម​សំណង់​ស៊ីវិលស្ទើរ​តែ​ទាំង​អស់ ទោះ​​មិន​គ្របដណ្តប់​លើ​គ្រប់​មុខ​ក៏​ដោយ។ បន្ទាប់​មក​ទៀត ទើប​សិស្ស​អាច​ជ្រើស​រើស​នូវ​មុខ​វិជ្ជា​ជំនាញ​ចំនួន​មួយ ឬ​ច្រើនលើស​ពី​នេះ ក្នុង​ចំណោម​មុខ​វិជ្ជា​រាងយ​រង នៅ​ចុង​បញ្ចប់​នៃ​កម្រិត​បរិញ្ញាប័ត្រ​របស់សិស្ស​។ នៅ​ពេល​ដែល​និស្សិត​មិន​ទាន់​បាន​បញ្ចប់​កម្រិត​បរិញ្ញាប័ត្រ​ (បរិញ្ញាប័ត្រអក្សរសាស្ត្រ​អង់​គ្លេស/បរិញ្ញាប័ត្រ​វិទ្យាសាស្ត្រ​) នៅឡើយ​នោះ  សកល​វិទ្យាល័យ​នឹង​ផ្តល់​នូវ​លក្ខណៈ​សម្បត្តិ​កម្រិត​សិក្សា​ដែល​ត្រូវ​បាន​ទទួល​ស្គាល់ក្នុង​ការ​ប្រើ​ប្រាស់​ក្នុង​វិស័យ​ឧស្សាហកម្ម។ សកលវិទ្យាល័យ​ខ្លះ​ផ្តល់​ឲ្យ​សិស្ស​នូវ​ពាន​រង្វាន់​វិស្វ​កម្ម​សំណង់​ស៊ីវិល​សម្រាប់​សិស្ស​ដែល​បន្ត​ការ​សិក្សា​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​កម្រិត​បរិញ្ញាប័ត្រ​ហើយ  (អនុបណ្ឌិត​អក្សរ​សាស្ត្រ​អង់​គ្លេស/អនុបណ្ឌិត​វិទ្យាសាស្ត្រ​) ដែល​អាច​អនុញ្ញាត​ឲ្យ​សិស្ស​បន្ត​ការ​សិក្សា​តទៅ​មុខ​ទៀត​ក្នុង​ជំនាញ​ជាក់​លាក់​មួយ​ដែល​គេ​ចាប់​អារម្មណ៍​ ដែល​ជាប់​ទាក់​ទង​ទៅ​នឹង​ផ្នែក​វិស្វ​កម្ម​។…

Cover Pdei
ប្លែកៗ

ស្ដាប់សម្ដីប្រពន្ធនិយាយទៅកាន់ប្ដីដែលទើបតែស្លាប់! មេរៀនជីវិតគូសម្រាប់ប្ដីប្រពន្ធអាចរស់នៅជាមួយគ្នាដល់ចាស់សក់ស្កូវ (មានវីដេអូ)

ជីវិតប្តីប្រពន្ធ ​អាចនិយាយបានជាជីវិតដែលមានរូបពីរជីវិត១ ​គឺជាដៃគូជីវិតដែលយឹតយោងគ្នា ​រួមសុខទុក្ខនឹងគ្នា ​ឆ្លងកាត់ការលំបាក ​ពុះពារឆ្លងឧបសគ្គ និងកាន់ដៃគ្នាឆ្ពោះទៅសាងអនាគតឱ្យមានសុភមង្គលរួមគ្នា។ យ៉ាងណាមិញជីវិតប្តីប្រពន្ធតែមានការឆ្លងកាត់រឿងរ៉ាវជាមួយគ្នាជាច្រើន និងឆ្លងកាត់ពេលវេលាមានក្តីសុខក្តីទុក្ខជាច្រើន ពោលគេជាមនុស្សជិតស្និទ្ធបំផុតមួយរបស់អ្នកដែលជាដៃគូជីវិតរស់នៅជាមួយគ្នា ដែលការ​រស់នៅតែងតែមានការប៉ះទង្គិចបន្តិចបន្តួចដូចចានក្នុងរាវជាចរឿងធម្មតា  តែយើងត្រូវទទួលស្គាល់ថាម្នាក់នេះហើយជាមនុស្សដែលបានកំដរយើងស្ទើរតែពេញមួយជីវិត។ ហេតុនេះហើយ បានជាវីដេអូមួយបានបង្ហាញពីជីវិតប្តីប្រពន្ធដ៏ក្តុកក្ក្តួលមួយគូ ​ ហើយសម្ដីប្រពន្ធក្រោយពេលប្ដីទើបតែស្លាប់ថ្មីៗធ្វើឱ្យវីដេអូនេះល្បីល្បាញខ្លាំងនៅក្នុងបណ្តាញសង្គម។ ដោយវីដេអូនេះ​ ជាការអប់រំសម្រាប់ប្រុសៗគួរតែពិនិត្យមើលថា ទំនាក់ទំនងជីវិតប្ដីប្រពន្ធខ្លួនយ៉ាងណាដែរ ជាពិសេសអ្នកដែលរើសប្រពន្ធខ្លាំង។ សម្រាប់អ្នក single គួរតែមើលទុកដែរ ដើម្បីជាមេរៀន។ សូមទស្សនាវីដេអូខាងក្រោមនេះ៖ វីដេអូនេះបកប្រែដោយ ឌីយ៉ា ប្រភពវីដេអូ៖ www.thinkfamily.sg

Cover Newwwww
ដើរកម្សាន្ត

កន្លែងកំសាន្តបោះបង់ចោល ៤កន្លែង ដែលមានប្រវត្តិដ៏គួរឱ្យខ្លាចបំផុតនៅលើពិភពលោក

បរទេស ៖ កន្លែងកំសាន្តនានានៅជុំវិញពិភពលោក ត្រូវបានចាត់ទុកជាកន្លែងដែលទាក់ទាញ់ភ្ញៀវជាតិនិងអន្តរជាតិ អាស្រ័យលើកន្លែងនោះមានឧបករណ៍កំសាន្តច្រើននិងសប្បាយប៉ុនណា។ ប៉ុន្តែចុះបើទីកន្លែងកំសាន្តទាំងអស់នោះត្រូវបានបិទទ្វារ រឺត្រូវបានគេបោះបង់ចោល តើអ្នកទាំងអស់គ្នាដឹងទេថា មូលហេតុអ្វីដែលបណ្តាលអោយទីកន្លែងទាំងអស់នោះត្រូវបានបិទទ្វាររឺដោយសារតែកន្លែងនោះធ្លាប់មានឧប្បវេហេតុផ្សេងៗ ។ ខាងក្រោមនេះជាកន្លែងកំសាន្តបោះបង់ចោល4កន្លែង ដែលមានប្រវត្តិដ៏គួរអោយខ្លាចបំផុតនៅលើពិភពលោក ៖ ១. Okpo Land មានទីតាំងស្ថិតនៅលើកោះ Geoje ដ៏តូចរបស់ប្រទេសកូរ៉េខាងត្បូងឧទ្យាននេះមានការបង្កើតនូវខ្សែភាពយន្តភ័យ.រន្ធត់។ ការទាក់ទាញដ៏សំខាន់បំផុតមួយរបស់ឧទ្យានគឺរទេះកាំភ្លើងដែលមានក្បាលទា។ វាត្រូវបានគេដឹងថាបានបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ម្នាក់នៅចុងទសវត្សឆ្នាំ ១៩៩០ ដែលមិនបានទទួលសំណងឬការសុំទោសហើយការជិះនៅតែបន្តដំណើរការ។ បន្ទាប់មកនៅឆ្នាំ ១៩៩៩ រទេះមួយបានក្រឡាប់និងក្រឡាប់ក្នុងល្បឿនយ៉ាងលឿនហើយក្មេងស្រីវ័យក្មេងម្នាក់បានបាត់បង់.ជីវិតយ៉ាងអាណោចអាធ័ម។ ម្ចាស់ឧទ្យាននេះបានបាត់ខ្លួនភ្លាមៗ ហើយមិនដែលត្រូវបានគេដឹងដំណឹងពីលោកទៀតឡើយ។ ក្រោយមកសួនកម្សាន្ត​ អូអូប៉ូឡៃត្រូវបានបិទ។ ២. JoyLand…

WP Header Image Size 1024x536 02
ទស្សនៈ

កុំសូវញៀននឹងហ្គេមខ្លាំងពេក បើអ្នកមិនចង់អោយសុខភាពរបស់អ្នកក្លាយជាបែបនេះ

ចំណេះដឹងទូទៅ ៖ ហ្គេមនៃល្បែងកំសាន្តមានច្រើនប្រភេទដូចជានៅលើកំព្យូទ័រ ទូរសព្ទ័ដៃនិងតាមកន្លែងនានា។ ការលេងហ្គេមក៏ជួយសម្រួលអារម្មណ៍អ្នកអោយបាត់ភាពតានតឹង បាត់Stressក៏ដូចជាបំបាត់ភាពអផ្សុកពេលសម្រាកពីការសិក្សានិងការងារហត់នឿយផ្សេងៗ។ គួបផ្សំនិងអត្ថប្រយោជន៍ទាំងអស់នោះ ហ្គេមក៏ធ្វើអោយប៉ះពាល់សាពាង្គកាយអ្នកបានផងដែរ ប្រសិនអ្នកងុបងល់អាចនិយាយបានថាញៀននិងហ្គេមខ្លាំងពេក។ខាងក្រោមជាផលប៉ះពាល់មួយចំនួនទៅលើសុខភាពអ្នក បើសិនអ្នកញៀននិងលេងហ្គេមខ្លាំងពេក ៖ 1.ស្គម ការដែលអ្នកញៀននិងលេងហ្គេមខ្លាំងពេក រហូតដល់ភ្លេចបាយភ្លេចទឹក ធ្វើអោយប៉ះពាល់និងសរីរាង្គរបស់អ្នកចុះទ្រុតទ្រម ដែលអាចបណ្តាលអោយរូបរាងរបស់អ្នកមានការប្រែប្រួលក៏ដូចជា អាចងាយនឹងមានជំងឺផ្សេងៗ ។2.ប៉ះពាល់ប្រពន្ធ័ប្រសាទ យ៉ាងហោចណាស់ សម្រាប់អ្នកដែលញៀនហ្គេមប្រាកដជាត្រូវការប្រើខួរក្បាលគិតច្រើនទៅលើវា ដែលការគិតទាំងអស់នោះអាចធ្វើអោយប៉ះពាល់ប្រពន្ធ័ប្រសាទ ដោយសារតែអ្នកផ្តោតខ្លាំងពេក ហើយអាចឈានដល់ការកើតអារម្មណ៍មួលម៉ៅ និងឈឺក្បាលវិលមុខផ្សេងៗពេលដែលអ្នកសម្រាកឈប់លេងវា ។ 3.បញ្ហាភ្នែក អ្វីដែលធ្វើឱ្យប៉ះពាល់អ្នកញៀនហ្គេមខ្លាំងនោះគឺម្ញូបភ្នែកដោយសារតែការក្រឡេកមើលអេក្រង់កុំព្យូទ័រនិងទូរសព្ទ័ដៃដោយមិនមានពាក់វែនតាការពារភ្នែកអស់រយៈពេលជាច្រើនម៉ោងនៅចុងក្រោយអាចធ្វើអោយខូចដល់ភ្នែករបស់អ្នក។ ក្នុងនោះបើភ្នែកអ្នកកំពុងម្ញូបទៀតនោះ ស្របពេលដែលអ្នកលេងហ្គេមលើស8ម៉ោងក្នុងថ្ងៃអាចបណ្តាលអោយភ្នែករបស់អ្នក ឡើងដឺក្រេរហូតឈានដល់ការខូចភ្នែកយ៉ាងឆាប់រហ័ស។

ដាងវ៉ាន់ឡាម
កីទ្បា

ក្លិបលំដាប់​អន្តរជាតិ​បី​ចាប់​អារម្មណ៍​ចុះ​កុងត្រាអ្នក​ចាំ​ទី​វៀតណាម Dang Van Lam

បន្ទាប់ពី Cerezo Osaka របស់​ជប៉ុន និង Dinamo Moscow របស់​រុស្សី ក្លឹប Sporting Braga របស់ព័រទុយហ្គាល់ ក៏​ត្រុវ​បាន​គេ​រាយការណ៍​ថា​ចង់​បាន​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​វៀតណាម​កីឡាករ Dang Van Lam ផង​ដែរ។ ភ្នាក់ងារ​ឬ អ្នកតំណាងរបស់ Van Lam  លោក Andrey Grushin បាននិយាយថា៖ “Van Lam កំពុងគិត និងមិនទាន់បានសំរេចចិត្តពីអនាគត​របស់គាត់នៅ​ឡើយ​ទេ។ ឥឡូវនេះគាត់មានជំរើសបី ក្រៅពីនេះ Cerezo…

Pattrick Barrett
កីទ្បា

បាល់​ទាត់៖ ក្លិបបាល់​ទាត់​ព្រះខ័នរាជស្វាយរៀងទិញ​បាន​ខ្សែការពារ​សញ្ជាតិ​អៀកឡង់ Patrict Barrett មក​រួម​ក្រុម

ក្លិបបាល់​ទាត់ ព្រះខ័នរាជស្វាយរៀង បានប្រកាស​ពី​ការ​ចុះ​កុងត្រាយក​ខ្សែ​ការពារ Patrict Barrett (Paddy)មក​ជួយក្រុម​ត្រៀម​ប្រកួត​ក្នុងពាន​រង្វាន់ Metfone Cambodian League រដូវ​កាល​២០២១ ដែល​នឹង​ចូល​មក​ដល់​ក្នុង​ខែ​មីនា​ខាងមុខ។ កីឡាករសញ្ជាតិអៀឡង់ ធ្លាប់លេងឱ្យក្លិប Dundee United, Waterford, Galway United F.C., Dundalk និង​ក្លិប​ក្នុង​លីគ​អាមេរិក​FC Cincinnati និង​ ក្លិប​Indy Eleven ដែល​ជាក្លិប​លេង​ក្នុង​លីគ USL Championship នៅ​រដ្ឋ Indiana សហរដ្ឋអាមេរិក។ Patrict…

២
សង្គម

នៅលើលោកនេះ មានមនុស្សពីរនាក់ដែលឆោតល្ងង់ជាងគេបំផុត!

ជាការពិតណាស់ មានពាក្យរៀបរាប់ជាច្រើនដែលពោលពីឪពុកម្ដាយ ហើយក្នុងនោះដែរជាឪពុកម្ដាយ តែងតែហៅខ្លួនឯងថា “ជាមនុស្សដែលឆោតល្ងង់ ល្ងីល្ងើជាងគេបំផុតនៅលើពិភពលោកនេះ” តើហេតុអ្វី បានជាឪពុកម្ដាយ ក្លាយជាមនុស្សដែលឆោតល្ងង់ និងល្ងីល្ងើជាងគេ? ១. មនុស្សល្ងីល្ងើជាងគេបំផុតពីរនាក់នៅលើពិភពលោកគឺ អ្នកដែលជាឪពុកម្តាយ មិនថាឪពុកម្តាយរបស់ពួកគេពូកែ ឆ្លាត និងខ្លាំងកម្រិតណាទេ ប៉ុន្តែនៅពេលដែលប្រឈមមុខនឹងកូនៗ ពួកគាត់ទាំងពីរនឹងនឹងក្លាយជាមនុស្សល្ងីល្ងើជាងគេ។ ពួកគាត់អាចមិនមែនជាឪពុកម្ដាយដែលខ្លាំងពូកែ ឬមានទេពកោសល្យគ្រប់យ៉ាងទេ ប៉ុន្តែពួកគាត់នឹងព្យាយាមធ្វើគ្រប់បែបយ៉ាង មិនថាលំបាកយ៉ាងណា ក៏នៅតែធ្វើដើម្បីផ្ដល់ឱ្យកូនៗរបស់ពួកគាត់។ ក្នុងនាមជាឪពុកម្ដាយ ក៏មានចំណង់ចំណូលចិត្ត និងចង់បានរបស់មួយចំនួន តែចុងក្រោយ ពួកគាត់នៅតែលះបង់ចំណង់របស់ខ្លួន ព្រោះតែត្រូវការសន្សំសំចៃដើម្បីយកមកផ្គត់ផ្គង់ និងចិញ្ចឹមកូនៗទាំងឡាយ។ ពួកគាត់ខំប្រឹងអស់មួយជីវិត បរិភោគ…

២
ទស្សនៈ

កូនមានឥរិយាបថ និងអត្តចរិតបែបណា គឺស្ថិតលើការចិញ្ចឹមបីបាច់ ថែរក្សា និងការអប់រំពីឪពុកម្ដាយ

ជាការពិតណាស់ សារជាតិជាក្មេងងាយឆាប់នឹងទទួលបានយ៉ាងខ្លាំងចំពោះការបណ្ដុះបណ្ដាល អប់រំពីមនុស្សធំៗដែលនៅជុំវិញខ្លួន ជាពិសេសគឺអាណាព្យាបាលផ្ទាល់តែម្ដង។ ក្មេងងាយលត់ដំ ឪពុកម្ដាយចិញ្ចឹមកូនដោយរបៀបណា របត់នៃជីវិតរបស់កូនៗក៏នឹងទៅតាមការបង្រៀនប្រៀបប្រដៅរបស់ឪពុកម្ដាយនេះហើយ ដូច្នេះ អាចនិយាយបានថា ការចិញ្ចឹមកូនរបស់ឪពុកម្ដាយម្នាក់ៗ ក៏ជាការគូសចារលើខ្សែវាសនារបស់កូនៗនាពេលអនាគតផងដែរ។ កូនៗភាគតិចណាស់ ដែលអាចចាប់យក ឬត្រាប់តាមពីមជ្ឈដ្ឋានជុំវិញ ឬអ្នកខាងក្រៅ ព្រោះយ៉ាងណាមិញ កូនៗដែលនៅតូចៗ រមែងមិនទាន់ចេះគិតអ្វីឱ្យបានវែងឆ្ងាយឡើយ គឺមានតែការផ្ដោតទៅលើមនុស្សដែលស្និទ្ធ និងនៅក្បែរគេបំផុតទេ ដែលគេនឹងធ្វើខ្លួន ឬប្រតិបត្តិខ្លួនទៅតាមនោះ។ ដូច្នេះ ឪពុកម្ដាយគឺជាមនុស្សដំបូងបំផុតដែលអាចលត់ដំកូនៗ ក្មេងៗប្រៀបដូចជាដែកកំពុងតែដុំ គឺងាយដំ ងាយកាច់បត់បែនទៅតាមកម្លាំងរបស់យើងដែលជាម្ចាស់។ យ៉ាងណាមិញ ចំណុចប៉ុន្មានខាងក្រោមនេះ គឺជាលទ្ធផលនៃការអប់រំ និងការចិញ្ចឹមកូនរបស់ប៉ាម៉ាក់ទាំងឡាយ គឺរបត់នៃជីវិតកូនក៏នឹងបត់បែនទៅតាមហ្នឹង។…

២
ប្លែកៗ

ពេលមានស្នេហាម្ដងទៀត តើអ្នកនឹងទទួលបានស្នេហាបែបណា?

បន្ទាប់ពីបែកបាក់ស្នេហា ហើយត្រូវប្រឈមមុខនឹងមានស្នេហាជាថ្មី តើអ្នកនឹងទទួលបានស្នេហាបែបណា? តោះ!សាកល្បងទាំងអស់គ្នា ដោយគ្រាន់តែជ្រើសរើសថ្នាំទិព្វមួយ នោះវានឹងបង្ហាញចម្លើយឱ្យអ្នកនៅខាងក្រោមនេះ។ 1. ទំនាក់ទំនងដែលមានសំណាង ប្រសិនបើអ្នកបានជ្រើសរើសរូបដំបូងគេនោះជាសំណាង ដែលនៅក្បែរអ្នកក្នុងក្តីស្រឡាញ់។ គេមិនដឹងថាតើទំនាក់ទំនងបន្ទាប់របស់អ្នកពិតជាសំខាន់បំផុតក្នុងជីវិតរបស់អ្នកទេ ប៉ុន្តែវាប្រាកដជាអ្វីដែលអ្នកពេញចិត្ត។ មិនយូរប៉ុន្មានដំណាក់កាលមួយ នឹងចាប់ផ្តើមនៅកន្លែងដែលអ្នកនឹងមានអារម្មណ៍ថាមានសំណាង ហើយអ្វីៗវានឹងចូលមកតាមការចង់បានរបស់អ្នក ប្រសិនបើដល់ពេលកំណត់ដែលវាមកដល់។ 2. ទំនាក់ទំនងស្នេហាពិតប្រាកដ ប្រសិនបើអ្នកជ្រើសរើសដបទី ២ រំពឹងថានឹងមានទំនាក់ទំនងស្នេហា។ អ្នកចូលចិត្តមានអារម្មណ៍ថាអ្នកចង់បាន ហើយមនុស្សដែលនឹងចូលមកក្រោយនេះ គឺនឹងយល់ពីអ្នកយ៉ាងខ្លាំង។ ដូច្នេះការជួបអ្នកថ្មី នឹងមកដល់ក្នុងពេលឆាប់ៗនេះហើយ។ 3. ទំនាក់ទំនងមានស្ថិរភាព ប្រសិនបើអ្នកបានជ្រើសរើសយកដបទីបី នោះមានន័យថា អ្នកប្រហែលជានឹងរកឃើញស្នេហាមួយដែលនឹងមានរយៈពេលយូរអង្វែង វានឹងក្លាយជាទំនាក់ទំនងដែលមនុស្សគ្រប់រូបអាចរក្សាបាននូវភាពផ្ទាល់ខ្លួនរ…

២
ប្លែកៗ

តើអ្នកជាមនុស្សដែលមានគំនិតឆ្លាត រវាសរវៃកម្រិតណា?

តើរូបអ្វីដែលអ្នកចាប់អារម្មណ៍ក្រឡេកទៅឃើញមុនគេ? រូបដែលអ្នកបានឃើញ វានឹងបង្ហាញពីកម្រិតនៃភាពវៃឆ្លាតរបស់អ្នក។ ក. ជើង អ្នកមានគំនិតប្លែកៗដូចជា ភាពខុសគ្នា និងមានគំនិតចង់រៀនអ្វីដែលថ្មីៗ។ អ្នកច្រើនតែជាអ្នកដឹកនាំក្នុងក្រុម មានភាពវៃឆ្លាតពេញលេញ ចេះពិចារណា និងចូលចិត្តមើលថែអ្នកដទៃ។ ចំណុចដែលគួរឱ្យកត់សម្គាល់បំផុតនៅក្នុងខ្លួនអ្នកគឺ និស្ស័យស្ងប់ស្ងាត់របស់អ្នក ដោយដឹងថានឹងទទួលបានលទ្ធផល។ ខ. កោះដាច់ស្រយ៉ាល អ្នកគឺជាមនុស្សដែលមាន IQ ខ្ពស់ រហ័សឆ្លើយតប និងត្រឹមត្រូវ។ អ្នកតែងតែអាចយល់ពីបញ្ហាបានលឿនជាងមនុស្សធម្មតា ហើយមានភាពបត់បែនយ៉ាងខ្លាំងក្នុងការឆ្លើយតបភ្លាមៗ។ ប្រសិនបើមាននរណាម្នាក់ចំណាយពេល ១០ នាទី ក្នុងការបង្កើតដំណោះស្រាយចំពោះបញ្ហាជាក់លាក់ណាមួយ វាអាចចំណាយពេល ១០ នាទីគិតអំពីទិសដៅសម្រាប់បញ្ហាទាំង ៥។…

0_Italy Juventus Vs Atalanta
កីទ្បា

រឿងដ៏គួរឱ្យភ័យខ្លាចរបស់ Georgina Rodriguez មុនពេលជួបជាមួយ Cristiano Ronaldo

ពេលនេះ Georgina Rodriguez កំពុងរស់នៅយ៉ាងមានក្ដីសុខជាមួយ Cristiano Ronaldo ប៉ុន្តែបើ​និយាយអំពីជីវិតរបស់នាងមុនពេលជួបជាមួយតារាព័រទុយហ្កាល់វិញកម្សត់ណាស់។ ជាស្រីដ៏សុភាពរាបសាតាំងពីវ័យក្មេង នាង​គឺ​ជា​មនុស្សស្រី​ម្នាក់​ដែល​ដែល​តែងតែប្រឹង​ប្រែងបំផុត​ដើម្បីអនាគត។ កាលពីក្មេងនាងនឹងចង់​ធ្វើ​ជា​អ្នករាំរបាំបាឡេ ហើយ​តែងតែប្ដេជ្ញាសម្រេច​គោលដៅ​នេះ​ឲ្យ​បាន។ ប៉ុន្តែសាលាបង្រៀនរបាំបាឡេនេះ ត្រូវចំណាយលុយ​ច្រើនហើយ​នាង​គ្មាន​លុយរៀន​នោះ​ទេ។ ស្ត្រីវ័យក្មេងម្នាក់នេះត្រូវបោះបង់ចោលក្តីសុបិន្តរបស់នាងជាអ្នក​រាំរបាំបាឡេ។ ដូច្នេះ! នាងបង្ខំចិត្តប្ដូរចំណាប់អារម្មណ៍របស់នាងទៅរៀនច្នៃម៉ូដ។ ដដែលជាដដែល! រៀនច្នៃម៉ូតសម្លៀកបំពាក់ក៏​ត្រូវ​ការ​ប្រាក់​ច្រើន​ដែរ។ ឆ្នាំ២០១១!….គ្មានលុយ​រៀន​ជារឿងមួយលំបាក​រួច​ទៅ​ហើយ! ហើយ​អ្វី​ដេល​នាង​ធ្លាក់ដល់​ចំណុច​ពិបាកបំផុត ​គឺ​ម្ដាយរបស់​នាង​បាន​ជួប​គ្រោះថ្នាក់ចរាចររហូត​ដល់បាត់បង់ជីវិត​។ ដំណាក់កាល​នេះ​នាង​ស្ទើរតែ​មិន​អាច​ប្រឹង​ត​ទៅ​ទៀត តែមិនបោះ​បង់​ការ​ព្យាយាម។ ដើម្បី​យក​លុយ​រៀន​ច្នៃម៉ូត នាង​ចាប់​ផ្ដើមធ្វើ​ការជាច្រើនកន្លែង ដូចជាអ្នកបម្រើ​ក្នុង​ភោជនីយដ្ឋាន។ នៅ​វ័យ១៧ឆ្នាំ​នាង​ចាប់​ផ្ដើម​ផ្លាស់ទៅ​ទីក្រុិង​ឡុងដុងធ្វើ​ជា​អ្នក​ថែរក្សាក្មេងបណ្ដើ និងរៀនភាសាអង់គ្លេសបណ្ដើ។ ក្រោយ​មក​នាង​ក៏​ត្រឡប់​ទៅ​ប្រទេសអេស្ប៉ាញ​វិញ ។ពេល​នោះ​ហើយ​នាង​បាន​ក្លាយ​ជា​នារី​ថ្មី​ម្នាក់។ នាងបានក្លាយជាអ្នកលក់ (Sale…

KNONGSROK1
សេដ្ឋកិច្ច

ឧកញ៉ា គួច ម៉េងលី ពន្យល់ពីរបៀបចិញ្ចឹមកូនបួនប្រភេទ​របស់ឪពុកម្ដាយនាពេលបច្ចុប្បន្ន!!!

អត្តចរិត​ ​ឥរិយាបថ​ ​មារយាទ​របស់​កូន​ ​គឺជា​លទ្ធផល​ពី​ការ​ចិញ្ចឹម​បីបាច់​របស់​ឪពុក​ម្ដាយ​។​ ​មានន័យ​ថា​ ​ឪពុក​ម្ដាយចិញ្ចឹម​កូន​បែប​ណា​ ​កូន​នឹង​ទៅជា​បែប​នោះ​ ​ដូច​ពាក្យចាស់​លោក​ពោលថា​ “​សាបព្រោះ​គ្រាប់​ពូជ​អ្វី​ ​ទទួល​បានផល​នោះ​”​។​ ​លោក​ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​មើលឃើញ​ថា​ ​ការ​ចិញ្ចឹម​កូន​មាន​៤​ប្រភេទ​។​ ​ប្រភេទ​ទី​១​ ​កូន​ត្រូវតែ​ធ្វើតាម​ឪពុក​ម្ដាយ​បើ​មិន​ធ្វើតាម​វ៉ៃ​។​ ​ការ​ចិញ្ចឹម​កូន​បែប​នេះ​ ​ពុំ​ទទួល​បាន​លទ្ធផល​ល្អ​នោះ​ឡើយ​ ​គឺ​ច្រើនតែ​បរាជ័យ​។​ ​លោក​ឧកញ៉ា​ ​ពន្យល់​ថា​ ​គឺ​ដោយសារតែ​ឪពុក​ម្ដាយ​មិន​ផ្ដល់​ឱកាស​ឱ្យ​កូន​ធ្វើអ្វី​ទៅតាម​គំនិត​របស់​គេ​ ​ហើយ​ថ្ងៃក្រោយ​កូន​នឹង​ក្លាយ​ជា​មនុស្ស​គ្មាន​ម្ចាស់ការ​ ​ខ្លាច​គេ​ ​ចាញ់ប្រៀប​គេ​ ​មិន​ហ៊ាន​បញ្ចេញមតិ​យោបល់​ ​ចូលក្នុង​សង្គម​អត់​ចុះ​ ​និង​ធ្វើ​នេះ​ធ្វើ​នោះ​ចេះតែ​ខ្លាច​ខុស​។​ ​លោក​ឧកញ៉ា​ គួ​ច​ ​ម៉េច​លី​…

២
ប្លែកៗ

តើអ្នកជាមនុស្សដែលមាន ចំណូលចិត្តចំពោះស្នេ ហាប្រភេទណា?

ជ្រើសរើសស្លាបមួយដែលអ្នកចាប់អារម្មណ៍ជាងគេ ដើម្បីដឹងពីបុគ្គលិកលក្ខណៈនៃចំណូលចិត្តរបស់អ្នក។ A. ស្លាបទី ១ មនុស្សប្រភេទនេះ ច្រើនតែចូលចិត្តស្នេហាដូចជាមិត្តភាព។ និយាយម៉្យាងទៀតពួកគេចង់រាប់អានគូស្នេហ៍របស់ពួកគេជាមិត្តជិតស្និទ្ធ អាចលើកទឹកចិត្ត ចែករំលែក និងមានភាពសប្បាយរីករាយជាមួយគ្នា បង្ហាញពីលក្ខណៈពិតរបស់ពួកគេទៅកាន់មនុស្សម្នាក់ទៀតដោយសេរី។ ពួកគេចូលចិត្តប្រើជីវិតបែបមិនចេះខ្វល់ខ្វាយ ស្មោះត្រង់ និងមិនចេះឆេវឆាវ ហើយក៏បែបរ៉ូមែនទិកផងដែរ។ ពួកគេជាប្រភេទមនុស្សដែលសប្បាយរីករាយច្រើន ចូលចិត្តរៀនផ្លាស់ប្តូរចំណេះដឹង និងមានឆន្ទៈល្អ។ B. ស្លាបទី ២ មនុស្សប្រភេទនេះជាក្មេងមានវណ្ណៈខ្ពស់ និងមានសភាវគតិវែងឆ្ងាយ។ នៅពេលដែលពួកគេស្រលាញ់នរណាម្នាក់ ឬចូលចិត្តរបស់អ្វីមួយ ពួកគេនឹងប្រញាប់ប្រញាល់ដោយមិនពេញចិត្តដូចជាក្មេងកំពុងដុតខ្លួនឯងដោយមិនគិតពីឧបសគ្គជាច្រើនពីអ្នកដែលនៅជុំវិញពួកគេ។ លើសពីនេះពួកគេក៏តែងតែអត់ឱនឱ្យអ្នកដែលខ្លួនស្រលាញ់ ហើយស្ទើរតែមិនខ្វល់ពីកំហុសអ្វីទាំងអស់ នៅពេលដែលធ្លាក់ក្នុងអន្លង់ស្នេហ៍។ ដរាបណាមនុស្សដែលគេស្រលាញ់ពេញចិត្តពួកគេនឹងមានអារម្មណ៍សប្បាយរីករាយជានិច្ច។ C.…

២
ទស្សនៈ

បញ្ចៀសភាពស៊យ ដោយក្បួនទាំង៥!

ម៉ោះ! ខ្ញុំប្រាប់ក្បួនខ្លះៗ បើយើងគិតថាយើងស៊យ !!! ១. រកទិញផ្កាឈូកផ្កាម្លិះទៀនធូប។ បត់ជើងថ្វាយបង្គំមាតាបិតាយើងដែលជាព្រះរស់ក្នុងផ្ទះ សូមឱ្យលោកស្រោចទឹកឱ្យពរឱ្យជ័យដល់កូនទៅ។ ហើយខ្លួនដែលជាមាតាបិតាគេ កុំឱ្យសម្តីអាក្រក់ជេរប្រមាថដាក់កូនខ្លួនឯង។ គេថាគ្រូទាយម្តាយថា វាសក្តិសិទ្ធិណាស់។ ២. ទៅបរិច្ចាគឈាមឱ្យគេ បានជួយសង្គ្រោះជីវិតមនុស្សផង។ ៣. ទៅត្រាំទឹកសមុទ្រ ត្រាំដល់ក្បាល មុជឱ្យយូរឱ្យថាមពលធម្មជាតិនាំភាពស៊យចេញពីយើង។ ៤. ទៅចូលរួមពិធីមង្គលការដែលមានថាមពលល្អ យើងក៏បានស្រូបយកភាពល្អជ័យមង្គលខ្លះៗដែរ។ ហាមចូលរួមបុណ្យសព។ ៥. ទៅមើល ឬពរទារកទើបកើតក៏អាចនាំសំណាងឱ្យយើងដែរ។ សំខាន់បំផុតកុំសាងបាបបន្ថែមទៀតទៅបានហើយ យើងអាចគេចផុតតែគ្រោះតូចៗទេ បើសាងបាបកម្មជាតិមុនច្រើន ហើយមកថែមជាតិនេះទៀត គ្រូធំមកពីឋានណាក៏ជួយមិនបានដែរ។ មនុស្សគ្រប់គ្នាកើតមកមានសម្ពាយបុណ្យ…

KNONGSROK
PR

អ្នក​ត្រូវ​បានជ្រើស​តាំង​គួ​រឱ្យ​កត់សម្គាល់​ ៣រូប ​សម្រាប់​ជ័យលាភី​ពាន​រង្វាន់​ពលរដ្ឋ​គំរូ​ Smart

ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១៖ ​អ្នក​រត់​រយៈ​ចម្ងាយឆ្ងាយ អ្នក​ជួយ​សហគន៍​ខ្មែរ​អ៊ីស្លាម និង​អ្នក​ប្រើ​​ប្រាស់​ថវិកា​ផ្ទាល់ខ្លួន​​ដើម្បី​ផ្តល់​ការអប់រំ​ដល់កុមារ​ក្រីក្រ ពលរដ្ឋ​ទាំង​នេះ​គឺ​គ្រាន់តែ​ជា​បុគ្គល​មួយ​ចំនួន​​ប៉ុណ្ណោះ​ក្នុង​ចំណោម​អ្នក​ដែលត្រូវ​បានជ្រើស​តាំងដ៏គួរ​​ឱ្យ​កត់​សម្គាល់បំផុត​​​ក្នុង​កម្មវិធី​ពាន​រង្វាន់​ពលរដ្ឋ​គំរូ​ Smart ​ឆ្នាំ​២០២០។ យុទ្ធនាការ​ស្វែង​រក​ពលរដ្ឋ​គំរូ​របស់​ប្រទេសកម្ពុជា​បាន​ចាប់​ផ្តើម​កាលពី​ខែ​មុន ហើយ​ថ្ងៃ​ផុត​កំណត់​នៃ​ការ​ជ្រើស​តាំង​គឺ​នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២១។ អ្នក​ដែលត្រូវបានជ្រើសតាំងជាជ័យលាភី​​ពាន​រង្វាន់​ពលរដ្ឋ​គំរូ Smart នឹង​ឈ្នះ​រង្វាន់​ធំជា​ទឹកប្រាក់​​ចំនួន ១ម៉ឺន​ដុល្លារ។ លោក លី តុលា ​ដែលបានជ្រើស​តាំង​លោក អួន បឋម ដែលត្រូវ​បាន​គេ​ស្គាល់តាមរយៈ​ឈ្មោះ​ក្រៅថា សាយ បានថ្លែងថា៖ “ដោយ​សារ​តែ​សកម្មភាព​ដ៏​អស្ចារ្យ​របស់​គាត់​នឹង​បង្ហាញផ្ទាល់​ដល់​យុវជន​ថា​សកម្មភាព​ជួយ​ដល់​សង្គមសំខាន់​ប៉ុណ្ណាមិនថា​តូច​ឬ​ធំ​ក្តី។ ជា​ក្តីស​ង្ឃឹមសម្រាប់​យុវជន​ជំនាន់​ក្រោយ ជា​ពិសេសគឺ​កុមារ​ដើម្បី​ឱ្យ​ពួក​គេទាំង​អស់​ទទួល​បាន​​ឱកាស​ដូច​គ្នា ធំធាត់ មាន​សុខភាព​ល្អ…

២
ទស្សនៈ

ពេញមួយជីវិតមនុស្សស្រី គឺលំបាកពេកហើយ

ពេញមួយជីវិតមនុស្សស្រីគឺលំបាកពេកហើយ!!! បេះដូងជារបស់ឪពុកម្តាយ រាងកាយជារបស់ប្តី ពេលវេលាជារបស់កូនៗ មានតែស្នាមជ្រាវជ្រួញទេដែលជារបស់ខ្លួនឯង! ស្អាតបន្តិចទៅ នាំគេនិយាយមិនល្អច្រើន! អាក្រក់ទៅ គេមិនមើលមុខ! រួសរាយបន្តិចទៅ គេថាឆ្កួត! មិនសូវនិយាយស្តីទៅ គេថាឫកឆ្មើង! ចង់នៅលីវទៅ គេថាគ្មានអ្នកណាចង់បាន! រៀបការទៅ គ្មានសេរីភាព! បានប្តីសង្ហាទៅ ស្រីៗតោងច្រើន យូរៗគេបេះបាត់! មិនសង្ហាទៅ វាមិនគប្បីនឹងភ្នែកខ្លួនឯង! អត់ចង់បានកូនទៅ គេថាមិនមែនជាស្រីពេញលក្ខណៈ! មានកូនទៅ ហត់តែខ្លួនឯង! ចង់ធ្វើជំនួញទៅ គេថាមិនគិតគូរផ្ទះសម្បែងកូនចៅ ចង់ចេញមុខចេញមាត់ជាងប្តី! នៅផ្ទះមើលកូនទៅ គេថាខ្ជិលដេកស៊ីមិនចេះធ្វើអីចាំតែគេចិញ្ចឹម! Make…

KNONGSROK
សេដ្ឋកិច្ច

ហេតុអ្វីបានជាយើងចាំបាច់ត្រូវគេងផ្អៀងទៅខាងឆ្វេងដៃរបស់យើង? ទាំងនេះគឺជាមូលហេតុដែលយើងទាំងអស់គ្នាគួរតែដឹង!!!

ការគេងឱ្យបានគ្រប់គ្រាន់គឺជាមូលដ្ឋានគ្រឹះនៃសុខភាពល្អ។ លទ្ធផលដែលយើងមិនចង់បានជាច្រើនអាចកើតឡើងដោយសារតែកង្វះដំណេករួមទាំងគ្រោះថ្នាក់គ្រប់ប្រភេទ ហើយបាត់បង់មុខងារនៃការយល់ដឹង និងហានិភ័យខ្ពស់ចំពោះបញ្ហាដូចជា ជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល ទឹកនោមផ្អែម និងជំងឺលើសឈាមជាដើម។ ហើយដើម្បីបន្ថែមទៅលើការគេងមួយកម្រិតទៀតនោះ គឺថាវាមិនគ្រាន់តែជាការគេងបណ្ណោះទេ គឺអ្នកត្រូវតែគេងអោយបានលក់ស្រួលផងដែរ។ តាមពិតការគេងគឺមាន ៥ ដំណាក់កាល។ ដំណាក់កាលនីមួយៗដើរតួជាផ្នែកដ៏សំខាន់សម្រាប់ការគេងប្រកបដោយគុណភាព។ បើយោងតាមការសិក្សាបង្ហាញថា ការគេងនៅខាងឆ្វេងដៃរបស់អ្នកគឺជាជម្រើសល្អបំផុត។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍នៃគេងផ្អៀងមកខាងឆ្វេងដៃរបស់អ្នក។ ១. ប្រព័ន្ធឡាំហ្វាទិចរីកដុះដាល ការគេងនៅផ្នែកខាងឆ្វេងរបស់អ្នកជួយឱ្យរាងកាយច្រោះកាកសំណល់តាមរយៈកូនកណ្តុរ។ នោះគឺដោយសារតែភាគច្រើននៃកូនកណ្តុររបស់យើងហូរទៅខាងឆ្វេងតាមរយៈបំពង់បង្ហូរទឹកភ្នែក។ ការគេងនៅចំហៀងនោះផ្តល់នូវកម្លាំងទំនាញដល់ដំណើរការនេះ។ វេជ្ជសាស្ត្រលោកខាងលិចគាំទ្រគំនិតនេះ ដោយមានភស្តុតាងបង្ហាញថាការគេងនៅខាងឆ្វេងធ្វើឱ្យប្រសើរឡើងនូវការបំផ្លាញសម្ភារៈកាកសំណល់ពីខួរក្បាលផងដែរ។ ក្នុងអំឡុងពេលងងុយគេង ខួរក្បាលរបស់អ្នកប្រើសារធាតុរាវ cerebrospinal ដើម្បីលុបជាតិពុល និងកាកសំណល់ផ្សេងៗដោយប្រើប្រព័ន្ធឡាំហ្វាទិចដើម្បីរំកិលវាចេញ។ ការគេងនៅខាងស្តាំត្រូវបានគេគិតថា ជាការរារាំងលំហូរទឹករងៃនេះ។ ២. ធ្វើអោយប្រសើរឡើងនូវការរំលាយអាហារ វាធ្លាប់ត្រូវបានគេចាត់ទុកថាមិនល្អក្នុងការញ៉ាំចំណីអាហារមុនពេលចូលគេងពីព្រោះការរំលាយអាហារធ្វើដំណើរការយឺតៗ។…

3
ប្លែកៗ

តើជីវិតអ្នកបន្ទាប់ពីអាយុ៣០ឆ្នាំ នឹងមានរឿងអ្វីកើតឡើងខ្លះ?

ជ្រើសរើសបន្ទប់គេងមួយដែលអ្នកចូលចិត្ត ដើម្បីដឹងពីដំណើរជីវិតរបស់អ្នក បន្ទាប់ពីអាយុ៣០ឆ្នាំឡើងទៅ? ១. បន្ទប់ A បន្ទាប់ពីអាយុ ៣០ ឆ្នាំ អ្នកនឹងទទួលបានអ្វីដែលអ្នកចង់បានពីមុន ជាពិសេសផ្នែកសម្ភារៈ។ ប៉ុន្តែនៅក្នុងបេះដូងរបស់អ្នក នៅតែបង្កើតអារម្មណ៍ថា អ្នកមិនពេញចិត្តនឹងលក្ខខណ្ឌបច្ចុប្បន្ន អ្នកចង់មានជីវិតប្រសើរជាងមុន។ ការមិនពេញចិត្តនោះធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួល។ ប៉ុន្តែអ្នកមិនចាំបាច់បង្ខំខ្លួនឯងពេកទេ ពីព្រោះជីវិតបន្ទាប់ពីអាយុ ៣០ ឆ្នាំគឺគ្រប់គ្រាន់សម្រាប់អ្នកដើម្បីរីករាយហើយ។ ២. បន្ទប់ B បន្ទាប់ពីអាយុ ៣០ ឆ្នាំ គុណភាពនៃជីវិតរបស់អ្នកនឹងកើនឡើង អ្នកផុតពីស្ថានភាពលំបាកទាំងឡាយហើយ។ អ្នកមិនចាំបាច់ចំណាយពេលច្រើនថ្ងៃគិតអំពីវិធីដែលមានប្រាក់ចំណូលខ្ពស់ទេ ចិត្តអ្នកពេលនេះធូរស្រាលជាងមុនហើយ។ ប្រហែលជាមុនអាយុ ៣០…

3
ប្លែកៗ

តទៅថ្ងៃមុខ តើជីវិតអ្នកបានស្ងប់សុខ ឬក៏មានរលកបោកបក់?

ជ្រើសរើសប្រភេទទូកមួយដែលអ្នកចូលចិត្តជាងគេ ដើម្បីធ្វើតេស្តលើជីវិតអ្នកទៅថ្ងៃមុខ ថាតើនឹងអាចបានស្ងប់សុខ ឬក៏មានរលកបោកបក់បន្តបន្ទាប់? A. ទូកទី ១ ជីវិតរបស់អ្នកនាពេលខាងមុខនេះ នឹងមានភាពស្ងប់ស្ងាត់ មិនមានរលក ឬព្រឹត្តិការណ៍ច្រើនទេ។ មូលហេតុគឺអ្នកមិនមែនជាមនុស្សដែលចូលចិត្តប្រឡូកចូលប្រកួតប្រជែងនឹងជីវិត។ អ្នកមិនមានការខិតខំប្រឹងប្រែងខ្ពស់ទេ តែងតែមានទស្សនៈច្បាស់លាស់ថាភាពសម្បូរបែប ឬភាពក្រីក្រក៏ត្រូវធ្វើដោយខ្លួនអ្នកដែរមិនមែន។ ដូច្នេះអ្នកមិនធ្វើអ្វីខុសទេ។ អ្នកមិនប្រថុយរកលុយទេ អ្នកគ្រាន់តែចង់រស់នៅដោយសុវត្ថិភាព។ អ្នកឱ្យតម្លៃលើជីវិតខាងព្រលឹងវិញ្ញាណ គ្រាន់តែការសប្បាយ និងការស្លៀកពាក់គឺគ្រប់គ្រាន់ហើយ។ B. ទូកទី ២ នៅពេលអនាគត ជីវិតអ្នកនឹងកាន់តែរលូន និងសម្បូរបែបជាងមុន។ អ្នកតែងតែស្ថិតក្នុងឋានៈខ្ពស់ក្នុងក្រុម និងសង្គមមានបទពិសោធន៍ការងារសម្បូរបែប កុំបណ្តោយឱ្យខ្លួនឯងធ្លាក់ក្នុងស្ថានភាពបរាជ័យ និងការលំបាកនៅកន្លែងធ្វើការ។ ប្រសិនបើអ្នកកំពុងចាប់យកមហិច្ឆតា…

Untitled 1
សង្គម

សម្ដីម្ដាយម្នាក់ប្រាប់កូនស្រីខ្លួន “ចូរកូនជ្រើសយកបុរសម្នាក់ដែលហ៊ាន…”

ថ្ងៃមួយម្ដាយបាននិយាយទៅកាន់កូនស្រីរបស់គាត់ថាមនុស្សយើងមានប្រុសមានស្រីកើតមកសម្រាប់ធ្វើជាគូនឹងគ្នា។ ជាក់ស្ដែងមានមនុស្សប្រុសច្រើនណាស់ ដែលកូនស្គាល់ ក្នុងចំណោមនោះក៏ប្រហែលជាមានមនុស្សម្នាក់ដែលកូនមានចិត្តស្រលាញ់ តែមិនសក្ដិសមនឹងកូន និងអ្នកខ្លះសក្ដិសមតែកូនមិនស្រលាញ់ឬគេមិនស្រលាញ់កូន។ តើកូនចង់ដឹងទេបុរសបែបណាទើបសក្ដិសមនឹងកូន?បុរសដែលសក្ដិសមនឹងកូនជាបុរសដែលស្រលាញ់អ្វីដែលជាកូនពិតហ៊ានលះបង់ដើម្បីកូនដល់កម្រិតណា ផ្ដល់តម្លៃកូនក្នុងឋានៈជាភរិយា។ បើកូនចង់ដឹងថា គេស្រលាញ់កូនពិតឬទេ ចូរកូនកុំប្រើត្រចៀកស្ដាប់ កុំប្រើភ្នែកមើលអ្វីដែលគេគ្រាន់តែធ្វើនឹងមុខកូន តែកូនប្រើបេះដូងនិងអារម្មណ៍របស់កូនមើលពីទំហំនៃក្ដីស្រលាញ់នោះ។ បើកូនចង់ដឹងថាគេសក្ដិសមឲ្យកូនផ្ញើអនាគតឬទេ?ចូរកូនកុំសម្រេចចិត្តទៅលើរបស់ទ្រព្យអ្វីដែលគេមានតែត្រូវសម្រេចចិត្តដោយផ្អែកទៅលើស្នាមញញឹមនិងទឹកភ្នែករបស់កូនដែលកើតឡើងដោយសារគេ។ ប្រសិនកូនស្រក់ទឹកភ្នែកគ្រប់ពេលដោយសារគេ នោះមានន័យថាកូនស្រលាញ់គេខ្លាំងតែគេមិនបានស្រលាញ់កូនវិញឡើយព្រោះបើគេស្រលាញ់កូនគេនឹងមិនឲ្យកូនយំដោយសារគេទេទោះបើគេមានវណ្ណៈស្ដុកស្ដម្ភប៉ុណ្ណាក៏គេគ្មានលក្ខណៈសមជាបុរសដែលកូនគួរផ្ញើអនាគតដែរ។ បើគេជាមនុស្សម្នាក់ដែលធ្វើឲ្យកូនញញឹមរាល់ពេលនិងគិតដល់កូននោះទើបជាមនុស្សដែលអាចផ្ដល់សុភមង្គលនិងភាពកក់ក្ដៅដល់កូនបានទោះបើគេមានវណ្ណៈមិនស្ដុកស្ដម្ភរូបសម្បត្តិមិនល្អប្រណីតក៏កូនគួរផ្ញើចិត្តជាមួយព្រោះគេជាមនុស្សដែលអាចមើលថែការពារបារម្ភនិងស្រលាញ់កូនពិតប្រាកដ។ ចូរកូនកុំជ្រើសរើសភាពស្រណុកសុខស្រួលតែផ្លូវកាយហើយទឹកភ្នែកវេទនាផ្លូវចិត្តតែកូនគួរជ្រើសរើសភាពនឿយហត់នឹងការងារការសប្បាយរីករាយមានសេរីភាពនិងការឲ្យតម្លៃជាមួយគ្រួសារកក់ក្ដៅតូចមួយ។ រើសយកមនុស្សម្នាក់ដែលហ៊ានបង្ហាញអ្នកដទៃ ថាកូនជាមនុស្សស្រីដែលគេស្រលាញ់ ហ៊ានបង្ហាញសាច់ញាតិគ្រួសារគេ ហ៊ានប្រាប់នូវគ្រប់រឿងរ៉ាវរបស់គេ គេជាមនុស្សដែលហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីកូន។ គេទើបសក្ដិសមនឹងកូន ម៉ាក់ក៏ជឿជាក់ថា កូននឹងរើសផ្លូវដ៏ល្អបំផុតសម្រាប់វីថិជីវិតកូន ហើយត្រូវចាំថា អ្វីដែលយើងមានរាល់ថ្ងៃនេះ គឺគ្រប់គ្រាន់ហើយសប្បាយចិត្តទទួលយកលទ្ធផលដែលយើងធ្វើ៕ អត្ថបទដកស្រងពី៖ 村上 ソクサンポア…