– ម្នាក់នោះ សមនឹងឱ្យយើងយកអារម្មណ៍ទៅខឹងសម្បារនឹងគេដែរឬទេ?
– រឿងដែលយើងខឹង ឬអន់ចិត្តនោះ សមល្មមនឹងឱ្យយើងគួរយកអារម្មណ៍ទៅដាក់នាំឱ្យខូចចិត្ត ខូចអារម្មណ៍ដែរទេ?
– ពេលដែលយើងខឹង ឬអន់ចិត្តនឹងគេនោះ តើយើងទទួលបានប្រយោជន៍អ្វីខ្លះ? សប្បាយចិត្តទេ ចំណេញលុយ ចំណេញមេរៀន ឬបានគុណសម្បត្តិអ្វីមកខ្លះ?
– ការដែលយើងខឹង ឬអន់ចិត្តនោះ គេនោះមានយកចិត្តទុកដាក់ ខ្វាយខ្វល់ បារម្ភ តាមលួងលោមយើងដែរទេ?
– ពេលយើងខឹង និងអន់ចិត្ត ជាមួយគេក្នុងរឿងអ្វីមួយ សួរថា តើគេមានបានកែប្រែ ឬបញ្ឈប់ដើម្បីយើងដែរទេ?
សួរសំណួរទាំងនេះដល់ខ្លួនឯងហើយ សូមផ្ដល់ចម្លើយឱ្យខ្លួនឯងផង ឆ្លើយហើយ បើមិនបានអ្វីជាផលល្អសម្រាប់ខ្លួនឯងទេ ក៏មិនបាច់ទៅយកចិត្តទុកដាក់ ខឹង អន់ចិត្តនឹងគេ នាំតែស្មុគចិត្ត ខូចអារម្មណ៍តែម្នាក់ឯងទេ …
ពេលខ្លះ រឿងខ្លះ និងជាមួយមនុស្សខ្លះ បើយើងធ្វើមិនដឹង មិនឮ មិនខ្វល់ មិនខឹង មិនអន់ចិត្ត យើងនឹងមានតម្លៃខ្លះដើម្បីឱ្យគេមករកយើងវិញ អ្វីដែលសំខាន់ … យើងក៏នឹងអាចមានពេលមានក្ដីសុខ មានពេលមើលថែថ្នាក់ថ្នមចិត្តខ្លួនឯងបានទៀត …!
រៀនស្ងប់ស្ងាត់ រៀនទប់កំហឹង រៀនធ្វើមិនដឹងមិនឮ រៀនគ្រប់គ្រងអារម្មណ៍ ហើយក៏រៀនធ្វើចិត្តឱ្យត្រជាក់ៗទើបមានក្ដីសុខ សិរីមង្គលដល់ចិត្តគំនិត និងអារម្មណ៍ខ្លួនឯង …!!! ខឹងគេច្រើន អន់ចិត្តនឹងគេពេក ហត់តែខ្លួនឯងអត់ប្រយោជន៍តែប៉ុណ្ណោះ …!!!
#ក្នុងចិត្ត #មនុស្សចុងក្រោយ #sadlife #Knongsrok #L1_219

