Wisdoms

KNONGSROK
ទស្សនៈ

ជំនាញ​រឹង​ជួយ​ឱ្យ​អ្នកមាន​ការងារ​ធ្វើ​ ហើយ​ជំនាញ​ទន់​ជួយ​ឱ្យ​អ្នក​ឡើង​ដំណែង​

នៅក្នុង​វិស័យ​ការងារ​ មាន​ពាក្យ​មួយ​ឃ្លា​បាន​ពោល​ថា​ “សមត្ថភាព​ឬទេពកោសល្យ​ អាច​ជួយ​ឱ្យ​បុគ្គល​ម្នាក់​ឡើង​តំណែង​ខ្ពស់​ ប៉ុន្តែ​តំណែង​ខ្ពស់​នោះ​គង់វង្ស​ឬយ៉ាងណា​ គឺ​អាស្រ័យ​លើ​អត្តចរិត​របស់​បុគ្គល​នោះ​” ។ និយាយ​បែប​ផ្សេង​ ជំនាញ​រឹង​ ឬជំនាញ​ដែល​អ្នករៀន​ចេះ​ពីសា​កល​វិទ្យាល័យ​ និង​សាលា​បច្ចេក​ទេស​ផ្សេង​ៗ អាច​ជួយ​ឱ្យ​អ្នកមាន​ការងារ​ធ្វើ​ ប៉ុន្តែ​ការងារ​នោះ​ជោគជ័យ​ ឬមិន​ជោគជ័យ​គឺ​វា​អាស្រ័យ​លើ​ជំនាញ​ទន់​ ឬជំនាញការ​ទូត​របស់​អ្នក​ទៅវិញ​ទេ​។ គ្មានអ្វី​អាច​វាស់​ថា​បុគ្គល​ម្នាក់​មាន​ជំនាញ​ទន់​ប្រសើរ​ឬមិន​ប្រសើរ​ដល់កម្រិត​ណា​នោះ​ទេ​។ ព្រោះ​បុគ្គល​ម្នា​ក់ៗ​សុទ្ធតែ​មាន​អត្ត​ចរិត​ផ្សេង​ៗគ្នា​ពី​កំណើត​ រស់នៅ​ក្នុង​សង្គម​ផ្សេងគ្នា​ និង​ទទួល​បានការ​អប់រំ​ផ្សេងគ្នា​។ យ៉ាងណាក៏ដោយ​អ្នកជំនាញ​ផ្នែក​អប់រំ​បាន​លើកឡើង​ថា​ កុមារ​ដែល​បាន​ឆ្លងកាត់​ការអប់រំ​តាមកម្ម​វិធី​សិក្សា​បែប​សិស្ស​មជ្ឈមណ្ឌល​ ឬកម្ម​វិធី​សិក្សា​ដែល​ផ្តោត​លើស​កម្ម​ភាពជា​មូលដ្ឋាន​ មានន័យថា​សិស្សានុសិស្ស​មាន​សកម្មភាព​និយាយ​ច្រើនជាង​គ្រូ​ ហើយ​សិស្ស​បំពេញ​តួនាទី​ជា​មេដឹកនាំ​និង​មាន​ទំនួល​ខុសត្រូវ​ មានការ​ពិភាក្សា​ និង​ការស្រាវជ្រាវ​ច្រើន​។ កុមារ​នោះ​នឹង​មាន​ជំនាញ​ទន់​ប្រសើរ​នៅពេល​ពួកគេ​ធំ​ពេញវ័យ​។ នៅក្នុង​ការ​បំពេញការងារ​ អ្នក​ពូកែ​ជំនាញ​ទន់​ គឺ​មានឱកាស​ជោគជ័យ​ច្រើន​ នេះ​បើ​តាម​លោក​ឧកញ៉ា​ វេជ្ជបណ្ឌិត​…

KNONGSROK
ទស្សនៈ

ឧកញ៉ា គួច ម៉េងលី ៖ មានតែស្រុកខ្មែរមួយទេ​លើលោក​នេះ​ដែលអានសៀវភៅជោគជ័យផ្ដោតទៅលើ​ភាពជោគជ័យ

«ផ្នត់គំនិតជោគជ័យបើអាចសូមឲ្យក្រសួងអប់រំទៅពិចារណាតើបុគ្គលនោះមានលក្ខណៈគ្រប់គ្រាន់​ក្នុងការបង្កើតវគ្គជោគជ័យឬអត់? បើអត់ទេបិទចោលទៅ បើមិនចឹងទេនាំប្រជាពលរដ្ឋបំផុសបំផុល​ខូចសង្គមអស់ហើយ»។​ នេះ​គឺជាការលើកឡើង​របស់​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ស្ថាបនិក​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​ជា​អគ្គនាយក​ប្រតិបត្តិ​ ​នៃ​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ ​ក្នុងឱកាស​​បើក​សម្ពោធ​សៀវភៅ​ ​«​កម្រង​កំណាព្យ​ពី​ដួងចិត្ត​»​ ជា​ផ្លូវការកាលពី​ថ្ងៃ​ទី​២​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១ ​នៅ​ហាង​លក់​សៀវភៅ​ម៉ូ​នូ​មែន​ប៊ុ​ក។ លោកឧកញ៉ាបានបន្ថែមថា៖ «ខ្ញុំអាចនិយាយថាមានតែស្រុកខ្មែរមួយទេ​លើលោក​នេះ​ដែលអានសៀវភៅជោគជ័យផ្ដោតទៅលើ​ភាពជោគជ័យ ផលិតជោគជ័យ បកប្រែ​សៀវ​ភៅ​ជោគជ័យ និងលក់ជោគជ័យរហូតដល់គ្មានអីសល់តែខោទទេក៏មានដែរ ព្រោះអត់មានប្រទេស​ណាដែលលង់នឹងជោគជ័យ ចាញ់បោកជោគជ័យ ភ្លើតភ្លើនភ្លើ​ទៅលើ​ជោគជ័យដល់ម្ល៉ឹងទេ»។ ក្នុងខ្លឹមសារដដែលនេះ​លោកឧកញ៉ាក៏បានលម្អិត​ជុំវិញ​តថភាពក្នុងសង្គមសព្វថ្ងៃទៀតថា៖ «រាល់​ថ្ងៃនេះប្រជាជនយើងមិនថាចាស់ថាក្មេងទេ​ច្រើនជំនាន់​ណាស់ពីមួយ​ជំនាន់​ទៅមួយជំ​នាន់​សូម្បីយើងខំព្យាយាមវាយបំបាក់លប់ចោលជាន់ជិះកុំឲ្យមាន​អ្នកធ្វើអំពើបោកប្រាស់​វានៅតែមាន​ដោយសារតែប្រជាជន​យើងនៅតែល្ងង់ចាញ់បោក។ មិនមែនចាញ់បោក​តែចាស់ៗទេ…

៧
ទស្សនៈ

ឧកញ៉ាវេជ្ជៈបណ្ឌិត គួច ម៉េងលី!​ បកស្រាយអំពីបញ្ហាសេដ្ឋកិច្ច និងជះឥទ្ធិពលដល់គ្រួសារ

«ប្រជាពលរដ្ឋយើងធ្វើការបាន១ខែតែ២០០ទៅ៣០០ដុល្លារចិញ្ចឹមប្រពន្ធកូនអត់រស់ផង អ្នកខ្លះលែងលះបាក់បែកប្ដីប្រពន្ធ ១០គ្រួសារឃើញ៥ ឬ៦គ្រួសារ អត់មានម៉ែអត់​មា​ន​ឪ។ ឪមានប្រពន្ធ ៣,៤ ម្ដាយមានប្ដី ២,៣ កូនមានឪពុកម្ដាយរាប់មិនអស់ អ្នកខ្លះនៅជាមួយយាយពេលយាយស្លាប់នៅតោកយ៉ាកតែឯង អាណោចអាធម្មណាស់ដល់​ពេល​ចឹងរាយមាយ ដល់ពេលចឹងសង្គមបាក់បែក អ្វីៗទាំងអស់ដោយសារសេដ្ឋកិច្ចនិយាយដល់សេដ្ឋកិច្ចគឺទាក់ទងលុយ តែលុយហូរហៀរច្រើន​ហើយយើ​ង​អត់​បាន​ចំណែក​ហ្នឹ​ង​​គឺតក់ក្រហល់ខ្វារ.ក»។ នេះជាការបញ្ជាក់​របស់​ លោក ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក្នុងឱកាសបើក​សម្ពោធ​សៀវ​ភៅ «កម្រងកំណាព្យពីដួងចិត្ត» ជាផ្លូវការ…

៧
ប្លែកៗ

ឆ្នាំ២០២១នេះ អ្នកនឹងអាចមានស្នេហា ឬបានជួបគូជីវិតនឹងគេដែរទេ?

ជ្រើសរើសដើមឈើតាមរដូវកាលមួយដែលអ្នកចូលចិត្ត ដើម្បីដឹងថា តើឆ្នាំមថ្មី២០២១នេះ អ្នកនឹងមានឱកាសបានជួបគូ ឬមានស្នេហានឹងគេដែរឬទេ? A. រូបនៅអក្សរ A អ្នកទំនងជានឹងបានជួបដៃគូនៅក្នុងឆ្នាំ២០២១នេះ បើទោះបីជាអ្នកហាក់អស់ជំនឿ ឬលែងមានអារម្មណ៍ចង់បានស្នេហាក៏ដោយ។ ប៉ុន្តែមនុស្សម្នាក់នោះ គេមានការចូលចិត្តអ្នក ហើយឆាប់ៗនេះគេនឹងបង្ហាញខ្លួន ក្នុងខណៈពេលដែលអ្នករក្សាអារម្មណ៍ស្ងប់បំផុតនៅក្នុងរឿងស្នេហា។ ប្រសិនបើមានសញ្ញាណាមួយបង្ហាញពីវត្តមានរបស់គេ បន្ទាប់មកត្រូវឆ្លៀតពេលឱ្យបានឆាប់ ជោគវាសនាដ៏ល្អបែបនេះកំពុងតែដង្ហោយរកអ្នកហើយ។ ហើយគួរតែរៀនគោរពចំពោះម្នាក់នឡ ព្រោះថាបើបាត់បង់ ឬបណ្ដោយឱ្យបាត់គេ អ្នកប្រហែលជាមិនមានឱកាសទី២ទេ។ B. រូបនៅអក្សរ B អាចនិយាយបានថា អ្នកនៅលីវយូរពេក ឬក៏ឈឺចាប់ក្នុងរឿងស្នេហា ដូច្នេះអ្នកទំនងជាមិនមានសង្ឃឹមចំពោះស្នេហានោះឡើយ។ ទោះបីមនុស្សម្នាក់នោះនៅក្បែរអ្នករួចហើយក៏ដោយ ក៏អ្នកនៅតែមិនហ៊ានគិតច្រើនពេក ព្រោះមនុស្សម្នាក់ទៀតមានភាពកក់ក្តៅ…

7
ទស្សនៈ

ទម្លាប់៦ចំណុច ដែលអ្នកគួរតែចៀសវាងនៅពេលដែលអ្នកកំពុងតែកើតមានកំហឹង

ក្រុមអ្នកវិទ្យាសាស្ត្របានបង្ហាញថា ការខឹងជាញឹកញាប់ ក៏បណ្តាលឱ្យអ្នកឡើងទម្ងន់បានដែរ ប្រសិនបើអ្នកមិនចេះគ្រប់គ្រង។ ដូច្នេះ ដើម្បីចៀសវាងការឡើងទម្ងន់ដោយសារតែការខឹង អ្នកត្រូវចេះគ្រប់គ្រង ហើយបញ្ចៀសទម្លាប់មួយចំនួន ដើម្បីកុំឱ្យឡើងទម្ងន់។ ១. កុំចូលគេងទាំងកំហឹង នៅពេលអ្នកចូលគេងដោយកំហឹង ចង្វាក់បេះដូងរបស់អ្នកនឹងលោតលឿនដកដង្ហើមលឿន ងាយនឹងធ្វើឱ្យគេងមិនលក់ ឬប៉ះពាល់ដល់គុណភាពនៃដំណេក។ ដូច្នេះអ្នកត្រូវចេះប្រាប់ខ្លួនអ្នកថា ការចូលគេងទាំងអារម្មណ៍ខឹងនឹងមិនអាចដោះស្រាយបញ្ហាបានទេ ដូច្នេះអ្នកគួរតែទុកកំហឹងទៅមួយឡែក ហើយចូលគេងដោយអារម្មណ៍ស្ងប់ កុំមួម៉ៅ ឬគិតរឿងមិនល្អទៀត។ ២. កុំបើកបរដោយកំហឹង នៅពេលខឹងកំហាប់កំហិតមានកម្រិត។ ប្រសិនបើបើកបរវានឹងពិបាកក្នុងការឃើញមនុស្ស ឬវត្ថុលេចឡើងនៅខាងមុខ។ ការសិក្សាបានបញ្ជាក់ថា ការបើកបរដោយកំហឹង នឹងបង្កើនលទ្ធភាពនៃគ្រោះថ្នាក់ចរាចរណ៍ខ្លាំងបំផុត។ ត្រង់ចំណុចនេះ អ្នកអាចស្តាប់បទចម្រៀងពីរោះ ៗ…

7
ប្លែកៗ

ឆ្នាំថ្មីមកដល់ហើយ! តោះធ្វើតេស្ត តើអ្នកនឹងមានលាភសំណាងក្នុងរឿងអ្វី សម្រាប់ឆ្នាំថ្មីនេះ

ជ្រើសរើសស្លឹកសំណាងមួយ ដើម្បីដឹងថា តើអ្នកនឹងទទួលបានលាភសំណាងអ្វី សម្រាប់ឱកាសឆ្នាំថ្មីខាងមុខនេះ? 1. ស្លឹកឈើទី 1 អ្នកអាចនឹងទទួលបានប្រាក់អំណោយ ឬវត្ថុមានតម្លៃ។ ឱកាសគឺអ្នកនឹងឈ្នះឆ្នោត ឬអ្នកអាចទទួលបានការផ្សព្វផ្សាយសំណាងផ្សេងៗ។ អ្នកប្រហែលជាបានទទួលមរតកពីញាតិសន្ដាន ដែលបានចែកឋានទៅហើយ។ ដូច្នេះ អ្នកគប្បីរក្សាភាពស្ងប់ស្ងាត់ ហើយទន្ទឹងរង់ចាំព្រឹត្តិការណ៍ដ៏អស្ចារ្យទាំងនេះ!។ 2. ស្លឹកឈើទី 2 អ្នកនឹងមានសំណាងល្អក្នុងរឿងស្នេហា។ ពិតណាស់ អ្នកឆាប់នឹងជួបប្រទះមនុស្សពិសេស និងមានឱកាសបានជួបមនុស្សដែលអ្នកពេញចិត្តនៅក្នុងឆ្នាំថ្មីនេះ។ 3. ស្លឹកឈើទី 3 ស្លឹកឈើបួនសន្លឹកនេះនាំមកនូវសំណាងល្អដល់អ្នក។ អ្នកនឹងមានសំណាងច្រើនក្នុងអាជីវកម្ម និងប្រតិបត្តិគំនិត។ ក្នុងចំណោមគំនិតទាំងអស់របស់អ្នក នឹងមានគំនិតមួយអាចក្លាយជាការពិត ដោយគ្មានឧបសគ្គលំបាក។…

KNONGSROK
PR

ក្រុម Green Terrace ឈ្នះទឹកប្រាក់ ៣ ០០០ ដុល្លារពីកម្មវិធី SmartSpark ដើម្បី អភិវឌ្ឍន៍សេវាកម្មបង្កើតសួនបន្លែតាមសំយ៉ាបផ្ទះ

រាជធានីភ្នំពេញ, ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ – ក្រុម Green Terrance ដែលជាសេវាកម្មជួយអ្នកប្រើប្រាស់បង្កើតសួនបន្លែតាមសំយ៉ាបផ្ទះបានឈ្នះទឹកប្រាក់ ៣ ពាន់ដុល្លារពីក្រុមហ៊ុន Smart Axiata ក្នុងកម្មវិធី SmartSpark ដែលបង្កើតឡើងសម្រាប់ជំរុញឲ្យមានការរីកដុះដាលនៃសហគ្រិនសង្គមនៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាសាកល (SDGs) ។ បង្កើតឡើងកាលពីខែសីហា ឆ្នាំ២០១៨ ដោយក្រុមហ៊ុន Smart Axiata និង Impact Hub Phnom Penh កម្មវិធី SmartSpark មានរយៈពេលបីឆ្នាំ…

6
ប្លែកៗ

ជ្រើសរើសរូបមួយ ដើម្បីដឹងថា ឆ្នាំថ្មីនេះអ្នកមានបំណងប្រាថ្នាអ្វី? ហើយលទ្ធផលបែបណា?

ជ្រើសរើសផ្កាព្រៃមួយដែលអ្នកស្រឡាញ់ និងចង់យកដាក់តុបតែងជាងគេ ដើម្បីដឹងពីបំណងប្រាថ្នារបស់អ្នក និងលទ្ធផលដែលអ្នកនឹងទទួលបាន ក្នុងពេលឆ្នាំថ្មីនេះ។ A. សម្រេចបានសមិទ្ធិផលដ៏អស្ចារ្យ អ្នកជាមនុស្សវណ្ណៈកណ្តាល ដែលមានរាងស្អាតផ្តល់ឱ្យមនុស្សនូវអារម្មណ៍កក់ក្តៅ។ ប៉ុន្តែការលាតត្រដាងកាន់តែស៊ីជម្រៅ មនុស្សនឹងឃើញថាបុគ្គលិកលក្ខណៈរបស់អ្នករឹងមាំ និងសមហេតុផល។ អ្នកគឺជាអ្នកមានការសម្រេចចិត្ត និងយុត្តិធម៌។ អ្នកឱ្យតម្លៃលើអាជីពរបស់អ្នកហើយចង់ទទួលបាននូវសមិទ្ធិផលជាក់លាក់មួយចំនួននៅក្នុងវិស័យកិត្តិនាម។ ដោយស្មារតីឯករាជ្យអ្នកចង់អះអាងជំហររបស់អ្នកនៅកន្លែងធ្វើការ។ បំណងប្រាថ្នាធំបំផុតរបស់អ្នកនៅឆ្នាំ ២០២១ គឺធ្វើអព្ភូតហេតុឱ្យបានច្រើនតាមតែអាចធ្វើទៅបាន។ B. ការចង់បានសេរីភាព ប្រហែលជាជីវិតពិតរបស់អ្នកមានរបស់ជាច្រើនដែលធ្វើឱ្យអ្នកមានអារម្មណ៍ជាប់ចិត្តមិនអាចបោះបង់ចោល ការរស់នៅប្រកបដោយផាសុកភាពជាមួយនឹងមនសិការ និងសេចក្តីប្រាថ្នារបស់អ្នក។ អ្នកមានអារម្មណ៍ថាមានកម្រិតមិនរស់នៅតាមធម្មជាតិពិតរបស់អ្នកទេ។ អ្នកចង់បាននៅឆ្នាំ ២០២១ អ្នកអាចមានភាពក្លាហានលះបង់អ្វីដែលនៅពេលនេះហែលទឹកឡើងលើធ្វើអ្វីដែលខ្ញុំចង់បាន មិនថាវាផ្ទុយនឹងគោលការណ៍ធម្មតា ឬប្រឆាំងនឹងហ្វូងមនុស្ស អ្នកក៏ប្តេជ្ញាចិត្តដែរ។ C.…

G
សង្គម

ខែ​កុម្ភៈ ជា​ខែ​នាំ​លាភ នាំ​លុយ​ ចូល​ដល់​អ្នក​កើត​ឆ្នាំ​ទាំង ៤ នេះ

សម្រាប់​ខែ​កុម្ភៈ ដែល​មាន​រយៈ​ពេល ២៨ ​ថ្ងៃ គឺ​នឹង​ផ្តល់​សំណាង​ល្អ ប្រាក់​ចំណូល​ហូរ​ចូល​ច្រើន​ដល់​អ្នក​កើត​ឆ្នាំ​ទាំង ៤ ដូច​ខាង​ក្រោម៖ ឆ្នាំថោះ អ្នក​កើត​ឆ្នាំ​ថោះ ឬ​ឆ្នាំ​ទន្សាយ ជា​មនុស្ស​ដែល​មាន​អំណោយ​ទាន​ពី​ធម្មជាតិ និង​រមែង​ទទួល​បាន​គោរព​ស្រលាញ់​ពី​មនុស្ស​ជុំវិញ​ខ្លួន។ នៅ​ខែ​កុម្ភៈ ឆ្នាំ ២០២១ នេះ ជោគវាសនា​របស់​មនុស្ស​កើត​ឆ្នាំ​ថោះ គឺ​នឹង​មាន​ការ​ផ្លាស់ប្តូរ​ឈាន​ទៅ​រក​កម្រិត​ដ៏​ល្អ​មួយ ហើយ​នឹង​បាន​ជួប​មនុស្ស​ល្អៗ​ដែល​ផ្តល់​ប្រយោជន៍ និង​ផល​ចំណេញ​ឲ្យ​អ្នក​ជា​ច្រើន។ រាល់​ការ​ដំណើរការ​អាជីវកម្ម​តូច​ធំ គឺ​នឹង​ទទួល​បាន​ជោគជ័យ ហើយ​មិន​ចាំ​បាច់​សូវ​ព្រួយ​បារម្ភ​ពី​បញ្ហា​នោះ​ឡើយ។ ឆ្នាំរកា អ្នក​កើត​ឆ្នាំ​រកា​ឬ​ឆ្នាំ​មាន់ ជា​មនុស្ស​ដែល​ពោរពេញ​ទៅ​ដោយ​ឆន្ទៈ និង​ការ​ខិតខំ​ប្រឹងប្រែង​ខ្ពស់។ ពួក​គេ​មាន​ទេពកោសល្យ​ភាព​ជា​អ្នក​ដឹកនាំ​ពី​កំណើត អ៊ីចឹង​ហើយ​សឹង​តែ​អាច​ដឹកនាំ​នៅ​គ្រប់​វិស័យ។ ដោយឡែក​សម្រាប់​ខែ​កុម្ភៈ ឆ្នាំ…

Hh
សង្គម

ចង់​ចាប់​ប្ដី​មាន​ស្រី មិន​បាច់​សួរ​នាំ​ច្រើន ឃ្លាំ​មើល​តែ​ទម្លាប់ ៣ នេះ​ដឹង​ហើយ

មិន​ងាយ​នឹង​មាន​ស្វាមី​ណា​ដែល​មិន​ចេះ​ខូចខិល ឬ​ពាក្យ​សាមញ្ញ “ទៅ​រក​ក្រៅ” ខ្លាំង​ណាស់ ហើយ​នារី​ជា​ប្រពន្ធ​ក៏​គួរ​តែ​ចេះ​តាមដាន​និង​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេលវេលា ជៀសវាង​ទំនាក់ទំនង​របស់​ពួក​គេ​កាន់​តែ​ស៊ី​ជម្រៅ។ នារីៗ​គ្នា​យើង ជឿ​ថា​ខ្លះ​ក៏​មាន​ភាព​វៀងវៃ​ទៅ​លើ​រឿង​ហ្នឹង​ស្រាប់​ហើយ តែ​ខ្លះ​ទៀត​ក៏​មិន​សូវ​បាន​ចាប់​អារម្មណ៍ និង​បាន​ត្រឹម​តែ​សួរនាំ​រង់​ចាំ​ចម្លើយ​ពី​ស្វាមី​ខ្លួន​តែ​ប៉ុណ្ណោះ។ បុរស​ខ្លះ​ពូកែ​ខាង​លាក់​ទៅ ក៏​បន្ត​លាក់​បាន​រហូត អ៊ីចឹង​យើង​ណែនាំ​របៀប​នៃ​ការ​អង្កេត​មើល ៣ ដែល​នារីៗ​គួរ​តែ​ដឹង៖ ១) ពេល​នៅ​ជាមួយ​យើង​តែងតែ​បិទ​ទូរសព្ទ​ចោល ប្រសិន​ម្តង​ជា​ពីរ​ដង ពេល​នៅ​ជាមួយ​យើង​មិន​ថា​តែ​បរិភោគ​អាហារ​ខាង​ក្រៅ ឬ​ទៅ​ដំណើរ​កម្សាន្ត​ណា​មួយ ទូរសព្ទ​របស់​ស្វាមី​យើង​រលត់ នោះ​អាច​ថា​មក​ពី​អស់​ថ្ម​មែន ប៉ុន្តែ​បើ​សឹង​តែ​គ្រប់​ពេល ក្លាយ​ជា​ទម្លាប់ នោះ​រាប់​ថា​មាន​រឿង​អ្វី​ដែល​លាក់បាំង​ហើយ។ បែប​នេះ​មិន​បាច់​សួរនាំ​ច្រើន​ទេ នៅ​ក្នុង​ទូរសព្ទ​នោះ​ប្រាកដ​ជា​មាន​អ្វី​ដែល​មិន​ចង់​ឲ្យ​យើង​ដឹង។ ២) ឧស្សាហ៍​លុប​ប្រវត្តិ​នៃ​ការ​ហៅ​ចេញ​ចូល និង​សារ កុំ​ទទួល​យក​លេស​មួយ​របស់​មនុស្ស​ប្រុស ដែល​ថា​…

T
សង្គម

សុខៗ​ឡើង​ស្នាម​អុជ​ខ្មៅ​មិន​ថា​លើ​ស្បែក​ឬ​ផ្ទៃ​មុខ នេះ​មូលហេតុ​ទាំង ៦ កុំ​បាច់​ទៅ​ឆ្ងល់​ច្រើន

ជឿ​ថា​មនុស្ស​ជា​ច្រើន​ប្រាកដ​ជា​បាន​ជួប នៅ​បញ្ហា​ស្នាម​អុជ​ខ្មៅ ដែល​វា​ចៃដន្យ​កើត​ឡើង​នៅ​លើ​ផ្ទៃ​មុខ ឬ​លើ​ស្បែក។ គ្នា​យើង​ខ្លះ​ក៏​មាន​ផលិតផល​ដើម្បី​លុប​បំបាត់​វា តែ​ចេះ​តែ​ឡើង​មក​ទៀត អ៊ីចឹង​គួរ​តែ​ដឹង​ពី​ដើម​ចម​នៃ​បញ្ហា​ដើម្បី​បញ្ចៀស​វា​វិញ​ល្អ​ជាង៖ ៦) ពន្លឺ​ចេញ​ពី​ឧបករណ៍​អេឡិចត្រូនិក មាន​មនុស្ស​តិច​ណាស់​ដែល​មិន​ចាប់​អារម្មណ៍ តាម​ពិត​ទៅ​ការ​ដែល​នៅ​ជិត​ភ្លើង​ជះ​ចេញ​ពី​អំពូល​យូរ​ក៏​នាំ​ឲ្យ​អ្នក​ឡើង​ស្នាម​អុជ​ខ្មៅ​ដែរ។ មួយ​ផ្សេង​ទៀត​មិន​ថា​តែ​សកម្មភាព​ប្រចាំ​ថ្ងៃ នៅ​មុខ​អេក្រង់​កុំព្យូទ័រ ស្មាតហ្វូន ឬ​ទូរទស្សន៍​យូរ​ក៏​ជា​ដើមចម​មួយ​ដែរ។ ៥) រាលដាល​ពី​បញ្ហា​មុន នៅ​ពេល​មុខ​អ្នក​កើត​មុន នោះ​វា​នឹង​ធ្វើ​ឲ្យ​ស្បែក​មុខ​ផលិត​ជិត​មេឡានីន ដែល​បណ្តាល​ឲ្យ​មាន​ស្នាម​អុជ​ខ្មៅ និង​ពេល​ខ្លះ​កើត​ចេញ​ជា​ស្នាម​ទៀត​ផង។ បែប​នេះ​សូម​រក​អ្នក​ឯកទេស​ស្បែក​មុខ ដើម្បី​ធ្វើ​ការ​ព្យាបាល​ការ​កើត​មុន​ឲ្យ​បាន​ល្អ​ជា​មុន​សិន។ ៤) មិន​ប្រើប្រាស់​ Sunscreen ឡេ​លាប​មុខ​ការពារ​កម្តៅ​ថ្ងៃ គឺ​ជា​របស់​សំខាន់​បំផុត​មិន​ថា​តែ​សម្រាប់​មនុស្ស​ស្រី​ឬ​មនុស្ស​ប្រុស​ទេ។ មិន​ថា​តែ​ពេល​ដើរ​ចេញ​ទៅ​ខាង​ក្រៅ ឬ​សូម្បី​តែ​នៅ​ក្នុង​ផ្ទះ បើ​ទម្លាប់​អាច​លាប​វា​បាន គួរ​តែ​លាប​រៀងរាល់​ពេល​ព្រឹក​ព្រលឹម។…

Black Hawk Helicopters Philipine
បច្ចេកវិទ្យា

ប្រធានាធិបតីហ្វីលីពីន Duterte យល់ព្រមទិញឧទ្ធម្ភាគចក្រ Black Hawk ចំនួន ១៥ គ្រឿងពង្រឹង​សមត្ថភាព​ទ័ពអាកាសរបស់​ខ្លួន

រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Karlo Nograles បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានយល់ព្រមទទួលយកឧទ្ធម្ភាគចក្រ Black Hawk ចំនួន ១៥ គ្រឿង។ រដ្ឋមន្រ្តីរូបនេះបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ “លោកប្រធានាធិបតីបានយល់ព្រមទទួលយកឧទ្ធម្ភាគចក្រ Black Hawk ចំនួន ១៥ គ្រឿង ដែលជាផ្នែកមួយនៃផែនការដើម្បីដោះស្រាយ កង្វះខាតឧបករណ៍នៃកងទ័ពអាកាស ស្របបពេលកម្លាំងកងកម្លាំងប្រដាប់អាវុធរបស់យើងកើនឡើង ហើយដកហូតឧទ្ធម្ភាគចក្រប្រើប្រាស់​បាន​ច្រើន​យ៉ាង Huey ទាំងអស់” ។ លោក Nograles បានបន្ថែមទៀតថាលោក Duterte ក៏បានបញ្ជាឱ្យដកឧទ្ធម្ភាគចក្រ…

H
សង្គម

ជ្រើសរើសតែមួយប្រភេទដែលអ្នកចូលចិត្ត អាចទស្សន៍ទាយដឹងឧបនិស្ស័យពីកំណើតរបស់អ្នកបាន

បច្ចុប្បន្នការទទួលទានទឹកតែកំពុងតែទទួលបាន ការពេញនិយមបំផុត ដោយគេបានតុបតែងកែច្នៃរសជាតិ ចេញជាច្រើនប្រភេទ មានទាំងតែប្រភេទភេសជ្ជៈ និងតែជា គ្រឿងសំអាងស្ទើរតែផលិតចេញពីរុក្ខជាតិតែទាំងអស់ធ្វើឱ្យ អ្នកនិយមចូលចិត្តទទួល ទានភេសជ្ជៈតែមានជម្រើសកាន់តែច្រើនឡើង។ ទោះបីយ៉ាងណាក៏ដោយភាពចំណូលភេសជ្ជៈ តែមួយប្រភេទៗអាចទស្សន៍ទាយពីលក្ខណៈឧបនិស្ស័យរបស់ មនុស្សម្នាក់ៗបាន។ តែបៃតង សម្រាប់អ្នកនិយមទទួលទានតែបៃតងវិញ យើងអាចមើលដឹងថា គេចូលចិត្តសប្បាយរីករាយ ចេះអត់ឱន អធ្យាស្រ័យបានល្អ មានស្ទីលនិងមានទឹកចិត្តមិនចេះមើលបំណាំទៀតផង។ មនុស្សដែលគេចូលចិត្តសេពគប់រក គឺមនុស្សដែលមានចិត្តក្លាហាន មានចិត្តទូលាយចេះជួយគ្នាទៅវិញទៅមកធ្វើជាមិត្តភក្តិ។ ជាមនុស្សដែលសម្បូរអ្នកសេពគប់រក ក៏ប៉ុន្តែពេលខ្លះគេបែរជាទន់ជ្រាយលងជឿលើមនុស្សងាយជ្រុលពេក ។ ជាមនុស្សដែលចូលចិត្តស្វែងរកសេចក្តី សុខមកដាក់ខ្លួនគ្រប់ពេលវេលា ក៏ប៉ុន្តែពេលខ្លះក៏អាចកើតមានឱកាសខ្វែងគំនិត និងខ្លួនឯងខ្លះៗផងដែរ។ គេមិនចូល ចិត្តដើរទាន់សម័យ និយមអាចពោលបានថា…

Urn Publicid Ap Org 143c19230b49d69df3bd2e8db550f7bbChina_US_20916 1200x630
ពិភពលោក

មហាយក្សចិនច្រានចោលការលើកឡើងថាខ្លួនជាអ្នកគាំទ្រការធ្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ា

ក្រសួងការបរទេសចិននៅថ្ងៃពុធនេះ បានច្រានចោលការលើកឡើងថាខ្លួនបានគាំទ្ រឬផ្តល់ការយល់ព្រមចំពោះរដ្ឋប្រហារយោធាកាលពីថ្ងៃច័ន្ទនៅប្រទេសជិតខាងមីយ៉ាន់ម៉ា។ ក្នុង​កាសែត Reuters លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថា៖ “ ទ្រឹស្តីណាមួយដែលពាក់ព័ន្ធក្នុងការ​ធ្វើ​រដ្ឋប្រហារយោធានៅ​មីយ៉ាន់ម៉ាដែល​មាន​ចិន​នៅ​ពីក្រោយគឺមិនពិតទេ។ ក្នុងនាមជាប្រទេសជិតខាងដ៏រួសរាយរាក់ទាក់របស់មីយ៉ាន់ម៉ា យើងសង្ឃឹមថាគ្រប់ភាគីក្នុងប្រទេសមីយ៉ាន់ម៉ាអាចដោះស្រាយបាននូវភាពមិន​យល់​គ្នា​ទៅ​វិញ​ទៅ​មក​នេះយ៉ាងត្រឹមត្រូវ និងលើកកម្ពស់ស្ថេរភាពនយោបាយនិងសង្គម” ។ ការ​លើក​ឡើង​នេះ​បាន​កើត​ឡើង​ដោយ​សារ អ្នកការទូតកំពូលរបស់រដ្ឋាភិបាលចិនធ្លាប់បានធ្វើដំណើរទស្សនកិច្ចមួយ​ក្នុង​រដ្ឋធានីមីយ៉ាន់ម៉ាកាលពីខែមុន ហើយ​មន្រ្តីជាន់​ខ្ពស់​ចិន​នោះបានជួបគ្នាជាមួយមន្រ្តីយោធាជាច្រើន​នាក់រួមមានឧត្តមសេនីយ Min Aung Hlaing ដែលបានកាន់កាប់អំណាចនៅក្នុងរដ្ឋប្រហារនេះផង​ដែរ៕   ប្រភព៖ Reuters

ត្រយ៉ង
ព័ត៌មានជាតិ

គួរឲ្យ​អបអរ! មន្រ្តីជំនាញទើបរកឃើញសំបុកសត្វត្រយងចង្កំ.ក.ស នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនៈគិរី

មន្រ្តីជំនាញបរិស្ថានបានរកឃើញ សត្វត្រយងចង្កំ.ក.ស ៥សំបុក កាលពីខែមករាកន្លងទៅ នៅក្នុងដែនជម្រកសត្វព្រៃ លំផាត់ខេត្តរតនៈគិរី ដែលជាប្រភេទសត្វជិតផុតពូជនៅប្រទេសកម្ពុជា។ លោក ប៊ូ វរសក្ស នាយកកម្មវិធីអង្គការជីវិតស្វតស្លាបប្រចាំកម្ពុជាបានប្រាប់ឱ្យដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ តាមការជំរឿន ទូទាំងប្រទេសឃើញថា សត្វត្រយងចង្កំ.ក.ស មានការធ្លាក់ចុះ ដោយឡែកនៅដែនជម្រកសត្វព្រៃលំផាត់ក៏មានការធ្លាក់ចុះ ផងដែរ ។ លោកបានបញ្ជាក់ថា ក្រោមកិច្ចសហការរវាងមន្រ្តីជំនាញអង្គការជីវិតសត្វស្លាប សហការជាមួយមន្រ្តីឧទ្យានុរក្ស បានធ្វើការ អង្កេតតាមដានរកឃើញសំបុកសត្វត្រយងចង្កំ.ក.ស ៥សំបុក ក្នុងដែនជម្រកសត្វព្រៃលំផាត់ខេត្តរតនៈគិរី ដែលនេះជាសញ្ញា បញ្ជាក់ពីវត្តមានសត្វស្លាបដ៏កម្ររបស់កម្ពុជាមានឡើងវិញ។ លោកបញ្ជាក់ថា ៖ «មកដល់ពេលនេះយើងទើបតែបញ្ចប់ខែ១ យើងបានរកឃើញសំបុកចំនួន…

៤
ទស្សនៈ

ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី! រៀបរាប់អំពីស្រមោលអតីតកាលដ៏ជូរចត់ ដែលបណ្ដាលឱ្យរូបលោក កើតមានជំងឺបាក់ស្បាត

#ស្រមោលអតីកាល ខ្ញុំគេងមិនលក់ ពេលខ្លះពីរបីយប់ជាប់ៗគ្នា។ ដំបូងឡើយ ខ្ញុំមិនដឹងពីមូលហេតុនេះ តែក្រោយមកទើបខ្ញុំដឹងថា ការគេងមិនលក់របស់ខ្ញុំ មានជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវអតីតកាលដ៏ឈឺចាប់វេទនារបស់ខ្ញុំ។ ពេលខ្លះ រហូតធ្វើឱ្យខ្ញុំគេងយល់សប្តិឃើញផងដែរ។ អាការៈរបស់ខ្ញុំត្រូវបានគេរកឃើញថា ជាជំងឺបាក់ស្បាត។ ខ្ញុំ និង ជនជាតិខ្មែរដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម និងរស់នៅជំរំភៀសខ្លួន ខាវអ៊ីដាង សាយធូ សាយអេក្ស ណងចាន់ ជំរំអំពិល និងជំរំដទៃទៀតនៃប្រទេសថៃ ត្រូវគេរកឃើញថា ៩០% មានជំងឺបាក់ស្បាត។ ជំងឺបាក់ស្បាត ត្រូវការរយៈពេលយូរដើម្បីព្យាបាល ប៉ុន្តែវាអាចនឹងមិនជាសះស្បើយដូចដើមវិញឡើយ ព្រោះអ្វីៗ វាបានដក់ជាប់ក្នុងបេះដូងទៅហើយ។ តាមអ្វីដែលខ្ញុំចាំ កាលណោះ…

៤
PR

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ចូលរួមកម្មវិធីសម្ពោធសាលាបឋមសិក្សាចតុមុខជា សាលាគំរូអនុវត្តសកម្មភាពសុខភាពសិក្សាគ្រប់ជ្រុងជ្រោយ

រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១​ ៖ នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ សាលាបឋមសិក្សាចតុមុខ ត្រូវបានសម្ពោធជាសាលាគំរូអនុវត្តសកម្មភាពសុខភាពសិក្សាគ្រប់ជ្រុងជ្រោយ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អង្គភាពពាក់ព័ន្ធ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត តំណាងក្រសួង អាជ្ញាធរដែនដី ដៃគូអភិវឌ្ឍន៍ វិស័យឯកជន តំណាងមាតាបិតា និងតំណាងសិស្សានុសិស្ស សរុបប្រមាណ ១០០នាក់។…

Hg
សុខភាព

អ្នក​ចង់​ស្គម​នាំ​ឲ្យ​ស្គាល់​អាហារ ៥ ប្រភេទ​នេះ ទោះ​បរិភោគ​ច្រើន​ប៉ុណ្ណា​ក៏​មិន​ធាត់

ទម្លាប់​នៃ​ការ​បរិភោគ​ប្រចាំ​ថ្ងៃ គឺ​ជា​កត្តា​វិនិច្ឆ័យ​នៃ​ហេតុផល​ឡើង​ឬ​ស្រក​ទម្ងន់​របស់​អ្នក​បាន។ អ្នក​ខ្លះ​ទៅ​ខំ​ហាត់ប្រាណ​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ តែ​បើ​ការ​បរិភោគ​មិន​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ នោះ​គីឡូ​ក៏​មាន​តែ​ឡើង​លើស​ដើម។ ថ្ងៃ​នេះ Knongsrok ណែនាំ​អាហារ ៥ ប្រភេទ​ ដែល​អ្នក​ចង់​ស្រក​គីឡូ​គួរ​ទម្លាប់​បរិភោគ​ឲ្យ​បាន​ច្រើន ជំនួស​អាហារ​ប៉ះពាល់​ផ្សេង​ទៀត ហើយ​អាហារ​ទាំង​នេះ​បរិភោគ​ច្រើន​ប៉ុណ្ណា​ក៏​មិន​ឡើង​គីឡូ​ដែរ៖ ៥) ស៊ុត ស៊ុត​គឺ​ជា​អាហារ​ដែល​ផ្តល់​នូវ​សុខភាព​ល្អ​បំផុត​សម្រាប់​រាងកាយ ព្រោះ​វា​មាន​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​ខ្ពស់ ហើយ​ធាតុ​ផ្សំ​នៃ​ស៊ុត​គឺ​ប្រូតេអ៊ីន។ អ្នក​គួរ​តែ​ជ្រើសរើស​ស៊ុត​ជា​អាហារ​ពេល​ព្រឹក​រៀងរាល់​ថ្ងៃ និង​ជំនួស​នៅ​ការ​បរិភោគ​អាហារ​ដទៃ។ ៤) បន្លែ​បៃតង បន្លែ​បៃតង​គឺ​ជា​អាហារ​មួយ​ដែល​ទាំង​បុរស​និង​នារី​អាច​បរិភោគ​បាន ដោយ​គ្មាន​ការ​បារម្ភ​ចំពោះ​រឿង​ឡើង​គីឡូ។ បន្លែ​មាន​ទាំង​ជាតិ​ទឹក​និង​សរសៃ​ច្រើន តែ​មិន​សូវ​មាន​កាឡូរី​ខ្ពស់​នោះ​ទេ បែប​នេះ​ប្រសិន​អ្នក​បរិភោគ​ចំណី​អាហារ​មាន​ជាតិ​ខ្លាញ់ សូម​លាយឡំ​ផ្ទាប់​ឲ្យ​បាន​ច្រើន​ជាមួយ​បន្លែ ដើម្បី​បន្លប់​ការ​ឆ្អែត និង​រក្សា​តុល្យភាព​អាហារូបត្ថម្ភ​ក្នុង​រាងកាយ​បាន។ ៣) ត្រី…

Gh
ប្លែកៗ

១៣ សន្លឹក​បង្ហាញ​ពី​ការ​ផ្លាស់ប្ដូរ​នៃ​ជីវិត​របស់​យើង មុន​និង​ក្រោយ​មាន​ជំងឺ COVID-19

ជំងឺ​រាតត្បាត COVID-19 បាន​បង្រៀន​និង​ផ្តល់​បទពិសោធន៍​ថ្មី​ជា​ច្រើន​សម្រាប់​មនុស្ស​ទូទាំង​សកលលោក។ រឿង​ខ្លះ​ដែល​យើង​មិន​រំពឹង​ទុក ក៏​បាន​ជួប រឿង​ខ្លះ​ដែល​មិន​ចង់​ជួប ក៏​គេច​មិន​បាន ហើយ​ឈរ​លើ​គោលដៅ​តែ​ម្យ៉ាង​គត់ គឺ​ថែ​រក្សា​សុខភាព ព្រោះ​ជំងឺ​នេះ​វា​កាច​សាហាវ​និង​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​បាត់បង់​ជីវិត។ តាម​ទំព័រ Irinablok បាន​ធ្វើ​ការ​រៀបរៀង​នូវ​រូបភាព​ ១៣ សន្លឹក​បង្ហាញ​អំពី​ការ​ផ្លាស់ប្តូរ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង មុន​និង​ក្រោយ​មាន​ជំងឺ​រាតត្បាត​ខាង​លើ៖ ១) ការ​ទិញ​ទំនិញ​តាម Online ​ពី​មុន​តិច ឥឡូវ​ច្រើន ២) ការ​វិវត្ត​នៃ​ឆ្នាំ ២០២០ ៣) ស្បែកជើង​ដែល​ពាក់​ច្រើន​បំផុត​នៅ​ឆ្នាំ ២០២០ លែង​ជា​ស្បែក​ជើង​ទៅ​ធ្វើ​ការ​ទៀត​ហើយ ៤) ពី​មុន​ក្នុង​ឡាន​ធ្លាប់​ព្យួរ​របស់​ក្រអូប ពេល​នេះ​ព្យួរ​ម៉ាស​ជាប់​ខ្លួន ៥)…

Dfg
សង្គម

ជ្រើសរើស​ស្លាប​ទិព្វ​ ដើម្បី​ដឹង​ពី​អំណោយទាន​ពី​ធម្មជាតិ​ដែល​អ្នក​ទទួល​បាន

យើង​មាន​ជម្រើស​ស្លាប​ទិព្វ​ចំនួន ៩ ហើយ​សូម​ឲ្យ​អ្នក​អាន​ធ្វើ​ការ​ជ្រើសរើស​មួយ ដើម្បី​ដឹង​ពី​អំណោយ​ទាន​ពី​ធម្មជាតិ​នៃ​ចំណុច​ណា​មួយ​របស់​អ្នក៖ ១) ស្លាប​នៃ​យុត្តិធម៌ អ្នក​នឹង​ទទួល​បាន​ភាព​យុត្តិធម៌​ជាប់​ខ្លួន​ជា​និច្ច ដោយ​នឹង​បន្ថែម​ការ​គិត​របស់​អ្នក​ឲ្យ​កាន់​តែ​ស្ទាត់​ជំនាញ​ទៅ​លើ​អ្វី​ដែល​ល្អ​និង​អាក្រក់។ រី​ឯ​រាល់​ការ​បង្ក​កំហុស​ណា​មួយ​របស់​អ្នក ក៏​មិន​ងាយ​នឹង​កើត​មាន​ឬ​អាច​ដោះស្រាយ​បាន​យ៉ាង​ឆាប់​រហ័ស។ ២) ស្លាប​នៃ​ក្តី​ស្រលាញ់ អ្នក​ជា​មនុស្ស​ដែល​មាន​ក្តី​ស្រលាញ់​និង​អារម្មណ៍​បែប​រ៉ូមែនទិច​ខ្ពស់ ហើយ​អំណោយ​សម្រាប់​អ្នក​គឺ​ជា​ក្តី​ស្រលាញ់​ដែល​អ្នក​មាន​ចំពោះ​អ្នក​ដទៃ ត្បិត​បើ​ជីវិត​ស្នេហា​អ្នក​កន្លង​មក​ធ្លាប់​ត្រូវ​បាន​គេ​បោកប្រាស់​ប៉ុន្មាន​លើក​ហើយ​ក៏​ដោយ។ អំណោយ​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​មនុស្ស​អស្ចារ្យ​មួយ​ក្នុង​ទំនាក់ទំនង​ស្នេហា។ ៣) ស្លាប​នៃ​ដួង​ព្រលឹង បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ចិត្ត​ត្រជាក់ ឆ្លាតវៃ និង​មាន​ប្រាជ្ញា ជាមួយ​ភាព​បរិសុទ្ធ​ក្នុង​ចិត្ត​ទាំង​នេះ​ហើយ ក៏​ជួយ​ឲ្យ​ផ្លូវ​នៅ​ពេល​ខាង​មុខ​របស់​អ្នក មាន​ភាព​ភ្លឺស្វាង ហើយ​តែងតែ​ជួយ​អ្នក​ឆ្លង​ផុត​នៅ​គ្រា​លំបាក​ទាំង​ឡាយ។ ៤) ស្លាប​នៃ​ភាព​ពិត អ្នក​ជា​មនុស្ស​ស្មោះត្រង់ ហើយ​អំណោយ​របស់​អ្នក​គឺ​ជា​សមត្ថភាព​ក្នុង​ការ​បែងចែក​រវាង​មិត្ត​ពិត និង​មិត្ត​ក្លែងក្លាយ។ អ្នក​ដែល​ច្បាស់លាស់​នឹង​អ្នក គេ​មិន​ចាកចេញ​ពី​អ្នក​ទេ…

កោះព្រហ្មចារីយ៍
ដើរកម្សាន្ត

កោះព្រហ្មចារីយ៍​តំបន់​ទេសចរណ៍ថ្មី នា​ដី​ខេត្តក្រចេះ

តាម​រយៈទំព័រហ្វេសបុករបស់ក្រសួងទេសចរណ៍ មានកោះដ៏ទាក់ទាញមួយត្រូវបានគេល្បីតៗគ្នាថា មានទេសភាពស្រស់ស្អាត ប្រៀបដូចក្រមុំព្រហ្មចារី ដោយការជិះកាណូតធ្វើដំណើរតាមទន្លេមេគង្គប្រមាណតែ ២០នាទីប៉ុណ្ណោះ ភ្ញៀវទេសចរនឹងបានទៅដល់កោះព្រហ្មចារីយ៍ជាក់ជាមិនខាន។ កោះព្រហ្មចារីយ៍ ជាផលិតផលទេសចរណ៍ដ៏សំខាន់មួយរបស់សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយ ដែលមានទីតាំងស្ថិតនៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចម្ងាយប្រមាណតែ១៧គីឡូម៉ែត្រពីទីរួមខេត្ត។ លោក ចាន់ សុគន្ធី បានអំពាវនាវផ្សព្វផ្សាយតាមរយៈសារព័ត៌មានដែលរួមដំណើរជាមួយគ្នានោះ ទៅកាន់ភ្ញៀវទេសចរថា គួរតែទៅទស្សនាកោះសហគមន៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយនោះ ពិសេសគឺដើម្បីបានទស្សនាសត្វផ្សោត សត្វក្ដាន់ដែលសុទ្ធតែជាសត្វកម្រ ។ មកទស្សនាកោះព្រហ្មចារីយ៍ដែលមានទេសភាពព្រៃឈើ ព្រៃលិចទឹកមានក្បូរក្បាច់ល្អពីធម្មជាតិ ឆ្នេរខ្សាច់សក្បុសដ៏ស្រស់ស្អាតដូចសាច់នារីក្រមុំព្រហ្មចារីយ៍ ឈ្វេងយល់ពីជីវភាពរស់នៅរបស់ប្រជាសហគមន៍ ព្រមទាំងបានទស្សនាទេសភាពដងទន្លេមេគង្គផងដែរ។ លោកអនុប្រធានមន្ទីរ ប៉ុន សំបូរ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរពាក់ព័ន្ធ មន្ទីរទេសចរណ៍ខេត្តក្រចេះបានសហការជាមួយអង្គការ WWF រៀបចំបង្កើតសហគមន៍ថ្មីមួយឡើងនាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅដោយដាក់ឈ្មោះជាផ្លូវការថា…