ជំងឺរាតត្បាត COVID-19 បានបង្រៀននិងផ្តល់បទពិសោធន៍ថ្មីជាច្រើនសម្រាប់មនុស្សទូទាំងសកលលោក។ រឿងខ្លះដែលយើងមិនរំពឹងទុក ក៏បានជួប រឿងខ្លះដែលមិនចង់ជួប ក៏គេចមិនបាន ហើយឈរលើគោលដៅតែម្យ៉ាងគត់ គឺថែរក្សាសុខភាព ព្រោះជំងឺនេះវាកាចសាហាវនិងបានធ្វើឲ្យមនុស្សជាច្រើនបាត់បង់ជីវិត។
តាមទំព័រ Irinablok បានធ្វើការរៀបរៀងនូវរូបភាព ១៣ សន្លឹកបង្ហាញអំពីការផ្លាស់ប្តូរនៃជីវិតប្រចាំថ្ងៃរបស់យើង មុននិងក្រោយមានជំងឺរាតត្បាតខាងលើ៖
១) ការទិញទំនិញតាម Online ពីមុនតិច ឥឡូវច្រើន

២) ការវិវត្តនៃឆ្នាំ ២០២០

៣) ស្បែកជើងដែលពាក់ច្រើនបំផុតនៅឆ្នាំ ២០២០ លែងជាស្បែកជើងទៅធ្វើការទៀតហើយ

៤) ពីមុនក្នុងឡានធ្លាប់ព្យួររបស់ក្រអូប ពេលនេះព្យួរម៉ាសជាប់ខ្លួន

៥) កន្លែងចាក់សំរាមឥឡូវប្រមូលផ្តុំសុទ្ធតែម៉ាស

៦) ទាំងខ្ទង់ចំណូលនិងចំណាយខុសគ្នាដាច់

៧) អ្វីដែល Search នៅលើអ៊ីនធឺណិត ពេលនេះពាក់ព័ន្ធតែជំងឺ COVID-19

៨) ការចំណាយពេលគិតនិងធ្វើក៏ខុសគ្នា

៩) ២០២១ ជាឆ្នាំដែលវ៉ាក់សាំងតាមប្រមាញ់ជំងឺ COVID-19

១០) នៅតែផ្ទះគេងញុាំច្រើនជាងមុន គីឡូឡើងស្រឺតៗ

១១) លែងមានដំណើរកម្សាន្តច្រើនដូចមុន

១២) សូម្បីតែមុខងារ Unlock ទូរសព្ទ ក៏ត្រូវគាំទ្រអតិថិជនដែលពាក់ម៉ាស

១៣) ការណាត់ជួបបានត្រឹមតែតាម Online លែងបានប៉ះគ្នាដូចមុន


