Wisdoms

KNONGSROK 9
ទស្សនៈ

លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​៖ #អ្នកដឹកនាំល្អមានលក្ខណសម្បត្តិបែបណា​?​

១. អ្នកដឹកនាំដែលល្អ មិនមែនជាមេ ជាថៅកែ ឬជាចៅហ្វាយនាយឈរច្រត់ចង្កេះ ជ្រែងហោប៉ៅ ចាំតែបង្អុលបង្គាប់បញ្ជានោះទេ តែជាអ្នកដឹកនាំគេធ្វើគ្រប់សកម្មភាព មិនថាកិច្ចការនោះក្តៅឬត្រជាក់ឡើយ។ ដូច្នេះអ្នកដឹកនាំដែលល្អ ជាអ្នកដឹកនាំដែលធ្វើឱ្យគេគោរព មិនមែនធ្វើឱ្យគេខ្លាចទេ និងជាអ្នកដឹកនាំដែលចេះបង្ហាញការងារ ចេះសហការការងារ ចេះណែនាំការងារ និងចេះដឹកនាំធ្វើការងារ។ ២. អ្នកដឹកនាំដែលល្អ គឺអ្នកមានចំណេះ ជំនាញ និងបទពិសោធជោកជាំលើសង្គមមនុស្សយ៉ាងច្បាស់ ជាមនុស្សដែលបានឆ្លងកាត់គ្រប់រសជាតិ។ ការឆ្លងកាត់នេះ ធ្វើឱ្យគេស្គាល់ពីមនុស្សល្អឬអាក្រក់យ៉ាងប្រាកដ ជាពិសេសយល់ចិត្តពីតម្រូវការថ្នាក់ក្រោមរបស់ខ្លួន មិនមែនធ្វើការតាមទំនើងចិត្តអាងខ្លួនជាមេដឹកនាំនោះទេ។ ៣. អ្នកដឹកនាំដែលល្អ ជាមនុស្សដែលមានមនោសញ្ចេតនា មានមេត្តាធម៌ មានការយោគយល់ទៅលើបុគ្គលក្រោមឱវាទរបស់ខ្លួន។ មានន័យថា…

Dsdf
សង្គម

តិច​អត់​ដឹង? ថើប​គ្នា​អាច​ជួយ​ ៦ ចំណុច​នេះ​ដល់​រាងកាយ ល្អ​ខ្លាំង​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់

ការ​ថើប​ថ្ពាល់​ឬ​ថើប​មាត់​មនុស្ស​ដែល​យើង​ស្រលាញ់ មិន​ត្រឹម​តែ​ផ្តល់​អារម្មណ៍​បែប​ស្និទ្ធស្នាល ឬ​ធ្វើ​ឲ្យ​ដៃ​គូ​មាន​អារម្មណ៍​ល្អ ជាង​នេះ​វា​ក៏​អាច​ផ្តល់​នូវ​អត្ថប្រយោជន៍​ល្អ​ជា​ច្រើន​ចំពោះ​រាងកាយ។ ក្នុង​នោះ​យើង​បង្ហាញ ៧ ចំណុច​ដូច​ខាង​ក្រោម៖ ១) ដំណើរការ​ប្រព័ន្ធ​សរសៃ​ឈាម​បាន​ល្អ​ជាង​មុន តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ការ​ថើប​គ្នា​កាន់​តែ​ញឹកញាប់​ជួយ​ឲ្យ​កម្រិត​កូលេស្តេរ៉ុល​កាន់​តែ​ចុះ​ទាប។ ដោយឡែក​នៅ​ពេល​អ្នក​ថើប​គ្នា នោះ​រាងកាយ​នឹង​ផលិត​អុកស៊ីតូស៊ីន​បន្ថែម​ទៀត អរម៉ូន​នេះ​វា​ជួយ​បន្ថយ​ភាព​ស្រ្តេស និង​ការ​ធុញ​ថប់​អារម្មណ៍​បាន​យ៉ាង​ល្អ ហើយ​ជា​ពិសេស​ក៏​ជួយ​កាត់​បន្ថយ​ការ​ឡើង​សម្ពាធ​ឈាម​ផង​ដែរ។ ២) ប្រតិកម្ម​អាលែកហ្សី​នឹង​ចុះ​អន់ថយ ប្រសិន​ដៃ​គូ​របស់​អ្នក​មាន​បញ្ហា​អាលែកហ្សី​ចំណី​អាហារ​ឬ​របស់​ប្រើប្រាស់​ណា​មួយ នោះ​ការ​ថើប​នឹង​អាច​ជួយ​កាត់​បន្ថយ​អាលែកហ្សី​បាន​ថែម​ទៀត​ផង ពោល​ប្រតិកម្ម​នៃ​ការ​កើត​អាលែកហ្សី​វា​នឹង​ថយ​ចុះ ឬ​លែង​មាន​តែ​ម្តង។ ៣) ជួយ​ឲ្យ​មុខ​ក្មេង​ជាង​វ័យ សាច់ដុំ​មុខ​ជា​ច្រើន​វា​នឹង​ធ្វើ​ដំណើរការ​នៅ​ពេល​អ្នក​ថើប​គ្នា ដូច្នេះ​វា​ប្រៀប​បាន​នឹង​ការ​ហាត់ប្រាណ​លើ​ផ្នែក​មុខ​ង៊ីចឹង។ ក្នុង​រយៈ​ពេល​មួយ​នាទី​នៃ​ការ​ថើប អ្នក​អាច​ដុត​បាន ២៦ កាឡូរី ហើយ​ដោយសារ​ការ​ថើប​នេះ​សោត​វា​ជួយ​ឲ្យ​លំហូរ​ឈាម​ទៅ​កាន់​ផ្ទៃ​មុខ​ដំណើរការ​កាន់​តែ​ល្អ ជួយ​ឲ្យ​ស្បែក​មុខ​ក្មេង​ជាង​វ័យ។…

Fh
កីទ្បា

Man Utd ​ត្រូវ​ជួប​ក្រុម​ខ្លាំង​ធ្លាប់​ស៊ី​គេ ៩-០ ​ដូច​គ្នា​នៅ FA Cup វគ្គ ៨ ក្រុម​ចុង​ក្រោយ

ការ​ប្រកួត FA Cup វគ្គ ៨ ក្រុម​ចុង​ក្រោយ​នឹង​ឈាន​ចូល​មក​ដល់​នៅ​កំឡុង​ថ្ងៃ​ទី ២០/២១ មិនា ឆ្នាំ ២០២១ ខាង​មុខ ក្រោយ​ពី​បាន​ជម្រុះ​ចម្រាញ់​ក្រុម​ជា​ច្រើន​កាល​ពី​វគ្គ​មុន​ជុំ​ទី ៥ ឬ​វគ្គ ១៦ ក្រុម។ ការ​ចាប់ឆ្នោត​ក៏​បាន​បង្ហាញ​ជា​លទ្ធផល​មក​ហើយ ដោយ​យើង​ឃើញ​ថា Man Utd ដែល​បាន​យក​ឈ្នះ West Ham នៅ​ជុំ​ទី ៥ សម្រេច​ឲ្យ​ជួប Leicester City។ ពួក​គេ​ជា​ក្រុម​មាន​កំណត់ត្រា​ធ្លាប់​យក​ឈ្នះ ៩-០ ដូច​គ្នា​នៅ Premier…

Untitled 1
សង្គម

នារី ៤ នាក់​អង្គុយ​ក្នុង​បារ គិត​ថា​នរណា​ឆ្លាត​ជាង​គេ? នេះ​អាច​បង្ហាញ​ពី​អាទិភាព​ធំ​បំផុត​ក្នុង​ជីវិត​អ្នក

របៀបរបប​នៃ​ការ​វិភាគ​នៅ​ស្ថានការណ៍​ណា​មួយ ក៏​អាច​ស​បង្ហាញ​ពី​អត្តចរិត​របស់​មនុស្ស​ម្នាក់ៗ​បាន​ដែរ។ តាម​រយៈ​រូបភាព​នេះ យើង​មាន​មនុស្ស​ស្រី ៤ នាក់​កំពុង​អង្គុយ​ក្នុង​បារ តែ​ភាព​ខុស​គ្នា​របស់​ពួក​នាង​គឺ​ត្រង់​បែប​បទ​នៃ​ការ​អង្គុយ ចូរ​អ្នក​ធ្វើ​ការ​ជ្រើសរើស​មួយ នោះ​អាច​បង្ហាញ​ពី​អ្វី​ដែល​ជា​អាទិភាព​ក្នុង​ជីវិត​របស់​អ្នក៖ នារី​ទី ១ បើ​អ្នក​ជ្រើសរើស​នារី​ទី ១ នោះ​មាន​ន័យ​ថា អ្នក​គិត​អំពី​ខ្លួន​ឯង​ជាង​គិត​អំពី​នរណា​ទាំង​អស់ អ្នក​ជា​មនុស្ស​ពោរពេញ​ដោយ​ទំនុក​ចិត្ត រហូត​ដល់​ពេល​ខ្លះ​អារម្មណ៍​មួយ​​នេះ​បាន​រុញច្រាន​ឲ្យ​អ្នក​បែរ​ជា​មាន​អារម្មណ៍​ឆាប់​មួម៉ៅ​ទៅ​លើ​ខ្លួន​ឯង។ ប៉ុន្តែ​អ្នក​ដឹង​ច្បាស់​ពី​អ្វី​ដែល​អ្នក​ចង់​បាន ពី​ផែនការណ៍​ជីវិត​របស់​អ្នក ហើយ​អ្នក​បាន​នឹង​កំពុង​ព្យាយាម​តាម​ចាប់​វា។ ជា​ទូទៅ​ប្រសិន​អ្នក​មាន​អារម្មណ៍​ល្អ​ជាមួយ​នរណា​ម្នាក់​ហើយ មិន​ថា​ក្នុង​ទំនាក់ទំនង​អ្វី​ក៏​ដោយ នោះ​អ្នក​រមែង​ក្លាយ​ជា​ដៃគូ​ដ៏​ល្អ​មួយ​ដែល​មនុស្ស​ទូទៅ​ចង់​បាន។ នារី​ទី ២ ប្រសិន​អ្នក​គិត​ថា​ជា​នារី​ទី ២ នោះ​អ្នក​ឲ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​អារម្មណ៍​ខាង​ក្នុង​របស់​អ្នក គ្រប់​យ៉ាង​អ្នក​មិន​សូវ​មើល​តាម​រយៈ​ការ​បង្ហាញ​ឬ​ទង្វើ​នោះ​ទេ ពោល​គឺ​ប្រើប្រាស់​ការ​គិត​ខ្ពស់។ អ្នក​អាច​ជា​អ្នក​ណែនាំ​និង​ផ្តល់​យោបល់​ដ៏​ល្អ​ម្នាក់ ដែល​អាច​ជួយ​រំងាប់​ផ្លូវ​អារម្មណ៍​ទាំង​ខ្លួន​ឯង​និង​អ្នក​ដទៃ​បាន។…

T
សង្គម

តើ​អ្នក​មើល​ឃើញ​អ្វី​ក្នុង​រូប? អាច​បង្ហាញ​ពី​រឿង​ដែល​អ្នក​បម្រុង​នឹង​ជួប​នៅ​ពេល​ឆាប់ៗ​នេះ

តាម​រយៈ​រូបភាព​បំភ័ន្ត​ភ្នែក​មួយ​នេះ មាន​លាយឡំ​នៅ​រូបភាព​ច្បាស់ការ​ចំនួន ៤ រួម​មាន​ដូច​រូប​សត្វ​ល្អិត រូប​មនុស្ស​ស្រី​ឥត​សំលៀកបំពាក់ រូប​ទម្រង់​មុខ​មនុស្ស​ស្រី និង​រូប​ផ្កា។ សូម​ធ្វើ​ការ​ជ្រើសរើស​មួយ ដើម្បី​ទស្សន៍ទាយ​នូវ​អ្វី​ដែល​អ្នក​បម្រុង​នឹង​ជួប​នៅ​ពេល​ឆាប់ៗ​ខាង​មុខ៖ ១) សត្វ​ល្អិត សំណាង​កំពុង​រត់​មក​រក​អ្នក បើ​ទោះ​បី​ជា​អ្នក​កំពុង​ជួប​បញ្ហា​ឬ​ស្ថិត​ក្នុង​ពេលវេលា​មិន​ល្អ តែ​អ្នក​នឹង​ទទួល​បាន​ដំណឹង​ល្អ​ឆាប់ៗ​នៅ​ក្នុង​អាជីព​ការងារ។ អ្នក​នឹង​ទទួល​បាន​សារ​វិជ្ជមាន ជាមួយ​ការ​វាយតម្លៃ​ខ្ពស់​ពី​ថ្នាក់​លើ​និង​មនុស្ស​ជុំវិញ​ខ្លួន។ ជាង​នេះ​ដំណោះស្រាយ​នៅ​បញ្ហា​ដែល​កំពុង​ជួប​ប្រទះ ក៏​នឹង​កើត​មាន​ក្នុង​ពេល​ដ៏​ខ្លី ហើយ​លើ​ផ្នែក​ហិរញ្ញវត្ថុ​ក៏​អ្នក​នឹង​ទទួល​បាន​ជោគជ័យ​ផង​ដែរ។ ២) ទម្រង់​តួ​ខ្លួន​មនុស្ស​ស្រី​ឥត​សំលៀកបំពាក់ ប្រសិន​អ្នក​មើល​ឃើញ​មនុស្ស​ស្រី​ខ្លួន​ននលគក នោះ​អ្នក​នឹង​បាន​ជួប​មនុស្ស​ថ្មី​ណា​ម្នាក់ ឬ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នរណា​ម្នាក់ ហើយ​គេ​នឹង​ពាំនាំ​នូវ​រឿងរ៉ាវ​មួយ​ចំនួន​ចូល​មក​ក្នុង​ជីវិត​អ្នក។ មនុស្ស​នោះ​ក៏​នាំ​ប្រយោជន៍​ល្អ​ជា​ច្រើន ហើយ​ចូរ​ថែ​រក្សា​គេ​ឲ្យ​បាន​ល្អ​ផង។ ៣) ទម្រង់​មុខ​មនុស្ស​ស្រី ប្រសិន​អ្នក​សម្លឹង​ឃើញ​ទម្រង់​មុខ​មនុស្ស​ស្រី​មុន​គេ​បង្អស់ នោះ​អ្នក​ត្រូវ​តែ​ត្រៀម​ខ្លួន​ដើម្បី​ទទួល​យក​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ​ក្នុង​ពេល​ខាង​មុខ។ អ្នក​ត្រូវ​ចាំ​ថា…

១២០០x៦៣០
កីទ្បា

Amad Diallo ត្រូវពិន័យប្រាក់ចំនួន៤២.០០០ ផោនពីបទប្រើ ‘លិខិតបញ្ជាក់មិនពិត’ ដើម្បីផ្លាស់ទៅប្រទេសអ៊ីតាលីក្នុងឆ្នាំ ២០១៥

FIGC ដែលជាស្ថាប័នគ្រប់គ្រងបាល់ទាត់របស់អ៊ីតាលីបានពិន័យ Amad Diallo និងបងប្រុសរបស់គាត់គឺ Hamed Traore ម្នាក់ៗចំនួន ៤២,០០០ ផោនពីបទប្រើ ‘លិខិតបញ្ជាក់មិនពិត’ និងឪពុកម្តាយក្លែងក្លាយ ដើម្បីផ្លាស់ទៅប្រទេសអ៊ីតាលីក្នុងឆ្នាំ ២០១៥ ។ កីឡាករវ័យក្មេងរូបនេះបានដាក់ពាក្យបណ្តឹង ដើម្បីចៀសវាងការហាមឃាត់ ប៉ុន្តែត្រូវបង់ប្រាក់ពិន័យតាម​កាល​កំណត់។ Diallo ដែលបានលេងឱ្យ Atalanta មុនពេលចូលរួមជាមួយ Manchester United បានចាកចេញពីកូតឌីវ័រ ដើម្បីស្វែងរកឱកាសប្រកបអាជីពបាល់​ទាត់ល្អប្រសើរ។ ទោះយ៉ាងណាសារព័ត៌មាន Daily Mail បានរាយការណ៍ថា មានការស៊ើបអង្កេតមួយលើ​ករណីជួញដូរកុមារ ដែល​ជាប់​ទាក់ទងចំពោះការរត់ពន្ធមនុស្សដែល​ក្នុង​នោះ​មាន…

28322276799a0c2eb10408e93f60bfe813484d23 1592393914 5eea00ba 1200x630
កីទ្បាក្រៅស្រុក

មក​ស្គាល់ខ្សែប្រយុទ្ធដ៏​គ្រោះថ្នាក់​បំផុតនៅ​អឺរ៉ុប​ក្នុង​រដូវ​កាល​២០២០/២០២១ Rashford បាន​ត្រឹម​លេខ៥​ទេ

Marcus Rashford តាម​ពី​ក្រោយកំណត់​ត្រា​បង្កើតគ្រាប់​បាល់របស់ Bruno Fernandes ដល់​ទៅ​៣​គ្រាប់ឲ្យ​ Manchester United រដូវ​កាល​នេះ ប៉ុន្តែ​បើ​គិត​ក្នុង​លំដាប់​អឺរ៉ុប​ រូប​គេ​ឈរ​ក្នុង​ចំណាត់​ថ្នាក់ខ្ពស់​គ្រាន់​បើ​មួយ​ដែរ ក្នុង​ចំណោម​ខ្សែប្រយុទ្ធគ្រោះថ្នាក់បំផុត។ Rashford ជាប់​ទាក់​ទងក្នុង​ការបងកើតគ្រាប់​បាល់​២៧​គ្រាប់​គិត​គ្រប់​កម្មវិធី​ប្រកួត​ក្នុង​រដូវ​កាល​នេះ​ហើយ​ពិត​ណាស់​! តាម​ពី​ក្រោយ​ខ្សែប្រយុទ្ធ Dortmund កីឡាករ Erling Haaland (28)តែ​មួយ​គ្រាប់​ប៉ុណ្ណោះ។ ទោះ​បីជាយ៉ាងនេះ​ក្ដី! Rashy ឈរ​ចំណាត់​ថ្នាក់​លេខ៥​ ខណៈ​ដែល Bruno កំពុង​ឈរ​លេខ៣។ ខាងក្រោមជា​កីឡាករ​ដែល​ជាប់​ទាក់​ទងក្នុង​ការ​បង្កើតគ្រាប់​បាល់នៅ​អឺរ៉ុប​ក្នុង​រដូវ​កាល​២០២០/២០២១៖ – Robert Lewandowski 36គ្រាប់(Goal+Assist) –…

៦
PR

ពិតជាកក្រើក! ជាមួយនឹងយុទ្ធនាការនៃការឡកម៉ុងសាយដ៏ធំ ក្នុងទីក្រុងភ្នំពេញដែលមិនធ្លាប់មាន

ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ ២០២១ ៖ ​ស្រាបៀរស្តោតលេខ ១ នៃកម្ពុជា ស្រាបៀរ ABC អ៊ិចស្ត្រាស្ដោត បានសម្រេចរៀបចំផ្សព្វផ្សាយយុទ្ធនាការអបអរពិធីបុណ្យចូលឆ្នាំចិនពិសេសប្លែក ដែលមានឈ្មោះថា កម្មវិធី “ABC Roving LED Lion Dance”។ ការលោតម៉ុងសាយនេះនឹងសម្តែងជាលើកដំបូងបង្អស់ដោយមាន ម៉ុងសាយមួយគូបំពាក់ភ្លើងពណ៌ទំនើប LED ដែលនឹងលោតសម្ដែងចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែកុម្ភៈ នៅទីតាំងចំនួន១០កន្លែង ផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ។ ពិធីបុណ្យចូលឆ្នាំចិន ជាពីធីបុណ្យដ៏ដ៏ឱឡារិកសំខាន់មួយដែល ប្រារព្ធឡើងដោយប្រជាជនកម្ពុជាជាច្រើននាក់។ ការលោតម៉ុងសាយជាសកម្មភាពដ៏សំខាន់មួយនៅក្នុងរដូវពិធីបុណ្យនេះ…

Fh
សង្គម

រឿង ២ នេះ​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន ហើយ​រឿង ២ នេះ​ត្រូវ​រៀន​ទទួល​យក ដើម្បី​សេចក្ដី​សុខ​ផ្លូវចិត្ត

មាន​រឿងរ៉ាវ​ជា​ច្រើន​ក្នុង​ជីវិត ដែល​យើង​ត្រូវ​ឆ្លងកាត់​ឲ្យ​បាន និង​រឿង​ខ្លះ​ទៀត​ត្រូវ​រៀន​បោះបង់ ដើម្បី​តែ​បំពេញ​សេចក្តីសុខ​ផ្លូវ​ចិត្ត។ ២ រឿង​ដែល​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ក្នុង​ឆាក​ជីវិត ១) សង​គុណ​ឪពុក​ម្តាយ គុណ​លោក​ទាំង​ពីរ​ធំ​ជាង​អ្វីៗ​ទាំង​អស់ ដែល​កូន​គ្រប់​រូប​មិន​ត្រូវ​មើល​រំលង។ ប្រសិន​រក​ឃើញ​សេចក្តី​សុខ​សម្រាប់​ខ្លួន​ឯង​ហើយ បោះបង់​លែង​ខ្វល់ខ្វាយ​ពី​ឪពុក​ម្តាយ​នោះ​ជីវិត​អ្នក​ក៏​មិនមាន​គុណ​តម្លៃ​នោះ​ដែរ។ មិន​មាន​ន័យ​ថា ឪពុកម្តាយ​មាន​សុខភាព​ល្អ​មិន​ឈឺ​ថ្កាត់​យើង​មិន​ចាំ​បាច់​បារម្ភ​ពី​គាត់​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ត្រូវ​ចេះ​មាន​ការ​គោរព និង​ផ្តល់​ភាព​សប្បាយ​រីករាយ​ជា​រឿយៗ​បន្ថែម​ទៀត​សម្រាប់​លោក​ទាំង​ពីរ។ មិន​ចាំ​បាច់​តែ​អ្នក​មាន​គ្រប់​យ៉ាង​នោះ​ទេ ចូរ​ចាប់ផ្តើម​ធ្វើ​បណ្តើរៗ​ពី​ពេល​នេះ​ទៅ ព្រោះ​នៅ​ថ្ងៃ​ស្អែក​យើង​មិន​ដឹង​ថា​មាន​រឿង​អ្វី​កើត​ឡើង​ខ្លះ​ឡើយ ជៀសវាង​មាន​ពាក្យ​ថា ស្តាយ​ក្រោយ ហើយ​អ្វីៗ​ក៏​មិន​អាច​ត្រលប់​មក​វិញ​ដែរ។ ២) មើល​ថែ​សុខភាព​ខ្លួន​ឯង​ឲ្យ​ល្អ នៅ​ពេល​ដែល​ស្ថិត​ក្នុង​វ័យ​ជំទង់ អ្នក​មើល​មិន​ឃើញ​ពី​ជំងឺ​នោះ​ទេ ហើយ​ចេះ​តែ​មិន​យក​ចិត្ត​ទុក​ដាក់ ដោយ​បរិភោគ​បំពេញ​ក្រពះ​តាម​ចំណង់​នៃ​ភាព​ឃ្លាន អ្នក​ខ្លះ​ទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន ទាំង​នេះ​ហើយ​ជា​កំហុស​ដែល​អ្នក​កំពុង​បង្ក​ដោយ​ខ្លួន​ឯង។ ចូរ​ដល់​អាយុ​ស្រករ ៣០…

'gh
សង្គម

ក្នុង​រូប​នេះ​តើ​អ្នក​មើល​ឃើញ​អ្វី​មុន​គេ? អាច​បង្ហាញ​ពី​ចរិត​ធម្មជាតិ​របស់​អ្នក​បាន

តាម​រយៈ​រូបភាព​បំភ័ន្ត​ភ្នែក​មួយ​នេះ គឺ​មាន​បង្កប់​នូវ​រូបភាព​សត្វ​ខ្លា និង​សត្វ​តោ។ តាម​រយៈ​ការ​មើល​ឃើញ​របស់​អ្នក​ តើ​អ្នក​មើល​ឃើញ​រូបភាព​អ្វី​មុន​គេ? ចម្លើយ ១ នឹង​បង្ហាញ​ពី​ចរិត​ធម្មជាតិ​របស់​អ្នក​ដូច​ខាង​ក្រោម៖ សត្វ​ខ្លា អ្នក​ជា​មនុស្ស​សម្តី​ធំ​បន្តិច ហើយ​អ្នក​ដែល​រស់នៅ​ជាមួយ​អ្នក ឬ​នៅ​ក្បែរ​អ្នក ខ្លះ​ក៏​គេ​ពិបាក​នឹង​ទទួល​យក​ទង្វើ​របស់​អ្នក​ដែរ ប៉ុន្តែ​បើ​គេ​ស្គាល់​អ្នក​ច្បាស់ គឺ​គេ​ជឿ​ថា​នោះ​ជា​ទង្វើ​ចេញ​ពី​ទឹកចិត្ត​ដ៏​ល្អ​របស់​អ្នក​ទៅ​វិញ។ អ្នក​ចូលចិត្ត​និយាយ​ត្រង់​មិន​បញ្ឆិតបញ្ឆៀង​តែ​ក្នុង​ន័យ​ចង់​កែ​តម្រូវ​ទៅ​លើ​បុគ្គល​នោះ​តែ​ប៉ុណ្ណោះ។ យ៉ាងណាមិញ​ការ​ពិត​ដែល​អ្នក​បាន​និយាយ អ្នក​ខ្លះ​បែរ​ជា​ទទួល​យក​មិន​បាន ហើយ​មើល​ឃើញ​គុណ​គិត​ថា​ជា​ទោស ពោល​អ្នក​ខ្លះ​មិន​សម​នឹង​ទទួល​ជំនួយ​ពី​អ្នក​ឡើយ។ សត្វ​តោ សម្រាប់​អ្នក​ភាព​ឯករាជ្យ គឺ​ជា​រឿង​ដ៏​សំខាន់​បំផុត​មួយ​ក្នុង​ជីវិត អ្នក​ចូលចិត្ត​ទទួល​ខុស​ត្រូវ​ចំពោះ​ជីវិត​របស់​ខ្លួន​ឯង ហើយ​មាន​ការ​គិត​និង​កម្លាំង​គ្រប់គ្រាន់​ក្នុង​ការ​ដោះស្រាយ​រាល់​បញ្ហា ដោយ​មិន​ចង់​ពឹងផ្អែក​អ្នក​ដទៃ។ គ្រប់​ការ​គិត គ្រប់​គោលដៅ គឺ​អ្នក​ចូលចិត្ត​កំណត់​វា​ដោយ​ខ្លួន​ឯង រហូត​ដល់​មនុស្ស​ខ្លះ​ក៏​គេ​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ដល់​អ្នក ប៉ុន្តែ​សម្តី​ឬ​សកម្មភាព​របស់​ពួក​គេ​ទាំង​នោះ​រមែង​មិន​បាន​ប៉ះពាល់​អារម្មណ៍​របស់​អ្នក​ទេ៕ ប្រភព៖…

Bad Breath Cover
សង្គម

បើ​ភ្លេច​ទឹក​ពុលមាត់​ឬ​ស្ករ​គ្រាប់​តាម​ខ្លួន កុំ​ភ្លេច​របស់​ទាំង ៣ នេះ​អាច​បំបាត់​ក្លិន​មាត់​ភ្លាម​មួយ​រំពេច

ការ​ប្រាស្រ័យ​ទាក់ទង​ល្អ គឺ​ជា​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​គួរ​តែ​មាន ប៉ុន្តែ​នៅ​រាល់​ពេល​ដែល​អ្នក​បញ្ចេញ​សំឡេង​ចេញ​ទៅ ក៏​ត្រូវ​ប្រាកដ​ថា​ក្លិន​មាត់​របស់​អ្នក​ល្អ មិន​ប៉ះពាល់​អារម្មណ៍​ដៃគូ​ម្ខាង​ទៀត​ផង​ដែរ។ ជួន​ខ្លះ​អ្នក​មិន​ចាប់​អារម្មណ៍ ឬ​ទើប​តែ​ទទួល​ទាន​របស់​ណា​មួយ​ដែល​មាន​ក្លិន​មិន​ល្អ ហើយ​ភ្លេច​ស្ពាយ​ទឹក​ពុល​មាត់ ឬ​ស្ករ​គ្រាប់​ធ្វើ​ឲ្យ​បាត់​ក្លិន​មាត់​តាម​ខ្លួន នោះ​យើង​ណែនាំ​របស់​សាមញ្ញ​ ៣ នេះ​ប្រសិន​មាន​វា​ក្បែរ​ខ្លួន​អាច​យក​ប្រើ​បាន៖ ១) ផ្លែ​ការ៉ុត ក្រៅ​ពី​ផ្តល់​វីតាមីន E ជួយ​បន្ថែម​កម្លាំង​រាងកាយ ការ៉ុត​ក៏​អាច​កម្ចាត់​ដង្ហើម​មិន​ល្អ តាម​រយៈ ការ​ចូល​ទៅ​កម្ចាត់​បាក់តេរី​ក្នុង​មាត់​របស់​យើង​ផង​ដែរ។ មួយ​ផ្សេង​ទៀត​ដោយសារ​តែ​ជាតិ​សរសៃ​ដ៏​ច្រើន​របស់​វា ក៏​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​ផ្នែក​ពោះវៀន​របស់​យើង​ដំណើរការ​ទៅ​ល្អ។ បែប​នេះ​បើ​នៅ​លើ​តុ​មាន​ការ៉ុត​ដែល​គេ​ហាន់​ជា​ចំនិតៗ​ហើយ ចូរ​ចាប់​យក​មក​ទំពា​ក្នុង​មាត់ និង​ទទួល​ទាន​ដើម្បី​សម្អាត នោះ​នឹង​អាច​បំបាត់​ក្លិន​មាត់​មិន​ល្អ​បាន​ហើយ។ ២) ទឹក​តែ ប្រភេទ​ស្លឹក​តែ គឺ​ល្អ​ដូច​គ្នា​មិន​ថា​អ្នក​យក​មក​ទំពា ឬ​ចម្អិន​ទៅ​ជា​ទឹក​តែ ព្រោះ​វា​មាន​ផ្ទុក​នូវ​ជាតិ​តានីន អាច​កម្ចាត់​មេរោគ​បាក់តេរី​ក្នុង​មាត់។…

1
ប្លែកៗ

ជ្រើសរើសស្លាបសត្វមួយ ដើម្បីដឹងពីអ្វីដែលអ្នកចង់បានបំផុត និងបុគ្គលិកលក្ខណៈពិសេសរបស់អ្នក

១. ការផ្លាស់ប្តូរ នេះបញ្ជាក់ថា អ្នកចង់បានការផ្លាស់ប្ដូរនៅក្នុងជីវិតរបស់អ្នកនៅក្នុងពេលនេះ ព្រោះអ្នកហាក់ធុញទ្រាន់នឹងការប្រើប្រាស់ជីវិតដដែលៗរាល់ថ្ងៃ អ្នកហាក់មិនមានការផ្លាស់ប្ដូរអ្វីដែលថ្មីសោះ ដូច្នេះហើយ ទើបអ្នកចង់បានការផ្លាស់ប្ដូរមួយឱ្យខ្លួនឯង ចង់កែប្រែដំណើរជីវិត ដើម្បីទទួលបានភាពល្អប្រសើរ និងតម្រូវទៅតាមការចង់បានរបស់អ្នក។ ២. ស្ថេរភាព ក្នុងខណៈពេលនេះ អ្នកហាក់កំពុងទទួលបាននូវអារម្មណ៍តានតឹង និងស្មុគស្មាញជាច្រើន ជាមួយនឹងបញ្ហាដែលកំពុងតែជ្រៀតចូលមក្នុងជីវិតរបស់អ្នក។ ចិត្តអ្នកកំពុងតែរសាប់រសល់ វង្វេងវង្វាន់ស្មារតី ជាមួយនឹងបញ្ហាជាច្រើន ដូច្នេះហើយ ទើបអ្នកចង់បានស្ថេរភាព ឬភាពស្ងប់ស្ងាត់មួយឱ្យជីិវិត ដើម្បីទទួលបានការប្រមូល និងផ្តោតអារម្មណ៍ឱ្យបានល្អឡើងវិញ។ ៣. ស្នេហាដ៏ស្មោះត្រង់ អារម្មណ៍អ្នកពេលនេះ ពោរពេញទៅដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ អ្នកកំពុងតែយកចិត្តទុកដាក់ជាខ្លាំងចំពោះមនុស្សដែលអ្នកកំពុងតែស្រឡាញ់ លះបង់ច្រើនសម្រាប់គេ ប៉ុន្តែផ្ទុយទៅវិញ…

Knongsrok
សេដ្ឋកិច្ច

គ្រាន់តែសម្រេចចិត្តជ្រើសយកកូនសោ១ក្នុងចំណោម៦នេះ អាចទាយដឹងពីបុគ្គលិកលក្ខណៈរបស់មនុស្សសឹង ១០០ ភាគរយ

ជាការពិតណាស់ការជ្រើសរើសកូនសោមួយក្នុងចំណោមសោខាងក្រោមនេះ អាចទស្សន៍ទាយឃើញដំណាក់កាលណាមួយដែលជាក់លាក់ក្នុងតំណើរជីវិតរបស់យើងបានយ៉ាងច្បាស់។ តោះទៅអានអត្ថន័យខាងក្រោមនេះដោយគ្រាន់តែជ្រើសរើសយកកូនសោដែលយើងពេញចិត្ត។ ១. ប្រសិនបើអ្នកជ្រើសសោលេខ១ ៖ អ្នកគឺមិនមែនជាមនុស្សដេកចាំតែសុបិននោះទេ។ អ្នកមិនជឿលើរឿងអព្ភូតហេតុនោះឡើយ ដូច្នេះអ្នកនឹងបើកទ្រូងដោយគ្មានក្តីរំភើបអ្វីទាំងអស់។ ក្នុងជីវិតរបស់អ្នក គឺជឿលើការពិតជាក់ស្តែង មិនមែនចេះតែសុបិនៗនោះទេ។ ២. ប្រសិនបើអ្នកជ្រើសសោលេខ២ ៖ អ្នកគឺពេញដោយការភ័យខ្លាច។ អ្នក គឺមិនមែនជាមនុស្សគួរឱ្យទុកចិត្តបាននោះឡើយ ដូច្នេះពេលខ្លះវាពិបាកដើម្បីបង្កើតទំនាក់ទំនងនិងមិត្តភ័ក្តិណាស់ ប៉ុន្ដែមនុស្សដែលស្និទ្ធនឹងអ្នក ស្គាល់អ្នកច្បាស់ ថាការជឿទុកចិត្តរបស់អ្នកគឺត្រូវការពេលវេលាទើបអាចទទួលបានពីអ្នកដទៃ! ៣. ប្រសិនបើអ្នកជ្រើសសោលេខ៣ ៖ អ្នកគឺមនុស្សអភិរក្សនិយមម្នាក់ ដែលឱ្យតម្លៃលើប្រពៃណីខ្លាំង។ អ្នកមិនចូលចិត្តការផ្លាស់ប្ដូរ និងបង្កើតថ្មីឡើយ ប៉ុន្ដែក្នុង​ពេល​ដំណាលគ្នា អ្នកគឺជាមនុស្សឆ្លាតគ្រាន់បើ និងគួរឱ្យចាប់អារម្មណ៍។…

Ghhg
សង្គម

អាហារ ៤ ប្រភេទ​ដែល​សម្បូរ​ជាតិ​អូមេហ្គា-៣ ល្អចំពោះអ្នកកើតជំងឺបាក់ទឹកចិត្ត (Depression)

អាហារ​ដែល​យើង​ទទួល​ទាន​សព្វថ្ងៃ តើ​អ្នក​បាន​ដឹង​អស់​ទេ វា​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ល្អ និង​ផល​ប៉ះពាល់​អ្វី​ខ្លះ? ប្រសិន​អ្នក​សិក្សា​ស៊ីជម្រៅ​និង​បាន​ដឹង​ច្រើន​ពាក់ព័ន្ធ​នឹង​អត្ថប្រយោជន៍​នៃ​អាហារ​នីមួយៗ នោះ​សុខភាព​របស់​អ្នក​នឹង​មាន​ភាព​ល្អ​ប្រសើរ ហើយ​មិន​ងាយ​ជួប​ប្រទះ​ជំងឺ​ឈឺថ្កាត់​អ្វី​ឡើយ។ ថ្ងៃ​នេះ Knongsrok នាំ​អ្នក​ទាំង​អស់​គ្នា​ឲ្យ​បាន​ដឹង​អំពី អូមេហ្គា-៣ និង​អត្ថប្រយោជន៍​របស់​វា​ចំពោះ​សុខភាព? អូមេហ្គា-៣ គឺ​ជា​អាស៊ីត​ខ្លាញ់​ដ៏​សំខាន់​មួយ វា​មាន​សារៈសំខាន់​លើ​មុខងារ​ផ្សេងៗ​នៅ​ក្នុង​ខ្លួន ដែល​អាស៊ីត​ខ្លាញ់​រាងកាយ​របស់​យើង​មិន​អាច​បង្កើត​ឡើង​ដោយ​ខ្លួន​ឯង​បាន​ទេ បែប​នេះ​ហើយ​ទាមទារ​ឲ្យ​យើង​ត្រូវ​ទទួល​ទាន​អាហារ​ដែល​មាន​ផ្ទុក​សារជាតិ​អូមេហ្គា-៣ តួ​យ៉ាង​ដូច​ជា​ត្រី គ្រាប់​ធញ្ញជាតិ​អ្វី​ជា​ដើម។ ប្រភេទ​អាហារ​ដែល​មាន​ផ្ទុក​សារជាតិ​អូមេហ្គា-៣ រួម​មាន​ដូច​ជា​ត្រី​ស្បៃកា អូយស្ទឺរ សារ៉ាយ​សមុទ្រ និង​អាហារ​សមុទ្រ។ និយាយ​ពី​អត្ថប្រយោជន៍​ដល់​សុខភាព​មាន​ដូច​ខាង​ក្រោម៖ កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត (Depression) អ្នក​ដែល​មាន​ជំងឺ​បាក់​ទឹកចិត្ត​ឬ​ឆាប់​ធុញ​ថប់​អារម្មណ៍ សូម​ទទួល​ទាន​អាហារ​ដែល​មាន​ផ្ទុក​សារជាតិ​អូមេហ្គា-៣ ព្រោះ​វា​អាច​កាត់​បន្ថយ​ជំងឺ​ទាំង​នោះ​បាន​លឿន។ ល្អ​ចំពោះ​សុខភាព​ភ្នែក ក្នុង​អាស៊ីត​ខ្លាញ់​វា​មាន​ផ្ទុក​នូវ​…

Hggh
សង្គម

បើ​នៅ​អាល័យ​អ្នក​ចាស់ (Ex) មក​សាក ៤ វិធី​នេះ ដើម្បី​ឲ្យ​គេ​ក្លាយ​ជា​សង្សារ​ថ្មី​យើង​បាន

ទំនាក់ទំនង​ស្នេហា​ពេល​ខ្លះ​ឈាន​ដល់​ការ​បែក​បាក់ ជួន​កាល​ក៏​អាច​មក​ពី​ពេលវេលា​មិន​សក្ដិសម ឬ​ពេល​ខ្លះ​អ្នក​ទាំង​ពីរ​មិន​ទាន់​យល់​ចិត្ត​គ្នា​ស៊ីជម្រៅ។ ការ​បែក​ខ្លះ ក៏​នៅ​តែ​បន្សល់​ឱកាស​នាំ​ឲ្យ​យើង​អាច​ចាប់ដៃ​ត្រូវរ៉ូវ​គ្នា​វិញ ដោយ​មាន​ច្រើន​គូ​ហើយ​ដែល​ជោគជ័យ​លើ​គន្លង​បង្វិល​ពី Ex មក​ក្លាយ​ជា​សង្សារ​ថ្មី ឬ​គូជីវិត​ច្បាស់លាស់​បែប​នេះ។ សម្រាប់​អ្នក​មាន​អារម្មណ៍​សល់ ឬ​មិន​ទាន់​អស់​អាល័យ​ពី Ex ឬ​សង្សារ​ចាស់ ហើយ​ឃើញ​គេ​នៅ​ទំនេរ​មិន​ទាន់​មាន​គូ និង​ចង់​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​គេ​សារ​ជា​ថ្មី សូម​អនុវត្ត​ ៤ វិធី​នេះ ប្រសិន​បេះដូង​គេ​បើក​ផ្លូវ​ដែរ នោះ​អ្នក​ប្រាកដ​ជា​នឹង​ជោគជ័យ​លើ​ភាគរយ​ខ្ពស់៖ ១) ធ្វើ​ឲ្យ​គេ​ដឹង​ថា​យើង​ចង់​មាន​ឱកាស​ជួប​គេ​ម្តង​ទៀត អ្នក​ខ្លះ​បែក​គ្នា​ហើយ​លែង​បាន​ជួប​មុខ​គ្នា និង​អ្នក​ខ្លះ​ទៀត​សូម្បី​តែ​មុខ​មិន​ចង់​មើល​ផង។ ប៉ុន្តែ​បើ​ចិត្ត​មិន​ទាន់​ដាច់ ហើយ​គេ​នៅ​ទំនេរ​ដែរ​នោះ អ្នក​គួរ​តែ​សាកល្បង​ធ្វើ​បែប​ណា​ឲ្យ​គេ​ដឹង​ថា អ្នក​នៅ​តែ​ចង់​ជួប​គេ​ទោះ​ក្នុង​ពេលវេលា​ណា​ក៏​ដោយ។ ជា​ឧទាហរណ៍​អាច​សាកល្បង​ហៅ​គេ​ជួបជុំ​គ្នា​ដោយ​មាន​មិត្តភ័ក្ដិ​នៅ​ជាមួយ ឬ​ការ​ជួប​តែ​ពីរ​នាក់​នៅ​ហាង​កាហ្វេ​អ្វី​ជា​ដើម។ ជួន​ខ្លះ​ណាត់​គេ គេ​មិន​ជួប…

Best Defenders
កីទ្បា

Didier Drogba ថា​កាល​ជំនាន់គាត់​លេង​នៅ​ Premier League មាន​តែ​ខ្សែការពារ​២​រូបនេះប៉ុណ្ណោះដែល​ពិបាកប្រឈមមុខជាងគេ

ខណៈដែលកំពុងលេងឲ្យ Chelsea Drogba មិន​បាន​ស៊ុត​បញ្ចូល​ទីច្រើន​នោះ​ទេ​ ទល់​នឹង​ក្រុមបិសាចក្រហម Manchester United ។ ត្រឡប់​ទៅ​កាលពី​ឆ្នាំ២០១៥ Rio Ferdinand ​សម្ភាសខ្សែប្រយុទ្ធក្លិប Chelsea កីឡាករ Didier Drogba ក្នុង​កម្មវិធីមួយរបស់ BT Sport។ វីរបុរស Chelsea រូបនេះ​និយាយ​ថា៖” ដើម្បី​ស៊ុតបញ្ចូល​ទី​ទល់និង​ក្រុម United មានន័យថា​ទាល់​តែ​ខ្ញុំមាន​ការ​ប្រកួតមួយដ៏​ល្អ។ តាម​ការ​រំពឹង​ទុកខ្ញុំពិត​ជាចាប់​អារម្មណ៍​មក​លើ​ខ្សេការពារ​ក្នុង​ Premier League ២​នាក់”។ អតីតខ្សែការពារ Manchester United បាន​សួរ​ទៅ​កាន់​…

Y
សង្គម

តើអ្នកចំណូលលាបថ្នាំក្រចកពណ៌អ្វី ជ្រើសរើសមួយអាចបង្ហាញនិស្ស័យពីកំណើតរបស់អ្នកបាន

បច្ចុប្បន្ននេះលាបថ្នាំក្រចកបានក្លាយទៅជាចំណែកមួយដ៏សំខាន់ក្នុងការជួយលើកកម្រិតសោភ័ណភាពម្រាមដៃរបស់ ស្ត្រី ។ ព្រោះហាងកែសម្ផស្សលេចវត្តមានស្លេកស្កះស្ទើរតែគ្រប់ទីកន្លែង សូម្បីតែក្នុងហាងតូចតាចក៏មានកូនតុទទួលបម្រើសេវានេះផងដែរ ។ ក្រៅពីរឿងសោភ័ណភាពហើយនោះពណ៌ថ្នាំក្រចក ដែលអ្នកជ្រើសរើសលាបក៏បង្ហាញពីអត្តចរិតបានផងដែរ ។ ប្រសិនបើអ្នកចង់ជ្រាបច្បាស់ថាពណ៌ដែលអ្នកជ្រើសរើសទុកជាទីសំណព្វចិត្តមានអត្ថន័យបែបណានោះសូមអាន ការទស្សន៍ទាយដូចខាងក្រោមនេះ ពណ៌ស៊ីជម្ពូ អាចបង្ហាញថា ជាស្រ្តីមានសមត្ថភាពពូកែមានការតាំងចិត្ត ម៉ឺងម៉ាត់ល្អមានភាពព្យាយាមនិងអត់ធន់ យ៉ាងប្រសើរ ។ ជាមនុស្សដែលមានបំណងផ្តោតធ្វើអ្វី ដោយតែងតែព្យាយាមធ្វើវារហូតដល់ចប់ចុងចប់ដើម ទោះបីជាត្រូវ ពុះពារឧបសគ្គយ៉ាងណាក៏ដោយចុះ មនុស្សនេះមិនចេះរាថយ សូម្បីមួយជំហាន ។ ជាមនុស្សមានចិត្តមេត្តាសន្តោសប្រណី ចិត្តល្អចេះជួយសង្គ្រោះមនុស្សដូចគ្នាទើបក្លាយទៅជាមនុស្សសំណព្វចិត្តក្នុងចំណោមមិត្តភ័ក្ដិ ។ ក៏ប៉ុន្តែតោងចាំទុកថាចិត្តល្អ របស់អ្នកប្រយ័ត្ននាំទុក្ខមកឱ្យខ្លួនឯងវិញនៅថ្ងៃក្រោយ ។ ពណ៌ក្រហម ជាសុភាពស្រ្តីមានអារម្មណ៍រីករាយស្រស់ថ្លាមិនចេះស្គាល់…

H
សង្គម

ជ្រើសរើស​រូបភាព​មួយ ដើម្បី​បង្ហាញ​ពី​ចំណុច​អ្វី​ដែល​អ្នក​ដទៃ​កំពុង​គិត​មក​លើ​អ្នក

តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត​មួយ​នេះ អាច​ជួយ​ឲ្យ​អ្នក​កាន់​តែ​យល់​ច្បាស់​អំពី​អ្វី​ដែល​អ្នក​ដទៃ​មើល​ឃើញ​និង​គិត​មក​លើ​អ្នក ហើយ​ក៏​រឿង​ដែល​អ្នក​អាច​យល់​ពី​ខ្លួន​ឯង​កាន់​តែ​ច្បាស់​ផង​ដែរ។ រូបភាព​ទី ១ អ្នក​គឺ​ជា​មនុស្ស​ដែល​ចេះ​បត់បែន​តាម​កាលៈទេសៈ ហើយ​ចំណុច​ខ្លាំង​របស់​អ្នក​គឺ​ជា “ភាព​ស្មោះត្រង់”។ អ្នក​ចេះ​អភ័យទោស​និង​បំភ្លេច​នូវ​កំហុស​របស់​មនុស្ស​ជុំវិញ​ខ្លួន ប៉ុន្តែ​លើកលែង​តែ​សម្រាប់​ទង្វើ​ដែល​មិនមែន​ជា​ការ​កុហក​ឬ​ការ​លាក់​ពុត​តែ​ប៉ុណ្ណោះ។ យ៉ាងណាមិញ​មនុស្ស​ជុំវិញ​ខ្លួន​អ្នក ខ្លះ​គេ​បាន​គិត​ថា អ្នក​ជា​មនុស្ស​ដែល​មាន​ទំនុកចិត្ត​លើ​ខ្លួន​ឯង​ជ្រុល តែ​ជាក់ស្តែង​អ្នក​មិន​មែន​ដូច្នោះ​ទេ។ ក៏​មាន​មតិ​ខ្លះ​ទៀត​គិត​ថា​អ្នក​ជា​មនុស្ស​ចចេស​រឹងរូស តែ​ការ​ពិត​វា​គ្រាន់​ជា​សំបក​ក្រៅ​តែ​ប៉ុណ្ណោះ។ អ្នក​ក៏​ត្រូវ​បាន​គេ​កោតសរសើរ​អំពី​សមត្ថភាព​ក្នុង​ការ​ក្លាយ​ជា​មិត្ត​ពិត​ប្រាកដ​ជាមួយ​នឹង​នរណា​ម្នាក់ ជា​ពិសេស​គឺ​ការ​ប្រើប្រាស់​ភាព​ស្មោះត្រង់​នោះ​ផ្ទាល់​តែ​ម្តង។ រូបភាព​ទី ២ អ្នក​តែងតែ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ចាប់​អារម្មណ៍​នូវ​ចំណុច​ល្អ​របស់​អ្នក តាម​រយៈ​ភាព​ស្ងប់ស្ងាត់ ឆ្លាតវៃ និង​កក់ក្ដៅ នៅ​ពេល​ដែល​ពួក​គេ​មាន​ទំនាក់ទំនង​ឬ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក។ ក៏​មាន​មនុស្ស​ជា​ច្រើន​បាន​កោត​សរសើរ​អំពី​ភាព​សាមញ្ញ​របស់​អ្នក ហើយ​ពេល​នៅ​ជាមួយ​អ្នក​តែងតែ​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព។ រូបភាព​ទី ៣ អ្នក​គឺ​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ភាព​ជា​អ្នក​ដឹកនាំ និង​រហ័ស​ក្នុង​ការ​រក​វិធី​ដោះស្រាយ​នៅ​ស្ថានភាព​លំបាក​នានា។ អ្នក​មិន​ខ្លាច​ការ​សាកល្បង​ថ្មី​នោះ​ទេ…

1edca824 55e3 4b56 89e8 C41001d9eef8
កីទ្បា

Sir Alex Fergusonទម្លាយ​ថា​កាល​ជំនាន់លោកដឹកនាំ Man Utd មាន​កីឡាករ​លំដាប់​ World Class តែ​បួន​នាក់គត់

-លោក Sir Alex បាន​បង្វឹក​កីឡាករ​សឹង​ថា​រាប់រយនាក់ទៅ​ហើយ​អំឡុង​ពេល​២៦​ឆ្នាំ​ដែល​លោក​កាន់​តំណែង​ជា​គ្រូបង្វឹក​និង​អ្នក​ចាត់នៅ​កីឡដ្ឋាន Old Trafford. -Giggs, Scholes, Cantona និង Ronaldo បួន​នាក់​នេះគឺ​ជា​កីឡាករលំដាប់​ពិភពលោកសម្រាប់​គាត់​ហើយ តែ​លោក​បែរ​ជាមិននិយាយសរសើរ​ទៅ​វិញ។ និយាយក្នុង​កាសែត Sky Sports កាល​ពី​ឆ្នាំ២០១៥ Sir Alex Ferguson ថ្លែងបែបនេះ: “ ខ្ញុំមិនបានបន្ទាបបន្ថោក ឬរិះគន់កីឡាករបាល់ទាត់ឆ្នើមៗរបស់​ក្លិប ឬកីឡាករណាម្នាក់ដែលបានលេងឱ្យខ្ញុំ ក្នុងអំឡុងពេលកាន់អាជីពដឹកនាំ ២៦ ឆ្នាំរបស់ខ្ញុំនៅ Manchester United នោះទេប៉ុន្តែមានតែបួននាក់ប៉ុណ្ណោះ ដែលជាកីឡាករលំដាប់ពិភពលោក(World…

6
ប្លែកៗ

តើស្នេហា មានឥទ្ធិពលបែបណាខ្លះ លើអាជីពការងាររបស់អ្នក?

ជ្រើសរើសរូបមួយតាមចំណូលចិត្តរបស់អ្នក ដើម្បីដឹងអំពីឥទ្ធិពលស្នេហា ចំពោះអាជីពការងាររបស់អ្នក។ 1. អាជីពរបស់អ្នក នឹងមិនទទួលឥទ្ធិពលពីស្នេហាឡើយ ឥឡូវនេះអ្នកនៅតែដាក់ពេលវេលា និងការយកចិត្តទុកដាក់ទាំងអស់ទៅក្នុងការងាររបស់អ្នក ដូច្នេះអ្នកមិនមានគម្រោងនឹងលង់ស្នេហ៍ ឬចាប់ផ្ដើមទំនាក់ទំនងជាមួយអ្នកណាឡើយ។ អ្នកគិតថាបើប្រៀបធៀបនឹងស្នេហា ការងារផ្តល់ឱ្យអ្នកនូវសុវត្ថិភាពកាន់តែច្រើន យ៉ាងហោចណាស់មិនខ្លាចការក្បត់។ អាចនិយាយបានថា ប្រហែលមកពីអ្នកធ្លាប់ឈឺចាប់ ខូចចិត្តនឹងរឿងស្នេហា កាលពីមុនហើយ ទើបពេលនេះ អ្នកក៏ព្យាយាមខំប្រឹងធ្វើការ ដើម្បីបំភ្លេចរាល់ការឈឺចាប់កន្លង។ 2. អាជីពរបស់អ្នកនឹងទទួលឥទ្ធិពលពីស្នេហា រហូតមកដល់ពេលនេះ អ្នកទទួលបានសមិទ្ធិផលជាក់លាក់នៅកន្លែងធ្វើការ ដោយសារតែមានបញ្ហានេះ អ្នកត្រូវឆ្លងកាត់រយៈពេលនៃភាពតានតឹង និងអស់កម្លាំង។ ហេតុដូច្នេះហើយ អ្នកកំពុងត្រូវការអ្នកណាម្នាក់ដែលអាចជួយគាំទ្រខាងវិញ្ញាណដល់អ្នក ការលួងលោម និងនៅក្បែរលើកទឹកចិត្ត។ ប៉ុន្តែនៅពេលអ្នករកឃើញមនុស្សនោះ…

KNONGSROK
សម្រង់

ពិតជាមិនធម្មតាមែន!! យុវជនខ្មែរងាកមកច្នៃបង្កើតសំលៀកបំពាក់«Street Wear»ជាម៉ាកក្នុងស្រុក

ភ្នំពេញ៖ សំលៀកបំពាក់បង្កើតថ្មីរបស់គម្រោង «Mars Concept» ដោយកូនខ្មែរ បានដាក់សម្ពោធជាផ្លូវការរួមជាមួយការដាក់តាំងបង្ហាញនៅទីតាំង និងការដើរបង្ហាញម៉ូដសំលៀកបំពាក់ នៅហាងកាហ្វេក្បែររបងបែបច្នៃប្រឌិតមួយកាលពីថ្ងៃទី០៧ ខែកុម្ភៈកន្លងមកនេះ។ ក្រុមអ្នកច្នៃបង្កើតវ័យក្មេងទាំង៣រូប បានរួមគំនិតនិងច្នៃបង្កើតសំលៀកបំពាក់ «Street Wear» ក្នុង​គម្រោង «Mars Concept» ដែលជាឈ្មោះម៉ាកក្នុងស្រុកមួយក្នុងចំណោមម៉ាកច្នៃបង្កើតថ្មីផ្សេងៗ​ទៀតសម្រាប់គ្រប់លំដាប់អតិថិជនទាំងអស់ ជាពិសេសយុវវ័យសម័យថ្មីនេះ។ ​គម្រោង «Mars Concept» ត្រូវបានបង្កើតឡើងដើម្បីចូលរួមផ្តល់នូវគំនិតទូទៅលើការបង្កើតថ្មីលើសំលៀកបំពាក់ និង​សម្ភារៈដែលមនុស្សប្រើប្រាស់ទូទៅក្នុងវិស័យម៉ូដ (Fashion) គ្រប់ទម្រង់ ក្រោមគំនិតជាក្តីស្រមៃនៃការរស់នៅភពផ្សេងៗដែលប្រហាក់ប្រហែលនឹងភពផែនដីដែលមនុស្សកំពុងរស់នៅ។ តាមរយៈការផ្សព្វផ្សាយ និងរៀបរាប់ពីគម្រោង «Mars Concept» របស់អ្នកបង្កើតទាំង៣រូប បានឲ្យដឹងថា…