
តើអ្នកឃើញសត្វសេះប៉ុន្មានក្បាល? ចម្លើយអាចបង្ហាញពីចរិតដ៏អាថ៌កំបាំងរបស់អ្នកបាន
នៅក្នុងរូបភាពបំភ័ន្តភ្នែកមួយនេះ មានបង្កប់នូវសត្វសេះលាយឡំ ហើយសម្រាប់ការមើលឃើញរបស់អ្នក ចូរសម្លឹងរយៈពេល ៣០ វិនាទី តើអ្នកមើលឃើញសត្វសេះសរុបប៉ុន្មានក្បាល? ចំនួនសត្វសេះដែលអ្នកមើលឃើញ នឹងអាចបង្ហាញពីចរិតលក្ខណៈដ៏អាថ៌កំបាំងរបស់អ្នកបាននៅខាងក្រោម៖ ប្រសិនអ្នកមើលឃើញតែមួយក្បាល បើអ្នកមើលឃើញសត្វសេះតែមួយក្បាល នោះមានន័យថាអ្នកជាមនុស្សដែលចូលចិត្តសម្លឹងអ្វីតែមួយផ្លូវដោយពេញលេញ។ ក្នុងការងារ ឬរបររកស៊ី អ្នកដើរតួជាអ្នកដឹកនាំ ដែលមិនចូលចិត្តពឹងពាក់គេនោះទេ ហើយគ្រប់យ៉ាងដែលធ្វើគឺធ្វើដោយខ្លួនឯងនិងទទួលខុសត្រូវដោយខ្លួនឯង។ រាល់ការសម្រេចចិត្តទាំងអស់របស់អ្នក គឺធ្វើដោយប្រើការគិត មិនប្រើប្រាស់បេះដូង។ ប្រសិនអ្នកមើលឃើញ ៥ ទៅ ១០ ក្បាល ក្នុងចន្លោះសត្វសេះ ៥ ទៅ ១០ ក្បាលក្នុងមើលឃើញរបស់អ្នក នោះមានន័យថាអ្នកជាមនុស្សដែលគិតល្អិតល្អន់ ហើយព្យាយាមធ្វើឲ្យល្អបំផុតក្នុងកិច្ចការងារអ្វីមួយ…




















