Wisdoms

Fd
សង្គម

ជ្រើសរើស​បើក​មើល​សំបុត្រ​មួយ ដើម្បី​ដឹង​នូវ​អ្វី​ដែល​កំពុង​រង់ចាំ​អ្នក​នៅ​ថ្ងៃ​ខាង​មុខ

ជីវិត​តែងតែ​បង្កើត​នូវ​ភាព​ភ្ញាក់ផ្អើល​ជា​រឿយៗ ពេល​ខ្លះ​ក៏​ជា​រឿង​ល្អ​ដែល​បង្កើត​ឲ្យ​មាន​ក្តី​សុខ ហើយ​ជូន​ខ្លះ​ក៏​ជា​រឿង​អាក្រក់​តែ​រាប់​ថា​ជា​បទពិសោធន៍​ទុក​ទៅ​ថ្ងៃ​មុខ។ តើ​អ្នក​ជឿ​លើ​សំណាង​ឬ​រឿង​ចៃដន្យ​ដែរ​ឬ​ទេ​ក្នុង​ឆាក​ជីវិត​មួយ​នេះ? តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្ត្រ ចូរ​អ្នក​ជ្រើសរើស​សំបុត្រ​មួយ ដើម្បី​បង្ហាញ​ពី​អ្វី​ដែល​កំពុង​រង់ចាំ​អ្នក​នៅ​ថ្ងៃ​ខាង​មុខ៖ ប្រសិន​អ្នក​ជ្រើសរើស​សំបុត្រ​ទី ១ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ អ្នក​នឹង​បាន​ទទួល​នូវ​អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​បាន​គ្រោង​ទុក​យូរ​មក​ហើយ។ សំខាន់​ជាង​នេះ​និយាយ​ពី​សេចក្តីស្រលាញ់ នោះ​វា​នឹង​ផុស​នូវ​រឿង​ល្អ​មួយ​សម្រាប់​អ្នក អាច​ថា​មនុស្ស​ជា​ទី​ស្រលាញ់​របស់​អ្នក គេ​បាន​បង្ហាញ​វត្តមាន​ចូល​មក​ក្នុង​ជីវិត​របស់​អ្នក​ជា​ដើម។ ប្រសិន​អ្នក​ជ្រើសរើស​សំបុត្រ​ទី ២ សំបុត្រ​រមូរ​មាស​ទី​ ២ នេះ គឺ​តំណាង​ឲ្យ​ភាព​ល្អ​ប្រសើរ​នៃ​ផ្នែក​ហិរញ្ញវត្ថុ ដោយ​ក្នុង​រយៈ​ពេល ២ ខែ​ទៅ​មុខ​ទៀត អ្នក​នឹង​ទទួល​បាន​លាភ​ធំ លុយកាក់​ហូរ​ចូល ឬ​ប្រាក់​រង្វាន់ អំណោយ​ដ៏​ថ្លៃថ្លា​ណា​មួយ។ ប្រសិន​អ្នក​ជ្រើសរើស​សំបុត្រ​ទី ៣ ដំណើរ​ផ្សងព្រេង​ថ្មី​កំពុង​រង់ចាំ​អ្នក វា​ដល់​ពេល​ហើយ​ដែល​អ្នក​ត្រូវ​សម្រាក​និង​ដក​ឃ្លា​ពី​ភាព​រវល់​បន្តិច។…

2544164 52781990 2560 1440
កីទ្បា

Scholes ថា​មិនមែន Rashford ឬ Cavani ទេ តែ​ម្នាក់​នេះ​ជា​ម៉ាស៊ីន​បញ្ចប់​ទី​ច្បាស់​បំផុត​របស់ United

អតីត​ខ្សែ​បម្រើ​ឆ្នើម​របស់​ក្លឹប​ Manchester United គឺ​លោក Paul Scholes ថ្មីៗ​នេះ​បាន​និយាយ​ថា Marcus Rashford គឺ​ជា​កីឡាករ​ដែល​ជំនាញ​បញ្ចប់​ទី​នៅ​កម្រិត​ទី​ពីរ​បន្ទាប់​ពី​យុវជន​មួយ​រូប​ផ្សេង​ទៀត​ទេ​នៅ​ក្លឹប។ បច្ចុប្បន្ន​តំណែង​ទាំង​បី​នៅ​ខាង​លើ ភាគ​ច្រើន​គឺ​រមែង​ជា Marcus Rashford, Edinson Cavani និង Mason Greenwood ដែល​ជា​អ្នក​រក​បាន​គ្រាប់​បាល់ តែ​តាម​ការ​យល់​ឃើញ​របស់ Scholes គឺ​ជា Greenwood ដែល​ល្អ​បំផុត ត្បិត​បើ​គេ​ទើប​រក​បាន ៤ គ្រាប់​នៅ​រដូវ​កាល​នេះ​ក៏​ដោយ។ Scholes និយាយ​បែប​នេះ​ថា៖ “វា​គឺ​រវាង Rashford…

3
សម្រង់

សេចក្ដីបំភ្លឺ! សមាគមន៍ជនជាតិជប៉ុនប្រចាំកម្ពុជា បានច្រានចោលនូវព័ត៌មានមួយចំនួនដែលថា បុរសជនជាតិជប៉ុនដែលរើសអេតចាយ មិនបានទទួលជំនួយពីស្ថានទូតជប៉ុន មិនមែនជាការពិតឡើយ

ដោយយោងតាមការស្រាយបំភ្លឺពីលោក សុក ខែមបណ្ឌិត ដែលជាជំនួយការ និងតំណាងឱ្យប្រធាននៃសមាគមន៍ជនជាតិជប៉ុនប្រចាំកម្ពុជា លោក គូអ៊ិជិ តាគូម៉ា បានប្រាប់ខាងក្រុមការងារក្នុងស្រុកថា ៖ “អត្ថបទ និងមតិយោបល់ដកស្រង់មួយចំនួន ដែលត្រូវបានសរសេរ និងផ្សព្វផ្សាយចែកចាយតាមរយៈបណ្ដាញសង្គម ក៏ដូចជាបណ្ដាញសារព័ត៌មានអេឡិចត្រូនិចនានា គឺមានខ្លឹមសារប្រាសចាកពីការពិត។ ដូច្នេះសូមលោកអ្នកមេត្តាកែតម្រូវអត្ថបទដែលពាក់ព័ន្ធ”។ លោក សុក ខែមបណ្ឌិត ក៏បានបន្ថែមទៀតថា បុរសជនជាតិជប៉ុនមួយរូប ដែលមានឈ្មោះថា លោក គូបូតា ហ្គែន ដូចដែលមានចុះផ្សាយនៅក្នុងអត្ថបទនានានោះ តាមពិតរូបលោកត្រូវបានប្អូនប្រុសបង្កើតរបស់លោកផ្ទាល់ ដែលកំពុងរស់នៅក្នុងប្រទេសជប៉ុនបានផ្ញើថវិកាមកកាន់ស្ថានទូតប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យស្ថានទូតធ្វើអន្តរាគមន៍ជួយទិញសំបុត្រយន្តហោះឲ្យចំនួន ១លើក ព្រមទាំងមានសប្បុរសជនជនជាតិជប៉ុនដែលរស់នៅក្នុងប្រទេសកម្ពុជាក៏បានជួយឧបត្ថម្ភ…

3
ប្លែកៗ

តោះធ្វើតេស្តមើល! តើអ្នកជាមនុស្សមានភាពផ្អែមល្ហែមកម្រិតណាដែរ?

ជ្រើសរើសនំខេកមួយដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងកាន់តែច្បាស់ថា តើអ្នកជាមនុស្សដែលមានភាពផ្អែមល្ហែមកម្រិតណាដែរ ឬក៏អ្នកជាមនុស្សសោះកក្រោះ មិនចេះផ្អែមល្អែមទេ? A. ផ្អែមល្ហែម ៥០%! អ្នកមានភាពផ្អែមល្ហែមជាមួយនឹងផ្នត់គំនិតដែលច្បាស់លាស់បន្តិច។ យ៉ាងណាមិញ អ្នកក៏នឹងបង្ហាញនូវចរិតលក្ខណៈរបស់អ្នកផ្សេងៗគ្នា នៅពេលដែលអ្នកបានជួបមនុស្សផ្សេងគ្នា និយាយរួមទៅ អ្នកជាមនុស្សដែលបត់បែន ឬអាចហៅបានថា គេបែបណាលើអ្នក អ្នកក៏ត្រឡប់ទៅវិញបែបហ្នឹងដូចគ្នា។ B. ផ្អែមល្ហែម ១០០%! អ្នកគឺផ្អែមបែបទំនើប និងពេញនិយម! អ្នកជាមនុស្សដែលយល់ការណ៍ ស្គាល់កាលៈទេសៈ មនុស្សជុំវិញតែងតែចូលចិត្ត គោរព ក៏ដូចជាឱ្យតម្លៃអ្នកយ៉ាងខ្លាំង ព្រោះតែភាពផ្អែមល្ហែម និងសេចក្ដីល្អរបស់អ្នក។ C. ផ្អែមល្ហែម ០%!…

3
ប្លែកៗ

ជ្រើសរើសនាឡិកាមួយដើម្បីដឹងថា តើអ្នកមានភាពស្មោះត្រង់ចំពោះដៃគូដែរឬទេ?

តាមរយៈការជ្រើសរើសនាឡិកាមួយ តាមចំណូលចិត្តរបស់អ្នក នោះវាក៏អាចបង្ហាញអំពីភាពស្មោះត្រង់ដែលអ្នកមានចំពោះដៃគូច្រើន ឬតិច? ឬអ្នកមានភាពស្មោះត្រង់ចំពោះដៃគូឬក៏អត់? តោះ! សាកល្បងធ្វើតេស្តលេងទាំងអស់គ្នា! A.ស្មោះត្រង់ ១០០%! អ្នកគឺជាមនុស្សដែលមានភាពស្មោះត្រង់ ១០០% ចំពោះដៃគូរបស់អ្នក។ ក្នុងនាមជាមនុស្សបើកចំហ ចិត្តល្អ ចិត្តទូលាយ ចេះគិតពពិចារណាវែងឆ្ងាយ និងមានភាពល្អិតល្អន់ អ្នកគឺជាបុគ្គលម្នាក់ដែលមានភាពគួរឱ្យកោតសរសើរក្រៃលែង។ យ៉ាងណាមិញ អ្នកក៏ត្រូវប្រាកដថារក្សាខ្លឹមសារដូចគ្នា! អ្នកគឺជាដៃគូដ៏ល្អឥតខ្ចោះជាមួយនរណាម្នាក់ដែលមានសំណាងក្នុងការទទួលអ្នក អ្នកនឹងធ្វើឱ្យពួកគេរីករាយ ហើយជីវិតគូរបស់អ្នកទាំងពីរ ក៏នឹងទទួលបានសុភមង្គលជាច្រើនផងដែរ។ B. ក្លែងក្លាយ ៧៨%! ជាការពិតណាស់ វាគឺជារឿងមួយដែលពិបាក ប្រសិនបើនរណាម្នាក់ ចង់បានភាពស្មោះត្រង់ពីអ្នក ព្រោះអ្នកជាមនុស្សដែលមិនផ្តល់ដួងចិត្តស្មោះត្រង់របស់អ្នកទៅឱ្យអ្នកណានៅពេលមានស្នេហាឡើយ។…

KNONGSROK
សេដ្ឋកិច្ច

ពិភពលោកនេះកាចសាហាវបន្តិចហើយ នៅពេលដែលអ្នកស្លូតពេក គេនឹងដើរខ្សែលើអ្នក!!!

ពិភពលោកនេះកាចសាហាវបន្តិចហើយ នៅពេលដែលអ្នកស្លូតពេក គេនឹងដើរខ្សែលើអ្នក។ នៅពេលដែលអ្នកមិនសូវមាត់ក គេនឹងថាអ្នកល្ងង់។ នៅពេលដែលអ្នកឆ្លាតពេក គេនឹងប្រើគ្រប់វិធីដើម្បីយកឈ្នះអ្នក ឬប្រើប្រាស់អ្នកដើម្បីផលប្រយោជន៍គេ។ នៅពេលដែលអ្នកដើរផ្លូវខុសពីគេ គេនឹងរើសអើងអ្នក។ បញ្ហាទាំងនោះនឹងធ្វើឲ្យអ្នកកាន់តែខ្លាចសង្គមបែបនេះ កាន់តែមានអារម្មណ៍ថាស្អប់មនុស្សទាំងអស់ ហើយក៏កាន់តែផ្តាច់ការទំនាក់ទំនងពីមនុស្សទាំងនោះបន្តិចម្តងៗ។ វាប្រៀបដូចជាពពកខ្មៅ ដែលចាប់ផ្តើមបាំងនៃពន្លឺជីវិតអ្នក រហូតដល់ថ្ងៃមួយអ្នកស៊ាំនឹងភាពឈឺចាប់ ហើយចាត់ទុកការឈឺចាប់នោះជាសេចក្តីសុខ… ហើយក៏សម្រេចចិត្តរស់ក្រោមពពកខ្មៅនោះរហូត។ ដូចពាក្យដែលគេនិយាយថា បើរឿងនោះមិនទាន់កើតលើអ្នកទេ អ្នកក៏មិនមានអារម្មណ៍ថាឈឺចាប់ដែរ… អ្នកសាកស្រមៃទៅ ថាបើមានគេយកកាំបិតមួយមកចាក់ចំបេះដូងអ្នក តើអ្នកនឹងមានអារម្មណ៍ថាវាឈឺដល់កម្រិតណា? ដូច្នេះកុំបាច់ខឹង ឬស្អប់នៅពេលដែលខ្ញុំផ្លាស់ប្តូរខ្លួនឯងទៅមនុស្សថ្មី! ហើយក៏មិនចាប់ស្តាយក្រោយ ហើយក៏រិតតែមិនចាំបាច់និយាយថានឹកខ្ញុំពីមុនដែរ។ ខ្ញុំលែងដូចពីមុន វាជាជម្រើសរបស់ខ្ញុំ ព្រោះថាពិភពលោកនេះកាចសាហាវណាស់… មនុស្សដែលយើងធ្លាប់តែទុកចិត្ត ក៏អាចក្បត់យើង……

Fg
កីទ្បា

គ្រូ​ធំ Ole បង្ហើប​ច្បាស់ការ​ថា​ Man Utd ​ចង់​បន្ត​កុងត្រា​ថ្មី​ឲ្យ​ម៉ាស៊ីន​បញ្ចប់​ទី​រូប​នេះ

នៅ​ការ​ប្រកួត​ជើង​ទី ១ វគ្គ ៣២ ក្រុម​ចុង Europa League ខ្សែ​ប្រយុទ្ធ​ជំនាញ​ខាង​បញ្ចប់​ទី Edinson Cavani ពុំ​បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ការ​ប្រកួត​ជាមួយ Man Utd នោះ​ទេ ព្រោះ​ដោយសារ​ជាប់សម្រាក​ព្យាបាល​របួស​ផ្នែក​សាច់ដុំ។ ពាក់ព័ន្ធ​នឹង​អវត្តមាន​កីឡាករ​សញ្ជាតិ​អ៊ុយរុយហ្គាយ​ក៏​នាំ​ឲ្យ​កើត​មាន​ចម្ងល់​ពី​អ្នក​គាំទ្រ​មួយ​ចំនួន ហើយ​ជាក់ស្តែង​អ្នកចាត់ការ​លោក Ole Gunnar Solskjaer ក៏​ស្រាប់​តែ​ចេញ​មុខ​មក​បញ្ជាក់ និង​បង្ហើប​ពី​តម្រុយ​នៃ​ការ​បន្ត​កុងត្រា​ថ្មី​សម្រាប់ Cavani។ ប្រាប់​ក្រោយ​ចប់​ការ​ប្រកួត​ទល់ Real Sociedad អ្នកចាត់ការ​សញ្ជាតិ​ន័រវេស​និយាយ៖ “ខ្ញុំ​អាច​និយាយ​ថា Edinson [Cavani] គេ​ធ្វើ​បាន​ល្អ​ណាស់​សម្រាប់​ពួក​យើង ហើយ​ខ្ញុំ​ពិត​ជា​ចាប់​អារម្មណ៍​ការ​លេង​របស់​គេ​ខ្លាំង…

Rt
សង្គម

ធម្មជាតិ​ ៤ យ៉ាង​របស់​មនុស្ស​ប្រុស ដែល​គ្មាន​នារី​ចុះ​ពី​ឋានសួគ៌​ណា​អាច​ផ្លាស់ប្តូរ​ពួក​គេ​បាន​ឡើយ

ប្រសិន​ជា​អ្នក​មាន​មិត្ត​ប្រុស ឬ​ស្វាមី តើ​ក្នុង​នាម​អ្នក​ជា​មនុស្ស​ស្រី​ម្នាក់ អ្នក​បាន​យល់​អ្វី​ខ្លះ​ហើយ​អំពី​បុរស​ទាំង​នោះ? ត្បិត​បុរស​ខ្លះ​មាន​អត្តចរិត​ខុស​គ្នា ឬ​ការ​គិត​ខុស​គ្នា ប៉ុន្តែ​ចំណុច​ធម្មជាតិ ៤ យ៉ាង​នេះ ជឿ​ថា​គ្មាន​បុរស​ណា​ដែល​ខុស​គ្នា​ឡើយ ហើយ​មនុស្ស​ស្រី​បើ​អាច​ដឹង​បាន​ក៏​ល្អ​ម្យ៉ាង​ដែរ៖ ៤) ទម្លាប់​មើល​ស្រី​ផ្សេង ជឿ​ទៅ កុំ​ថា​ឡើយ​បុរស​នោះ​ស្មោះ​ប៉ុណ្ណា គួរ​ឲ្យ​ទុក​ចិត្ត​ប៉ុណ្ណា តែ​បើ​មាន​នារី​ណា​ស៊ិចស៊ី ខើច​លើ​ខើច​ក្រោម ដើរ​កាត់ ភ្នែក​របស់​បុរសៗ​គឺ​មិន​អាច​ងាក​ចេញ​បាន​ឡើយ។ បើ​ទោះ​បី​ជា​មិន​ដាក់​ភ្នែក​ចំ ក៏​រាង​ដៀង​ភ្នែក​លួច​មើល​បន្តិចៗ​ដែរ។ តើ​អ្នក​ដឹង​ទេ​ថា សកម្មភាព​បែប​ហ្នឹង​គឺ​ជា​ក្តី​សុខ​មួយ​ដែរ​របស់​បុរស? ៣) ទម្លាប់​លើ​ការ​លេង​កីឡា ត្រូវ​ហើយ ​គឺ​ដោយ​ដែរ​បុរស​ខ្លះ​មិន​ចេះ​លេង​កីឡា​សោះ​តែ​ម្តង។ ប៉ុន្តែ​ជឿ​ថា ៩៥ ភាគរយ​នៃ​មនុស្ស​ប្រុស គឺ​មាន​ទម្លាប់​នៃ​ការ​ហាត់ប្រាណ…

3
PR

ពិតជាពិសេសមែន! ពេលនេះ UFC និងTikTok សហការគ្នាបង្កើតមាតិកាកីឡាជាលើកដំបូង

• UFCនឹងផ្សាយកម្មវិធីប្រចាំសប្តាហ៍របស់ខ្លួននៅលើTikTok • TikTok ចាត់តាំងក្រុមការងារដើម្បីបង្កើតមាតិកាសម្រាប់ UFC រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ – UFC ដែលជាអង្គការប្រដាល់ក្បាច់គុណចម្រុះលំដាប់ពិភពលោក បានធ្វើការសហការជាមួយ TikTok ជាលើកដំបូង ដើម្បីបង្កើតមាតិកាដែលនឹងធ្វើការផ្សាយនៅលើបណ្តាញសង្គមដ៏កំពុងពេញនិយម TikTok ក្រោមកិច្ចសហការជាមួយគ្នារយៈពេលវែង។ តាមរយៈកិច្ចសហការនេះ UFC និង TikTok នឹងធ្វើការបង្កើត និងផ្សាយមាតិកាជាប្រចាំសប្តាហ៍ដែលស្តីអំពីសន្និសិទ្ធសារព័ត៌មាន កិច្ចសម្ភាស៍ជាមួយអត្តពលិក ទស្សនកិច្ចសង្វៀនប្រដាល់ ការហ្វឹកហាត់ និងសកម្មភាពជាច្រើនទៀត។ គ្រប់វីដអូទាំងអស់នឹងត្រូវបានផ្សាយនៅលើ TikTok…

Ggff
សង្គម

ស្រីៗ​ឆ្លាតវៃ​ទោះ​ខឹង​ប្តី​ឬ​សង្សារ​ប៉ុណ្ណា ក៏​ពួកគេមិន​ទៅ​ធ្វើ​រឿង​ឥតបានការ​ទាំង ៥ នេះ​ដែរ

មាន​មនុស្ស​ស្រី​ជា​ច្រើន​នៅ​ពេល​ខឹង ឬ​អន់ចិត្ត ឈ្លោះ​ប្រកែក​ជាមួយ​ដៃគូ​ស្នេហា ពួក​គេ​តែងតែ​ធ្វើ​រឿង​ឥត​បានការ​មួយ​ចំនួន ដែល​អាច​បង្ក​ផល​លំបាក​សម្រាប់​ខ្លួន​ឯង ឬ​ពេល​ខ្លះ​រឿង​តូច​តែ​បែរ​ជា​បង្ក​ឲ្យ​ក្លាយ​ជា​រឿង​ធំ។ យ៉ាងណាមិញ​មនុស្ស​ស្រី​ឆ្លាតវៃ គេ​នឹង​ជៀស​បាន​ការ​ធ្វើ​រឿង​ឥត​បាន​ការ​ទាំង ៥ នេះ ពេល​មាន​ជម្លោះ​ជាមួយ​ដៃគូ​ស្នេហា៖ ៥) ​ដើរ​ចេញ​ មនុស្ស​ស្រី​ភាគ​ច្រើន​ឲ្យ​តែ​ខឹង មិន​ចូលចិត្ត​និយាយ​ឬ​ស្តាប់​ហេតុផល​ហើយ​ដើរ​ចេញ។ អ្នក​ខ្លះ​ក្នុង​ទំនាក់ទំនង​អាពាហ៍ពិពាហ៍​ដល់​ថ្នាក់​អាងអី​និយាយ​ពាក្យ​ថា បែក និយាយ​ពាក្យ​ថា លែង​លះ​គ្នា។ អ្នក​ត្រូវ​ចាំ​ថា​ទង្វើ​បែប​ហ្នឹង គឺ​ស្មើ​នឹង​ការ​ដែល​មិន​ឲ្យ​តម្លៃ​ទៅ​លើ​ទំនាក់ទំនង​ស្នេហា ឬ​ដៃគូ​របស់​អ្នក។ ៤) ទៅ Shopping ដើម្បី​បំបាត់​ Stress កុំ​យក​លេស​សេដ​មក​បាំង​មុខ ហើយ​ដើរ Shopping ដោយ​មិន​ខ្វល់ខ្វាយ​ពី​អ្វី​ទាំង​អស់​នោះ។ មនុស្ស​ស្រី​ឆ្លាតវៃ…

Romero
កីទ្បា

Manchester United នឹង​វ៉ៃចេញ​កីឡាករ​៣​នាក់​នេះក្នុង​រដូវក្ដៅ​ខាង​មុខ

តាមរយៈរបាយការណ៍​ពី​កាសែតអង់គ្លេស Manchester Evening News, ក្រុមបិសាចក្រហម Manchester United នឹង​ដោះលែង​កីឡាករ​ក្នុង​ខែ​មិថុនាខាងមុខ​ដែល​ក្នុង​នោះ​មាន Joel Pereira, Sergio Romero និង Lee Grant​ដែល​អ្នក​ទាំងបី​សុទ្ធតែ​ជា​អ្នក​ចាំ​ទី​ទាំងអស់។ បិសាចក្រហម​ត្រូវបានគេ​ដឹង​ថា​គ្មាន​បំណង​បន្ត​កុងត្រា​ភ្ជាប់​១២​ខែ​ដែល​នៅ​សល់​សម្រាប់ Romero និង​ Pereira នោះ​ទេ។ ចំណែក Grant វិញ​ត្រូវ​អស់កុងត្រា​ក្នុង​រដូវ​កាល​ដោះដូរកីឡាករ​ក្នុង​រដូវ​ក្ដៅ​ខាង​មុខ​នេះ​ ហើយ​ United ក៏​មិន​បន្ត​កុងត្រា​ឲ្យ​គាត់​ដែរ។ អ្វី​ដែលគួរឲ្យចាប់​អារម្មណ៍! អ្នក​ចា​ទី​វ័យ​៣៨ឆ្នាំ​រូបនេះអាច​ស្នាក់នៅ​បន្ត​ជាមួយក្លិប​ក្នុង​នាម​ជា​គ្រូបង្វឹកអ្នក​ចាំទី​បើ​តាម​ MEN ដឹង។ ដោយ​ឡែក! Romero…

Hghgf
សង្គម

បើ​ឲ្យ​ប្រថុយ​ធ្វើ​រឿង​មួយ តើ​អ្នក​ជ្រើសរើស​លេខ​ប៉ុន្មាន? ចម្លើយ​បង្ហាញ​ច្បាស់ៗ​ពី​ចរិតលក្ខណៈ​របស់​អ្នក

នៅ​ក្នុង​ចំណោម​រូបភាព​ទាំង ៦ គឺ​ជា​សកម្មភាព​ផ្សេងៗ​ពី​គ្នា ដែល​ខ្លះ​ប្រថុយ​ដើម្បី​សំណាង ខ្លះ​ដើម្បី​បទពិសោធន៍​ថ្មី​ក្នុង​ជីវិត។ តួ​យ៉ាង​ដូច​ជា​ការ​កោស​ឆ្នោត​ផ្សង​សំណាង ការ​លោត​ឆត្រយោង ការ​ជិះ​បាឡុង ការ​សាក់ ការ​ទទួល​ទាន​អាហារ​ផ្អែម និង​ការ​ជិះ​ក្តារ​លើ​ទឹក។ ក្នុង​ចំណោម​សកម្មភាព​ទាំង ៦ តើ​អ្នក​នឹង​ប្រថុយ​សាកល្បង​សកម្មភាព​ណា​មួយ? ចម្លើយ​នៃ​ការ​ជ្រើសរើស​របស់​អ្នក អាច​បង្ហាញ​ច្បាស់ៗ​អំពី​ចរិតលក្ខណៈ​របស់​អ្នក​បាន៖ ប្រសិន​អ្នក​ជ្រើសរើស​លេខ ១ នៅ​ក្នុង​ជីវិត​របស់​អ្នក អ្នក​ជា​មនុស្ស​ដែល​មិន​សូវ​ហ៊ាន​ប្រថុយ​ខ្ពស់​នោះ​ទេ ព្រោះ​គិត​ថា​ការ​ប្រថុយ​ទាំង​ឡាយ​គឺ​មាន​ហានិភ័យ​ខ្ពស់​ជាង​សំណាង។ និយាយ​ពី​ធម្មជាតិ​របស់​អ្នក​វិញ គឺ​ជា​មនុស្ស​ស្ងប់ស្ងាត់​និង​មាន​តុល្យភាព។ ប្រសិន​ជ្រើសរើស​ការ​លេង​ល្បែង​ផ្សង​សំណាង អ្នក​នឹង​ប្រថុយ​តែ​ក្នុង​ការ​ទិញ​សន្លឹក​ឆ្នោត​តែ​ប៉ុណ្ណោះ អ្វី​ផ្សេង​គឺ​អ្នក​មិន​ហ៊ាន​ឡើយ។ ប្រសិន​អ្នក​ជ្រើសរើស​លេខ ២ អ្នក​ត្រូវ​បាន​គេ​កត់​សម្គាល់​ថា​ជា​មនុស្ស​ក្លាហាន និង​បេជ្ញាចិត្ត​ខ្ពស់។ អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​ធ្វើ គឺ​អ្នក​ធ្វើ​ដោយ​មាន​គោលដៅ​ច្បាស់លាស់…

Which Of These Children Is A Girl Your Choice Will Reveal A Lot About You
សង្គម

ក្នុង​ចំណោម​ក្មេង​ទាំង ៣ តើ​មួយ​ណា​ជា​ក្មេង​ស្រី? ចម្លើយ​អាច​បង្ហាញ​ចំណុច​ជា​ច្រើន​អំពី​អ្នក

តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត​ទំនើប​ថ្មី​មួយ​នេះ គឺ​យើង​សូម​ឲ្យ​អ្នក​ធ្វើ​ការ​ឆ្លើយ​នៅ​ក្នុង​ចំណោម​រូបភាព​ក្មេង​ទាំង ៣ ខាង​លើ តើ​ក្មេង​មួយ​ណា​ជា​ក្មេង​ស្រី? ចម្លើយ​របស់​អ្នក អាច​បង្ហាញ​ចំណុច​ធម្មជាតិ​ជា​ច្រើន​របស់​អ្នក​ដូច​ខាងក្រោម៖ ប្រសិន​អ្នក​ជ្រើសរើស​ក្មេង​ទី ១ ជា​ទូទៅ​ ៣០ ភាគរយ​នៃ​អ្នក​ដែល​បាន​ឃើញ​គឺ​ជ្រើសរើស​រូបភាព​ទី ១។ នេះ​មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ដែល​ស្រលាញ់​សេរីភាព ឯករាជ្យ ហេតុផល​នេះ​ហើយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​អាច​រីករាយ​នឹង​ជីវិត​បាន​យ៉ាង​ល្អ​គ្រប់​ពេល។ ក្នុង​ទំនាក់ទំនង​ជិតដិត​ឬ​ស្នេហា​ជាមួយ​នរណា​ម្នាក់ អ្នក​ពិត​ជា​ជិតស្និទ្ធ​នឹង​គេ​ខ្លាំង​ណាស់ ហើយ​អ្នក​បាន​បង្ហាញ​ការ​គោរព​និង​ឲ្យ​តម្លៃ​ទៅ​លើ​បុគ្គល​ម្នាក់​នោះ​ជា​ពិសេស។ អ្នក​រមែង​រុញ​ចោល​នូវ​អ្នក​ដែល​មិន​បាន​គិត​ល្អ​មក​លើ​អ្នក​ចេញ​ពី​ជីវិត ហើយ​ឥទ្ធិពល​អាក្រក់​ទាំង​នោះ​គ្មាន​ដក់​ជាប់​ក្នុង​ជីវិត​របស់​អ្នក​ឡើយ។ ប្រសិន​អ្នក​ជ្រើសរើស​ក្មេង​ទី ២ ក្នុង​ចំណោម​ ១០ នាក់​ដែល​ឆ្លើយ មាន ២ នាក់​គត់​ដែល​គិត​ថា ក្មេង​ទី ២ គឺ​ជា​ក្មេង​ស្រី។…

Transfer
កីទ្បា

Transfer news and rumours LIVE៖ Man City ទម្លាក់តម្លៃខ្លួន​ Messi មក​ត្រឹម​៤៣០លានផោន, Chelsea, Man Utd…

នៅ​ថ្ងៃ​នេះ Knongsrok Sport លើក​យក​ព័ត៌មាន​ដោះដូរកីឡាករល្បីៗ​ប្រចាំ​ថ្ងៃ​មក​មក​ចែក​ជូន​ប្រិយមិត្ត ដែល​ព័ត៌មាន​នេះ​មាន​តាំងពី​ Premier League, La Liga, Serie A, និង​ Bundesliga របស់​អាល្លឺម៉ង់ផង​ដែរ។ – អតីតគ្រូបង្វឹក​ក្រុមកាំភ្លើងធំ Arsenal លោក​តា Arsene Wenger បាន​ទម្លាយមក​កាន់សារព័ត៌មាន beIN Sports ថា​ក្រុមកាំភ្លើងធំ​ Arsenal អាច​នឹង​ទទួល​បានខ្សែប្រយុទ្ធកំពុងឡើងជើងខ្លាំង​បំផុត​ក្នុងពិភពលោក  Kylian Mbappe ក្នុង​លក្ខខ័ណ្ឌខ្ចី​ជើង​ទៅ​ហើយ​នៅ​ពេល​ដែល​កីឡាកររូបនេះផុត​កំណត់​កុងត្រាជាមួយ Monaco។ តែ​ទី​បំផុត​! Arsenal…

3
ទស្សនៈ

ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី! ចង់កាត់បន្ថយប្រជាជនក្រីក្រ ត្រូវតែជម្រុញលើកត្តាទាំង២នេះ

#២កត្តាដែលជួយកាត់បន្ថយភាពក្រីក្រដល់ប្រជាជន ប្រជាជនខ្មែរសព្វថ្ងៃនេះ ភាគច្រើនពួកគាត់មានជីវភាពសមរម្យនិង​ធូរធារច្រើន ប៉ុន្តែក៏មានប្រជាជនមួយចំនួននៅមានជីវភាពខ្វះខាតនិង​លំបាកខ្លាំងដែរ។ ដើម្បីកាត់បន្ថយភាពក្រីក្រដល់ប្រជាជន គឺត្រូវពឹងផ្នែកលើកត្តាជាច្រើន។ ក្នុងចំណោមកត្តាទាំងនោះ ខ្ញុំមើលឃើញមានកត្តា​២ដែលសំខាន់ជាងគេគឺ៖ ទី១ ធ្វើឱ្យប្រជាជនមានចំណេះដឹង : ត្រូវជំរុញនិងលើកទឹកចិត្តសិស្សឱ្យរៀនសូត្រឱ្យបានជ្រៅជ្រះ យ៉ាងហោចណាស់ត្រូវជំរុញពួកគាត់ឱ្យរៀនបាន​ចប់ថ្នាក់ទី១២។ ទន្ទឹមនឹងនោះ ប្រព័ន្ធអប់រំត្រូវតែមានស្ដង់ដា គ្រូបង្រៀន​ត្រូវបង្រៀនសិស្សនិស្សិតឱ្យមានចំណេះដឹងពិត មានសមត្ថភាពពិត ដើម្បីឱ្យសិស្សនិស្សិតរៀនចប់មានការងារល្អធ្វើនិងទទួលបានប្រាក់បៀវត្សសមរម្យ។ ប្រសិនបើប្រជាជនមានចំណេះដឹងជ្រៅជ្រះ ក្រៅតែពីពួកគេអាចរកការងារល្អបានធ្វើនិងទទួលបានប្រាក់បៀវត្សសមរម្យ ពួកគេថែមទាំងយល់ដឹងអំពីវិធីរស់នៅនិងការថែរក្សាសុខភាពឱ្យបានល្អ មិនសូវឈឺច្រើនផងដែរ។ ទី២ កុំឱ្យប្រជាជនឈឺច្រើន : ថ្វីបើវិស័យសុខាភិបាលក្នុងប្រទេសយើងកំពុងរីកច្រើននិងបានបង្កភាពងាយស្រួលច្រើនដល់ប្រជាពលរដ្ឋក្រីក្រក៏ដោយ ក៏ភាគីពាក់ព័ន្ធត្រូវផ្សព្វផ្សាយនិងណែនាំប្រជាជនបន្ថែមទៀតជុំវិញការថែទាំសុខភាពឱ្យបានកាន់តែទូលំទូលាយ។ គឺត្រូវណែនាំប្រជាជន​ឱ្យចេះធ្វើអនាម័យខ្លួនប្រាណ រស់នៅស្អាត ផឹកទឹកស្អាត និងទទួលទានអាហារដែលមានសារធាតុចិញ្ចឹមនិងមានវីតាមីនគ្រប់គ្រាន់ ដើម្បីឱ្យពួកគាត់មានសុខភាពល្អ…

KNONGSROK
ទស្សនៈ

ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី! បើមិនចង់ស្ដាយក្រោយទេ កុំញុំាចំណីមួយចំនួនេះឱ្យសោះ

សិស្សសាលា​ជាច្រើន​នៅ​ស្រុកខ្មែរ​សព្វថ្ងៃ​កំពុងតែ​បំផ្លាញ​ជីវិត​ខ្លួន​ ​គឺ​ការ​បំផ្លាញ​សុខភាព​ខ្លួនឯង​។​ ​ដោយសារ​ឪ​ពុ​ម្ដាយ​ខ្លះ​រវល់​ធ្វើការ​រកស៊ី​ពេក​ ​រហូត​មិនបាន​យកចិត្តទុកដាក់​ចំពោះ​កា​រញ៉ាំ​ចុក​ចំពោះ​កូន​។​ ​ ថា​ឪពុក​ម្ដាយ​ចុះ​មិនបាន​ខ្វាយខ្វល់​ ​ចំ​ណែ​នៅ​ក្នុង​សង្គម​ ​ក៏​មិនសូវ​មាន​អ្នកណែនាំ​ ​ឈឺឆ្អាល​ ​ប្រឹក្សា​ក្មេងៗ​ទៅទៀត​។​ ​នេះ​ជា​មូលហេតុ​ដែល​ពួកគេ​មិនបាន​ដឹង​ពី​បញ្ហា​នៃ​កា​រញ៉ាំ​ ​ហើយ​នាំគ្នា​ញ៉ាំ​អាហារ​ផ្ដេសផ្ដាស​ ​ជាពិសេស​កា​រញ៉ាំ​ទឹក​ស៊ីរ៉ូប៍ខាប់​ ​ទឹកស៊ីរ៉ូប៍​រាវ​ ​ទឹកស៊ីរ៉ូប៍​ក្រូចឆ្មារ​ ​ទឹក​ស្ករ​ជាដើម​។​ ​ កា​រញ៉ាំ​ទឹក​ស្ក​រទាំង​កំប៉ុង​ៗ​យ៉ាង​ដូច្នេះ​ហើយ​ ​ដែល​ជា​កត្តា​មួយ​បង្ក​ហា​និ​ភ័យ​ខ្លាំង​ដល់​ខ្លួនឯង​ ​កូន​ប្រឈម​នឹង​ហា​និ​ភ័យ​ជំងឺ​ទឹកនោម​ផ្អែម​ ​ហើយ​ជំងឺ​ទឹកនោម​ផ្អែម​មិន​ត្រឹមតែ​បង្ក​ការលំបាក​ដល់​ខ្លួនឯង​ ​គឺ​បង្ក​ការលំបាក​ទូទាំង​គ្រួសារ​ខ្លាំង​បំផុត​។​ ​ លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ឆ្លើយតប​យ៉ាង​ដូច្នេះ​ទៅកាន់​សិក្ខាកាម​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី​វិធីសាស្ត្រ​គ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម​ ​កាលពី​ពេល​កន្លងទៅ​។​ ​លោក​វេជ្ជបណ្ឌិត​ខ្មែរ​អាមេរិកាំង​រូប​នេះ​ ​កត់​សម្គាល់​ឃើញ​ថា​ ​«នៅ​ពេល​ខ្ញុំ​ទៅ​ញ៉ាំ​គុយទាវ​ ​ឬ​ទៅ​ញ៉ាំបាយ​នៅ​តាម​ហាង​…

Army Yayah
កីទ្បា

ខ្សែប្រយុទ្ធជម្រើស​ជាតិម៉ាឡេស៊ី​វ័យ៤០ឆ្នាំធ្លាប់ស៊ុត​ចូលកម្ពុជា២​គ្រាប់ក្នុង​ Suzuki Cup ចុះកុងត្រាជាមួយ Sabah FC

អតីតប្រធានក្រុម Selangor គឺកីឡាករ Amri Yahyah បាន​ចុះកុងត្រាចូលរួមជាមួយក្រុម Sabah FC ដើម្បីប្រកួតប្រជែងក្នុងលីគកំពូលម៉ាឡេស៊ីរដូវកាលក្រោយ២០២១/២០២២។ Sabah FC បានប្រកាសដោយក្លិបនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់ខ្លួន ខណៈដែល Amri គឺជាកីឡាករ​មាន​បទពិសោធន៍ជោគជាំជាងគេ​ក្នុង​បាល់​ទាត់។ ខ្សែប្រយុទ្ធរូបនេះធ្លាប់​ស៊ុត​បញ្ចូល​ទី​ក្រុមជម្រើស​ជាតិកម្ពុជា​២​គ្រាប់​ក្នុងពាន​រង្វាន់ AFF Suzuki Cup 2016 ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដេល​កាល​នោះ​កម្ពុជា​ចាញ់​លទ្ធផល​២​ទល់​៣។ កាលពីរដូវកាលមុន Amri លេងជាមួយ Sarawak United ក្នុងលីគទី២ម៉ាឡេស៊ី ប៉ុន្តែកីឡាករវ័យ ៤០ ឆ្នាំរូបនេះមិនបានទទួលបានឱកាសគ្រប់គ្រាន់ដើម្បីបង្ហាញទម្រង់​លេងពិតប្រាកដដោយសារតែជំងឺរាតត្បាតកូវីដ១៩បានវាយប្រហារប្រទេសនិងបណ្តាលឱ្យការប្រកួតលីកក្នុងស្រុកត្រូវបានបញ្ឈប់។ ក្រៅពីការប្រកាសពីការមកដល់របស់ Amri…

Leuca Petru
កីទ្បា

ណាហ្គាវើលចុះកុងត្រា​យកខ្សែប្រយុទ្ធកណ្ដាល​ម្នាក់​កម្ពស់ជិត​២​ម៉ែត្រ​មក​រួម​ក្រុម

ក្លិបណាហ្គាវើលបានប្រកាសចុះកុងត្រាយកខ្សែប្រយុទ្ធថ្មី Leuca Petru សញ្ជាតិម៉ុលដាវី មក​ជួយក្រុម​ប្រកួត​ប្រជែង​ពាន​រង្វាន់ Metfone Cambodian League 2021 ។ កីឡាករ​រូបនេះ​មានកម្ពស់១.៩៣ម៉ែត្រលេង​ក្នុង​ជំហរប្រយុទ្ធកណ្ដាល។ គេគឺជាកីឡាករដែលសំបូរបទពិសោធន៍លើទីលាន ដោយធ្លាប់ជាប់ជម្រើសជាតិឈុតធំ ម៉ុលដាវី ក្នុងឆ្នាំ២០១៩និងជម្រើសជាតិយុវជន U-16,U-17,U-19,U-21 ជាហូហែរ​ផងដែរ។ សម្រាប់ក្លិបអាជិពវិញ Petru ធ្លាប់លេងឲ្យក្លិបលីគកំពូលជាច្រើននៅប្រទេសផ្សេងៗគ្នាមានដូច៖ ជាលីគកំពូលប្រទេស អ៊ុយក្រែន,​លីទុយអានី,​ គុយវ៉ែត, ក្រិក,អូម៉ង់,អ៊ីតាលី(លីគ២) និង លីគ​គំពូលឥណ្ឌា។​កីឡាកររូបនេះ បង្ហាញខ្លួនឲ្យជម្រើសជាតិម៉ុលដាវី ឈុតធំ លើកដំបូងនៅអំឡុងឆ្នាំ២០១៥ ក្នុងការប្រកួតមិត្តភាពជាមួយប្រទេសរ៉ូម៉ានី៕

KNONGSROK
PR

ការ​តាំង​ពិព័រណ៍​និង​លក់​សៀវ​ភៅ​ដ៏​ធំបំផុត​លំដាប់​ពិភព​លោកបាន​ត្រលប់​មក​វិញជាមួយ​នឹង​ការ​ដាក់​លក់​នៅ​លើ​ប្រព័ន្ធ​អន​ឡាញ​(មានវីដេអូ)

រីក​រាយ​ជា​មួយ​នឹង​​សៀវភៅ​​​ប្រមាណ​២០​លាន​ក្បាល​ ជាមួយ​នឹង​ការ​បញ្ចុះ​តម្លៃ​​យ៉ាង​ពិសេស​រហូត​ដល់​៩០% នៅ​​លើ​គេហ​ទំព័រ​លក់​សៀវភៅដ៏​ធំបំផុត​លំដាប់​ពិភព​លោក​ ចាប់​ពី​ថ្ងៃទី ២៤ ខែ​កុម្ភៈ​ រហូត​ដល់​​ថ្ងៃទី​០៣ ខែ​មីនា​ ឆ្នាំ​២០២១​  រាជធានី​ភ្នំពេញ ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២១៖ ពិព័រណ៍​និង​លក់​សៀវភៅ​ Big Bad Wolf ដែល​​មាន​ដើម​កំណើត​ពី​ប្រទេស​ម៉ាឡេស៊ី​បាន​ប្រកាស​កាល​ពី​ម្សិល​មិញ​​ថា ខ្លួន​នឹង​បន្ត​ចែក​រំលែក​ក្តី​ស្រឡាញ់​ទៅ​​កាន់​អ្នក​អាន​​និង​អតិថិជន​​ពី​ជុំវិញ​ប្រទេស​កម្ពុជា​​តាម​រយៈ​ការ​ដាក់​ចេញ​នូវ​គេហទំព័រ​​​​លក់​សៀវភៅ​សម្រាប់​ប្រទេស​កម្ពុជា​ «bigbadwolfbooks.com/kh»។ នេះ​ជា​លើក​ទី២​​ហើយ​សម្រាប់ Big Bad Wolf ​ក្នុង​ការ​ត្រលប់​មក​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​ទទួល​បាន​ភាព​ជោគ​ជ័យ​យ៉ាង​ខ្លាំង​ទៅ​លើ​​ការ​តាំង​ពិព័រ​​ណ៍​និង​លក់​កាល​ពី​ឆ្នាំ​២០២០​ ក្នុង​ទី​ក្រុង​ភ្នំពេញ​ ជាមួយ​នឹង​បេសកកម្ម​ក្នុង​ការ​បន្ត​ពង្រឹង​វប្ប​ធម៌​នៃ​ការ​អាន​ក្នុង​​ប្រទេស​កម្ពុជា​និង​ផ្តល់​ជូន​សៀវ​ភៅ​ភាសា​អង់គ្លេស​ក្នុង​តម្លៃ​សមរម្យដែល​​អ្នក​រាល់​គ្នា​អាច​ជាវ​បាន។​ មិត្ត​អ្នក​អាន​ដែល​និយម​ស្រឡាញ់​សៀវភៅ​និង​ការ​អាន​នឹង​អាច​រីក​រាយ​ជាមួយ​នឹង​សៀវភៅ​ជាង​ ២០​លាន​ក្បាល​ និង ៤ម៉ឺន​ចំណង​ជើង​…

Fhgf
សង្គម

រឿង​ខ្មៅ​ងងឹត ៣ របស់​មនុស្ស​ប្រុស បើ​នារី​ណា​ទទួលយកបាន សូម​មើលថែ​នាង​កុំ​ឲ្យ​របូត​ពី​ដៃ

នៅ​ពេល​ដែល​មនុស្ស​ប្រុស​ព្រម​ទម្លាយ​ការ​ពិត អំពី​រឿងរ៉ាវ​ជីវិត​របស់​គេ​ទៅ​កាន់​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រលាញ់ នោះ​មាន​ន័យ​ថា​គេ​ច្បាស់លាស់​ចង់​បាន​ម្នាក់​នោះ​ជា​ដៃគូ​ជីវិត​ហើយ។ ខុស​ពី​មនុស្ស​ប្រុស​មួយ​ចំនួន ចូលចិត្ត​តែ​បង្ហាញ​ពី​ចំណុច​លេចធ្លោ​របស់​ខ្លួន ហើយ​ព្យាយាម​លាក់បាំង​ពី​អតីតកាល​ឬ​ជីវិត​ខ្មៅ​ងងឹត ហើយ​ដល់​ចុងក្រោយ​ខាង​ស្រី​ដឹង និង​ចេញ​ប្រតិកម្ម​ណា​មួយ តាំង​អាង​ថា​គេ​ជា​ស្រី​មិន​ស្មោះ ដោះ​ដៃ​ដើរ​ចេញ​ពី​យើង​អ៊ីចឹង​ទៅ។ បើ​អ្នក​ស្រលាញ់​នាង​ច្បាស់ ចង់​ដឹង​ថា​នាង​អាច​ដើរ​លើ​ផ្លូវ​ជីវិត​ជាមួយ​អ្នក​បាន​ឬ​អត់ ចូរ​កុំ​លាក់បាំង ហើយ​បើ​អ្នក​មាន​រឿង​ទាំង ៣ ខាង​ក្រោម ចូរ​សាកល្បង​ប្រាប់​ទៅ​នាង ប្រសិន​នាង​យល់ ហើយ​បន្ត​នៅ​ក្បែរ​អ្នក នោះ​នាង​ជា​មនុស្ស​ស្រី​ដ៏​ល្អ​ម្នាក់ ដែល​អ្នក​ត្រូវ​ថែរក្សា​នាង​ឲ្យ​បាន​ល្អ៖ ៣) បញ្ហា​គ្រួសារ​ដ៏​ស្មុគស្មាញ មនុស្ស​ប្រុស​ជឿ​ថា​រមែង​មាន​បន្ទុក​ធំ​ជាង​មនុស្ស​ស្រី​លើ​រឿង​គ្រួសារ មិន​ថា​មុន​រៀបការ​ឬ​ក្រោយ​រៀប​ការ​ក៏​ដោយ។ បុរស​ខ្លះ​ជួប​រឿង​ឈឺចាប់​ជា​ច្រើន ​ដូច​ជា​ខ្វះខាត​ក្នុង​គ្រួសារ ​ម្តាយ​ឪពុក​ឈ្លោះ​ទាស់ទែង​គ្នា ឬ​មាន​ភាព​ល្អក់កករ​អ្វី​មួយ​ក្នុង​ផ្ទះ ហើយ​ប្រសិន​អ្នក​ប្រាប់​ទៅ​នារី​ដែល​អ្នក​ស្រលាញ់ គេ​អាច​យល់​ពី​អ្នក នោះ​ជា​រឿង​ល្អ​បំផុត​ហើយ។…

KNONGSROK
សេដ្ឋកិច្ច

ចេះវិធី៣យ៉ាងនេះសោះ!! លុយកាក់ ទ្រព្យសម្បត្តិកើនឡើងជាលំដាប់!

ប្រសិនបើអ្នកដឹងពីវិធីកែលំអបញ្ញារបស់អ្នក អ្នកនឹងឃើញថា ខ្លួនអ្នកអាចគ្រប់គ្រងជីវិតរបស់អ្នកបាន។ គ្មានអ្វីដែលមានតម្លៃជាងការដែលយើងចេះកែច្នៃ ហើយរៀនសូត្រពីអ្វីដែលថ្មីៗជារៀងរាល់ថ្ងៃនោះឡើយ។ ខាងក្រោមនេះ ជាចំណុចទាំង៣ដែលអ្នកគួរតែធ្វើ ដើម្បីបង្កើនលុយកាក់ទ្រព្យសម្បត្តិរបស់អ្នកឱ្យកាន់តែបបូរហូរហៀរ។ ១. ធ្វើការឱ្យបានច្រើនបំផុតតាមដែលអ្នកអាចធ្វើបានទោះបីការងារតូចតាចក៏ដោយ នៅពេលដែលមិនមានលុយនៅក្នុងដៃ នេះគឺជាពេលវេលាដែលគួរឱ្យព្រួយបារម្ភ និងគ្មានសុវត្ថិភាពបំផុត។ នៅពេលនេះមនុស្សមានទំនោរទៅរកការសង្ស័យខ្លួនឯង និងបាត់បង់ភាពម្ចាស់ការ វង្វេងស្មារតី។ ដូច្នេះសូមចាំថា នៅពេលអ្នកមានការលំបាកកុំភ្លេចពាក្យថា “ព្រះបានផ្តល់កំណើតឱ្យខ្ញុំមានកន្លែងដែលត្រូវប្រើវា” ។ ប៉ុន្តែប្រសិនបើអ្នកចេះបង្កើតអាកប្បកិរិយាប្រកបដោយទំនួលខុសត្រូវខ្ពស់ អ្នកប្រាកដជាទទួលបានជោគជ័យ។ ២. រៀនកែលម្អ ទាំងនៅក្នុងអាជីព ឬជីវិតប្រចាំថ្ងៃ ការវិនិយោគដ៏ប្រសើរ និងអស្ចារ្យបំផុតរបស់មនុស្សម្នាក់ៗ គឺការរៀនសូត្រឥតឈប់ឈរ។ វិនិយោគលើខ្លួនឯងដោយខ្ជាប់ខ្ជួន អ្នកប្រាកដជានឹងរកឃើញខ្លួនអ្នកជាមួយនឹងឱកាសសំណាងថ្មីជាច្រើន។ កុំគិតថាភាពក្រីក្រជាបញ្ហា…