
បើជួបបុរសមាន ១០ ចំណុចនេះ មានន័យថាគេស្រលាញ់អ្នកខ្លាំងហើយ ចូរថែរក្សាគេឲ្យបានល្អផង
ទំនាក់ទំនងស្នេហាមិនសុទ្ធតែជ្រើសរើសត្រូវទាំងអស់នោះទេ ខ្លះឆ្លងកាត់ ២-៣ សារក៏នៅតែជួបភាពឈឺចាប់ ហើយហេតុផលគឺមកពីជ្រើសរើសមនុស្សខុស ឬមនុស្សខ្លះមិនត្រូវនឹងប្រភេទដែលយើងចង់បាន។ ប៉ុន្តែសម្រាប់នារីៗប្រសិនណាបានជួបបុរសមាន ១០ ចំណុចនេះហើយ ចូរមើលថែរក្សាគេឲ្យបានល្អទៅ ព្រោះមិនងាយនឹងមានប្រភេទមនុស្សប្រុសបែបហ្នឹងឡើយ ហើយវាបង្ហាញថាគេកំពុងអ្នកស្រលាញ់ខ្លាំងបំផុត៖ ១០) បើនៅឆ្ងាយពីគ្នា គាត់តែងតែទៅបង្ហាញវត្តមានមុន មិនឲ្យអ្នកហត់មកជួបគាត់មុនឡើយ ៩) គាត់ត្រៀមខ្លួនរួចរាល់និងមិនខ្លាចក្នុងការបង្ហាញពីទំនាក់ទំនងរវាងអ្នក ទៅកាន់មជ្ឈដ្ឋានខាងក្រៅ មិនថាមិត្តភ័ក្ដិ ឬគ្រួសារ ៨) នៅពេលដែលអ្នកជួបបញ្ហា គាត់តែងតែនៅក្បែរនិងជាអ្នកពិគ្រោះយោបល់ដ៏ល្អបំផុត ៧) ទោះរឿងខ្លះគាត់មិនចូលចិត្ត ឧទាហរណ៍៖ ដូចជាការមើលភាពយន្តបែបរ៉ូមែនទិច ក៏គាត់នៅកំដរអ្នកមើលដល់ចប់ ដោយគ្មានការត្អូញត្អែរ ៦) គាត់ដឹងច្បាស់ពីរបស់របរប្រើប្រាស់របស់អ្នក…




















