Wisdoms

Nnb
សង្គម

ដើមប្រមោយដំរី ដុះស្ទើរពេញដី តែមិនសូវមានអ្នកដឹងថាជាឱសថទិព្វអាចព្យាបាលជំងឺទាំងនេះបាន

ដើមប្រមោយដំរី ដុះស្ទើពេញដី តែមិនសូវមានអ្នកដឹងថាអាចប្រើជាឱសថកបជំងឺសន្ធឹកមិនគួរឱ្យជឿ ដោយវាអាចព្យាបាលជំងឺ៖ ហើមសួត ដំបៅសួត បួសសួត ដំបៅក្នុងមាត់ ប្រទេះទឹកបាយ ក្អក ហឺត គ្រុន ផ្តាសាយ ពិស បូស នោមតិច នោមចេញឈាម ហើមបណ្តាលមកពីរលាកតំរងនោម និងប្រឆាំង ការរលាក និងហើម។ ប្រភេទរុក្ខជាតិ ៖ ប្រមោយដំរី សម្រាប់ការព្យាបាលជំងឺហើមសួត ដំបៅសួតបួសសួត ដំបៅក្នុងមាត់ ប្រមេះទឹកបាយ ក្អក ហឺត គ្រុនផ្តាសាយ ពិស…

Gg
សង្គម

ជ្រើសរើសពណ៌មួយដែលអ្នកស្រលាញ់បំផុត អាចទស្ស៍ទាយពីចរិតលក្ខណៈរបស់អ្នកបាន

តើលោកអ្នកចូលចិត្តពណ៌អ្វី? ក្រហម ខៀវ ខ្មៅ ឬលឿង? ទៅជាពណ៌អ្វីក៏ដោយ តាមតែការចូលចិត្តពណ៍ចូលចិត្តទៅចុះ ប៉ុន្តែលោកអ្នកដឹងទេថា ពណ៌ដែលលោកអ្នកចូលចិត្ត អាចបញ្ជាក់ប្រាប់ពីលក្ខណៈនស្ស័យរបស់អ្នកបាន ។ ខាងក្រោមនេះ គឺជាការទស្សន៍ទាយចរិតលក្ខណៈទៅតាមពណ៌ដែលអ្នកចូលចិត្ត៖ ១) ពណ៌ក្រហម៖ លោកអ្នកដែលចូលចិត្តពណ៌ក្រហម ជាមនុស្សចូលចិត្តបង្ហាញសមត្ថភាព មិនចូលចិត្តនៅនឹងមួយកន្លែងពោរពេញដោយភាពស្វាហាប់ តែមានអារម្មណ៍ប្រែប្រួលដោយងាយ ។ ពណ៌ក្រហមបានបញ្ជាក់ប្រាប់ពីកំលាំងជម្រុញផ្លូវភេទ ដែលមានច្រើនជាងប្រក្រតី អាចស្រមើលស្រមៃភ្លើតភ្លើន អណ្តែតអណ្តូងច្រើន ទៅតាមកម្លាំងជម្រុញរបស់អារម្មណ៍ផ្លូវភេទបានដោយងាយ ។ ជាមនុស្សដែលមានអារម្មណ៍រំជើបរំជួល មិនមានកម្លាំងគ្រប់គ្រាន់នឹងទប់ទល់សេចក្តីប្រាថ្នាផ្លូវភេទឡើយ។ ២) ពណ៌លឿង៖ លោកអ្នកដែលចូលចិត្តពណ៌នេះ ជាមនុស្សមានមនោគតិល្អ…

Bvvb
សង្គម

រើសប្រភេទអាហារសម្រន់មួយដែលអ្នកចូលចិត្ត អាចបង្ហាញនិស្ស័យពីកំណើតរបស់អ្នកបាន

លោកអ្នកប្រហែលជាមិនទាន់ជ្រាបទេថានំចំណីដែលលោកអ្នកមានចំណូលចិត្តជ្រើសរើសមកទទួលទានកំដរមាត់នៅពេលទំនេរនោះអាចទម្លាយចេញនូវឧបនិស្ស័យដែលកំពុងលាក់ខ្លួននៅក្នុងរាងកាយអ្នកឱ្យអ្នកដទៃដឹងបានយ៉ាងងាយបំផុត ។ ប្រសិនបើលោកអ្នកចង់ដឹងថាខ្លួនឯងមានទម្លាប់បែបណានោះ សូមតាមដានខ្លឹមសារទស្សន៍ទាយតាមលំដាប់លំដោយដូចខាងក្រោម៖ ១) ចូលចិត្តទំពាស្ករកៅស៊ូ បង្ហាញឱ្យឃើញថា ជាមនុស្សក្លាហានក្នុងការសម្រេចចិត្តហ៊ានស៊ី ហ៊ានសងរាល់ករណីទាំងអស់ ជាពិសេសហ៊ានសាកល្បងក្នុងរឿងផ្សងព្រេងនានា ទៀតផង ។ ក៏ប៉ុន្តែមនុស្សនេះមិនចូលចិត្តធ្វើត្រាប់តាមនរណាម្នាក់ ហើយហ៊ាន បើកបង្ហើបអាថ៌កំបាំងសូម្បីតែរឿងស្នេហា ដែលមនុស្សភាគច្រើនៗលាក់លៀម ទុកក៏ដោយ ។ បើនិយាយពីរឿងស្នេហាមនុស្សនេះបែងចែកទុកយ៉ាងច្បាស់ថាស្រលាញ់ គឺស្រលាញ់ ស្អប់គឺស្អប់មិនឡូកឡំគ្នាជាដាច់ខាត។ ចូលចិត្តដំណាប់ ឬចាហួយអ្នកដែលចូលចិត្តទទួលទានចំណីប្រភេទនេះចាត់ទុកថា ជាមនុស្សចូល ចិត្តរឿងសប្បាយរីករាយ ។ ចូលចិត្តមានមិត្តភក្តិច្រើនជួបជុំគ្នាក្អាកក្អាយមិនសូវ ចេះគិតច្រើន ក៏ប៉ុន្តែមនុស្សនេះគេចេះគោរពការសម្រេចចិត្តរបស់អ្នកដទៃ ពិតមែនគេមិនមែនជាមនុស្សរ៉ូមេនទិកក្តី តែមានភាពប្រាកដប្រជាក្នុងចិត្តបំផុត។ ២)…

VN
កីទ្បា

ក្លិបវៀតណាម Thanh Hoa FC សុខចិត្តបង់​លុយ​ឲ្យ​អតីគ្រូបង្វឹករបស់​ខ្លួន​ក្រោយ​ចាញ់​ក្ដី FIFA

Thanh Hoa FC បានសម្រេចចិត្តមិនដាក់ពាក្យបណ្តឹងអាជ្ញា ប្រឆាំងនឹងគ្រូបង្វឹក Fabio Lopez ហើយក្លិបនឹងបង់ប្រាក់សំណងដល់គាត់។ លោក Pham Nguyen Hong ប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តថាញហ័រ និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់ថាញ់ហាវ (Thanh Hoa Football Federation) បានមានប្រសាសន៍ថា“ យើងនឹងអនុវត្តតាមសាលក្រមរបស់ FIFA ក្នុងករណីនេះ” ។ បន្ទាប់ពី Thanh Hoa បណ្តេញលោក Fabio Lopez ចេញដោយសារលទ្ធផលដឹកនាំមិនបានល្អពេលចាប់ផ្តើមការ​ប្រកួត…

Knongsrok
កីទ្បា

គ្រូបង្វឹកបារ៉ែន៖ បើយើងលេងមិន​ឈ្នះកម្ពុជាសម្រាប់​ការ​ប្រកួតនៅ​សល់ កុំសង្ឃឹម​ថា​បាន​ឡើង​ទៅ​វគ្គបន្តនោះ

លោក Helio Sousa ដែលដឹកនាំជម្រើស​ជាតិបារ៉ែនកសាងភាពជោគជ័យរបស់ខ្លួនចាប់ពីឆ្នាំ ២០១៩ ពេល​នេះត្រៀមបន្តការប្រកួតជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 and AFC Asian Cup China 2023។ ក្រុមបារ៉ែនបានក្លាយជាម្ចាស់ជើងឯកក្នុងព្រឹត្តិការណ៍ WAFF Championship ឆ្នាំ 2019 និងពានរង្វាន់ Gulf Cup និងបានយកឈ្នះជម្រើស​ជាតិសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ក្នុងពូល C នៃវគ្គជម្រុះ World Cup តំបន់អាស៊ីដើម្បីឈរនៅចំណាត់ថ្នាក់លេខ ២…

Saigon FC
កីទ្បា

បាល់​ទាត់​អាស៊ាន៖ ប្រធានក្លិប 🇻🇳 SAIGON FC គ្រោងនឹងទិញក្លឹបមួយនៅជប៉ុន

ដើម្បីផ្តល់លទ្ធភាពឱ្យកីឡាករបាល់ទាត់វៀតណាមកាន់តែច្រើនទៅលេងនៅប្រទេសជប៉ុន Saigon FC គ្រោងនឹងទិញ ឬក៏ចាប់ដៃគូជាមួយក្លឹបមួយក្នុង​លីគ​ទី​៣​ជប៉ុន J3 League តែ​ក្លិបណាមួយ​នោះ​មិន​ត្រូវបាន​គេបង្ហាញអត្តសញ្ញាណនោះ​ទេ។ ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយ ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតនៅឡើយទេ។ អ្នកនាំពាក្យក្រុម Saigon FC បាននិយាយថា៖ “ យើងអាចទិញ ឬចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូជាមួយក្រុមមួយនៅក្នុងក្របខ័ណ្ឌ J3 League ពីព្រោះវាសមស្របសម្រាប់កម្រិតកីឡាករ​វៀតណាម។ កីឡាករវ័យក្មេងអាចលេងនៅប្រទេសជប៉ុនបានកាន់តែទៀងទាត់​។ អ្វីដែលយើងកំពុងធ្វើគឺបង្កើតបរិយាកាសមួយ សម្រាប់កីឡាករវៀតណាមរៀននិងកែលម្អ” ។ Saigon FC មានភាពជាដៃគូរួចហើយជាមួយ FC Tokyo នៃ J1 League…

Ggr
សង្គម

ការ​ស្រាវជ្រាវ​រក​ឃើញ​ថា ​ភាព​ដាច់យ៉ៃ​ធ្វើ​ឲ្យ​មនុស្ស​ឆាប់​ចាស់​និង​លែង​ចង់​មាន​ស្នេហា

តាម​ការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ឲ្យ​ឃើញ​អ្នក​នៅ​វ័យ​កណ្ដាល​ស្រករ ២០ ជាង​ដែល​ស្ថិត​ក្នុង​ជីវភាព​លំបាក​ឬ​ដាច់យ៉ៃ​មិន​សូវ​មាន​ថវិកា​ចាយវាយ​គ្រប់គ្រាន់ អាច​ធ្វើ​ឲ្យ​ពួក​គេ​ប្រឈម​នឹង​ការ​កើត​មាន​ជំងឺ​ផ្លូវ​ចិត្ត ការ​ឆាប់​ចាស់​ជាង​វ័យ និង​ការ​លែង​ចង់​មាន​ស្នេហា។ ប្រភព​ស្រាវជ្រាវ​បាន​ចែក​ដាច់ ២ ប្រភេទ​របស់​មនុស្ស​ដោយឡែក​ពី​គ្នា ដោយ ១) ប្រភេទ​មនុស្ស​មាន​លុយ​ អាចគិត​ចេញ​គ្រប់​យ៉ាង ហើយ​មិន​សូវ​ខ្វាយខ្វល់​ចិត្ត​ច្រើន ផ្ទុយ​ទៅ​វិញ​ជំពូក ២) ប្រភេទ​មនុស្ស​ដែល​ដាច់យ៉ៃ រមែង​ចេះ​តែ​មាន​រឿង​ឈឺ​ក្បាលជាប់​ក្នុង​ខ្លួន ឧស្សាហ៍​ស្រ្តេស​ច្រើន ហើយ​សមត្ថភាព​នៃ​ខួរក្បាល​គឺ​ចុះ​អន់ថយ​ខ្លាំង​បំផុត។ ក្នុង​យុគសម័យ​បច្ចុប្បន្ន​ជា​ការ​ពិត​លុយ​មិន​អាច​វាយ​តម្លៃ​ថា​នរណា​ល្អ​ឬ​អាក្រក់​នោះ​ទេ ប៉ុន្តែ​បើ​យើង​អត់​លុយ​ក្នុង​សម័យ​សតវត្ស​ទី ២០ នេះហើយ គឺ​មិន​ខុស​ពី​គ្មាន​អ្វី​គ្រប់​យ៉ាង មិន​ថា​តែ​ការ​ហូប​ចុក តម្រូវ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ សុទ្ធ​សឹង​ចាំ​បាច់​ត្រូវ​ការ​ថវិកា​ចាយវាយទាំង​អស់។ ជា​សារ​អប់រំ​មួយ​ដែល​ណែនាំ​ឲ្យ​យុវវ័យ​គ្រប់​រូប​គួរ​ណា​ខិតខំ​ស្រវា​សិក្សា​ជញ្ជក់​យក​ចំណេះ​វិជ្ជា និង​ខិតខំ​ស្វែងរក​ការងារ​ដើម្បី​ផ្គត់ផ្គង់​តម្រូវ​ការ​ខ្លួន​ឯង និង​គ្រួសារ ក៏​ដូច​ជា​បន្ថែម​ការ​គិតគូរ​ដល់​សង្គម​ជាតិ…

Martial
កីទ្បា

លោក Ole មានយោបល់​បែបណា​ទាក់ទង​ទៅ​និង​ការ​ធ្លាក់ទម្រង់លេងរបស់អធិរាជប្រអប់ហេងស៊យ Anthony Martial?

នៅពេលសួរអំពីគំនិតរបស់គាត់ចំពោះការបង្ហាញទម្រង់​លេង​របស់ Anthony Martial  ចុងបញ្ចប់លោក Ole Gunnar Solskjaer បាននិយាយ​ថា៖ « Anthony ដឹងពីអ្វីដែលយើងចង់បាន ហើយគាត់ពិតជាខិតខំ និងធ្វើបានល្អណាស់សម្រាប់ក្រុម ហើយនោះជាអ្វីដែលធ្វើឲ្យខ្ញុំពេញចិត្តបំផុតនៅពេលខ្ញុំឃើញគាត់ហ្វឹកហាត់រាល់ៗថ្ងៃ”។ “គាត់នឹងមិនអង្គុយហើយរង់ចាំអ្វីដែលកើតឡើងនោះទេ គាត់ដឹងថាគាត់ត្រូវតែធ្វើវាដោយខ្លួនឯង ហើយយើងលើកទឹកចិត្តគាត់។ យើងបង្វឹកគាត់ ហើយយើងដឹងថាគាត់នឹងមានគុណភាពនិងលំដាប់បែបនេះ”។ “អ្នករាល់គ្នាបានឆ្លងកាត់ការលំបាកម្តងហើយម្តងទៀត ហើយខ្ញុំគិតថាយើងបានឃើញជាថ្មីម្តងទៀតនៅយប់នេះ គាត់កំពុងធ្វើការយ៉ាងខ្លាំងហើយនោះជារឿងសំខាន់»។ គ្រាប់បាល់ចុងក្រោយរបស់ Martial បានកើតឡើងក្នុងលទ្ធផលដែល​ Manchester United ឈ្នះ Southampton ៩​ទល់​០ ខណៈដែលរូបគេបានរកគ្រាប់បាល់បញ្ចូលទីក្រោយពីបានប្ដូរចូល។ ទោះយ៉ាងណា!…

៦
ប្លែកៗ

ប្រជ្រុយលើម្រាមដៃទាំង៥ បង្ហាញពីសំណាង និងចរិត បុគ្គលិកលក្ខណៈផ្សេងៗគ្នា

ប្រសិនបើអ្នកចង់ស្វែងយល់ពីមុខអត្ថន័យនៃប្រជ្រុយដែលមាននៅលើម្រាមដៃទាំង៥ ដើម្បីបង្ហាញពីអ្វីមួយអំពីផ្លូវអាជីព សំណាង និងទំនាក់ទំនងដែលបានកំណត់នាពេលអនាគត បន្ទាប់មកសូមយោងទៅលើព័ត៌មានគួរឱ្យចាប់អារម្មណ៍ដូចខាងក្រោម។ ក្នុងទ្រឹស្ដីមនោគមវិជ្ជាបានបន្ថែមលើផ្នែកផ្សេងទៀតនៃប្រជ្រុយដែលលេចឡើងនៅលើម្រាមដៃទាំង ៥ ក៏ជាអ្នកព្យាករណ៍ពីបញ្ហាមួយចំនួនដែលយើងអាចនឹងជួបប្រទះនាពេលអនាគត។ តោះ!កំណត់អត្ថន័យនៃប្រជ្រុយលើម្រាមដៃរបស់អ្នក! ១. ប្រជ្រុយនៅលើម្រាមកូនដៃ ជាទូទៅអ្នកដែលមានសំណាងដែលមានប្រជ្រុយនៅលើម្រាមកូនដៃ ជាធម្មតាមនុស្សប្រភេទនេះ តែងតែមានភាពរហ័សរហួន ឆ្លាតវៃ ជាពិសេសអង់អាចនៅកន្លែងធ្វើការ។ មនុស្សទាំងនេះក៏មានមន្តស្នេហ៍ខ្លាំងណាស់ក្នុងការរកស៊ី ដូច្នេះប្រសិនបើពួកគេដើរតាមមាគ៌ានោះ ពួកគេអាចរកបានជោគជ័យយ៉ាងងាយស្រួល ទ្រព្យសម្បត្តិរបស់ពួកគេក៏កកើតយ៉ាងសន្ធឹកផងដែរ។ ក្រៅពីអាជីពរលូន និងទទួលបានជោគជ័យ ចំណែកឯរឿងស្នេហារបស់មនុស្សដែលមានប្រជ្រុយនៅត្រង់ចំណុចនេះ ក៏មានសន្តិភាព និងរីករាយផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ក្នុងការបណ្ដុះសេចក្តីស្រឡាញ់ នោះស្ថានភាពក្រោយជំនួញរបស់គ្រួសារអាចកើតឡើងបានយ៉ាងងាយស្រួល ស្វាមី និងភរិយាអាចប្រឈមមុខនឹងឧបសគ្គជាច្រើន។ ២. ប្រជ្រុយនៅលើម្រាមដៃនាង…

៦
ប្លែកៗ

តេស្តមើល! តើអ្នកនឹងទទួលបានលាភសំណាងអ្វីខ្លះ ជាមួយនឹងលុយកាក់ និងការងារ?

ជ្រើសរើសស្រោមក្រហមមួយ ដើម្បីតេស្តមើល ថាតើអ្នកនឹងទទួលបានសំណាងអ្វី ជាមួយនឹងរឿងលុយកាក់ និងការងាររបស់អ្នក? A. អាំងប៉ាវ A អ្នកនឹងទទួលបានលទ្ធផលល្អ សម្រាប់ការងារ ការរកស៊ីរបស់អ្នក។ បន្ទាប់ពីការខិតខំជាយូរ អ្នកក៏កាន់តែសំណាង និងមានកម្លាំងខ្លាំងក្លា ដូច្នេះសមិទ្ធិផល និងរង្វាន់នឹងត្រូវចូលមកក្នុងជីវិតរបស់អ្នក។ ឆ្ពោះទៅមុខដោយស្មារតីដូចអ្នក ឥឡូវនេះអ្នកកំពុងធ្វើបានល្អហើយ។ ប្រសិនបើអ្នកកំពុងស្វែងរកគម្រោងដែលមានរយៈពេលយូរ សូមកុំបោះបង់អ្នកជិតឈានដល់គោលដៅហើយ។ B. អាំងប៉ាវ B សូមអបអរសាទរ ប្រសិនបើអ្នកកំពុងធ្វើការនៅក្នុងវិស័យជំនួញ ឬការចរចារនៅពេលក្រោយ អ្នកនឹងទទួលបានផលច្រើន។ អាជីវកម្មរបស់អ្នកអាចរកប្រាក់ចំណេញ ធ្វើឱ្យអ្នករកប្រាក់ចំណេញ ឬចុះហត្ថលេខាលើកិច្ចសន្យាដែលរកកម្រៃបានកាន់តែប្រសើរ។ ដូចគ្នានេះផងដែរ ប្រសិនបើអ្នកកំពុងស្វែងរកការងារអ្នកនឹងទទួលបានឱកាសល្អ។…

៦
ប្លែកៗ

សម្រាប់ខែថ្មី! តើមានដំបូន្មានអ្វី ដែលអ្នកគួរតែទទួល និងអនុវត្តន៍តាម?

ជ្រើសរើសរូបមួយទៅតាមចំណូលចិត្តរបស់អ្នក ដើម្បីដឹងពីដំបូន្មានល្អៗដែលអ្នកនឹងទទួលបាន សម្រាប់អនុវត្តន៍ក្នុងខែថ្មីនេះ។ 1. រូបភាពទី 1 ដំបូន្មានសម្រាប់អ្នកគឺ ៖ អ្នកត្រូវត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរ ដែលកំពុងកើតមានក្នុងជីវិតរបស់អ្នក។ ឈប់ផ្តោតលើរឿងអវិជ្ជមាន បើកឱ្យមានការផ្លាស់ប្តូរថ្មី អនុញ្ញាតឱ្យខ្លួនអ្នកមានអារម្មណ៍ល្អ ហើយស្វាគមន៍ភាពវិជ្ជមានរបស់អ្នក។ កុំខ្លាច ឬស្ទាក់ស្ទើរក្នុងការបិទទ្វារចាស់ កុំទុកឱ្យការលំបាកបំភ័យអ្នក ឬបំបាក់ស្មារតីអ្នក។ បើទោះបីជាមានទ្វាមួយបិទជិត នឹងមានទ្វាមួយទៀតបើកដើម្បីដឹកនាំអ្នក។ នៅពេលអ្នកធ្លាប់ប្រើផ្លូវថ្មីនេះ អ្នកនឹងកាន់តែជិតដល់គោលដៅរបស់អ្នក។ តើអ្នកកំពុងរង់ចាំអ្វីទៀត សូមជឿជាក់លើខ្លួនឯង ហើយឈានទៅមុខឥឡូវនេះ សូមកុំស្ទាក់ស្ទើរអី។ 2. រូបភាពទី 2 ដំបូន្មានសម្រាប់អ្នក គឺអ្នកមិនគួរប្រញាប់ប្រញាល់ពេកទេនាពេលអនាគតដ៏ខ្លី អ្វីៗគ្រប់យ៉ាងនឹងកើតឡើងចំពេលវេលា។…

E3fb629d Bc41 486a Bf45 882b202839c1
កីទ្បា

ទម្រង់លេងបច្ចុប្បន្ន ចំណុចខ្សោយ…គ្រប់គ្រឿងអំពីក្រុម AC Milan មុន​ជួប Man Utd ក្នុង​ Europa League

Man United នឹងត្រូវប៉ះ Milan នៅ Europa League វគ្គ ១៦ ក្រុមចុងក្រោយ។ Knongsrok Sport សូមលើក​យក​ចំណចុពិសេសៗ​របស់​ក្រុមអ៊ីតាលី​មួយ​នេះ​មុន​ពេល​ជួប​គ្នា​ជាមួយ Manchester United -ប្រវត្តិនៃការប្រកួតប្រជែង ភ្លើងចម្បាំងប្រវត្តិសាស្រ្តលើ​ទីលាន​វាល​ស្មៅដែល​រលត់អស់​កាល​ដ៏​យូរ​ពេល​នេះបានឆេះសន្ធោរសន្ធៅឡើង​វិញ នៅពេលដែលក្រុមបិសាចក្រហម Manchester United ត្រូវជួប​ក្រុម AC Milan ក្នុងពានរង្វាន់ Europa League វគ្គ ១៦ ក្រុមចុងក្រោយនៅខែក្រោយនេះ។ ក្រុម​ទាំងពីរ​ជួបប្រយុទ្ធគ្នាតែ ១០ ដងគត់នា​ពេល​អតីតកាលហើយ​ក្រុម​ទាំងពីរ​ចែក​គ្នាឈ្នះ៥​ប្រកួតម្នាក់។…

Manchester United 1200 X 630
កីទ្បា

ព័ត៌មានត្រួសៗអំពី Manchester United ក្នុង​សប្ដាហ៍​នេះ៖ ត្រៀមប៉ះ Chelsea, Europa League, AC Milan…

ថ្មី​ៗ​នេះព័ត៌មាន​ទាក់ទង​និង​ក្រុម​បិសាចក្រហមដល់​ណា​ដល់​ណី​ហើយ? ពេលនេះ​ Knongsrok Sport នឹង​បង្ហាញព័ត៌មានត្រួសៗ ដែល​បន្ទាន់សម័យកាលនៅ​ថ្ងៃ​នេះ៖ ខ្សែប្រយុទ្ធវ័យក្មេង Shola Shoretire បាន​ក្លាយ​ជា​កីឡាករ​វ័យក្មេង​បំផុត​ក្នុង​ប្រវត្តិសាស្រ្តរបស់ Manchester United ដែល​លេង​ក្នុង​ពាន​រង្វាន់​លំដាប់​ទ្វីបអឺរ៉ុប។ កីឡាករ​វ័យ​១៧​ឆ្នាំ​ប្ដូរ​ចូល​ជំនួសសិស្សច្បងMason Greenwood ក្នុង​ជំនួបជើង​ទី២ពាន​រង្វាន់ Europa League ដើយ​បំបែក​កំណត់​ត្រាលោក Norman Whiteside​ ក្នុង​នាម​ជា​កីឡាករ​វ័យក្មេង​បំផុត​ដេល​លេង​ឲ្យ​ក្រុម​ឈុត​ធំសម្រាប់​ពានទ្វីបអឺរ៉ុប។ ព័ត៌មានមួយចំនួន​ទាក់​ទងជាមួយជំនួប​ Chelsea ក្នុងពាន​រង្វាន់ Premier League ក្រុមបិសាចក្រហម​សង្ឃឹមថា  Edinson Cavani, Scott McTominay…

COVID
កីទ្បា

ក្រុមកីឡាជម្រើស​ជាតិជិត​៤០ប្រភេទ​នឹង​ទទួលបាន​ការ​ចាក់​វាក់សាំងកូវីដ១៩នៅ​ដើម​ខែ​ក្រោយ

គណៈកម្មការ​អូឡាំពិកកម្ពុជា និង​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​កីឡាស៊ីហ្គេម​បានបញ្ចេញសេចក្តីណែនាំកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩របស់កីឡាករ កីឡាការិនីកម្ពុជាជិត​៤០ប្រភេទ ខណៈកីឡាករ​ជម្រើស​ជាតិ​បាល់​ទាត់​កម្ពុជា​ក៏​មាន​ឈ្មោះ​ក្នុង​បញ្ជី​នេះ​ដែរ។ សម្រាប់​គ្រប់​កីឡាករទាំងអស់ដែល​អាច​ចាក់ត្រូវយកតាមខ្លួន និងស្តាប់ការណែនាំមួយចំនួនដូចខាងក្រោម៖ ១- អត្តសញ្ញាណបណ្ណ ២- លិខិតបានបំពេញទម្រង់បែបបទរួច ៣- ពាក់អាវយឺតកីឡា ៤-បើមានផ្តាសសាយ និងអ្នកជាប់ធ្វើចក្តាឡីស័កខ្លួនឯង ផ្អាកកុំទៅចាក់ ហើយត្រូវផ្តល់ព័ត៌មានដល់ CAMSOC។ ៥- ពេលចាក់រួច អាចងងុយគេង ត្រូវសម្រាក១ថ្ងៃ កុំឲ្យទឹកប៉ះកន្លែងម្ជុលចាក់។ កីឡាករ កីឡាការិនីត្រូវឈប់សម្រាក់១ថ្ងៃចាក់ រីឯថ្ងៃទី២ និងទី៣ អាចហាត់បានក្នុងកម្រិតស្រាល បន្ទុកទាប ដល់ថ្ងៃទី៤ តទៅអាចហាត់កើនឡើងបន្តិចម្តង តែហាមធ្ងន់។ នៅថ្ងៃទី២…

Web Copy
PR

«ផ្លាស់ប្តូរពិភពលោក ដោយចាប់ផ្តើមពីសៀវភៅម្តងមួយក្បាល» ជាមួយនឹង Big Bad Wolf និងការបញ្ចុះតម្លៃដ៏អស្ចារ្យដល់ទៅ 90%

លោក Andrew Yap ដែលជាស្ថាបនិកនៃពិព័រណ៍ និងលក់សៀវភៅដ៏ធំបំផុតក្នុងពិភពលោក Big Bad Wolf  បានជជែកជាមួយនឹងសារព័ត៌មាន Knongsrok អំពីក្តីសង្ឃឹមដែលលោកមានចំពោះការលក់សៀវភៅបែបប្រព័ន្ធឌីជីថលជាលើកដំបូងក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រវត្តិរឿងរ៉ាវនៃភាពជោគជ័យនៃក្រុមហ៊ុនលក់សៀវភៅដើមកំណើតពីប្រទេសម៉ាឡេស៊ីមួយនេះ។ ខាងក្រោមនេះដែរ គឺជាកិច្ចសម្ភាស៍រវាងក្រុមការងារសារព័ត៌មាន Knongsrok ជាមួយនឹងលោក Andrew Yap ! ១. ក្រុមការងារ Knongsrok ៖ នេះជាលើកទីពីរហើយសម្រាប់ Big Bad Wolf  ក្នុងការត្រលប់មកប្រទេសកម្ពុជា តើលោកអាចប្រាប់យើងបន្ថែមអំពីការលក់នេះបានដែរឬទេ? លោក Andrew Yap…

3
ស្នេហាយុវវ័យ

មនុស្សស្រី បើចង់ឱ្យជីវិតខ្លួនឯងមានក្ដីសុខ អ្នកត្រូវជឿលើរឿងទាំង៣នេះ

ក្នុងជីវិតមនុស្សស្រី ការដែលចង់ឱ្យខ្លួនឯងមានសេចក្ដីសុខ​ វាគឺជារឿងដែលពិបាកខ្លាំងណាស់ ព្រោះថាមនុស្សស្រីតាំងពីក្មេង គឺត្រូវមានភារកិច្ចជាប់នឹងខ្លួនរួចទៅហើយ។ សម្រាប់មនុស្សស្រីខ្លះ មិនដែលសូម្បីតែមានពេលវេលាដើរលេង រីករាយ សប្បាយចិត្ត រហូតដល់នាងរៀបការមានស្វាមី ក៏ត្រូវរស់នៅក្រោមការគ្រប់គ្រងរបស់ស្វាមីទៅទៀត ដូច្នេះ វាពិតជាពិបាកខ្លាំង ក្នុងការស្វែងរក និងផ្ដល់សុភមង្គលដល់ខ្លួនឯង។ តែយ៉ាងណាមិញ មនុស្សស្រីត្រូវចងចាំ និងជឿលើរឿងទាំង៣ចំណុចនេះ ប្រសិនបើអ្នកចង់ឱ្យខ្លួនឯងមានក្ដីសុខ សុភមង្គលនៅក្នុងជីវិត។ ១. ជឿថាសុភមង្គលពិត សុភមង្គលជាមួយស្ត្រីអាចជាការស្រមើស្រមៃអំពីគ្រួសារ ស្វាមីដែលស្រឡាញ់ភរិយាដោយស្មោះត្រង់ និងមានកូនដែលមានទេពកោសល្យ និងកត្តញ្ញូដឹងគុណ។ ប៉ុន្តែការពិតមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានជីវិតងាយស្រួល និងអាចទទួលបានតាមចិត្តនោះទេ។ ស្ត្រីខ្លះ នាងត្រូវចំណាយពេលស្ទើរតែពេញមួយជីវិតជាមួយនឹងការយំនិ ងឈឺចាប់។ ពួកគេលែងជឿលើសុភមង្គលទៀតហើយ។…

James2021
កីទ្បា

James៖ ” គ្មាននរណាម្នាក់​ត្រូវ​ការ​ខ្ញុំនៅ​ Real Madrid ទៀត​ទេ”

James បាន​ឃើញ​ថា​រូបគេ​អាច​នឹង​ចូលនិវត្តន៍​ក្នុង​ពិភពបាល់​ទាត់​ក្នុង​ប្រទេស​កូឡុំប៊ី​ពេល​អនាគត​ ហើយ​បើ​និយាយ​អំពី​ឱកាស​ត្រឡប់​ទៅ​ Madrid វិញ​គាត់​ថា ៖” ពួក​គេមិន​ត្រូវ​ការ​ខ្ញុំ​ទៀត​ទេ!” និយាយ​ក្នុង​វីដេអូ Lives ហ្គេម Call Of Duty: Warzone ជាមួយ​មិត្តភ័ត្រ គាត់​បាន​ឆ្លើយសំណួរ​ទៅ​កាន់​អ្នក​គាំទ្ររបស់​គាត់​ហើយ​ចម្លើយមួយចំនួន​ទាក់ទង​ទៅ​នឹង​អាជីពបាល់​ទាត់​និង​អនាគតរបស់​គាត់។ ទាក់ទងនឹងលទ្ធភាពនៃការចូលនិវត្តន៍ទៅកាន់ក្លឹបបាល់ទាត់អាជីពនៅកូឡុំប៊ី ខ្សែបម្រើ Everton បានធ្វើការអត្ថាធិប្បាយដូច្នេះថា៖ “ វាមិនស្ថិតក្នុងផែនការរបស់ខ្ញុំទេ។ ខ្ញុំពិតជាមិនដឹងថាក្នុងរយៈពេល ២ ទៅ ៣ ឬ ៤ ឆ្នាំខាងមុខមាន​អ្វីកើត​ឡើង​នោះ​ទេ ពីព្រោះជីវិត និងបាល់ទាត់មានការផ្លាស់ប្តូរច្រើន ប៉ុន្តែខ្ញុំគិតថាមិនមានទេ។…

8
ប្លែកៗ

តាមរយៈអត្តចរិតរបស់អ្នក តើបុរសបែបណាដែលសក្តិសមនឹងអ្នកបំផុត?

ជ្រើសរើសរូបតំណាងមួយដែលអ្នកចាប់អារម្មណ៍ជាងគេ ដើម្បីដឹងថា តើមនុស្សប្រុសប្រភេទណា ដែលសក្តិសមជាមួយនឹងអ្នកជាងគេ? A. រូបភាពដៃ A បើអ្នកជ្រើសយករូបនៅអក្សរ​ A នោះបង្ហាញថា អ្នកសក្តិសមជាមួយបុរសដែលមានភាពចាស់ទុំ ចិត្តនឹងន និងមានទំនួលខុសត្រូវខ្ពស់។ ពួកគេនឹងនាំមកនូវសុវត្ថិភាព និងសន្តិភាពដល់ជីវិតអ្នក។ បុរសប្រភេទនេះមិនចូលចិត្តហោះហើរទៅណាឆ្ងាយទេ គេយល់ពីតម្លៃនៃអ្វីដែលគាត់មាន ក៏ដូចជាកោតសរសើរដល់បច្ចុប្បន្ន។ ពួកគេមានភាពម៉ឺងម៉ាត់ មានការប្តេជ្ញាចិត្ត និងតែងតែធ្វើជាខែលការពារ និងថែរក្សាមនុស្សស្រីដែលពួកគេស្រឡាញ់បានយ៉ាងល្អ។ B. រូបភាពដៃ B អ្នកគួរតែសក្តិសមជាមួយបុរសឆ្លាត និងមានភាពរ៉ូមែនទិក។ អ្នកគឺជាក្មេងស្រីដែលមានមនោសញ្ចេតនា ដែលមានការភ័ន្តច្រឡំជាច្រើនអំពីស្នេហា។ បុរសដែលមានគំនិតសមហេតុសមផលនឹងមិនអាចយល់បាន និងមានអារម្មណ៍ថាមានផ្នែកខាងក្នុងសម្បូរបែប។ មានតែពេលដែលអ្នកនៅជាមួយនរណាម្នាក់ដែលប្រែខ្លួន…

8
ប្លែកៗ

ទស្សន៍ទាយលាភសំណាងក្នុងរឿងស្នេហារបស់អ្នក សម្រាប់ខែថ្មីនេះ!

គ្រាន់តែជ្រើសរើសសាឡុងមួយ ទៅតាមចិត្តដែលអ្នកស្រឡាញ់ នោះនឹងអាចដឹងពីលាភសំណាងដែលអ្នកនឹងទទួលបានសម្រាប់ខែមីនានេះហើយ។ A. សាឡុង A ខែមិនានេះលាភសំណាងរបស់អ្នកគឺរីកចម្រើនខ្លាំង! អ្នកមានភាពទាក់ទាញគ្រប់គ្រាន់ក្នុងការដឹកនាំ ដើម្បីហោះឆ្ពោះទៅរកភាពជោគជ័យ អ្នកដោយមិនចាំបាច់ប្រឹងប្រែងដើម្បីយកឈ្នះនរណាម្នាក់ឡើយ។ គ្រាន់តែអង្គុយនៅស្ងៀម ហើយសវនាការនឹងមកដោយស្វ័យប្រវត្តិ គឺជាអ្វីដែលពិពណ៌នាយ៉ាងត្រឹមត្រូវបំផុតអំពីជីវិតស្នេហានាពេលខាងមុខរបស់អ្នក។ ប្រសិនបើអ្នកចង់វាយប្រហារមនុស្សដែលអ្នកចូលចិត្តយ៉ាងសកម្មនោះ ប្រូបាប៊ីលីតេនៃភាពជោគជ័យក៏មានច្រើនដែរ! B. សាឡុង B ការងារថ្មីៗរបស់អ្នករវល់ណាស់ អ្នកចំណាយពេលភាគច្រើនជាមួយនឹងការធ្វើការ ឬការសិក្សា។ ដូច្នេះអ្នកនឹងមិនមានពេលច្រើនក្នុងការធ្លាក់ក្នុងអន្លង់ស្នេហ៍ទេ។ ដូច្នេះឱកាសនៃការមានស្នេហារបស់អ្នកនៅខែមីនានៅតែទ្រឹងដដែល ឬអាចនឹងធ្លាក់ចុះបន្តិចក៏ថាបាន។ C. សាឡុង C បច្ចុប្បន្ន និងអនាគតអ្នកមានអារម្មណ៍ឯកោបន្តិចហើយ អ្នកត្រូវតស៊ូតែម្នាក់ឯងនឹងមានអារម្មណ៍នឿយហត់ដោយចៀសមិនរួច។ អ្នកពិតជាចង់បានភាពជាដៃគូ ទោះបីជាវាគ្រាន់តែជាទំនាក់ទំនងមួយដ៏ខ្លីក៏ដោយ។…

8
ប្លែកៗ

តើចិត្តរបស់អ្នកមានពណ៌អ្វី? និងមានអត្ថន័យបែបណា?

ជ្រើសរើសផ្ទះមួយដែលអ្នកស្រឡាញ់ជាងគេ ដើម្បីដឹងថា ចិត្តរបស់អ្នកមានពណ៌អ្វី និងមានអត្ថន័យខ្លឹមសារបែបណាខ្លះ? A. ក្រហម! អ្នកមានសេរីភាព និងប្រៀបបាននឹងផ្កាព្រៃអ៊ីចឹង។ អ្នកព្យាយាមរស់នៅឱ្យអស់ពីសមត្ថភាព ហើយដេញតាមក្តីសុបិនរបស់អ្នក មិនថាមានអ្វីក៏ដោយ ក៏អ្នកនៅតែខំប្រឹងពុះពារជានិច្ច! ទោះជាយ៉ាងណា ក្នុងកាលៈទេសៈខ្លះ អ្នកហាក់បង្ហាញនូវពាក្យសម្ដី និងកាយវិការអាចនឹងធ្វើឱ្យបាត់បង់នូវការគោរព។ ប៉ុន្តែកុំបារម្ភអី ព្រោះមនុស្សក្បែរខ្លួនអ្នក នៅតែមានការគោរពចំពោះអ្នក ព្រោះថា អ្នកមានគុណសម្បត្តិច្រើនណាស់។ B. ពណ៌ផ្កាឈូក! អ្នកគឺជាមនុស្សពោរពេញដោយភាពសាមញ្ញ និងគួរឱ្យស្រលាញ់ជាខ្លាំង។ គ្រប់ពេលអ្នកតែងតែមានភាពសប្បាយរីករាយក្នុងការប្រាស្រ័យទាក់ទងនឹងមនុស្សជុំវិញ។ អាកប្បកិរិយាវិជ្ជមាននៃជីវិត បានអនុញ្ញាតឱ្យអ្នករស់នៅដោយសន្តិភាព និងរីករាយជាខ្លាំង អ្នកក៏មានព្រលឹងរ៉ូមែនទិក ហើយងាយក្នុងការចុះសម្រុងនឹងមនុស្សជុំវិញផងដែរ។ C.…

Your Choice Of Bracelet Can Help You Find Out What Your Subconscious Reveals About You
សង្គម

ជ្រើសរើស​ខ្សែដៃ​មួយ ដើម្បី​បង្ហាញ​អាថ៌កំបាំង​ពី​ធម្មជាតិ​របស់​អ្នក

គ្រឿងអលង្ការ​គឺ​ជា​របស់​លំអ​ខ្លួន​មួយ ដែល​អាច​ជួយ​លើក​សម្រស់​របស់​យើង​បាន​មួយ​ផ្នែក។ យ៉ាងណាមិញ​ការ​ជ្រើសរើស​ប្រភេទ​គ្រឿង​លំអ​នោះ ក៏​ជា​កំណត់សម្គាល់​អាច​បង្ហាញ​អ្វី​ដែល​ជា​ខ្លួន​អ្នក​ផង​ដែរ។ ជាក់ស្តែង​តាម​រយៈ​ការ​តេស្ត​នូវ​ប្រភេទ​ខ្សែ​ដៃ​និង​កង​ដៃ​ដូច​បង្ហាញ​ក្នុង​រូប​ទាំង ៥ ជម្រើស តើ​អ្នក​គិត​ថា​មួយ​ណា​ដែល​អ្នក​ពេញ​ចិត្ត​បំផុត? ចម្លើយ​របស់​អ្នក​ក៏​អាច​លាតត្រដាង​ពី​អាថ៌កំបាំង​របស់​អ្នក​បាន​ដែរ៖ ១) អ្នក​ជា​មនុស្ស​ដែល​មាន​មហិច្ឆតា​ធំ ហើយ​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ប្រយុទ្ធ គោលបំណង​និង​ការ​ប្តេជ្ញាចិត្ត​ខ្ពស់ គឺ​ជា​គុណសម្បត្តិ​របស់​អ្នក​ផ្ទាល់​តែ​ម្តង ហើយ​អាទិភាព​ក្នុង​ជីវិត​របស់​អ្នក គឺ​ការ​ដើរ​តាម​ក្តី​ស្រមៃ និង​គោលដៅ​ដ៏​ច្បាស់លាស់។ ប្រសិន​អ្នក​ចង់​សម្រេច​ការងារ​អ្វី​មួយ អ្នក​រមែង​ធ្វើ​អស់​ពី​ចិត្ត​ពី​កាយ លះបង់​អស់​ពី​ខ្លួន​ទៅ​លើ​ការងារ​មួយ​នោះ​ឲ្យ​ទទួល​បាន​ជោគជ័យ។ ជាង​នេះ​ប្រសិន​អ្នក​មាន​បុត្រធីតា​នោះ ពួក​គេ​គឺ​ជា​អាទិភាព​មួយ​ផ្សេង​ទៀត​ក្នុង​ជីវិត ដែល​អ្នក​ហ៊ាន​ធ្វើ​គ្រប់​យ៉ាង​ទាំង​អស់​សម្រាប់​តែ​ក្តី​សុខ​របស់​ពួក​គេ។ ២) មិត្តភ័ក្ដិ​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​អ្នក អ្នក​គឺ​ជា​ប្រភេទ​មនុស្ស​ដែល​ឲ្យ​តម្លៃ​ខ្ពស់​បំផុត​ទៅ​លើ​មិត្តភាព ហើយ​អ្នក​តែងតែ​ជួយ​ជ្រោមជ្រែង​ពួក​គេ បើ​ទោះ​បី​ពួក​គេ​ជួប​បញ្ហា​ក្នុង​ស្ថានភាព​ទាល់ច្រក​បែប​ណា​ក៏​ដោយ។ អ្នក​មិន​ដែល​បន្ទោស​ពួក​គេ​នោះ​ទេ បើ​ពួក​គេ​ធ្វើ​ខុស​ឬ​ជួប​បញ្ហា ផ្ទុយ​ទៅ​វិញ​មាន​តែ​សារ​លើក​ទឹក​ចិត្ត និង​ផ្តល់​ជំនួយ​សម្រាប់​ពួក​គេ…