
វិភាគ៖ Anthony Martial អាចនឹងបាត់កៅអីជម្រើសដំបូងសម្រាប់ការប្រកួតពានរង្វាន់នានាក្នុងខែមីនារបស់បិសាចក្រហម
ចូលក្នុងខែមីនានេះក្រុមបិសាចក្រហមនឹងមានកាលវិភាគប្រកួតមមារញឹក ទាំង Premier League, Europa League និង FA Cup ហើយខាងក្រោមនេះគឺជាការវិភាគជម្រើស១១នាក់របស់ក្លិបដែលអាចចូលលេងញឹកញាប់ ហើយកីឡាករមួយចំនួនដូចជា Martial, Pogba …អាចនឹងបាត់បង់តំណែងក្នុង១១នាក់។ អ្នកចាំទី៖ David de Gea អ្នកចាំទីជម្រើសអេស្បាញនៅតែជាអ្នកចាំទីសំណប់ចិត្តរបស់ Ole Gunnar Solskjaer ទោះបីជាគាត់មានទម្រង់លេងធ្លាក់ចុះក៏ដោយ ហើយ Dean Henderson នឹងត្រូវដោះស្រាយសម្រាប់ការបង្ហាញខ្លួនក្នុងពាន FA Cup ឬក៏ Europa League…




















