
Chelsea គ្មានវាសនាទេ ព្រោះErling Braut Haaland ចង់ទៅលេងនៅក្លិបធំជាងនេះ
យោងទៅតាមការចេញផ្សាយពីគេហទំព័ររបស់អាឡឺម៉ង់ Bild បានឱ្យដឹងថាខ្សែប្រយុទ្ធក្លិបអធិរាជលឿងខ្មៅ Borussian Dortmund កីឡាករ Erling Braut Haaland គឺជាចលនទ្រព្យដ៏មានតម្លៃនិងក្តៅគគុកខ្លាំងក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ននេះ។ នេះបើទោះបីជាមានរបាយការណ៍ថាលោក Roman Abramovich ប្រធានក្លិបតោខៀវ Chelsea បានត្រៀមខ្លួនរួចជាស្រេចក្នុងការទម្លាក់កញ្ចប់ទឹកប្រាក់ដ៏មហាសាលនិងត្រៀមប្រាក់ឈ្នួលកប់ពពកសម្រាប់ខ្សែប្រយុទ្ធរូបនេះ ក៏ពួកគេប្រហែលជាមិនអាចនាំខ្សែប្រយុត្ធជម្រើសជាតិន័រវេសរូបនវទៅកាន់កីឡដ្ឋាន Stamford Bridge បានដែរ។ ប្រភពដដែលបន្តថា Halaand ខ្លួនឯងមានបំណងចូលរួមជាក្លឹបកំពូលដាច់ខាត តែមិនមែន Chelsea នោះទេ ហើយមានក្រុមចំនួន ៦ ចូលរួមក្នុងបញ្ជីសម្រាំងរបស់គាត់។ Real Madrid, Barcelona…




















