
គេសួរច្រើនតែមិនទាន់មានចម្លើយ! បើជ្រុលលេបស្ករកៅស៊ូចូលពោះ តើប៉ះពាល់ដល់អាយុជីវិតដែរទេ?
ជាទូទៅស្ករកៅស៊ូអ្នកអាចទំពារាប់ម៉ោង ហើយវាមិនរលាយនឹងផ្លាស់ប្តូរទំហំឲ្យរួមនោះទេ ចុះបើសុខៗវាធ្លាក់ចូលទៅក្នុងពោះអ្នក ឬច្រឡំលេបចូលបាត់ តើវាមានផលប៉ះពាល់អ្វីដែរឬទេ? ជាការពិតក្នុងរាងកាយរបស់យើងវាមិនអាចរំលាយសារធាតុស្ករកៅស៊ូនោះបានទេ តែការដែលមានអ្នកលើកឡើងថាវានឹងនៅក្នុងពោះអ្នករយៈពេល ៧ ឆ្នាំ គឺវាមិនមែនជាការពិតឡើយ។ ផ្នែកសំខាន់នៃស្ករកៅស៊ូ គឺមិនរលាយដូចជាជាតិសរសៃដែលមាននៅក្នុងបន្លែនិងគ្រាប់ធញ្ញជាតិមួយចំនួនអ៊ីចឹងដែរ ហើយរាងកាយរបស់យើងមិនអាចផលិតអង់ស៊ីមរំលាយអាហារដើម្បីបំបែកវាបានឡើយ។ ដូច្នេះវាដូចជាអាហារដទៃទៀតដែរ ដោយវានឹងឆ្លងកាត់ប្រព័ន្ធរំលាយអាហារ ហើយត្រូវបានធ្លាក់ចេញមកក្រៅតាមរយៈលាមក។ តើស្ករកៅស៊ូអាចនាំឲ្យមានការកកស្ទះនៅដំណើរការនៃផ្នែកពោះវៀនដែរឬទេ? ជាការពិតស្ករកៅស៊ូដែលធ្លាក់ទៅអាចឲ្យមានការរាំងស្ទះនៅដំណើរការនៃពោះវៀនដែរ តែវាកម្រនឹងកើតមានបំផុត។ ប្រសិនបើមនុស្សម្នាក់លេបស្ករកៅស៊ូចូលទៅ នោះអាចនឹងឲ្យនាំឲ្យមានបញ្ហាទល់លាមក ប៉ុន្តែច្រើនតែកើតឡើងតែលើកុមារតូចៗតែប៉ុណ្ណោះ។ ធ្លាប់មានការសិក្សានៅឆ្នាំ ១៩៩៨ បង្ហាញថា កុមារដែលធ្លាប់លេបស្ករកៅស៊ូចូលពោះ បានធ្វើឲ្យពួកគេមានការឈឺចាប់ធ្ងន់ធ្ងរនៅផ្នែកក្រពះ ហើយទល់លាមក និងមានការក្អួតចង្អោរខ្លះ។ តើវាត្រូវការពេលយូរប៉ុណ្ណាទើបស្ករកៅស៊ូនោះធ្លាក់ចេញមកក្រៅវិញ? យោងទៅតាមអ្នកជំនាញវាទាមទារពេលប្រហែល ៤០…




















