សេចក្ដីបំភ្លឺ! សមាគមន៍ជនជាតិជប៉ុនប្រចាំកម្ពុជា បានច្រានចោលនូវព័ត៌មានមួយចំនួនដែលថា បុរសជនជាតិជប៉ុនដែលរើសអេតចាយ មិនបានទទួលជំនួយពីស្ថានទូតជប៉ុន មិនមែនជាការពិតឡើយ

សេចក្ដីបំភ្លឺ! សមាគមន៍ជនជាតិជប៉ុនប្រចាំកម្ពុជា បានច្រានចោលនូវព័ត៌មានមួយចំនួនដែលថា បុរសជនជាតិជប៉ុនដែលរើសអេតចាយ មិនបានទទួលជំនួយពីស្ថានទូតជប៉ុន មិនមែនជាការពិតឡើយ
ការផ្សាយពាណិជ្ជកម្ម

ដោយយោងតាមការស្រាយបំភ្លឺពីលោក សុក ខែមបណ្ឌិត ដែលជាជំនួយការ និងតំណាងឱ្យប្រធាននៃសមាគមន៍ជនជាតិជប៉ុនប្រចាំកម្ពុជា លោក គូអ៊ិជិ តាគូម៉ា បានប្រាប់ខាងក្រុមការងារក្នុងស្រុកថា ៖ “អត្ថបទ និងមតិយោបល់ដកស្រង់មួយចំនួន ដែលត្រូវបានសរសេរ និងផ្សព្វផ្សាយចែកចាយតាមរយៈបណ្ដាញសង្គម ក៏ដូចជាបណ្ដាញសារព័ត៌មានអេឡិចត្រូនិចនានា គឺមានខ្លឹមសារប្រាសចាកពីការពិត។ ដូច្នេះសូមលោកអ្នកមេត្តាកែតម្រូវអត្ថបទដែលពាក់ព័ន្ធ”។

លោក សុក ខែមបណ្ឌិត ក៏បានបន្ថែមទៀតថា បុរសជនជាតិជប៉ុនមួយរូប ដែលមានឈ្មោះថា លោក គូបូតា ហ្គែន ដូចដែលមានចុះផ្សាយនៅក្នុងអត្ថបទនានានោះ តាមពិតរូបលោកត្រូវបានប្អូនប្រុសបង្កើតរបស់លោកផ្ទាល់ ដែលកំពុងរស់នៅក្នុងប្រទេសជប៉ុនបានផ្ញើថវិកាមកកាន់ស្ថានទូតប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យស្ថានទូតធ្វើអន្តរាគមន៍ជួយទិញសំបុត្រយន្តហោះឲ្យចំនួន ១លើក ព្រមទាំងមានសប្បុរសជនជនជាតិជប៉ុនដែលរស់នៅក្នុងប្រទេសកម្ពុជាក៏បានជួយឧបត្ថម្ភ និងបរិច្ចាគជាសំបុត្រយន្តហោះចំនួន ១លើកទៀត ដើម្បីឲ្យ លោក គូបូតា បានវិលត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញ។

ការផ្សាយពាណិជ្ជកម្ម

រួមសេចក្ដីមក យ៉ាងហោចណាស់ក៏មានការជួយឧបត្ថម្ភ និងបរិច្ចាគសរុបចំនួន ២លើក ក្នុងការទិញសំបុត្រយន្តហោះ ដើម្បីឲ្យ លោក គូបូតា បានវិលត្រឡប់ទៅប្រទេសជប៉ុនវិញ។ លើសពីនេះទៅទៀត លោក គូបូតា ក៏បានទទួលការឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុផ្សេងទៀតផងដែរ។

Screen Shot 2021 02 20 At 2.36.11 PM

ការផ្សាយពាណិជ្ជកម្ម

រូបលោក គូបូតា ផ្ទាល់ក៏បានបញ្ជាក់យ៉ាងច្បាស់លាស់ថា រូបលោកពិតជាបានទទួលការឧបត្ថម្ភគាំទ្រនានាពីខាងស្ថានទូត។ ព័ត៌មានទាំងនេះ យើងខ្ញុំបានទទួលពីរូបលោក គូបូតា ហ្គែន ដោយផ្ទាល់ តាមរយៈការសាកសួរអំពីអង្គហេតុ និងរឿងរាវពិតរបស់សាមីខ្លួនលោក គូបូតា ដោយការសាកសួរនេះធ្វើឡើងដោយសមាគមជនជាតិជប៉ុននៅកម្ពុជា រួមជាមួយវត្តមាននៃមេធាវីដែលជាទីប្រឹក្សានៃសមាគមជនជាតិជប៉ុននៅកម្ពុជា។

បច្ចុប្បន្ន លោក គូបូតា កំពុងស្ថិតក្រោមការឃុំខ្លួនរបស់ប៉ូលីស។ ទោះជាយ៉ាងណាក៏ដោយ រូបលោកនឹងត្រូវនិរទេសវិលត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញ នៅពេលដែលការរៀបចំចាំបាច់នានាសម្រាប់ការចាកចេញពីប្រទេសកម្ពុជាត្រូវបានបញ្ចប់រួចរាល់សព្វគ្រប់។ គួរបញ្ជាក់ថា សំបុត្រយន្តហោះលើកនេះក៏នឹងត្រូវបានបរិច្ចាគដោយប្រជាជនជប៉ុនផងដែរ។

ការផ្សាយពាណិជ្ជកម្ម

148828998_5040639822675127_5623725640850442599_o

ខ្លឹមសារនៃអត្ថបទ និងមតិយោបល់ដែលបានលើកឡើងថា ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហគមន៍ជនជាតិជប៉ុនដែលកំពុងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាមិនបានជួយឧបត្ថម្ភ និងគាំទ្រដល់លោក គូបូតា ហ្គែន ដែលកំពុងប្រឈមមុខនឹងភាពខ្វះខាត គឺជារឿងដែលប្រាសចាកពីការពិត។

ការផ្សាយពាណិជ្ជកម្ម

យើងខ្ញុំ សូមសម្ដែងនូវអំណរគុណជាអនេកប្បការ និងសូមខន្តីអភ័យទោសផងដែរ ចំពោះប្រជាជនកម្ពុជាជាច្រើនដែលមានការព្រួយបារម្ភ។ ជាមួយគ្នានេះផងដែរ យើងខ្ញុំស្នើសុំឲ្យមានការកែតម្រូវរាល់ខ្លឹមសារអកុសលដែលអាចធ្វើឱ្យប៉ះពាល់ដល់កេរិ៍្តឈ្មោះរបស់ប្រជាជាតិជប៉ុនទាំងមូល។

ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១
ប្រធានសមាគមជនជាតិជប៉ុននៅកម្ពុជា លោក កូអ៊ិជិ តាគូម៉ា
លោក សុក ខែមបណ្ឌិត ជំនួយការ និងតំណាងប្រធាន លោក កូអ៊ិជិ តាគូម៉ា

ការផ្សាយពាណិជ្ជកម្ម

149665173_5040639619341814_5226834337465782121_o

記事及びその引用コメント等で書かれている内容に、事実と異なる点がありますので、該当記事の訂正をお願いします。

ការផ្សាយពាណិជ្ជកម្ម

貴社の記事で取り上げられた日本国籍のクボタ・ゲンさんは、日本の弟さんからの送金を受けた大使館による代理購入が1回、カンボジアに住む日本人からの寄贈が1回と、少なくとも2回は日本帰国の為の航空券を寄与されているほか、その他の金銭の支援も受けたことが確認されています。

また、クボタさんご本人も、大使館からは様々な支援をいただいたとご自身で言われています。 これらの情報は、日本人会顧問弁護士同席のもと、カンボジア日本人会が自ら、クボタ・ゲンさんご本人から聞き取りしたものです。

ការផ្សាយពាណិជ្ជកម្ម

また、クボタ氏は現在警察に勾留中ですが、国外退去の準備が整い次第、日本に強制帰国の予定です。今回の航空券についても、在留邦人が寄贈を準備しています。

在カンボジア日本国大使館やカンボジア在住の日本人コミュニティが、困窮した彼に支援を行わなかったというのは、事実に反する内容です。

心配いただいている多くのカンボジアの皆様にお詫びと感謝をお伝えすると共に、日本人の評判を落とす残念な記載について、事実関係をもとに訂正されるよう求めます。

2021年2月20日 カンボジア日本人会 会長 小市琢磨
代理として アシスタント ソク ケムバンディット

There are some differences in the contents written in the articles and its quoted comments, etc., which uploaded through some social medias and some electronic newspapers, so please correct the relevant articles.

Mr. Kubota Gen, a Japanese national in your article, an air ticket has been purchased by the embassy once after receiving a remittance from his Japanese brother, and other once donated by a Japanese resident who is living in Cambodia, at least two total grants were made to purchase air tickets for Mr. Kubota to return to Japan. In addition, Mr. Kubota also received other financial support.

Furthermore, Mr. Kubota himself is said to have received various supports from the embassy. This information was obtained by the Japanese Association of Cambodia from Mr. Kubota Gen himself in the presence of a corporate lawyer of the Japanese Association of Cambodia.

It is contrary to the fact or reality that the Embassy of Japan in the Kingdom Cambodia and the Japanese community living in Cambodia did not support him in need and trouble.

Mr. Kubota is currently under detention by the police. However, he will be forced to return to Japan as soon as the necessary preparation to leave the country is completed. The air ticket will also be donated by Japanese residents.

We would like to express our apologies and gratitude to the many people of Cambodia who are worried about this matter, and also ask for corrections to the unfortunate contents which can damage the reputation of the Japanese community as a whole.

February 20th, 2021
President of the Japanese Association of Cambodia, Mr. Takuma Koichi
Assistant Sok Khembandith, a Proxy to Mr. Takuma Koichi

ការផ្សាយពាណិជ្ជកម្ម