Wisdoms

T
សង្គម

ជ្រើសរើស​រូបភាព​ថ្ងៃ​រះ​មួយ ដែល​វា​ជា​ពន្លឺ​បង្ហាញ​ថា​នឹង​មាន​អ្វី​កើត​ឡើង​លើ​ជីវិត​អ្នក​នៅ​ពេល​ខាង​មុខ

នៅ​ក្នុង​រូបភាព​ថ្ងៃ​រះ​ទាំង ៦ ដូច​បង្ហាញ​ខាង​លើ តើ​អ្នក​ពេញ​ចិត្ត​រូបភាព​ណា​មួយ​ជាង​គេ? ពន្លឺ​ព្រះ​អាទិត្យ​ដែល​រះ​ចេញ​មក គឺ​ជា​ពន្លឺ​ដែល​នឹង​បង្ហាញ​ថា​អ្វី​ត្រៀម​កើត​ឡើង​ក្នុង​ជីវិត​របស់​អ្នក​នៅ​ពេល​ខាង​មុខ៖ ថ្ងៃរះ​ទី ១ ការ​ពិត​ដែល​អ្នក​បាន​ជ្រើសរើស​រូបភាព​ទី ១ នេះ អាច​បង្ហាញ​ថា អ្នក​កំពុង​ត្រូវ​ការ​សេរីភាព ដោយ​ចង់​ដក​ខ្លួន​ចេញ​ពី​ភាព​នឿយហត់ ភាព​អ៊ូអរ​ក្នុង​ទីក្រុង​មួយ​រយៈ។ អ្នក​មាន​អារម្មណ៍​ចង់​ទៅ​រក​កន្លែង​ស្ងប់ស្ងាត់​មួយ​រយៈ ដើម្បី​ប៉ះប៉ូវ​សន្តិភាព​ផ្លូវ​ចិត្ត។ បើ​មិន​មាន​ការ​រាំងស្ទះ​អ្វី​ទេ អ្នក​អាច​នឹង​ទៅ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​កន្លែង​ណា​មួយ​ក្នុង​ពេល​ឆាប់ៗ​នេះ។ ថ្ងៃរះ​ទី ២ ជីវិត​របស់​អ្នក​នឹង​មាន​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ ដែល​វា​រង់ចាំ​រយៈ​ពេល​យូរ​មក​ហើយ ទើប​នឹង​សម្រេច​មក​ត្រៀម​កើត​ឡើង​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។ ការ​ផ្លាស់ប្តូរ​នោះ មាន​ទាំង​ភាព​វិជ្ជមាន និង​អវិជ្ជមាន ហើយ​ខ្លះ​ក៏​ជា​រឿង​ភ្ញាក់ផ្អើល​សម្រាប់​ជីវិត​ឯកជន​របស់​អ្នក​ផង​ដែរ។ បើ​ជួប​រឿង​ល្អ ក៏​កុំ​ភ្លេច​ទាញ​យក​ឱកាស​នោះ​កែច្នៃ​ជីវិត​ឲ្យ​បាន​ល្អ​ប្រសើរ​ច្រើន​ផង។ ថ្ងៃរះ​ទី​ ៣…

Tt
សង្គម

ជ្រើសរើស​ស្លាប​បក្សី​មួយ ដើម្បី​ទទួល​បាន​សារ​ណែនាំ​ដ៏​ល្អ​បំផុត​សម្រាប់​ជីវិត​អ្នក

ក្នុង​រូបភាព​នៃ​ស្លាប​បក្សី​ទាំង ៣ ខាង​លើ​នេះ តើ​អ្នក​ពេញ​ចិត្ត​រូបភាព​ណា​មួយ​ជាង​គេ? តាម​រយៈ​ការ​ជ្រើសរើស​មួយ​របស់​អ្នក នឹង​អាច​ទទួល​បាន​សារ​ណែនាំ​ដ៏​ល្អ​បំផុត​សម្រាប់​ជីវិត៖ ស្លាប​បក្សី​ទី ១ ដោយ​សារ​តែ​ភាព​ភ័យខ្លាច​របស់​អ្នក ជា​រឿយៗ​បាន​បំផ្លាញ​នូវ​ឱកាស​ល្អ​ជា​ច្រើន និង​ពេលវេលា​រីករាយ​ដែល​គួរ​តែ​មាន​ជា​ច្រើន​លើក​ច្រើន​សារ។ ជាង​នេះ​ឱកាស​នៃ​ការ​អភិវឌ្ឍ​ខ្លួន​នានា ក៏​ត្រូវ​បាន​រសាត់​បាត់​ទៅ​ ដោយសារ​តែ​អ្នក​ចេះ​តែ​ខ្លាច​នេះ ខ្លាច​នោះ ខ្លាច​ថា​ខ្លួន​ឯង​ធ្វើ​មិន​បាន ខ្លាច​ថា​ត្រូវ​មាត់​អ្នក​ដទៃ តាម​ពិត​អ្នក​ត្រូវ​ចាំ​ថា គ្មាន​នរណា​ដែល​ចេះ​គ្រប់​យ៉ាង​នោះ​ទេ ហើយ​គ្មាន​បុគ្គល​ជោគជ័យ​ណា​ដែល​មិន​ធ្លាប់​ឆ្លងកាត់​ការ​ស្តីបន្ទោស​នោះ​ដែរ ចូរ​កុំ​ភ្លេច ហើយ​ប្រឈម​នឹង​វា​ទើប​ជា​រឿង​ល្អ។ ស្លាប​បក្សី​ទី​ ២ ពេល​ខ្លះ​ដោយ​សារ​អារម្មណ៍​របស់​អ្នក​គិត​ខ្លាំង​ពេក ចេះ​តែ​ឃាត់ឃាំង​មិន​ឲ្យ​នរណា​ម្នាក់​ធ្វើ​បែប​នេះ ធ្វើ​បែប​នោះ រហូត​ដល់​គេ​មាន​អារម្មណ៍​នឿយណាយ​នឹង​អ្នក។ ​ជា​សារ​ណែនាំ​បើ​ទោះ​បី​អ្នក​ចង់​ឃើញ​គេ​ល្អ ឃើញ​គេ​បាន​សុខ ប៉ុន្តែ​ក្នុង​ស្ថានភាព​ខ្លះ​អ្នក​ត្រូវ​តែ​បើក​ចិត្ត​ឲ្យ​ទូលាយ ដើម្បី​អនុញ្ញាត​ឲ្យ​គេ​មាន​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង…

6
គ្រួសារ

នៅពេលដែលមានស្នេ.ហាពិតបុរសតែងតែខ្លា.ចក្នុងរឿងទាំង ៤ នេះកើតឡើង

នៅពេលដែលមានស្នេហាកាន់តែជ្រៅ បុរសក៏នឹងកាន់តែទន់ខ្សោយ។ វាមិនមែនដោយសារតែភាពទន់ខ្សោយនោះទេ ប៉ុន្តែវាគ្រាន់តែដោយសារតែមានការភ័យខ្លាចក្នុងរឿងជាច្រើននៅខាងក្នុងតែប៉ុណ្ណោះ។ ស្ត្រីតែងតែសួរខ្លួនឯងរាប់រយសំណួរ នៅពេលពួកគេធ្លាក់ក្នុងអន្លង់ស្នេហ៍។ ម្នាក់ក្នុងចំនោមពួកគេ គឺ “គាត់ស្មោះត្រង់នឹងខ្ញុំដែរឬអត់”? ជំនួសឱ្យការរង់ចាំពេលវេលាឆ្លើយសំនួរសង្កេត អ្នកអាចរកឃើញចម្លើយសម្រាប់ខ្លួនអ្នកភ្លាមៗ។ ប្រសិនបើបុរសដែលនៅក្បែរអ្នក ជារឿយៗប្រឈមមុខនឹងការភ័យខ្លាចទាំង ៣ ខាងក្រោមនេះ បង្ហាញថាគាត់ស្រឡាញ់អ្នកច្រើនជាងខ្លួនគាត់។ ១. ខ្លាចអ្នកខឹង មានតែអ្នកដែលស្រឡាញ់ និងខ្វល់ពីអារម្មណ៍របស់គ្នាទៅវិញទៅមកពិតប្រាកដ ដែលជារង្វាស់នៃអារម្មណ៍ផ្ទាល់ខ្លួន។ ប្រសិនបើអ្នកសប្បាយចិត្តពួកគេសប្បាយប្រសិនបើអ្នកសោកសៅពួកគេក៏សោកសៅដែរហើយប្រសិនបើអ្នកឈឺចាប់ពួកគេក៏ឈឺចាប់ដូចអ្នកដែរ។ ដោយសារតែខ្ញុំចង់ឃើញស្នាមញញឹមនៅលើបបូរមាត់ខ្ញុំគ្រប់ពេលខ្ញុំខ្លាចធ្វើឱ្យអ្នកខឹង។ ម្យ៉ាងទៀត ដោយសារគាត់ខ្លាចអ្នកខឹង គាត់នឹងធ្វើអ្វីគ្រប់យ៉ាងដែលគាត់អាចធ្វើបានដើម្បីផ្គាប់ចិត្តអ្នក។ វាជារឿងដែលមិននឹកស្មានដល់ ដែលនឹងមានបុរសម្នាក់ សុខចិត្តឱនលំទោនចំពោះអ្នក នេះក៏ព្រោះតែគាត់ស្រឡាញ់ះអ្នកខ្លាំង។ ២. ខ្លាចមិនអាចទាក់ទងអ្នកបាន…

6
សង្គម

កាយវិការទាំង ៨ ដែលបង្ហាញច្បាស់ៗថាបុរសម្នាក់នោះមានស្នេហាពិតចំពោះអ្នក

កាយវិការទាំង ៨ ដែលបង្ហាញច្បាស់ៗថាបុរសម្នាក់នោះមានស្នេហាពិតចំពោះអ្នក មានវិធីជាច្រើនដើម្បីបង្ហាញពីសេចក្ដីស្រឡាញ់ ហើយតាមរយៈវិធីទាំងនេះ យើងក៏អាចរៀនអំពីអារម្មណ៍របស់អ្នកដទៃចំពោះយើងបានដែរ។ ជាពិសេសសម្រាប់បុរសដែលស្រលាញ់អ្នកដោយស្មោះ នឹងមានការបង្ហាញដូចខាងក្រោមនេះ។ ១. ស្តាប់រាល់ពាក្យសម្ដីរបស់អ្នក សម្រាប់បុរស ពួកគេតែងតែចំណាយពេលវេលា និងការខំប្រឹងប្រែងយ៉ាងខ្លាំង ទៅលើអ្វីដែលខ្លួនស្រលាញ់។ ដោយក្តីស្រលាញ់ផងដែរ ប្រសិនបើពួកគេពិតជាស្រលាញ់នារីម្នាក់ពិត គាត់ប្រាកដជាចំណាយពេលច្រើនជាមួយនាង។ ជាពិសេសអាចអង្គុយស្ងៀម និងស្តាប់រឿងរ៉ាវរបស់នាង ទាំងដែលចំពោះមនុស្សប្រុសខ្លះ ច្បាស់ជាមិនខ្វល់បែបនេះឡើយ។ ដូច្នេះគាត់មិនត្រឹមតែស្តាប់ប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏អាចចូលរួមក្នុងសាច់រឿងក្នុងនាមជាមិត្តពិត និងអាចផ្តល់ដំបូន្មានដល់អ្នកផងដែរ។ ២. សុខចិត្តប្រកែកជាមួយអ្នក ក្នុងរឿងស្នេហា ពេលខ្លះការឈ្លោះប្រកែកគ្នា មិនបង្ហាញពីទំនាក់ទំនងដែលកាន់តែយ៉ាប់យ៉ឺននោះទេ ប៉ុន្តែការឈ្លោះប្រកែកគ្នា គឺជាមធ្យោបាយមួយសម្រាប់មនុស្សពីរនាក់ ដែលអាចបង្កើនការយល់ពីគ្នាកាន់តែប្រសើរ…

7
សង្គម

កំហុសទាំង ១០ របស់មនុស្សប្រុស ដែលធ្វើឱ្យមនុស្សស្រីអស់ចិត្ត និងមានអារម្មណ៍ធុញទ្រាន់ ហើយចង់ចាកចេញ

សេចក្តីស្រឡាញ់មិនស្ថិតស្ថេរជារៀងរហូតនោះទេ។ ប្រសិនបើថ្ងៃណាមួយប្តី ឬប្រពន្ធអ្នកផ្លាស់ប្តូរច្បាស់ជាមានហេតុផលអ្វីមួយហើយ។ ដោយសារតែបុរសសាងឱ្យមានកំហុស ដែលធ្វើឱ្យស្ត្រីមិនស្រួលក្នុងចិត្ត ប៉ុន្តែពេលខ្លះពួកគេមិនបានកត់សម្គាល់ដឹងបានឡើយ។ ទោះយ៉ាងណាក៏ដោយ កុំដោយសារតែគិតថា នាងស្រឡាញ់អ្នក គិតថានាងនឹងមិនចាកចេញពីអ្នកឱ្យសោះ។ ប្រសិនបើអ្នកផ្តល់ឱ្យនាងនូវអារម្មណ៍មិនមានសុវត្ថិភាព ឬអ្នកតែងតែមានអារម្មណ៍អវិជ្ជមាន ធ្វើឱ្យនាងទើសចិត្ត នោះច្បាស់ណាស់ថា នាងនឹងផ្លាស់ប្តូរមិនខាន។ ដូច្នេះទាំងអស់ដែលនៅខាងក្រោមនេះ នឹងធ្វើឱ្យនាងចាកចេញពីអ្នកនៅថ្ងៃណាមួយ។ ១. នាងមានអារម្មណ៍ថាមិនអាចពឹងផ្អែកលើអ្នកបាន មិនថាស្ត្រីមានភាពរឹងមាំ ឬបុគ្គលិកលក្ខណៈខ្លាំងក្លាយ៉ាងណាក៏ដោយ នាងក៏មានពេលខ្សោយ និងត្រូវការស្មាដើម្បីទ្រទ្រង់ខ្លួនដែរ។ ដូចជាពេលដ៏សាមញ្ញ គឺនៅពេលនាងឈឺ នាងត្រូវការឱ្យអ្នកនៅទីនោះជាមួយនាង ប៉ុន្តែអ្នកមានហេតុផលជាច្រើនដើម្បីបដិសេធ។ ហេតុនោះហើយ ដែលធ្វើឱ្យស្ត្រីមានអារម្មណ៍ថានាងពិតជាមិនទុកចិត្តបុរសក្បែរនាងទេ។ ដូច្នេះនៅពេលក្រោយ នាងនឹងមានអារម្មណ៍ស្រងាកចិត្ត គិតកាន់តែច្រើន…

AFC Women’s Asian Cup India 2022™
កីទ្បា

កីឡដ្ឋាន៣ AFC ជ្រើសរើស​យក​ធ្វើ​ជា​ម្ចាស់​ផ្ទះប្រកួតពាន AFC Women’s Asian Cup 2022

នៅសល់តែ ១០ ខែទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ AFC Women’s Asian Cup នឹង​ចូល​មក​ដល់ ខណៈ​ដែល AFC បាន​បង្ហាញទីក្រុងនិងកីឡដ្ឋាននានាសម្រាប់​ធ្វើ​ម្ចាស់​ផ្ទះការប្រកួតដែល​នឹង​មក​ដល់​ឆ្នាំ ២០២២ ។ ទីក្រុង និងកីឡដ្ឋានចំនួន ៣ ត្រូវបានជ្រើសរើសដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ី និង AFC Women’s Asian Cup India ២០២២ Committee គណៈកម្មាធិការរៀបចំការ​ប្រកួតកីឡាបាល់ក្នុងស្រុក (LOC) កាលពីថ្ងៃសុក្រ។ ក្រុមជម្រើស​ជាតិ​បួនដែលបានទទួលសិទ្ធិចូលរួមការប្រកួតនេះ រហូតមកដល់ពេលនេះរួមជាមួយម្ចាស់ផ្ទះឥណ្ឌា ក្រុមការពារតំណែងជើងឯកជប៉ុន…

P=84966
សង្គម

មនុស្សស្រី ៥ ប្រភេទនេះហើយ បុរសឃើញសុខចិត្តចៀសចេញឆ្ងាយ មិនចង់បានជាគូជីវិតជាដាច់ខាត

កុំថាតែមនុស្សស្រី​ ដែលរសើដៃគូជីវិត ព្រោះខ្លាចរៀបការជាមួយនឹងមនុស្សខុស។ តែជាក់ស្ដែង សម្រាប់បុរសមួយចំនួន ក៏គាត់ត្រូវការជ្រើសរើសប្រពន្ធខ្លាំងណាស់ដែរ មិនមែនឱ្យតែមនុស្សប្រុស សុទ្ធតែចង់បានប្រពន្ធស្អាត រាងឡូយ នោះឡើយ។ ដូច្នេះខាងក្រោមនេះ បង្ហាញថា មនុស្សស្រីទាំង៥ប្រភេទ ដែលមនុស្សប្រុសខ្លាច មិនចង់ជួប ក៏មិនចង់បាននាងជាគូជីវិតនោះដែរ បើទោះបីជានាងមានរូបសម្រស់ស្រស់ស្អាត ឆ្លាត ពូកែធ្វើការ រកលុយ ឬក៏ជាកូនអ្នកមានប៉ុនណាក៏ដោយ។ ១. ស្ត្រីដែលមានគំនិតអាក្រក់ បុរសខ្លាចបំផុតចំពោះស្ត្រីដែលមិនចេះនិយាយស្ដីឱ្យល្អ ឬពីរោះ ជាហេតុដែលធ្វើឱ្យគាត់ កាន់តែមិនចង់និយាយរកនាងឡើយ។ ពីព្រោះលក្ខណៈរបស់មនុស្សស្រីបែបនេះបង្ហាញពីលក្ខណៈនៃការនិយាយ និងកម្រិនៃការយល់ដឹងក្នុងការនិយាយផងដែរ។ ពាក្យល្អ ៗ តែងតែងាយយល់ចិត្តជាងការជេរប្រមាថ…

Man Uyd XI
កីទ្បា

ប្រសិន​បើ Man Utd រើស​កីឡាករមានតម្លៃខ្លួន​ខ្ពស់​ជាង​គេ​ប្រចាំក្លិបដាក់ក្នុងជម្រើស១១នាក់ដំបូង ចេញ​ក្បួនលេង​យ៉ាងម៉េច?

កីឡាករ​ក្នុង​បញ្ជី​ឈុតធំ​របស់​បិសាចក្រហម Manchester United មាន​២៩​នាក់ ប៉ុន្តែ​បើជ្រើសរើសកីាករមាន​តម្លៃខ្លួន​ថ្លៃ​ជាង​គេ​របស់​ក្លិប​រៀប​ជា១១នាក់​ដំបូង​នឹង​បាត់​កីឡាករសំខាន់​មួយ​ចំនួន​របស់​លោក​ Ole ដែលប្រើ​ប្រាស់​ក្នុងក្បួន​លេង​របស់​គាត់។ អ្នក​ជំនាញ​របស់​វេបសាយ Transfermarkt កាល​ពី​ថ្មីៗ​នេះ​បាន​បន្ទាន់សម័យកាលតម្លៃខ្លួនកីឡាករ​សម្រាប់រដូវ​កាល​២០២០/២០២១ ដែលជិតនិង​បញ្ចប់​រដូវ​កាល​ហើយ​នោះ។ ពេល​នេះ​កីឡាករ​ទាំងអស់​របស់​ Manchester United មាន​តម្លៃ៥២៤លានអឺរ៉ូ​ ខណៈ​ដែល Bruno Fernandes នៅ​តែ​ជាកីឡាករថ្លៃ​ជាងគេបំផុតរបស់​ក្លិបគឺ​ដល់​ទៅ​៩០លាន​អឺរ៉ូឯណោះ។ ប៉ុន្តែ​បើ​រើ​សយក​កីឡាករ​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេបំផុត​១១​នាក់​របស់​ក្លិប​មក​រៀប​ជា​ជម្រើស១១នាក់លើ​ទីលាន​យើង​នឹង​បាត់​កីឡាករមួយចំនួនដូចជា Dean Henderson, Luke Shaw, Eric Bailly, Scott McTominay និង Fred។ នេះ​គឺ​ជា​បញ្ជី​១១នាក់​របស់ Man…

P=84950
សង្គម

៤​ ចំណុចដាស់តឿនដល់មនុស្សស្រី ដើម្បីថែរក្សាជីវិតអាពាហ៍ពិពាហ៍ឱ្យបានល្អប្រសើរ និងមានក្ដីសុខសុភមង្គល

មិនថាទំនាក់ទំនងល្អប៉ុនណាក៏ដោយ ស្រឡាញ់ដៃគូប៉ុនណា ឬគាត់ស្រឡាញ់អ្នកខ្លាំងកម្រិតណាក៏ដោយ សូមចងចាំថា ជីវិតគូ ក៏ត្រូវការចំណុចរក្សាគម្លាតរវាងគ្នា ជាពិសេសគឺ មានរឿងខ្លះដែលអ្នកទាំងពីរ ត្រូវតែចេះគោរពចំពោះគ្នា ដាច់ខាតកុំសួរនាំច្រើន នាំឱ្យជីវិតគូជួបបញ្ហារកាំរកូស។ យ៉ាងណាមិញ ខាងក្រោមនេះ គឺជាចំណុចដាស់តឿន៤ចំណុច ទុកសម្រាប់ចែកជូនមនុស្សស្រីជាពិសេស ដើម្បីដឹងអំពីបញ្ហាក្នុងជីវិតគូ និងគួរចៀសវាង កុំប្រើប្រាស់ពាក្យសម្ដី ឬទង្វើណាមួយជាមួយដៃគូជាដាច់ខាត។ ១. កុំសួរអំពីអារម្មណ៍ចំពោះអតីតកាលរបស់គេ ការប្រចណ្ឌ ហួងហែងអាចជួយឱ្យមានទំនាក់ទំនងល្អ ប៉ុន្តែស្ត្រីឆ្លាតនឹង មិនប្រចណ្ឌដៃគូជាមួយនឹងអតីតកាលរបស់នាងឡើយ។ នៅពេលអ្នកសួរគាត់ដោយចេតនា អំពីទំនាក់ទំនងក្នុងពេលអតីតរបស់គាត់ ប៉ុន្តែគាត់បែរជាមិនឆ្លើយ អ្នកនឹងមានការចង់ដឹងចង់ឃើញ និងកាន់តែរំខានដល់គាត់ ប៉ុន្តែប្រសិនបើគាត់ឆ្លើយ អ្នកទាំងពីរនឹងមិនស្រួល…

6
សង្គម

បញ្ហាចម្បងទាំង៣ចំណុច ដែលអ្នកមិនគិតមុនពេលរៀបការ តែអាចនឹងបែកបាក់គ្រួសារ ដោយសារតែចំណុចទាំង៣នេះ ទៅថ្ងៃក្រោយ

មានគូស្នេហ៍ខ្លះ ស្រឡាញ់គ្នាខ្លាំងពេលនៅជាសង្សារ ក៏មិនដែលគិតអំពីបញ្ហាណាមួយដែរ ជាពិសេសគឺ រឿងលុយកាក់ ឬបញ្ហាគ្រួសាររបស់ដៃគូុ។ តែយ៉ាងណាមិញ តទៅ២ ៣ឆ្នាំខាងមុខទៀត ជីវិតគូអាចនឹងរកាំរកូស ព្រោះតែបញ្ហាទាំង៣ចំណុចខាងក្រោមនេះ ដែលជាចំណុចអ្នកមិនគិតគូរ ពេលដែលស្រឡាញ់គ្នា និងមុនពេលរៀបការ។ ១. សាវតាគ្រួសារ តាមពិត នៅតែមានគូស្នេហ៍មួយចំនួន ទោះបីជាមានភាពខុសគ្នាខ្លាំងក្នុងប្រវត្តិគ្រួសារក៏ដោយ ក៏ពួកគេនៅតែរស់នៅជាមួយគ្នា រៀបការនឹងគ្នាដដែល។ ទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាករណីបុគ្គល ហើយជារឿយៗពួកគេត្រូវចំណាយពេលច្រើនក្នុងការផ្សះផ្សាអ្វីៗគ្រប់យ៉ាង ដើម្បីរក្សាអាពាហ៍ពិពាហ៍ប្រកបដោយសុភមង្គល។ ចាស់ៗពីមុនច្រើនតែគិតថា ការសាងជីវិតគូ ឬគ្រួសារ មិនត្រឹមតែទាក់ទងនឹងអ្នកមាន និងអ្នកក្រប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺ ភាពស្រដៀងគ្នានៃវប្បធម៌…

ណេតូ
កីទ្បា

Man Utd នឹង​ប្រើ​ប្រាស់ឥទ្ធិពល​កីឡាករម្នាក់​នេះអន្ទងយកPedro Neto ពី Wolves

Bruno Fernandes នឹង​ក្លាយជាគោលដៅរបស់ Man Utd ក្នុង​ការ​បញ្ចុះបញ្ចូល Pedro Neto ឲ្យ​ចាកចេញ​ពី Wolves ប្រសិនបើ Man United ចង់​បាន​កីឡាករ​សញ្ជាតិ​ព៍័រទុយហ្គាល់រូបនេះ ​មក​លេង​នៅ Old Trafford រដូវកាល​ក្រោយនេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី Football Insider ។ ក្លិបយក្ស​ក្នុង​ Premier League មួយ​នេះ​នៅ​តែ​តាម​ដាន​ខ្សែ​ប្រយុទ្ធជំនាញជើងឆ្វេងរូបនេះ ខណៈ​ដែល​ពួក​គេ​មាន​គម្រោង​ចង់​បានខ្សែ​ប្រយុទ្ធដែល​អាចលេង​បាន​ច្រើន​តំណែង​​នៅ​រដូវ​កាល​ក្រោយ។​ប្រភព​ជិត​ស្និទ​ពី United បាន​ប្រាប់​វេបសាយ Football Insider ថា​ក្លិប​ជឿ​ថា​មិត្តរួម​ក្រុមជម្រើស​ជាតិ​ព័រទុយហ្គាល់របស់ Neto…

Ryu Hirose
កីទ្បា

ប្រវត្តិ(ក្រៅផ្លូវការ)របស់​គ្រូបង្វឹក​ថ្មី​ជម្រើស​ជាតិ​កម្ពុជា​ Ryu Hirose

សហព័ន្ធកីឡាបាល់ទាត់​កម្ពុជាបាន​ប្រកាស​កាល​ពី​ព្រឹកមិញ​នេះ អំពី​បុគ្គលថ្មី​ដែល​នឹង​មក​កាន់​តំណែងគ្រូបង្គោលជម្រើស​ជាតិ​កម្ពុជា​ជំនួស​លោក  Felix Dalmas ខណៈ​លោក​ឈ្មោះ​ Ryu Hirose សញ្ជាតិ​ជប៉ុន​ហើយ​មាន​បទពិសោធន៍​ជោគជាំខាងបច្ចេកទេសបាល់ទាត់សម័យទំនើប។ មែន​ទែន​ទៅ! ប្រវត្តិការងាររបស់​លោក​មិន​សូវ​បាន​ប្រភព​បញ្ជាក់ឲ្យ​បាន​ច្បាស់​លាស់​នោះ​ទេ ខណៈដែល FFC ក៏​មិន​ទាន់​បាន​បង្ហាញ​អំពី​បទពិសោធន៍​របស់​លោក។ បែបណាក្ដី! Knongsrok Sport បាន​ស្រាវជ្រាវ​ហើយ​រក​ឃើញប្រវត្តិការងាររបស់​លោក ដែល​ធ្លាប់​កាន់​តំណែង​ជាគ្រូបង្គោលយុវជន របស់ក្លិប Guangzhou R&F F.C នៅលីគចិនពីឆ្នាំ ២០១៦ ដល់ ២០២០។ តាមជីវប្រវត្តិដែល​លោកសរសេឹរក្នុងបណ្ដាញសង្គម linkedin លោកជាអតីតខ្សែបម្រើនៅក្លិប Fujita នៃប្រទេសជប៉ុន ហើយលោកមានបទពិសោធន៍បង្វឹក…

៣
ប្លែកៗ

ជ្រើសរើសរូបមួយសន្លឹក ដើម្បីដឹងពីផ្លូវទំនាក់ទំនងបច្ចុប្បន្នរបស់អ្នក និងជីវិតស្នេហានាពេលអនាគត

តាមរយៈសន្លឹកកាតមួយសន្លឹកដែលអ្នកបានជ្រើសរើស វានឹងអាចបង្ហាញពីផ្លូវនៃទំនាក់ទំនងក្នុងពេលបច្ចុប្បន្នសម្រាប់អ្នក និងជីវិតស្នេហានាពេលអនាគតផងដែរ។ 1. កាតសន្លឹកទី 1 បើអ្នកជ្រើសរើសយកកាតសន្លឹកទី 1 នោះបង្ហាញថា អ្នកគួរតែត្រៀម និងការពារខ្លួនឯងឱ្យបានល្អ ព្រោះក្នុងខណៈពេលនេះ អ្នកអាចនឹងមានបញ្ហាដែលកំពុងតែចូលមក។ ប្រសិនបើបញ្ហាកើតចេញពីអតីតកាល អ្នកត្រូវតែគិតឱ្យបានច្បាស់ ហើយប្រកាន់ជំហររបស់អ្នកឱ្យនឹងធឹង ទោះបីអ្នកនឿយហត់ ឬលំបាកក៏ដោយ យ៉ាងណា អ្នកត្រូវរក្សាលំនឹង ហើយដោះស្រាយវាម្ដងឱ្យអស់ដាច់ស្រេច កុំឱ្យជាប់ទាក់ទិនទៅណាវែងឆ្ងាយទៀត។ យ៉ាងណាមិញ អ្នកត្រូវតែតស៊ូ អត់ធ្មត់ឱ្យបានខ្លាំងបន្តិច ដ្បិតថាក្នុងពេលនេះ ជីវិតអ្នកអាចនឹងត្រូវលំបាក នឿយហត់ ជួបរឿងស្មុគស្មាញជាច្រើន ក៏អ្នកត្រូវតែតាំងជំហ រក្សាលំនឹង រឹងមាំ…

Premier League
កីទ្បា

ដឹងកាលបរិច្ឆេទ Premier League រដូវកាល​ថ្មី​លេង​ហើយ

កាលបរិច្ឆេទចាប់​ផ្ដើម​និងបញ្ចប់​សម្រាប់​ពានរង្វាន់ Premier League រដូវកាល​ក្រោយបាន​បង្ហាញឲ្យ​ដឹង​ហើយ​ខណៈ​ដែល​ថ្ងៃ​បើកឆាក​គឺ​១៥ខែសីហាឆ្នាំ២០២១ ហើយ​ការ​ប្រកួត​ទាំងអស់​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​២២​ឧសភាឆ្នាំ២០២២។ បន្ទាប់ពីយុទ្ធនាការមានការរអាក់រអួលនៅឆ្នាំ ២០២០-២១ ដោយសារតែការរីករាលដាលនៃការឆ្លងវីរុសកូវីដ១៩  លីគនឹងបង្ហាញថាពេលវេលានឹងវិលទៅរកការចាប់ផ្តើមធម្មតាវិញនៅសប្តាហ៍ទី ២ នៃខែសីហា។ រដូវកាលក្រោយនឹងបញ្ចប់នៅថ្ងៃទី ២២ ខែឧសភាឆ្នាំ ២០២២ ដោយរាល់ការប្រកួតទាំង ១០ នឹងចាប់ផ្តើមក្នុងពេលដំណាលគ្នាតែម្ដង។          

T
សង្គម

ជ្រើសរើស​សត្វ​ទីទុយ​មួយ ដើម្បី​លាត​ត្រដាង​នូវ​និស្ស័យ​ពី​កំណើត​របស់​អ្នក

តាម​រយៈ​រូបភាព​ដ៏​សាមញ្ញ​មួយ​នេះ សូម​អ្នក​ធ្វើ​ការ​ជ្រើសរើស​មួយ ដោយ​វា​នឹង​អាច​បង្ហាញ​នូវ​ចំណុច​ជា​ច្រើន​អំពី​អ្នក។ ក្រោយ​ជ្រើសរើស​ហើយ សូម​ផ្ទៀងផ្ទាត់​ចម្លើយ​ដូច​ខាង​ក្រោម៖ សត្វ​ទីទុយ​ទី ១ អ្នក​ជា​មនុស្ស​ដែល​មាន​ភាព​រឹងមាំ ហើយ​អាច​យក​ឈ្នះ​ឬ​ជម្នះ​បញ្ហា​ណា​មួយ​ដោយ​មាន​ភាព​ងាយស្រួល​ជាង​អ្នក​ដទៃ។ សំបក​ក្រៅ​មើល​ទៅ​មិន​ជា​ខ្លាំង​ទេ តែ​ការ​ពិត​អ្នក​ជា​មនុស្ស​ល្អិតល្អន់​ខ្លាំង​ណាស់ ហើយ​ធ្វើ​ការងារ​អ្វី​គឺ​រមែង​ចង់​បាន​លទ្ធផល​ល្អ​ឥត​ខ្ចោះ។ បើ​ទោះ​បី​ជា​ពេល​ខ្លះ​អ្នក​មាន​ការ​បាក់​ទឹកចិត្ត តែ​អ្នក​តែងតែ​អាច​ដាស់តឿន​ខ្លួន​ឯង​ឲ្យ​បន្ត​ទៅ​មុខ​ទៀត​រហូត​ដល់​អាច​សម្រេច​នូវ​គោលដៅ។ សត្វ​ទីទុយ​ទី ២ សមត្ថភាព​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ឯង គឺ​ជា​ចំណុច​ខ្លាំង​មួយ​របស់​អ្នក ដោយ​មិន​ចាំ​បាច់​មាន​នរណា​មក​ប្រាប់ មក​ណែនាំ​អ្នក​ច្រើន​នោះ​ទេ តែ​ខ្លួន​ឯង​បង្រៀន​ខ្លួន​ឯង ខ្លួន​ឯង​ជំរុញ​ខ្លួន​គឺ​ជា​អំណោយទាន​ដែល​ធម្មជាតិ​ផ្តល់​ឲ្យ។ អ្នក​ជា​មនុស្ស​ស្ងៀមស្ងាត់​មិន​សូវ​ចូលចិត្ត​មាន​គ្នា​ច្រើន​ទេ យ៉ាង​ណា​បើ​ក្នុង​ទំនាក់ទំនង​ស្នេហា ពេល​មាន​ដៃ​គូ​ហើយ ម្នាក់​នោះ​គឺ​រមែង​យល់​ពី​អ្នក​ខ្លាំង​ណាស់ ហើយ​រាល់​ការ​សម្រេច​ចិត្ត​របស់​អ្នក គេ​ច្រើន​តែ​ឯកភាព​និង​នៅ​ចាំ​លើក​ទឹក​ចិត្ត​អ្នក​ពី​ក្រោយ។ សត្វ​ទីទុយ​ទី ៣ អ្នក​ពូកែ​លើ​ផ្នែក​ទំនាក់ទំនង​ជាមួយ​សហគ្រិនភាព ហើយ​អាច​យល់​ច្បាស់​ពី​ផែនការណ៍​និង​គម្រោង​ផ្សេងៗ​ដោយ​ងាយ​និង​រហ័ស។…

Ttt
សង្គម

ត្រូវ​ប្រយ័ត្ន! នេះ​អាការៈ​ទាំង ៧ បង្ហាញ​ថា​អ្នក​មាន​ជំងឺ​ខ្សោយ​បេះដូង ហើយ​នេះ​វិធី​បញ្ចៀស

ជំងឺ​ខ្សោយ​បេះដូង មិនមែន​ជា​រឿង​លេងសើច​គិត​ថា​មិន​អី​នោះ​ទេ ព្រោះ​វា​អាច​គំរាមកំហែង​ដល់​អាយុ​ជីវិត បើ​អ្នក​មិន​បាន​យក​ចិត្ត​ទុក​ដាក់ ហើយ​យល់ដឹង​ពី​ជំងឺ​មួយ​នេះ​ច្បាស់។ ខាង​ក្រោម​យើង​បង្ហាញ​ពី​រោគសញ្ញា​នៃ​ជំងឺ​ខ្សោយ​បេះដូង​ទាំង ៧ ចំណុច និង​វិធី​នៃ​ការ​ការពារ​កុំ​ឲ្យ​កើត​មាន​ជំងឺ​នេះ។ តាម​ការ​ណែនាំ​ពី​វេជ្ជបណ្ឌិត Pradub Sukhum នៅ​ឯ​មន្ទីរ​ពេទ្យ​ទីក្រុង​បាងកក ប្រទេស​ថៃ បាន​ពន្យល់​នៅ​ចំណុច​មួយ​ចំនួន អាច​បង្ហាញ​ថា​អ្នក​មាន​ជំងឺ​ខ្សោយ​បេះដូង៖ ឆាប់​អស់​កម្លាំង និង​ហត់នឿយ​លឿន ការ​ដក​ដង្ហើម​ប្រព្រឹត្តិ​ទៅ​មិន​បាន​ល្អ ជា​ពិសេស​កំឡុង​ពេល​ធ្វើ​លំហាត់​ប្រាណ ពិបាក​ដក​ដង្ហើម​នៅ​ពេល​ទម្រេត​ខ្នង ភ្ញាក់​នៅ​ពាក់​កណ្តាល​យប់​ដោយ​សារ​ការ​ក្អក ឬ​ពិបាក​ដក​ដង្ហើម ជើង ក​ជើង ប្រអប់​ជើង ឬ​ខ្លួន​ប្រាណ​មាន​ឡើង​ហើម ឧស្សាហ៍​វិល​មុខ​ញឹកញាប់ ទៅ​បន្ទប់​ទឹក​ញឹកញាប់​នៅ​ពេល​យប់ វិធី​បញ្ចៀស​កុំ​ឲ្យ​មាន​ជំងឺ​ខ្សោយ​បេះដូង ឬ​ទប់​ស្កាត់​កុំ​ឲ្យ​ធ្ងន់ធ្ងរ អ្នក​ត្រូវ​អនុវត្ត​ដូច​ខាង​ក្រោម៖…

Ggg
សុខភាព

ចង់​បាន​អាយុ​វែង ចូរ​បន្ទោបង់​ជា​ប្រចាំ ២ ពេលនេះរៀងរាល់ថ្ងៃ គឺល្អបំផុតចំពោះសុខភាព

ការ​បន្ទោបង់​គឺ​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​ល្អ ជួយ​ឲ្យ​រាងកាយ​មនុស្ស​មិន​សូវ​ផ្ទុក​ជាតិ​ពុល និង​ជួយ​ឲ្យ​មាន​អាយុ​វែង។ ប៉ុន្តែ​អ្នក​ក៏​គួរ​តែ​បន្ទោបង់​ឲ្យ​ត្រូវ​ទៅ​តាម​ពេលវេលា​ជា​ទម្លាប់ ដែល​នោះ​អាច​ជួយ​បាន​ច្រើន​បំផុត។ Knongsrok ណែនាំ​ឲ្យ​អ្នក​បន្ទោបង់ ២ លើក/ថ្ងៃ ជា​ប្រចាំ ហើយ​កំណត់​តាម​ពេលវេលា​ដូច​ខាង​ក្រោម៖ ១) នៅ​ពេល​ព្រឹក​បន្ទាប់​ពី​ភ្ញាក់​ពី​គេង ក្រោយ​ពី​ការ​គេង​អស់​មួយ​យប់​របស់​យើង ពេល​ងើប​មក​ចូរ​ទទួល​ទាន​ទឹក​ក្តៅ​អុនៗ​មួយ​កែវ ដោយ​វា​នឹង​ជួយ​បំពេញ​បន្ថែម​ជាតិ​ទឹក​ក្នុង​ខ្លួន និង​ជួយ​ឲ្យ​ពោះវៀន​ធ្វើ​ការ​បាន​ស្រួល​ផង​ដែរ។ រាល់​អាហារ​ដែល​យើង​បាន​ទទួល​ទាន​ពី​ថ្ងៃ​មុន នឹង​ត្រូវ​រំលាយ មិន​ថា​ជាតិ​ពុល ឬ​កាក​សំណល់​មិន​ល្អ​នានា ដោយ​វា​នឹង​ធ្លាក់​ទៅ​អស់ ក្រោយ​ពេល​យើង​បន្ទោបង់​នា​ពេល​ព្រឹក​ព្រលឹម​នេះ។ បែប​នេះ​វា​នឹង​ជួយ​ឲ្យ​រាងកាយ​របស់​យើង​នៅ​ថ្ងៃ​ថ្មី មាន​សុខភាព​ល្អ ហើយ​មិន​ងាយ​មាន​ជំងឺ​មក​បៀតបៀន​នោះ​ឡើយ។ ២) ក្រោយ​បរិភោគ​អាហារ​ពេល​ល្ងាច​រួច​ប្រហែល ៣០ នាទី បើ​អាច​ធ្វើ​បាន​មួយ​ដង​ទៀត​ក្រោយ​បរិភោគ​អាហារ​ពេល​ល្ងាច​រួច​ប្រមាណ ៣០…

Untitled 1
សង្គម

ជ្រើសរើស​រូបភាព​មួយ ដើម្បី​ដឹង​ថា​តើ​អ្នក​នឹង​ក្លាយ​ជា​អ្នក​ដឹកនាំ​ប្រភេទ​ណា?

ដើម្បី​ជោគជ័យ និង​ក្លាយ​ជា​អ្នក​ដឹកនាំ​ម្នាក់ គឺ​មិន​រុញរា​នោះ​ទេ​ក្នុង​ការ​ប្រឈម​មុខ​នូវ​ទំនួល​ខុស​ត្រូវ​ទាំង​ឡាយ ព្រោះ​នេះ​ជា​ចំណុច​ខ្លាំង​ដើម្បី​អូសទាញ​ឲ្យ​មាន​មនុស្ស​រត់​មក​ក្បែរ​អ្នក និង​ស្ថិត​ក្រោម​ការ​បង្គាប់បញ្ជា​បង្ហាញ​ផ្លូវ​ដោយ​អ្នក។ បើ​ក្នុង​កិច្ច​ការងារ​ឬ​អាជីវកម្ម​ណា​មួយ ឲ្យ​អ្នក​ដើរ​តួ​ជា​អ្នក​ដឹកនាំ តើ​អ្នក​នឹង​ក្លាយ​ជា​ដឹកនាំ​ប្រភេទ​ណា? តាម​រយៈ​ការ​ជ្រើសរើស​រូបភាព​មួយ​នៅ​ខាង​ក្រោម យើង​អាច​បង្ហាញ​ច្បាស់​ពី​ភាព​ខ្លាំង​របស់​អ្នក​បាន៖ រូបភាព​ទី ១ អ្នក​គឺ​ជា​អ្នក​ដឹកនាំ​ដែល​មាន​អំណាច អំណោយ​ទាន​ពី​ធម្មជាតិ តែ​វា​ជា​អំណាច​ត្រជាក់ ពោរពេញ​ដោយ​ភាព​ឈ្លាសវៃ និង​សប្បុរស។ អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​លើ​រឿងរ៉ាវ​អ្វី​មួយ ដោយ​មិន​បង្អង់​យូរ​នោះ​ទេ ហើយ​អ្នក​ចូលចិត្ត​ការ​ប្រកួតប្រជែង។ មនុស្ស​ជា​ច្រើន​គេ​ជឿ​អ្នក គោរព​ឲ្យ​តម្លៃ​អ្នក ព្រោះ​អ្នក​មាន​អំណាច​ដែល​អាច​ជំរុញ​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ឈាន​ទៅ​ដល់​គោលដៅ។ សូម្បី​តែ​ក្នុង​ស្ថានភាព​ខ្លះ រឿង​នោះ​ដែល​សឹង​តែ​មិន​អាច​ទៅ​រួច​ផង តែ​បើ​មាន​អ្នក​ជា​អ្នកដឹកនាំ គឺ​វា​អាច​ជោគជ័យ​ដល់ ១២០ ភាគរយ​ក៏​មាន ឲ្យ​តែ​អ្នក​ព្រម​ទទួល​យក​ការ​ប្រកួតប្រជែង​នោះ។ រូបភាព​ទី ២…

Tt
សង្គម

សកម្មភាព​ទាំង ៦ ដែល​បុរស​ភាគ​ច្រើន​គិត​ខុស ហើយ​យល់​ច្រឡំ​ថា​ស្រីៗ​បើក​ភ្លើង​ខៀវ

តើ​បែប​ណា ទើប​អ្នក​ដឹង​ថា មាន​មនុស្ស​ស្រី​ម្នាក់​គេ​ស្រលាញ់​អ្នក ឬ​បើក​ភ្លើង​ខៀវ​ឲ្យ​អ្នក? មនុស្ស​ប្រុស​ភាគ​ច្រើន​បាន​យល់​ឃើញ​ខុស ហើយ​ច្រឡំ​និង​គិត​តែ​ម្នាក់​ឯង​ថា ម្នាក់​ស្រី​នោះ​ស្រលាញ់​ខ្លួន ដោយ​ពួក​គេ​មើល​ទៅ​តាម​សកម្មភាព​ជិតស្និទ្ធ​មួយ​ចំនួន។ ខាង​ក្រោម​ជា​សកម្មភាព​ទាំង ៦ ដែល​មនុស្ស​ស្រី​ធ្វើ​មក​លើ​អ្នក តែ​មិន​ប្រាកដ​ថា​គេ​ស្រលាញ់​អ្នក​នោះ​ទេ ហើយ​ឈប់​យល់​ច្រឡំ​ត​ទៅ​ទៀត៖ ៦) កាន់​ដៃ​អ្នក មិន​ប្រាកដ​ថា​គេ​កាន់​ដៃ​អ្នក មាន​ន័យ​ថា គេ​ស្រលាញ់​អ្នក​នោះ​ទេ ផ្ទុយ​ទៅ​វិញ​មក​ពី​ពេល​ខ្លះ​គេ​ជា​មនុស្ស​លេង​ច្រើន ហើយ​យល់​ថា​អ្នក​ប្រៀប​ដូច​ជា​មិត្ត​ជិតស្និទ្ធ​នឹង​គេ ទើប​គេ​មិន​អៀន​នឹង​កាន់​ដៃ​អ្នក។ មនុស្ស​ស្រី​ខ្លះ បើ​ស្រលាញ់​បុរស​ណា​ម្នាក់ គឺ​មិន​ហ៊ាន​កាន់​ដៃ​គេ​ទៅ​វិញ​ទេ។ ៥) កៀកកើយ​ស្មា ដូច​បញ្ជាក់​ពី​ខាង​លើ​អ៊ីចឹង ដើរ​ជាមួយ​គ្នា​ស្និទ្ធ​ពេក យូរ​ទៅ​ប្រើ​អារម្មណ៍​ដូច​ជា​បងប្អូន រហូត​ដល់​ពេល​ខ្លះ​មាន​ទាំង​កៀក​ស្មា ឬ​គេង​លើ​ស្មា​អ្នក​ទៀត​ក៏​មាន។ ប៉ុន្តែ​សួរ​ឲ្យ​ស៊ីជម្រៅ​ទៅ…

Dancing Queen
ប្លែកៗ

ក្មេងប្រុសនីហ្សេរីយ៉ាម្នាក់ទទួលបានអាហារូបករណ៍ បន្ទាប់ពីបានរាំក្រោមភ្លៀងធ្លាក់ ក្រោយវីដេអូនោះមានអ្នកមើលច្រើនខ្លាំង

ក្មេងប្រុសអាយុ ១១ឆ្នាំម្នាក់ មកពីប្រទេសនីហ្សេរីយ៉ាបានឈ្នះអាហារូបករណ៍ពី Ballet Theater នៅញូវយ៉កប្រទេសអាមេរិក។ គាត់ត្រូវបានគេទទួលស្គាល់ពីវីដេអូរបស់គាត់ នៃការរាំដោយជើងទទេរនៅក្នុងពេលភ្លៀង។ វីដេអូមានគេមើល និងចែករំលែកជាច្រើន ហើយបានទៅដល់ដៃមនុស្សដ៏ត្រឹមត្រូវ។ Anthony Mmesoma Madu ជាក្មេងប្រុសអាយុ ១១ឆ្នាំ មកពីប្រទេសនីហ្សេរីយ៉ា ដែលបានឈ្នះអាហារូបករណ៍ទៅសាលារបាំ នៅញូវយ៉កដ៏ល្បីល្បាញមួយ។ គាត់មានចំណង់ចំណូលចិត្តចំពោះការរាំណាស់ ដែលគាត់បានយកឈ្នះបេះដូងរបស់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក។ ក្មេងប្រុសដែលមានទេពកោសល្យម្នាក់នេះ​មានគេស្គាល់ច្រើន នៅពេលដែលរបាំរបស់គាត់ត្រូវបានថត និងផ្សព្វផ្សាយនៅលើបណ្តាញសង្គម។ វីដេអូនេះបានចេញនៅលើ Instagram ក្នុង ខែមិថុនាឆ្នាំ២០២០ ។ ចាប់តាំងពីពេលនោះមកមនុស្សច្រើនជាង ៣៤៥ ០០០…

23 Year Old Mother Of 11 Wants To Have Another 100 Children To Form The Worlds Largest Family
ប្លែកៗ

ម្តាយអាយុ២៣ឆ្នាំមានកូន១១នាក់ ហើយមានបំណង់ចង់មានកូន ១០០នាក់ ដើម្បីក្លាយជា “គ្រួសារដែលធំជាងគេលើពិភពលោក”

ត្រីរុស្ស៊ីម្នាក់បានប្រកាសថានាងចង់មានកូន ១០០នាក់។ នាងឈ្មោះគ្រីស្ទីណាអូហ្សាទឺក(Christina Ozturk) អាយុ ២៣ឆ្នាំ ហើយរហូតមកដល់ពេលនេះ នាងមានកូន ១១នាក់ហើយ។ ការមានកូនក្រោយៗទៀតក្នុងរយៈពេល ២០ឆ្នាំខាងមុខ នាងចង់បានដោយមានគេពពោះជំនួសផង នាងខ្លួនឯងផង។ នាងមានប្តីឈ្មោះហ្គាលីបអូហ្សុត(Galip Ozturk) គាត់ចង់បានកូនមួយរយនាក់។ ពួកគេមានបំណងចង់ក្លាយជាគ្រួសារធំបំផុតនៅលើពិភពលោក។ គ្រីស្ទីណា(Christina) បានផ្តល់កំណើតឱ្យកូនដំបូងរបស់នាង នៅមុនពេលនាងបានជួបហ្គាលីបម្ល៉េះ។ កូនៗ១០នាក់ទៀត គឺជាមួយ កាលីប(Galip) ហើយបច្ចុប្បន្នពួកគេរស់នៅក្នុងរដ្ឋចចជៀ(Georgia)។ នៅក្នុងប្រទេសនេះការមានកូនតាមរយៈការពពោះជំនួស គឺស្របច្បាប់។ តើអ្នកដឹងទេថា ការពពោះជំនួស គឺជាអ្វី? ការដាក់មេជីវិតញី និងមេជីវិតឈ្មោលឱ្យមានទំនាក់ទំនងជាមួយគ្នា ហើយដាក់ចូលទៅក្នុងខ្លួនរបស់ស្ត្រីស្ម័គ្រចិត្តម្នាក់…