
រំភើបឡើងស្រក់ទឹកភ្នែក! កីឡាការិនីម្នាក់សុខចិត្តចូលនិវត្តន៍ពីបាល់ទាត់ទាំងដើម្បីមើលថែមិត្តប្រុសកើតមហារីកខួរក្បាល
ក្នុងកីឡារកម្រមាននរណាម្នាក់បញ្ចប់អាជីពដូចជារឿងព្រេងនិទានឬរឿងប្រលោមលោកបែប Happy Ending ណាស់ ប៉ុន្តែកីឡាការិនី Rhali Dobson ទទួលបានលើសពីការស្រមៃរបស់នាងទៅទៀត។ បន្ទាប់ពីស៊ុតបញ្ចូលទីគ្រាប់បើកឆាកអំឡុងការប្រកួតក្នុងលីគនារីអូស្រ្តាលី ដែលក្លិប Melbourne City ឈ្នះលើក្រុម Perth Glory ២ទល់១ កីឡាការិនី Dobson កាលពីប៉ុន្មាននាទីមុននេះបានប្រកាសថាថ្ងៃនេះគឺជារដូវកាលចុងក្រោយសម្រាប់នាងហើយ នាងបាត់រត់ទៅអបអរជាមួយមិត្តភ័ត្រនិងក្រុមគ្រួសារបស់នាង។ លើសពីនេះទៅទៀតនោះ! គេស្មានថា នាងរត់ទៅអបអរបែបបុកបង្គោលជ្រុងដូច Tim Cahillធ្លាប់ធ្វើ ប៉ុន្តែនាងបាត់រត់ទៅជិតមិត្តប្រុសរបស់នាងឈ្មោះ Matt។ អ្វីដែលកើតឡើងគឺនាងមិនដែលគិតនោះទេ Matt បានលុយជង្គង់ហើយស្នើសុំនាងចូលនិវត្តន៍ដើម្បីរៀបការជាមួយគាត់។ នាងបានឆ្លើយយល់ព្រម ពីព្រោះកាលពីថ្មីៗនេះនាងមានស្នើសុំ…




















