Wisdoms

3
ប្លែកៗ

តើកំហុសអ្វីខ្លះ ដែលអ្នកបានធ្វើឱ្យខ្លួនឯង ត្រូវបាត់បង់តម្លៃនៃខ្លួនឯង?

តើជើងណាដែលអ្នកចូលចិត្តជាងគេ? ជ្រើសរើសជើងមួយ នឹងអាចដឹងថា តើអ្វីដែលជាកំហុសឆ្គងអ្នកបានសាងឡើង ធ្វើឱ្យបាត់បង់តម្លៃនៃគុណភាពខ្លួនអ្នក? A. ជើងគូ A អ្នកជាមនុស្សដែលមិនចេះខ្វល់ខ្វាយ និងមានភាពរួសរាយរាក់ទាក់ អ្នកតែងតែមានភាពស្និទ្ធស្នាលចំពោះមិត្តភក្តិនៅជុំវិញ ហើយត្រូវបានមនុស្សគ្រប់គ្នាស្រលាញ់ចូលចិត្តអ្នកជាខ្លាង។ ប៉ុន្តែនៅកន្លែងធ្វើការ អ្នកមានលក្ខណៈក្អេងក្អាងបន្តិចហើយ អំនួត ដូចជាមនុស្សដែលមិនមានចំណេះដឹង និងគ្មានជំនាញអ្វីទាល់តែសោះ។ ដូច្នេះហើយ ដែលអ្នកធ្វើឱ្យអ្នកជុំវិញ មិនពេញចិត្តនឹងអ្នក។ លើសពីនេះ ដោយសារតែបុគ្គលិកលក្ខណៈរឹងរូស និងត្រង់ជ្រុលខ្លាំងពេករបស់អ្នក ក៏ងាយនឹងមានទំនាស់ជាមួយអ្នកដែលធ្វើការជាមួយអ្នកដែរ។ នៅពេលដែលមានការងារសំខាន់អ្វីមួយ អ្នកមិនសូវជាផ្ដោតអារម្មណ៍ធ្វើទេ។ ផ្ទុយទៅវិញ ចំពោះរឿងខ្លះ អ្នកគ្មានសូម្បីតែទំនុកចិត្តក្នុងការសម្រេចកិច្ចការងារនោះ។ ​ B. ជើងគូ…

3
ប្លែកៗ

ប្រវែងនៃម្រាមដៃ អាចទស្សន៍ទាយអំពីនិស្ស័យ និងបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗ

គ្រាន់តែសង្កេតមើលលើប្រវែងនៃម្រាមដៃ ក៏អាចមើលដឹងពីនិស្ស័យ និងអត្តចរិត បុគ្គលិកលក្ខណៈរបស់បុគ្គលម្នាក់នោះបានយ៉ាងច្បាស់ដែរ។ ១. ម្រាមដៃចង្អុល ខ្លីជាងម្រាមនាងដៃ មនុស្សដែលមានម្រាមដៃនាង វែងជាងម្រាមដៃចង្អុល បង្ហាញថាពួកគេច្រើនតែមានភាពទាក់ទាញ គួរឱ្យស្រលាញ់ និងលក្ខណៈរីករាយច្រើន។ មនុស្សនេះក៏មានជំនាញក្នុងផ្នែកទំនាក់ទំនងល្អផងដែរ ហើយដឹងពីរបៀបដើម្បីទទួលបានការចាប់អារម្មណ៍ពីមនុស្សេជុំវិញខ្លួន។ លើសពីនេះ គេក៏ជាប្រភេទមនុស្សដែលមានឆន្ទៈក្នុងការប្រថុយប្រថាន ដូច្នេះជាញឹកញាប់ក៏រមែងទទួលបានជោគជ័យ។ ប្រសិនបើមានអ្វីមួយខុសប្រក្រតី មនុស្សម្នាក់ទៀតនឹងមិនធ្លាក់ទឹកចិត្តដោយការច្នៃប្រឌិត។ នេះជាមូលហេតុ ដែលមនុស្សទាំងនេះច្រើនតែពូកែធ្វើអ្វីដែលពួកគេជ្រើសរើស។ គាត់កំណត់គោលដៅខ្ពស់ និងទទួលបានលទ្ធផលខ្ពស់។ មនុស្សមួយចំនួនអាចមើលឃើញថា ក្រុមមនុស្សប្រភេទនេះ ហាក់មានការបំពានលើអ្នកដទៃ ប៉ុន្តែនេះមិនមានន័យថាធម្មជាតិរបស់ពួកគេអាក្រក់ទេ។ វាគ្រាន់តែថាគូប្រជែងហាក់ដូចជាមិនមានឥរិយាបទដោយសន្តិភាពតែប៉ុណ្ណោះ។ ២. ម្រាមដៃចង្អុលវែងជាងម្រាមនាងដៃ ប្រសិនបើមនុស្សមានម្រាមដៃនាងខ្លីជាងម្រាមដៃចង្អុល វាមានន័យថា…

3
សម្រង់

តើស្ត្រីរូបនេះ បានបង្រៀនអ្វីខ្លះដល់អ្នក?

1-សូមកុំប្រៀបធៀប ហើយបាក់ទឹកចិត្ត ដោយសារតែការព្យាយាមកំណត់តាមស្ដង់ដានណាម្នាក់ ព្រោះមនុស្សយើងគ្រប់គ្នា សុទ្ធតែមានភាពស្រស់ស្អាត និងស្តង់ដារៀងខ្លួន។ 2-ឈប់ភ័យខ្លាច ហើយបិទបាំងភាពជាខ្លួនឯង ដោយគ្រាន់តែការយល់ឃើញពីមនុស្សមួយក្រុម។ មិនថាអ្នកខ្មៅឬស ឬនៅក្នុងភេទមួយណាក៏ដោយ ក៏អ្នកនៅតែជាអ្នក ហើយនោះ គឺគ្មានកំហុសឡើយ។ អ្នកនៅតែទទួលបាននូវការស្វាគមន៍ និងតម្លៃនៅក្នុងនាមជាខ្លួនឯង។ 3- សូមស្គាល់ខ្លួនឯងឱ្យច្បាស់ ហើយជឿជាក់លើអ្វីដែលខ្លួនឯងមាន ព្រោះជំនឿចិត្តដ៏ត្រឹមត្រូវមួយ គួបផ្សំនឹងកាលដែលមិនបោះបង់ នោះវានឹងជម្រុញឱ្យអ្នកសម្រេចនូវរឿងដ៏អស្ចារ្យជាច្រើននៅក្នុងជីវិត។ 4-មានត្រឹមតែសម្រស់ អ្នកនឹងមិនអាចក្លាយជាស្ដេចស្រីបានទេ តែត្រូវគួបផ្សំនឹងសមត្ថភាព ចរិយាសម្បត្តិ ចំណេះដឹង ទេពកោសល្យក្នុងការនិយាយស្ដី សិល្ប:បញ្ចុះបញ្ចូល រួមទាំងការប្រើប្រាស់ភាសាល្អផង ។ ហេតុនេះ…

Sffs
សង្គម

ជ្រើសរើស​កូន​ឆ្កែ​មួយ ដើម្បី​បង្ហាញ​ថា​ពេល​ណា​ បំណង​ប្រាថ្នា​របស់​អ្នក​នឹង​ក្លាយ​ជា​ការ​ពិត

តាម​រយៈ​ការ​តេស្ត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​សាមញ្ញ​មួយ​នេះ អាច​បង្ហាញ​ពី​បំណង​ប្រាថ្នា​របស់​អ្នក ថា​នឹង​អាច​ក្លាយ​ជា​ការ​ពិត​នៅ​ពេល​ណា។ ក្នុង​ចំណោម​កូន​ឆ្កែ​ទាំង ៥ ក្បាល ចូរ​អ្នក​ធ្វើ​ការ​ជ្រើសរើស​មួយ ហើយ​សូម​ផ្ទៀងផ្ទាត់​ចម្លើយ​នៅ​ខាង​ក្រោម៖ កូន​ឆ្កែ​ទី ១ សំណាង​គឺ​នៅ​ក្បែរ​អ្នក​ហើយ ដោយ​កាលៈទេសៈ​នេះ​អ្នក​គួរ​ឆ្លៀត​ពេល​សម្រាក​បន្តិច ព្រោះ​មួយ​រយៈ​ចុងក្រោយ​នេះ​អ្នក​បាន​ខិតខំ​ខ្លាំង​ណាស់​ហើយ ដែល​បាន​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ហត់នឿយ​និង​ស្រ្តេស​ខ្លាំង។ ចូរ​សម្រាក​បន្តិច សំណាង​នឹង​ឈាន​ចូល​មក​ដល់​ក្នុង​ជីវិត​អ្នក​នៅ​រយៈ​ពេល​ដ៏​ខ្លី។ កូន​ឆ្កែ​ទី ២ បំណង​ប្រាថ្នា​ដែល​អ្នក​បាន​ប៉ង នឹង​អាច​ក្លាយ​ជា​ការ​ពិត​ក្នុង​ចន្លោះ​ពេល​មួយ​ឆ្នាំ តែ​វា​ក៏​ស៊ីសង​ទៅ​លើ​អ្នក​ដែរ។ សូម​កុំ​ខ្ជះខ្ជាយ​ពេលវេលា​និង​ថាមពល​របស់​អ្នក​ជាមួយ​មនុស្ស​ដែល​ឥត​តម្លៃ ហើយ​ចូរ​បោះបង់​ពួក​គេ នោះ​ជោគវាសនា​នឹង​ជួយ​សម្រេច​ពី​បំណង​ប្រាថ្នា​របស់​អ្នក​ឲ្យ​ឆាប់​កើត​ឡើង ដូច​ទៅ​អ្វី​ដែល​អ្នក​សក្ដិសម​នឹង​ទទួល​បាន។ កូន​ឆ្កែ​ទី ៣ បំណង​ប្រាថ្នា​របស់​អ្នក​នឹង​ក្លាយ​ជា​ការ​ពិត ប៉ុន្តែ​លទ្ធផល​ខ្លះ​វា​នឹង​បង្ហាញ​មក​លើស​ពី​ការ​រំពឹង​ទុក​របស់​អ្នក​ទៅ​ទៀត។ ចូរ​រក្សា​ភាព​ស្ងប់ស្ងាត់ ហើយ​រឿង​ល្អ​ប្រសើរ​ជា​ច្រើន​នឹង​ឈាន​ចូល​មក​ដល់…

T
សង្គម

ជីវិត​អ្នក​ពេល​នេះ​លំបាក​ហើយ! ជ្រើសរើស​សារ​មួយ ដើម្បី​ទទួល​បាន​សារ​ណែនាំ​ដ៏​ល្អ​បំផុត

អ្នក​បាន​ឆ្លងកាត់​នូវ​រឿងរ៉ាវ​លំបាក​ជា​ច្រើន​នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ ពេល​ខ្លះ​សឹង​តែ​អស់​កម្លាំង​លែង​ចង់​ក្រោក​បន្ត​ទៅ​មុខ​ទៀត។ ជាមួយ​អត្ថបទ​នេះ សូម​អ្នក​ជ្រើសរើស​រូបភាព​មួយ​ក្នុង​ចំណោម​រូបភាព​ទាំង ៣ ដើម្បី​ទទួល​បាន​សារ​ដូច​ខាង​ក្រោម៖ រូបភាព​ទី ១: សត្វ​ដំរី ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​អ្នក​ហាក់​ប្រព្រឹត្តិ​ទៅ​មិន​បាន​ល្អ មិន​ថា​តែ​ទម្លាប់​នៃ​ការ​ចាយវាយ​លើ​ការ​ហូបចុក ​ការ​ទិញ​របស់របរ​ផ្សេងៗ ដែល​មួយ​រយៈ​នេះ​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ការ​ដាក់​វិន័យ​លើ​ខ្លួន​ឯង និង​បាត់បង់​គោលដៅ​រួម។ មួយ​ផ្សេង​ទៀត​ក្នុង​ទំនាក់ទំនង​ក៏​ដូច​គ្នា ដោយសារ​តែ​អ្នក​មាន​ការ​បន្ធូរបន្ថយ គិត​ថា​មិន​អី​ទេ ចេះ​តែ​បណ្ដែតបណ្ដោយ​ក៏​នាំ​ឲ្យ​កើត​មាន​បញ្ហា​ជា​រឿយៗ។ ចូរ​អ្នក​ចាកចេញ​ពី​ទម្លាប់​មួយ​នោះ ហើយ​ចូរ​បង្កើត​ច្បាប់វិន័យ​ច្បាស់លាស់​មួយ​សម្រាប់​ខ្លួន​ឯង និង​កំណត់​គោលដៅ​ដែល​ត្រូវ​ទៅ ហើយ​រៀន​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​ផង។ រូបភាព​ទី ២: បាត​ដៃ អ្នក​ហាក់​ដង​ខ្លួន​ចេញ​ពី​ពិភព​ខាង​ក្រៅ​ខ្លាំង​ពេក​ហើយ ការ​ដែល​រស់នៅ​ម្នាក់​ឯង មិន​សូវ​មាន​ទំនាក់ទំនង​សោះ វា​ពិត​ជា​ស្មុគស្មាញ​ខ្លាំង​ណាស់ ជា​ពិសេស​នៅ​ពេល​ជួប​បញ្ហា​ផ្សេងៗ​គឺ​ពិបាក​រក​អ្នក​ពិគ្រោះ​យោបល់។ អ្នក​ត្រូវ​ចាំ​ថា បើ​មាន​មនុស្ស​ដែល​យល់​ចិត្ត​ណា​ម្នាក់…

Coconut Benefit
ទស្សនៈ

ញាំទឹកដូងរាល់ថ្ងៃជួយរក្សាកម្រិតជាតិស្ករក្នុងឈាម ដុតជាតិខ្លាញ់ និងអត្ថប្រយោជន៍ជាច្រេីនទៀត

ផ្លែដូង គឺជាប្រភពនៃសារធាតុចិញ្ចឹមជាច្រើន ហើយយេីងអាចញាំវាជាភេសជ្ជៈ អាហារ ក៏អាចជាឱសថធម្មជាតិផងដែរ។ វាងាយនឹងរំលាយ ហេីយពោរពេញទៅដោយសារធាតុរ៉ែ និងសារធាតុចិញ្ចឹម វាព្យាបាល និងការពារស្ថានភាពសុខភាព និងជំងឺជាច្រើន។ សូមក្រឡេកមើលទៅសារធាតុចិញ្ចឹមរបស់ដូងដូចខាងក្រោម៖ ជីវជាតិពិតនៃទឹកដូង ការពោពេញទៅដោយអង់ទីអុកស៊ីដង់ វាជាអាវុធដ៏មានឥទ្ធិពលបំផុតមួយប្រឆាំងនឹងរ៉ាឌីកាល់សេរី និងជួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកផ្សេងៗជាពិសេសជំងឺមហារីកសុដន់ និងពោះវៀនធំ។ ទឹកដូងជាទឹកដែលត្រូវបានគេរកឃើញនៅខាងក្នុងដូងខ្ចីពណ៌បៃតង និងគ្មានជាតិគីមី គឺជាអង្គធាតុរាវដែលមានរសជាតិផ្អែម ដែលជាប្រភពសម្បូរទៅដោយជាតិស្ករ វីតាមីន ជាតិរ៉ែ អេឡិចត្រូលីត អង់ស៊ីម អាស៊ីដអាមីណូ និង ស៊ីតូកូស។ ម៉្យាងវិញទៀតវាមានកាឡូរីទាបណាស់មានតែ ៣៩ កាឡូរីក្នុង ១០០…

Exercises You Can Do Right In Bed
ទស្សនៈ

លំហាត់ប្រាណដុតជាតិខ្លាញ់ស្រាលៗ ចំនួន១២ ដោយមិនបាច់ទៅកន្លែងហាត់ប្រាណ

នៅពេលដែលយើងគិតអំពីការហាត់ប្រាណ យើងអាចនឹងសន្មតថាយើងត្រូវទៅកន្លែងហាត់ប្រាណ ប៉ុន្តែអ្នកអាចធ្វើលំហាត់ប្រាណស្រាលៗ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់នៅផ្ទះ ហើយរឹតតែប្រសើរជាងនេះទៅទៀតនៅក្នុងបន្ទប់គេងរបស់អ្នកផ្ទាល់ក៏បាន។ ១. លើកជើងមួយចំហៀងពត់ទៅក្រោយ(Bent leg side raises) លុត​ជង្គង់របស់អ្នករក្សាខ្នងត្រង់។ លើកជើងម្ខាងឱ្យខ្ពស់តាមដែលអ្នកអាចធ្វើបានដោយរក្សាវានៅមុំ 90°។ បន្ទាបត្រឡប់ទៅទីតាំងដើមវិញ ហើយធ្វើម្តងទៀត១០ដង។ បន្ទាប់មកធ្វើម្តងទៀតជាមួយជើងមួយចំហៀងទៀត។ ២. ដាក់ខ្លួនឱ្យត្រង់ហើយលើកជើងម្តងម្ខាង(Plank with leg lift) ចូលទៅទីតាំង push up ហើយលើកជើងម្ខាង ១វិនាទី។ បន្ទាប់មកធ្វើដូចគ្នាសំរាប់ជើងម្ខាងទៀត។ ៣. Glute bridge ដាក់ខ្នងរបស់អ្នកឱ្យរាប់ស្មើនឹងគូទ។ ស្ថិតក្នុងជំហរនេះហើយបន្តឹងលើកគូទលើងយឺតៗ…

Rohn 3 Money Habits
ទស្សនៈ

ទម្លាប់ចាយលុយបីយ៉ាងរបស់អ្នកមានខុសពីអ្នកក្រ

នេះគឺជាគំនិតដ៏ល្អមួយ។ ហេតុអ្វីបានជាយើងមិនធ្វើការពេញម៉ោង ហេីយប្រេីពេលក្រៅម៉ោងរបស់អ្នកសំរាប់បង្កេីតសំណាង? ហើយតេីអ្នកមានអារម្មណ៍បែបណា នៅពេលអ្នកអាចនិយាយដោយស្មោះត្រង់ថា៖ «ខ្ញុំកំពុងធ្វើការដើម្បីក្លាយជាអ្នកមាន។ ខ្ញុំមិនធ្វើការគ្រាន់តែដើម្បី បង់ការចំណាយប្រចាំថ្ងៃរបស់ខ្ញុំទេ។» នៅពេលដែលអ្នកមានគម្រោងដេីម្បីបង្កេីតទ្រព្យសម្បត្តិ អ្នកនឹងត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំង ហេីយអ្នកនឹងគេងមិនសូវស្រួលទេនៅពេលយប់។ ខ្ញុំចង់ចែករំលែករូបមន្តសាមញ្ញមួយ សម្រាប់ការបង្កើតទ្រព្យសម្បត្តិ។ នេះជាគំនិតរបស់លោក Jim Ronh អំពីរបៀបដែលប្រាក់គួរតែដាក់នៅកន្លែងណាខ្លះ។ ច្បាប់ ៧០/៣០ ចូររៀនរស់នៅជាមួយលុយ ៧០% ដែលអ្នករកបានរៀងរាល់ខែ។ លុយ៧០%នេះ គឺសំរាប់រឿងដ៏ចាំបាច់ និងវត្ថុប្រណិតមួយចំនួន ដែលអ្នកត្រូវចំណាយប្រាក់។ បន្ទាប់មក វាជាការសំខាន់ដើម្បីមើលថាតើអ្នកត្រូវបែងចែក ៣០% ដែលនៅសល់របស់អ្នករបៀបណា។ ចូរបែងចែកវាតាមវិធីដូចខាងក្រោម៖ ១. សប្បុរសធម៌…

RIP
កីទ្បា

គួរឱ្យស្តាយ! កីឡាករវ័យក្មេង​កំពុងឡើងជើងរបស់ក្លិប Hongsawadee United ក្លាយជាជនរងគ្រោះនៃរដ្ឋប្រហារក្នុងប្រទេសមីយ៉ាន់ម៉ា

កីឡាករវ័យក្មេងរបស់ Hongsawadee United បានបាត់បង់ជីវិតក្នុងរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ា។ Chit Bo Nyein វ័យ២១ឆ្នាំត្រូវ​បាន​ក្រុមទាហាន (junta forces ) បាញ់​សម្លាប់​កាល​ពី​ព្រឹកមិញ ​ខណៈពេល​ដែល​គាត់​កំពុងជួយក្រុមគ្រួសារក្នុង​ហាង​លក់តែមួយ​ក្នុង​សង្កាត់ Insein tsp, នា​ទីក្រុង Yangon។ ស្ថានភាពនយោបាយនៅមីយ៉ាន់ម៉ានៅតែបន្តយ៉ាប់យ៉ឺន បន្ទាប់ពីការដណ្តើមអំណាចរបស់នាយឧត្តមសេនីយ៍ Min Aung Hlaing​ បណ្ដាលឲ្យប្រជាជនមីយ៉ាន់ម៉ាបានចេញមកប្រឆាំងនឹងរដ្ឋប្រហារ។​នៅព្រឹកថ្ងៃសៅរ៍ទី ២៧ ខែមីនាឆ្នាំ ២០២១ថ្មីៗនេះ មានដំណឹងដ៏ក្រៀមក្រំមួយបាន​លេចលឺនៅក្នុងឧស្សាហកម្មបាល់ទាត់មីយ៉ាន់ម៉ា នៅពេលដែល Chit Bo Nyein ដែលជាប្រធានក្រុមយុវជននៃក្រុម…

Philippines Football League
កីទ្បា

Philippines Football League រដូវកាល២០២១​គ្រោង​ចាប់​ផ្ដើមពាក់កណ្ដាលខែកក្កដា

លីគបាល់ទាត់ហ្វ៊ីលីពីនដែលឧបត្ថម្ភដោយ​ក្រុមហ៊ុន  Qatar Airways គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ១៧ ខែកក្កដាឆ្នាំ ២០២១ ។ រដូវកាលឆ្នាំ ២០២១ របស់ PFL ត្រូវបានគេសន្មត់ថានឹងចាប់ផ្តើមជាមួយការប្រកួតពាន Copa Paulino Alcantara (ពានខាប់) ចាប់ពីខែមេសាដល់ខែឧសភាឆ្នាំ ២០២១ ក្រោមការ​ប្រកួត​បិទទ្វា។ ប៉ុន្តែការកើនឡើងនៃការឆ្លង COVID-១៩ជាច្រើនករណីនៅក្នុងប្រទេសជាពិសេសនៅក្នុងតំបន់រាជធានី និងតំបន់ជុំវិញការ​ប្រកួត​បានពន្យារពេលហើយ​ពាន​ខាប់បាន​លុប​ចោល២ឆ្នាំជាប់ៗគ្នា​ហើយ​តម្រូវ​ឲ្យ​ចាប់​ផ្ដើម​នៅ​រដូវ​កាល​នេះ​ឡើង​វិញ។​ក្នុងការសម្រេចលើកាលបរិច្ឆេទចាប់ផ្តើមប្រកួតថ្មី PFL ក៏បានពិចារណាលើការ​ប្រកួតក្នុងក្រុម​ជម្រើ់ស​ជាតិក្នុងឆាកអន្តរជាតិនៅខែមិថុនាឆ្នាំ ២០២១ នៅពេលដែលក្រុមជម្រើស​ជាតិចូលរួមប្រកួតក្នុងវគ្គជម្រុះ FIFA World Cup នៅប្រទេសចិន ក៏ដូចជាការប្រកួតជម្រុះពានរង្វាន់…

សាន់ម៉ារីណូ
កីទ្បា

ស្គាល់ជម្រើស​ជាតិ​សាន់ម៉ារីណូអត់? មានកីឡាករអាជីពតែ៣​នាក់ប៉ុណ្ណោះ សល់​ពី​នេះ​គឺ​អ្នក​លក់ឡាន អ្នកឌីសាញក្រាហ្វិក និងពេទ្យធ្មេញ

កាល​ពី​ម្សិលមិញ​ក្រុម​ជម្រើស​ជាតិអង់គ្លេសបាន​យក​ឈ្នះ៥​ទល់​០​លើ​ជម្រើស​ជាតិមួយ​ដែល​មាន​ចំណាត់​ថ្នាក់​ទាបជាងគេបំផុត​ក្នុង​តារាង​FIFA គឺ​ សាន់ម៉ារីណូ​ក្នុង​វគ្គ​ជម្រុះ2022 World Cup Qualifiers តំបន់អឺរ៉ុប​នៅ​កីឡដ្ឋាន​Wembley Stadium។ អ្វី​ដែល​គួរឲ្យភ្ញាក់ផ្អើលបំផុត​នោះ​គឺ​ជម្រើស​ជាតិ ​San Marino មាន​កីឡាករ​អាជីព​តែ​៣​នាក់​ប៉ុណ្ណោះហើយ​សល់​ពី​នេះ​សុទ្ធតែ​ជាកីឡាករចូលក្រៅម៉ោង។ ពួក​គេ​មួយចំនួន​គឺ​ជា​អ្នក​រចនាក្រាហ្វិក ទន្តពេទ្យ និង​សូម្បី​តែ​អ្នក​លក់ឡាន។ ខណៈដែលប្រជាជិតមួយនេះ​មាន​ប្រជាជន​តែ​៣៣០០០នាក់​ហើយ​ឈរលំដាប់​លេខ​២១០ក្នុងពិភពលោក សាន់ម៉ារីណូមាន​តែ​លីគពាក់កណ្ដាលអាជីពមួយប៉ុណ្ណោះ​ហើយ​ភាគច្រើន​ពួក​គេ​មាន​ឈ្មោះ​ក្នុង​ជម្រើស​ជាតិ។ ជាការពិតណាស់! មុន​ជួប​ជម្រើស​ជាតិ​អង់គ្លេស​ កីឡាករ​ទាំងនេះចំនួនពាក់កណ្ដាលមិន​ដែលបាន​លេង​ក្នុង​ការ​ប្រកួតប្រជែងកម្រិតខ្ពស់​ណាមួយឡើយ ហើយ​ខ្លះខានលេងបាល់២​ទៅ​៣​ខែដោយសារការ​ឆ្លងវីរុសកូវីដ១៩ ដែល​សូម្បី​តែលីគបាយបានរបស់ខ្លួន​ក៏​ត្រូវបិទដែរ។ Franco Varella គ្រូបង្វឹកជម្រើស​ជាតិ San Marino បាននិយាយថា៖“ យើងទើបតែចាប់ផ្តើមហ្វឹកហាត់កាលពីខែមុន។គុណភាពរបស់យើង​អន់ឆ្ងាយពី​កីឡាករ​លេង​នៅ​ Premier League ខ្លាំងណាស់។…

24d4c5d5 5543 4891 B99d B69f7bd1fb11
កីទ្បា

តើ​ក្លិបណា​ហ៊ានក្អកក្រោយ​ Borussia Dortmund កំណត់តម្លៃខ្លួន ​Erling Haaland ១៨០លានអឺរ៉ូ?

ដូចដែលបានរាយការណ៍ដោយកាសែតកីឡា ESPN ក្លិបយក្ស​អាល្លឺម៉ង់ Borussia Dortmund នឹងមិនអនុញ្ញាតឱ្យ Erling Haaland ចាកចេញនោះ​ទេ បើ​ក្លិប​មិន​បាន​ចំណូល ១៨០ លានអឺរ៉ូសម្រាប់​ក្លិប​ណាមួយចង់ចុះកុងត្រាយកនៅរដូវក្តៅនេះ។ កុងត្រាបច្ចុប្បន្នរបស់ Erling Haaland ជាមួយក្លឹបអាឡឺម៉ង់នឹងដំណើរការរហូតដល់ឆ្នាំ ២០២៤ ហើយមានតម្លៃផ្ដាច់កុងត្រា ៧៥ លានអឺរ៉ូដែលនឹងចូលជាធរមានចាប់ពីឆ្នាំ ២០២២ តទៅ។ បិសាចក្រហមត្រូវបានគេផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយខ្សែប្រយុទ្ធសញ្ជាតិន័រវេសរូបនេះ ហើយវាគួរឱ្យចាប់អារម្មណ៍ក្នុងការមើលថាតើក្លឹបរង់ចាំនៅឆ្នាំក្រោយ(ធ្លាក់ថ្លៃ) ឬបន្តការផ្ទេរ​យក Erling ក្នុង​តម្លៃ១៨០លានអឺរ៉ូ​នេះតែ​ម្ដង។ កីឡាករវ័យ ២០ ឆ្នាំបានស្ថិតក្នុងទម្រង់លេងដ៏ល្អបំផុតក្នុងរដូវកាលនេះដោយរកបាន ២១ គ្រាប់ក្នុងការបង្ហាញខ្លួនក្នុងក្របខ័ណ្ឌ…

3
ប្លែកៗ

តើអ្នកកើតក្នុងខែណា ដែលត្រូវធាតុជាមួយអ្នកជាងគេ?

ជ្រើសរើសផ្ទះមួយដែលអ្នកស្រឡាញ់ជាងគេ ដើម្បីដឹងថា តើមនុស្សដែលកើតក្នុងខែណា ដែលត្រូវធាតុ ស៊ីសង្វាក់ និងយល់ចិត្តអ្នកជាងគេ? A. អ្នកកើតក្នុងខែ មករា និងកុម្ភៈ អ្នកគឺជាមនុស្សដែលឆ្លាត វាងវៃ រហ័សរហួន ក៏តែងតែមានគំនិតសុទិដ្ឋិនិយមខ្លាំងចំពោះមនុស្សជុំវិញខ្លួនដែរ។ អ្នកតែងតែធ្វើឱ្យអ្នកដែលនៅក្បែរខ្លួនអ្នកមានភាពរីករាយ និងសប្បាយចិត្ត។ ប៉ុន្តែមានមនុស្សតិចណាស់ ដែលអាចដឹង និងយល់ពីចិត្តរបស់អ្នកបាន។ ជាក់ស្ដែង មានតែមនុស្សដែលកើតនៅក្នុងខែមករា ឬកុម្ភៈទេ ដែលមានភាពស្និទ្ធស្នាល និងអាចយល់ពីចិត្តអ្នកបានច្រើនបំផុត។ ដូច្នេះហើយ អ្នកគួរតែរកអ្នកដែលកើតក្នុងខែនេះនៅក្បែរ ព្រោះគេជាមនុស្សដែលពូកែស្ដាប់ និងយល់ពីអ្នកបានច្រើននបំផុត។ B. អ្នកកើតក្នុងខែ មេសា និងកក្កដា…

8d08b652b4b50f734b3302f372
សង្គម

តិចនិក ៤ នេះ ឪពុកម្ដាយ​អាច​អនុវត្ត​បាន ត្រឹម​តែ​ប៉ុន្មាន​នាទី​ធានា​កូន​តូច​នឹង​គេង​លក់​ស្កប់ស្កល់

ការ​ដែល​បំពេ​ឲ្យ​ទារក ឬ​កូន​តូចៗ​គេង​លក់ គឺ​មិន​មែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​សម្រាប់​ម្តាយឪពុក។ ដោយ​ពេល​ខ្លះ​ក្មេង​រពឹស ពួក​គេ​មិន​ចង់​គេង ហើយ​ចូលចិត្ត​លេង​ច្រើន និង​ពេល​ខ្លះ​យំ​រក​រឿង​មិន​ព្រម​ទទួល​ការ​គេង​គ្រប់គ្រាន់​ទាល់​តែ​សោះ។ មក​អាន​អត្ថបទ​នេះ​គឺ​ត្រូវ​ហើយ សម្រាប់​អាណាព្យាបាល​ដែល​ចង់​ប្រើប្រាស់​តិចនិក​ងាយៗ​ជួយ​ឲ្យ​ក្មេង​គេង​លក់​លឿន​ហើយ​ស្កប់ស្កល់ អាច​សាកល្បង​វិធី​ទាំង ៤ ដូច​ខាង​ក្រោម៖ ១) ព្យាយាម​ធ្វើ​ឲ្យ​ក្មេង​ផ្តោត​តែ​លើ​របស់​មួយ នេះ​ជា​តិចនិក​ដំបូង ដែល​ជា​ទូទៅ​ក្មេងៗ​គឺ​ច្រើន​តែ​រពឹស​ហើយ​ភ្នែក​របស់​ពួក​គេ​គឺ​ក្រវែល​មើល​របស់​ជុំវិញ​ខ្លួន​ឥត​ឈប់។ បែប​នេះ​ប្រសិន​អ្នក​អាច​ព្យាយាម​ទាញ​ឲ្យ​ក្មេង​នោះ​ចាប់​អារម្មណ៍​តែ​លើ​របស់​ម្យ៉ាង​ឬ​របស់​ណា​មួយ ហើយ​ភ្នែក​របស់​ពួក​គេ​ផ្តោត​តែ​លើ​របស់​នោះ ​ត្រឹម​តែ​ប៉ុន្មាន​នាទី​ភ្នែក​របស់​ពួក​គេ​នឹង​ចាប់​ផ្តើម​ស្រទន់ ហើយ​មាន​អារម្មណ៍​ថា​ហត់នឿយ​ចង់​បិទ​ភ្នែក​សម្រាក។ ២) យក​ដៃ​ទៅ​បាំង​មុខ​របស់​ពួក​គេ​យឺតៗ​និង​ថ្នមៗ តិចនិក​ទី​ពីរ គឺ​អ្នក​ត្រូវ​ផ្តើម​យក​ដៃ​ទៅ​បក់​ចុះ​ឡើង​ថ្នមៗ យឺតៗ ដោយ​មិន​ឲ្យ​ប៉ះ​ចំ​ផ្ទៃ​មុខ​របស់​ពួក​គេ ហើយ​សាកល្បង​ធ្វើ​បែប​នេះ​ពីរ​ទៅ​បី​ដៃ​នោះ​ពួក​គេ​នឹង​ងងុយ​គេង​ហើយ។ ៣) បី​គ្រវី​ថ្នមៗ​ឲ្យ​ពួក​គេ​គេង តិចនិក​បន្ទាប់​គឺ​បី​ពួក​គេ​ថ្នមៗ ហើយ​គ្រវី​ដូច​ជា​ការ​រំយោល​ថ្នមៗ។ ដោយ​យើង​ត្រូវ​យក​ទារក​មក​ដាក់​នៅ​លើ​ដៃ​ទាំង​សង​ខាង…

Tt
សង្គម

មនុស្ស​ប្រុស​បើ​ស្រលាញ់​អ្នក​ពិត គេ​នឹង​បង្ហាញ ៥ ចំណុច​នេះ​មក​ហើយ

ការ​ដែល​ចង់​សម្គាល់​មើល​ថា តើ​បុរស​ម្នាក់​នោះ​គ្រាន់​តែ​លេង​សើច​នឹង​យើង​ឬ ស្រលាញ់​យើង​ពិត​ប្រាកដ ជឿ​ថា​ស្រីៗ​គ្នា​យើង​ពេល​ខ្លះ​បែងចែក​មិន​ទាន់​ត្រូវ​នោះ​ទេ។ ពេល​ខ្លះ​ស្រីៗ​គិត​ខុស​តែ​ម្នាក់​ឯង ហើយ​ពេល​ខ្លះ​មើល​រំលង នាំ​ឲ្យ​មាន​ការ​សោកស្តាយ​ទៅ​ថ្ងៃ​ក្រោយ។ ក្នុង​អត្ថបទ​នេះ Knongsrok បង្ហាញ​វិធី ៥ ដើម្បី​សម្គាល់​ច្បាស់​ថា​បុរស​នោះ​ពិត​ជា​ស្រលាញ់​អ្នក​ប្រាកដ​ពិត​មែន៖ ៥) គេ​តែងតែ​នៅ​ក្បែរ​អ្នក បុរស​ដែល​ស្រលាញ់​អ្នក​ពិត ក៏​នឹង​បង្ហាញ​ទាំង​មុន​និង​ក្រោយ​នៃ​ការ​ណាត់​ជួប​ជា​លើក​ដំបូង (First Date)។ ខណៈ​ដែល​បុរស​ខ្លះ គេ​ខំ​ធ្វើ​ល្អ​ឬ​មក​ក្បែរ​យើង តែ​ពេល​គេ​ញ៉ែ​យើង​នោះ​ទេ លុះ​បាន​យើង​ក្លាយ​ជា​គូស្នេហ៍​គេ​ហើយ គេ​បែរ​ជា​ប្រើ​ចរិត លែង​សូវ​អើពើ​នឹង​យើង​ដូច​មុន ជា​ពិសេស​គឺ​ពេល​ជួប​បញ្ហា មិន​ដែល​សូវ​ឃើញ​វត្តមាន​របស់​គេ​ឡើយ។ បើ​ជួប​ប្រភេទ​នោះ គួរ​តែ​ជៀសវាង​ឲ្យ​ហើយ កុំ​ឲ្យ​ស្រក់​ទឹក​ភ្នែក​ទាន់។ ៤) និយាយ​ហើយ​ធ្វើ​បាន បុរស​ដែល​និយាយ​តែ​មាត់…

T
សង្គម

ជ្រើសរើស​ទ្វារ​មួយ ដើម្បី​ស៊ីជម្រៅ​ថា​តើ​អ្នក​កំពុង​មាន​រឿង​អ្វី​លាក់​ទុក​ក្នុង​ចិត្ត

ការ​ជ្រើសរើស​ពណ៌​នៃ​ទ្វារ​ដែល​អ្នក​ចង់​បើក​ដើម្បី​ទទួល​បាន​សារ​ក្នុង​អត្ថបទ​នេះ ក៏​អាច​លាតត្រដាង​ច្បាស់​នូវ​អារម្មណ៍​ដែល​អ្នក​កំពុង​លាក់​ទុក​ផង​ដែរ។ រវាង​ទ្វារ​ទាំង ៤ តើ​អ្នក​សម្រេច​ជ្រើសរើស​យក​ទ្វារ​ណា​មួយ? ទ្វារ​ពណ៌​ខៀវ ទ្វារ​ពណ៌​ខៀវ គឺ​តំណាង​នៅ​ភាព​ខ្មៅ​ងងឹត​ដែល​អ្នក​នៅ​តែ​ចងចាំ​ទុក​ក្នុង​ចិត្ត ហើយ​ពេល​ខ្លះ​បាន​បណ្តាល​ឲ្យ​អ្នក​ខូច​អារម្មណ៍ និង​គេង​មិន​សូវ​លក់​ស្កប់ស្កល់។ ក្នុង​រឿងរ៉ាវ​នេះ អ្នក​គួរ​តែ​សម្រេច​ចិត្ត​រៀន​កាត់​ចិត្ត​ពី​វា​ទៅ ហើយ​រៀន​បំភ្លេច​វា​ចោល​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ទ្វារ​ពណ៌​លឿងចាស់ វា​ក៏​តំណាង​នៅ​ការ​ចងចាំ​មួយ​ដែរ ប៉ុន្តែ​ជា​ការ​ចងចាំ​បែប​វិជ្ជមាន។ ជាក់ស្ដែង​ដូច​ជា​ការ​បាន​ជួប​មនុស្ស​ណា​ម្នាក់ ស្នាម​ញញឹម​របស់​នរណា​ម្នាក់ ដែល​អ្នក​មិន​អាច​បំភ្លេច​បាន ហើយ​វា​ជា​ការ​ចងចាំ​ដ៏​ល្អ​នៅ​ក្នុង​អត្ថន័យ​នៃ​ពណ៌​លឿង​មួយ​នេះ។ ទ្វារ​ពណ៌​បៃតង អ្នក​កំពុង​លាក់បាំង​ភាព​សោកសៅ​ក្នុង​ខ្លួន ​ហើយ​កំហុស​ពី​អតីតកាល​មួយ​ចំនួន​បាន​បន្ត​លងបន្លាច​អ្នក​មក​ទល់​បច្ចុប្បន្ន។ អ្នក​ត្រូវ​ចាំ​ថា គ្មាន​នរណា​ដែល​មិន​ចេះ​ខុស​នោះ​ទេ ចូរ​កុំ​មាន​វិប្បដិសារី​ចំពោះ​ខ្លួន​ឯង​ពេក​អី ហើយ​ចូរ​យក​កំហុស​នោះ​មក​រាប់​ជា​បទពិសោធន៍ និង​កែប្រែ​ទៅ​ថ្ងៃ​មុខ​វិញ​ល្អ​ជាង។ ទ្វារ​ពណ៌​ក្រហម ប្រសិន​អ្នក​បាន​ជ្រើសរើស​នូវ​ទ្វារ​ពណ៌​ក្រហម​នេះ គឺ​មាន​ន័យ​ថា អ្នក​ជា​មនុស្ស​រឹងមាំ…

T
សង្គម

ជ្រើសរើស​ដប​ថ្នាំ​វេទមន្ត​មួយ ដើម្បី​ទទួល​បាន​សារ​ណែនាំ​ដ៏​ល្អ​បំផុត​ក្នុង​ជីវិត

​អនាគត​គឺ​ជា​អាថ៌កំបាំង​ដែល​គ្មាន​នរណា​ម្នាក់​ទស្សន៍ទាយ​ទុក​ជា​មុន​បាន​ឡើយ ប៉ុន្តែ​យើង​អាច​ដឹង​នូវ​តម្រុយ​ខ្លះ​បាន ​ផ្អែក​តាម​ការ​ខិតខំ​ប្រឹងប្រែង​មួយ​ចំនួន​និង​គោលដៅ​ដែល​បាន​រៀបចំ​នៅ​ពេល​បច្ចុប្បន្ន​នេះ។ យ៉ាង​ណា​អ្នក​ក៏​រមែង​ជួប​នូវ​រឿងរ៉ាវ​លំបាក​ជា​បន្តបន្ទាប់ ហើយ​ពាក្យ​លើក​ទឹក​ចិត្ត សារ​គំនិត​ល្អៗ​គឺ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ការ​បំផុត​នៅ​ពេល​នេះ។ ចូរ​ជ្រើសរើស​ដប​ថ្នាំ​វេទមន្ត​មួយ ដើម្បី​ទទួល​បាន​សារ​ដូច​ខាង​ក្រោម៖ ដប​ថ្នាំ​វេទមន្ត​ទី ១ អ្វីៗ​មិន​ងាយ​ស្រួល​ទេ ពេល​ខ្លះ​រមែង​តែង​ជួប​រឿង​លំបាក ហើយ​ចំណង់​ខ្លះ​ដែល​យើង​ចង់​បាន​ក៏​សម្រេច​មិន​បាន។ នៅ​ស្ថានភាព​ខ្លះ យើង​ពិត​ជា​ពិបាក​នឹង​ឆ្លងកាត់ សឹង​តែ​ចង់​បោះបង់​ម្តងៗ​ហើយ យ៉ាង​ណា​រឿង​ខ្លះ​អ្នក​ត្រូវ​ចាំ​ថា ក្រៅ​ពី​ការ​ខិតខំ​ហើយ គឺ​មាន​តែ​រង់ចាំ​ពេលវេលា​និង​សំណាង​តែ​ប៉ុណ្ណោះ។ ព្រះ​អាទិត្យ​ដែល​លិច​បាត់​ហើយ ក៏​ថ្ងៃ​ស្អែក​គង់​តែ​រះ​ឡើង​វិញ ប្រៀប​បាន​នឹង​ជីវិត មិន​ចេះ​តែ​ធ្លាក់​រហូត​នោះ​ទេ បើ​អ្នក​នៅ​មាន​ក្តី​សង្ឃមឹ​និង​បន្ត​ខិតខំ នោះ​ភាព​ជោគជ័យ ក៏​ដូច​ជា​ផ្លែផ្កា​នឹង​ឈាន​ចូល​មក​ដល់​នៅ​ពេល​ខាង​មុខ។ អ្នក​ជា​មនុស្ស​រឹងមាំ ឆ្លាតវៃ បែប​នេះ​រឿង​ល្អៗ​ជា​ច្រើន​នឹង​ចូល​មក​ក្នុង​ជីវិត​អ្នក ដោយ​ត្រូវ​ការ​តែ​ពេលវេលា​ប៉ុណ្ណោះ ចូរ​អត់ធ្មត់​បន្តិច​ទៅ។ ដប​ថ្នាំ​វេទមន្ត​ទី…

Stupefying Coincidences That Actually Happened
ប្លែកៗ

១៧រូបថត រឿងចៃដន្យដែលកើតមានពិត

ពិភពលោករបស់យើងពិតជាអស្ចារ្យ និងមិនអាចទាយទុកជាមុនបានទេ។ ពេលខ្លះរឿងមិនធម្មតាៗបែបនេះកើតឡើងនៅចំពោះមុខរបស់យើង ដែលធ្វើឱ្យយើងសង្ស័យថាសកលលោករបស់យើងកំពុងប្រើកម្មវិធី Photoshop។ ក្នុងពេលដូចនោះអ្វីដែលអ្នកត្រូវធ្វើ គឺយកទូរស័ព្ទថតរូប និងផ្ញើវាទៅមិត្តរបស់អ្នកពីព្រោះគ្មាននរណាម្នាក់ដែលអ្នកប្រាប់នឹងជឿថាវាពិតជាបានកើតឡើងនោះទេ! ១. ពុកចង្ការល្អណាស់! ចាំ​បន្តិច… ២. នៅពេលមនុស្ស និងធម្មជាតិរួមបញ្ចូលគ្នា ៣. ការក្លែងបន្លំដ៏ល្អឥតខ្ចោះ ៤. ពេលក្រោយគួរតែជម្រើសលៀកពាក់ដូចគ្នាជាមួយមនុស្សម្នាក់ទៀតជាជាងដូចកម្រាល ៥. មើលកាបូបស្ពាយគេផង ៦. សាឡាត់ Iceberg ត្រូវបានប្រគល់ឱ្យដោយក្រុមហ៊ុនទីតានិក ៧. នៅពេលដែលពិភពលោកទាំងមូលញញឹមដាក់អ្នក ៨. នរណាៗក៏ចូលចិត្តការ៉េមដែរ! ៩. នៅពេលដែលអ្នក និងមិត្តរួមការងាររបស់អ្នកត្រូវគ្នាទៅវិញទៅមកយ៉ាងល្អឥតខ្ចោះ ១០.…

Things Money Cant Buy
ទស្សនៈ

រឿង ១០យ៉ាង ដែលលុយមិនអាចទិញបាន

លោក Benjamin Franklin ធ្លាប់បាននិយាយថាលុយតែម្យ៉ាងមិនធ្វេីឱ្យមនុស្សរីករាយនោះទេ។ លុយមិនអាចទិញសុភមង្គលបានទេ ហើយនៅពេលដែលអ្នកមានកាន់តែច្រេីន អ្នកកាន់តែចង់បានថែមទៀត។ អ្នកនឹងកាន់តែយល់ច្បាស់ពីសារៈសំខាន់នៃលុយនៅពេលអ្នកចាស់។ ពិតណាស់លុយនឹងធ្វេីឱ្យអ្នកចេញឆ្ងាយពីភាពក្រីក្រ។ នៅពេលមនុស្សធំឡើងនៅក្នុងគ្រួសារក្រីក្រ ពួកគេមានទំនោរចង់ក្លាយជាអ្នកមានខ្លាំងណាស់។ វាមិនមានអ្វីខុសទេក្នុងការមានលុយច្រេីន ប៉ុន្តែការផ្តល់អាទិភាពលើប្រាក់ជាងអ្វីៗផ្សេងនឹងផ្តល់ឱ្យអ្នកនូវបញ្ហាជាច្រើន។ ប្រសិនបើអ្នកចង់រីករាយ ហេីយឈប់គិតរឿងលុយ នោះអ្នកគិតខុសហេីយ។ តើអ្នកដឹងទេថាមានអ្វីកើតឡើងចំពោះតារាហូលីវូដ? ពួកគេជាប់នឹងគ្រឿងញៀន គ្រឿងស្រវឹង ការបាក់ទឹកចិត្ត និងការញៀន។ Robin Williams បានធ្វើអត្តឃាតខ្លួនឯង ហើយគាត់មានបញ្ហាជាមួយនឹងជំងឺបាក់ទឹកចិត្តខ្លាំង។ គាត់ជាមនុស្សមានទ្រព្យស្តុកស្តម្ភ និងជោគជ័យ ប៉ុន្តែលុយមិនអាចធ្វើឱ្យគាត់សប្បាយចិត្តបានទេ។ លុយមិនអាចទិញសុភមង្គល និងរឿងផ្សេងៗជាច្រេីនទៀត៖ ១. ស្នេហា…

Health When Sitting At Work
ទស្សនៈ

វិធី ៦យ៉ាង ដើម្បីការពារសុខភាពអ្នកពេលអង្គុយធ្វើការ

យោងតាមវេជ្ជបណ្ឌិត ការអស់កម្លាំង ការឈឺសាច់ដុំ និងសន្លាក់ គឺ ៧៥% បណ្តាលមកពីឥរិយាបថមិនត្រឹមត្រូវនៅពេលអង្គុយមុខកុំព្យូទ័រ និង ២៥% ដោយសារការមិនគោរពតាមតុល្យភាពរវាងការងារ និងសម្រាក។ ខាងក្រោមនេះ គឺជារបៀបអង្គុយឱ្យបានត្រឹមត្រូវនៅកន្លែងធ្វើការ ដើម្បីកុំអោយមានបញ្ហាសុខភាព។ ១. ឈឺជើង កុំអង្គុយខ្វែងជើងយូរពេក។ វាធ្វើឱ្យឈាមរត់មិនបានល្អ ហើយកៀបសរសៃឈាម និងបណ្តាលឱ្យមិនស្រួលក្នុងទម្រង់ដូចជា ស្ពឹកជើង។ រឿងដំបូងដែលអ្នកត្រូវធ្វើ គឺត្រូវកែសម្រួលកៅអី។ ជើងរបស់អ្នកមិនគួរខ្វែងទេ ហើយគែមកៅអីមិនគួរចុចឱ្យនៅក្រោមជង្គង់របស់អ្នកឡើយ។ ដាក់ជើងរបស់អ្នកនៅលើឥដ្ឋ ឬ កម្រាលដើម្បីឱ្យជើងរបស់អ្នកកោងនៅមុំលើសពី ៩០° បន្តិច។ ២​. ឈឺខ្នង…

Ccc
សង្គម

កូនៗ​ដែល​បន្ទោស​ឪពុកម្ដាយ​រឿង​ ៥ យ៉ាង​នេះ ចាំ​ទៅ​គ្មាន​ផ្លូវ​រកស៊ី​មាន​បាន​ដូច​គេ​ទេ

ធ្លាប់​លឺ​ពាក្យ​គេ​និយាយ​ទេ “កូន​ដែល​ចេះ​ដឹង​គុណ​ឪពុកម្តាយ ក៏​ជា​កូន​ដែល​រមែង​ទទួល​បាន​ជោគជ័យ​ធំ​បំផុត​ក្នុង​ជីវិត” ហើយ​ត្រូវ​ចាំ​ថា​គ្មាន​អ្វី​ដែល​ធំ​ជាង​គុណ​លោក​ទាំង​ពីរ​នោះ​ឡើយ។ យ៉ាង​ណា​តាម​តំណាល​ចាស់​ពី​បុរាណ​បាន​ពោល​ថា កូន​ប្រុស​ស្រី​ទាំង​ឡាយ ដែល​បាន​តិះដៀល​និង​បន្ទោស​ឪពុកម្តាយ​រឿង ៥ យ៉ាង​នេះ គឺ​រមែង​ធ្លាក់​ក្នុង​ជីវិត​អភ័ព្វ ហើយ​ការ​រកស៊ី​ធ្វើការ​អ្វី​ក៏​មិន​ទទួល​បាន​ជោគជ័យ អាច​មាន​បាន​ដូច​កូន​គេ​ឯ​ទៀត​ដែរ៖ ៥) បន្ទោស​ឪពុកម្តាយ​ដែល​អសមត្ថភាព គ្មាន​នរណា​ដែល​ល្អឥតខ្ចោះ​នោះ​ទេ ការ​ដែល​លោក​ទាំង​ពីរ​ផ្តល់​កំណើត​ឲ្យ​យើង​មក​ហើយ នោះ​គឺ​រាប់​ថា​ជា​គុណ​ដ៏​ធំ​មួយ​ហើយ។ ការ​ដែល​លោក​បីបាច់​ថែ​រក្សា​យើង​បាន​ធំ​ប៉ុណ្ណេះ ក៏​រាប់​ថា​ជា​ការ​ខិតខំ​មួយ​ទៀត​ហើយ​ដែរ បើ​ទោះ​បី​ម្តាយ​យើង​ក្រ ឪពុក​យើង​គ្មាន​ចំណេះ ក៏​កុំ​បន្ទោស​លោក​ទាំង​ពីរ ផ្ទុយ​ទៅ​វិញ​យើង​គួរ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ដើម្បី​ស្រវា​យក​ចំណេះ​ប្តូរ​យក​ជំនាញ​បង្កើត​ជា​លុយ​មក​ស្រោចស្រង់​ពួក​លោក​វិញ។ ៤) បន្ទោស​ឪពុកម្តាយ​ដែល​និយាយ​ច្រើន ជឿ​ទៅ​ឪពុកម្តាយ​ណា​ក៏​ដូច​គ្នា រមែង​និយាយ​ច្រើន​បន្តិច​ហើយ តែ​ពួក​លោក​និយាយ​ក៏​ចង់​ឲ្យ​យើង​ល្អ ចង់​ឃើញ​យើង​ដើរ​ផ្លូវ​ត្រូវ។ ពេល​នេះ​អ្នក​មើល​មិន​ឃើញ​ពី​តម្លៃ​នៃ​សម្តី​របស់​គាត់ តែ​ថ្ងៃ​ខាង​មុខ​អ្នក​នឹង​យល់…