
ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី! ខ្ញុំជឿថា អ្នកនឹងរឹងមាំជាងមុន
#ខ្ញុំជឿថា អ្នកនឹងរឹងមាំជាងមុន….. ឆាកជីវិត គឺអាចពោរពេញទៅដោយភាពយង់ឃ្នងសម្រាប់យើងគ្រប់គ្នា ហើយអាចកើតមានស្ទើរគ្រប់ទម្រង់ ដែលយើងមិនអាចស្មានទុកបានមុន។ បញ្ហាប្រឈម ភាពលំបាក និងសេចក្តីទុក្ខវេទនា គឺជាគ្រឿងគ្រៅឬជារូបមន្តដ៏អស្ចារ្យដែលនឹងនាំខ្សែជីវិតយើងឱ្យសម្រេចបាននូវអនាគតភ្លឺថ្លាប្រកបដោយសក្តានុពលនិងអំណាចខ្លាំងក្លាអស្ចារ្យពោរពេញទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅ។ បើឆាកជីវិតនេះ ជួបតែរឿងសប្បាយរីករាយពេញមួយជីវិត ខ្ញុំជឿថា ជីវិតនេះខ្វះន័យខ្លឹមសារខ្លាំងណាស់។ តែបើជីវិតនេះ ជួបតែរឿងអពមង្គល ស្ពាយតែសម្ពាយទុក្ខសោក និងរស់ឱបជាប់តែភាពវេទនា នោះក៏ពុំមែនជាខ្សែជីវិតដ៏មានន័យដូចគ្នា។ ជីវិតគួរតែជួបប្រទះគ្រប់រសជាតិ មិនថាល្វីង ជូរចត់ ប្រៃ ឬផ្អែម។ សុខក្តី ទុក្ខក្តី វាមកពេលណាក៏យើងមិនអាចដឹងមុន។ ដូច្នេះ ខ្ញុំតែងតែប្រាប់ខ្លួនឯងឥតឈប់ឈរ គឺត្រូវញញឹម ត្រូវមើលបញ្ហាឱ្យឃើញបញ្ហា បើមើលបញ្ហាមិនឃើញបញ្ហា…




















