ហេតុអ្វី មនុស្សស្រីតែងតែចូលចិត្ត និងចាប់អារម្មណ៍បុរសសង្ហា តែបែរជារៀបការជាមួយនឹងបុរសអ្នកមានទៅវិញ?

៦
ការផ្សាយពាណិជ្ជកម្ម

មនុស្សប្រុសមាន៣ប្រភេទ ដែលស្ថិតក្នុងការចាប់អារម្មណ៍របស់មនុស្សស្រី​។

មនុស្សស្រីមួយចំនួន តែងតែនិយាយថា នាងចូលចិត្តមនុស្សប្រុសដែលមានរូបរាងសង្ហា សាច់ដុំធំៗ តែនាងប្រាថ្នាបុរសដែលមានអត្តចរិតល្អ ចិត្តល្អ គំនិតល្អ ទោះក្រក៏មិនថ្វី សំខាន់ឱ្យតែមានគំនិត មានចិត្តស្មោះចំពោះនាង។

ការផ្សាយពាណិជ្ជកម្ម

តែផ្ទុយទៅវិញ មួយភាគនៃមនុស្សស្រីដែលតែងតែនិយាយបែបហ្នឹង តែចុងក្រោយ នាងបែរជាជ្រើសរៀបការជាមួយនឹងបុរសដែលជាអ្នកមាន មានលុយ មានទ្រព្យទៅវិញ?

ជាការពិតណាស់ មនុស្សប្រុសរូបរាងសង្ហា មិនមែនសុទ្ធតែល្អ ក៏មិនមែនមនុស្សប្រុសល្អៗសុទ្ធតែក្រ ឬក៏គ្មានគំនិតនោះដែរ។ តែសម្រាប់បុរសដែលជាអ្នកមាន មានលុយ កា្លយជាមនុស្សដំបូងដែលស្ថិតក្នុងជម្រើរបស់មនុស្សស្រី ព្រោះតែហេតុផលមួយចំនួនខាងក្រោមនេះ។

ការផ្សាយពាណិជ្ជកម្ម

១. បុរសខ្លះមានរាងស្អាត ប៉ុន្តែមិនមានស្ថិរភាពផ្នែកផ្លូវអារម្មណ៍ទេ

58c7e3e84257b97edbc5a219d70f1594

ការផ្សាយពាណិជ្ជកម្ម

មានបុរសជាច្រើនដែលមានរាងសង្ហា ហើយគាត់ត្រូវបានគេស្រឡាញ់ ចូលចិត្ត ពីសំណាក់ស្រីៗក្មេងៗជាច្រើន។ គាត់ក៏អាចមានការល្បួងដែលមិនអាចទ្រាំបានជាច្រើន។ ដូច្នេះបុរសប្រភេទនេះពិបាកទ្រទ្រង់ក្នុងរឿងស្នេហា ដែលធ្វើឱ្យស្ត្រីមានការព្រួយបារម្ភជាប់ជាប្រចាំ។

២. បុរសសង្ហា គឺងាយនឹងគិតពីខ្លួនឯង

ការផ្សាយពាណិជ្ជកម្ម

D8b647c2d22377d87707bb0adf106ceb

ជាមួយបុរសម្នាក់ដែលមើលទៅល្អឥតខ្ចោះ គាត់តែងតែជឿជាក់លើខ្លួនឯងខ្ពស់។ ពួកគេតែងតែមានមោទកភាពចំពោះខ្លួនឯង ហេតុនេះហើយដែលធ្វើឱ្យស្ត្រីកាន់តែមានការព្រួយបារម្ភកាន់តែខ្លាំង ព្រោះអត្រានៃការក្បត់ ហើយចាកចេញពីនាងក៏មានច្រើនដែរ។ ព្រោះតែរូបរាងសង្ហារបស់គេ គេក៏អាចមានឱកាសរកបានស្រីៗក្មេងៗ ស្អាតៗបានច្រើនផងដែរ។

ការផ្សាយពាណិជ្ជកម្ម

៣. បុរសខ្លះមានស្ថិរភាពផ្នែកហិរញ្ញវត្ថុ ស្មោះត្រង់ ទោះបីមិនសូវសង្ហាក៏ដោយ

C7f43406c74b71859da46d34c88d4094

ការផ្សាយពាណិជ្ជកម្ម

ជាជម្រើសភាគច្រើន មនុស្សស្រីនឹងមិនខ្វល់ពីរូបរាងខាងក្រៅ របស់មនុស្សដែលនាងបានជ្រើសរើសនោះឡើយ។ ដូច្នេះនៅពេលពេញវ័យ ស្ត្រីនឹងដឹងថាភាពពិតនៃជីវិត និងសារៈសំខាន់នៃជីវិតអាពាហ៍ពិពាហ៍ គឺជានិរន្តភាពហិរញ្ញវត្ថុ។ ដូច្នេះពួកគេព្រមទទួលយកស្នេហា និងរៀបការជាមួយបុរសដែលអាចបំពេញសេចក្ដីត្រូវការទាំងនោះ ជាជាងគ្រាន់តែសង្ហានៅខាងក្រៅ។

៤. បុរសដែលមានហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ទំនងជាមានរបៀបរស់នៅសមហេតុផល

ការផ្សាយពាណិជ្ជកម្ម

590181567b03b410d9835f82408e546d

ប្រភេទបុរសដែលមានហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព នឹងមានរបៀបរស់នៅល្អ និងមានសុខភាពល្អ។ ព្រោះពួកគេចេះកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងការរកស៊ីចិញ្ចឹមជីវិត។ ដូច្នេះស្ត្រីណានឹងជ្រើសរើសបុរសប្រភេទនេះ ដើម្បីរៀបការ ព្រោះនោះជាសន្តិភាព។

ការផ្សាយពាណិជ្ជកម្ម

អំពើផិតក្បត់ គឺកើតពីភាពស្រស់ស្អាត និងគួរឱ្យទាក់ទាញ តែសម្រាប់បុរសដែលគិតតែរកស៊ី ចេះធ្វើការរកលុយ និងរូបរាងមិនសង្ហា គាត់ដឹងច្បាស់ថា​ គ្រួសារសំខាន់ជាង ការដែលទៅមានស្រីខាងក្រៅ ទុកប្រពន្ធកូនចោល។

៥. បុរសមានសមត្ថភាពពេញលេញ មានលុយ ដឹងពីអ្វីដែលមនុស្សស្រីត្រូវការ

De151ae15eecbfcd117b7928a6536733

បុរសពិតម្នាក់តែងតែដឹងពីរបៀបដាក់ភាពអាត្មានិយមចុះបន្តិច ដើម្បីធ្វើរឿងល្អសម្រាប់ស្ត្រីរបស់គាត់។ ហើយបុរសសង្ហា តែងតែរំពឹងថាស្ត្រីនឹងធ្វើឱ្យអស់ពីសមត្ថភាពសម្រាប់ពួកគេ៕

អត្ថបទ ៖ Knongsrok / ក្នុងស្រុករក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម