បញ្ហាចម្បងទាំង៣ចំណុច ដែលអ្នកមិនគិតមុនពេលរៀបការ តែអាចនឹងបែកបាក់គ្រួសារ ដោយសារតែចំណុចទាំង៣នេះ ទៅថ្ងៃក្រោយ

6
ការផ្សាយពាណិជ្ជកម្ម

មានគូស្នេហ៍ខ្លះ ស្រឡាញ់គ្នាខ្លាំងពេលនៅជាសង្សារ ក៏មិនដែលគិតអំពីបញ្ហាណាមួយដែរ ជាពិសេសគឺ រឿងលុយកាក់ ឬបញ្ហាគ្រួសាររបស់ដៃគូុ។ តែយ៉ាងណាមិញ តទៅ២ ៣ឆ្នាំខាងមុខទៀត ជីវិតគូអាចនឹងរកាំរកូស ព្រោះតែបញ្ហាទាំង៣ចំណុចខាងក្រោមនេះ ដែលជាចំណុចអ្នកមិនគិតគូរ ពេលដែលស្រឡាញ់គ្នា និងមុនពេលរៀបការ។

១. សាវតាគ្រួសារ

ការផ្សាយពាណិជ្ជកម្ម

Nguoi Ta Yeu Nhau Boi 5 Giac Quan Nhung Song Voi Nhau Nho 3 Dieu Nay 224d13

តាមពិត នៅតែមានគូស្នេហ៍មួយចំនួន ទោះបីជាមានភាពខុសគ្នាខ្លាំងក្នុងប្រវត្តិគ្រួសារក៏ដោយ ក៏ពួកគេនៅតែរស់នៅជាមួយគ្នា រៀបការនឹងគ្នាដដែល។ ទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាករណីបុគ្គល ហើយជារឿយៗពួកគេត្រូវចំណាយពេលច្រើនក្នុងការផ្សះផ្សាអ្វីៗគ្រប់យ៉ាង ដើម្បីរក្សាអាពាហ៍ពិពាហ៍ប្រកបដោយសុភមង្គល។

ការផ្សាយពាណិជ្ជកម្ម

ចាស់ៗពីមុនច្រើនតែគិតថា ការសាងជីវិតគូ ឬគ្រួសារ មិនត្រឹមតែទាក់ទងនឹងអ្នកមាន និងអ្នកក្រប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺ ភាពស្រដៀងគ្នានៃវប្បធម៌ វិធីនៃការគិត និងរបៀបរស់នៅរបស់ភាគីទាំងពីរផងដែរ។

ចូរយើងប្រៀបធៀបមនុស្សម្នាក់ ដែលត្រូវបានចិញ្ចឹមអប់រំយ៉ាងតឹងរឹង និងដោយយកចិត្តទុកដាក់ក្នុងវិន័យគ្រួសារល្អ ហើយម្នាក់ទៀតធំឡើងក្នុងគ្រួសារធម្មតា។

ការផ្សាយពាណិជ្ជកម្ម

បន្ទាប់មកពិតជានឹងមានភាពខុសប្លែកគ្នានៅក្នុងរបៀបរស់នៅ និងទម្លាប់រស់នៅប្រចាំថ្ងៃ។ នៅពេលដែលយើងរស់នៅជាមួយគ្នាដោយគ្មានការយោគយល់គ្នា និងមិនចុះចាញ់គ្នា នោះជម្លោះនឹងជៀសមិនផុតនោះឡើយ។

២. ចំណេះដឹង

ការផ្សាយពាណិជ្ជកម្ម

Nguoi Ta Yeu Nhau Boi 5 Giac Quan Nhung Song Voi Nhau Nho 3 Dieu Nay 088b6e

កម្រិតនៃចំណេះដឹង និងការយល់ឃើញដែលខុសប្លែកពីគ្នាក៏ពិបាករស់នៅជាមួយគ្នាយូរដែរ។ ឧទាហរណ៍ មនុស្សម្នាក់ដែលមានការអប់រំ និងការយល់ដឹងខ្ពស់ តែងតែចូលចិត្តប្រធានបទទាក់ទងនឹងសេដ្ឋកិច្ចសង្គម និងការការពារបរិស្ថាន ប៉ុន្តែអ្នកផ្សេងទៀតដែលមានចំណេះដឹងមានកំណត់ គ្រាន់តែចូលចិត្តអួតអំពីខ្លួនឯងដោយនិយាយថា គ្រាន់តែត្រូវការលុយដើម្បីមានអ្វីៗទាំងអស់ វាប្រហែលជា មិនអីទេពីដំបូង ប៉ុន្តែនៅពេលដែលអ្នកដឹងពីធម្មជាតិរបស់ដៃគូ អ្នក ទំនាក់ទំនងនេះពិតជាគួរឱ្យព្រួយបារម្ភណាស់។

ការផ្សាយពាណិជ្ជកម្ម

៣. លក្ខខណ្ឌសេដ្ឋកិច្ច

E74eecd113ff749ab53f4c3518cbcc92

ការផ្សាយពាណិជ្ជកម្ម

ជារឿយៗមនុស្សនិយាយថា ស្នេហាដោយមិនគិតពីអាយុ ស្ថានភាព និងកិត្តិនាម កេរ្តិ៍ឈ្មោះនោះទេ ប៉ុន្តែគ្មាននរណាម្នាក់និយាយថា អាពាហ៍ពិពាហ៍មិនបែងចែកអាយុ ស្ថានភាព និងកិត្តិនាមនោះដែរ។

អាចបញ្ជាក់បានថា អាពាហ៍ពិពាហ៍ និងសេដ្ឋកិច្ចមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា។ ប្រសិនបើរឿងនេះមិនពិត វានឹងមិនមានគូស្វាមីភរិយាមួយចំនួន ដែលតែងតែឈ្លោះប្រកែកគ្នារាល់ថ្ងៃ ហើយក៏អាចបែកបាក់ ដោយសារតែបញ្ហាទាំងអស់នេះដែរ។

ការផ្សាយពាណិជ្ជកម្ម

ផ្ទុយទៅវិញ គូស្វាមីភរិយាដែលភាគីទាំងសងខាងបានរៀបចំខ្លួនយ៉ាងល្អ ទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ចមុនពេលរៀបការ មានគោលដៅដូចគ្នាក្នុងការខិតខំ និងចំណាយដូចគ្នា ពោលគឺអត្រាសុភមង្គលកាន់តែខ្ពស់។

គ្មានមនុស្សស្រីណាម្នាក់ សុខចិត្តរៀបការជាមួយបុរសដែលគ្មានអ្វីក្រៅពី សូម្បីតែឆន្ទៈក្នុងជីវិតនោះឡើយ។ ហើយក៏គ្មានបុរសណាព្រមទទួលយក និងរៀបការជាមួយប្រពន្ធដែលខ្ជះខ្ជាយ ចាយវាយផ្ដេសផ្ដាស ដោយមិនចេះគិត និងមិនធ្វើការរកស៊ីអ្វីនោះដែរ។

ការផ្សាយពាណិជ្ជកម្ម

ស្នេហា និងអាពាហ៍ពិពាហ៍មានពីរប្រភេទផ្សេងគ្នា ដើម្បីឱ្យអាពាហ៍ពិពាហ៍មានសុភមង្គល មនុស្សម្នាក់ៗត្រូវបណ្តុះ និងការពារសេចក្តីស្នេហាពីផលប៉ះពាល់ដោយប្រវតិ្តគ្រួសារ ភាពខុសគ្នា និងស្ថានភាពសេដ្ឋកិច្ច។

ការសម្រុះសម្រួលទាំងអស់ គឺពិបាក ដូច្នេះអ្នកត្រូវពិចារណាដោយប្រុងប្រយ័ត្ន ដើម្បីជ្រើសរើសជម្រើសល្អបំផុតសម្រាប់អ្នក និងជីវិតគូរបស់អ្នកទៅថ្ងៃខាងមុខទៀត៕

ប្រភព ៖ Bestie / ប្រែសម្រួល ​៖ Knongsrok

ការផ្សាយពាណិជ្ជកម្ម