ម្តាយអាយុ២៣ឆ្នាំមានកូន១១នាក់ ហើយមានបំណង់ចង់មានកូន ១០០នាក់ ដើម្បីក្លាយជា “គ្រួសារដែលធំជាងគេលើពិភពលោក”

23 Year Old Mother Of 11 Wants To Have Another 100 Children To Form The Worlds Largest Family
ការផ្សាយពាណិជ្ជកម្ម

ត្រីរុស្ស៊ីម្នាក់បានប្រកាសថានាងចង់មានកូន ១០០នាក់។ នាងឈ្មោះគ្រីស្ទីណាអូហ្សាទឺក(Christina Ozturk) អាយុ ២៣ឆ្នាំ ហើយរហូតមកដល់ពេលនេះ នាងមានកូន ១១នាក់ហើយ។ ការមានកូនក្រោយៗទៀតក្នុងរយៈពេល ២០ឆ្នាំខាងមុខ នាងចង់បានដោយមានគេពពោះជំនួសផង នាងខ្លួនឯងផង។

នាងមានប្តីឈ្មោះហ្គាលីបអូហ្សុត(Galip Ozturk) គាត់ចង់បានកូនមួយរយនាក់។ ពួកគេមានបំណងចង់ក្លាយជាគ្រួសារធំបំផុតនៅលើពិភពលោក។

ការផ្សាយពាណិជ្ជកម្ម

គ្រីស្ទីណា(Christina) បានផ្តល់កំណើតឱ្យកូនដំបូងរបស់នាង នៅមុនពេលនាងបានជួបហ្គាលីបម្ល៉េះ។ កូនៗ១០នាក់ទៀត គឺជាមួយ កាលីប(Galip) ហើយបច្ចុប្បន្នពួកគេរស់នៅក្នុងរដ្ឋចចជៀ(Georgia)។ នៅក្នុងប្រទេសនេះការមានកូនតាមរយៈការពពោះជំនួស គឺស្របច្បាប់។

តើអ្នកដឹងទេថា ការពពោះជំនួស គឺជាអ្វី?

ការផ្សាយពាណិជ្ជកម្ម

ការដាក់មេជីវិតញី និងមេជីវិតឈ្មោលឱ្យមានទំនាក់ទំនងជាមួយគ្នា ហើយដាក់ចូលទៅក្នុងខ្លួនរបស់ស្ត្រីស្ម័គ្រចិត្តម្នាក់ ដែលទទួលប្រាក់ដើម្បីពពោះកូននោះរហូតដល់កើត។

កូនៗ Christina មួយចំនួនបានមកតាមរបៀបនេះ។ គ្រីស្ទីណាបាននិយាយថា៖ «គិតត្រឹមនេះខ្ញុំមានកូនដប់នាក់ ជាមួយនឹងការបន្ថែមចុងក្រោយមួយទៀត គឺអូលីវី(Olivia) ដែលនឹងមកដល់ចុងខែ។ ខ្ញុំបានផ្តល់កំណើតឱ្យកូនស្រីច្បងរបស់ខ្ញុំ ឈ្មោះវីកា(Vika) ដោួខ្លួនឯងកាលពី ៦ ឆ្នាំមុន។ កុមារដែលនៅសេសសល់ គឺជារបស់យើងពីហ្សែនស្វាមី និងខ្ញុំ ប៉ុន្តែត្រូវបានគេពពោះជំនួស។»

ការផ្សាយពាណិជ្ជកម្ម

បើយោងទៅតាមឪពុកម្តាយរបស់គេ កុមារទាំងអស់នឹងរស់នៅជាមួយគ្រួសារដែលជាម្ចាស់សណ្ឋាគារមួយ។

Surrogacy
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គ្រីស្ទីណាបន្តថា៖ «ខ្ញុំមិនដឹងថាតើនៅទីបំផុតពួកគេនឹងមានចំនួនប៉ុន្មានទេ ប៉ុន្តែយើងពិតជាមិនមានគម្រោងបញ្ឈប់នៅតឹម១០ទេ។ យើងមិនទាន់ត្រៀមខ្លួននិយាយអំពីលេខចុងក្រោយទេ។ អ្វីគ្រប់យ៉ាងទុកឱ្យពេលវេលាសំរេចចុះ។ គ្លីនិកនៅ Batumi ជ្រើសរើសម្តាយពពោះជំនួសយើង ហើយទទួលខុសត្រូវទាំងស្រុងចំពោះដំណើរការនេះ។ យើងមិនបានស្គាល់ម្តាយពពោះទេ ហើយមិនមានទំនាក់ទំនងផ្ទាល់ជាមួយពួកគេ ដើម្បីចៀសវាងបញ្ហាបន្ទាប់ពីមានផ្ទៃពោះ។ រាល់ការប្រាស្រ័យទាក់ទងកើតឡើងតាមរយៈគ្លីនិក យើងតាមដានតែសូចនាករសុខភាពប៉ុណ្ណោះ។ ខ្ញុំបង្កើតបញ្ជីរបបអាហារសម្រាប់ម្តាយ ហើយខ្ញុំមើលលទ្ធផលនៃការធ្វើតេស្ត។»

ការផ្សាយពាណិជ្ជកម្ម

បើយោងតាមអ្នកជំនាញ ការពពោះជំនួសទាំងអស់ដើម្បីបានកូន ១០០នាក់ នឹងត្រូវចំណាយប្រហែល ១លានដុល្លារ។

មានសំណួរច្រើនជាងមួយលានបានផុសចេញពីការសម្រេចចិត្តនេះ។ មនុស្សជាច្រើននៅទូទាំងពិភពលោក សួរពីរបៀបដែលពួកគេអាចមើលថែរក្សាក្មេងៗយ៉ាងច្រើនយ៉ាងដូចម្តេច ហើយផ្តល់ការយកចិត្តទុកដាក់ដល់ពួកគេយ៉ាងណា។ ដំណោះស្រាយតែមួយគត់សម្រាប់បញ្ហានេះ គឺប្រសិនបើឪពុកម្តាយជួលអ្នកថែទាំកុមារដែលមានជំនាញវិជ្ជាជីវៈខ្ពស់។

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ unilad.co.uk | mirror.co.uk | timesnownews.com | thinkinghumanity.com | instagram.com

ការផ្សាយពាណិជ្ជកម្ម