
ត្រឹមជាសង្សារ ឬគូដណ្ដឹង កុំប្រឹងបង្ហោះរូបគូ បង្អួត ស្អិតរមួតខ្លាំងពេក នាំឱ្យញាតិមើលបំណាំ
ជាក់ស្ដែងណាស់ យុវវ័យនៅសម័យនេះ ឆាប់មានស្នេហា ហើយក៏ឆាប់រៀបការផងដែរ ប៉ុន្តែសម្រាប់មនុស្សមួយចំនួន មានឈ្មោះត្រឹមតែជាសង្សារ ឬគូដណ្ដឹងតែប៉ុណ្ណោះ តែហៅគ្នាសុទ្ធតែប្ដីៗប្រពន្ធៗពេញៗមាត់ បង្ហោះរូបបង្អូតគេពេញបណ្ដាញសង្គមហ្វេសប៊ុគ ស្អិតរមួត ដូចស្ករតាំងម៉ែ។ ទោះបីជាកាយវិការនេះ ចង់បង្ហាញពីសេចក្ដីស្នេហាដ៏ជ្រាលជ្រៅ ឬការស្រឡាញ់រវាងអ្នកទាំងពីរល្អូកល្អើននឹងគ្នាខ្លាំងយ៉ាងណាក៏ដោយ សូមកុំបណ្ដោយឱ្យវាជ្រុលជ្រួស ហួសហេតុខ្លាំងពេក ព្រោះទោះជាយ៉ាងណា អ្នកទាំងពីរនៅត្រឹមតែជាសង្សារ ឬជាគូដណ្ដឹងនឹងគ្នាតែប៉ុណ្ណោះ មិនទាន់ក្លាយជាប្ដីប្រពន្ធក្រាបក្បាលដល់កន្ទេល រៀបការពេញច្បាប់នោះឡើយ។ ការបង្ហាញពីសេចក្ដីស្នេហា មិនមែនថាមិនឱ្យអ្នកទាំងពីរបង្ហោះរូបគូ ឬនិយាយពាក្យល្អៗដាក់គ្នានោះទេ តែយ៉ាងណាមិញ សូមរក្សាអាថ៌កំបាំងខ្លះក៏ល្អដែរ បង្អួតគេពេក ផ្អែមល្ហែម ស្អិតរមួតពេក ខ្លាចថាស្នេហានេះវាមិនបានគង់វង្សយូរអង្វែង ក្រែងលោបែកបាក់គ្នាទៅ នាំឱ្យញាតិមិត្តសើចចំអក…




















