
ចាក់ដោត និងមានន័យខ្លាំង ពេលដែលគេសួរលោក Bill Gates ថាតើមាននរណាដែលមានជាងលោកទេ? លោកថា «មាន» ថែមទាំងរៀបរាប់មួយឃ្លាយ៉ាងមានន័យ!
អ្នករាល់គ្នាប្រហែលជាស្គាល់ហើយថា លោក Bill Gates គឺជាមហាសេដ្ឋីលើពិភពលោកដែលមានលុយវាល់លាន និងជំនួញធំៗជាច្រើននៅក្នុងដៃ ដោយទ្រព្យសម្បត្តិរបស់លោក គឺជាចំនួនច្រើនជាងគេបង្អស់លើពិភពលោក តែសម្រាប់លោក លោកបែរជាយល់ថា ការពិតមានមនុស្សម្នាក់ដែលមានជាងលោកទៅទៀត។ នៅពេលនោះមានគេសួរទៅលោក Bill Gates សេដ្ឋីពិភពលោក និងជាប្រធានក្រុមហ៊ុន Microsoft ថាតើនរណាដែលមានជាងលោក? លោក Bill Gates បានឆ្លើយទៅវិញថា៖ « បាទ គឺមានមនុស្សម្នាក់ដែលមានជាងខ្ញុំ »។ លោកក៏ចាប់ផ្តើមដំណាលរឿងឡើងថា៖ មានពេលមួយនោះខ្ញុំមិនទាន់ក្លាយជាអ្នកមាននៅឡើយទេ ថ្ងៃមួយខ្ញុំបានទៅព្រលានយន្តហោះទីក្រុងញូយ៉ក ខ្ញុំឃើញអ្នកលក់កាសែតម្នាក់ ។ ខ្ញុំចង់ទិញកាសែតអានប៉ុន្តែខ្ញុំអត់មានលុយអាប់…




















