Wisdoms

Melbourne City
កីទ្បា

Melbourne City ទំនងឡើង​មក​ជំនួសក្លិប​មីយ៉ាន់ម៉ា​ក្នុង​វគ្គជម្រុះPlay-off ដោយមិនប្រកួតជម្រុះ Preliminary round​

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមួយចំនួននៅអាស៊ីអាគ្នេយ៍រាយការណ៍ថាMelbourne City នឹងត្រូវទទួលបានឱកាសប្រកួតពានរង្វាន់ AFC Champions League ដោយសារតែការដកខ្លួនរបស់ក្រុមមីយ៉ាន់ម៉ា Shan United ។ តាមរយៈ​ការ​ចាប់​ឆ្នោត​របស់​ AFC ក្រុម​ Shan United នឹងត្រូវ​លេង​វគ្គ​ជម្រុះ AFC Chasmpions League ជុំ Preliminary round​ ប៉ុន្តែ ដោយ​សារតែស្ថានភាពមិនស្ថិតស្ថេរនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ ប្រភពសារព័ត៌មាន​មក​ពីរដ្ឋធានី​ Yangon​ និង Jakarta បានរាយការណ៍ថា Shan United…

Untitled 1 4
ប្លែកៗ

២០ រូបភាព ពីកាមេរ៉ាបង្កប់ក្នុងព្រៃ បង្ហាញពីចរិតលក្ខណៈសត្វព្រៃ ដែលមនុស្សមិនធ្លាប់បានឃើញពីមុនមក!

កាមេរ៉ាសុវត្ថិភាពត្រូវបានបំពាក់នៅតាមដងផ្លូវធំនានាពេញទីក្រុង ត្រូវបានគេប្រើយ៉ាងទូលំទូលាយសម្រាប់ប្របាញ់បទល្មើសនានា ឬពិនិត្យពីច្បាប់ចរាចរណ៍ក្នុងសម័យទំនើបនេះ។ ម៉ាស៊ីនថតទាំងនេះនឹងថតរូបភាពស្វ័យប្រវត្តិ។ នៅជ្រុងមួយផ្សេងទៀត កាមេរ៉ាក៏ត្រូវបានគេប្រើផ្លូវការផងដែរនៅក្នុងព្រៃដើម្បីថតសត្វព្រៃ។ ដើម្បីសង្កេតមើល រួមបញ្ចូលទាំងសន្តិសុខនៃសត្វព្រៃទាំងនេះ ហើយអ្វីដែលយើងទទួលបានជាអំណោយពីកាមេរ៉ាគឺការតាមដានឥរិយាបថចម្លែកៗ នៃសត្វព្រៃជាច្រើន តាមរបៀបដែលយើងមិនធ្លាប់បានឃើញពីមុនមមក។ ថ្ងៃនេះ Kalib9 សូមបង្ហាញរូបភាពពីកាមេរ៉ាដែលបានថតជាប់រូបភាពប្លែករបស់សត្វព្រៃទាំងនោះ។ នោះបង្ហាញពីចរិតរបស់សត្វដែលបង្កើតអ្វីៗដែលយើងមិនដែលឃើញពីមុនមក។ 1. សត្វទាំងនេះអាចនិយាយបានថាវាឆ្លាតណាស់ ពួកវាជាន់លើគ្នាដើម្បីចាប់យកចំនីដែលនៅទីខ្ពស់។ 2. កាមេរ៉ាតាមដានដែលចាប់យករូបភាពគឺគួរឱ្យខ្លាចរបស់ឆ្កែព្រៃ ជាពិសេសរូបភាពភ្នែកនៅក្នុងស្រមោល។ 3. ឆ្មាព្រៃដែលជិះក្របី ដើរកាត់តាមរយៈកាមេរ៉ា 4. អាចនិយាយបានថាជាការសេហ្វីមួយ! 5. ហ្វូងសត្វឈ្លូសប្រៀបបាននិងកងទ័ពមួយកង កំពុងសំលឹងមកកាមេរ៉ា 6. ឈ្លូសនេះផ្អើលដោយសារ សត្វប្រជៀវមួយបានដេញ…

Bailly
កីទ្បា

ផ្លូវការៈ Eric Bailly បន្ត​កុងត្រាជាមួយ Manchester United

ខ្សែការពារកណ្ដាល​សញ្ជាតិ​កូឌីវ័រ Eric Bailly បាន​យល់​ព្រមស៊ីញេកុងត្រាជាមួយ Manchester United ដល់​រដូវ​កាល​២០២៣/២០២៤​និង​មាន​ជម្រើសបន្ត​កុងត្រា​រយៈ​ពេល​១២​ខែទៀត។ កីឡាករអន្តរជាតិកូតឌីវ័ររូបនេះបានសារភាពថា គាត់មិនចាំបាច់ពិភាក្សា មុនពេលយល់ព្រមលើលក្ខខណ្ឌដែលនឹងដំណើរការរហូតដល់ខែមិថុនាឆ្នាំ ២០២៤ ជាមួយនឹងជម្រើសមួយឆ្នាំទៀតទេ។ គាត់មានបំណងលើកពានរង្វាន់ Europa League ក្នុងអាណត្តិនេះ ហើយបន្ទាប់មកនឹងបន្តជម្រុញការលើកពាន Premier League នៅឆ្នាំ ២០២១ / ២២ ។ Bailly បានប្រាប់បណ្តាញសារព័ត៌មានថា៖“ ខ្ញុំពិតជារីករាយណាស់។ “ ការសម្រេចចិត្តនេះ គឺជាអ្វីដែលខ្ញុំមិនចាំបាច់គិត ខ្ញុំស្រឡាញ់ក្លឹបនេះហើយខ្ញុំចូលចិត្តលេងឱ្យក្រុមបិសាចក្រហម។ ខ្ញុំសប្បាយចិត្តណាស់…

KNONGSROK
ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល១សប្តាហ៍បន្ថែមទៀត!!

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល១សប្តាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ព្រមទាំងបែងចែកកំណត់ជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង»

Lll
សង្គម

បើ​បាន​ជួប​បុរស​ធ្វើ​រឿង ៩ យ៉ាង​នេះ ចូរ​ថែ​រក្សា​គេ​ឲ្យ​ល្អ អ្នក​ជា​មនុស្ស​ស្រី​សំណាង​បំផុត​ហើយ

បើ​បាន​ជួប​បុរស​ដែល​ល្អ​បំផុត​ហើយ ចូរ​ថែ​រក្សា​គេ​ឲ្យ​បាន​ល្អ​ផង ព្រោះ​ប្រភេទ​មនុស្ស​ប្រុស​បែប​ហ្នឹង​ពិបាក​រក​ណាស់។ ក្នុង​អត្ថបទ​នេះ Knongsrok បង្ហាញ​សកម្មភាព​ទាំង ៩ យ៉ាង ប្រសិន​ណា​បុរស​បង្ហាញ​មក​ហើយ មាន​ន័យ​ថា​គេ​ជា​មនុស្ស​ដែល​ស្រលាញ់​អ្នក​ខ្លាំង​បំផុត ហើយ​យើង​ជា​នារី​គួរ​ចេះ​យក​ចិត្ត​ទុក​ដាក់​នឹង​គេ កុំ​ឲ្យ​គេ​របូត​ពី​ដៃ​បាន៖ ៩) គេ​ព្រម​ផ្លាស់ប្តូរ​ដើម្បី​អ្នក មនុស្ស​ប្រុស​ខ្លះ​ប្រកាន់​គោលជំហរ​របស់​គេ ឲ្យ​តែ​ចរិត​ពី​ដើម​របស់​គេ​បែប​ណា គឺ​គេ​នៅ​តែ​បែប​ហ្នឹង​ជា​រៀង​រហូត។ ប៉ុន្តែ​បើ​គេ​អាច​ផ្លាស់ប្តូរ ដើម្បី​សម្រប​តាម​អ្នក ដើម្បី​ក្តីសុខ​របស់​អ្នក នោះ​មាន​ន័យ​ថា​គេ​ស្រលាញ់​អ្នក​ខ្លាំង​ហើយ។ ៨) គេ​ទម្លាយ​រឿង​គ្រប់​យ៉ាង​ឲ្យ​អ្នក​ដឹង ស្តាប់​ទៅ​មាន​អារម្មណ៍​ថា​ជឿជាក់​ខ្លាំង​ណាស់ ហើយ​គ្មាន​អ្វី​ត្រូវ​លាក់បាំង​គ្នា​ទេ។ ពិត​ហើយ​បើ​គេ​ព្រម​ប្រាប់​មក​យើង​គ្រប់​យ៉ាង មិន​ថា​រឿង​ផ្ទាល់​ខ្លួន ឬ​ផែនការណ៍​ជីវិត​អី​នោះ គឺ​រាប់​ថា​គេ​ជា​បុរស​ស្មោះត្រង់​ដែល​យើង​អាច​ទុកចិត្ត​បាន។ ៧) គេ​បំពេញ​ឲ្យ​អ្នក​គ្រប់គ្រាន់​មុន មិន​ថា​តែ​របស់​ប្រើប្រាស់…

Jh
សង្គម

​ស្រ្តី​គ្រប់​រូប​ត្រូវ​ដឹង! នេះ​ភេសជ្ជៈ​ល្អ​បំផុត​ទាំង ៦ ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​នៅ​ពេល​មក​រដូវ

ស្រ្តី​គ្រប់​រូប​តែងតែ​ជួប​ប្រទះ​នូវ​បញ្ហា​សុខភាព​ប្រចាំ​ខែ ឬ​យើង​ហៅ​ថា “ការ​មក​រដូវ”។ កំឡុង​ពេល​មក​រដូវ ក៏​ធ្វើ​ឲ្យ​ស្រ្តី​មាន​ការ​បាត់បង់​ឈាម​ច្រើន ហើយ​មាន​សភាព​ឈឺចាប់​ត្រង់​ផ្នែក​ពោះ​ពី​តិច​ទៅ​ខ្លាំង ផ្អែក​តាម​សុខភាព​របស់​មនុស្ស​ម្នាក់ៗ។ យ៉ាង​ណា​ក្នុង​អត្ថបទ​នេះ Knongsrok សូម​ធ្វើ​ការ​ចែករំលែក​ឲ្យ​អ្នក​បាន​ស្គាល់​នូវ​ភេសជ្ជៈ ៦ ប្រភេទ​ដែល​អ្នក​គួរ​តែ​ទទួល​ទាន ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់​និង​ជួយ​ឲ្យ​អ្នក​ឆាប់​បំពេញ​ថាមពល​មក​វិញ ​កំឡុង​ពេល​មក​រដូវ៖ ៦) ទឹក​ក្រូច​ឆ្មា​ទឹក​ឃ្មុំ ក្រូច​ឆ្មា​ជា​ប្រភព​នៃ​វីតាមីន C និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។ វា​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់​ពេល​មក​រដូវ ដោយ​យើង​គ្រាន់​តែ​យក​ក្រូច​ឆ្មា​ ១ ផ្លែ​មក​ហាន់​ជា​ចំណិត ហើយ​លាយ​ជាមួយ​ទឹកក្ដៅឧណ្ហ៍ៗ​ ១ កែវ និង​ទឹក​ឃ្មុំ ១ ស្លាប​ព្រា​បាយ រួច​យក​មក​ទទួល​ទាន។ ៥) តែ…

Hghg
សង្គម

ទម្លាប់​ល្អ​មិន​គួរ​រំលង! ផឹក​ទឹក​មួយ​កែវ​ក្រោយ​ក្រោក​ពី​គេង ជួយ​ដល់​សុខភាព ១០ ចំណុច​នេះ

អ្នក​ប្រាកដ​ជា​និយម​លឺ​គេ​និយាយ​ឬ​ណែនាំ​ថា ការ​ទទួល​ទាន​ទឹក​ក្រោយ​ក្រោក​ពី​ដំណេក​នៅ​ពេល​ព្រឹក គឺ​មាន​អត្ថប្រយោជន៍​ច្រើន​ណាស់​ចំពោះ​សុខភាព ប៉ុន្តែ​បើ​ឲ្យ​ស៊ី​ជម្រៅ​ថា​ជួយ​បែប​ណា​ខ្លះ ទំនង​ជា​មិន​សូវ​មាន​អ្នក​ដឹង​ទេ។ បែប​នេះ​ដើម្បី​កុំ​ឲ្យ​កើត​មាន​ចម្ងល់ និង​ងាយស្រួល​អាច​យក​រឿង​នេះ​ទៅ​ពន្យល់​ដល់​អ្នក​ផ្សេង​តៗ​គ្នា​បាន យើង​ធ្វើ​ការ​បង្ហាញ​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ទាំង ១០ ចំណុច ជុំវិញ​ការ​ទទួល​ទាន​ទឹក​នៅ​ពេល​ព្រឹក​ក្រោយ​ក្រោក​ពី​ដំណេក៖ វា​អាច​ជួយ​សម្អាត​ពោះវៀន នៅ​ពេល​ដែល​ពោះ​យើង​ទទេ ហើយ​ក៏​អាច​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ដែល​មាន​ប្រយោជន៍​ដល់​រាងកាយ ជួយ​ឲ្យ​ស្បែក​ភ្លឺ​ស្អាត​ចេញ​ពី​ក្នុង កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​រលាក​ត្រង់​ផ្នែក​ផ្សេងៗ​ក្នុង​រាងកាយ ជួយ​ជម្រុញ​ប្រព័ន្ធ​ភាព​សាំ​ក្នុង​រាងកាយ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ជួយ​ព្យាបាល​ពង​បែក​មិន​ថា​ក្នុង​មាត់​ឬ​លើ​ស្បែក ហើយ​ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់ ល្អ​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់ បន្ថយ​អត្រា​ឈឺ​ឆ្អឹង​ខ្នង​ឬ​ចុក​សន្លាក់ ហើយ​ធ្វើ​ឲ្យ​មាន​ភាព​រឹងមាំ​នៅ​អាយុកាល​រយៈ​ពេល​យូរ ជួយ​ដល់​បញ្ហា​ទល់​លា.មក ជួយ​បន្ថែម​ប្រសិទ្ធភាព​នៃ​ខួរក្បាល បន្ថែម​ដំណើរការ​នៃ​ការ​គិត​និង​ការ​ចងចាំ​ឲ្យ​កាន់​តែ​ល្អ ដើរ​តួ​ជា​តម្រង​នូវ​សារធាតុ​គីមី​និង​ជាតិ​ពុ.ល​ដែល​បាន​ជាប់​នឹង​អាហារ​យើង​ធ្លាប់​បរិភោគ៕ ប្រភព៖ Sanook | ប្រែ​សម្រួល៖ ក្នុង​ស្រុក

Ggg
សង្គម

តាម​ការ​ស្រាវជ្រាវ៖ ​ស្រីៗ​ចូលចិត្ត​សម្លឹង​មើល​បុរស​សង្ហារ ច្រើន​មាន​អាយុ​វែង​និង​ប្រយោជន៍​ធំ ៤ នេះ

ថា​បុរស​ទៅ​ឲ្យ​តែ​ឃើញ​ស្រី​ស្អាត ច្រើន​តែ​លួច​វ៉ៃ​ក្រសែ​ភ្នែក​សម្លឹង​ទៅ​គេ តែ​តាម​ពិត​នារីៗ​ក៏​ដូច​គ្នា ហើយ​សម័យ​នេះ​គឺ​គ្មាន​អ្វី​ត្រូវ​អៀនខ្មាស​នោះ​ទេ បើ​ឃើញ​បុរស​សង្ហារ​ហើយ លួច​មើល​បន្តិច​ក៏​វា​មិន​ទៅ​ខាតបង់​អី។ យ៉ាង​ណា​វា​ជា​រឿង​ល្អ​ទៅ​វិញ​ទេ​តើ ព្រោះ​បើ​តាម​របាយការណ៍​ក្រៅ​ស្រុក​មួយ​បាន​ចុះ​ផ្សាយ​ថា ​ស្រ្តី​ដែល​មាន​ទម្លាប់​សម្លឹង​មើល​បុរស​សង្ហារ​ជា​ប្រចាំ គឺ​អាច​ផ្តល់​ប្រយោជន៍​សំខាន់​ ៤ នេះ៖ ៥) បង្កើន​ការ​ចងចាំ គេ​សាកល្បង​យក​រូបភាព​បុរស​សង្ហារ​ដែល​ភ្ជាប់​ជាមួយ​ឈ្មោះ​ប៉ុន្មាន​សន្លឹក ឲ្យ​ក្មេង​ស្រី​សាកល្បង​ទន្ទេញ ជា​លទ្ធផល​គឺ​លើ ៥០ ភាគរយ ពួក​គេ​អាច​ចងចាំ​បាន​យ៉ាង​ល្អ។ បែប​នេះ​គេ​ជឿ​ថា ការ​ដែល​សម្លឹង​ទៅ​មើល​បុរស​ណា​ម្នាក់ ​ស្រីៗ​នឹង​ព្យាយាម​ចង់​ដឹង​ពី​អត្តសញ្ញាណ​របស់​គេ ហើយ​បើ​បាន​ដឹង​ហើយ​គឺ​រលក​សញ្ញា​មួយ ចាប់​បញ្ជូន​ទៅ​ខួរក្បាល​ជំរុញ​ឲ្យ​ស្រ្តី​នោះ​មាន​ការ​ចងចាំ​បាន​យូរ និង​ឆាប់​រហ័ស​បំផុត។ ៤) ជួយ​ឲ្យ​ស្បែក​ស្អាត មិន​ត្រឹម​តែ​ផ្តល់​ប្រយោជន៍​ដល់​ការ​ចងចាំ​សម្រាប់​ខួរក្បាល​ប៉ុណ្ណោះ​ទេ ជាង​នេះ​ក៏​រមែង​ធ្វើ​ឲ្យ​ស្រ្តី​មាន​ការ​ញញឹម និង​លួច​សើច​តែ​ម្នាក់​ឯង​ច្រើន។ សកម្មភាព​នេះ​នាំ​ឲ្យ​សាច់ដុំ​មុខ​លាត​សន្ធឹង…

T
សង្គម

ជ្រើសរើស​ព្រះចន្ទ​មួយ ដើម្បី​ដឹង​ថា​តើ​មនុស្ស​ប្រភេទ​ណា​សក្ដិសម​នឹង​អ្នក​បំផុត?

ក្នុង​ទំនាក់ទំនង​ស្នេហា មិន​មែន​គ្រាន់​តែ​ហា​មាត់​ស្រលាញ់ ហើយ​អាច​ចាប់ផ្តើម​ជាមួយ​គ្នា​បាន​នោះ​ទេ ដោយ​ស្នេហា​ដ៏​ជាក់លាក់​មួយ គឺ​ទាមទារ​ការ​មើល​ចិត្ត​គ្នា និង​ស្វែងយល់​ពី​គ្នា​ឲ្យ​បាន​ច្បាស់លាស់​សិន។ ក្នុង​អត្ថបទ​នេះ យើង​មក​សាកល្បង​តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត ដោយ​គ្រាន់​តែ​អ្នក​ជ្រើសរើស​នូវ​រូបភាព​ព្រះចន្ទ​មួយ ដើម្បី​ដឹង​ថា តើ​មនុស្ស​ប្រភេទ​ណា​ដែល​សក្ដិសម​នឹង​អ្នក​បំផុត​ក្នុង​ន័យ​ស្នេហា? រូបភាព​ទី ១ អ្នក​ជា​មនុស្ស​ដែល​មិន​សូវ​ចេះ​ទ្រ​គេ​នោះ​ទេ សកម្មភាព​ខ្លះ​អ្នក​ធ្វើ​បាន តែ​អ្នក​ដទៃ​ធ្វើ​មិន​បាន ស្តាប់​ទៅ​វា​រាង​អាត្មានិយម​បន្តិច តែ​អ្នក​ជា​មនុស្ស​មាន​បេះដូង​ធំ ចិត្ត​ទូលាយ មិន​ចេះ​តែ​ដើរ​ធ្វើ​បាប​នរណា​នោះ​ទេ។ បើ​និយាយ​ពី​មនុស្ស​ដែល​អាច​សម្រប​នឹង​អ្នក​បាន គឺ​លុះត្រា​តែ​គេ​ជា​មនុស្ស​មាន​ភាព​ឆ្លាតវៃ ចេះ​បត់បែន​តាម​សភាពការណ៍ ហើយ​ដឹង​ពី​វិធី​ក្នុង​ការ​ផ្តល់​ឲ្យ​អ្នក​នូវ​អ្វី​ដែល​អ្នក​ចង់​បាន។ មនុស្ស​ដែល​ស្ងាត់ស្ងៀម​ពេក ហើយ​ធ្វើ​អ្វី​រៀង​យឺតយ៉ាវ​នោះ គឺ​មិនមែន​ជា​គូ​ស្នេហ៍​ដែល​ត្រូវ​នឹង​អ្នក​ឡើយ។ រូបភាព​ទី ២ អ្នក​នឹង​ជួប​នូវ​គូស្នេហ៍​ដែល​អាច​ផ្តល់​ភាព​រីករាយ និង​សំណើច​ជា​ប្រចាំ​ដល់​អ្នក។ គេ​ជា​មនុស្ស​រួសរាយ​ម្នាក់…

C48ieRNIwM 1200x630
កីទ្បា

គ្រូបង្វឹកវៀតណាម​កង្វល់ខ្លាំងខ្លាច​កូនក្រុម​លេង​មិន​កើត​ក្រោម​អាកាសធាតុក្ដៅខ្លាំងនៅ​អារ៉ាប់រួម

នៅពេលដែលប្រទេសអារ៉ាប់រួម(UAE) ត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះពូល G នៃការប្រកួតជម្រុះ World Cup ឆ្នាំ ២០២២ នាខែមិថុនានេះ មានរឿងមួយដែលជាការព្រួយបារម្ភរបស់គ្រូបង្វឹកវៀតណាមលោក Park Hang-seo គឺលក្ខខណ្ឌអាកាសធាតុរបស់ប្រទេស។ អាកាសធាតុក្តៅខ្លាំងរហូតដល់ ៤៣ អង្សាសេនឹងក្លាយជាបញ្ហាប្រឈមដ៏លំបាកសម្រាប់ក្រុមទាំងអស់ដែលធ្វើដំណើរទៅទីនោះរួមទាំងប្រទេសម៉ាឡេស៊ីផងដែរ។ផ្អែកលើការត្រួតពិនិត្យឧតុនិយមកាលពីខែមិថុនាឆ្នាំមុនថ្ងៃទី ១៤ ខែមិថុនាឆ្នាំ ២០២០ នៅពេលដែលបានកត់ត្រាសីតុណ្ហភាពក្តៅបំផុតដែលមាន ៤៣ អង្សាសេគឺជាកំណត់ត្រាខ្ពស់បំផុតដោយថ្ងៃបន្ទាប់ក្នុងខែមិថុនាមានសីតុណ្ហភាព ៤០ អង្សាសេ។ យោងតាមរបាយការណ៍ពី Vietnam Express បានអោយដឹងថាបច្ចុប្បន្នលោក Park Hang-seo កំពុងត្រួតពិនិត្យការត្រៀមរបស់ឥណ្ឌូនេស៊ី ម៉ាឡេស៊ី…

FC Bayern
កីទ្បា

Bayern Munich បញ្ជាក់​ច្បាស់៖ចាប់​អារម្មណ៍លោក​ Nagelsmann ប៉ុន្តែ RB Leipzig​ចង់បានតម្លៃខ្លួបំបែកកំណត់ត្រាពិភពលោក៣០លានអឺរ៉ូ

ក្រុម Bayern Munich បានប្រកាសពីចំណាប់អារម្មណ៍របស់ពួកគេ ក្នុងការតែងតាំងលោក Julian Nagelsmann ជាគ្រូបង្វឹកថ្មី ប៉ុន្តែ RB Leipzig កំពុងទាមទារប្រាក់កំណត់ត្រាពិភពលោកចំនួន ៣០ លានអឺរ៉ូ (២៦ លានផោន / ៣៦ លានដុល្លារ) ។នេះ​បើ​តាម​ការ​បញ្ជាក់​ពី Goal.com និង​  Spox ។ Hansi Flick បានត្រៀមខ្លួនរួចជាស្រេចក្នុងលាឈប់ពីតំណែងជាគ្រូបង្វឹកក្រុម Bayern នារដូវក្តៅនេះ។ គាត់​ធ្លាប់បាន​ផ្ដល់បទសម្ភាសន៍មួយមួយ​ដោយ​បញ្ជាក់​បែប​នេះ តែ​យ៉ាងណា! វាមិនត្រូវបានប្រកាសជាផ្លូវការទេ។…

3
ប្លែកៗ

រូបដែលអ្នកជ្រើសរើស នឹងបង្ហាញពីពណ៌ដែលនាំសំណាងដល់អ្នក

ក្នុងចំណោមមនុស្ស៤នាក់នេះ តើអ្នកគិតថា ម្នាក់ណាដែលនៅលីវមិនទាន់រៀបការ រូបដែលអ្នកបានជ្រើសរើស នោះនឹងបង្ហាញអ្នកច្បាស់ៗថា ពណ៌អ្វីដែលនឹងនាំលាភសំណាង កែលំអសំណាងដល់អ្នក។ ក. ពណ៌បៃតង ពណ៌បៃតង នឹងនាំមកនូវអារម្មណ៍សន្តិភាព ភាពស្ងប់ស្ងាត់ និងភាពសុខដុមរមនានឹងផ្តល់ឱ្យអ្នកនូវថាមពលវិជ្ជមាន ជួយអ្នកឱ្យមានតុល្យភាពអារម្មណ៍ និងហេតុផលរក្សាស្ថិរភាព និងភាពប្រុងប្រយ័ត្ន។ អ្នកគឺជាមនុស្សដែលចូលចិត្តរត់ និងលោតនៅពេលអ្នករវល់ អ្នកកម្រនឹងសម្រាកបានស្រួលណាស់។ ស្ត្រេសនៃការងារ និងជីវិតផ្ទាល់ខ្លួនកកកុញ បានធ្វើឱ្យអ្នកស៊ីថាមពលអស់ជាច្រើន ហើយឆាប់អស់កម្លាំងជាខ្លាំង។ នេះពិតណាស់នឹងជះឥទ្ធិពលដល់គុណភាពជីវិតសុខភាពក៏ដូចជាការអនុវត្តការងាររបស់អ្នក។ ជាលទ្ធផលអ្នកគួរជ្រើសរើសសម្លៀកបំពាក់បៃតង គ្រឿងប្រើប្រាស់ និងឧបករណ៍ប្រើប្រាស់ជាប្រចាំអារម្មណ៍ គំនិត និងថាមពលរបស់អ្នកនឹងផ្លាស់ប្តូរខុសគ្នា។ ខ. ពណ៌ផ្កាឈូក អ្នកគឺជាមនុស្សដែលមិនចេះពិចារណា…

3
ប្លែកៗ

តើឧបសគ្គអ្វីខ្លះ ដែលធ្វើឱ្យអ្នក និងដៃគូរបស់អ្នកពិបាកក្នុងការឈានដល់ការរៀបការ?

ជ្រើសរើសពណ៌ឆ័ត្រដែលគូស្នេហ៍បានកាន់ តាមចំណូលចិត្តរបស់អ្នក ដើម្បីដឹងថា ក្នុងរឿងស្នេហារបស់អ្នកមានបញ្ហា ឬឧបសគ្គអ្វីខ្លះ ទើបពិបាកនឹងឈានដល់ជីវិតអាពាហ៍ពិពាហ៍? 1. គូស្នេហ៍ទី 1 ឆ័ត្រពណ៌ខៀវ ស្នេហាចម្ងាយឆ្ងាយ នឹងក្លាយជាឧបសគ្គដ៏ធំមួយដែលរារាំងអ្នកនិងមនុស្សជាទីស្រលាញ់របស់អ្នក មិនឱ្យអ្នកអាចរួមរស់នៅក្នុងផ្ទះតែមួយជាមួយគ្នា។ ព្រោះថាក្នុងអំឡុងពេលស្នេហាចម្ងាយឆ្ងាយនឹងមានជម្លោះរាប់មិនអស់ ដូច្នេះអ្នកទាំងពីរពិបាកនឹងជួបគ្នាដើម្បីដោះស្រាយណាស់។ ដូច្នេះពេលដែលឈ្លោះទាស់គ្នា សម្រាប់អ្នកទាំងពីរ មានបញ្ហាខ្លះ អ្នកទាំងពីរនឹងស្ងប់ស្ងាត់រៀងៗខ្លួន មានរឿងខ្លអក៏មិនដោះស្រាយដែរ។ តែជាក់ស្តែងនៅតែស្រលាញ់គ្នា ប៉ុន្តែគិតថា អារម្មណ៍ស្រឡាញ់នេះ វានឹងរសាយទៅបន្តិចម្ដងៗ ព្រោះអ្នកទាំងពីរមិនព្រមនិយាយពន្យល់ ដូច្នេះ រឿងរៀបការរបស់អ្នកទាំងពីរ ក៏ពិបាកនឹងរលូនដែរ។ 2. គូស្នេហ៍ទី 2 ឆ័ត្រពណ៌ទឹកក្រូចស្រាល…

Messi J
កីទ្បា

Chanathip Songkrasin ជាកីឡាករថៃដំបូងគេបង្ហាញខ្លួន​បាន​១០០ប្រកួតឲ្យលីគកំពូលជប៉ុន

Chanathip Songkrasin បានក្លាយជាកីឡាករដំបូងគេមកពីប្រទេសថៃដែលបង្ហាញខ្លួនបាន ១០០ ដងក្នុងការប្រកួតប្រជែងលីគបាល់ទាត់ជប៉ុន​J-League 1។ Chanathip បានបង្ហាញខ្លួនជាលើកទី ១០០ របស់ខ្លួននៅក្នុងការប្រកួត J1 ពេល​ដែល​ក្រុម Hokkaido Consadole Sapporo យក​ឈ្នះ​ក្រុម Vegalta Sendai ក្នុង​លទ្ធផល​២​ទល់​១ ខណៈដែល​មួយ​គ្រាប់​ក្នុង​ចំណោម​នេះ​កីឡាករជម្រើស​ជាតិ​ថៃជាអ្នក​បញ្ជូនបាល់បានមួយគ្រាប់​ដែរ។ 🇹🇭🇯🇵 Chanathip Songkrasin’s assisted goal helped his club, Consadole Sapporo win over…

3
គ្រួសារ

មិនមែនជា Super Women ក៏មិនមែនជា Super Mommy អីដែរ តែរាល់ថ្ងៃនេះ ធ្វើការមិនចាញ់មនុស្សប្រុសឡើយ ដោយសារតែភាពថា តួនាទី និងទំនួលខុសត្រូវ

មនុស្សស្រីស្ទើរតែ ៨០%ហើយ ដែលរឹងមាំខ្លាំង អាចធ្វើអ្វីៗបានគ្រប់យ៉ាងដោយខ្លួនឯង មិនដែលគិត រឹតតែមិនដែលខ្វល់ថានោះជាការងារមនុស្សស្រី ឬមនុស្សប្រុស អ្វីដែលនាងអាចធ្វើបាន នាងប្រាកដជាធ្វើ ព្រោះមានការងារខ្លះ បើនាងមិនធ្វើទេ គឺគ្មានអ្នកណាធ្វើឡើយ ហើយក៏គ្មានអ្នកណាជួយនាងនោះដែរ។ ឆាកជីវិតមនុស្សស្រី គឺមានកិច្ចការងារជាច្រើនដែលត្រូវទទួល និងរ៉ាប់រង ដោយមិនខ្វល់ថាឈឺ ឬជាទេ គឺត្រូវតែធ្វើ ការងារខ្លះទុក្ខចោលមិនបាន អាចនិយាយបានថា វាជាតួនាទីរបស់នាង ហើយក៏ជាទំនួលខុសត្រូវដ៏ខ្ពស់បំផុតដែលមិនអាចទុកចោល ឬទម្លាក់ចុះបានឡើយ។ ជីវិតមនុស្សស្រីពោរពេញទៅដោយបញ្ហា និងសម្ពាធជាច្រើនដែលត្រូវរ៉ាប់រង ពេលដែលមានប្ដី មានកូន ត្រូវមើលថែប្ដីផង កូនផង ឪពុកម្ដាយខ្លួនឯងផង នៅត្រូវធ្វើខ្លួនឱ្យសក្តិសមជាប្រពន្ធល្អ…

Arsenal
កីទ្បា

Thierry Henry៖ ខ្ញុំលែងស្គាល់ក្លិបឯងខ្លួនហើយ! ពួក​គេកាន់​ក្លិបបាល់​ទាត់ដូចបើកក្រុមហ៊ុន

Thierry Henry និយាយថាគាត់លែងស្គាល់ Arsenal ទៀតហើយ បន្ទាប់ពីការប៉ុនប៉ងរបស់ក្លឹបបរាជ័យក្នុងការបំបែកខ្លួនចូលក្នុងក្របខ័ណ្ឌ Super League ។ Arsenal គឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកស្ថាបនិកនៃក្របខ័ណ្ឌ Premier League ចំនួន ៦ ក្លិបដែលចូលដៃចូលជើងបង្កើតពាន Super League ប៉ុន្តែបានដកខ្លួនមកចូលរួមក្នុងលីកវិញបន្ទាប់ពីមានប្រតិកម្មយ៉ាងខ្លាំងរយៈពេល ៤៨ ម៉ោង។ អ្នកគាំទ្ររាប់ពាន់នាក់បានធ្វើបាតុកម្មនៅខាងក្រៅកីឡដ្ឋាន Emirates កាលពីល្ងាចថ្ងៃសុក្រ មុនពួក​គេបរាជ័យ ១-០ ទល់នឹងក្រុម Everton ដោយអំពាវនាវឱ្យម្ចាស់លោក Stan Kroenke លក់ចេញ។…

Aba76e4d C571 4f88 8f23 D8afd4d24719
កីទ្បា

លោក Solskjaer ជឿជាក់​ថា​ការប្រជែងពាន​ជាមួយ Man City មិន​ទាន់អស់ឱកាសនៅ​ឡើយ​ទេ

Manchester United បាន​ត្រឹម​លទ្ធផលស្មើ​ដោយ​គ្មាន​គ្រាប់បាល់​ហើយ​ពេល​នេះManchester City ដែល​ឈរកំពូលតារាងមាន​ពិន្ទុលើស​ដល់​ទៅ​១០​ពិន្ទុខណៈការ​ប្រកួត៥លើក​ទៀតប៉ុនណោះ។ ថ្លែងប្រាប់ BBC បន្ទាប់ពីការប្រកួតជាមួយ Leeds លោក Ole Gunnar Solskjaer បាននិយាយថា៖“ យើងត្រូវតែឈ្នះរាល់ការប្រកួតទាំងអស់ដើម្បីដាក់សម្ពាធលើក្រុម Manchester City “។ “នេះគឺជាការបាត់បង់ពីរពិន្ទុដែលធ្វើឱ្យពួកគេមានសុវត្ថិភាពប៉ុន្តែយើងនៅតែបន្តប្រឹងប្រែង។ យើងនៅមានការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងពានចំនួន ២ដោយ​មួយនឹងត្រូវប្រកួត [ទល់់នឹង AS Roma] និង Liverpool ដែល​ជាក្រុមមួយខ្លាំងក្នុងសប្ដាហ៍​ទី៣៤។ វាជាពេលវេលាដ៏លំបាកមួយកាលពីសប្តាហ៍មុន [ដោយសារតែការដួលរលំនៃក្របខ័ណ្ឌ European Super League]…

3
គ្រួសារ

មនុស្សស្រីត្រូវធ្វើឱ្យខ្លួនឯង ក្លាយជានារីដែលមានសំណាង មិនមែនជាមនុស្សស្រី ដែលមានត្រឹមតែមន្តស្នេហ៍នោះឡើយ

មនុស្សស្រី កាលណាចូលដល់ពេញវ័យ ច្បាស់ណាស់ថានឹងមានមនុស្សដែលចាប់អារម្មណ៍ចង់បាននាងជាគូ ច្បាស់ណាស់ថានឹងមានចាស់ៗចង់សួរនាំនាងឱ្យកូនៗរបស់គាត់ នេះក៏អាចបញ្ជាក់បានថា នាងពេញវ័យ នាងដល់ពេលដែលមើលគូស្រករហើយ ហើយក៏ជាសញ្ញាមួយបង្ហាញថា នាងជានារីដែលមានមន្តស្នេហ៍ដែរ។ តែយ៉ាងណាមិញ មនុស្សស្រីត្រូវចាំថា នៅពេលដែលមានមនុស្សជាច្រើនដែលតែងតែចាប់អារម្មណ៍នឹងអ្នក ចង់បានអ្នកជាគូ តាមស្រឡាញ់អ្នក តាមចែចង់អ្នក វាជាសញ្ញាបង្ហាញថា អ្នកជានារីមានមន្តស្នេហ៍ម្នាក់ គួរឱ្យស្រឡាញ់ មានភាពទាក់ទាញ ប៉ុន្តែ សូមកុំមោទកភាពនឹងរូបសម្រស់ ឬភាពមានមន្តស្នេហ៍របស់ខ្លួនឯងអី ព្រោះថា អ្វីដែលអ្នកត្រូវដឹង និងគួរតែចង់បាននោះគឺ គួរតែធ្វើជានារីដែលមានសំណាង និងមានបុណ្យល្អ តាមរយៈការដែលអ្នកជ្រើសរើសគូស្រករ ឬដៃគូជីវិត ដោយការគិតពិចារណារ និងការសម្រេចចិត្តរបស់អ្នក។ កុំសប្បាយនឹងសម្រស់…

Feature
Inspiration

រឿងកង្កែបមួយក្រុម (ការលើកទឹកចិត្ត)

នៅពេលក្រុមកង្កែបមួយកំពុងធ្វើដំណើរឆ្លងកាត់ព្រៃពួកគេពីរនាក់បានធ្លាក់ចូលរណ្តៅជ្រៅមួយ។ នៅពេលកង្កែបផ្សេងទៀតកកកុញនៅជុំវិញរណ្តៅហើយឃើញថាវាជ្រៅប៉ុនណាពួកគេបានប្រាប់កង្កែបទាំងពីរថាគ្មានសង្ឃឹមអ្វីសម្រាប់ពួកគេទេ។ ទោះជាយ៉ាងណាក៏ដោយកង្កែបទាំងពីរបានសម្រេចចិត្តមិនអើពើនឹងអ្វីដែលអ្នកផ្សេងទៀតកំពុងនិយាយហើយពួកគេបានបន្តព្យាយាមហើយលោតចេញពីរណ្តៅ។ ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយក្រុមកង្កែបដែលស្ថិតនៅខាងលើរណ្តៅនៅតែនិយាយថាពួកគេគួរតែបោះបង់ចោល។ ថាពួកគេនឹងមិនធ្វើឱ្យវាចេញ។ នៅទីបំផុតសត្វកង្កែបមួយក្បាលបានយកចិត្ដទុកដាក់នឹងអ្វីដែលអ្នកផ្សេងទៀតកំពុងនិយាយហើយគាត់ក៏បោះបង់វាចោលរហូតដល់ស្លាប់។ កង្កែបមួយទៀតបន្តលោតយ៉ាងខ្លាំងតាមដែលអាចធ្វើទៅបាន។ ជាថ្មីម្តងទៀតហ្វូងកង្កែបបានស្រែកដាក់គាត់ឱ្យបញ្ឈប់ការឈឺចាប់ព្រោះគង់តែស្លាប់។ គាត់ក៏ខំប្រឹងលោតកាន់តែខ្លាំងហើយទីបំផុតក៏អាចចេញមកខាងលើបាន។ នៅពេលដែលគាត់បានចេញទៅកង្កែបផ្សេងទៀតបាននិយាយថា​ “តើអ្នកមិនឮយើងទេឬ?” កង្កែបបានពន្យល់ពួកគេថាគាត់ជាមនុស្សថ្លង់។ គាត់គិតថាពួកគេកំពុងលើកទឹកចិត្តគាត់គ្រប់ពេល។ អត្ថន័យនៃរឿង៖ ពាក្យសំដីរបស់មនុស្សអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតអ្នកដទៃ។ គិតអំពីអ្វីដែលអ្នកនិយាយមុនពេលវាចេញពីមាត់អ្នក។ វាអាចធ្វើអោយមនុស្សរស់ ឬ ស្លាប់បាន។

KNONGSROK
ប្រវត្តិសាស្រ្ត

ប្រាសាទតុប ខាងលិច ៖ ជាប្រាសាទវិសេសដែលមានលក្ខណៈស្ថាបត្យកម្មជាសម័យកណ្ដាល!

#ប្រាសាទតុប ខាងលិច ជាប្រាសាទវិសេសដែលមានលក្ខណៈស្ថាបត្យកម្មជាសម័យកណ្ដាល ដែលមានន័យជាប្រាង្គប្រាសាទសម្រាប់ព្រះពុទ្ធសាសនាថេរវាទ ឬ ជាព្រះប្រាង្គចេតិយដែលគេឧបកិច្ចតម្កល់ព្រះសិរីរិកធាតុ ក្នុងន័យគោរពចំពោះព្រះពុទ្ធសាសនា ដែលប្រាង្គកណ្ដាល ក្នុងចំណោមប្រាង្គទាំង៣ បានធ្វើស្រោបពីលើប្រាង្គឯកប្រាសាទចាស់សម័យអង្គរ នាអំឡុងស.វ.ទី៩~១០ ក្រោយពីប្រាសាទចាស់ បានដួលរលំទៅ ប្រហែលនា ស.វ.ទី ១៣ និងអំឡុង ឆ្នាំ ១៤៥៦? ( តារយៈការធ្វើតេស្តដោយ កាបូន វិទ្យុសកម្ម) ទើបមានការរៀបចំរៀបថ្មឡើងវិញ ជាប្រាង្គ លុះមួយសតវត្សក្រោយមក អំឡុង ស.វ.ទី ១៦~១៧ ទើបមានសាងប្រាង្គ២ អមបន្ថែមទៀត និង…

3
ប្លែកៗ

បេះដូងលាក់ស្នេហ៍! ជ្រើសរើសបេះដូងមួយ ដើម្បីដឹងថា តើអ្នកនឹងទទួលបានស្នេហាបែបណា?

តាមរយៈបេះដូងដែលអ្នកបានជ្រើសរើស ទៅតាមប្រភេទនៃពណ៌ដែលជាចំណូលចិត្តរបស់អ្នក វានឹងអាចបញ្ជាក់បានយ៉ាងច្បាស់ អំពីស្នេហាដែលអ្នកនឹងទទួលបាន ឬដំបូន្មាននៃស្នេហារវាងអ្នក និងដៃគូរបស់អ្នក។ ១. បេះដូងពណ៌ក្រហម ប្រសិនបើអ្នកបានជ្រើសរើសបេះដូងក្រហមវាមានន័យថា អ្នក និងមនុស្សសំខាន់របស់អ្នកនឹងសប្បាយចិត្ត ក្នុងការរួមរស់ជាមួយគ្នា។ ដៃគូរបស់អ្នក រមែងជួយបំបាត់នូវភាពសោកសៅ និងអសន្តិសុខរបស់អ្នកទាំងអស់ ហើយអនុញ្ញាតឱ្យខ្លួនអ្នកទទួលយកស្នេហាដ៏ពោរពេញដោយភាពរីករាយ។ គាត់មានអារម្មណ៍ថាគាត់ពិតជាមានសំណាងណាស់ ដែលមានអ្នក ហើយនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីធ្វើឱ្យអ្នកសប្បាយរីករាយ។ ប្រសិនបើអ្នកមិនមានគូស្នេហ៍ទេ នោះមនុស្សគួរឱ្យចាប់អារម្មណ៍នឹងមករកអ្នកក្នុងពេលឆាប់ៗនេះហើយ។ ២. បេះដូងពណ៌ស្វាយ បេះដូងពណ៌ស្វាយបង្ហាញថា អារម្មណ៍ថ្មី និងបរិសុទ្ធនៅក្នុងស្នេហាកំពុងរង់ចាំអ្នក។ គូស្នេហ៍របស់អ្នក ឬនរណាម្នាក់ដែលនឹងជិតចូលក្នុងជីវិតរបស់អ្នក នឹងនាំមកនូវការភ្ញាក់ផ្អើលពិសេសដល់អ្នក។ ការភ្ញាក់ផ្អើលទាំងនេះ នឹងដាស់អំណរ និងក្តីសង្ឃឹមនៅក្នុងដួងចិត្តរបស់អ្នក…