Wisdoms

1144860828.jpg
កីទ្បា

Jesse Lingard ធ្លាប់គិតឈប់ពីបាល់ទាត់ចំពេលមានបញ្ហាសុខភាពផ្លូវចិត្ត

Lingard ពិតជាពិបាកក្នុងការរក្សាការផ្តោតអារម្មណ៍របស់គាត់ឲ្យដូចកាលពីមុនក្នុងកំឡុងពេលប្រទេសអង់គ្លេសបិទការចេញចូលដោយសារកូវីដ១៩កាលពីឆ្នាំមុន។ ម្តាយរបស់ Lingard បានកើតជំងឺធ្លាក់ទឹកចិត្ត ហើយនៅពេលនោះដែលធ្វើឱ្យអ្វីៗកាន់តែពិបាកសម្រាប់កីឡាករបាល់ទាត់ដូចជាគាត់។ នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានដកស្រង់សម្តីដោយកាសែត The Guardian  Jesse Lingard ត្រូវបានគេសួរថាតើគាត់ចង់ឈប់បាល់ទាត់ដែរឬទេហើយគាត់បានឆ្លើយតបថា៖“ មិនបោះបង់ចោលបាល់ទាត់ទេ គ្រាន់តែចង់សម្រាកមួយរយៈ។ «ខ្ញុំចង់ចូលលេងក្នុងការ​ប្រកួត​ហើយ​ការ​អង្គុយកៅអីបម្រុងមិនបាន​ធ្វើឲ្យខ្ញុំសប្បាយចិត្តនោះ​ទេ»។ «ថ្ងៃក្រោយ ខ្ញុំបានប្រាប់បងប្អូនខ្ញុំថា ខ្ញុំធ្លាប់​សប្បាយចិត្ត​ទោះ​បី​ជា​អង្គុយកៅអីបម្រុង តែ​ពេល​នេះ​ខ្ញុំទប់លែងជាប់​ហើយ ហើយខ្ញុំក៏​លែងចង់លេងតទៅទៀតដែរ»។ “ខ្ញុំមិនចង់លេងទេ ព្រោះចិត្តរបស់ខ្ញុំមិននៅទីនោះ(ក្នុងការប្រកួត) ខ្ញុំមិនបានផ្តោតអារម្មណ៍ទាល់តែសោះ។ ខ្ញុំកំពុងគិតអំពីរឿងផ្សេងទៀតហើយជាក់ស្តែងវាអស់លុយចាយ ហើយព្យាយាមលេងបាល់ទាត់ ទាំងចិត្តមិនចង់»។ កីឡាករខ្ចីជើងរបស់ក្លិបបិសាចក្រហម Manchester United បាននិយាយអំពីការតស៊ូប្រយុទ្ធនឹងជំងឺធ្លាក់ទឹកចិត្តរបស់ម្តាយរបស់គាត់។ គាត់បានបន្តទៀតថា៖ «ជាច្រើនឆ្នាំមកនេះយើងមានជំនួយសម្រាប់គាត់…

KNONGSROK
សេដ្ឋកិច្ច

វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បើ​ចង់បាន​ឆ្អឹង​តាន់​ ​និង​មាន​រាង​ខ្ពស់​ ​គប្បី​ហាត់ប្រាណ​ក្នុង​វ័យ​នេះ​!

ការ​ធ្វើ​លំ​ហាត់ប្រាណ​ ​គឺជា​សកម្មភាព​រាងកាយ​ណាមួយ​ដែល​ជួយ​ពង្រឹង​ឬ​ថែរក្សា​សុខភាព​រាងកាយ​និង​សុខ​ភាពទូទៅ​បាន​ល្អ​ប្រសើរ​។​ ​ការ​ធ្វើ​ហាត់ប្រាណ​ត្រូវ​បាន​គេ​អនុវត្ត​ក្រោម​ហេតុផល​ផ្សេងៗ​ ​ដើម្បី​ជំនួយ​ដល់​ការលូតលាស់​និង​ការ​បង្កើន​កម្លាំង​ ​ការ​ការពារ​ភាព​ចាស់​ ​ការលូតលាស់​សាច់ដុំ​និង​ប្រព័ន្ធ​សរសៃឈាម​បេះដូង​ ​ការ​សម្រក​ទម្ងន់​ ​និង​សម្រាប់​ភាព​រីករាយ​ផង​ដែរ​។​ ​តាម​ការ​កត់​សម្គាល់​ ​ការ​ធ្វើ​លំ​ហាត់ប្រាណ​មាន​ច្រើន​ប្រភេទ​ ​សូម្បី​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​ជាទូទៅ​ ​ក៏មាន​លំ​ហាត់ប្រាណ​ផង​ដែរ​ ​ដូចជា​តាមរយៈ​កម្មវិធី​កីឡា​ហែលទឹក​និង​រត់​ជាដើម​។​ ​ ការ​ដើរទៅ​ផ្សារ​ ​ការ​ឡើងជណ្ដើរ​ ​ការ​ពត់​ខ្លួនប្រាណ​ ​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​ចាត់ទុកថា​ ​ជា​សកម្មភាព​ហាត់ប្រាណ​សម្រាប់​កាយសម្បទា​ទូទៅ​ ​ព្រោះ​វា​សុទ្ធតែ​ដើម្បី​យឺតសរសៃ​សរ​សូង​ ​និង​ដើម្បី​បណ្ដេញ​ជាតិពុល​ពី​សារពាង្គ​កាយ​ ​ជាពិសេស​ការ​បណ្ដេញ​ជាតិពុល​កា​បូ​ន​ឌី​អុក​ស៊ី​ត​ចេញ​តាម​ស្បែក​ ​និង​ជាតិពុល​ផ្សេងទៀត​តាម​លាមក​។​ ​ទោះ​យ៉ាងណា​ ​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​បែងចែក​ការ​ធ្វើ​លំ​ហាត់ប្រាណ​ជា​៤​ប្រភេទ​។​ ​ការ​ហែលទឹក​…

KNONGSROK
សេដ្ឋកិច្ច

ជនជាតិក្រិក មានជំនឿថា​ កំណេីតមនុស្សដំបូងឡេីយលេីផែនដី​ មនុស្សទាំងអស់គឺសុទ្ធតែមាន​ ដៃ​ ៤​ ជេីង​ ៤​ និងក្បាល២​!

ជនជាតិក្រិក មានជំនឿថា​ កំណេីតមនុស្សដំបូងឡេីយលេីផែនដី​ មនុស្សទាំងអស់គឺសុទ្ធតែមាន​ ដៃ​ ៤​ ជេីង​ ៤​ និងក្បាល២​ ។ តែដោយសារតែមនុស្សមានអំណាចថាមពលខ្លាំងពេក​ ដែលអាចជាការគម្រាមដល់ព្រះ​នាពេលអនាគត​ ដូច្នេះព្រះអទិទេពក៏បានសម្រេច​ប្រេីរន្ទះ​ បាញ់កាត់ផ្តាច់ខ្លួនមនុស្សជា២ចំណែក​ ដេីម្បីបន្ថយថាមពលមនុស្សតែម្តងទៅ។ ហេតុនេះហេីយ​ ធម្មជាតិ​តម្រូវឱ្យខ្លួនដែលដាច់ជា២​ របស់ពួកគេ​ ធ្វេីការស្វែងរកគ្នាទៅវិញទៅមក​ដោយស្វ័យប្រវត្តិ ដេីម្បីឱ្យជីវិតពួកគេមានភាពពេញលេញ​ឡេីងវិញ​ ពេញដោយអំណាច​ ថាមពលពេញលេញ​ ពេញដោយក្តីស្រលាញ់ស្មោះស្ម័គ្រ និងអាចមេីលថែរក្សាគ្នាទៅវិញទៅមករហូតដល់ថ្ងៃស្លាប់​ ដែលគ្រប់គ្នាចំណាំហៅថា​ #គូជីវិត 😍ចុះអ្នករកឃេីញខ្លួនអ្នកមួយចំហៀងទៀតពិតប្រាកដហេីយឬនៅ? ប្រយ័ត្នរកខុសណា😍 ដោយ៖​ កវីលាក់ស្នេហ៍-ប្រលោមលោក

V[tNam
កីទ្បា

ជម្រើស​ជាតិវៀតណាម​ប្រកួតមិត្តភាពជាមួយជម្រើស​ជាតិ​ហ្សកដានីត្រៀមជម្រុះ World Cup

ក្រុមកំពូលតារាងពូល G វៀតណាមនឹងត្រូវជួបជម្រើស​ជាតិហ្សកដានីក្នុងការប្រកួតមិត្តភាពមុនពេលប្រកួតជម្រុះដែលនៅសល់សម្រាប់ការប្រកួតជុំទី ២ នៃព្រឹត្តិការណ៍ World Cup / ២០២៣ នៅអាស៊ីខែមិថុនានេះ។ ក្រុមកីឡាកររបស់​គ្រូបង្វឹកលោក Park Hang-seo ទើបតែបានបញ្ចប់ការចាក់វ៉ាក់សាំងលើក​ទី​មួយ នដើម្បីការពារការឆ្លងរាលដាលនៃជំងឺផ្តាសាយ (COVID-19) ស្រប​ពេល​ពួក​គេធ្វើដំណើរប្រទេសអេមីរ៉ាតអារ៉ាប់រួម។ការចាក់ថ្នាំលើកទី ២ ត្រូវបានគេរំពឹងថានឹងចាក់នៅពាក់កណ្តាលខែឧសភា ហើយកីឡាករនឹងត្រូវប្រមូលផ្តុំគ្នាសម្រាប់ហ្វឹកហាត់បន្ទាប់ពីដំណើរការចាក់វ៉ាក់សាំងត្រូវបានបញ្ចប់។ #News | 🇻🇳 Vietnam National Team will play a friendly match against…

Glazer
កីទ្បា

លេងមែនទែនហើយ! អ្នក​គាំទ្រ Man Utd ប្រមូលផ្ដុំបិទច្រកទីលានហ្វឹកហាត់ Carrington ប្រឆាំងជាមួយម្ចាស់ក្លិប

The Glazers (ប្រធានក្លិប Manchester United)គឺជាស្ថាបត្យករដ៏សំខាន់ម្នាក់នៅពីក្រោយនៃការបង្កើតពាន​រង្វាន់ Super League ដ៏ចម្រូងចម្រាស។ អ្នកគាំទ្រកំពុងធ្វើការតវ៉ាជាមួយនឹងការ​លើបដាដែលសរសេរថា ” ‘we decide when you play.’។ អ្នកគាំទ្រក្រុមបិសាចក្រហម Manchester United បានប្រមូលផ្តុំគ្នានៅខាងក្រៅ Carrington តវ៉ាប្រឆាំងនឹងក្រុមលោក Glazers ខណៈដែលពាន European Super League កំបុង​តែ​ស្ថិត​ក្នុងដង្ហើមចង្រឹតទៅហើយនោះ។ អ្នកគាំទ្របានបិទច្រកចូលទាំងពីរហើយឈរលើកបដាដែលអានថា“ Glazers Out” និង“ ”…

Untitled 1 23
សេដ្ឋកិច្ច

១២ ចំនុចនៃអាថ៌កំបាំងមហាសាលនៃការចិញ្ចឹមកូនដោយទឹកដោះទាំងម្តាយនិងកូន!!!

យុគសមយ័កាន់តែជឿនលឿនបានធ្វើអោយម្តាយមួយចំនួនគិតថាការចិញ្ចឹមកូនដោយទឹកដោះគោម្សៅគឺល្អសំរាប់កូនៗរបស់ពួកគេ ដោយម្តាយភាគច្រើនតែងតែរបស់ជាមួយនិងេជីវភាពប្រចាំថ្ងៃរឺរកកំរ៉ៃសម្រាប់គ្រួសរទៅវិញ។ ពួកគាត់តែងតែជ្រើសរើសប្រភេទម្សៅទឹកដោះគោនានាដើម្បីបំពាក់បំប៉នកូនៗអោយឆាប់ធំទាំងផ្នែករូបរាងកាយនិងចិត្តគំនិតដោយពួកគាត់ពុំបានដឹងថាការបំបៅដោះកូនជាអាថ៌កំបាំងល្អបំផុតសំរាប់គាត់ព្រមទាំងកូនៗរបស់គាត់ផងដែរ។ តាមអត្ថបទស្រាវជ្រាវរបស់ Bright Side បានស្វែងរកឃើងនូវអាថ៌កំបាំងមហិមារទាំង ១២ ចំនុចដែលស្ទើរតែម្តាយគ្រប់គ្នាពុំបានដឹងពីមុនមក ។ តោះចូលមើលការលើកឡើងនូវចំនុចទាំងនោះទាំងអស់គ្នា៖ ការបំបៅដោះកូន ១. ជួយអោយម្តាយស្រកទំងន់ម្តាយ ការផលិតទឹកដោះគោនិងការបំបៅកូនដោយទឹកដោះម្តាយគឺជាការងារដ៏លំបាកមួយសម្រាប់រាងកាយរបស់ស្ត្រី វាអាចដុតរោលកាឡូរី ៥០០ ក្រាមក្នុងមួយថ្ងៃបើយោងតាមគ្រូពេទ្យជំនាញខាងសម្ភពនិងរោគស្ត្រី។ នេះជាមូលហេតុដែលអ្នកម្តាយថ្មីៗជាច្រើនកត់សំគាល់ថាពួកគេចាប់ផ្តើមស្រកទំងន់ក្រោយពេលសម្រាលកូនរួច។ ២. ការបំបៅដោះកូនអាចជួយអោយទឹកដោះម្តាយផ្លាស់ប្តូរក្លិននិងរស់ជាតិ ការស្រាវជ្រាវបានបង្ហាញថាក្លិននិងរសជាតិនៃទឹកដោះម្តាយមានភាពខុសគ្នាអាស្រ័យលើអ្វីដែលម្តាយញ៉ាំ។ វាមានប្រយោជន៍ជាពិសេសព្រោះម្តាយអាចផ្តល់អោយកូនៗរបស់ពួកគាត់នូវរសជាតិខុសៗគ្នាក្នុងដំណើរនៃការបំបៅកូនដោយទឹកដោះម្តាយនេះ។ លើសពីនេះទៀតបើទោះបីជាទឹកដោះម្តាយមិនមានពណ៌ទេប៉ុន្តែវាផ្លាស់ប្តូរសារធាតុអាស្រ័យលើការទទួលទានអាហារនិងការទទួលទានវីតាមីនរបស់ម្តាយ។ ៣. រាងកាយរបស់ស្ត្រីផ្លាស់ប្តូរសមាសភាពទឹកដោះដើម្បីបំពេញសេចក្តីត្រូវការរបស់ទារក។ ទារកលូតលាស់លឿនហើយតែងតែត្រូវការប្រូតេអ៊ីនជាតិរ៉ែនិងវីតាមីនបន្ថែមអាស្រ័យលើដំណាក់កាលអភិវឌ្ឍន៍ដែលពួកគេហើយដើម្បីប្រយុទ្ធនឹងជំងឺមួយចំនួនដូចជាជំងឺផ្សេងៗ នោះហើយជាមូលហេតុដែលអាចនិយាយបានថាទឹកដោះម្តាយ “ឆ្លាត” ផ្លាស់ប្តូររូបមន្តរបស់វាដើម្បីបំពេញសេចក្តីត្រូវការរបស់កុមារ។ រឿងនេះអាចកើតឡើងពីមួយសប្តាហ៍ទៅមួយសប្តាហ៍រឺក៏ពីមួយថ្ងៃទៅមួយថ្ងៃ។ ៤.…

KNONGSROK
PR

ស្ថានីយ៍បណ្តាញច្រើនជាង ៦០ ទីតាំង ត្រូវបានសាងសង់បញ្ចប់ជាស្ថាពរក្នុងខេត្តសៀមរាប ដោយក្រុមហ៊ុន Smart

រាជធានីភ្នំពេញកាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២១ – ស្ថានីយ៍បណ្តាញថ្មីចំនួន ៦២ ទីតាំង​ក្នុងខេត្តសៀមរាប​ត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ ដែលជាផ្នែកមួយនៃគម្រោងវិនិយោគទឹកប្រាក់ ៩០ លានដុល្លាក្នុងឆ្នាំ​២០២១​របស់ក្រុមហ៊ុន​ Smart Axiata ដើម្បីពង្រីក និងបង្កើនគុណភាព នៃបណ្ដាញទូរគមនាគមន៍របស់ខ្លួននៅគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា។ ស្ថានីយ៍បណ្តាញដែលទើបតែត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរក្នុងខេត្តសៀមរាបគឺស្ថិតក្នុង គម្រោងការពង្រីកស្ថានីយ៍បណ្តាញថ្មីចំនួន ៣៥០ ទីតាំង ដែលត្រូវបានប្រកាសជាសាធារណៈ ដោយក្រុមហ៊ុន Smart កាលពីខែមុន ដែលនឹងបង្កើនគុណភាពសេវា 4G LTE របស់ក្រុមហ៊ុន Smart សម្រាប់អ្នកប្រើប្រាស់នៅ ទូទាំងប្រទេសកម្ពុជា ព្រមទាំងធានាឲ្យបានថាបណ្ដាញទូរគមនាគមន៍បានត្រៀមរួចរាល់ក្នុងការផ្ដល់ជូនតាមតំរូវការរបស់អតិជនដែលកំពុងតែកើនឡើង…

1
សេដ្ឋកិច្ច

ជ្រើសរើសចានមួយឈុតណាដែលទាក់ចិត្តអ្នកជាងគេ នឹងដឹងថា អ្នកជាមនុស្សបែបណានៅក្នុងសង្គម?

១. បើអ្នកជ្រើសយកចានឈុតពណ៌ក្រហម ដែលជាឈុតទី១ មានន័យថា អ្នកជាមនុស្សដែលមានភាពរីករាយ ហើយមិនមានឧបសគ្គអ្វីជាមួយនឹងមនុស្សក្នុងសង្គមនេះឡើយ។ អ្នកធ្វើឱ្យអ្នកជុំវិញមានអារម្មណ៍ថា កក់ក្ដៅ និងរីករាយពេលនៅក្បែរអ្នក។ អ្នកមានគំនិតវិជ្ជមាន សុទិដ្ឋិនិយម អ្នកតែងតែព្យាយាមកែលម្អ និងអភិវឌ្ឍន៍ខ្លួនឯង។ ភាពស្មោះត្រង់ គឺជាគុណសម្បត្តិដ៏ធំរបស់អ្នក។ ទោះជាយ៉ាងណា អ្នកជាមនុស្សដែលព្យាយាមទាមទារចង់បានខ្លាំង ដែលជាហេតុធ្វើឱ្យអ្នកធ្លាក់ទៅក្នុងអន្លង់នៃភាពសោកសៅ និងកើតទុក្ខឥតល្ហែ។ ២. បើអ្នកជ្រើសយកចានឈុតពណ៌ស ដែលនៅលេខរៀងទី២ នោះមានន័យថា អ្នកជាមនុស្សមានបុគ្គលិកលក្ខណៈ សុភាពរាបសារ មានសុជីវធម៌ល្អ និងរស់នៅយ៉ាងសាមញ្ញ។ តែពេលដែលជួបបញ្ហាការលំបាក អ្នកច្រើនដែរព្យាយាមគេចវេស មិនក្លាហានក្នុងការប្រឈមមុខ ដើម្បីដោះស្រាយឡើយ។ អ្នកគ្រាន់តែចង់បានជីវិតដែលរស់នៅដោយសន្តិភាព…

២
ប្លែកៗ

មនុស្សស្រីដែលកើតក្នុងខែទាំងនេះ ទេវតាចារមក មានជោគវាសនារីកចម្រើន អ្នកណាក៏ចង់បាននាងជាគូដែរ

ស្ត្រីដែលមានខែកំណើតក្នុងខែទាំងនេះ បង្ហាញថា ជាមនុស្សដែលមានភាពរីកចម្រើនខ្លាំង និងរុងរឿង តែងតែមានសុភមង្គល និងសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ ១. អ្នកកើតក្នុងខែ កុម្ភៈ ខែនេះត្រូវបានគេស្គាល់ថា ជាខែទិព្វដែលមានធាតុឈើ។ មនុស្សស្រីដែលកើតក្នុងនខែកុម្ភៈជាធម្មតាមានរូបរាងសុភាពរាបសារ និងកក់ក្តៅ។ ពួកគេតែងតែយកចិត្តទុកដាក់ និងដឹងពីរបៀបថែរក្សាគ្រួសាររបស់ពួកគេ។ ជាពិសេសមនុស្សស្រីដែលកើតនៅថ្ងៃទី ៩ ទី ១៦ ទី ១៩ នៃខែទី ២ តាមច័ន្ទគតិ។ មនុស្សស្រីដែលកើតក្នុងខែនេះ ត្រូវបានគេរំពឹងថានឹងក្លាយជាការគាំទ្រដល់ស្វាមីរបស់នាង ជួយឱ្យស្វាមីរបស់នាងកាន់តែទទួលបានជោគជ័យនៅក្នុងអាជីពរបស់គាត់។ ជីវិតនៅពេលក្រោយរៀបការ នឹងកាន់តែរីកចម្រើន មានទ្រព្យសម្បត្តិច្រើនកុំបារម្ភអំពីភាពក្រីក្រឱ្យសោះ។ ២.…

២
ប្លែកៗ

តើរវាងអ្នក និងម្ដាយក្មេក អាចចូលក្នុងសង្គ្រាមជាមួយគ្នាដែរទេ ទៅពេលខាងមុខ?

ជ្រើសរើសនារីដែលស្ថិតក្នុងចំណាប់អារម្មណ៍របស់អ្នក ដើម្បីដឹងពីទំនាក់ទំនងរវាងអ្នក និងម្ដាយក្មេករបស់អ្នក​ទៅថ្ងៃមុខ នឹងប្រែទៅជាយ៉ាងណា? 1. រូបនារីទី 1 នៅពេលអនាគត អ្នកនឹងព្យាយាមយ៉ាងច្រើនក្នុងការរស់នៅប្រកបដោយសុខដុមជាមួយម្តាយក្មេករបស់អ្នក ព្រោះអ្នកស្រឡាញ់ប្តីរបស់អ្នកខ្លាំងណាស់ ដូច្នេះអ្នកឃើញថាគ្រួសាររបស់គាត់ដូចជាគ្រួសាររបស់អ្នកអ្នកដែរ។ អ្នកតែងតែដើរតួជាប្រពន្ធ និងកូនប្រសារបានយ៉ាងល្អ។ ជាសំណាងល្អ ការខិតខំប្រឹងប្រែងរបស់អ្នកនឹងត្រូវបានទទួលស្គាល់ដោយម្តាយក្មេកអ្នក គាត់ពិតជាពេញចិត្តក្នុងការមានកូនប្រសារដូចអ្នកដែរ។ ទោះបីជាមានពេលខ្លះដែលអ្នកធ្វើមិនបានល្អក៏ដោយ ក៏គាត់នឹងអត់ធ្មត់នឹងអ្នកដោយមិនដែលធ្វើការទាមទារអាក្រក់ ឬមិនសមហេតុផលឡើយ។ 2. រូបនារីទី 2 បុគ្គលិកលក្ខណៈរបស់អ្នកមានចរិតរឹងមាំ និងមុតស្រួចជាច្រើន ប៉ុន្តែជាទូទៅអ្នកនៅតែយល់ និងគោរពម្តាយក្មេកមិនដោយគ្មានមូលហេតុ ឬការមិនពេញចិត្តពីម្តាយក្មេករបស់អ្នក។ ប៉ុន្តែប្រសិនបើគាត់ជ្រៀតជ្រែកយ៉ាងខ្លាំងនៅក្នុងជីវិតគ្រួសារតូចរបស់អ្នក អ្នកទំនងជាបោះចោលស្តង់ដារទាំងអស់នៃកូនប្រសារនៅពីក្រោយ ហើយត្រៀមខ្លួនដើម្បីលើកទង់ប្រយុទ្ធជាមួយម្ដាយក្មេកមិនខាន។ នៅពេលដែល“ សង្គ្រាមដ៏អស្ចារ្យ”…

KNONGSROK
សេដ្ឋកិច្ច

តោះសាកចុចអានអំពីគូរព្រេងតាមឆ្នាំកំណើត! ឆុត១០០%

មិនថាពីបុរាណឬនាពេលឥឡូវគឺគូស្រករជាច្រើនតែងតែជឿលើខែឆ្នាំ ថាពួកគេរស់នៅជាមួយគ្នាកើតឬមិនកើតហើយការរស់នៅទៀតសោតយិតយោងគ្នាទៅវិញទៅមកឬទេ!។ តោះកុំនៅយូរទៅមើលហើយស្វែងយល់ទាំងអស់គ្នា៖ ឆ្នាំជូត និង ឆ្នាំជូត សម្បត្តិអ្នកជំនួញ ឆ្នាំជូត និង ឆ្នាំឆ្លូវ សម្បត្តិរាជគ្រូ ឆ្នាំជូត និង ឆ្នាំខាល សម្បត្តិស្រីលក់ទា ឆ្នាំជូត និង ឆ្នាំថោះ សម្បត្តិសេដ្ឋី ឆ្នាំជូត និង ឆ្នាំរោង សម្បត្តិទូកប៉ុក ឆ្នាំជូត និង ឆ្នាំម្សាញ់ សម្បត្តិស្រីលក់ទា ឆ្នាំជូត និង ឆ្នាំមមី សម្បត្តិ នាយក្រុម…

ជម្រើសជាតិ
កីទ្បា

លេចលឺថាជម្រើសជាតិកម្ពុជាអាច​នឹង​បោះជំរំនៅ​ក្រៅប្រទេសបើ​ស្ថានភាពកូវីដក្នុងស្រុកមិនធូរស្បើយ

ដូចប្រិយមិត្តអ្នក​គាំទ្របាល់​ទាត់​កម្ពុជាបានដឹង​ត្រួសៗរួចមក​ហើយថា គ្រូបង្គោលថ្មីជនជាតិជប៉ុននៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក RYU HIROSE បានជ្រើសរើសកីឡាករបាល់ទាត់ជាបណ្តើរៗហើយចេញពីការប្រកួត Metfone Cambodian League 2021 នាពេលកន្លងមក ដើម្បីត្រៀមការប្រកួត 2022 FIFA World Cup នៅ​សល់ ចំនួន៣ប្រកួតក្នុងខែមិថុនាឆ្នាំ២០២១ខាងមុខ ប៉ុន្តែពេលនេះការប្រកួតលីគកំពូលកម្ពុជាត្រូវបានផ្អាកទាំងស្រុង ដោយសារការបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅខេត្តកណ្តាល ហើយមិន​ទាន់ដឹងកាលបរិច្ឆេទ​លេង​ឡើងវិញ។ អគ្គលេខាធិការសហព័ន្ធបាល់ទាត់កម្ពុជា លោក កែវ សារ៉េតបាននិយាយប្រាប់​សារព័ត៌មានក្នុង​ស្រុក​មួយថា៖« ការជ្រើសរើសកីឡាករជម្រើស​ជាតិ ក្រោមការសម្រិតសម្រាំងដោយផ្ទាល់ពីគ្រូជប៉ុន លោក RYU HIROSE ដើម្បីត្រៀមការប្រកួត…

Study
ទស្សនៈ

ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី៖ ជម្ងឺ ៨ ប្រភេទដែលប៉ះពាល់ដល់ការសិក្សារបស់ក្មេង

ក្មេងៗដែលមានអាយុចាប់ពី ៦ ឆ្នាំឡើងទៅគឺកំពុងពេញវ័យក្នុងការសិក្សាដែលទាមទារឲពួកគេខិតខំប្រឹងប្រែងនិងកាត់បន្ថយក្នុងការលេងច្រើន។ ប៉ុន្តែនៅពេលកំពុងសិក្សានោះគឺពួកគេអាចជួបប្រទះនូវជំងឺមួយចំនួនដែលអាចធ្វើឲប៉ះពាល់ដល់សុខភាពនិងការសិក្សារបស់ពួកគេ។ យោងតាមហ្វេសប៊ុកផេករបស់ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលមានឈ្មោះថា MJQ University Press បានសរសេរថា៖ “ខ្ញុំសូមជម្រាបជូនថា មានជំងឺច្រើនប្រភេទណាស់ដែលធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់ក្មេងៗ ប៉ុន្តែពេលនេះខ្ញុំសូមលើកយកជំងឺ៨​ប្រភេទដែលកើតចំពោះក្មេងញឹកញាប់ មកជម្រាបជូនលោកឪពុកអ្នកម្ដាយគ្រប់រូបឱ្យបានយល់ដឹងខ្លះៗ ដែលជំងឺទាំងនោះរួមមាន៖ ទី១ ជំងឺអូទីសឹម (Autism)។ អូទីសឹមជាជំងឺស្មុគស្មាញ ដែលធ្វើឱ្យប៉ះពាល់ដល់សរសៃប្រសាទ ឥរិយាបថ និងអាកប្បកិរិយារបស់ក្មេង។ វាធ្វើឱ្យក្មេងពិបាកក្នុងការទាក់ទងនៅក្នុងសង្គម ពិបាកក្នុងការលូតលាស់ ពិបាកក្នុងការប្រើប្រាស់ភាសា និងពិបាកក្នុងការនិយាយស្ដី ឬទំនាក់ទំនងជាសំឡេង។ ក្មេងដែលកើតជំងឺអូទីសឹម ភាគច្រើនមិន​សូវហ៊ានចូលរួមក្នុងសង្គមទេ ហើយគាត់ធ្វើអ្វីតែងតែឆ្គងៗ…

KNONGSROK
ទស្សនៈ

#មេរៀនជីវិតនៅក្នុងសង្គម ៖ នៅពេលដែលអ្នកយកស្រមោចខ្មៅ ១០០ និងស្រមោចក្រហម ១០០!!!

#មេរៀនជីវិតនៅក្នុងសង្គម ៖ នៅពេលដែលអ្នកយកស្រមោចខ្មៅ ១០០ និងស្រមោចក្រហម ១០០ ដាក់ក្នុងក្រឡមួយជាមួយគ្នា ជាធម្មតា គឺវាមិនមានអ្វីកើតឡើងឡើយ។ ប៉ុន្តែ ប្រសិនបើអ្នកអង្រួនក្រឡុកក្រឡនោះ នោះស្រមោចខ្មៅ និងស្រមោចក្រហម វានឹងចាប់ផ្ដើមខាំ​ សម្លាប់គ្នា ព្រោះស្រមោចក្រហមគិតថា ស្រមោចខ្មៅជាសត្រូវ រីឯស្រមោចខ្មៅ គិតថាស្រមោចក្រហមគឺជាសត្រូវ តែយ៉ាងណាមិញ សត្រូវពិតប្រាកដរបស់វា គឺជាមនុស្សទេដែលបង្កភាពរង្គោះរង្គើនោះឡើង មិនខុសទេ នៅក្នុងសង្គមមនុស្សយើងក៏ដូចគ្នាដែរ។ – បុរស ទល់នឹងស្ត្រី – ឆ្វេង និងស្តាំ – អ្នកមាន…

Swirad
កីទ្បា

បាល់ទាត់អាស៊ាន៖ Nick Swirad បន្ត​លេង​ជាមួយ Nongbua Pitchaya ដល់រដូវកាលក្រោយ

ខ្សែការពារសញ្ជាតិម៉ាឡេស៊ី Nick Swirad នឹងបង្ហាញខ្លួនក្នុងលីគកំពូលថៃរដូវកាលក្រោយ បន្ទាប់​ពីរូបគេបានបន្តកុងត្រាជាមួយក្រុមជើងឯកលីគ ២ ថៃ Nongbua Pitchaya ។ រឿងនេះត្រូវបានចែករំលែកដោយអ្នកយកព័ត៌មានរបស់​កាសែត The Star គឺលោក T.Avineshwaran ដែល​នេះ​មានន័យថា Swirad ដើរតាមគន្លងរបស់ Junior Eldstal ដែលនៅជាមួយក្លិប Chonburi ដល់​រដូវ​កាល​ក្រោយ​ដែរ ។ Nicholas Swirad has extended his stay with Nongbua…

F1507cbf C503 418b 99eb 477713921e18
កីទ្បា

ក្ដៅ៖ ប្រធានក្លិប Juventus ថា​ Super League គ្មានផ្លូវអ្វីអាចបន្ត​ជីវិតបាន​ទេ

ក្លិប PL ទាំង ៦ បានប្រកាសថាពួកគេបានដកខ្លួនចេញពីគម្រោង Super League នៅថ្ងៃអង្គារនេះជាបន្តបន្ទាប់ហើយ ស្រប​ពេល​ប៉ុន្មាននាទី​មុន​នេះ​ក្លិប Atletico Madrid ជាក្លិប​បន្ថែម​ទៀត​ដែល​ប្រកាសដកខ្លួន។ នៅពេលត្រូវបានគេសួរអំពីថាតើ Super League នឹងឆ្ពោះទៅមុខបន្ត​ទៀត បន្ទាប់ពីការចាកចេញរបស់ក្លិបក្នុងក្របខ័ណ្ឌ Premier League? លោក Andrea Agnelli ប្រធានក្លិប Juventus បានប្រាប់កាសែតរ៉យទ័រថា៖ “ពិតឬ​មិនពិតករណីនោះមិនមែនជាអ្វីដែលយើងត្រូវ​គិត​ទៀត​ទេ” ។ ក្រុមទាំង ៦ នៃក្របខ័ណ្ឌ Premier League…

១
ប្លែកៗ

ឈ្វេងយល់នៅពេលដែលអ្នកអាចទទួលបានអារម្មណ៍រីករាយ ជាមួយនឹងពរជ័យសម្រាប់ជីវិតអ្នក

តាមរយៈរូបដែលអ្នកបានជ្រើសរើស វានឹងបង្ហាញពីពេលដែលអ្នកនឹងទទួលបានអារម្មណ៍រីករាយ ជាមួយនឹងពរជ័យសម្រាប់ជីវិតអ្នក។ 1. រូបទេពអប្សរទី 1 អ្នកមិនចោទជាសំណួរសួរខ្លួនឯងច្រើនពេកទេ។ សម្រាប់អ្នក អ្វីដែលសំខាន់បំផុតគឺសុភមង្គល ដូច្នេះអ្នករស់នៅដោយសេចក្ដីល្អ និងងាយស្រួលដោយមិនមានបញ្ហាច្រើនពេកឡើយ។ គ្រួសាររបស់អ្នករស់នៅបានសុខសប្បាយណាស់។ អ្នកនឹងមិនប្រកួតប្រជែងយ៉ាងសកម្មសម្រាប់អ្វីមួយទេ។ អ្នកសន្មតថា ប្រសិនបើវាជារបស់អ្នក វានឹងក្លាយជារបស់អ្នក។ ប្រសិនបើវាមិនមែនជារបស់អ្នក ទោះបីអ្នកបង្ខំវាយ៉ាងណាក៏ដោយ ក៏វាមិនមែនជារបស់អ្នកដែរ។ 2. រូបទេពអប្សរទី 2 តាមពិត អ្នកគឺជាមនុស្សដែលដឹងពីរបៀបរស់នៅ និងដឹងពីរបៀបរីករាយនឹងជីវិត! អ្នកអាចរស់នៅក្នុងជីវិតសាមញ្ញធម្មតា។ ទោះបីជាជីវិតមានភាពជូរចត់យ៉ាងណាក៏ដោយ អ្នកអាចបន្ថែមរសជាតិដើម្បីធ្វើឱ្យជីវិតរបស់អ្នកកាន់តែប្រសើរឡើង។ មនុស្សម្នាក់ៗមាននិយមន័យខុសគ្នានៃសុភមង្គល។ មិនថាអ្នកធ្វើអ្វីក៏ដោយ អ្នកនឹងប្រាប់ខ្លួនអ្នកជានិច្ចថា សេចក្តីអំណរនៃជីវិតគឺឆ្លងកាត់…

១
ប្លែកៗ

ជ្រើសរើសរូបមួយ ដើម្បីដឹងថា ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ស្ថានភាពសេដ្ឋកិច្ចរបស់អ្នកនឹងប្រសើរជាងពេលបច្ចុប្បន្ននេះដែរទេ?

ជ្រើសរើសរូបដែលអ្នកគិតស្រស់ស្អាត និងមានអំណាចជាងគេ ដើម្បីដឹងថា ៥ ឆ្នាំខាងមុខ ស្ថានភាពសេដ្ឋកិច្ចរបស់អ្នកនឹងប្រសើរជាងពេលបច្ចុប្បន្ននេះដែរទេ? 1. រូបទី ​1 អ្នកមិនមែនជាអ្នកស្រលាញ់លុយ ហើយអ្នកមិនគិតថាលុយគឺជាអ្វីៗទាំងអស់នៅក្នុងជីវិតរបស់អ្នកឡើយ។ បើនិយាយពីទ្រព្យសម្បត្តិវិញ ក្នុងរយៈពេល ៥ ឆ្នាំទៀត ទ្រព្យសម្បត្តិរបស់អ្នកក៏នឹងកើនឡើងដល់កម្រិតមួយជាក់លាក់ដែរ។ ទោះយ៉ាងណា ក្នុងរយៈពេល ៥ ឆ្នាំក្រោយ ការចំណាយរបស់អ្នកក៏នឹងកើនឡើងដែរ ហើយសម្ពាធលុយរបស់អ្នកនឹងកើនឡើង។ ដូច្នេះអ្នកនឹងមានអារម្មណ៍ធុញថប់នឹងលុយ។ 2. រូបទី 2 សំណាងហិរញ្ញវត្ថុរបស់អ្នកក្នុងរយៈពេល ៥ ឆ្នាំ ខាងមុខនឹងមិនមានបញ្ហាធំដុំឡើយ។ យូរៗម្ដងអ្នកនឹងមានបញ្ហារលាកហោប៉ៅ។ មូលហេតុអាចបណ្តាលមកពីអ្នកទិញរបស់របរមានតម្លៃដូចជាផ្ទះ…

១
ប្លែកៗ

តើអ្នកមានចំណុចពិសេសអ្វី ដែលអាចទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សភេទផ្ទុយ?

ជ្រើសរើសរូបនារីបុរាណចិនមួយរូប ដើម្បីដឹងថា តើអ្នកមានចំណុចពិសេសអ្វី ដែលអាចទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សភេទផ្ទុយ? 1. រូបនារីដំបូង អ្នកមានភាពទាក់ទាញខ្លាំងនៅក្នុងភ្នែករបស់មនុស្សភេទផ្ទុយ។ អ្នកមានមន្តស្នេហ៍ជាខ្លាំង និងតែងតែមានចរិតឆ្កួតៗឡប់ៗ ប៉ុន្តែពេលខ្លះអ្នកក៏អាចស្ងប់ស្ងាត់ និងអាថ៌កំបាំងដូចជាផ្ទាំងទឹកកកមួយផ្ទាំងអ៊ីចឹង។ 2. រូបនារីទី 2 នៅក្នុងហ្វូងមនុស្ស វាងាយស្រួលក្នុងការក្លាយជាចំណាប់អារម្មណ៍នៃការយកចិត្តទុកដាក់។ អ្នកមានចំណង់ខ្លាំង កំប្លែង លេងសើចច្រើន និងមានភាពច្នៃប្រឌិត។ របៀបនៃការនិយាយរបស់អ្នក គឺគួរឱ្យទាក់ទាញដល់អ្នកដទៃ។ លើសពីនេះទៅទៀត អ្នកក៏អាចបញ្ជូនថាមពលវិជ្ជមានរបស់អ្នកទៅអ្នកដែលនៅជុំវិញអ្នកបានដែរ។ 3. រូបនារីទី 3 អ្នកជាមនុស្សសុភាពរាបសារ ចេះពិចារណា និងគិតគូរបានវែងឆ្ងាយ។ អ្នកតែងតែគិតដល់អ្នកដទៃ ហើយតែងតែដាក់ខ្លួនអ្នកឱ្យអ្នកដទៃសង្កេតមើលរឿងរ៉ាវទាំងពួង។…

New
សង្គម

ហេតុអី ស្រីៗឱ្យតែខូចចិត្ត ឬឈឺចាប់ដោយសារស្នេហា ចូលចិត្តកាត់សក់ខ្លួនឯងចោលម៉េះ?

តាមការចំណាំមើល ឱ្យតែឃើញស្រីៗណា កាត់សក់ខ្លី ភាគច្រើនដឹងតែខូចចិត្ត ឬឈឺចាប់ដោយសារតែការបែកបាក់ស្នេហាហើយ តែឆ្ងល់ថា ហេតុអី បានចូលចិត្តកាត់សក់ខ្លួនឯងចោលម៉េះ ឱ្យតែខូចចិត្តម្ដងៗ? មនុស្សស្រីស្រឡាញ់សក់ណាស់ ថែបំផុតគឺសក់ ជាពិសេសគឺសក់វែងៗ ប៉ុន្តែនៅពេលដែលនាងខូចចិត្តព្រោះតែស្នេហាម្ដងៗ គឺនាងតែងតែកាត់សក់ខ្លួនឯងក្រវាត់ចោល មូលហេតុព្រោះតែ ចាត់ទុកសក់ ប្រៀបដូចជាចិត្ត កាត់សក់ កាត់ចិត្ត កាត់សក់ ដើម្បីផ្លាស់ប្ដូរខ្លួនឯង។ មនុស្សស្រី ឱ្យតែខូចចិត្ត ឬបែកបាក់ស្នេហា គឺចូលចិត្តធ្វើខ្លួន និងផ្លាស់ប្ដូរខ្លួនឯងឱ្យខុសដាច់ស្រឡះពីខ្លួនឯងកាលមុន មិនថាកាត់សក់ក្រវាត់ចោល ចាប់ផ្ដើមតុបតែងខ្លួន ធ្វើខ្លួនប្លែកៗ ស្អាតៗ ហាយសូ និយាយជារួមគឺ…

2
សង្គម

ជាមេម៉ាយមានរឿងអីត្រូវខ្មាស ល្អជាងមនុស្សស្រីខ្លះ ទៅឆក់ ទៅដណ្ដើមប្ដីគេដែរ

កុំខ្មាស ព្រោះតែពាក្យថាជា ស្ត្រីមេម៉ាយ កុំខ្វល់នឹងពាក្យចាស់ទំនៀមដែលពោលថា មេម៉ាយចំណាយមាត់ញាតិ ព្រោះសម័យនេះហើយ គេមិនខ្វល់រឿង ក្រមុំ ឬមេម៉ាយអីទៀតទេ សំខាន់មនុស្សស្រី មានចិត្តគំនិតល្អ ចរិតថ្លៃថ្នូរ រឹងមាំ មានមុខរបរ អាចរកស៊ី ធ្វើការ រកលុយបានដោយខ្លួនឯង។ ឈ្មោះថាជាស្រីមេម៉ាយ តែមានសមត្ថភាព អាចរកស៊ី ធ្វើការ រកលុយចិញ្ចឹមខ្លួនឯងបាន វាក៏ល្អជាង មានប្ដីនាំតែទុក្ខ មានតែបញ្ហា ហើយវាក៏ល្អជាងមនុស្សស្រីខ្លះ ដែលគ្មានធ្វើការរកស៊ីអី ចាំតែដណ្ដើមប្ដីគេ បំផ្លាញគ្រួសារគេ ឱ្យតែប្ដីគេរកស៊ីចិញ្ចឹម មនុស្សស្រីបែបហ្នឹង បានគួរឱ្យខ្មាស…