តើការប្រើប្រាស់​ដៃឆ្វេងពិតជាបង្ហាញនូវភាពអវិជ្ជមានឬ?

KNONGSROK
ការផ្សាយពាណិជ្ជកម្ម

តើអ្នកយល់ថាការប្រើប្រាស់ដៃឆ្វេងពិតជាបង្ហាញនូវភាពអវិជ្ជមានមែនទេ?​ តើការប្រើប្រាស់ដៃឆ្វេងពិតជាទម្លាប់មួយដែលគួរតែកែប្រែមែនទេ?

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អស់រយៈពេលកន្លងមក មានមនុស្សមិនតិចទេមានទស្សនៈថា “ការប្រើប្រាប់ដៃឆ្វេងជាទម្លាប់ដែលគួរតែកែប្រែ”។ នេះទំនងជាដោយសារតែពួកគាត់យល់ថា “ឆ្វេង” សំដៅលើភាពអវិជ្ជមាន ឯ “ស្ដាំ” សំដៅលើភាពវិជ្ជមាន។ ហេតុដូច្នេះហើយបានជាពួកគាត់បានប្រៀនប្រដៅកូនមិនឲ្យទម្លាប់​ប្រើប្រាស់ដៃខាងឆ្វេងទាំងពេលកាន់សម្ភារៈទទួនទានអាហារ ក៏ដូចជាពេលសិក្សាជាដើម។

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ផ្ទុយទៅវិញ ការប្រើប្រាស់ដៃឆ្វេងមិនមែនជារឿងដែលអាក្រក់ និងស្ដែងចេញនូវភាពអវិជ្ជមាននោះទេ។ ជាការពិត ការប្រើប្រាស់ដៃឆ្វេង និងស្ដាំសុទ្ធតែជាប់ទាក់ទងជាមួយខួរក្បាលរបស់យើង។ អ្នកនឹងមានការភ្ញាក់ផ្អើល ប្រសិនបើអ្នកធ្លាប់បានយល់ថាការប្រើប្រាស់ដៃឆ្វេងជារឿងមិនគប្បី​ បន្ទាប់ពីបានអានអត្ថបទនេះហើយ។

ជាក់ស្ដែង ខួរក្បាលរបស់មនុស្សគឺជាសរីរាង្គមួយដ៏សំខាន់នៃប្រព័ន្ធប្រសាទចំបង​ ហើយវាចែកចេញជាពីរផ្នែកគឺ ផ្នែកខាងឆ្វេង (left hemisphere) និងផ្នែកខាងស្ដាំ (right hemisphere)។ ផ្នែកនីមួយៗនៃខួរក្បាលមានមុខងារផ្សេងៗគ្នាដែលគួរឲ្យកត់សម្គាល់។

ការផ្សាយពាណិជ្ជកម្ម

ខាងក្រោមនេះគឺជាមុខងារដោយឡែកពីគ្នានៃផ្នែកទាំងពីររបស់ខួរក្បាល៖

3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

១. មុខងារនៃខួរក្បាលផ្នែកខាងឆ្វេង

ការផ្សាយពាណិជ្ជកម្ម

គំនិតចេះវិភាគ

ការស្វែងយល់ដោយភាពម៉ត់ចត់

ការផ្សាយពាណិជ្ជកម្ម

ការចេះរៀបចំតាមរបៀបរៀបរយ

ការចេះគិតសមហេតុផល

ការផ្សាយពាណិជ្ជកម្ម

ការប្រើពាក្យសម្ដីនិយាយស្ដី

ការចេះប្រុងប្រយ័ត្ន

ការផ្សាយពាណិជ្ជកម្ម

ការរៀបចំផែនការ

ការយល់ដឹងផ្នែកគណិតវិទ្យា និងវិទ្យាសាស្ដ្រ

ការផ្សាយពាណិជ្ជកម្ម

ការចេះត្រិះរិះពិចារណារកហេតុផល

ការមើលឃើញ និងដឹងតាមរយៈភ្នែកខាងស្ដាំ

ការផ្សាយពាណិជ្ជកម្ម

ការបញ្ជាសរីរាង្គផ្នែកខាងស្ដាំ

២. មុខងារនៃខួរក្បាលផ្នែកខាងស្ដាំ

ការគិតដោយប្រើវិចារណញ្ញាណ

ការយល់ឃើញជារួម

ការរៀបចំដោយគ្មានរបៀបរៀបរយ

អារម្មណ៍រំជើបរំជួល

ការប្រើប្រាស់កាយវិការ

ចូលចិត្តការធ្វើដំណើរផ្សងព្រេង

ការចង់ធ្វើអ្វីភ្លាមៗដោយមិនគិតពីលទ្ធផល

ការចេះច្នៃប្រឌិតផ្នែកសិល្បៈ និងសំណេរ

ការស្រមើស្រមៃ

ការមើលឃើញ និងដឹងតាមរយៈភ្នែកខាងឆ្វេង

ការបញ្ជាសរីរាង្គផ្នែកខាងឆ្វេង

4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តាមរយៈមុខងារសំខាន់ៗនៃផ្នែកទាំងពីររបស់ខួរក្បាលខាងលើបង្ហាញឲ្យឃើញថា ខួរក្បាលពិតជាសំខាន់ខ្លាំងណាស់ក្នុងការគ្រប់គ្រង និងបញ្ជារាងកាយរបស់យើង។

ឯទស្សនៈដែលយល់ថា ការប្រើប្រាស់ដៃឆ្វេងបង្ហាញពីភាពអវិជ្ជមាននោះមិនមែនជារឿងដែលត្រឹមត្រូវនោះឡើយ។ តាមការពិត មនុស្សដែលនិយមប្រើដៃខាងឆ្វេងមានន័យថា ល្បឿនខួរក្បាលផ្នែកខាងស្ដាំរបស់ពួកគេមានលក្ខណៈប្រសើរជាងផ្នែកខាងស្ដាំទៅវិញនោះទេ។ ចំពោះអ្នកដែលចូលចិត្តប្រើប្រាស់ដៃខាងស្ដាំបញ្ជាក់ថាពួកគេមានសន្ទុះខួរក្បាលផ្នែកខាងឆ្វេងខ្លាំងជាង។

Source: THE HUMAN MEMORY

ការផ្សាយពាណិជ្ជកម្ម