
ដឹងតម្លៃរថយន្តដែល Ronaldo ឈរក្បែរហើយ ល្មមម៉ាចាយប្រាក់ពលកម្ម ៤ ថ្ងៃអាចទិញបាន
កាលពីប៉ុន្មានថ្ងៃមុន តារាឆ្នើម Cristiano Ronaldo បានបង្ហោះរូបភាពមួយសន្លឹកនៅលើគណនី Instagram ដែលលោកឈរក្បែររថយន្តពណ៌ខ្មៅដ៏ទំនើប គឺម៉ាក Mercedes G-Class Brabus SUV។ បើអ្នកជាអ្នកគាំទ្រផ្កាប់មុខរបស់ CR7 ប្រហែលជានៅចាំបានថា រថយន្តមួយគ្រឿងនេះគឺជាកាដូដែលមិត្តស្រី Georgina Rodriguez បានទិញជាអំណោយជូនកីឡាករព័រទុយហ្គាល់កាលពីខែកុម្ភៈ ឆ្នាំទៅ នៅថ្ងៃខួបកំណើតឈានចូលវ័យ ៣៥ ឆ្នាំ។ ដោយឃើញអ្នកគាំទ្រចោទសួរច្រើន ពាក់ព័ន្ធនឹងរថយន្តខាងលើ យើងក៏សូមធ្វើការបង្ហាញត្រួសៗឲ្យអ្នកបានដឹង។ វាជារថយន្ត Mercedes G-Class សេរ៊ីផុតលេខមួយ ដែលបំពាក់ដោយម៉ាស៊ីនរបស់ក្រុមហ៊ុន Brabus…




















