
ជ្រើសរើសកាក់មួយ ដើម្បីទម្លាយដឹងពីអ្វីដែលអ្នកនឹងជួបនៅពេលខាងមុខ
តាមរយៈកាក់មួយក្នុងចំណោមកាក់ទាំង ៤ ដូចបង្ហាញក្នុងរូប តើអ្នកពេញចិត្តកាក់ណាមួយជាងគេ? នៅក្នុងកាក់នីមួយៗមានរូបសត្វ ដែលនឹងអាចបង្ហាញឲ្យអ្នកដឹងពីអនាគតទៅពេលខាងមុខរបស់អ្នក ថានឹងមានរឿងអ្វីកើតឡើងខ្លះ។ ចូរទៅផ្ទៀងផ្ទាត់ចម្លើយដូចខាងក្រោម៖ កាក់ទី ១ អ្នកដែលបានជ្រើសរើសរូបកាក់មានសត្វសេះនៅខាងក្នុង បង្ហាញថា អ្នកជាមនុស្សដែលឧស្សាហ៍ព្យាយាម តែរាងរឹងរូសបន្តិច។ នៅពេលខាងមុខនេះ អ្នកត្រូវប្រកាន់ខ្ជាប់ពាក្យ ៣ គឺការខិតខំប្រឹងប្រែង ការជឿជាក់លើខ្លួនឯង និងការចេះអត់ធ្មត់ ដើម្បីឆ្លងផុតនៅបញ្ហាដែលអ្នកនឹងជួបប្រទះនៅពេលអនាគត ហើយបន្ទាប់ពីនោះនឹងក្លាយជាលាភសំណាងតបស្នងមកអ្នកវិញ។ កាក់ទី ២ ប្រសិនអ្នកជ្រើសរើសរូបកាក់ដែលមានសត្វស្វានៅខាងក្នុងនោះ មានន័យថា គោលដៅរបស់អ្នកកៀកនឹងសម្រេចហើយ។ ពេលខាងមុខ ទោះជោគជ័យតិចឬច្រើន តែវាក៏ជាអ្វីដែលអ្នកបានឈានមកដល់ ហើយវាជាផលតបស្នងចំពោះការខិតខំទាំងអំបាលម៉ានរបស់អ្នកកន្លងមក។ ចូរប្រើប្រាស់ពេលវេលាខាងមុខ…



















