
មិនមើលលើរូបសម្រស់និងទ្រព្យ នារីគ្រប់រូបប្រាថ្នាសុំតែបុរស ៤ ប្រភេទនេះ គឺគ្រប់គ្រាន់ហើយសម្រាប់ជីវិត
ចង់បានជីវិតពោរពេញដោយសុភមង្គល អាចចាប់ដៃនៅក្បែរគ្នារយៈពេលយូរតទៅមុខ វាជារឿងដ៏ពិបាកមួយ។ រហូតដល់ថ្នាក់ពេលខ្លះនារីលែងចង់បានបុរសដែលសង្ហារពេក បុរសដែលមានទ្រព្យសម្បត្តិពេក ព្រោះពួកគេមើលឃើញបទពិសោធន៍នៅជុំវិញខ្លួនសុទ្ធតែជាបញ្ហាច្រើនជាងភាពរីករាយ។ មនុស្សស្រីភាគច្រើនក្នុងឆាកជីវិតរបស់ពួកគេ ប្រាថ្នាសុំតែបុរស ៤ ប្រភេទនេះ ហើយគឺជាសំណាងធំបំផុតប្រសិនពួកនាងអាចមានឱកាសបានជួបក្លាយជាគូស្នេហ៍៖ ៤) ដឹងច្បាស់ពីការមើលថែនិងយកចិត្តទុកដាក់ មិនចាំបាច់យើងហត់ថាយើងលំបាកអី យើងត្រូវការអី គេដើរតួជាម្តាយ ជាឪពុក ជាបងប្រុស និងជាគូជីវិតរបស់យើង ដឹងគ្រប់ទុក្ខធុរៈរបស់យើង ហើយពេលខ្លះសឹងតែគិតពីយើងខ្លាំងជាងគិតពីគេខ្លួនឯងទៀត។ បុរសប្រភេទនេះ ត្រូវបាននារីភាគច្រើនឲ្យតម្លៃខ្ពស់បំផុត ដែលធំជាងរូបសម្បត្តិខាងក្រៅ និងទ្រព្យដែលពួកគេមាន។ ៣) បុរសមានហេតុមានផល មិនចេះតែស្រែក មិនចេះតែបន្ទោស ឬនិយាយពាក្យមិនល្អដាក់យើងនោះទេ គ្រប់រឿងគឺគេសួរនាំរកហេតុរកផល ហើយពេលខ្លះគេមានតែអាណិតយើង…




















