Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
1628396954229
មិត្តអ្នកអាន

តើអ្នកមានញាណទី ៦ អត់? តើក្រសែចិត្តអ្នកខ្លាំងប៉ុណ្ណា? តោះទៅតេស្តមើល ដើម្បីដឹងថា អ្នកមានជំនាញពិសេសនេះឬអត់

កុំទាន់គិតថា វាគ្រាន់តែជារឿងមិនអត់ប្រយោជន៍ វាមានតែនៅក្នុងខ្សែភាពយន្តប៉ុណ្ណោះ! ដោយសារតែនៅក្នុងជីវិតពិតយើងអាចមានញាណទី ៦ វាអាស្រ័យលើថា តើវាខ្លាំងប៉ុណ្ណា? ហើយវាមិនតែងតែមានអ្នកឃើញខ្មោច និងវិញ្ញាណ ដូចជាពេលអ្នកទៅកន្លែងណាមួយជាលើកដំបូងនោះទេ ប៉ុន្តែយើងបែរជាមានអារម្មណ៍ថាស្គាល់កន្លែងនោះទៅវិញ ។ ឬបើមានអ្នកណាកុហក អ្នកតែងតែអាចចាប់បាន នេះហើយជាអារម្មណ៍ទី ៦ ឬញាណទី ៦ ។ ដូច្នេះយើងទៅតេស្តមើល ថាតើអ្នកមានអារម្មណ៍ទី ៦ ខ្លាំងប៉ុណ្ណា? កម្រងសំណួរ តើអ្នកមានក្រសែចិត្តឬអត់ទេ? ១. បើមីងរបស់អ្នក បានបាត់កូនសោរ បន្ទាប់មកសុំឱ្យអ្នកជួយខ្ញុំរក តើអ្នកនឹងរកឃើញទេ? ក. កូនសោត្រូវបានរកឃើញស្ទើរតែភ្លាមៗ…

Fdff
កីទ្បា

Pep មើល​ឃើញ​ចំណុច​លេចធ្លោ​មួយ​របស់ Grealish នៅ​ប្រកួត​បើក​ឆាក​ដំបូង​យប់មិញ

នៅ​ការ​ប្រកួត​រវាង​ក្រុម Leicester City និង Manchester City កាល​ពី​យប់​មិញ នៅ​ឯ​ព្រឹត្តិការណ៍​ដណ្តើម​ពាន FA Community Shield លទ្ធផល​បាន​បញ្ចប់​ ១-០ តែ​ក្រៅ​ពី​ជ័យជម្នះ​របស់​កញ្រ្ជោង​អ្វី​ដែល​គេ​ចាប់​អារម្មណ៍​បន្ទាប់​នោះ​គឺ ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​របស់ Jack Grealish។ ទើប​តែ​មក​ដល់​ក្លឹប​ថ្មី​បាន​ប៉ុន្មាន​ថ្ងៃ លោក Pep Guardiola ក៏​សម្រេច​ដាក់​ឲ្យ​កីឡាករ​អង់គ្លេស​ចូល​លេង​បម្រុង​ពី​នាទី ៦៥ ដល់​ចប់​ការ​ប្រកួត ជំនួស​យុវជន​ថ្នាល Samuel Edozie។ យ៉ាង​ណា​ចំណែក​របស់​ម្ចាស់​អាវ​លេខ ១០ ពុំ​បាន​ជួយ​ក្រុម​បង្កើត​គ្រាប់​បាល់​នោះ​ទេ ហើយ​ត្រូវ​ចាញ់​បាល់​ប៉េណាល់ទី​ចុង​ម៉ោង​ពី​កញ្រ្ជោង​ខៀវ ដែល​បញ្ចប់​ទី​ដោយ…

Dfdf
កីទ្បា

ហ៊ាន​ណាស់! Richarlison ហៅ​ប្រធាន FIFA ថាពូត្រងោល ពេល​ឡើង​ទៅ​យក​មេដាយ​មាស

ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល បាន​ឈ្នះ​មេដាយ​មាស ២ លើក​ផ្ទួន​គ្នា ដោយ​ជ័យជម្នះ​កាល​ពី​យប់​មិញ កើត​ឡើង​ក្រោយ​បង្កើត​បរាជ័យ​ដល់​ក្រុម​អេស្ប៉ាញ ២-១។ ក្រោយ​ចប់​ការ​ប្រកួត កំឡុង​ពេល​កីឡាករ​ឡើង​ទៅ​ទទួល​មេដាយ​មាស ដែល​ប្រគល់​ដោយ​ប្រធាន FIFA លោក Gianni Infantino សម្រាប់​ខ្សែ​ប្រយុទ្ធ Richarlison ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​និយាយ​ពាក្យ​មួយ​ឃ្លា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ទៅ​កាន់​ប្រធាន​ធំ​វ័យ ៥១ ឆ្នាំ។ កីឡាករ​របស់ Everton និយាយ​ពេល​ឡើង​ទៅ​ទទួល​មេដាយ​មាស​ថា៖ “ហេ ​ពូ​ត្រងោល ឆ្នាំ​ក្រោយ [យើង​នឹង​ឈ្នះ​វា​ទៀត] នៅ​កាតា” ដោយ​នេះ​ចង់​សំដៅ​ដល់​ការ​ប្រកួត FIFA World Cup…

1229747483
កីទ្បា

Isco បើកចិត្ត​បើកកាយចាកចេញ​ពី​ក្លិប​តែ​មិន​ទាន់​រក​ក្លិប​ថ្មី​ឃើញ

របាយការណ៍របស់​លោក Jose Felix Diaz ដែលជាប្រភពអាចជឿជាក់បានរបស់ Marca រាយការណ៍ថាអនាគតរបស់ Dani Ceballos, Martin Odegaard និង Isco នៅតែមិនច្បាស់លាស់រហូតមកដល់សព្វថ្ងៃនេះ។ លោកបាន​និយាយថា Isco បើកចំហរចាកចេញពី Real Madrid ប៉ុន្តែគាត់មិនទាន់រកឃើញក្រុមដែល​ត្រូវ​នៅឡើយទេ។ ការទាមទារចាកចេញ​នេះត្រូវបានទំព័រអ្នក​គាំទ្រដ៏ធំ MadridistaReal ដែលបានបន្ថែមថាអធិរាជសមិនទាន់ទទួលបានសំណើរណាមួយលើការ​ចង់​បានកីឡាករវ័យ ២៩ ឆ្នាំរូបនេះនៅឡើយទេ។ Isco លេង​បាន​តិច​តួច​ប៉ុណ្ណោះនៅ Real Madrid កាលពីរដូវកាលមុន។ គាត់លេងបានតែ ១.០៩២…

16283729696181
កីទ្បា

ដេញ​ចេញ​ទាំង​គ្រូ​ទាំង​សិស្ស! Roma សល់​គ្នា ៨ នាក់​លើ​ទីលាន ចាញ់ Betis ស្ពឹក​មុខ ៥-២

ការ​ប្រកួត​មិត្តភាព​រវាង Real Betis និង AS Roma ប្រៀប​ដូច​ជា​ការ​ប្រកួត​នៅ Champions League កាល​ពី​យប់​មិញ ដោយ​ក្រុម​ទាំង​ពីរ​លេង​មិន​បន្ធូរ​ដៃ​ទាល់​តែ​សោះ ហើយ​សម្រុក​ទៅ​មក និង​កាច​ដាក់​គ្នា ដល់​ថ្នាក់​អាជ្ញាកណ្តាល​ចាយ​កាត​ក្រហម​អស់ ៣ សន្លឹក​រួម​ទាំង​គ្រូ​មួយ​សន្លឹក​ផង។ ធ្វើ​ឡើង​នៅ​ឯ​កីឡដ្ឋាន Benito Villamarin ក្នុង​ប្រទេស​អេស្ប៉ាញ ខាង Betis ធ្វើ​បាន ៥ គ្រាប់ ខណៈ Roma បាន​តែ ២ គ្រាប់។ គ្រាប់​បាល់​របស់​ម្ចាស់ផ្ទះ​កើត​ឡើង​កីឡាករ Rodri,…

F
កីទ្បា

(វីដេអូ) ខ្លាំង​ដូច​គេ​ថា​មែន! Hakimi បើក​ឆាក​រក​បាន​គ្រាប់​បាល់ យក​ ៣ ពិន្ទុ​ឲ្យ PSG ភ្លែត

ការ​ប្រកួត​នៅ​ក្របខ័ណ្ឌ Ligue 1 របស់​បារាំង ទី​បំផុត​បាន​ចាប់ផ្តើម​ហើយ​កាល​ពី​យប់​មិញ ជា​លទ្ធផល​យើង​ឃើញ​ថា​ក្រុម​សេដ្ឋី​ PSG បាន​យក​ឈ្នះ​ទៅ​លើ​ម្ចាស់​ផ្ទះ Troyes ២-១។ នេះ​ជា​ការ​សាក​កម្លាំង​ថ្មី​ដំបូង​បង្អស់ បើ​យើង​រាប់​តែ​ប្រកួត​ផ្លូវការ ហើយ​ក្លឹប​ក៏​បាន​ដាក់​អ្នក​ថ្មី​ចូល​លេង​មាន Achraf Hakimi និង Georginio Wijnaldum។ ស្ថិតិ​ពេញ ៩០ នាទី ខាង Troyes គ្រប់គ្រង​បាល់ ៤៣ ភាគរយ ស៊ុត ១៥ លើក ចំ​គោលដៅ ៧ លើក​ធៀប​នឹង​ក្រុម​ភ្ញៀវ…

Sgdsg
កីទ្បា

មនុស្ស​ទៅ តែ​កំណត់ត្រា​នៅ! រឿង​អស្ចារ្យ​ ១០ របស់ Messi ប្រហែល​គ្មាន​ថ្ងៃ​អ្នក​ថ្មី​មក​បំបែក​បាន​នៅ Barcelona

ក្រោយ​ពេល​សឹង​តែ​មួយ​អាជីព​នៅ​ក្លឹប Barcelona ទី​បំផុត​តារា​ឆ្នើម Lionel Messi ក៏​បាន​ឈាន​មក​ដល់​ផ្លូវ​បែក ក្រោម​ហេតុផល​ទាក់ទិន​នឹង​ផ្នែក​ហិរញ្ញវត្ថុ​ដែល​ក្លឹប​កំពុង​ជួប​ប្រទះ បង្ខំ​ឲ្យ​ភាគី​ទាំង​សង​ខាង ​ត្រូវ​ជ្រើស​យក​ជម្រើស​ចែក​ផ្លូវ។ យ៉ាង​ណា​អ្នក​គាំទ្រ​នៅ​តែ​ចងចាំ​ជានិច្ច​ ពី​ផ្លែផ្កា​គ្រប់​យ៉ាង​ដែល​ M10 ធ្លាប់​សម្រេច​បាន និង​ជា​ចំណែក​ជួយ​ឲ្យ​ក្លឹប​អេស្ប៉ាញ​មួយ​នេះ ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​នៅ​រយៈ​ពេល​ជាង ១ ទសវត្ស​ចុង​ក្រោយ។ ខាង​ក្រោម​យើង​ធ្វើ​ការ​បង្ហាញ​កំណត់ត្រា​ធំៗ ១០ របស់​តារា​ឆ្នើម​វ័យ ៣៤ ឆ្នាំ ដែល​ពិត​ជា​ពិបាក​នឹង​រក​បាន​អ្នក​ថ្មី មក​បន្ត​ស្នង ឬ​បំបែក​នៅ​ពេល​ខាង​មុខ៖ ១០) ជា​កីឡាករ​ឈ្នះ​ពាន La Liga ច្រើន​បំផុត ១០ លើក…

Hggh
កីទ្បា

(វីដេអូ) មួយ​ជើង​នេះ​ស្អាត​ណាស់! រាប់​បាន​ជា Free-Kick ល្អ​បំផុត​របស់ Bruno ឲ្យ Man Utd

នៅ​ការ​ប្រកួត​មិត្តភាព​របស់​ក្លឹប Man Utd និង Everton ដែល​ជា​ប្រកួត​កម្តៅ​សាច់​ដុំ​ចុង​ក្រោយ មុន​បើក​ឆាក​នៅ​ក្របខ័ណ្ឌ Premier League សម្រាប់​ក្រុម​បិសាច​ក្រហម​បាន​យក​ឈ្នះ ៤-០ ទៅ​លើ​ក្រុម​ស្ករ​គ្រាប់​ខៀវ នៅ​ឯ​កីឡដ្ឋាន Old Trafford។ គ្រាប់​បាល់​បញ្ចប់​ទី​ទាំង​បួន​របស់​ United ធ្វើ​បាន​ដោយ Mason Greenwood នៅ​នាទី ៨, Harry Maguire នៅ​នាទី ១៥, Bruno Fernandes នៅ​នាទី ២៩ និង Diogo…

PicsArt_08 07 01.28.47
មិត្តអ្នកអាន

តើអ្នកនឹងដោះស្រាយបញ្ហាមួយណាមុន បើវាកើតឡើងក្នុងពេលតែមួយ? រើសមួយដើម្បីដឹងថា អ្វីដែលសំខាន់បំផុតនៅក្នុងជីវិតរបស់អ្នក

ថ្ងៃនេះគេហទំព័រ Knongsrok នឹងនាំអ្នកទៅទាយទំលាប់ពីសំនួរ ១ តែមួយគត់ ដែលនឹងជួយអ្នកអោយយល់ពីអ្វីដែលសំខាន់បំផុតនៅក្នុងជីវិត ។ សំណួរ ប្រសិនបើមានហេតុការណ៍ ៥ នេះ កើតឡើងក្នុងពេលតែមួយ តើអ្នកនឹងសម្រេចចិត្តដោះស្រាយអ្វីមុនគេ? ចម្លើយ ១. លួងក្មេងកំពុងយំ ២. រត់ចេញទៅប្រមូលសំលៀកបំពាក់ (មេឃកំពុងភ្លៀង) ៣. បិទរ៉ូមីណេទឹក (ទឹកហូរនឹងជន់លិចផ្ទះបាយទៅហើយ) ៤. បើកទ្វារ (នរណាម្នាក់គោះទ្វា) ៥. លើកទូរស័ព្ទ សូមទៅមើលចម្លើយរបស់អ្នក ១. ប្រសិនបើអ្នកជ្រើសរើសការលួងលោមកូន ដូច្នេះអ្វីដែលសំខាន់បំផុតនៅក្នុងជីវិតរបស់អ្នកគឺ “គ្រួសារ”…

Ffdfd
សង្គម

នេះ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ៣ សម្រាប់​ក្មេង​តូចៗ​ដែល​មិន​ទម្លាប់​ចូល​គេង​មុន​ម៉ោង ១០ យប់

ការ​គេង គឺ​ជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹង​សុខភាព​ផ្លូវកាយ និង​ផ្លូវ​ចិត្ត ហើយ​ជា​ពិសេស​សម្រាប់​កុមារ​តូចៗ ម្តាយ​ឪពុក​ទាំង​ឡាយ​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មែនទែន។ តាម​ការ​ស្រាវជ្រាវ​ប្រសិន​អ្នក​មិន​ទម្លាប់​ពួក​គេ​ឲ្យ​ចូល​គេង​មុន​ម៉ោង ១០ យប់​ នោះ​នឹង​ជះ​ផល​ប៉ះពាល់​ធំ ៣ ​ដូច​ខាង​ក្រោម៖ ៣) រាំងស្ទះ​ការ​លូត​កម្ពស់ កម្ពស់​របស់​កុមារ​វា​ផ្អែក​លើ​ហ្សែន​ដែល​ឪពុកម្តាយ​បាន​ផ្តល់ ៧០ ភាគរយ ហើយ​កត្តា​ផ្សេង​ទៀត ៣០ ភាគរយ។ ដ្បិត​បើ ៣០ ភាគរយ​នេះ​មិន​ជា​តួ​លេខ​ធំ តែ​វា​ក៏​ប៉ះពាល់​ទៅ​ថ្ងៃ​អនាគត​របស់​ក្មេង​ផង​ដែរ។ ការ​គេង​ក៏​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​កម្ពស់​កុមារ​ដូច​គ្នា ហើយ​ពេលវេលា​លូតលាស់​អ័រម៉ូន​កម្ពស់​រាងកាយ​ដ៏​ល្អ​បំផុត​របស់​កុមារ គឺ​កើត​ឡើង​នៅ​ចន្លោះ​ពី​ម៉ោង ១០ យប់​ទៅ​ម៉ោង ១ ទាប​ភ្លឺ និង​ម៉ោង ៥…

Sdds
សង្គម

របស់​សាមញ្ញ ៥ ក្នុង​ផ្ទះ ផ្តុំ​សុទ្ធ​តែ​បាក់តេរី​អាច​បង្ក​ជំងឺ បន្ថយ​អាយុ​អ្នក​ដោយ​មិន​ដឹង​ខ្លួន

មាន​របស់របរ​ជា​ច្រើន​នៅ​ជុំវិញ​ខ្លួន​យើង ដែល​យើង​មិន​សូវ​ប្រយ័ត្ន​ហើយ​គិត​ថា​វា​មិន​អី តែ​ការ​ពិត​វា​ជា​ដើមចម​បង្ក​ឲ្យ​ក្លាយ​ទៅ​ជា​មេរោគ​ឬ​បាក់តេរី​រាតត្បាត​មក​ក្នុង​រាងកាយ​យើង​ដោយ​មិន​ដឹង​ខ្លួន។ ខាង​ក្រោម Knongsrok បង្ហាញ​របស់ ៥ នៅ​ក្នុង​ផ្ទះ ដែល​អ្នក​មិន​ត្រូវ​មើល​រំលង​នោះ​ទេ៖ ៥) ចាន​ពរ្សឺឡែន​ដែល​មាន​គុណភាព​អន់ ចាន​បាយ​ចាន​សម្ល​ដែល​យើង​ប្រើប្រាស់​ជា​រៀងរាល់​ថ្ងៃ ក៏​ត្រូវ​ពិនិត្យ​ឲ្យ​មែនទែន ព្រោះ​បើ​របស់​មិន​មាន​គុណភាព នោះ​វា​ក៏​អាច​នឹង​បណ្តាល​ឲ្យ​យើង​កើត​ជំងឺ​មហារីក​បាន។ វា​កើត​ឡើង​តាម​រយៈ​ការ​រលាយ​នៃ​ជ័រ​មេឡាមីន ក្រោយ​ចាន​នោះ​ទប់ទល់​នឹង​សីតុណ្ហភាព​ក្តៅ​ខ្លាំង​ពេក​មិន​បាន។ សារធាតុ​ជ័រ​ដែល​រលាយ​ចូល​មក​ក្នុង​រាងកាយ​ នឹង​អាច​បណ្តាល​ឲ្យ​អ្នក​កើត​ជំងឺ​មហារីក​នៅ​ថ្ងៃ​ខាង​មុខ ដូច្នេះ​អ្នក​គួរ​តែ​ជ្រើសរើស​ប្រើប្រាស់​ចាន​ណា ដែល​មាន​គុណភាព​ខ្ពស់​ពិត​ប្រាកដ។ ៤) សំលៀកបំពាក់​មួយ​ចំនួន សំលៀកបំពាក់​មួយ​ចំនួន​ ជា​ពិសេស​គឺ​របស់​កុមារ ដែល​វា​មិន​សូវ​មាន​ភាព​ធន់ និង​គុណភាព​ល្អ នោះ​វា​ក៏​អាច​រលាយ​ជ័រ​ចូល​តាម​រន្ធ​ញើស ឬ​ចូល​តាម​ទឹក​មាត់​នៅ​ពេល​ដែល​ក្មេង​ខាំ​លេង។ ផល​វិបាក​របស់​វា គឺ​អាច​វិវត្ត​ទៅ​ប៉ះពាល់​ប្រព័ន្ធ​សរសៃប្រសាទ និង​ភាព​សុាំ…

FC Barcelona
កីទ្បា

Barcelona នៅមិន​អាច​បញ្ចូលឈ្មោះកីឡាករថ្មីក្នុងបញ្ជីត្បិតតែ Lionel Messi ចាកចេញ ខណៈកីឡាករឈុតធំ៣នាក់គ្រោងវ៉ៃចេញឡៃឡុងៗ

តាម​សារព័ត៌មាន COPE, Barcelona នៅតែជួបការលំបាកក្នុងការបំពេញតម្រូវការហិរញ្ញវត្ថុដែលកំពុងមានបញ្ហា ខណៈដែល​ពួក​គេមិន​អាច​បញ្ជូល​ឈ្មោះ​កីឡាករចុះកុងត្រាថ្មីដូចជា  Emerson, Memphis Depay, Eric Garcia និង Sergio Aguero ទៅ​ក្នុង​បញ្ជី​បើក​ប្រាក់​ឈ្នួល ។ ក្រុមអ្នក​មានបុណ្យមួយបានចែកផ្លូវជាមួយកីឡាករឆ្នើមបំផុតរបស់ពួកគេ Lionel Messi ក្នុង​សប្ដាហ៍​នេះដោយ​សារ​តែក្លឹបជួប​លំបាកផ្នែកហិរញ្ញវត្ថុ ពិសេស​ក្លិប​បាន​ចំណាយ​លុយ​លើ​ប្រាក់​ឈ្នួលរបស់​កីឡាករលើសការកំណត់​របស់ La Liga។ ប្រធានក្លឹប Barcelona លោក Joan Laporta បាននិយាយកាលពីថ្ងៃសុក្រថាក្លឹបបានស្នើសុំការកាត់ប្រាក់ខែពីកីឡាករទាំងអស់ ហើយ​កីឡាករ​ម្នាក់​ៗ​ក៏​បាន​យល់​ព្រមរួចមកហើយដែរ។ ក្លឹប Barcelona ទំនងជាលក់កីឡាករមួយចំនួននៅប៉ុន្មានសប្តាហ៍ខាងមុខនេះរួមមាន…

PicsArt_08 07 11.17.57
មិត្តអ្នកអាន

អ្នកចូលចិត្ត ពាក់ចិញ្ចៀននៅម្រាមដៃមួយណា? ដឹងពីខ្លួនឯង និងមនុស្សជាទីស្រឡាញ់កាន់តែច្បាស់ តាមរយៈការពាក់ចិញ្ចៀន

តើអ្នកចូលចិត្តពាក់ចិញ្ចៀន នៅម្រាមដៃមួយណា? តើអ្នកដឹងទេថា ការពាក់ចិញ្ចៀននៅលើម្រាមដៃនីមួយៗ ក៏អាចប្រាប់ពីចរិតលក្ខណៈផ្ទាល់ខ្លួនរបស់អ្នកផងដែរ។ ប៉ុន្តែចង់ដឹងថាវាឆុតប៉ុណ្ណា សូមព្យាយាមអាន និងសង្កេតមើលខ្លួនឯងនិងអ្នកដែលនៅជុំវិញរបស់អ្នក។ ១. ចូលចិត្តពាក់ចិញ្ចៀននៅម្រាមមេដៃ អ្នកចូលចិត្តពាក់ចិញ្ចៀននៅម្រាមមេដៃ គឺជាមនុស្សម្នាក់ដែលមានទំនុកចិត្តលើខ្លួនឯងខ្ពស់ ប្រកាន់ខ្ជាប់ភាពជាខ្លួនឯង មិនខ្វល់ពីអ្នកដទៃ មិនខ្វល់ពីសង្គម មានភាពប្រាកដប្រជា ចូលចិត្តនិយាយត្រង់ទៅត្រង់មក មិនខ្លាចរអា ហ្មត់ចត់ និងមានការប្រយ័ត្នប្រយែងខ្ពស់ ថែមទាំងពូកែសង្កេតការណ៍ ហើយក៏មិនចេះចុះញ៉មដែរ ។ ២. ចូលចិត្តពាក់ចិញ្ចៀននៅម្រាមដៃចង្អុល អ្នកចូលចិត្តពាក់ចិញ្ចៀននៅម្រាមដៃចង្អុល ជាមនុស្សដែលចូលប្រកួតប្រជែង នឹងចូលចិត្តអ្វីដែលថ្មីៗ ។ អ្នកក៏ចូលចិត្តសប្បាយ ឈ្លាសវៃ  មានមន្តស្នេហ៍…

Man Utd
កីទ្បា

បែកធ្លាយ​ឈុត​ទី៣ថ្មីរបស់​ Manchester United ព្រឹកនេះ

រូបភាពផ្លូវការនៃឈុតទី ៣ របស់ក្រុម Manchester United រដូវកាល ២០២១-២២ ត្រូវបានលេចធ្លាយដែលបង្ហាញថាវាអាចនឹងចេញក្នុងពេលឆាប់ៗនេះមិនខាន។ រូបភាពថ្មីចំនួន ១១ សន្លឹករបស់ក្រុម Manchester United ២១-២២ បង្ហាញថាជាឈុតទី ៣ ត្រូវបានចែករំលែកដោយ @jerseyreview នៅព្រឹកថ្ងៃនេះ ខណៈដែលឈុត​នេះបាន​រចនាយ៉ាង​ល្អ​ទៀត​ផង។ ឈុតទី ៣ របស់ក្រុមបិសាចក្រហម Manchester United នេះបើយោងតាមក្រុមហ៊ុន Adidas នឹងក្លាយជា““absolute modern classic”” ។ វាត្រូវបានផលិតដោយក្រុមហ៊ុន…

Bvgrtt
សង្គម

ទុកយូរនាំតែល្អក់កករទៅថ្ងៃមុខ! បើនារីនោះស្រលាញ់អ្នកពិត គេនឹងព្រមស្តាប់រឿង ៣ យ៉ាងពីអ្នកហើយ

នៅទំនាក់ទំនងស្នេហានឹងគ្នា មិនថាជាសង្សារក្តី ឬក្លាយជាដៃគូជីវិតឈ្មោះភរិយាស្វាមីហើយក្តី ប្រសិនយើងច្បាស់លាស់នឹងគេហើយ យើងជាមនុស្សប្រុសដែលមានបញ្ហាអ្វីក៏គួរតែជជែក និងពិភាក្សាជាមួយមនុស្សស្រីដែលយើងស្រលាញ់ ព្រោះពេលខ្លះយើងគិតថាខ្លាចគេលំបាក គេទើសទាល់ តែគេពេញចិត្តនឹងចង់ដឹង ចង់ចូលរួមដោះស្រាយជាមួយយើងទៅវិញទេ។ ទំនាក់ទំនងដែលគ្មានការលាក់បាំង មានអ្វីក៏និយាយហ្នឹង នោះទើបអាចបន្តជាមួយគ្នាបានយូរ។ ខាងក្រោមជាចំណុចធំៗ ៣ ដែលបុរសភាគច្រើនជួប ហើយគួរតែប្រាប់ទៅកាន់នារីដែលខ្លួនស្រលាញ់ទៅ ជៀសវាងទុកយូរអាចមានភាពល្អក់កករទៅថ្ងៃក្រោយ៖ ៣) បញ្ហាហិរញ្ញវត្ថុ នៅពេលនៅជាមួយគ្នា ពេលខ្លួនឯងជាបុរសរាងខ្សត់ទ្រព្យ ឬមានបញ្ហាចុះថយចំណូល ក៏មិនហ៊ានប្រាប់ទៅកាន់នារីនោះ។ ខ្លួនស៊ូខ្ចីបុលគេ ឬប្រើប្រាស់ប្រាក់ដែលមិនមានច្រើនដូចមុន មកដើម្បីតែបំពេញចិត្តនារីដែលខ្លួនស្រលាញ់ រហូតពេលខ្លះទៅដើរជាមួយគ្នាមិនហ៊ានទាំងសុំគេចេញ ៥០ ភាគរយថែមទៀត។ តាមពិតទៅនៅទំនាក់ទំនងស្នេហា អ្នកគួរតែនិយាយត្រង់ទៅត្រង់មក…

Bvfg
សង្គម

រូបមន្តធម្មជាតិយកទៅណាអស់! វិធីសាមញ្ញ ៤ អាចដោះស្រាយបញ្ហាប្រេះកែងជើងយ៉ាងមានប្រសិទ្ធភាព

នៅពេលដែលអ្នកស្ថិតនៅទីតាំងត្រជាក់យូរពេក ឬប្រើប្រាស់ស្បែកជើងឃ្លុបជិតយូរពេក ក៏អាចនាំឲ្យកើតបញ្ហាប្រេះកែងជើង។ ជាពិសេសសម្រាប់នារីៗបើជួបបញ្ហានេះ ពេលពាក់ស្បែកជើងកែង គឺពិបាកមើលខ្លាំងណាស់ វាមិនរលោងស្អាតដូចគេនោះទេ។ យ៉ាងណាអត្ថបទនេះ យើងសូមបង្ហាញពីរូបមន្តធម្មជាតិ ៤ អាចបំបាត់បញ្ហាប្រេះកែងជើងយ៉ាងមានប្រសិទ្ធភាព ដោយមិនចាំបាច់ប្រើប្រាស់ថ្នាំអ្វីមកលាបឡើយ៖ ៤) ក្រូចឆ្មារ ច្របាច់ក្រូចឆ្មារមកក្នុងទឹកក្ដៅឧណ្ហ៍ៗ” (ប្រសិនមានប្រេងអូលីវសូមលាយវាចូល) ហើយត្រាំជើងរបស់អ្នកទៅក្នុងនោះរយៈពេល ១០-១៥ នាទី។ រួចព្យាយាមដុសខាតតំបន់ដែលប្រេះ ដោយយកក្រូចឆ្មារមកត្រដុសក៏បាន នោះវានឹងជួយកម្ចាត់ចោលនូវកោសិកាដែលខូចនោះចេញហើយ។ ៣) ម្សៅ Baking Soda ជាមួយទឹកដោះគោស្រស់ លាយទឹកដោះគោស្រស់ ២ កែវ ជាមួយម្សៅ Baking…

T
សង្គម

ជ្រើសរើសសំបកគុជខ្យងមួយ ដើម្បីបើកមើលថាអ្វីដែលកំពុងរង់ចាំអ្នកនៅសប្តាហ៍ក្រោយនេះ?

ទំព័រខែសីហា នៃឆ្នាំ ២០២១ បានរំលងផុតជិត ១ សប្តាហ៍ហើយ។ តើឆ្លងកាត់ប៉ុន្មានថ្ងៃដំបូងនេះ អ្នកបានជួបនូវរឿងរ៉ាវលំបាក និងការសប្បាយរីករាយអ្វីខ្លះ? តើអ្នកអាចនឹងជួបនូវរឿងអ្វីទៀតនាពេលខាងមុខ? តាមរយៈការតេស្តបែបវិទ្យាសាស្ត្រមួយនេះ ចូរអ្នកជ្រើសសំបកគុជខ្យង ១ ដើម្បីបើកមើលថាអ្នកអាចនឹងជួបរឿងរ៉ាវអ្វីនៅពេលខាងមុខ៖ សំបកគុជខ្យងទី ១ វាបានបង្ហាញថា អ្នកមានដំណឹងល្អជាច្រើនកំពុងរង់ចាំអ្នកនៅថ្ងៃខាងមុខ។ នៅកន្លែងធ្វើការអ្នកនឹងទទួលបានការបំផុសទឹកចិត្ត ហើយរាល់ភាពរកាំរកូសនៅខែចាស់នឹងត្រូវរសាត់បាត់ទៅ។ ការទំនាក់ទំនងរបស់អ្នកជាមួយក្រុមការងារក្តី ជាមួយថ្នាក់លើក្តី ក៏កាន់តែមានភាពល្អប្រសើរជាងមុន។ រឿងរ៉ាវជាច្រើន ក៏ដូចជាបញ្ហាដែលជាប់ជំពាក់នៅសប្តាហ៍ចាស់នឹងរកឃើញដំណោះស្រាយនៅក្នុងសប្តាហ៍ថ្មីនេះ។ សំបកគុជខ្យងទី ២ អ្នកអាចនឹងជួបឧបសគ្គ រឿងរ៉ាវមិនល្អមួយចំនួន ដែលពិបាកនឹងតតាំងវាបន្តិច។ ប៉ុន្តែវាមិនអាក្រក់ពេកនោះទេ តែក៏ត្រូវកត់ទុកវាជាមេរៀនក្នុងជីវិតសម្រាប់ទៅថ្ងៃមុខដែរ។…

Dfgdfg
សង្គម

ត្រូវ ៩៥ ភាគរយ! ជ្រើសរើស​កាត​មួយ ដើម្បី​ដឹង​ពី​ចំណុច​ខ្លាំង​របស់​ខ្លួន​ឯង

តាម​រយៈ​កាត​ទាំង ៤ សន្លឹក​ដូច​បង្ហាញ​ក្នុង​រូបភាព តើ​អ្នក​ពេញ​ចិត្ត​កាត​ណា​មួយ​ជាង​គេ? ចម្លើយ​របស់​អ្នក​អាច​ឲ្យ​យើង​បង្ហាញ​ច្បាស់ ពី​ចំណុច​ខ្លាំង​ដែល​អ្នក​មាន​នៅ​ក្នុង​ជីវិត៖ កាត​ទី ១ អ្នក​ជា​មនុស្ស​ដែល​មិន​សូវ​ខ្វល់​ពី​រឿង​តូចតាច ដោយ​បញ្ហា​ល្មមៗ​គឺ​អ្នក​បណ្តែត​វា​ចោល ដោយ​ចិត្ត​គំនិត​និង​ការ​ផ្តោត​របស់​អ្នក គឺ​ចាំ​ខ្វល់ខ្វាយ​តែ​លើ​បញ្ហា​ធំ​ប៉ុណ្ណោះ។ រឿងរ៉ាវ​ល្មមៗ​មិន​អាច​មក​បន្លាច​អារម្មណ៍​របស់​អ្នក​បាន​ឡើយ ហើយ​ក៏​មិន​បាន​ធ្វើ​ឲ្យ​អ្នក​តក់ស្លុត​នឹង​វា​នោះ​ដែរ ពោល​អ្នក​គិត​វា​ជា​ធម្មជាតិ​នៃ​ជីវិត​របស់​មនុស្ស​ទៅ​ហើយ ដែល​បញ្ហា​និង​ការ​សប្បាយ​គឺ​ដើរ​ទន្ទឹម​គ្នា។ កាត​ទី ២ អ្នក​ជា​មនុស្ស​ចិត្ត​ទន់​ ដែល​ខឹង​គេ​មិន​បាន​យូរ​នោះ​ទេ ហើយ​បើ​ស្អប់​គុំ​នរណា​ម្នាក់ ក៏​ត្រឹម​រយៈ​ពេល​ខ្លី​ដែរ។ និយាយ​ទៅ​អ្នក​ជា​មនុស្ស​ប្រើ​បេះដូង​ខ្លាំង​ជាង​ខួរក្បាល អ្នក​មាន​មនោសញ្ចេតនា​ខ្លាំង​ក្នុង​ជីវិត អ្នក​មាន​ចិត្ត​សប្បុរស មេត្តា​ដល់​របស់​មាន​ជីវិត​ទាំង​អស់​នៅ​ជុំវិញ​ខ្លួន។ អ្នក​ជា​មនុស្ស​ដែល​មិន​ខ្វល់​ពី​អតីតកាល ហើយ​រីករាយ​នឹង​បច្ចុប្បន្ន​កាល​ដែល​មាន វា​ជា​ចំណុច​មួយ​ដែល​មនុស្ស​គ្រប់​រូប​មិន​សុទ្ធ​តែ​អាច​ធ្វើ​បាន​នោះ​ឡើយ។ កាត​ទី ៣ ធម្មជាតិ​បាន​ផ្តល់​ឲ្យ​អ្នក​នៅ​ភាព​យល់​ដឹង…

Fddf
កីទ្បា

ជិត​បាន​អ្នក​ថ្មី​ព្រលែង​អ្នក​ចាស់! Chelsea ឲ្យ ៥១ លាន+Werner ប្តូរ​យក​កីឡាករ Juve ម្នាក់

ក្លឹប​តោ​ខៀវ Chelsea ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ដាក់​សំណើ​ទៅ​កាន់​ក្លឹប Juventus ជុំវិញ​ការ​ចង់​បាន​កីឡាករ​ជួរ​ក្រោម​ដ៏​សំខាន់​មួយ​រូប ដែល​ជា​ថ្នូរ​ដោះដូរ​គឺ​ភាគី​ក្លឹប​អង់គ្លេស មាន​ទាំង​ផ្តល់​ជូន​ខ្សែ​ប្រយុទ្ធ​ Timo Werner ទៀត​ផង។ នោះ​គឺ​ខ្សែ​ការពារ​កណ្តាល Matthijs de Ligt ដែល​សេសសល់​សុពលភាព​កុងត្រា​ដល់​ឆ្នាំ ២០២៤ ហើយ​អាច​មាន​តម្លៃ​ខ្លួន​ច្រើន​ជាង ៧០ លាន​ផោន។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Calciomercatoweb បាន​ឲ្យ​ដឹង​ថា Chelsea ព្រម​ឲ្យ​លុយ​សុទ្ធ ៥១ លាន​ផោន + Timo Werner ថែម​មួយ​រូប​ទៀត ឲ្យ​តែ​ក្រុម​ដឹកនាំ​ដោយ​លោក…

Maxresdefault (1)
កីទ្បា

ឲ្យ​តែ​ Messi ព្រម​មក​ក្លឹប​ PSGនោះ Neymar សុខ​ចិត្ត​លះបង់​របស់​ពិសេស​នេះ​ឲ្យ​មិត្ត​ចាស់

ចចាមអារ៉ាម​នៃ​ការ​ផ្ទេរ​របស់​ Lionel Messi មាន​កាន់​ក្លឹប Paris Saint-Germain ហាក់​កាន់​តែ​កៀក​ជិត​នឹង​សម្រេច​ទៅ​បាន ៩៥ ភាគរយ​ហើយ ក្រោយ​ពី​ប៉ុន្មាន​ម៉ោង​មុន មាន​ខ្សែ​រាជវង្ស​ខាង​ម្ចាស់​ក្លឹប​ប្រកាស​លើ Twitter ថា ដំណឹង​ផ្លូវការ​នៃ​ការ​យក​បាន M10 ត្រៀម​នឹង​ប្រកាស​នៅ​ពេល​ខាង​មុខ។ យ៉ាង​ណា​មក​មើល Neymar Jr ​ឯ​ណេះ​វិញ ក៏​គេ​សប្បាយ​ចិត្ត​មិន​ស្ទើរ​ដែរ ព្រោះ​បំណងប្រាថ្នា​ចង់​រួបរួម​ជាមួយ Messi អាច​កើត​ឡើង​សារ​ជា​ថ្មី ហើយ​សារ​នេះ​មិន​ទាមទារ​ឲ្យ​គេ​ចាកចេញ​ពី​ក្លឹប ផ្ទុយ​ទៅ​វិញ​គឺ​មិត្ត​ចាស់​មក​ចូលរួម​នៅ PSG ផ្ទាល់​តែ​ម្តង។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់ RMC Sport បាន​ឲ្យ​ដឹង​ថា…

Hhg
កីទ្បា

Pep បញ្ជាក់​ច្បាស់ តារា​ឆ្នើម ៣ រូប​របស់ Man City កំពុង​រំអុក​ចង់​ចាកចេញ​ពី​ក្លឹប

ដូច​ការ​លើក​ឡើង​របស់​ចចាមអារ៉ាម​កាល​ពី​សព្វមួយដង តារា​ឆ្នើម Bernardo Silva ពិត​ជា​មាន​បំណង​​ចង់​ចាកចេញ​ពី​ក្លឹប Man City នៅ​រដូវ​ក្តៅ​នេះ​ពិត​មែន។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ច្បាស់ៗ​ពី​អ្នកចាត់ការ​លោក Pep Guardiola។ បើ​មើល​ទៅ​ស្ថានភាព​របស់ City តំបន់​ប្រយុទ្ធ​ហាក់​កំពុង​គរ​ជើង​គ្នា ដល់​ឥឡូវ​យក​បាន Jack Grealish បន្ថែម​មួយ​រូប​ទៀត ដូច្នេះ​កីឡាករ​សំខាន់​មួយ​ចំនួន​នឹង​កាន់​តែ​ខ្សត់​ឱកាស​ក្នុង​ការ​បង្ហាញ​ខ្លួន​លើ​ទីលាន។ និយាយ​មុន​ដល់​ការ​ប្រកួត​ពាន​រង្វាន់ Community Shield ទល់​ក្លឹប Leicester City នៅ​ពេល​ខាង​មុខ លោក Guardiola៖ “មិន​ត្រឹម​តែ Bernardo ម្នាក់​ទេ [ដែល​ចង់​ចាកចេញ]…