Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
Jhjh
សង្គម

ប្រមាថមិនបានទេ! បើសុខៗឃើញប្រផ្នូល ៤ នេះចេញមក អ្នកត្រូវតែប្រយ័ត្នរឿងលុយកាក់/សុខភាព

តាមក្បួនដែលចាស់ៗពីបុរាណដំណាលតគ្នាមកថា បុគ្គលទាំងឡាយដែលប្រទះឃើញរឿងទាំង ៤ នេះកើតឡើងក្នុងផ្ទះ នោះវាអាចជាសញ្ញាឲ្យប្រផ្នូលថាអ្នកត្រៀមនឹងជួបសំណាងមិនល្អក្នុងជីវិត។ អ៊ីចឹងអ្នកត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ នៅការគ្រប់គ្រងហិរញ្ញវត្ថុ និងការមើលថែទាំសុខភាពខ្លួនឯង៖ ៤) សត្វព្រាបចូលក្នុងផ្ទះ បើវាជាទម្លាប់ដែលរៀងរាល់ព្រឹកព្រលឹម អ្នកមានបាចអង្ករ ឬបាចចំណីឲ្យសត្វព្រាបហោះមកស៊ីចំណីទាំងនោះ វាជារឿងល្អទៅវិញ តែបើសុខៗ ព្រាបពណ៌សវាស្រាប់តែហោះចូលមកក្នុងផ្ទះ នោះគឺជាប្រផ្នូលអាក្រក់។ ក្នុងកំឡុងពេលនេះអ្នកគួរតែប្រយ័ត្ននៅគ្រប់សកម្មភាព ទាំងការធ្វើដំណើរទៅទីជិតឆ្ងាយ ព្រោះវាអាចជួបបញ្ហាណាមួយជាយថាហេតុ។ ៣) ត្រីក្នុងអាងងាប់ ត្រីក្នុងអាងដែលយើងចិញ្ចឹម សុខៗវាបាត់បង់ជីវិត នោះជាប្រផ្នូលដែលមិនល្អនៅខាងក្នុងផ្ទះ។ ដើម្បីដោះវា អ្នកត្រូវតែបម្លាស់ទី ទីតាំងដាក់អាងចិញ្ចឹមត្រី ឬដាក់រុក្ខជាតិស្រស់ៗមួយចំនួនទៅក្នុងអាង ដើម្បីឲ្យវាស្រស់ស្រាយមកវិញ។ ២) សត្វចិញ្ចឹមចេញសកម្មភាពចម្លែក…

Oi Co Tac Dung Gi 7 696x408
សង្គម

បាន​សាក​នៅ? មិន​ត្រឹម​តែ​ឆ្ងាញ់ ទឹក​ត្របែក​មាន​បង្កប់​ប្រយោជន៍​ធំ ៥ នេះ​ដល់​សុខភាព

ទឹក​ត្របែក​ក្រៅ​ពី​មាន​រសជាតិ​ឆ្ងាញ់ វា​ថែម​ទាំង​ផ្តល់​នូវ​ប្រយោជន៍​អស្ចារ្យ​ជា​ច្រើន​ទៀត​ផង​ដល់​សុខភាព​រាងកាយ​របស់​អ្នក។ ខាង​ក្រោម Knongsrok បង្ហាញ ៥ ចំណុច​ដូច​ត​ទៅ៖ ៥) ល្អ​សម្រាប់​ការ​សម្រក​ទម្ងន់ មិន​ត្រឹម​តែ​ជួយ​ឲ្យ​ស្បែក​ស្អាត​ប៉ុណ្ណោះ​ទេ ទៀត​សោត​ទឹក​ត្របែក​ក៏​ជួយ​សម្រក​ទម្ងន់​យ៉ាង​មាន​ប្រសិទ្ធភាព​ផង​ដែរ។ ផ្លែ​ត្របែក​មិន​មាន​កាឡូរី​ច្រើន​ទេ តែ​សម្បូរ​ទៅ​ដោយ​វីតាមីន​និង​សារធាតុ​ចិញ្ចឹម ដែល​ល្អ​សម្រាប់​អ្នក​ដែល​ចង់​ស្រក​ទម្ងន់ ព្រោះ​វា​មាន​កាឡូរី​ទាប​ ហើយ​មាន​ការ​ផ្គត់ផ្គង់​ពេញលេញ​ដល់​រាងកាយ។ ៤) ការពារ​ការ​ទល់​លាមក ប្រសិន​អ្នក​មាន​បញ្ហា​ទល់​លាមក យើង​ណែនាំ​ឲ្យ​សាកល្បង​ទឹក​ត្របែក គឺ​ជា​ជម្រើស​ល្អ​បំផុត​មួយ។ ដោយសារ​តែ​ជាតិ​សរសៃ​មាន​នៅ​ក្នុង​នោះ អាច​ជួយ​ជំរុញ​កាក​សំណល់​ចេញ​ពី​រាងកាយ​បាន​យ៉ាង​រលូន។ វា​ក៏​ផ្តល់​ជាតិ​ទឹក​ដល់​រាងកាយ​ផង​ដែរ ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ហើយ​ល្អ​សម្រាប់​អ្នក​អ្នក​មាន​បញ្ហា​ឈឺ​ក្រពះ ឬ​រលាក​ក្រពះ​ជា​ដើម។ ៣) ជួយ​ដល់​សុខភាព​បេះដូង ទឹក​ត្របែក​នឹង​ជួយ​រក្សា​តុល្យភាព​ត្រឹមត្រូវ​នៃ​កម្រិត​សូដ្យូម និង​ប៉ូតាស្យូម​ ហើយ​រក្សា​តុល្យភាព​សម្ពាធ​ឈាម​របស់​អ្នក​ថែម​ទៀត។…

Fdfdfd
សង្គម

ប្រយ័ត្ន​ឲ្យ​មែនទែន! ងើប​ពី​ព្រឹក បើ​ចេញ​សញ្ញា ៤ មាន​ន័យ​ថា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ហើយ

ពេល​ក្រោក​ពី​គេង​នៅ​ព្រឹក​ព្រលឹម បើ​អ្នក​សង្កេត​ឃើញ​ខ្លួន​ឯង​មាន​ចេញ​សញ្ញា​ដូច​បង្ហាញ​ខាង​ក្រោម​នេះ​មក អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្ពស់ ព្រោះ​សុខភាព​អ្នក​កំពុង​មាន​បញ្ហា ដោយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ អាច​វិវត្ត​ទៅ​ការ​កើត​ជំងឺ​ដាច់​សរសៃឈាម៖ ៤) ឧស្សាហ៍​ឈឺក្បាល​ញឹកញាប់ នៅ​ពេល​សម្ពាធ​ឈាម​ឡើង​ចុះ​លឿន វា​នឹង​ធ្វើ​ឲ្យ​សរសៃឈាម​ក្នុង​ខួរក្បាល​ទទួល​រង​សម្ពាធ នាំ​ឲ្យ​មាន​ការ​ឈឺចាប់​ផ្នែក​តំបន់​ក្បាល។ ដូច្នេះ​ហើយ​បើ​មាន​អាការៈ​ឈឺក្បាល ក្អួត​ចង្អោរ ទាំង​ព្រឹក អ្នក​គួរ​តែ​ប្រយ័ត្ន​ឲ្យ​មែនទែន​ និង​ឆ្លៀត​ពេល​ទៅ​ពិនិត្យ​សុខភាព​ជា​បន្ទាន់។ ៣) ឧស្សាហ៍​ឈឺ​ត្រចៀក នៅ​ពេល​ដែល​សរសៃឈាម​ឡើង​ក្រាស់​ប្រមូល​ផ្តុំ​ក្បែរ​តំបន់​ត្រចៀក វា​នឹង​បណ្តាល​ឲ្យ​អ្នក​ហាល់​មាន​អាការៈ​ឈឺចាប់​ត្រង់​ផ្នែក​នោះ។ ២) ភ្ញាក់​មក​ឧស្សាហ៍​វិល​មុខ បើ​អ្នក​គេង​គ្រប់គ្រាន់​ហើយ ៦ ទៅ ៨ ម៉ោង តែ​ក្រោក​មក​នៅ​តែ​មាន​អាការៈ​វិល​មុខ នោះ​មាន​ន័យ​ថា​ខ្វះ​អុកស៊ីហ្សែន​បញ្ជូន​ទៅ​កាន់​ខួរក្បាល។ ស្ថានភាព​នេះ​គ្រោះថ្នាក់​ខ្លាំង​ណាស់ ព្រោះ​មួយ​រំពេច​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាយុ​ជីវិត​របស់​អ្នក​បាន។ ដូច្នេះ​ហើយ​បើ​ជួប​បញ្ហា​បែប​ហ្នឹង…

Bvbvfg
សង្គម

មិនគួរមើលរំលង! នេះទម្លាប់ប្រចាំថ្ងៃ ៣ ដែលអាចជួយឲ្យស្រកទម្ងន់ដោយមិនដឹងខ្លួន

តាមពិតទៅការសម្រកទម្ងន់ មិនសុទ្ធតែពឹងផ្អែក ១០០ ភាគរយ ទៅលើការជ្រើសរើសរបបអាហារ ការហាត់ប្រាណនោះទេ ផ្ទុយទៅវិញវាក៏មានទាក់ទិននឹងទម្លាប់រស់នៅប្រចាំថ្ងៃរបស់មនុស្សយើងម្នាក់ៗផងដែរ។ ទាំងការឈរ អង្គុយ គេង រឿងសាមញ្ញៗទាំងអស់នោះ សុទ្ធតែជាកត្តាជះឥទ្ធិពលដល់ទម្ងន់រាងកាយរបស់អ្នក។ ខាងក្រោម Knongsrok បង្ហាញទម្លាប់សាមញ្ញ ៣ ដែលអ្នកចង់សម្រកទម្ងន់មិនគួរមើលរំលង៖ ៣) ការដកដង្ហើម កុំគិតថាវាអត់ប្រយោជន៍ ដោយការដកដង្ហើមចេញចូលតាមរយៈពោះ ពោលគឺដង្ហើមចេញចូលតាមមាត់ជំនួសការដកតាមច្រមុះ យូរទៅក៏អាចជួយឲ្យក្បាលពោះរាបស្មើបានដែរ។ ព្រោះការអង្គុយ ហើយដកដង្ហើមវែងៗចេញពីពោះនេះ ដូចជាការធ្វើលំហាត់ប្រាណមួយអ៊ីចឹងដែរ។ ២) បម្លាស់ប្តូរសីតុណ្ហភាពទឹក កំឡុងពេលអ្នកងូតទឹក អ្នកអាចងូតទឹកត្រជាក់មុនខ្ទង់ ១ នាទីដំបូង…

T
កីទ្បា

ជ្រើសរើសស្លាបបក្សីមួយ ដើម្បីទម្លាយនូវអារម្មណ៍ដែលអ្នកកំពុងលាក់ទុកក្នុងចិត្តពេលនេះ

ក្នុងជីវិតរបស់មនុស្សយើងម្នាក់ៗ មានលាក់ទុកនូវរឿងរ៉ាវរាប់មិនអស់ ដែលខ្លះក៏អាចបរិយាយចែករំលែកទៅខាងក្រៅ ហើយខ្លះត្រឹមតែបៀមទុកម្នាក់ឯង សឹងតែរកផ្លូវចេញមិនបាន។ យ៉ាងណាក្នុងអត្ថបទនេះ យើងសូមចូលរួមចំណែកដឹងលឺតាមរយៈការធ្វើតេស្តបែបវិទ្យាសាស្រ្ត ដោយអ្នកគ្រាន់តែជ្រើសរើសនូវស្លាបបក្សី ១ ក្នុងចំណោមរូបភាពស្លាបទាំង ៤ ហើយមកផ្ទៀងផ្ទាត់ការយល់ឃើញរបស់យើងដូចខាងក្រោម៖ ស្លាបបក្សីទី ១ អ្នកជាមនុស្សម្នាក់ដែលមានចិត្តល្អ មានសប្បុរសធម៌ជាមួយមនុស្សជុំវិញខ្លួន។ អ្នកពេញចិត្តនឹងជួយអ្នកដទៃ បើទោះបីជារឿងនោះមិនចាំបាច់ក៏ដោយ។ ប៉ុន្តែអ្នកខ្លួនឯងជាមនុស្សលាក់អារម្មណ៍ ដែលស្ថិតនៅគ្រប់ស្ថានភាពអ្នកនៅតែញញឹម រក្សាឆន្ទៈបង្ហាញមិនឲ្យគេឃើញថាខ្លួនឯងលំបាក ទាំងដែលការពិតគឺក្នុងចិត្តមានការតប់ប្រមល់ នឿយហត់ខ្លាំងណាស់។ ជឿទៅអ្នកនៅតែខ្លាំង អ្នកនៅតែអាចធ្វើបាន ចូរបន្តភាពរឹងមាំរបស់អ្នកដដែល តែត្រូវចាប់យកឱកាសបង្ហាញពីភាពអស្ចារ្យរបស់អ្នកទៅពិភពខាងក្រៅឲ្យបាន។ ស្លាបបក្សីទី ២ អ្នកមិនមែនជាមនុស្សយន្តនោះទេ ហើយបើទោះបីជាគ្រឿងម៉ាស៊ីន ក៏វាត្រូវការពេលសម្រាកផងដែរ។…

T
កីទ្បា

ជ្រើសរើស​សត្វ​ទីទុយ​មួយ ដើម្បី​ទទួល​បាន​សារ​ណែនាំ​សម្រាប់​សប្ដាហ៍​ថ្មី

ធ្មេចបើក​យើង​រំលង​ចូល​មក​ដល់​សប្តាហ៍​ថ្មី​មួយ​ទៀត​ហើយ​នៅ​ខែឧសភា ដែល​ពេលវេលា​ចេះ​តែ​រំកិល​ទៅ​មុខ ហើយ​យើង​មិន​អាច​នៅ​ស្ងៀម​មួយ​កន្លែង​នោះ​ទេ ពោល​គឺ​ត្រូវ​តែ​ខិតខំ​បោះ​ជំហាន​ទៅ​មុខ​ជានិច្ច។ តាម​រយៈ​ការ​ជ្រើសរើស​នៅ​សត្វ​ទីទុយ​ដែល​អ្នក​ពេញ​ចិត្ត មួយ​ក្នុង​ចំណោម​សត្វ​ទីទុយ​ទាំង ៣ យើង​នឹង​មាន​សារ​បើក​ផ្លូវ​ឲ្យ​អ្នក​ជួប​រឿង​ល្អ​នៅ​សប្តាហ៍​នេះ៖ សត្វ​ទីទុយ​ទី ១ ពេល​ខាង​មុខ​នេះ ឱកាស​នឹង​ចូរ​មក​ដល់​ហើយ​សម្រាប់​អ្នក​ដែល​បាន​ជ្រើសរើស​សត្វ​ទីទុយ​ទី ១ ប៉ុន្តែ​អ្វី​ដែល​អ្នក​ប្រហែល​មិន​ទាន់​ត្រៀម​ខ្លួន​ហើយ​នោះ គឺ​ការ​ផ្តោត​ និង​ការ​ត្រៀម​ទទួល​យក​វា។ អ្នក​ត្រូវ​តែ​មាន​ភាព​ល្អិតល្អន់​ជាង​មុន​បន្តិច សម្រាប់​ពេល​ខាង​មុខ ទើប​អាច​ឲ្យ​ឱកាស​នោះ​បម្លែង​ទៅ​ជា​ភាព​អស្ចារ្យ​ដល់​ជីវិត ហើយ​អាច​សម្រេច​ចេញ​ជា​ផ្លែផ្កា​ដ៏​ជោគជ័យ​ដែល​អ្នក​អាច​ទទួល​យក​បាន។ មួយ​ផ្សេង​ទៀត បើ​មាន​ទេពកោសល្យ មាន​សមត្ថភាព​ពិត សូម​កុំ​លាក់​វា​ទុក​អី​ កុំ​ខ្លាច​គេ​លួច​ចំណេះ តែ​ចូរ​បង្ហាញ​វា​ឲ្យ​អស់ ឲ្យ​គេ​បាន​ឃើញ​ថា អ្នក​គឺ​ជា​មនុស្ស​លេចធ្លោ​ពិត​ប្រាកដ​នៅ​ក្នុង​​វិស័យ​ឬ​ជំនាញ​មួយ​នោះ។ សត្វ​ទីទុយ​ទី ២ វា​ដល់​ពេល​ហើយ ដែល​អ្នក​ត្រូវ​សម្រាល​បន្ទុក​មួយ​ចំនួន…

Dfhfg
កីទ្បា

​សេះ​ដាច់​យក​សេះ​តាម! Inter ចង់​ថ្ពក់​យក​កូន​បិសាច​មួយ​រូប​ទៀត មក​ស្នង​តំណែង Lukaku

ក្លឹប​ Inter Milan ​ត្រូវ​បាន​គេ​រាយការណ៍​ថា សម្លឹង​ឃើញ​កូន​ក្រុម​បិសាច​ក្រហម Man Utd មួយ​រូប​ទៀត​ហើយ ដោយ​ចង់​យក​មក​ជំនួស​តំណែង Romelu Lukaku ​បន្ទាប់​ពី​គេ​កៀក​នឹង​សម្រេច​ការ​ផ្ទេរ​ទៅ​ក្លឹប​ថ្មី Chelsea នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។ ជា​ការ​ពិត​កីឡាករ​បែលហ្សិក លឺ​ថា​បាន​ព្រមព្រៀង​ការ​ផ្ទេរ​ទៅ Stamford Bridge ហើយ​ជាមួយ​តម្លៃ​ពលកម្ម ១១ លាន​ផោន/ឆ្នាំ ខណៈ​តម្លៃ​ផ្ទេរ​គឺ​បំបែក​កំណត់ត្រា​ខ្ពស់​ជាង​គេ​បង្អស់​ប្រចាំ​ក្លឹប ៩៧,៥ លាន​ផោន ហើយ​ទំនង​ជា​ប្រកាស​នៅ​ចន្លោះ​ពេល ៤៨ ម៉ោង​ទៀត។ បើ​តាម​របាយការណ៍​ពី The Mirror បាន​ចុះ​ផ្សាយ​ថា Inter…

Hjhj
កីទ្បា

ទៅ​លេង​បាន​ជាង ១ ឆ្នាំ Havertz សម្គាល់​ឃើញ​ថា​ ២ រូប​នេះ​មាន​ល្បឿន​លឿន​បំផុត​នៅ Chelsea

ខ្សែ​ប្រយុទ្ធ Kai Havertz បាន​ចាយ​ពេល​នៅ​ក្លឹប​ Chelsea តាំង​ពី​ខែ​កញ្ញា​ឆ្នាំ​ទៅ ហើយ​គិត​មក​ទល់​ពេល​នេះ​បានជាង ១ ឆ្នាំ​ហើយ។ ក្រៅ​ពី​ភ្លក់​នូវ​បទពិសោធន៍​ថ្មី​នៃ​ការ​លេង​ឲ្យ​ក្របខ័ណ្ឌ Premier League តារា​ឆ្នើម​សញ្ជាតិ​អាល្លឺម៉ង់ ក៏​បាន​យល់​ច្បាស់​អំពី​ការ​លេង​នៃ​កីឡាករ​មួយ​ចំនួន​ផង​ដែរ​ មិន​ថា​តែ​ក្នុង​និង​ក្រៅ​ក្រុម។ ជាក់ស្តែង​កន្លង​ទៅ​នេះ អតីត​កីឡាករ Bayer Leverkusen បាន​ចុច​ឈ្មោះ មិត្ត​រួម​ក្រុម​នៅ Stamford Bridge ២ រូប​ដែល​ខ្លួន​យល់​ឃើញ​ថា​មាន​ល្បឿន​លឿន​បំផុត​នៅ​ក្លឹប ហើយ​មាន​ម្នាក់​ជា​ចំណូល​ថ្មី​ផ្ទេរ​មក​ជំនាន់​ខ្លួន​ដែរ។ ប្រាប់​គេហទំព័រ​ផ្លូវការ​ក្លឹប Chelsea កីឡាករ Havertz និយាយ៖ “និយាយ​ពី​ល្បឿន…

Hghgh
កីទ្បា

ប្រាក់​ពលកម្ម​ថ្មី​របស់ Messi ​ធៀប​នឹង​កីឡាករ​ឯ​ទៀត​នៅ PSG ខុស​គ្នា​បែប​ណា​ខ្លះ?

ក្លឹប​បារាំង Paris Saint-Germain ត្រូវ​បាន​គេ​ជឿជាក់​ថា យ៉ាង​ហោច​ណាស់ ៤៨ ម៉ោង​ទៀត​ ក្លឹប​នឹង​យក​បាន Lionel Messi ដែល​ជា​កីឡាករ​ឥត​តម្លៃ​ខ្លួន​លើ​ទីផ្សារ​ដោះដូរ​ហើយ។ បើ​តាម​របាយការណ៍​ក្រៅ​ស្រុក​បាន​ឲ្យ​ដឹង M10 នឹង​ទទួល​បាន​ថ្លៃ​ពលកម្ម​ដល់​ទៅ ៣៤ លាន​ផោន ឬ​​ ៤០ លាន​អឺរ៉ូ​ឯ​ណោះ​ បើ​កាត់កង​ការ​បង់ពន្ធ​ចូល​រដ្ឋាភិបាល​បារាំង​រួចរាល់។ ជាមួយ​ថ្លៃ​ពលកម្ម​នេះ តើ​បុរស​វ័យ ៣៤ ឆ្នាំ ទទួល​បាន​ខ្ពស់​ជាង​គេ ឬ​ទាប​ជាង​កីឡាករ​រូប​ណា​ខ្លះ? ចម្លើយ​គឺ​តម្លៃ​ពលកម្ម​របស់ Messi នឹង​ខ្ពស់​ជាង​គេ​បង្អស់​ប្រចាំ​ក្លឹប ពោល​ច្រើន​ជាង​ទាំង Neymar និង…

Dfdfdf
កីទ្បា

មេ​ធំ Bayern ប្រាប់​ចំៗ បើ Messi យក​មិន​បាន​ទេ តែ​ត្រឹម​ម្ចាស់​អាវ​លេខ ៩ នេះ​អាច​លៃលក​រួច

មាន​ក្លឹប​ជា​ច្រើន​ដែល​ស្ថិត​ក្នុង​ចចាមអារ៉ាម​នៃ​ការ​ចង់​បាន Lionel Messi ​ក្រោយ​ពី​បុរស​សញ្ជាតិ​អាហ្សង់ទីន ​ប្រកាស​ចែកផ្លូវ​ជាមួយ​ក្លឹប Barcelona កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។ យ៉ាង​ណា​សម្រាប់​ក្លឹប​យក្ស​នៅ​អាល្លឺម៉ង់ គឺ Bayern Munich បាន​ចេញ​មុខ​មក​បញ្ជាក់​ច្បាស់​ហើយ ថា​ការ​ចរចា​យក​តារា​ឆ្នើម​វ័យ ៣៤ ឆ្នាំ​សម្រាប់​ក្លឹប គឺ​មិន​អាច​ទៅ​រួច​ឡើយ។ ថ្លែង​ចេញ​ពី​លោក Hasan Salihamidzic នាយក​ផ្នែក​កីឡា​ប្រចាំ​ក្លឹប Bayern Munich ​និយាយ៖ “ពិត​ជា​សោកស្តាយ គឺ​វា​មិន​អាច​ទៅ​រួច​នោះ​ទេ [ការ​ចុះ​ហត្ថលេខា​យក Messi] ដោយ​យើង​ពុំ​បាន​ចូល​ទៅ​ក្នុង​កិច្ច​ចរចា​មួយ​នោះ​ឡើយ ពោល​ការ​ចង់​បាន Messi ជា​រឿង​ដែល​យើង​មិន​ធ្លាប់​គិត​ទាល់​តែ​សោះ កុំ​ថា​ឡើយ​ពេល​គេ​ឥត​តម្លៃ​ខ្លួន”។…

A6c9441f 890d 44b1 87d8 597d0ab90811
កីទ្បា

តើតួនាទី​អ្វី​សក្ដិសមបំផុត​សម្រាប់ Alaba នៅ Real Madrid ប្រិយមិត្តសួរ David អ្នក​ឆ្លើយ!

“ខ្ញុំបានហ្វឹកហាត់ច្រើនណាស់ដើម្បីលេងមុខតំណែងនេះ [ខ្សែការពារកណ្តាល] ក្នុងរយៈពេលប៉ុន្មានថ្ងៃ និងប៉ុន្មានសប្តាហ៍កន្លងមកនេះ។ “David Alaba បានប្រាប់សារព័ត៌មាន ORF បន្ទាប់ពីស្មើ ០-០ ទល់នឹង AC Milan កាល​ពី​យប់មិញ។ “ប៉ុន្តែខ្ញុំគិតថាគ្រូបង្វឹក [Ancelotti] ក៏ដឹងដែរថា ខ្ញុំអាចលេងតំណែងជាច្រើន។ ខ្ញុំធ្លាប់លេងខ្សែការពារឆ្វេងក្រោមការ​ដឹកនាំរបស់គាត់នៅឯក្លិប FC Baryern Munich”។ អ្វីៗគ្រប់យ៉ាងបង្ហាញថាកីឡាករជម្រើស​ជាតិអូទ្រីសរូបនេះ នឹងលេងជាខ្សែការពារកណ្តាលនៅ Real Madrid នៅរដូវកាលក្រោយ។ ក្នុងពេលជាមួយគ្នានេះដែរ! វិបត្តិរបួសកីឡាករច្រើន ដែលអាចកើតមានរបស់ក្លឹបអាចបង្ខំឱ្យលោក Carlo Ancelotti…

Fdfddff
សង្គម

អ្នក​កំពុង​លើស​ជាតិ​ប្រៃ​ហើយ បើ​ចេញ​សញ្ញា ៦ នេះ​មក ត្រូវ​ប្រញាប់​ប្តូរ​របប​អាហារ​ជា​បន្ទាន់

របប​អាហារ​ប្រចាំ​ថ្ងៃ​ហ្នឹង​ហើយ​ ជា​កត្តា​កំណត់​ពី​សុខភាព​របស់​អ្នក​មួយ​ផ្នែក​ធំ ដែល​នាំ​ឲ្យ​បងប្អូន​យើង​ខ្លះ​ទៅ​មាន​ជំងឺ​ទឹក​នោម​ផ្អែម/ប្រៃ ឬ​លើស​ឈាម​ជា​ដើម ក៏​ដោយសារ​តែ​មិន​បាន​ពិនិត្យ​សុខភាព​ជា​ប្រចាំ ឬ​ព្រងើយ​កន្តើយ​នៅ​រោគ​សញ្ញា​មួយ​ចំនួន។ ខាង​ក្រោម Knongsrok សូម​ចែករំលែក​នូវ​សញ្ញា​ព្រមាន​ទាំង ៦ បង្ហាញ​ច្បាស់​ថា រាងកាយ​កំពុង​លើស​ជាតិ​ប្រៃ ដែល​ទាមទារ​ឲ្យ​អ្នក​ត្រូវ​ផ្លាស់ប្តូរ​របប​អាហារ​ជា​បន្ទាន់៖ ៦) តែងតែ​មាន​អារម្មណ៍​ស្រេក​ទឹក ការ​ទទួល​ទាន​អំបិល​ច្រើន​ពេក នឹង​ធ្វើ​ឲ្យ​រាងកាយ​ត្រូវ​ការ​បន្ថែម​ជាតិ​ទឹក​ជា​ញឹកញាប់។ វា​ងាយ​យល់​ទេ ដូច​គ្នា​ទៅ​នឹង​ពេល​អ្នក​ទទួល​ទាន​អាហារ​ប្រៃ គឺ​អ្នក​រមែង​ស្រេក​ទឹក​ជាង​ពេល​ទទួល​ទាន​អាហារ​ផ្អែម​ហើយ។ ៥) សម្ពាធ​ឈាម​ឡើង​ខ្ពស់ សញ្ញា​ចម្បង​មួយ​ផ្សេង​ទៀត​ គឺ​ការ​កើន​ឡើង​នៅ​សម្ពាធ​ឈាម ដោយសារ​តែ​តម្រង​នោម​របស់​អ្នក។ នោះ​គឺ​ត្រង់​ថា​ពេល​អ្នក​ទទួល​ទាន​ជាតិ​ប្រៃ​ច្រើន​ពេក វា​នឹង​ធ្វើ​ឲ្យ​តម្រង​នោម​ពិបាក​ក្នុង​ការ​កម្ចាត់​ជាតិ​ទឹក​មិន​ត្រូវ​ការ​ ចេញ​ពី​រាងកាយ ដែល​នាំ​ឲ្យ​សម្ពាធ​ឈាម​មាន​ការ​កើន​ឡើង។ ៤) ឈឺ​ឆ្អឹង ការ​លូតលាស់​នៃ​ឆ្អឹង…

Hjhj
តេស្តIQ

​សប្ដាហ៍​ថ្មី ៩-១៥ សីហា៖ ផ្លូវ​​ទ្រព្យ​បើក​ទ្វារ​ហើយ សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៤

ស្ថានភាព​ជំងឺ​រាតត្បាត COVID-19 នៅ​តែ​បន្ត​ញាំញី​សេដ្ឋកិច្ច​ប្រជាជន​ទូទាំង​សកលលោក តែ​យ៉ាង​ណា​តាម​ក្បួន​ហោរាសាស្រ្ត​ក៏​បាន​ដំណាល​មក​ថា នៅ​សប្តាហ៍​ថ្មី​ពី​ថ្ងៃ​ទី ៩ ដល់ ១៥ ​សីហា​ខាង​មុខ​នេះ សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៤ នឹង​មាន​រាសី​ខ្ពស់​ត្រដែត​ហើយ​ត្រៀម​ថង់​ដាក់​ទ្រព្យ​មាស​ទ្រព្យ​ប្រាក់​ទៅ៖ អ្នក​កើត​ឆ្នាំ​ជូត (កណ្តុរ) អ្នក​កើត​ឆ្នាំ​ជូត នឹង​មាន​ជោគវាសនា​អស្ចារ្យ​រក​លេខ​ដាក់​គ្មាន​នៅ​សប្តាហ៍​ថ្មី​នេះ ដោយ​អាជីព​ការងារ ការ​រកស៊ី​របស់​ពួក​គេ​នឹង​ឡើង​កូដ​មិន​គួរ​ឲ្យ​ជឿ។ បំណង​ប្រាថ្នា​ធំៗ​កាល​ពី​មុន​ទាំង​អំបាលម៉ាន​នឹង​លេចចេញ​ជា​រូបរាង​នៅ​ពេល​ខាង​មុខ។ និយាយ​ពី​ទំនាក់ទំនង​ស្នេហា​សម្រាប់​អ្នក​កើត​ឆ្នាំ​ជូត​វិញ គឺ​ពោរពេញ​ដោយ​ក្តី​សុខ ហើយ​នឹង​កាន់​តែ​បន្ថែម​ពណ៌​ផ្កាឈូក​ទៅ​កាន់​ទំនាក់ទំនង​ជាមួយ​ដៃ​គូ ភាព​ល្អូកល្អិន​ក៏​ស្អិត​រមួត​ជាង​មុន មិន​មាន​ទាស់​ពាក្យ​ទាស់​សម្តី​គ្នា​កើត​ឡើង​ឡើយ។ អ្នក​កើត​ឆ្នាំ​ខាល (ខ្លា) យីអ៊ុន​អ្នក​កើត​ឆ្នាំ​ខាល​សប្តាហ៍​ថ្មី ​ចាំ​ត្រង​លាភ​សំណាង​ធំ​ទៅ ដោយ​ពេលវេលា​ខាង​មុខ គឺ​ពួក​គេ​នឹង​មាន​ការ​រីក​លូតលាស់​ផ្នែក​សេដ្ឋកិច្ច គួបផ្សំ​នឹង​ការ​ខិតខំ​ប្រឹងប្រែង និង​ភាព​ឈ្លាសវៃ​ពី​ដើម​ផង​នោះ…

0_GettyImages 583584706
កីទ្បា

​ច្បាស់​ហើយ! សូម្បី​ Drogba ក៏​ឲ្យ​តម្រុយ​ចំៗ​ដែរ​ ពី​ការ​ផ្ទេរ​កីឡាករ​តម្លៃ​បំបែក​កំណត់ត្រា​មួយ​នេះ

អ្នក​គាំទ្រ​ក្លឹប​តោ​ខៀវ Chelsea គួរ​តែ​សប្បាយ​រីករាយ​ខ្លាំង​ហើយ​ពេល​​នេះ ព្រោះ​ពួក​គេ​ត្រៀម​នឹង​ទទួល​បាន​ម៉ាស៊ីន​បញ្ចប់​ទី​ថ្មី ដែល​ផ្ទេរ​មក​ចូលរួម​នៅ​តម្លៃ​បំបែក​កំណត់ត្រា ៩៧,៥ លាន​ផោន។ នោះ​គឺ Romelu Lukaku ដែល​តាម​ចចាមអារ៉ាម​គេ​គ្រោង​នឹង​មក​ទីក្រុង​ឡុង ដើម្បី​ពិនិត្យ​សុខភាព​នៅ​ថ្ងៃ​អាទិត្យ [ម៉ោង​នៅ​អង់គ្លេស] ហើយ​ការ​ប្រកាស​ផ្លូវការ​នៃ​វត្តមាន​របស់​គេ​នៅ​ក្លឹប​ Chelsea ទំនង​ជា​ចូល​ដល់​ថ្ងៃ​អង្គារ ឬ​ពុធ​យ៉ាង​យូរ។ អ្វី​ដែល​ធ្វើ​ឲ្យ​យើង​កាន់​តែ​ជឿជាក់​ថា​ការ​ផ្ទេរ​នេះ នឹង​សម្រេច​ទៅ​បាន ១០០ ភាគរយ​នោះ ដោយ​សូម្បី​តែ​អតីត​វីរបុរស​ឆ្នើម​នៅ​ក្លឹប Chelsea ដែល​ជា​មនុស្ស​មាន​ខ្សែ​រយៈ​នៅ​ក្លឹប​ផ្ទាល់​ក៏​បាន​បង្ហោះ​លើ Twitter មុន​នេះ​ដែរ​ថា៖ “គេ [Lukaku] ត្រលប់​មក​ផ្ទះ​វិញ​ហើយ” អម​ជាមួយ​រូបភាព​ដែល​កីឡាករ​បែលហ្សិក​គ្រោង​ឈុត​ថ្មី​របស់ Chelsea។ ជា​ការ​ពិត​ដូច…

Fddf
កីទ្បា

មាន​អ្នក​ឆ្ងល់​ច្រើន! នេះ​បកស្រាយ​ស៊ីជម្រៅ​ពី​ច្បាប់ La Liga ដែល​បង្ខំ Messi ឲ្យ​ចែក​ផ្លូវ​ពី​ Barca

ដូច​ប្រិយមិត្ត​បាន​ដឹង​ស្រាប់​ហើយ ក្លឹប Barcelona បាន​ប្រកាស​ថា Lionel Messi ដ្បិត​បើ​ចរចា​កុងត្រា​ថ្មី​រ៉ូរ៉ូវ​អស់​ហើយ​ក្តី តែ​ចុង​ក្រោយ​នៅ​តែ​មិន​អាច​បន្ត​ឈរ​ជើង​នៅ​ក្លឹប ក្រោម​ហេតុផល​នៃ​ច្បាប់​របស់ La Liga។ មាន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ចោទ​សួរ ថា​តើ​ច្បាប់​មួយ​នោះ​ដំណើរការ​ទៅ​បែប​ម៉េច​ខ្លះ ទើប​ជា​ហេតុ​ដល់​ថ្នាក់​ក្របខ័ណ្ឌ​អេស្ប៉ាញ​សុខចិត្ត​បណ្តោយ​ឲ្យ​វីរបុរស​រូប​នេះ​ចាកចេញ​ទៅ? យើង​ហ៊ាន​និយាយ​ថា La Liga គឺ​ប្រកាន់ខ្ជាប់​ច្បាប់​ទម្លាប់​ជា​ធំ ដោយ​មិន​អាច​ប្រើប្រាស់​មនោសញ្ចេតនា ឬ​មើល​ឃើញ​ផល​ចំណេញ​ណា​មួយ ហើយ​អ្នក​ដែល​ខុស​ពិត​ប្រាកដ​គឺ​ជា​ក្លឹប Barcelona។ បកស្រាយ​ឲ្យ​ងាយ​យល់​ទៅ គឺ Barcelona ​បាន​ធ្វើ​ល្មើស​ច្បាប់ La Liga ដែល​បាន​ចែង​កាល​ពី​ឆ្នាំ ២០១៣ ដោយ​មិន​ដឹង​ខ្លួន។ នៅ​ឆ្នាំ…

Untitled 1
កីទ្បាក្រៅស្រុក

Messi នឹង​ទទួលបានប្រាក់​ឈ្នួលប្រចាំ​ឆ្នាំ៣៤លានផោន​បើ​ផ្ទេរទទៅ​ PSG ជោគជ័យ

ប្រាក់ឈ្នួលរបស់ Lionel Messi នៅ PSG ត្រូវបានគេរាយការណ៍ថាអាចរកបាន ៣៤ លានផោនក្នុងមួយឆ្នាំ ប្រសិនបើការផ្ទេរទៅកាន់កីឡដ្ឋាន Parc des Princes ជោគជ័យ។ ព័ត៌មានត្រូវបានបញ្ជាក់នៅដើមសប្តាហ៍នេះថា Messi ចាកចេញពី Barcelona បន្ទាប់ពីកិច្ចសន្យារបស់គាត់ជាមួយក្លឹបបានផុតកំណត់ ខណៈដែលក្លិប​មិន​អាច​បន្ត​កុងត្រាឱ្យ​គាត់បាន ដែលនេះធ្វើឱ្យគាត់ទំនងជាចូលរួមជាមួយ PSG ។ យោងតាម L’Equipe បានឱ្យដឹងថាក្លឹបយក្សនៅ Ligue 1 មួយនេះ ពិតជាចាប់អារម្មណ៍ក្នុងការនាំ​យកកីឡាកជម្រើស​ជាតិអាហ្សង់ទីនទៅ​លេង​នៅ​ប៉ារីស ហើយ Meessi នឹងទទួលបានប្រាក់…

Vcvcf
សង្គម

មិនលើកទឹកចិត្តខ្លួនឯងទេ តែជាការពិត! នេះហេតុផលចម្បង ៥ ដែលអ្នកគួរនៅលាវ

ជារឿងធម្មជាតិ ដែលយើងគួរតែមានដៃគូក្នុងជីវិត តែជីវិតស្នេហានេះពេលខ្លះក៏មិនចាំបាច់បង្ខំពេកនោះដែរ។ មិនមែនជាពាក្យលើកទឹកចិត្តសម្រាប់អ្នកនៅលាវ តែវាជាហេតុផលចាក់ដោតពិតៗទាំង ៥ ដែលមនុស្សស្រី ប្រុស មិនទាន់មិនគូ គួរនៅលាវបន្តទៅទៀត៖ ៥) ត្រូវចាំថាគ្មាននរណាអាចនៅជាមួយយើងរហូតឡើយ ពេលវេលាអាចជួយឲ្យយើងបានជួបមនុស្សដ៏សំខាន់ម្នាក់ក្នុងជីវិត ហើយពេលវេលាក៏ជាអ្នកបំបែកយើងនៅថ្ងៃខាងមុខណាមួយដែរ។ បើអ្នកមិនទាន់បានត្រៀមចិត្តរួចរាល់ ក្នុងការប្រឈមនឹងបញ្ហា ឬការបែកបាក់ទាំងនោះទេ សូមអ្នកកុំប្រលូកក្នុងទំនាក់ទំនងស្នេហាអី។ ត្រូវចាំថា មានការជួបគឺនឹងគង់តែមានការបែក។ ៤) មនុស្សចិត្តមិនស្ថិតស្ថេរ យើងខ្លួនឯងសឹងតែមិនស្គាល់ខ្លួនឯងច្បាស់ផង ចុះទម្រាំតែជម្រៅចិត្តអ្នកដទៃ? ទោះមនុស្សស្រលាញ់គ្នាប៉ុណ្ណាក៏ដោយ ចិត្តមនុស្សមិនស្ថិតស្ថេរទេ ដោយមនុស្សរៀបការជាមួយគ្នារស់នៅរាប់សិបឆ្នាំនៅបែកគ្នា ចុះទម្រាំយើងត្រឹមជាដៃគូតែប៉ុន្មានឆ្នាំ។ មុនអ្នកដាក់ចិត្ត ថាស្រលាញ់នរណាម្នាក់ អ្នកត្រូវបង្រៀនខ្លួនឯងសិន ថាកុំរំពឹងទុកខ្លាំងពេក…

PicsArt_08 08 04.08.31
មិត្តអ្នកអាន

តើអ្នកចូលចិត្តនៅបន្ទប់មួយណា នៅក្នុងផ្ទះ? រើសមួយដែលអ្នកចូលចិត្តបំផុត ដើម្បីដឹងពីខ្លួនឯងឲ្យកាន់តែច្បាស់

មកទាយទម្លាប់របស់អ្នក តាមរយៈបន្ទប់ដែលចូលចិត្តនៅ ទៅមើលថា តើបន្ទប់ដែលអ្នកចូលចិត្តនៅ នឹងបង្ហាញពីបុគ្គលិកលក្ខណៈពិតរបស់អ្នក? ១. បន្ទប់គេង អ្នកមានការស្រមើលស្រមៃខ្ពស់ ហើយមានបុគ្គលិកលក្ខណៈរីករាយ អ្នកជឿលើស្នេហាពិត ប៉ុន្តែមុននឹងអ្នករកឃើញស្នេហាពិត អ្នកប្រហែលជារីករាយនឹងការចែចង់ឆ្អែតហើយ ។ អ្នកអាចទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សបាន តាមវិធីដែលអ្នកនិយាយ ហើយក៏មានមនុស្សមួយចំនួនច្រណែននឹងអ្នកដែរ ។ ២. បន្ទប់ទទួលភ្ញៀវ អ្នកពិតជាចូលចិត្តចូលសង្គម និងរួសរាយរាក់ទាក់ណាស់ នៅពេលណាដែលមានឱកាសអ្នកនឹងជួយអ្នកដទៃ។ ជានិច្ចជាកាល អ្នកមិនដែលបដិសេធការទទួលខុសត្រូវឡើយ ហើយអ្នកពិតជាចូលចិត្តភាពជាអ្នកដឹកនាំផងដែរ តែអ្នកជាមនុស្សចិត្តទូលាយណាស់ ។ ៣. បន្ទប់ទទួលទានអាហារ អ្នកគឺជាអ្នកអភិរក្សនិយម មានការប្រុងប្រយ័ត្នខ្ពស់ មិនភ័យស្លន់ស្លោក្នុងគ្រាអាសន្ន…

F
សង្គម

ជ្រើសរើសកញ្ចក់ទិព្វ ដើម្បីឆ្លុះបញ្ចាំងនូវចរិតពីកំណើតដែលអ្នកបានលាក់ទុក្ខ

កញ្ចក់ជារបស់ដែលគ្រប់គ្នាតែងតែមាននៅក្នុងផ្ទះ ហើយវាជារបស់ឆ្លុះបញ្ចាំងពីខ្លួនឯង ដែលអ្វីនៅនឹងយើង គឺនឹងបង្ហាញចេញមកទាំងស្រុង។ តាមរយៈការតេស្តបែបវិទ្យាសាស្រ្តមួយនេះ យើងទាមទារឲ្យអ្នកជ្រើសរើសកញ្ចក់មួយ ដើម្បីឆ្លុះបញ្ចាំងពីចរិតពិតរបស់អ្នកវិញម្តង ដែលចំណុចនេះជឿថាខ្លួនឯងក៏មិនបានចាប់អារម្មណ៍ដែរ ដល់តែអានចប់ទើបដឹងថា អូ យើងគឺបែបហ្នឹងមែន។ តុះផ្ទៀងផ្ទាត់ចម្លើយដូចខាងក្រោម៖ កញ្ចក់ទិព្វទី ១ យើងអាចមើលដឹងថា អ្នកចូលចិត្តសប្បាយរីករាយ ចេះអត់ឱន អធ្យាស្រ័យបានល្អ មានស្ទីលនិងមានទឹកចិត្តមិនចេះមើលបំណាំទៀតផង។ មនុស្សដែលគេចូលចិត្តសេពគប់រក គឺមនុស្សដែលមានចិត្តក្លាហាន មានចិត្តទូលាយចេះជួយគ្នាទៅវិញទៅមកធ្វើជាមិត្តភក្តិ។ ជាមនុស្សដែលសម្បូរអ្នកសេពគប់រក ក៏ប៉ុន្តែពេលខ្លះគេបែរជាទន់ជ្រាយលងជឿលើមនុស្សងាយជ្រុលពេក ។ ជាមនុស្សដែលចូលចិត្តស្វែងរកសេចក្តី សុខមកដាក់ខ្លួនគ្រប់ពេលវេលា ក៏ប៉ុន្តែពេលខ្លះក៏អាចកើតមានឱកាសខ្វែងគំនិត និងខ្លួនឯងខ្លះៗផងដែរ។ គេមិនចូល ចិត្តដើរទាន់សម័យ និយមអាចពោលបានថា…

Fddf
សង្គម

ជ្រើសរើស​រូបភាព​វេទមន្ត​មួយ​ ដើម្បី​ដឹង​ថា​នឹង​មាន​អ្វី​ផ្លាស់ប្ដូរ​ក្នុង​ជីវិត​អ្នក​នៅ​ពេល​ខាង​មុខ

តាម​រយៈ​រូបភាព​វេទមន្ត​ទាំង ៣ តើ​អ្នក​ពេញ​ចិត្ត​មួយ​ណា​ជាង​គេ? ដោយ​មិន​ចាំ​បាច់​គិត​ច្រើន ចូរ​ជ្រើសរើស​យក​មួយ ដើម្បី​ផ្ទៀងផ្ទាត់​ថា​ទៅ​ពេល​ខាង​មុខ អ្នក​នឹង​មាន​អ្វី​ផ្លាស់ប្តូរ​នៅ​ក្នុង​ជីវិត៖ រូបភាព​វេទមន្ត​ទី ១ ការ​ផ្លាស់ប្តូរ​នៅ​ពេល​ខាង​មុខ​សម្រាប់​អ្នក គឺ​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ស្នេហា។ ដោយ​វា​មិន​យូរ​នោះ​ទេ អ្នក​នឹង​ឈាន​ចូល​ដល់​ដំណាក់​ថ្មី ដែល​ទាមទារ​ឲ្យ​អ្នក​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ជាង​មុន មាន​ភាព​អត់ធ្មត់ ដោយសារ​បញ្ហា​ស្មុគស្មាញ​ជាង​មុន ជាមួយ​នឹង​ដៃ​គូ​ជីវិត។ ប្រសិន​អ្នក​អាច​ឆ្លង​ផុត​ដំណាក់កាល​ខាង​មុខ​នេះ​បាន មាន​ន័យ​ថា​អ្នក​ចាស់​ទុំ​ហើយ គឺ​ចាស់​ទុំ​ទាំង​សង​ខាង ដែល​ល្មម​ដល់​ពេល​ត្រូវ​សាង​ជីវិត​បែប​ច្បាស់លាស់​ជាមួយ​នឹង​គ្នា​រៀង​រហូត​ទៅ។ រូបភាព​វេទមន្ត​ទី ២ នៅ​ពេល​ខាង​មុខ​នេះ វា​នឹង​ដល់​ពេល​សម្រាប់​អ្នក​ក្នុង​ការ​សម្រេច​ចិត្ត​ទៅ​លើ​រឿង​អ្វី​មួយ ដែល​វា​ផ្សារភ្ជាប់​ទៅ​កាន់​ក្តីស្រមៃ​និង​គោលដៅ​នៃ​ជីវិត​របស់​អ្នក។ ពេល​នោះ អ្នក​នឹង​មាន​ឥទ្ធិពល​ផុស​ចេញ​ពី​ខាង​ក្នុង ដែល​វា​ឆ្លុះបញ្ចាំង​ដល់​ការ​សម្រេច​ចិត្ត និង​ការ​ដើរ​លើ​វិថី​ថ្មី។ កុំ​ខ្លាច​នឹង​ការ​ចាកចេញ​ពី​កន្លែង​ណា​មួយ​ឲ្យ​សោះ មនុស្ស​យើង​មិន​ស្ថិតស្ថេរ​…

Untitled 1
កីទ្បា

Bruno បញ្ចប់​ចំណាត់​ថ្នាក់​ទី​២​ក្នុង​នាម​ជាកីឡាករលេង​ច្រើនជាងគេបំផុតក្នុងរដូវ​កាល​២០២០/២០២១

ខណៈដែល​ប្រេស៊ីល​បាន​យក​ឈ្នះអេស្ប៉ាញក្នុង​វគ្គផ្ដាច់​ព្រ័ត្រវិញ្ញាសាបាល់​ទាត់បុរសវ័យក្រោម២៣ឆ្នាំយក​មេដាយមាស សកម្មភាពបាល់ទាត់​ក្នុង​រដូវកាល ២០២០ /២០២១​បានបញ្ចប់​ជាផ្លូវការ​ហើយ។ ខ្សែបម្រើវ័យក្មេងរបស់ FC Barcelona កីឡាករ Pedri បាន​ជាកីឡាករ​ដែល​លេង​ច្រើន​ជាង​គេបំផុតក្នុង​រដូវ​កាល​នោះ ដោយ​លេង​បាន​៧៣​ប្រកួត​ក្នុង​ពាន​រង្វាន់​និងព្រឹត្តិការណ៍៨ផ្សេងៗគ្នា។ ចំណែក Bruno Fernandes របស់​ Manchester United ឈរ​លេខ២​ក្នុង​ការ​ប្រកួតច្រើន​ជាង​គេ​នៅ​រដូវកាល​មុន​ដោយ​គាត់​លេង​បាន​៧២​ប្រកួតឱ្យ​បិសាចក្រហម​រហូត​ដល់​វគ្គផ្ដាច់​ព្រ័ត្រពាន​រង្វាន់ Europa League ។ កាល​ពី​រដូវ​កាល​មុន! ខ្សែបម្រើ​វ័យ២៦ឆ្នាំលេង​ក្នុងពាន​រង្វាន់  Premier League, Champions League, EFL Cup, FA Cup, Europa…