តាមសារព័ត៌មាន COPE, Barcelona នៅតែជួបការលំបាកក្នុងការបំពេញតម្រូវការហិរញ្ញវត្ថុដែលកំពុងមានបញ្ហា ខណៈដែលពួកគេមិនអាចបញ្ជូលឈ្មោះកីឡាករចុះកុងត្រាថ្មីដូចជា Emerson, Memphis Depay, Eric Garcia និង Sergio Aguero ទៅក្នុងបញ្ជីបើកប្រាក់ឈ្នួល ។

ក្រុមអ្នកមានបុណ្យមួយបានចែកផ្លូវជាមួយកីឡាករឆ្នើមបំផុតរបស់ពួកគេ Lionel Messi ក្នុងសប្ដាហ៍នេះដោយសារតែក្លឹបជួបលំបាកផ្នែកហិរញ្ញវត្ថុ ពិសេសក្លិបបានចំណាយលុយលើប្រាក់ឈ្នួលរបស់កីឡាករលើសការកំណត់របស់ La Liga។

ប្រធានក្លឹប Barcelona លោក Joan Laporta បាននិយាយកាលពីថ្ងៃសុក្រថាក្លឹបបានស្នើសុំការកាត់ប្រាក់ខែពីកីឡាករទាំងអស់ ហើយកីឡាករម្នាក់ៗក៏បានយល់ព្រមរួចមកហើយដែរ។

ក្លឹប Barcelona ទំនងជាលក់កីឡាករមួយចំនួននៅប៉ុន្មានសប្តាហ៍ខាងមុខនេះរួមមាន Miralem Pjanic, Samuel Umtiti និង Antoine Griezmann ដើម្បីអាចបញ្ចូលឈ្មោះកីឡាករទើបទិញថ្មីមកបាន៕