Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
Untitled 1
កីទ្បា

ចាន់ វឌ្ឍនាកា​ស៊ុតយ៉ាង​សាហាវ២​គ្រាប់​ម្នាក់ឯងជួយបឹង​កេត​រក​បាន​៣ពិន្ទុ​ពីព្រះខ័នរាជ

ក្រុម​បឹង​កេត​រក​បាន៣​ពិន្ទុបន្ថែមពី​ការ​យក​ឈ្នះ​ក្រុមព្រះខ័នរាជស្វាយរៀងបន្ទាប់​ពីយក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះព្រះខ័នរាជស្វាយរៀង​ក្នុង​លទ្ធផល​២​ទល់​១​ក្នុង​ការ​ប្រកួតនៅ​ពាន​រង្វាន់ Metfone Cambodian League 2021 នៅកីឡដ្ឋានខេត្តស្វាយរៀង។ ក្រុមព្រះខ័នរាជស្វាយរៀងបាន​ធ្វើ​ការ​នាំមុខ​មុននៅ​នាទទី​១៥​ដោយ​កីឡាករ Jean Befolo Mbaga Marie Privat តែ​យ៉ាងណា ចាន់ វឌ្ឍនាកាស៊ុត​តាម​ស្មើ​នៅ​នាទី ៤៤មុន​ចប់​វគ្គ​ទី​មួយ។ ចូលវគ្គ​ទី​២ ការ​ប្រកួត​ចំណាយ​ពេល​៤៥នាទី​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​នោះ​ទេ ប៉ុន្តែ​ចូល​ដល់​ម៉ោងបន្ថែមមានរបួស ចាន់ វឌ្ឍនាកាបន្ថែម​គ្រាប់​ជ័យជម្នះដោយ​ការទាត់​ផ្ដាប់ចានមួយជើង​យ៉ាងល្អបញ្ជូល​ទី​ឱ្យ​បឹង​កេត​ឈ្នះតែ​ម្ដង។ ចំណែក​លទ្ធផលដទៃ​ទៀត​ក្នុង​ការ​ប្រកួត​ថ្ងៃ​នេះ! ណាហ្គាវើល​ស្មើ​ជាមួយភ្នំពេញ​ក្រោន​១​ទល់​១ វិសាខាឈ្នះព្រៃវែង​៣​ទល់២ ខណៈដែល​គិរីវង់ឈ្នះអគ្គិសនីកម្ពុជា២​ទល់០។

PicsArt_08 01 03.51.51
ប្លែកៗ

តើអ្នកមានអ្វីលាក់បាំង ជ្រៅនៅក្នុងចិត្ត? រើសរបស់ដែលអ្នកខ្លាចបំផុតមួយ ដើម្បីស្រាយចម្ងល់ នៅក្នុងចិត្តរបស់អ្នក

សំណួរ ប្រសិនបើថ្ងៃណាមួយអ្នកដើរចូលព្រៃពេលយប់ ចៃដន្យអ្នកបានឆ្លងកាត់ផ្ទះដែលគេបោះបង់ចោលមួយនៅកណ្តាលព្រៃ អ្នកមានអារម្មណ៍ភ័យខ្លាច ហើយសម្រេចចិត្តបោះជំហានថយក្រោយ ប៉ុន្តែភ្លាមៗនោះអ្នកឃើញអ្វីម្យ៉ាងលេចឡើងនៅមុខផ្ទះដែលគេបោះបង់ចោលនោះ ។ តើអ្នកគិតថា ពេលដែលអ្នកងាកមកមើលផ្ទះដែលគេបោះបង់ចោល អ្នកហ្នឹងឃើញអ្វី? ចម្លើយ ១. ខ្មោចបុរសចម្លែក ២. ខ្មោចម្ចាស់ផ្ទះ ៣. ខ្មោចកុមាររត់តែម្នាក់ឯង ៤. តុក្កតាខ្មោច   ទៅមើលចម្លើយរបស់អ្នក ១. ខ្មោចបុរសចម្លែក ប្រសិនបើអ្នកគិតថា ជាខ្មោចរបស់បុរសចម្លែកមុខ ដែលបង្ហាញខ្លួននៅមុខផ្ទះស្ងាត់មួយនៅចំកណ្តាលព្រៃ នោះមានន័យថា អ្នកជាមនុស្សពូកែស្រមើស្រមៃ ពូកែសង្ស័យ និងមានអារម្មណ៍ឆាប់រន្ធត់ញាប់ញ័រ និងអ្វីដែលបានកើតឡើងខ្លាំងគួរសមដែរ ។…

Ddfdgf
តេស្តIQ

ខែ​ចាស់​អ្នក​លំបាក​ច្រើន​ហើយ ចូល​ដល់​ខែ​សីហា អ្នក​កើត​ឆ្នាំ ៣ នឹង​មានរាសីឡើង​ខ្ពស់​ត្រដែត​វិញ

កាល​ពី​ខែ​ចាស់ កក្កដា​រយៈ​ពេល ៣១ ​ថ្ងៃ​កន្លង​ទៅ យើង​ឃើញ​ថា​អ្នក​កើត​ឆ្នាំ ៣ ដូច​បង្ហាញ​ខាង​ក្រោម ហាក់​ជួប​រឿង​លំបាក​ក្នុង​ជីវិត​ច្រើន​ហើយ។ យ៉ាង​ណា​ចូល​មក​ដល់​ខែ​ថ្មី​សីហា រាប់​ពី​ថ្ងៃ​ទី ១ ​នេះ​ទៅ ពួក​គេ​នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត​វិញ៖ អ្នក​កើត​ឆ្នាំ​រោង (នាគ) អ្នកកើតឆ្នាំរោងនៅខែសីហានេះ នឹងមានឱកាសល្អៗចូលមកក្នុងជីវិតច្រើន ហើយពួកគេក៏មិនពិបាកនឹងឆ្លងកាត់នោះដែរ។ វាជាឱកាសមាសឱកាសប្រាក់ ដែលអាចទាញឲ្យពួកគេឡើងទៅកម្រិតមួយទៀតនៃជីវិតបាន ហើយបើនិយាយពីការធ្វើជំនួញគឺនឹងបើកឃើញពន្លឺកាន់តែច្បាស់ល្អជាងមុន។ អ្នក​កើត​ឆ្នាំ​កុរ (ជ្រូក) ស្ថិរភាពនៃទ្រព្យរបស់អ្នកកើតឆ្នាំកុរនៅតែមាន ហើយឱកាសនៅខែថ្មី ក៏កាន់តែអស្ចារ្យជាងមុន។ ដ្បិតបើមានបញ្ហាមួយចំនួនក្នុងជីវិតនៃខែចាស់ តែអ្នកកើតឆ្នាំកុរចូលមកដល់ទំព័រទី ៨ នៃឆ្នាំ ២០២១ នេះមិនសូវហត់នឿយ…

Gffgfg
សង្គម

មេ​ផ្ទះ​ឆ្លាតវៃ​មិន​រក្សា​ទុក​អាហារ ៥ ប្រភេទ​នេះ​យូរ​ពេក​ទេ ព្រោះ​អាច​នាំ​ឲ្យ​ខូច​ថ្លើម​ខ្សោយ​តម្រងនោម

មនុស្ស​ជា​ច្រើន​ទម្លាប់​រក្សា​ទុក​អាហារ​នៅ​ផ្ទះ​កាន់​ខែ ព្រោះ​មិន​សូវ​ចង់​ចេញ​ទៅ​ខាង​ក្រៅ។ ប៉ុន្តែ​វា​ដោយ​ប្រភេទ​អាហារ​នោះ​ទេ ដោយ​សម្រាប់ ៥ ប្រភេទ​ទាំង​ខាង​ក្រោម អ្នក​មិន​គួរ​រក្សា​ទុក​វា​យូរ​ពេក​ទេ ព្រោះ​អាច​នាំ​ឲ្យ​គ្រោះថ្នាក់​ខ្លាំង​ដល់​រាងកាយ ពេល​យក​មក​បរិភោគ៖ ៥) ប្រេង​ឆា មនុស្ស​ជា​ច្រើន​តែងតែ​ទម្លាប់​ទិញ​នូវ​ប្រេង​ឆា​ដប​ធំ ព្រោះ​គិត​ថា​អាច​ប្រើ​បាន​យូរ និង​សន្សំសំចៃ។ យ៉ាង​ណា​មិន​មាន​ន័យ​ថា​ល្អ​នោះ​ទេ ព្រោះ​បើ​យើង​រក្សា​ទុក​យូរ ដោយ​មាន​បើក​គម្រប​ចុះ​ឡើង​ញឹកញាប់ វា​អាច​ធ្វើ​ឲ្យ​ជាប់​បាក់តេរី​និង​ជាតិ​កខ្វក់​ ក្លាយ​ទៅ​ជា​ផ្សិត​ធ្លាក់​ទៅ​ក្នុង​នោះ។ យល់​ល្អ​គួរ​ប្រើប្រាស់​ក្នុង​បរិមាណ​សមរម្យ​មួយ ពោល​កុំ​យក​វា​មក​ទុក​កាន់​ខែ​ដល់​ដុះ​ផ្សិត ហើយ​បន្ត​ប្រើប្រាស់។ ៤) ពោត អ្នក​ខ្លះ​ទុក​ពោត​ដើម្បី​ច្នៃ​ទៅ​ជា​ការ​ចម្អិន​អាហារ​ផ្សេងៗ តែ​បើ​អ្នក​រក្សា​វា​ទុក​យូរ​ដល់​ដុះ​ផ្សិត​ហើយ ត្រូវ​តែ​បោះ​វា​ចោល មិន​ត្រូវ​កាត់​ផ្នែក​ផ្សិត​នោះ​ចេញ ហើយ​គិត​ថា​មិន​អី​នោះ​ទេ។ បើ​នៅ​បន្ត​យក​មក​ទទួល​ទាន អាច​វិវត្ត​ឲ្យ​រាងកាយ​អ្នក​កើត​ទៅ​ជា​ជំងឺ​មហារីក​នៅ​ពេល​ខាង​មុខ។ ៣)…

Fggf
សង្គម

ជ្រើសរើស​ផ្លូវ​មួយ​ដែល​ត្រូវ​ដើរ ដើម្បី​ដឹង​ថា​ជីវិត​អ្នក​នឹង​ជួប​រឿង​អ្វី​នៅ​ពេល​ខាង​មុខ?

នៅ​ក្នុង​អត្ថបទ​នេះ យើង​មាន​រូបភាព​នៃ​ផ្លូវ​ដែល​ត្រូវ​ដើរ​ចំនួន ៦។ ការ​ជ្រើសរើស ១ ក្នុង​ចំណោម ៦ របស់​អ្នក អាច​បង្ហាញ​ឲ្យ​ដឹង​ថា ជីវិត​អ្នក​នឹង​ជួប​រឿង​អ្វី​នៅ​ពេល​ខាង​មុខ? រូបភាពទី ១ អ្នកនឹងមានការវិវត្តទៅរកចំណុចមួយផ្សេងទៀត ក្នុងទំនាក់ទំនងស្នេហារបស់អ្នក និងដៃគូ (ប្រសិនជាអ្នកមានគូស្នេហ៍ស្រាប់ហើយនោះ)។ មិនយូរប៉ុន្មានទេ អ្នកនឹងឈានទៅដល់ការប្ដេជ្ញាចិត្តខ្ពស់ជាងមុន និងភាពមានទំនួលខុសត្រូវខ្ពស់ជាងមុន ដែលនាំឲ្យអ្នកក្លាយជាមនុស្សចាស់ទុំជាងមុន ហើយអាចកសាងជីវិតជាមួយគ្នាទៅថ្ងៃមុខបាន។ រូបភាពទី ២ អ្នកនឹងត្រូវធ្វើការសម្រេចចិត្តលើរឿងអ្វីដែលថ្មីមួយក្នុងជីវិត ទាក់ទងនឹងបញ្ហាជីវិត ដែលនាំឲ្យឆ្ពោះទៅគោលដៅថ្មីដែលត្រូវដើរ។ ត្រូវចាំថាវាជាពេលវេលាអភិវឌ្ឍដ៏អស្ចារ្យក្នុងជីវិត អ៊ីចឹងចូរគិតឲ្យបានល្អិតល្អន់ និងជ្រើសយករឿងណាមួយមកធ្វើជាអាទិភាពមុនសម្រេចចិត្ត។ គ្រប់យ៉ាងវាមិនងាយពេកនោះទេ តែបើដួលហើយ ក៏កុំងាយបោះបង់ពេក។…

Gfg
សង្គម

មនុស្ស​តិច​ណាស់​ដែល​ដឹង! ឃើញ​ជើង​មាន់​តម្លៃ​ថោក តាម​ពិត​អាច​ជួយ​សុខភាព ៥ ​ចំណុច​នេះ

ជើង​មាន់​ត្រូវ​បាន​គេ​ច្នៃ​ទៅ​ធ្វើ​ជា​ម្ហូបអាហារ​ជា​ច្រើន​ប្រភេទ ហើយ​វា​ក៏​បាន​ក្លាយ​ជា​អាហារ​សម្រន់​ដ៏​ពេញ​និយម​មួយ​ផង​ដែរ។ ដ្បិត​ឃើញ​តម្លៃ​ថោកៗ ក៏​មាន​មនុស្ស​តិច​ណាស់​ដែល​ដឹង​ថា ជើង​មាន់​មាន​បង្កប់​នូវ​ប្រយោជន៍​ល្អ​ចំពោះ​សុខភាព​ជា​ច្រើន៖ ៥) មាន​ផ្ទុក​នូវ​កូឡាជែន ជើង​មាន់​មាន​ផ្ទុក​នូវ​កូឡាជែន​ពី​ធម្មជាតិ ប្រហាក់ប្រហែល​នឹង​បន្លែ​បៃតង ក៏​ដូច​ជា​ផ្លែឈើ​មួយ​ចំនួន​អ៊ីចឹង​ដែរ។ នៅ​ពេល​បន្ថែម​កូឡាជែន​ចូល​ដល់​រាងកាយ វា​ក៏​ចូលរួម​ចំណែក​ជួយ​បង្កើត​កោសិកា​ថ្មី ជំនួស​ឲ្យ​កោសិកា​ចាស់​ដែល​ងាប់​នៅ​លើ​ស្បែក។ ទន្ទឹម​នេះ វា​ក៏​ជួយ​ឲ្យ​រាងកាយ​ផលិត​ឈាម​ក្រហម​បាន​ច្រើន និង​បង្កើន​អត្រា​មេតាប៉ូលីស​ខ្លាញ់​ក្នុង​រាងកាយ ជួយ​ដល់​ការ​សម្រក​ទម្ងន់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ៤) ជួយ​បំបាត់​ការ​ឈឺចាប់​សន្លាក់ កូឡាជែន​នៅ​ក្នុង​ជើង​មាន់​នេះ​សោត ក៏​អាច​ជំរុញ​ក្នុង​ការ​បង្កើត​ជាលិកា​ឡើង​វិញ ដើម្បី​កាត់​បន្ថយ​ការ​រលាក​សន្លឹក​ឆ្អឹង​ផ្សេងៗ។ ជា​ទូទៅ​នៅ​ពេល​ឈឺ​សន្លាក់ វា​ដោយសារ​ឆ្អឹង​របស់​អ្នក​ទ្រុឌទ្រោម​ហើយ​ពេល​វា​ត្រដុស​គ្នា​ទៅ ធ្វើ​ឲ្យ​ហើម និង​ឈឺចាប់​ពិបាក​ក្នុង​ការ​ធ្វើ​ចលនា។ តាម​ការ​សិក្សា​សាកល្បង​ទៅ​លើ​មនុស្ស ១៩១ នាក់ ដែល​មាន​ជំងឺ​រលាក​សន្លាក់​ជង្គង់ ក្នុង​កំឡុង​ពេល ៣…

Gfgfgf
សង្គម

ចង់​គេង​លក់​ស្កប់ស្កល់ ក្មេង​ជាង​វ័យ​ មនុស្ស​ស្រី​ត្រូវ​តែ​ដោះ​របស់ ៥ នេះ​ចេញ​ពេល​គេង

ណែនាំ​សម្រាប់​នារីៗ ដែល​ចង់​ទទួល​បាន​សុខភាព​ល្អ និង​សម្រស់​ស្រស់​ស្អាត​ក្មេង​ជាង​វ័យ​កាន់​ឆ្នាំ នោះ​គឺ​រៀងរាល់​ពេល​ចូល​ដំណេក​ ត្រូវ​តែ​ទម្លាប់​ដោះ​របស់ ៥ នេះ​ចេញ៖ ៥) ដោះ​សំលៀក​បំពាក់​តឹងៗ ការ​ស្លៀក​ពាក់​តឹង​ពេក ជា​មូលហេតុ​នាំ​ឲ្យ​ដំណេក​របស់​អ្នក​ប្រព្រឹត្តិ​ទៅ​មិន​បាន​ល្អ មួយ​ទៀត​សោត​វា​ក៏​ធ្វើ​ឲ្យ​ស្ទះ​ចរន្ត​ឈាម ​ប៉ះពាល់​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ​ថែម​ទៀត​ផង។ អ្នក​គួរ​តែ​ជ្រើសរើស​ស្លៀក​នូវ​សំលៀកបំពាក់​រលុងៗ ត្រជាក់ៗ ដើម្បី​ឲ្យ​រាងកាយ​អាច​គេង​លក់​ដោយ​ផាសុកភាព។ ៤) ដោះ​ចេញ​នៅ​គ្រឿងអលង្ការ​ទាំង​អស់ គ្រឿងអលង្ការ​ក៏​ដូច​គ្នា បើ​អ្នក​គេង​ទាំង​មាន​វា​ជាប់​ខ្លួន ពេល​ខ្លះ​វា​តឹង វា​បង្ហាប់​ជាប់​រាងកាយ​ធ្វើ​ឲ្យ​ស្ទះ​ចរន្ត​ឈាម បង្កើត​ឲ្យ​មាន​អារម្មណ៍​ច្របូកច្របល់ និង​គេង​មិន​លក់។ មួយ​ផ្សេង​ទៀត​គ្រឿងអលង្ការ​ខ្លះ ក៏​អាច​កោស​រាងកាយ​ឬ ធ្វើ​ឲ្យ​មុត​ផ្នែក​ណា​មួយ​ជា​យថាហេតុ​នៅ​ពេល​គេង។ ៣) ដោះ​ចេញ​ Contact lenes អ្នក​ដែល​ប្រើប្រាស់​លែន​ពាក់​ភ្នែក…

Vcvgf
កីទ្បា

Ajax ក្លឹប​ពូកែ​ខាង​បណ្ដុះ​យុវជន ទុក​កើប​លុយ​ធំ នេះ​បង្ហាញ​ការ​ផ្ទេរ​ចេញ​ថ្លៃ​បំផុត​ទាំង ៥

ក្លឹប Ajax នៅ​ឯ​ហូឡង់ ប្រហែល​នឹង​ក្លឹប Borussia Dortmund ​នៅ​ឯ​អាល្លឺម៉ង់​ដែរ ដោយ​ក្លឹប​ទាំង​ពីរ​នេះ​ជំនាញ​ខ្លាំង​ណាស់ ក្នុង​ការ​អភិវឌ្ឍ​យុវជន​ដែល​ចេញ​ពី​ថ្នាល និង​ខ្លះ​ចេញ​ពី​ក្លឹប​ដែល​គេ​មិន​សូវ​ស្គាល់ ហើយ​មក​លេង​តែ​ប៉ុន្មាន​រដូវ​កាល ក៏​ឡើង​ជើង ហើយ​វ៉ៃ​ចេញ​ទៅ​វិញ​នៅ​តម្លៃ​ចំណេញ​កប់​ពពក។ តួ​យ៉ាង​ដូច​ជា Frenkie de Jong ជា​អតីត​យុវជន U21 នៅ Ajax ដែល​ក្លឹប​ទិញ​នៅ​តម្លៃ​ជាង ១០ លាន​អឺរ៉ូ តែ​ដល់​លក់​ឲ្យ Barcelona ​ចំណេញ​ជិត​ទ្វេ​ជា ៩ បាន ៨៦ លាន​អឺរ៉ូ ត្រឹម​តែ​រយៈ​ពេល​ជាង…

Paul Pogba
កីទ្បា

ក្លឹប Man Utd ចុច​ឈ្មោះ​កីឡាករ ៣ រូប​ហើយ​ស្រេច ទុក​គ្រោង​ជំនួស Paul Pogba

ស្រប​ពេល​ដែល​សុពលភាព​កុងត្រា​របស់​កីឡាករ Paul Pogba ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ វា​ក៏​ជា​ហេតុផល​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​សម្រាប់​ក្លឹប ក្នុង​ការ​បាត់បង់​ខ្សែ​បម្រើ​ឆ្នើម​ដ៏​សកម្ម​មួយ​រូប។ ដូច្នេះ​ក៏​ដល់​ពេល​ហើយ​ដែល Man Utd ត្រូវ​រៀបចំ​ជា​បណ្តើរៗ​លើ​ការ​នាំ​យក​ចំណូល​ថ្មី​ទុក​មក​ជំនួស។ បើ​តាម​របាយការណ៍​ពី ESPN ក្រុម​ដឹកនាំ​ដោយ​លោក Ole Gunnar Solskjaer បាន​មើល​ឃើញ​គោលដៅ ៣ រូប​ហើយ​ស្រេច ដោយ​រួម​មាន Eudardo Camavinga របស់​ក្លឹប Rennes, Saul Niguez របស់​ក្លឹប Atletico Madrid និង…

Gg
កីទ្បា

អត់​ទុក​ទេ! R.Madrid បន្ថែម​ការ​លក់​ចេញ​កីឡាករ ២ រូប​ទៀត នៅ​តម្លៃ ៥០ លាន​អឺរ៉ូ

ក្លឹប Real Madrid ដែល​ទើប​តែ​របូត​ជញ្ជាំង​ការពារ​សំខាន់ ២ រូប មាន Sergio Ramos និង Raphael Varane ឥឡូវ​មាន​ដំណឹង​ថា​ចង់​លក់​ចេញ​កីឡាករ​បន្ថែម​ទៀត​ហើយ នោះ​គឺ​ខ្សែ​បម្រើ Martin Odegaard និង Ferland Mendy។ បើ​តាម​របាយការណ៍​ពី ABC បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ដែល Odegaard ត្រលប់​មក​ពី Arsenal ខាង​ក្លឹប​អធិរាជ​ស ក៏​មិនមាន​កន្លែង​សម្រាប់​គេ​នោះ​ដែរ ដូច្នេះ​មាន​តែ​បើក​ផ្លូវ​ឲ្យ​គេ​ចាកចេញ ហើយ​ដាក់​តម្លៃ​ខ្លួន ៥០ លាន​អឺរ៉ូ។…

Vcvcfg
កីទ្បា

ម្ចាស់​ក្លឹប​ទាំង ១០ មាន​ទ្រព្យ​ច្រើន​ដាច់​គេ ខណៈ Hoffenheim/RB Leipzig ឈរ​នៅ Top 4

បើ​សួរ​ថា​ តើ​ក្លឹប​ណា​មួយ​ដែល​មាន​ម្ចាស់​កាន់កាប់ សម្បូរ​ទ្រព្យសម្បត្តិ​ច្រើន​ជាង​គេ? នោះ​អ្នក​នឹង​ប្រាកដ​ជា​នឹក​ដល់​ក្លឹប Man Utd, Man City និង Paris Saint-Germain ជា​ដើម។ យ៉ាង​ណា​ទំហំ​ទ្រព្យសម្បត្តិ​របស់​ពួកគេ ​មិន​ស​បង្ហាញ​ពី​ទំហំ​ចំណាយ​នៃ​ក្លឹប​ទាំង​មូល​នោះ​ទេ ដោយ​ការ​ចាយវាយ​របស់​ក្លឹប ក៏​មាន​ច្បាប់កំណត់​ច្បាស់លាស់ មិន​ចេះ​តែ​អាច​ចាយ​ទាំង​លានៗ​តាម​ចិត្ត​ចង់​របស់​មហាសេដ្ឋី​ណា​មួយ​ឡើយ។ ប៉ុន្តែ​បើ​យើង​បង្វែរ​ទៅ​ជា​រួម បង្ហាញ​នៅ​ឈ្មោះ​ម្ចាស់​ក្លឹប​ទាំង ១០ ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ដាច់​គេ អ្នក​ប្រហែល​ជា​នឹង​ភ្ញាក់ផ្អើល​នៅ​ចំណាត់ថ្នាក់​ទី ២ និង​ទី ៤៖ ១០) Robert Kraft ក្លឹប New England Revolution…

PicsArt_07 31 10.15.41
មិត្តអ្នកអាន

តើពេលមានស្នេហា អ្នកជាមនុស្សបែបណា? រើសត្បូងពេជ្រមួយ ដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងពីចម្លើយ

សូមជ្រើសរើស “ទ្រង់ទ្រាយត្បូងពេជ្រ” មួយដែលអ្នកកំពុងពាក់ ឬមួយដែលអ្នកស្រឡាញ់ និងពេញចិត្តបំផុតដើម្បីដឹងថា អ្នកជាមនុស្សបែបណា នៅពេលអ្នកកំពុងធ្លាក់ក្នុងអន្លង់ស្នេហ៍ ។ ១. ត្បូងពេជ្ររាងមូល ប្រសិនបើអ្នកចូលចិត្តត្បូង ដែលមានរាងមូលជាងគេនោះមានន័យថា អ្នកគឺជាមនុស្សម្នាក់ដែលពូកែ Take Care គូរស្នេហ៍ណាស់ ថែមទាំងពូកែយកចិត្តយកថ្លើមទៀតផង មិនថាគូរស្នេហ៍ចង់បានអ្វី គ្រាន់តែប្រាប់អ្នកភ្លាម អ្នកអាចរកឲ្យបានទាំងអស់ ។ ហើយមិនថាអ្នករវល់ប៉ុណ្ណាទេ អ្នកក៏នឹងរកពេលទៅជួបជាមួយគូស្នេហ៍ដែរ ។ ២. ត្បូងពេជ្ររាងពងក្រពើ ប្រសិនបើអ្នកចូលចិត្តត្បូងដែលមានរាងដូចពងក្រពើជាងគេនោះ មានន័យថា អ្នកគឺជាមនុស្សដែលមានទេពកោសល្យខ្ពស់ ពូកែទាំងការងារក្នុងផ្ទះ និងការងារខាងក្រៅ ។…

Untitled 1
កីទ្បា

អ្នក​កាសែតម្នាក់ជាអ្នកគាំទ្រ Arsenal អះអាងថាវិធីសាស្រ្តដឹកនាំរបស់ Sir Alex នឹងត្រូវលុបចោលនៅក្នុងសង្គមបច្ចុប្បន្នព្រោះគាត់ពូកែមនុស្សសម្លុតកីឡាករ

អ្នកគាំទ្រក្រុម Arsenal ម្នាក់ដែលមានកេរ្តិ៍ឈ្មោះនិងជាអតីតអ្នក​សារព័ត៌មាន អតីតពិធីករទូរទស្សន៍លោក Piers Morgan បានអះអាងថាលោក Sir Alex Ferguson នឹងមិនអាច​កាន់តំណែងជាអ្នកចាត់ការទូទៅបាន​យូរ​នោះទេ ប្រសិនបើលោកទទួលយកការងាររបស់ Man United ដែល​ស្ថិតពេលបច្ចុប្បន្ននេះ។ គាត់បានសរសេរក្នុង​បណ្ដាញសង្គម Twitter ថា៖“ លោក Sir Alex Ferguson ដែលជាគ្រូបង្វឹកដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្រកីឡា នឹងត្រូវលុបចោលនៅក្នុងពិភពកីឡានាពេលបច្ចុប្បន្ននេះ​ ព្រោះតែលោកមានភាពឃោរឃៅពេក រំលោភបំពានខ្លាំងពេក មិនយល់ស្របច្រើនពេក ជ្រុលពេកហើយ និង“ សម្លុត” ច្រើនពេក។ នេះ​គឺ​ជា​ការ​ឆ្លុះបញ្ចាំងអំពី​សង្គមដែលប្រើពាក្យអសុរោះ…

Untitled 1
កីទ្បា

David Alaba ទទួលបាន​ប៉ុន្មានលានអឺរ៉ូ​ពី​ការ​ចុះកុងត្រាជាមួយ Real Madrid ហើយបែងចែកឱ្យនរណាខ្លះ?

David Alaba នឹងទទួលបាន​ប្រាក់​ឈ្នួលប្រចាំ​ឆ្នាំ២៣លានអឺរ៉ូ( €23m)ពេល​ចុះកុងត្រា​ជាមួយ Real Madrid នេះ​បើ​តាម​ការ​បញ្ជាក់​ពី​វេបសាយ Der Spiegel។ ក្នុង​មួយឆ្នាំៗ ខ្សែការពារ​ប្រធាន​ក្រុមជម្រើស​ជាតិ​អូទ្រីសរូបនេះ​ទទួលបាន១២លានអឺរ៉ូ​ហើយ​ក្នុង​ករណីនេះ នៅ​ពេល​ដែលគាត់​ចុះកុងត្រារយៈពេល៥ឆ្នាំនៅ Real Madrid គាត់​នឹង​ទទួលបាន​សរុប​១១៥លាន​អឺរ៉ូ។ ១១៥លានអឺរ៉ូនេះត្រូវ​បែង​ចែកទៅ​ជា ប្រាក់​ចំណាយ​លើ​ការ​ចុះកុងត្រា(signing fee ) ១៧.៧លានអឺរ៉ូ ៥.២លានអឺរ៉ូ​ចំណាយ​ឱ្យ​ទៅ​ភ្នាក់ងាររបស់​គាត់​លោក Pini Zahavi ហើយ​ប្រាក់​ចំនួន៦/៣លានអឺរ៉ូ​ទៀត​ត្រូវ​បង់​ទៅឱ្យ​ក្រុមគ្រួសាររបស់​កីឡាកររូបនេះផង​ដែរ។ កុងត្រារបស់​ Alaba នៅ​ Real Madrid នឹង​ផុត​កំណត់​នៅ​ខែ​មិថុនាឆ្នាំ២០២៦៕

T
សង្គម

ជ្រើសរើស​ប្រអប់កាដូ​មួយ ដើម្បី​បង្ហាញ​ពី​អ្វី​ដែល​នឹង​កើត​ឡើង​លើ​អ្នក​នៅ​ខែសីហានេះ

ខែកក្កដាក៏បានឆ្លងផុតហើយ ដោយរំលងចូលថ្ងៃស្អែក យើងក៏នឹងបើកទំព័រថ្មីចូលខែសីហា។ តើ​វា​ជា​រឿង​ល្អ ឬ​មិន​ល្អ​សម្រាប់​ជីវិត​របស់​អ្នក? គួប​ផ្សំ​នឹង​ការ​ទស្សន៍ទាយ​បែប​វិទ្យាសាស្រ្ត​មួយ​នេះ យើង​នឹង​រៀបរាប់​នូវ​អ្វី​ដែល​អាច​នឹង​កើត​ឡើង​សម្រាប់​អ្នក​ក្នុង​ខែសីហាខាងមុខ​ឲ្យ​អ្នក​បាន​ដឹង និង​យោបល់​ល្អៗ​មួយ​ចំនួន​ដែល​អ្នក​គួរ​តែ​ទទួល​បាន។ ចូរ​ជ្រើសរើសប្រអប់កាដូមួយ ហើយ​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ចម្លើយ​ដូច​ខាង​ក្រោម៖ ប្រអប់កាដូទី ១ អ្នក​បាន​គិត​និង​វាយ​តម្លៃ​អំពី​មនុស្ស​ជុំវិញ​ខ្លួន រហូត​ដល់​ភ្លេច​វាយ​តម្លៃ​ខ្លួន​ឯង។ នៅ​ក្នុង​ខែសីហាខាងមុខនេះ វា​ជា​ពេល​ដែល​អ្នក​គួរ​ផ្លាស់ប្តូរ​នូវ​រឿង​ខ្លះ​ហើយ ជា​ពេល​ដែល​អ្នក​ត្រូវ​លះបង់​ការ​ព្រួយបារម្ភ​ហួសហេតុ ហើយ​ចូរ​ធ្វើ​អ្វី​ដែល​អ្នក​គិត​ចង់​បាន និង​សូម​ចំណាយ​ពេល​បន្តិច​សម្រាប់​ខ្លួន​ឯង ក្នុង​ការ​ពង្រឹង​នូវ​អារម្មណ៍​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ជាង​នេះ និង​បន្ថែម​ទំនុកចិត្ត​លើ​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​ជាង​នេះ។ ផ្លូវ​ជីវិត​ពុំ​មែន​រលោង​ដូច​កៅស៊ូ​អ៊ុត​ត្រង់​ផ្លឹង​នោះ​ទេ ដល់​ចំណុច​ខ្លះ​ក៏​មាន​រលាក់ មាន​ក្រឡុក​បន្តិច ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​យើង​ចេះ​ស្រលាញ់​ខ្លួន​ឯង ចេះ​បន្ថែម​កម្លាំង​ចិត្ត​ដល់​ខ្លួន​ឯង ទើប​អាច​អនុញ្ញាត​ឲ្យ​យើង​មាន​កម្លាំង​ក្នុង​ការ​បន្ត​ទៅ​មុខ​ទៀត។ ដូច្នេះ​ពេលវេលា​នេះ​អ្នក​ត្រូវ​ត្រៀម​ខ្លាំង​បំផុត គឺ​ត្រៀម​សម្រាប់​ទប់ទល់​នឹង​មនុស្ស​មួយ​ចំនួន​ដែល​គេ​ច្រណែន​នឹង​អ្នក ច្រណែន​នឹង​ភាព​ជោគជ័យ​របស់​អ្នក ហើយ​ព្យាយាម​រំខាន​នូវ​ផែនការណ៍​ជីវិត​របស់​អ្នក។ ប្រអប់កាដូទី…

T
សង្គម

ជ្រើសរើស​ទឹក​រលក​មួយ អាច​ដឹង​ថា​អ្នក​ត្រូវ​ការ​អ្វី ដើម្បី​ប្រឈម​បញ្ហា​ចំពោះ​មុខ​ពេល​នេះ

នៅ​បញ្ហា​ដែល​កំពុង​ជួប​ប្រទះ​ពេល​នេះ តើ​អ្នក​ត្រូវ​ការ​អ្វី​ទៅ ដើម្បី​ជា​ជំនួយ​ក្នុង​ការ​ដោះស្រាយ និង​ជួយ​ឲ្យ​ជីវិត​ឆ្លង​ផុត​ពេលវេលា​ដ៏​លំបាក​សារ​នេះ​បាន? តាម​រយៈ​ការ​ជ្រើសរើស​រូបភាព​រលក​មួយ យើង​បង្ហាញ​ពី​ដំណោះស្រាយ​សម្រាប់​អ្នក​ដូច​ខាង​ក្រោម៖ រលក​ទី ១ ការ​អត់ធ្មត់ អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ពេល​នេះ គឺ​មាន​តែ​ការ​អត់ធ្មត់​ជា​ជម្រើស​ល្អ​បំផុត។ អ្នក​ត្រូវ​យល់​ថា​ ដំណើរការ​កិច្ច​ការងារ ឬ​បញ្ហា​ខ្លះ វា​ក៏​ត្រូវ​ពេលវេលា​របស់​វា​ដែរ បើ​យើង​បង្ខំ​អាច​ធ្វើ​ឲ្យ​ខូច​ការ​ធំ ហើយ​មាន​តែ​បន្ថែម​ភាព​អត់ធ្មត់​នេះ​ទេ ជា​មធ្យោបាយ​ល្អ​បំផុត។ កុំ​គិត​ច្រើន​អី ចូរ​មើល​ទៅ​ក្រោយ​បន្តិច អ្នក​បាន​ឆ្លង​កាត់​ច្រើន​ណាស់​ហើយ ដូច្នេះ​រង់ចាំ​តែ​មួយ​រយៈ​ទៀត​ក៏​មិន​អី​ដែរ។ រលក​ទី ២ ការ​រក​ជំនួយ បញ្ហា​របស់​អ្នក ហាក់​អស់​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​ហើយ អ្វី​ដែល​អ្នក​គួរ​ធ្វើ​បន្ទាប់ មាន​តែ​ការ​រក​ជំនួយ​ពី​អ្នក​ដទៃ។ យ៉ាង​នា​អ្នក​ជ្រើសរើស​រូបភាព​ទី ២ នេះ…

81993d7a F13a 46db 9497 87e066819283
កីទ្បា

Pogba មាន​អនគតវែងឆ្ងាយជាមួយ Man Utd តែមិន​ប្រញ៉ាប់បន្តកុងត្រាថ្មីនោះ​ទេ

យោងតាមទូរទស្សន៍ Sky Sports បានឱ្យ​ដឹង​ថា Paul Pogba នឹង​បន្ត​អនាគតវែងឆ្ងាយរបស់គាត់ជាមួយ Manchester United ប៉ុន្តែគាត់ប្រហែលជាមិនចុះកុងត្រាថ្មីនៅរដូវក្តៅនេះទេ។ កុងត្រារបស់ខ្សែបម្រើរូបនេះនឹងផុតកំណត់ក្នុងរយៈពេលមួយឆ្នាំទៀត ប៉ុន្តែទោះបីជាមានការពិភាក្សាជាមួយក្លឹបក៏ដោយ Sky Sports យល់ថាគាត់ប្រហែលជាត្រូវការពេលវេលា មុននឹងសម្រេចចិត្តលើទិសដៅបន្ទាប់។ Pogba បានចែករំលែកទំនាក់ទំនងល្អជាមួយលោក Ole Gunnar Solskjaer ហើយបាន​បង្ហាញការរំភើបចិត្ត បន្ទាប់ពីក្លិបបានចុះហត្ថលេខាយកខ្សែប្រយុទ្ធ Jadon Sancho និងខ្សែការពារ Raphael Varane ហើយប្រសិនបើបុរសសញ្ជាតិបារាំងរូបនេះ មិនចុះកុងត្រាថ្មីភ្លាមៗទេគាត់នៅតែអាចយល់ព្រមលើកិច្ចសន្យាថ្មីនៅពេលខាងមុខបាន។ ទោះយ៉ាងណានេះមានន័យថា Pogba…

Bvbvfg
សង្គម

អាហារ ៣ ​ប្រភេទ ត្រូវ​តែ​ហាម​ក្មេង​តូចៗ​កុំ​ឲ្យ​ទទួល​ទាន​ច្រើន ​ព្រោះ​អាច​តឿ​លែង​លូត​កម្ពស់

អាហារ​និង​ភេសជ្ជៈ​ខាង​ក្រោម​នេះ បើ​ទោះ​បី​ជា​ក្មេងៗ​និយម​ចូលចិត្ត​ទទួល​ទាន​ក៏​ដោយ តែ​ស្រាប់​ឪពុកម្តាយ​ទាំង​ឡាយ​គួរ​តែ​ដាក់​កំហិត​សម្រាប់​ពួក​គេ កុំ​ឲ្យ​ទទួល​ទាន​ច្រើន​ពេក។ បើ​បន្ត​យូរ​ទៅ​នឹង​នាំ​ឲ្យ​កុមារ​ក្រិន ឬ​តឿ​លែង​លូត​កម្ពស់ ដោយ​សារ​តែ​ការ​បាត់បង់​ជាតិ​កាល់ស្យូម៖ ៣) អាហារ​មាន​ជាតិ​អំបិល​ច្រើន ការ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​អំបិល​ច្រើន ងាយ​នឹង​បះពាល់​ដល់​ការ​លូត​កម្ពស់ បំផ្លាញ​ថ្លើម និង​តម្រង​នោម​របស់​ពួក​គេ។ នៅ​ពេល​ដែល​រាងកាយ​ផ្ទុក​ជាតិ​អំបិល​ច្រើន​ពេក នោះ​នឹង​ធ្វើ​ឲ្យ​កាល់ស្យូម​ត្រូវ​បាន​បញ្ចេញ​ច្រើន​ជាង​មុន ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ឆ្អឹង និង​ការ​លូតលាស់​នៃ​រាងកាយ។ ភាគ​ច្រើន​អំបិល​មាន​ផ្ទុក​នៅ​ក្នុង​អាហារ​សម្រន់ អាហារ​កែច្នៃ​ដូច​ជា​សាច់​ក្រក… ដូច្នេះ​ឪពុក​ម្តាយ​គួរ​តែ​ដាក់​កម្រិត​ទទួល​ទាន​សម្រាប់​ពួក​គេ និង​បញ្ចៀស​ការ​ទទួល​ទាន​ជា​ប្រចាំ។ ២) អាហារ​ដែល​មាន​ជាតិ​ស្ករ​ច្រើន ជាតិ​ស្ករ​ខ្ពស់​ពេក​ក៏​មិន​ល្អ​ដែរ ក្រៅ​ពី​ផ្តល់​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ទឹកនោម​ផ្អែម ជាង​នេះ​ក៏​នាំ​ឲ្យ​កើត​ជំងឺ​ធាត់ ខ្សោយ​តម្រង​នោម ​និង​ប៉ះពាល់​ដល់​ការ​លូត​កម្ពស់​ថែម​ទៀត​ផង។ នោះ​ក៏​ដោយសារ​តែ​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង ហើយ​នាំ​ឲ្យ​រាងកាយ​ត្រូវ​តែ​បញ្ចេញ​នូវ​បរិមាណ​អាំងស៊ុយលីន​ច្រើន។ ទន្ទឹម​នេះ​ក៏​នាំ​ឲ្យ​ការ​ផលិត​អរម៉ូន​លូតលាស់ GH…

Fgfgfg
សង្គម

របស់​ហឹរ​ទាំង ៥ ដែល​អ្នក​គួរ​ទទួល​ទាន​ជា​ប្រចាំ ដើម្បី​ស្រក​ទម្ងន់​និង​ប្រឆាំង​ភាព​ចាស់​ជាង​វ័យ

នៅ​ក្នុង​ផ្ទះ​បាយ​របស់​អ្នក គួរ​តែ​មាន​គ្រឿង​ទេស​ទាំង ៥ ដូច​បង្ហាញ​ខាង​ក្រោម ដ្បិត​វា​មាន​រសជាតិ​ហឹរ​បន្តិច​មែន តែ​គួរ​តែ​ផ្សំ​យក​មក​ទទួល​ទាន​ឲ្យ​បាន​ជាប់លាប់​ជា​ប្រចាំ ព្រោះ​វា​ល្អ​សម្រាប់​សុខភាព ទាំង​ការ​ស្រក​ទម្ងន់ និង​ប្រឆាំង​ភាព​ចាស់​ជាង​វ័យ៖ ៥) ខ្ទឹម​ស នៅ​ក្នុង​ខ្ទឹម​ស វា​មាន​ជាតិ​ឈួល​និង​ហឹរ តែ​ពេល​ទទួល​ទាន​ទៅ​វា​អាច​រំញោច​ដល់​ប្រព័ន្ធ​ប្រសាទ​ឲ្យ​បញ្ចេញ​អ័រម៉ូន Adrenaline ដើម្បី​បង្កើន​នៃ​ប្រសិទ្ធភាព​រំលាយ​អាហារ។ លើស​ពី​នេះ​ខ្ទឹម​ស ក៏​មាន​លក្ខណៈ​ប្រឆាំង​ភាព​ធាត់ ដោយ​វា​ការពារ​នូវ​ការ​ប្រមូល​ផ្តុំ​ជាតិ​ខ្លាញ់​លើស​មក​ក្នុង​រាងកាយ។ ៤) ខ្ញី ខ្ញី​គឺ​ជា​គ្រឿង​ទេស​មួយ​ ដែល​មេ​ផ្ទះ​ភាគ​ច្រើន​និយម​ប្រើប្រាស់ ហើយ​បើ​និយាយ​ពី​ប្រយោជន៍​របស់​វា​វិញ គឺ​ជួយ​ដុត​ខ្លាញ់​ក្នុង​រាងកាយ​បាន​យ៉ាង​ឆាប់​រហ័ស។ វា​ក៏​ជា​របស់​សម្រាប់​សម្រក​ទម្ងន់​យ៉ាង​មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព​ផង​ដែរ។ ៣) ម្ទេស នៅ​ក្នុង​ម្ទេស​មាន​សមាសធាតុ​មួយ​ឲ្យ​ឈ្មោះ​ថា Capsaicin ដែល​វា​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​ការ​ដុត​កាឡូរី​ក្នុង​រាងកាយ។…

Hghghg
សង្គម

យល់​ឲ្យ​ច្បាស់​ពី​ដើមចម​នៃ​ការ​កើត​មុន​ផ្នែក​ទាំង ៥ លើ​មុខ ដើម្បី​ងាយស្រួល​ព្យាបាល

នៅ​លើ​ផ្ទៃ​មុខ​យើង ជឿ​ថា​អ្នក​ប្រាកដ​ជា​ឆ្ងល់ ថា​ហេតុអ្វី​កើត​មុន​នៅ​ទីតាំង​មាត់ ពេល​ខ្លះ​ទៅ​ឡើ​ក្បែរ​ភ្នែក? អ្នក​ត្រឹម​តែ​ដឹង​ពី​ដំណោះស្រាយ ដោយ​ប្រើប្រាស់​ផលិតផល​ណា​មួយ​មក​លាង​សម្អាត តែ​ជឿ​ថា​អ្នក​មិន​ទាន់​ច្បាស់​នោះ​ទេ អំពី​មូលហេតុ​នៃ​ការ​កើត​ឡើង​នៃ​គ្រាប់​មុន​ទាំង​អស់​នោះ។ ខាង​ក្រោម​យើង​បង្ហាញ​ពី​ហេតុផល​នៃ​ការ​កើត​មាន​លើ​ផ្នែក​ទាំង ៥ នៃ​មុខ ដើម្បី​យើង​ងាយស្រួល​ក្នុង​ការ​បញ្ចៀស​នៅ​ពេល​ក្រោយ៖ ៥) ថ្ងាស ការ​កើត​មុន​នៅ​លើ​ថ្ងាស គឺ​ភាគ​ច្រើន​ដោយសារ​បញ្ហា​ស្រ្តេស ការ​គេង​មិន​លក់ ភាព​តានតឹង​ផ្លូវ​អារម្មណ៍​ខ្លាំង​ពេក។ មួយ​ផ្សេង​ទៀត​ក៏​ដោយសារ​ការ​ទទួល​ទាន​អាហារ​កំប៉ុង​ច្រើន ឬ​របស់​ដែល​មាន​ជាតិ​ផ្អែម​ខ្ពស់។ ៤) ច្រមុះ ការ​កើត​មុន​លើ​ច្រមុះ ក៏​ដោយសារ​វា​អ្នក​កើត​មាន​ក្រពេញ​ខ្លាញ់​ច្រើន ហើយ​ស្ទះ​រន្ធ​ញើស។ ដំណោះស្រាយ​ល្អ​បំផុត​ត្រង់​ផ្នែក​នេះ គឺ​មាន​តែ​ការ​ប្រើប្រាស់​ប្រភេទ​ម៉ាស​បក​មុន ហើយ​លាប​ក្រែម​ផ្តល់​សំណើម​ទៅ​លើ​នោះ។ ៣) ថ្ពាល់​ខាង​លើ ការ​កើត​មុន​នៅ​លើ​ផ្នែក​ថ្ពាល់ អាច​មកពី​អ្នក​គេង​នៅ​លើ​ខ្នើយ​ដែល​មិន​ស្អាត…

Rafael Varane
កីទ្បា

តើ​ពេល​ណា Raphael Varane អាច​មក​ពិនិត្យសុខភាពជាមួយ Man Utd បាន?

លោក Fabrizio Romano ដែលគេ​ស្គាល់​ថា​ជាប្រភពព័ត៌មានលំដាប់លេខ ១ក្នុង​ផ្នែកកីឡាបាល់​ទាត់និង​ដោះដូរកីឡាករ Raphael Varane ត្រូវបានគេរំពឹងថានឹងទទួលការការ​ពិនិត្យនៅក្លឹប Manchester United នៅសប្តាហ៍ក្រោយ។ គាត់ត្រូវបានគេរំពឹងថា​នឹង​មក​ដល់ទីក្រុង Manchester នៅថ្ងៃច័ន្ទនេះជាមួយនឹងការចុះកិច្ចសន្យា ការ​ពិនិត្យសុខភាព និងបំពេញលិខិតស្នាមនានាដែល​នៅ​សល់នៅចុងសប្តាហ៍នេះ។ Raphael Varane នឹង​ក្លាយ​ជាកីឡាករលំដាប់​ទី​៣ដែល​បិសាចក្រហម Manchester United ទិញ​បាន​នៅ​រដូវ​កាល​នេះ បន្ទាប់​ពី​អ្នក​ចាំ​ទី​ Tom Heaton ទិញ​ពី​ Aston Villa ដោយ​គ្មាន​តម្លៃខ្លួន Jadon Sancho ​ពី​ក្លិប…