
រៀបចំច្បាប់ថ្មីភ្លាម កីឡាករ Barca ម្នាក់ ត្រូវ Xavi រងពិន័យភ្លែត ក្រោយល្មើសរឿងមួយនេះ
ក្រោមចំណាត់ការរបស់លោក Xavi Hernandez លោកបានរៀបចំច្បាប់ទម្លាប់ថ្មីជាច្រើន ដើម្បីធានាចង់ឲ្យកីឡាករក្នុងក្រុម មានការពង្រឹងល្អប្រសើរជាងមុន ហើយមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែកីឡាករ Barcelona ម្នាក់ រងការពិន័យបាត់។ នោះគឺ Ousmane Dembele ដែលគេបានបង្ហាញខ្លួននៅទីលានហ្វឹកហាត់ហួសម៉ោងកំណត់របស់គ្រូសញ្ជាតិអេស្ប៉ាញ។ Xavi ដាក់ច្បាប់មកថា រាល់កីឡាករទាំងអស់ត្រូវមកដល់ក្លឹប មុនការហ្វឹកហាត់ ១ ម៉ោងកន្លះ ដល់តែព្រឹកថ្ងៃសុក្រកន្លងទៅ Dembele បានមកក្រោយនោះ ៣ នាទី រួចក៏សម្រេចត្រូវទទួលការពិន័យ។ មិនច្បាស់ថាទំហំពិន័យនោះ ប៉ុណ្ណាឡើយ តែតាមដឹង ប្រសិនកីឡាករឈ្មោះដដែលនៅបន្តខុសទៀត នោះទំហំនៃការផាកពិន័យនឹងគុណបន្តរហូត។…




















