Cristiano Ronaldo ដ្បិតបើការប្រកួតយប់មិញ បញ្ចប់ត្រឹមលទ្ធផល ០-០ រវាងជំនួបព័រទុយហ្គាល់ និងអៀរឡង់ តែយ៉ាងណាការបង្ហាញទឹកចិត្តស្រលាញ់ទៅកាន់អ្នកគាំទ្រ គឺលោកនៅតែមាន ដោយពេលចប់ ៩០ នាទីគេឃើញមានក្មេងស្រីពាក់វ៉ែនតាមួយរូប រត់ចូលមកកាន់ទីលាន។



ក្មេងស្រីដែលជាអ្នកគាំទ្រ រត់ចូលទីលាននោះ បានសម្រក់ទឹកភ្នែក រត់សំដៅមកឱប Ronaldo ដើម្បីសុំអាវ ហើយតារាឆ្នើមវ័យ ៣៦ ឆ្នាំ ក៏មិនរារែកចិត្ត ឬខឹងសម្បាអ្វីនោះដែរ ដ្បិតបើលទ្ធផលក្រុមមិនអាចទទួលជ័យជម្នះ ផ្ទុយទៅវិញ នៅតែបង្ហាញភាពកក់ក្តៅ ឱបទៅក្មេងស្រីនោះដោយការស្រលាញ់ ហើយថែមទាំងប្រគល់អាវឲ្យទៅនាងតូចទៀតផង។
ទស្សនាវីដេអូខាងក្រោម៖
មានគេឆ្ងល់ថា ចុះហេតុអ្វីបានជាអ្នកចាំទីអៀរឡង់ Gavin Bazunu បែរជាធ្លាក់ទឹកមុខទៅវិញ ពេលឃើញ Ronald ប្រគល់អាវឲ្យទៅក្មេងស្រីតូច? ចម្លើយគឺ ដោយសារយុវជនវ័យ ១៩ ឆ្នាំរបស់អៀរឡង់ គេមានបំណងប្រាថ្នាចង់ទទួលបានអាវពី idol ក្នុងដួងចិត្តគឺ Ronaldo ហើយគេក៏បានសុំ Ronaldo មុនបើកការប្រកួតដែរ តែចុងក្រោយ CR7 បែរជាមកត្រូវប្រគល់ឲ្យក្មេងស្រីតូចជាអ្នកគាំទ្រទៅវិញ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

