
សប្ដាហ៍ថ្មី ៨-១៤ វិច្ឆិកា៖ ម្ចាស់ឆ្នាំទាំង ៣ យីអ៊ុនឡើងខ្ពស់ បើកភ្នែកឃើញលុយ លាភចូលឆឹបៗ
តាមក្បួនហោរាសាស្រ្ត សម្រាប់ចន្លោះថ្ងៃទី ៨ ដល់ ១៤ វិច្ឆិកា នាសប្តាហ៍ថ្មីខាងមុខនេះ អ្នកកើតឆ្នាំទាំង ៣ ខាងក្រោម នឹងមានរាសីឡើងខ្ពស់ត្រដែត ដោយអាចសម្រេចបំណងប្រាថ្នាធំ និងមានទ្រព្យហូរចូលច្រើន៖ អ្នកកើតឆ្នាំរោង – នាគ នៅសប្តាហ៍ថ្មីខាងមុខនេះ អ្នកកើតឆ្នាំនាគ នឹងមានលាភចូលច្រើន ឱកាសមកបន្តកន្ទុយគ្នា ចាំតែពួកគេចាប់បានឬមិនបានទេតើ។ យ៉ាងណាក៏មានរឿងរ៉ាវដែលម្ចាស់ឆ្នាំនាគ ត្រូវប្រយ័ត្នបន្តិចដែរ នោះការនិយាយស្តី។ ទោះជាយ៉ាងណា ដោយសារលាភគ្របលើគ្រោះ ក៏នាំឲ្យម្ចាស់ឆ្នាំរោង នឹងទទួលបានសំណាងល្អធំជាងសំណាងអាក្រក់ ហើយពួកគេងាយនឹងទទួលបានឱកាសឡើងតំណែងថ្មី បើអ្នករកស៊ី បានរកឃើញផលចំណេញខ្ពស់ជាងមុន។ អ្នកធ្វើជំនួញសុចរិត…




















