
ចាប់យ័ន្តនាំសំណាងតាមថ្ងៃកំណើត ទស្សន៍ទាយជោគវាសនា លាភធំលាភតូច ដែលនឹងហូរចូលឆាប់ៗនេះ
សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីទស្សន៍ទាយមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលរឿងលាភសំណាងនៅថ្ងៃអនាគត តាមរយៈការរើសសន្លឹកយ័ន្តនាំសំណាងតាមថ្ងៃកំណើត ហើយអានចម្លើយខាងក្រោម ។ ទំនាយសម្រាប់មនុស្សកើតថ្ងៃច័ន្ទ ការព្យាករណ៍សន្លឹកយ័ន្តលេខ 56 ការរំពឹងទុករបស់អ្នកនឹងក្លាយជាការពិតនាពេលអនាគត អ្នកគ្រាន់តែត្រូវពេលវេលាបន្តិចដើម្បីជាឧបករណ៍នាំផ្លូវ ។ ទន្ទឹមនឹងនោះ អ្នកក៏ត្រូវប្រុងប្រយ័ត្នបន្ថែមទៀតចំពោះមនុស្សជុំវិញខ្លួន ជាមនុស្សដែលអ្នកតែងតែគិតថាជាមនុស្សគួរឲ្យទុកចិត្តបំផុត គេអាចនឹងលួចចាក់អ្នកពីក្រោយខ្នងបាន ។ ទំនាយសម្រាប់មនុស្សកើតថ្ងៃអង្គារ ការព្យាករណ៍សន្លឹកយ័ន្តលេខ 70 ជោគវាសនានឹងនាំអ្នក ទៅរកភាពជោគជ័យដ៏អស្ចារ្យ អ្វីដែលអ្នករំពឹងទុកនឹងក្លាយជាការពិតដូចជាអព្ភូតហេតុ អាចមានឱកាសក្លាយជាអ្នកមានមួយប៉ប្រិចភ្នែក មានទ្រព្យសម្បត្តិអណ្តែតចូល តែត្រូវដឹងថាខណៈពេលដែលការងារ និងលុយកាក់ស្ថិតក្នុងទិសដៅកើនឡើងជាលំដាប់ តែសេចក្ដីស្រឡាញ់ ឬសុខភាពរបស់អ្នកអាចថយចុះ ។ ទំនាយសម្រាប់មនុស្សកើតថ្ងៃពុធ…




















