
Ferdinand ព្រមានឲ្យ United ប្រយ័ត្នរឿងនេះ បើមិនចង់ឲ្យ City លុត ៤-៥ គ្រាប់ស្រួលៗ
អតីតជើងចាស់លោក Rio Ferdinand បានបង្ហាញការយល់ឃើញពីចំណុចខ្វះខាតរបស់ក្លឹប Man Utd ក្រោយចប់ការប្រកួតទល់ Atalanta កាលពីយប់មិញ។ ដ្បិតបើ United អាចលេងស្មើ ២-២ ទល់ Atalanta តែមើលទៅទម្រង់លេងនៅតង់ទី ២ គឺពិតជាពិបាកទទួលយក។ ជាការពិតបើយើងមើលស្ថានភាពយប់មិញ វាពិតជាពិបាកបន្តិច សម្រាប់ក្រុម ព្រោះអីក្រោយពេល Raphael Varane របួសនិងត្រូវប្តូរចេញនៅនាទី ៣៨ ហើយជំនួសមកវិញដោយខ្សែប្រយុទ្ធ Mason Greenwoodក៏នាំឲ្យប្រព័ន្ធលេងរបស់ក្រុមទាំងមូលមានការធ្លាក់ចុះ ហើយរាងច្របូកច្របល់បន្តិច។ តាមការបញ្ជាក់របស់ Ferdinand…




















