Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
19
សង្គម

បើអ្នកមិនត្រូវការលុយហើយចង់មានជីវិត​រស់​នៅ​មាន​សុភមង្គល និង​សុខសាន្ត ត្រូវអនុវត្តតាម ៣ ចំណុចនេះ

មនុស្សម្នាក់ៗដែលកើតមកលើលោកនេះ គ្មាននរណាម្នាក់មិនចង់មានជីវិតដ៏សម្បូរបែប ជីវិតធូរធារនិងលុយច្រើនចាយពេញៗដៃនោះទេ។ ដោយមានមនុស្ស​ទៀតថែមទាំងបាន​រៀប​ចំ​ផែន​ការ​ជីវិត​​ដើម្បី​សម្រេច​បាន​នូវ​រឿង​ដ៏ជោគជ័យផងដែរ។ ប៉ុន្តែ ដើម្បីធ្វើឲ្យជីវិតមានភាពរុងរឿង សូមអនុវត្តគោលការណ៍ំខាន់ៗទាំងបីដូចខាងក្រោមនេះ។ មិនមើលស្រាលអ្នកដទៃ ហើយសរសើរខ្លួនឯងទេ ចំណេះដឹង និងការយល់ដឹងរបស់យើងម្នាក់ៗមានកម្រិតខ្លាំងណាស់ តែវាក៏មិនគ្រប់គ្រាន់ដើម្បីវិនិច្ឆ័យនរណាម្នាក់នោះទេ។ វាក៏គ្មានអ្វីត្រូវ គ្មានអ្វីខុសទដែរ ព្រោះគ្រាន់តែជាមតិប៉ុណ្ណោះ។ ការស្រលាញ់ខ្លួនឯងគឺជាការល្អ ប៉ុន្តែមានមនុស្សជាច្រើនដែលតែងតែគិតថាខ្លួនឆ្លាត និងមានទេពកោសល្យ ទើបរិះគន់លើអ្នកដទៃ។ ត្រូវចេះរៀនអត់ធ្មត់ យើង​រៀន​អត់​ធ្មត់​នឹង​អ្នក​ដទៃ​មិន​គ្រប់​គ្រាន់​ទេ គឺយើង​ក៏​ត្រូវ​រៀន​អត់ធ្មត់​នឹង​ខ្លួន​ឯង​ដែរ។ ក្នុង​ជីវិត​ដ៏​ស្មុគស្មាញ មាន​រឿង​រាប់​មិន​អស់​ដែល​ធ្វើ​ឲ្យ​យើង​ខឹងសម្បារ ប៉ុន្តែ​បើ​អ្នក​ខឹង​ខ្លាំង​ពេក អ្នក​នឹង​បាត់​បង់​ខ្លួន​ឯង។ គ្មាននរណាម្នាក់បដិសេធពីភាពលំបាកនោះទេ ព្រោះវាជៀសមិនរួចក្នុងជីវិតនេះ ប៉ុន្តែទោះជាអ្នកស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ អ្នកត្រូវតែរក្សាភាពថ្លៃថ្នូ និងការអធ្យាស្រ័យ។ ការអត់ធ្មត់គ្រប់កាលៈទេសៈគឺជាប្រភពថាមពលសម្រាប់ខ្លួនអ្នកឱ្យត្រលប់មករឹងមាំវិញបន្ទាប់ពីបរាជ័យក្នុងគ្រាណាមួយ។…

17
សង្គម

កុំភ្លេចខ្លួន! ទម្លាប់​តូចតាច​៤​យ៉ាងនេះ អាចធ្វើឲ្យស្រ្តី​មិន​សប្បាយចិត្ត និងទទួល​ស្នេហា​មិន​ល្អ​

ក្នងនាមជាស្ត្រីមិនត្រូវរស់នៅក្នុងស្ថានភាពតឹងរ៉ឹងជាមួយអ្នកដទៃខ្លាំងពេក ជាពិសេសជាមួយស្វាមី ព្រោះនៅពេលណាដែលអ្នកបង្ហាញអារម្មណ៍ត្អូញត្អែរ និងញុះញង់ គឺពិបាកទទួលបានពរជ័យ។ ហេតុដូចនេះ ស្ត្រី​គួរ​ចេះ​រស់នៅ​ដោយ​អធ្យាស្រ័យ និង​ទទួល​យក​ចំណុច​ខ្វះខាត​របស់​មនុស្សដែលនៅជុំវិញខ្លួនឲ្យបាន។ បង្ហោះរឿងផ្ទាល់ខ្លួនច្រើនពេកលើ Facebook ជាធម្មតាស្ត្រីគ្រប់រុបតែងតែចង់បង្ហាញពីជីវិតដ៏ល្អឥតខ្ចោះរបស់ពួកគេនៅលើបណ្តាញសង្គម ដើម្បីទទួលបានការអបអរសាទរ និងការកោតសរសើរពីអ្នកដទៃ។ ប៉ុន្តែការលាតត្រដាងរឿងផ្ទាល់ខ្លួនច្រើនពេកនៅលើទំព័រហ្វេសប៊ុក ក៏ជាកំហុសដ៏មហន្តរាយសម្រាប់ស្ត្រីផងដែរ ជាពិសេសការបរិហារកេរ្តិ៍ជាមួយស្វាមីជាសាធារណៈ ប្រៀបដូចជាការបង្ហាញទុក្ខឲ្យពិភពលោកទាំងមូលបានដឹង។ ចូលចិត្តនិយាយដើមគេ នេះគឺជាទម្លាប់អាក្រក់បំផុតរបស់ស្ត្រីភាគច្រើន។ អ្វីគ្រប់យ៉ាងគួរតែស្ថិតក្នុងកម្រិតជាក់លាក់មួយ រឿងដែលបានឮនៅកន្លែងមួយមិនគួរយកទៅកន្លែងផ្សេងទៀតឡើយ។ បម្រាម​ក្នុង​ជីវិត​នេះ គឺមិនត្រូវ​​បំភ្លៃ​រឿង​អ្នក​ដទៃទេ ព្រោះនៅពេលដែលអ្នកបង្កើតរឿងជាញឹកញាប់ គ្មាននរណាម្នាក់នឹងហ៊ានជឿ ឬបង្កើតមិត្តជាមួយអ្នកទៀតទេ ហើយពេលខ្លះវាអាចនឹងមានគ្រោះថ្នាក់ខ្លាំង ដែលអាចបង្កឱ្យមានការយល់ច្រឡំដែលមិនចង់បាននៅក្នុងគ្រួសារ។ ចូលចិត្តត្អូញត្អែរ ស្ត្រី​គួរ​ចេះ​រស់នៅ​ដោយ​អធ្យាស្រ័យ និង​ទទួល​យក​ចំណុច​ខ្វះខាត​របស់​អ្នក​ដទៃ ជាពិសេស​ជាមួយ​ស្វាមី។…

Untitled 1
កីទ្បា

Zlatan ប្រាប់​ឲ្យ Mbappe ទៅ​ធ្វើ​រឿង​នេះ​សិន បើ​ចង់​ឈាន​ដល់​កម្រិត​កំពូល

Zlatan Ibrahimovic ដែល​មាន​អាយុ ៤០ ឆ្នាំ​ទៅ​ហើយ​នោះ បាន​បង្ហាញ​ការ​យល់​ឃើញ​ដល់​កីឡាករ​វ័យ​ក្មេង Kylian Mbappe ទើប​តែ​មាន​អាយុ ២២ ឆ្នាំ អំពី​ចំណុច​មួយ​ដែល​គេ​ត្រូវ​ធ្វើ មុន​អាច​ឈាន​ដល់​កម្រិត​កំពូល។ ជា​ការ​ពិត​ដ្បិត​បើ Mbappe បាន​ក្លាយ​ជា​ម្ចាស់ World Cup តាំង​ពី​ឆ្នាំ ២០១៨ ហើយ​ឈ្នះ​ពាន​លីគ​កំពូល​បារាំង ៤ លើក​ហើយ​ក៏​ដោយ តែ​ Zlatan ថា គេ​គួរ​តែ​ជំរុញ​ខ្លួន​ឯង​បន្ថែម​ទៀត​ទៅ​ក្នុង​ការ​លេង​នៅ​រសជាតិ​ថ្មី ដែល​ទទួល​រង​ការ​ប្រកួតប្រជែង​ខ្លាំង​ជាង​នេះ។ នៅ​បទសម្ភាសន៍​ប្រាប់​សារព័ត៌មាន Telefoot ​កីឡាករ​សញ្ជាតិ​ស៊ុយអែត​និយាយ៖ “ខ្ញុំ​ស្រលាញ់…

0_Manchester Derby
កីទ្បា

កីឡាករ​ City ដែល Bruno ធ្លាប់​សរសើរ​ថា​ល្អ​ជាង​ខ្លួន ទំនង​គ្មាន​ឈ្មោះ​លេង Manchester Derby

ក្លឹប​មេឃ​ខៀវ Man City នឹង​ត្រូវ​ចូល​ជួប​ម្ចាស់ដី Man Utd នៅ​ឯ​កីឡដ្ឋាន Old Trafford ឬ​យើង​អាច​ហៅ​ជំនួប​នេះ​ថា Manchester Derby។ សម្រាប់​ជើង​ទី ១ រដូវ​កាល​នេះ ត្រូវ​លេង​នៅ​វេលា​ម៉ោង ១៩:៣០ នាទី​ល្ងាច​ ថ្ងៃ​សៅរ៍ ទី ៦ ​វិច្ឆិកា​ខាង​មុខ។ មុន​ឈាន​ដល់​ការ​ប្រកួត យើង​ទទួល​បាន​ដំណឹង​ពី​មន្ទិល​សង្ស័យ​ដែល​អាច​នឹង​អវត្តមាន​កីឡាករ​លេង​តំណែង​បម្រើ​របស់ City នោះ​គឺ Kevin de Bruyne។ មិនមែន​ដោយសារ​គេ​ជួប​បញ្ហា​របួស​អ្វី​តេ តែ​ទំនង​ដោយ​សារ​គេ​លេង​មិន​សូវ​បាន​ល្អ ហើយ​មិន​ស្ថិត​ក្រោម​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​លោក…

Ooz2amglxlaeczn8_1633847077
កីទ្បា

Messi ប្រកាស​ចង់​ត្រលប់​ទៅ Barcelona វិញ តែ​មិន​ក្នុង​នាម​ជា​កីឡាករ

ទើប​តែ​មក​ដល់​ក្លឹប Paris Saint-Germain បាន​រយៈ​ពេល​ជាង ២ ខែ តារា​ឆ្នើម Lionel Messi ក៏​បាន​បង្ហើប​ពី​កូន​ចិត្ត​ចង់​វិល​ត្រលប់​ទៅ​កាន់​ក្លឹប​ចាស់ Barcelona វិញ នៅ​ថ្ងៃ​ណា​មួយ តែ​មិនមែន​ក្នុង​នាម​ជា​កីឡាករ​នោះ​ឡើយ។ កីឡាករ​អាហ្សង់ទីន​បាន​បង្ហើប​ពី​គោលដៅ​ចង់​ក្លាយ​ជា​បុគ្គលិក​បម្រើ​ការ​ នៅ​តំណែង​ជា​លេខាធិការ​បច្ចេកទេស​ប្រចាំ​ក្លឹប ពោល​ចង់​ចូលរួម​ចំណែក​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត ជា​ការ​ជួយ​ក្លឹប​ដែល​ខ្លួន​ស្រលាញ់​តាំង​ពី​ដើម​មក។ ប្រាប់​សារព័ត៌មាន Sport ខ្សែ​ប្រយុទ្ធ​វ័យ ៣៤ ឆ្នាំ​និយាយ​ថា៖ “ពិត​មែន​ហើយ ខ្ញុំ​តែងតែ​មាន​ចិត្ត​ចង់​ត្រលប់​ទៅ​ជួយ​ក្លឹប​ មិន​ថា​ស្ថិត​ក្នុង​របៀប​ណា​ក៏​ដោយ ហើយ​ខ្ញុំ​ចង់​ក្លាយ​ជា​ប្រយោជន៍​មួយ ជួយ​ឲ្យ​ក្លឹប​ធ្វើ​បាន​ល្អ ពោល​គឺ​ជា​លេខាធិការ​បច្ចេកទេស តែ​ក៏​មិន​ច្បាស់​ថា​អាច​កើត​ឡើង​នៅ Barcelona ឬ​អត់​ដែរ”។…

Ad06d380e7
កីទ្បា

PSG អស់​អារម្មណ៍​ជាមួយ Wijnaldum ហើយ​គិត​ចង់​យក​អ្នក​ថ្មី​នេះ មក​ជំនួស

ដ្បិត​បើ Georginio Wijnaldum ទើប​តែ​ផ្ទេរ​មក​ចូលរួម​ថ្មីថ្មោង​កាល​ពី​រដូវ​ក្តៅ តែ​សម្រាប់​ក្លឹប​បារាំង Paris Saint-Germain ហាក់​មិន​រីករាយ​ជាមួយ​កីឡាករ​ហូឡង់​ទាល់​តែ​សោះ ដោយ​ក្លឹប​កំពុង​គិត​ចង់​អនុញ្ញាត​ឲ្យ​គេ​ចាកចេញ​ហើយ ប្រសិន​សាមី​ខ្លួន​គិត​ដល់​ផ្លូវ​បែក​ដែរ​នោះ។ បញ្ជាក់​បន្តិច​ថា PSG យក Wijnaldum ពី​ហង្ស​ក្នុង​លក្ខខណ្ឌ​ផ្ទេរ​ឥត​តម្លៃ​ខ្លួន​ទេ ប៉ុន្តែ​ទូទាត់​ថ្លៃ​ពលកម្ម​ឲ្យ​ដល់​ជាង ១១ លាន​ផោន/ឆ្នាំ​ឯ​ណោះ។ បើ​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន II Corriere dello Sport បាន​រាយការណ៍​ថា ក្លឹប​សេដ្ឋី​បារាំង បាន​សម្លឹង​ឃើញ​កីឡាករ​នៅ​លីគ​កំពូល​អ៊ីតាលី ដោយ​ចង់​យក​មក​ជំនួស​កន្លែង​កីឡាករ​ហូឡង់។ នោះ​គឺ Marcelo Brozovic របស់​ក្លឹប Inter…

ថដដថ
សង្គម

ស្តាប់​ទៅ​ចម្លែក! ពេល​មេឃ​ភ្លៀង យក​អំបិល​ដើរ​បាច​ជុំវិញ​ផ្ទះ តែ​បង្កប់​ប្រយោជន៍​ធំ ៣ មិន​នឹក​ស្មាន​ដល់

ការ​ដើរ​យក​អំបិល​មក​បាច​ជុំវិញ​ផ្ទះ នៅ​ពេល​ភ្លៀង​ធ្លាក់ ស្តាប់​ទៅ​ចម្លែក ហើយ​ជា​រឿង​ដែល​មិន​សូវ​មាន​អ្នក​ធ្វើ ប៉ុន្តែ​អ្នក​ប្រហែល​មិន​ដឹង​នោះ​ទេ ថា​វា​បាន​នាំ​ប្រយោជន៍​ធំ ៣ មក​ក្នុង​ផ្ទះ ទាំង​ផ្នែក​វិទ្យាសាស្រ្ត និង​ជំនឿ​លើ​ក្បួន​ហុងស៊ុយ៖ ៣) ការពារ​សត្វ​ល្អិត​នៅ​រដូវ​វស្សា សត្វ​ល្អិត​មិន​ថា​តែ​ស្រមោច និង​សត្វ​ចង្រៃ​មួយ​ចំនួន​ផ្សេង​ទៀត ពេល​វា​ឃើញ​ជាតិ​អំបិល វា​នឹង​ប្តូរ​ទិសដៅ ហើយ​មិន​មក​ពូន​សំបុក ឬ​វា​ចូល​មក​ក្នុង​តំបន់​ជុំវិញ​ផ្ទះ​យើង​ឡើយ។ ដូច្នេះ​ការ​បាច​អំបិល​ជុំវិញ​ផ្ទះ​ ហើយ​ចំ​ពេល​ភ្លៀង​ធ្វើ​ឲ្យ​វា​ឆាប់​រលាយ និង​ហូរ​ទៅ​កាន់​ទីតាំង​ជុំវិញ​ផ្ទះ​បាន​សព្វ​នោះ គឺ​កាន់​តែ​ល្អ​ក្នុង​ការពារ បញ្ចៀស​សត្វ​ល្អិត​ទាំង​ឡាយ។ ២) សម្លាប់​ខ្យង​ស៊ី​រុក្ខជាតិ នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​អ្នក​ផ្ទះ​តាម​វាលស្រែ​ចម្ការ ឬ​មាន​រុក្ខជាតិ​ច្រើន ប្រាកដ​ជា​ងាយ​នឹង​មាន​សត្វ​ខ្យង​រំលេច​ចេញ​មក ហើយ​អាហារ​ដែល​ពួក​វា​ចូលចិត្ត​គឺ​ប្រភេទ​ស្លឹក​ខ្ចី។ ដូច្នេះ​អ្នក​ដែល​ដាំ​បន្លែ​ច្រើន​ជុំវិញ​ផ្ទះ គឺ​ឈឺក្បាល​រឿង​នេះ​ខ្លាំង​ណាស់។ ដើម្បី​កម្ចាត់​ពួក​វា​បាន…

T
សង្គម

តើអ្នកមានថាមពលវេទមន្តអ្វី ដែលអំណោយទានពីធម្មជាតិ?

តើ​អ្នក​ធ្លាប់​ដឹង​ដែរ​ទេ មនុស្ស​យើង​មាន​ទេពកោសល្យ​ខុសៗ​ពី​គ្នា ហើយ​ចំណុច​ខ្លះ​វា​ប្រៀប​ដូច​ជា​វេទមន្ត​ដែល​ធម្មជាតិ​បាន​ផ្តល់​ឲ្យ។ តើ​អ្នក​មាន​ចំណុច​ខ្លាំង​មួយ​នោះ​ត្រង់​ណា​ដែរ? តាម​រយៈ​ការ​ជ្រើសរើស​រូបភាពដួងខែ​មួយ យើង​អាច​បង្ហាញ​ចម្លើយ​ដូច​ខាង​ក្រោម៖ ដួងខែ​ទី ១ អ្នក​ជា​មនុស្ស​ដែល​មិន​ខ្លាច​បរាជ័យ មិន​ខ្លាច​ឧបសគ្គ ហើយ​បើ​ទោះ​បី​ដឹង​ថា​ឧបសគ្គ​នៅ​ខាង​មុខ ឲ្យ​តែ​នោះ​ជា​ផ្លូវ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ គឺ​អ្នក​មិន​រុញរា​នឹង​ដើរ​ចូល​ឡើយ។ ជាង​នេះ​អ្នក​មាន​ភាព​អត់ធ្មត់​ខ្ពស់​ពី​កំណើត ហើយ​មាន​ទំនោរ​ក្នុង​ការ​រង់ចាំ​ឱកាស បើ​ទោះ​បី​វា​ទាមទារ​ពេលវេលា​រាប់​ឆ្នាំ ក៏​អ្នក​មិន​ដែល​បោះបង់​ម្តង​ណា​ដែរ។ តាម​រយៈ​ការ​តស៊ូ និង​ការ​ប្តេជ្ញាចិត្ត​បែប​នេះ ច្បាស់​ណាស់​នៅ​ពេល​ខាង​មុខ​អ្នក​នឹង​ទទួល​បាន​ផល​តបស្នង​ដ៏​អស្ចារ្យ​ត្រលប់​មក​វិញ។ អ្វី​ដែល​អ្នក​ធ្លាប់​បាន​ប៉ង វា​កំពុង​កៀក​ជិត​មក​ដល់​ក្បែរ​អ្នក​ហើយ។ ដួងខែ​ទី ២ អ្នក​មាន​សមត្ថភាព​ក្នុង​ការ​យល់​ចិត្ត និង​យល់​អារម្មណ៍​មនុស្ស ដែល​នេះ​ជា​ធម្មជាតិ​ផ្តល់​ឲ្យ​អ្នក ពោល​អ្នក​អាច​សម្រប​ទៅ​កាន់​មនុស្ស​សឹង​តែ​គ្រប់​គ្នា​បាន ព្រោះ​អ្នក​យល់​ច្បាស់​ថា​គេ​ចង់​បាន​អ្វី គេ​ចង់​មាន​ចេតនា​អ្វី​មក​លើ​អ្នក។ វា​ក៏​ជា​ជំនួយ​ដ៏​អស្ចារ្យ​មួយ​ដែរ ដែល​ជំរុញ​យើង​ឲ្យ​ងាយស្រួល​ក្នុង​ការ​បង្កើត​កិច្ច​ប្រាស្រ័យ​ទាក់ទង…

Hj
កីទ្បា

អតីត​ប្រធាន​ក្លឹប Bayern ថា​វា​មិន​អាច​ទៅ​រួច​ទេ បើ​ឲ្យ​ម្នាក់​នេះ មក​ចាប់​ដៃ​គូ​ជាមួយ Lewandowski

លោក Karl-Heinz Rummenigge អតីត​ប្រធាន​ក្លឹប Bayern Munich បាន​បង្ហាញ​ការ​យល់​ឃើញ​ថា Robert Lewandowski នឹង​មិន​អាច​សហការ​គ្នា​ជាមួយ​យុវជន​ឆ្នើម​រួម​លីគ Bundesliga បាន​ឡើយ ដ្បិត​បើ​មាន​ចចាមអារ៉ាម​លេចលឺ​ថា​អាច​នឹង​មាន​ការ​ផ្ទេរ​កន្លង​មក​ក៏​ដោយ។ នោះ​គឺ Erling Haaland ជា​កីឡាករ​របស់​ក្លឹប Borussia Dortmund ដែល​កន្លង​មក​ធ្លាប់​លឺ​ថា Bayern អាច​នឹង​ចរចា​ទិញ​យក​គេ​មក​ចូលរួម​ ដើម្បី​សហការ​ជាមួយ​ខ្ញី​ចាស់ Lewandowski។ តែ​យ៉ាង​ណា​តាម​ការ​ជឿជាក់​របស់ លោក Rummenigge បាន​និយាយ​ថា៖ “Haaland និង Lewandowski លេង​ជាមួយ​គ្នា?…

New Copy
ប្លែកៗ

ខែថ្មី អ្នកនឹងទទួលបានលាភសំណាងអ្វីខ្លះ? តោះ! សាកល្បងធ្វើតេស្តទាំងអស់គ្នា

តោះ! សាកល្បងធ្វើតេស្តលេងកម្សាន្តទាំងអស់គ្នា តាមរយៈការជ្រើសរើសរូបព្រះនាំសំណាងមួយអង្គដែលអ្នកពេញចិត្តជាងគេ ដើម្បីដឹងពីលាភសំណាងដែលអ្នកនឹងទទួលបានក្នុងពេលឆាប់ៗខាងមុខនេះ។ 1. ព្រះអង្គទី 1 ថ្មីៗនេះ អ្នកកំពុងប្រឈមមុខនឹងបញ្ហាមួយចំនួនក្នុងការងារ ឬជីវិត បញ្ហាទាំងនេះពិតជាពិបាកដោះស្រាយណាស់។ អ្នកបានព្យាយាមជាច្រើនដងហើយ ប៉ុន្តែនៅតែមិនអាចដោះស្រាយបញ្ហាទាំងនោះបានទៀត។ ជាសំណាងល្អ ក្នុងពេលដ៏ខ្លីខាងមុខនេះ នឹងមានអ្នកមានបុណ្យចូលមកជួយអ្នក ឱ្យរួចផុតពីស្ថានភាពលំបាក និងជួយអ្វីៗឱ្យវិលមកគន្លងគោចរបន្តិចម្តងៗ។ ដូច្នេះ អ្នកពុំបាច់បារម្ភ ខ្វល់ខ្វាយច្រើនពេកទេ កុំអស់សង្ឃឹមអី មិនថាបញ្ហាធំប៉ុនណា ក៏គង់តែមានផ្លូវចេញយ៉ាងល្អ។ 2. ព្រះអង្គទី 2 អ្នក​ប្រហែល​ជា​តែង​តែ​មាន​អារម្មណ៍​ថា ​សំណាង​របស់​អ្នក​មិន​ល្អ។ ប៉ុន្តែអ្នកបានខិតខំអស់ពីលទ្ធភាពហើយ ដូច្នេះ ព្រះ​ពិត​ជា​នឹង​ប្រទាន​ពរ​ដល់​អ្នក​ដែល​ឧស្សាហ៍​ព្យាយាម…

New Copy
ទស្សនៈ

កាយវិការទាំង ៨ របស់មនុស្សនិយាយកុហក តែងតែបង្ហាញចេញមក

អ្នកកុហក តែងតែព្យាយាមអូសបន្លាយរឿងដោយការនិយាយកុហក ការនិយាយរបស់ពួកគេ អាចមានភាពរស់រវើក ប៉ុន្តែមិនមានព័ត៌មានសំខាន់ និងចំណុចច្បាស់ការណ៍ណាមួយឡើយ។ ខាងក្រោមនេះ គឺជាសញ្ញាសម្គាល់ទាំង៨ចំណុច​ ដែលអាចជួយអ្នកឱ្យរកឃើញថា មនុស្សណាម្នាក់ កំពុងតែនិយាយកុហកអ្នក។ ១. ប្រើកាយវិការដៃច្រើនពេក ការសិក្សាមួយបានរកឃើញថា អ្នកកុហកតែងតែធ្វើចលនាដៃទាំងពីរ។ អ្នក​ជំនាញ​ម្នាក់​បាន​និយាយ​ថា «ចិត្ត​របស់​ពួក​គេ​កំពុង​ធ្វើ​ការ​ច្រើន​ពេក រួម​ទាំង​ការ​បង្កើត​រឿង ដោយ​មើល​ថា ​តើ​ពួក​គេ​អាច​ជឿ​បាន​ឬ​អត់ និង​បន្ថែម​ព័ត៌មាន​លម្អិត​តាម​នោះ»។ ដូច្នេះ​លើក​ក្រោយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​កាយវិការ​ដៃ​របស់​អ្នក​ដទៃ និង​រឿង​ដែល​គេ​ប្រាប់ ​ដើម្បី​វិនិច្ឆ័យ​ថា​គេ​ស្មោះ​នឹង​អ្នក​ឬ​អត់? ២. និយាយតិចបែបស្ទាក់ស្ទើរ ឬនិយាយច្រើនពេក អ្នកស្រាវជ្រាវបានសន្និដ្ឋានថា ប្រសិនបើអ្នកសួរសំណួរ អ្នកកុហកនឹងផ្តល់ព័ត៌មានលម្អិតតិចជាងអ្នកនិយាយការពិត។ ពួកគេមានទំនោរមិនប្រើពាក្យពិពណ៌នានៅក្នុងការសន្ទនា។ អ្នកនិយាយការពិតតែងតែនិយាយរឿងដដែលៗម្តងហើយម្តងទៀត…

Hgh
សង្គម

ច្របាច់អស់ទឹក កុំចោលសំបក! សំបកក្រូចឆ្មារមានប្រយោជន៍ណាស់ អាចច្នៃមកធ្វើរឿង ៧ យ៉ាងនេះបាន

ក្រូចឆ្មារជាទូទៅក្រោយគេច្របាច់យកទឹកវាហើយ គេច្រើនបោះវាចោលនៅផ្នែកដែលសេសសល់ ពោលមិនបានគិតវែងឆ្ងាយនោះទេ ថាវាអាចច្នៃទៅជាប្រយោជន៍បែបណាខ្លះ។ ក្នុងអត្ថបទនេះ Knongsrok ណែនាំនៅប្រយោជន៍ធំទាំង ៧ ដែលអ្នកអាចប្រើប្រាស់ចំណិតក្រូចឆ្មារ ឬសំបកក្រូចឆ្មារដែលនៅសល់មកប្រើការបាន៖ ១) កម្ចាត់ស្រមោច ជំនួសពីការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ឬអ្នកមិនចង់សម្លាប់ជីវិតគេទាំងរាប់ពាន់ក្បាលនោះ អ្នកគ្រាន់តែយកសំបកក្រូចឆ្មារមករាយប៉ាយនៅលើទីតាំងដែលស្រមោចធ្លាប់ឆ្លងកាត់ ឬពូនសម្បុក នោះពួកគេវានឹងចេញឆ្ងាយហើយ។ ២) កម្ចាត់ក្លិនសំរាម នៅពេលយើងដាក់សំរាមចោល ហើយរថយន្តដឹកសំរាមមិនទាន់មកដល់ យើងអាចប្រមូលចំណិតក្រូចឆ្មារទាំងអស់នោះ មកដាក់ក្នុងថង់សំរាម ដើម្បីជួយកម្ចាត់ក្លិនបានមួយផ្នែក។ ៣) សម្អាតកែវដែលជាប់ប្រឡាក់ស្នាមកាហ្វេឬតែ ជាការពិត កែវឬពែងដែលយើងប្រើប្រាស់ដាក់កាហ្វេឬតែ គឺរមែងនឹងពិបាកលាងសម្អាតណាស់។ យ៉ាងណាអ្នកអាចច្នៃក្រូចឆ្មារដែលនៅសល់នោះ មកលាយជាមួយទឹកក្តៅហើយត្រាំវាទុកចោលរយៈពេល ២…

Tt
សង្គម

លុយនឹងមិនចេះអស់ពីកាបូប បើអ្នកអនុវត្តជាប់នៅក្បួនហុងស៊ុយ ៤ នេះ

កាបូបលុយដែលអ្នកប្រើប្រាស់ មិនចេះតែប្រើតាមចិត្តនោះទេ បើតាមក្បួនហុងស៊ុយគឺត្រូវមានការប្រុងប្រយ័ត្នខ្ពស់ណាស់ ហើយត្រូវតែប្រកាន់ខ្ជាប់នៅការអនុវត្ត ៤ ចំណុចខាងក្រោមនេះ បើអ្នកចង់បានលាភហូរចូល៖ ៤) ជ្រើសរើសពណ៌ ការជ្រើសរើសពណ៌គឺជារឿងសំខាន់មួយ នៅក្នុងក្បួនហុងស៊ុយ ដោយពណ៌ ៥ នេះ នឹងនាំផលល្អដល់ជីវិតការងារ និងការរកស៊ី ក្នុងនោះមានដូចជាពណ៌ខ្មៅ ត្នោត ក្រហម ខៀវ និងលឿង ដែលអ្នកអាចជ្រើសរើសយកមកប្រើប្រាស់មួយបាន។ ៣) កុំឲ្យនិងទទួលយកពីគេ កាបូបលុយហាមផ្តាច់កុំឲ្យប្រគល់ឲ្យអ្នកដទៃយកទៅប្រើត ឬអ្នកទទួលយកពីគេមកប្រើប្រាស់។ តាមក្បួនអ្នកនឹងជួបសំណាងមិនល្អ ពោលគ្មានលាភណាដែលឆ្លងពីគេមកតាមកាបូបលុយបានឡើយ។ ទន្ទឹមនេះ បើអ្នកប្រគល់ឲ្យគេ នោះស្មើនឹងអ្នកប្រគល់លាភទៅឲ្យគេដូចគ្នា។ ២)…

ថដដថ
កីទ្បា

Mbappe ទាមទារ​លក្ខខណ្ឌ​មួយ​នេះ​ចាំ​បាច់ មុន​ព្រម​ទម្លាក់​ចុង​ប៊ិច​ត​កុងត្រា​ថ្មី​ឲ្យ PSG

សុពលភាព​កុងត្រា​របស់​កីឡាករ​បារាំង Kylian Mbappe តាម​ថា​គឺ​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ខាង​មុខ តែ​យ៉ាង​ណា​ភាគរយ​នៃ​ការ​បន្ត​ថ្មី ជាមួយ​ក្លឹប​យក្ស Paris Saint-Germain គឺ​នៅ​តែ​អាច​កើត​មាន។ យ៉ាង​ណា​ពាក់ព័ន្ធ​នឹង​ការ​ចរចា​កុងត្រា​ថ្មី បើ​តាម​ការ​បញ្ជាក់​ពី​ម្តាយ​បង្កើត​ក៏​ដូច​ជា​ភ្នាក់ងារ​ផ្ទាល់​ខ្លួន​របស់​យុវជន​វ័យ ២២ ឆ្នាំ គឺ​អ្នក​ស្រី Fayza Lamari ក៏​សង្កត់​ធ្ងន់​ថា ក្នុង​កិច្ច​ព្រមព្រៀង​ពេល​ខាង​មុខ បើ​វា​អាច​កើត​ឡើង ក៏​កើត​ឡើង​ទៅ​បាន ក្នុង​លក្ខខណ្ឌ​ដែល PSG ព្រម​ធានា​ពី​ការ​អនុញ្ញាត​ឲ្យ Mbappe អាច​ចូលរួម​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ ២០២៤ ក្នុង​ទីក្រុង​ប៉ារីស​ពេញលេញ​ផង​ដែរ។ អ្នក​ស្រី Lamari…

Fdf
កីទ្បា

ភាគ​ច្រើន​ដឹង​តែ​ខ្សែ​ប្រយុទ្ធ​និង​ការពារ ចុះ​អ្នកចាំទី​ស៊ី​ថ្លៃ​បំផុត​ទាំង ៥ ដឹង​មាន​នរណា​ខ្លះ​អត់?

ជឿ​ថា​ភាគ​ច្រើន កីឡាករ​រមែង​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​កីឡាករ​លេង​តំណែង​ការពារ និង​ប្រយុទ្ធ ដោយ​បម្រើ​ក៏​មិន​សូវ​ប៉ុន្មាន​នោះ​ដែរ ហើយ​ពួក​គេ​បាន​ដឹង​ច្បាស់​អំពី​ការ​ទូទាត់​ថ្លៃ​ពលកម្ម និង​សមិទ្ធផល​ដែល​កីឡាករ​សម្រេច​បាន​ជា​ដើម។ យ៉ាង​ណា​ក្រឡេក​មក​អ្នកចាំទី​ឯ​ណេះ​វិញ​ បើ​និយាយ​ពី​ទំហំ​ថ្លៃ​ពលកម្ម ជឿ​ថា​មិន​សូវ​មាន​អ្នក​ដឹង​នោះ​ទេ។ ក្នុង​អត្ថបទ​នេះ Knongsrok ធ្វើ​ការ​ចែករំលែក​នូវ​ឈ្មោះ​អ្នកចាំទី​ទាំង ៥ ដែល​ស៊ី​ថ្លៃ​ពលកម្ម​ខ្ពស់​បំផុត​ក្នុង​លោក៖ ៥) Gianluigi Donnarumma ក្លឹប PSG ស៊ី​ថ្លៃ ២១៣ ០០០ ផោន/សប្ដាហ៍ ៤) Thibaut Courtois ក្លឹប Real Madrid ស៊ី​ថ្លៃ ២៣០ ០០០…

ថថដថ
កីទ្បា

ក្បាច់​អត់​ចាយ​លុយ! ក្លឹប R.Madrid មើល​ឃើញ​គោលដៅ​ធំ ២ នៅ PL សុទ្ធ​តែ​កៀក​នឹង​ផុត​កុងត្រា

ក្លឹប​ស្តេច​ស Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​សម្លឹង​មើល​មិន​ដាក់​ភ្នែក​ទៅ​លើ​តារា​ឆ្នើម​នៅ​ក្របខ័ណ្ឌ Premier League ២ រូប រួម​មាន​ខ្សែ​បម្រើ​នៅ​ក្លឹប Man Utd និង​ខ្សែ​ការពារ​នៅ​ក្លឹប​ Chelsea។ ក្លឹប​យក្ស​អេស្ប៉ាញ ចាប់​អារម្មណ៍​ចង់​បាន Paul Pogba ដែល​រយៈ​ពេល​ចុង​ក្រោយ​គេ​ក៏​មិន​សូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពេញ​ទំហឹង​ពី​អ្នកចាត់ការ​លោក Ole Gunnar Solskjaer ហើយ​សុពលភាព​កុងត្រា​ត្រូវ​ផុត​នៅ​បញ្ចប់​រដូវ​កាល​នេះ​ហើយ។ រី​ឯ​គោលដៅ​មួយ​ផ្សេង​ទៀត​គឺ​ខ្សែ​ការពារ Antonio Rudiger ឬ​ជាប់​រហស្សនាម​ ក្របី​ព្រៃ​នៅ PL ដែល​គេ​កំពុង​លេង​ឲ្យ​ក្លឹប​តោ​ខៀវ Chelsea ហើយ​ក៏​មិន​ទាន់​លឺ​ដំណឹង​ថា…

Skysports Ole Gunnar Solskjaer_5565453
កីទ្បា

ដ្បិត​បើ Ronaldo ឈ្នះ MOTM តែ​គ្រូ​ធំ Ole បែរ​ជា​ចុច​ឈ្មោះ​ម្នាក់​នេះ ថា​សក្ដិសម​ជាង

បន្ទាប់​ពី Assist ១ និង​រក​បាន ១ គ្រាប់​ឲ្យ​ក្លឹប Man Utd នៅ​ជំនួប​យក​ឈ្នះ ៣-០ ទៅ​លើ​ម្ចាស់ដី Spurs កាល​ពី​យប់​មិញ សម្រាប់​តារា​ឆ្នើម Cristiano Ronaldo ដែល​លេង​បាន​ជាង ៧០ នាទី​ក៏​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ការ​ប្រកួត ឬ Man Of The Match។ តែ​យ៉ាង​ណា​សម្រាប់​អ្នកចាត់ការ​លោក Ole Gunnar Solskjaer គឺ​យល់​ឃើញ​ផ្សេង​ហើយ​និយាយ​ថា ខ្សែ​បម្រើ Scott McTominay…

Tottenham 0 Man Utd 3 Ronaldo Cavani And Rashford Let
កីទ្បា

ចាស់​តែ​ខ្លឹម! Ronaldo ចាប់​ដៃ Cavani គាស់​កំណត់ត្រា​អាយុ​កាល ១១ ឆ្នាំ​របស់ Man Utd យប់​មិញ

Cristiano Ronaldo, Edinson Cavani និង Bruno Fernandes បាន​សហការ​គ្នា​យ៉ាង​ស៊ី​ចង្វាក់​ នៅ​ប្រព័ន្ធ​លេង​របស់ Man Utd យក​ឈ្នះ ៣-០ ទៅ​លើ​ម្ចាស់ដី Tottenham Hotspur កាល​ពី​យប់​មិញ ដោយ​ដូច​យើង​បាន​ឃើញ​ហើយ ពេល​បាល់​វាយបក​ម្តងៗ បិសាច​ប្រើ​តែ​កីឡាករ ៣ រូប​ប៉ុណ្ណោះ​ខាង​លើ ហើយ​លេង​ស្រុះ​គ្នា​បាន​យ៉ាង​ល្អ។ យ៉ាង​ណា​ សម្រាប់ Ronaldo ដែល​រក​បាន​ ១ គ្រាប់​និង Assist ១ លើក…

PicsArt_10 31 01.35.07
ប្លែកៗ

តេស្ដចិត្តសាស្ត្រ៖ មើលពីគូអនាគត តើគេជាមនុស្សបែបណា ទើបអាចបង្ក្រាបបេះដូងមនុស្សដូចអ្នកបាន?

រូបបេះដូងបង្ហាញពីសេចក្តីស្រឡាញ់ វាក៏អាចបង្ហាញពីទស្សនៈ និងកម្រិតភាពផ្អែមល្ហែមរបស់អ្នកដែរដូច្នេះបើប្រិយមិត្តចង់ដឹងថា គូស្នេហ៍អនាគតរបស់អ្នកមានអត្តចរិតបែបណា? សូមជ្រើសរូបបេះដូងមួយដែលអ្នកចូលចិត្តបំផុត រួចរំកិលចុះទៅអានចម្លើយខាងក្រោម ។ បេះដូងទី 1 អ្នកមានទំនោរចូលចិត្តមនុស្សដែលមានចិត្តល្អ ប៉ុន្តែប្រសិនបើគាត់មានកម្ពស់ទាបជាងអ្នកក៏មិនចូលចិត្តដែរ ។ អ្នកចូលចិត្តមនុស្សមានសម្បុរស្រអែម មានភ្នែកមុតស្រួច ចិញ្ចើមខ្មៅក្រិប ហើយប្រសិនបើគេមានកម្ពស់ខ្ពស់ និងមានមាឌធំ អ្នកនឹងពិចារណាជាពិសេស ។ អ្នក​ចូល​ចិត្ត​មនុស្ស​ប្រុស​ដែលមានអត្តចរិតជា​បុរសពិតៗ តែមានភាពទន់ភ្លន់ចេះយល់ចិត្តមនុស្សស្រី ហើយអ្នកចូលចិត្តមនុស្សចាស់ជាងអ្នក តែប្រសិនបើគេនៅក្មេងគេក៏ត្រូវមានផ្នត់គំនិតចាស់ទុំដែរ ។ ជាពិសេសអ្នក​មិន​ចូល​ចិត្ត​មនុស្ស​ដែល​និយាយ​ច្រើន​ និយាយ​អត់សម​ហេតុផល ឬលេងសើចច្រើនមិនដឹងទិសតំបន់ទេ ។ បេះដូងទី 2 អ្នកចូលចិត្តមនុស្សឆ្លាត មានទេពកោសល្យ…

Ghghg
សង្គម

មិន​ចេះ​តែ​ដាក់​តាម​ចិត្ត​ទេ! កន្លែង​ដាក់​ស្បែក​ជើង​ក្នុង​ផ្ទះ ត្រូវ​អនុវត្ត​ក្បួន​ហុងស៊ុយ ៤ នេះ

ទូ​ដាក់​ស្បែក​ជើង​ឬ​កន្លែង​ដាក់​ស្បែក​ជើង នៅ​ខាង​ក្នុង​ផ្ទះ តាម​ក្បួន​ហុងស៊ុយ ជា​កន្លែង​ដែល​គេ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់ ព្រោះ​បើ​អនុវត្ត​ខុស​វា​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ម្ចាស់​ផ្ទះ និង​នាំ​សំណាង​មិន​ល្អ​ចូល​មក​ក្នុង​ផ្ទះ។ ខាង​ក្រោម Knongsrok បង្ហាញ​ក្បួន​ធំៗ​ទាំង ៤ ដែល​អ្នក​គួរ​អនុវត្ត៖ ៤) កុំ​ជ្រើសរើស​ទូ​ដាក់​ស្បែក​ជើង​ដែល​ខ្ពស់​ពេក នៅ​ក្នុង​ក្បួន​ហុងស៊ុយ អ្នក​មិន​ត្រូវ​ជ្រើសរើស​ទូ​ដាក់​ស្បែក​ជើង​ដែល​ខ្ពស់​ពេក​ទេ ពោល​ត្រូវ​យក​នៅ​ប្រភេទ​ទាប​ល្មម ហើយ​មាន​គ្រឹះ​រឹងមាំ ដែល​វា​មិន​ងាយ​បែកបាក់។ ជម្រើស​នៃ​ការ​ទិញ​ល្អ​បំផុត គេ​ណែនាំ​ឲ្យ​ទិញ​ប្រភេទ​មាន​កន្លែង​ដាក់ ៥ ជាន់​ ដែល​អាច​សាបព្រោះ​ផល​ល្អ​មក​គ្រួសារ​ច្រើន។ ៣) កុំ​ដាក់​ក្បាល​ស្បែក​ជើង​ចេញ​មក​ក្រៅ នៅ​ពេល​ដែល​ដាក់​ស្បែក​ជើង​ចូល​ទូ អ្នក​ត្រូវ​ចាំ​ថា កុំ​ដាក់​ក្បាល​វា​ឲ្យ​ចង្អុល​ចេញ​មក​ក្រៅ ជា​ពិសេស​គឺ​ស្បែក​ជើង​កែង​របស់​មនុស្ស​ស្រី។ តាម​ជំនឿ​គេ​ជឿ​ថា បើ​ដាក់​ចេញ​មក​ក្រៅ ទៅ​ពេល​ខាង​មុខ…

Ttt
សង្គម

រើស​កែវ​វេទមន្ត​មួយ ដើម្បី​មើល​ធ្លុះ​ពី​រឿង​ដែល​បម្រុង​នឹង​កើត​ឡើង​នៅ​សប្តាហ៍​ក្រោយ

តើ​នៅ​សប្តាហ៍​បន្ទាប់​នេះ អ្នក​អាច​នឹង​ជួប​រឿង​អ្វី​ខ្លះ​ក្នុង​ជីវិត? តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត ដោយ​យើង​តម្រូវ​ឲ្យ​អ្នក​ជ្រើសរើស​មួយ​នូវ​កែវ​វេទមន្ត ក្នុង​ចំណោម​កែវ​ទាំង ៤ ហើយ​ទៅ​ផ្ទៀងផ្ទាត់​ចម្លើយ​ដូច​ខាង​ក្រោម៖ កែវ​វេទមន្ត​ទី ១ ប្រសិន​អ្នក​បាន​ជ្រើសរើស​កែវ​ទី​មួយ​នេះ ចូរ​អ្នក​ត្រៀម​ខ្លួន​សម្រាប់​ទទួល​យក​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ​សម្រាប់​ជីវិត​អ្នក​នៅ​ពេល​ខាង​មុខ។ អ្នក​អាច​នឹង​ជួប​រឿង ដែល​ទាមទារ​ឲ្យ​មាន​ការ​សម្រេច​ចិត្ត ដោយ​មិន​ប្រើប្រាស់​ពេលវេលា​យូរ។ បើ​អ្នក​ជ្រើស​ត្រូវ​នឹង​ក្លាយ​ជា​ប្រយោជន៍ តែ​បើ​ខុស​ក៏​អាច​នាំ​ឲ្យ​មាន​ការ​ខក​ចិត្ត​និង​ខាតបង់​បន្តិច​ផង​ដែរ។ យ៉ាង​ណា​ចូរ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អារម្មណ៍​និង​ខួរក្បាល​ឲ្យ​ដើរ​ទន្ទឹម​គ្នា ហើយ​ធ្វើ​ការ​ជ្រើសរើស​ផ្លូវ​មួយ​ដោយ​មិន​ស្ទាក់ស្ទើរ​នៅ​ពេល​ខាង​មុខ នោះ​អ្នក​នឹង​ទទួល​បាន​លាភ​ធំ​ជាក់​ជា​មិន​ខាន។ កែវ​វេទមន្ត​ទី ២ ប្រសិន​អ្នក​បាន​ជ្រើសរើស​កែវ​វេទមន្ត​នេះ អ្នក​រមែង​ជា​មនុស្ស​មាន​ភាព​រីករាយ និង​ប្រាជ្ញា​ខ្ពស់។ អ្នក​ដឹង​ពី​របៀប​ទាញ​យក​ភាព​វិជ្ជមាន​ពី​គ្រប់​ស្ថានភាព​ដែល​ជួប​ប្រទះ​ទាំង​អស់​ក្នុង​ជីវិត។ ហេតុ​នេះ​ហើយ​យើង​សូម​ចូលរួម​អបអរ បញ្ហា​ដែល​អ្នក​អាច​នឹង​ជួប​នៅ​ពេល​ខាង​មុខ ក៏​វា​នៅ​តែ​ជា​ផល​ចំណេញ​មក​អ្នក​វិញ​ដដែល។ ព្រះ​អាទិត្យ​មិន​បើក​ពន្លឺ ភ្លៀង​ធ្លាក់​ខ្លាំង​ប៉ុណ្ណា ជីវិត​អ្នក​នឹង​នៅ​តែ​រក​ឃើញ​ផ្លូវ​ដើរ​ដ៏​ល្អ​មួយ។ កែវ​វេទមន្ត​ទី…