Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
P2021 09 09 2021 09 09 Klopp STILL Copy
កីទ្បា

បម្រើ​អាជីព​ ២០ ឆ្នាំ​ហើយ Klopp ថា​មិន​ដែល​ប៉ះ​អ្នកចាត់ការ​ណា​ ពិបាក​ដូច​ម្នាក់​នេះ​ទេ

លោក Jurgen Klopp បាន​ប្រលូក​ក្នុង​អាជីព​ជា​អ្នកចាត់ការ​លើក​ដំបូង​បង្អស់ នៅ​ក្លឹប Frankfurt កាល​ពី​ឆ្នាំ ១៩៨៨ (ថ្នាលយុវជន) ហើយ​បន្ត​មក​ដឹកនាំ​ក្លឹប Mainz 05, Dortmund និង Liverpool ទល់​សព្វថ្ងៃ។ ឆ្លង​កាត់​រយៈ​ពេល​ជាង ២០ ឆ្នាំ​មក​នេះ លោក​បាន​ហែលកាត់​ការ​តតាំង​ក្រុម​គូ​ប្រជែង​ខ្លាំងៗ​ជា​ច្រើន​រាប់​ភ្លេច ជា​ពិសេស​បទពិសោធន៍​ដឹកនាំ​នៅ​លីគ​កំពូល​អង់គ្លេស។ អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ កន្លង​ទៅ​នេះ បាន​លើក​ឡើង​ពី​ឈ្មោះ​គ្រូ​ដែល​លោក​គិត​ថា​ពិបាក​នឹង​តតាំង​បំផុត ហើយ​ចម្លើយ​របស់​លោក គឺ​ជា​លោក Pep Guardiola នៃ​ក្រុម​រួម​លីគ Manchester City។ Klopp…

Fdfdfd
កីទ្បា

កីឡាករ​អាហ្វ្រិក ៥ មាន​គ្រាប់​បាល់​ច្រើន​បំផុត​នៅ​ប្រវត្តិសាស្ត្រ PL ដោយ​មាន​កូន​ហង្ស ២ រូប

ជា​ការ​ពិត​ក្នុង​ពិភព​បាល់ទាត់ មាន​ការ​បែងចែក​ទ្វីប​ធំ ៤ មាន​អឺរ៉ុប អាមេរិក​ឡាទីន អាហ្រ្វិក និង​អាស៊ី​ជា​ដើម ហើយ​កីឡាករ​ដែល​គេ​ទទួល​ស្គាល់​ថា​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​គឺ​នៅ​តំបន់​អឺរ៉ុប​នេះ​ឯង។ យ៉ាង​ណា​ក្រឡេក​មក​កីឡាករ​អាហ្រ្វិក​ឯ​ណេះ​វិញ គឺ​មិន​សូវ​មាន​អ្នក​ស្គាល់​ច្រើន​ទេ តែ​បើ​ល្បី​មួយៗ​គឺ​ខ្លឹម​តែ​ម្តង។ តួ​យ៉ាង​ដូច​ជា Mohamed Salah, Sadio Mane និង Dider Drogba ជា​ដើម។ ចុះ​អ្នក​មាន​ដឹង​ទេ​ថា តើ​នៅ​ប្រវត្តិសាស្រ្ត Premier League កីឡាករ​អាហ្រ្វិក​ណា​ទៅ​ដែល​អាច​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត? តាម​របាយការណ៍​ពី Sportkeeda យើង​បង្ហាញ​ទិន្នន័យ​ឈ្មោះ​អ្នក​ទាំង ៥ ដូច​ខាង​ក្រោម ដោយ​មាន​កីឡាករ​នៅ Liverpool…

Fddff
កីទ្បា

រូបភាព​កូនភ្លោះ Ronaldo នាំ​មុខ​ Messi ហើយ តែ​នៅ​ចាញ់​រូបភាព​មួយ​សន្លឹក​នេះ​ក្នុង​លោក

កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ តារា​ឆ្នើម Cristiano Ronaldo បាន​ប្រកាស​ជា​សាធារណៈ​លើ Instagram ថា លោក​ត្រៀម​នឹង​ទទួល​បាន​កូន​ភ្លោះ ២ នាក់​ទៀត​ហើយ ដែល​នាំ​ឲ្យ​កូន​ក្នុង​បន្ទុក​របស់​លោក​សរុប​ឡើង​ដល់ ៦ នាក់។ រូបភាព​មួយ​សន្លឹក​ដែល​ចែកចាយ​លើ​គណនី​របស់ Cristiano Ronaldo ត្រឹម​តែ​រំលង​ជាង​មួយ​ថ្ងៃ ក៏​បាន​កើន​ដល់​ជាង ២៩ លាន Likes នេះ​បើ​គិត​ត្រឹម​ម៉ោង ១២ រសៀល ​ថ្ងៃ​ទី ៣០ ​តុលា ឆ្នាំ ២០២១។ តួ​លេខ​នេះ​បាន​រុញ​ឲ្យ Ronaldo ក្លាយ​ជា​អត្តពលិក​ដំបូង​ក្នុង​លោក…

Hj
កីទ្បា

Xavi ជូន​ដំណឹង​ទៅ​ថ្នាក់​លើ Barca ជា​មុន ឲ្យ​លៃលក​យក​កីឡាករ Bayern រូប​នេះ​មក

Xavi នឹង​ត្រៀម​ក្លាយ​ជា​អ្នកចាត់ការ​របស់​ក្លឹប FC Barcelona នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ បន្ទាប់​ពី​ក្លឹប​ប្រកាស​ដក​តំណែង​លោក Ronald Koeman។ គេ​ជឿ​ថា​ការ​មក​ដល់​របស់​គ្រូ​ថ្មី​សញ្ជាតិ​អេស្ប៉ាញ ក្រុម​អ្នក​មាន​បុណ្យ​នឹង​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន ហើយ​ក៏​នឹង​មាន​ការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​កីឡាករ​មួយ​ចំនួន​ផង​ដែរ។ បើ​តាម​សារព័ត៌មាន Sport បាន​ចុះ​ផ្សាយ​ថា Xavi ហាក់​កំពុង​ចាប់​ចិត្ត​លើ​កីឡាករ​នៅ​ក្លឹប Bayern Munich ជា​ខ្លាំង នោះ​គឺ​ស្លាប​ប្រយុទ្ធ Kingsley Coman ដែល​គេ​មិន​សូវ​បាន​លេង​ជាប់​លាប់​ទេ ក្រោម​ការ​ដឹកនាំ​របស់​លោក Julian Nagelsmann ដែល​ជា​អ្នកចាត់ការ​ថ្មី។ អនាគត​របស់​បុរស​វ័យ ២៥ ឆ្នាំ​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣…

Ghhg
កីទ្បា

ស្ថិតិ​ដ៏​អាក្រក់​ខាន​កើត​មាន ១១ ឆ្នាំ កំពុង​រង់ចាំ Ronaldo ហើយ បើ​ស៊ុត​ Spurs អត់​ចូល​ទៀត​យប់​នេះ

ក្លឹប​មាន់​ខ្នាយ​មាស Tottenham Hotspur នៅ​វេលា​ម៉ោង​ ១០:៣០ នាទី​យប់ ថ្ងៃ​សៅរ៍​នេះ នឹង​ត្រូវ​បើក​កីឡដ្ឋាន​ស្វាគមន៍​ក្លឹប​បិសាច​ក្រហម Man Utd ដែល​ជា​ជំនួប​ជុំ​ទី ១០ នៅ​ក្របខ័ណ្ឌ Premier League។ គេ​កំពុង​រង់ចាំ​មើល​ថា តើ​តារា​ឆ្នើម Cristiano Ronaldo នឹង​អាច​រក​បាន​គ្រាប់​បាល់​ឬ​អត់ ព្រោះ​អី​លោក​ខកខាន​ការ​ស៊ុត​ក្នុង​លីគ ៤ ប្រកួត​ហើយ​រាប់​តាំង​ពី​ប្រកួត​ប៉ះ Aston Villa, Everton, Leicester City និង Liverpool។ តាម​ពិត​ទៅ​ត្រឹម​តែ​ប្រកួត​ Liverpool…

PicsArt_10 30 11.03.52
សុខភាព

ការពារប្រសើរជាព្យាបាល! ជំងឺ “ពុកឆ្អឹង” ដឹងទុកមុនឲ្យហើយ បង្ការហានិភ័យធ្ងន់ធ្ងរទៅថ្ងៃក្រោយ

ផ្នែកវេជ្ជសាស្ត្រនៃមន្ទីរពេទ្យបរទេស បាន ចង្អុលបង្ហាញថា ការបាក់ឆ្អឹងដោយសារតែជំងឺពុកឆ្អឹង អាចកើតឡើងលើមនុស្សគ្រប់វ័យ ជាពិសេសនៅត្រង់ចំណុចឆ្អឹងត្រគាក ជាពិសេសមនុស្សដែលមានវ័យចំណាស់ ។ ជាក់ស្តែងគុណភាពឆ្អឹងចំពោះមនុស្សវ័យចំណាស់ មានការអន់ថយទៅតាមអាយុកាល សូម្បីតែគ្រោះថ្នាក់តិចតួច ក៏អាចបណ្តាលឱ្យមានការបាក់ឆ្អឹង នៅផ្នែកផ្សេងៗនៃរាងកាយដែរ។ ម្ល៉ោះហើយពួកគាត់គួរតែទទួលបានការត្រួតពិនិត្យដង់ស៊ីតេរ៉ែឆ្អឹងជារៀងរាល់ឆ្នាំ ហើយជ្រើសរើសបរិភោគអាហារដែលមានជាតិកាល់ស្យូមខ្ពស់ ។ មូលហេតុនៃជំងឺពុកឆ្អឹង លោកវេជ្ជបណ្ឌិតនៃនាយកដ្ឋានសេវាវេជ្ជសាស្ត្របានបង្ហាញថា ការបាក់ឆ្អឹងអាចកើតលើមនុស្សគ្រប់វ័យ កុមារច្រើនតែបាក់ឆ្អឹងពីការរពិសលេងច្រើន រីឯមនុស្សពេញវ័យច្រើនតែបាក់ឆ្អឹងបណ្តាលមកពីគ្រោះថ្នាក់ ហើយមនុស្សដែលវ័យចំណាស់ទំនងជាងាយនឹងបាក់ឆ្អឹងដោយសារជំងឺពុកឆ្អឹង ព្រោះម៉ាសឆ្អឹងមានភាពផុយស្រួយ ទោះបីជាពួកគាត់រអិលនិងដួលតែបន្តិច ក៏ដោយងាយនឹងបាក់ដែរ។ ចំពោះរោគសញ្ញានៃការបាក់ឆ្អឹងជាញឹកញាប់គឺដូចជាហើម និងឈឺចាប់ អសមត្ថភាពក្នុងការទ្រទ្រង់ទម្ងន់ ឬធ្វើចលនានៅត្រង់ចំណុចដែលបាក់ ជាពិសេសការបាក់ឆ្អឹងត្រគាកគឺអាចកើតឡើងញឹកញាប់បំផុតទៅលើមនុស្សវ័យចំណាស់។ ការបាក់ឆ្អឹង និងជំងឺពុកឆ្អឹងលើមនុស្សវ័យចំណាស់…

Cv
សង្គម

បុរសស្មោះស្នេហ៍ ស្រលាញ់មួយដឹងមួយ ភាគច្រើនមានចំណុច ៤ នេះលើរាងកាយ

តាមក្បួននិងដំណាលតៗគ្នា បាននិយាយថាបើចង់រកបុរសល្អ បុរសស្មោះមួយនឹងមួយ នារីគ្រប់រូបគួរសង្កេតមើលចំណុចទាំង ៤ លើរាងកាយរបស់ពួកគេដូចខាងក្រោម៖ ៤) បុរសដែលមានថ្គាមខ្លា ឬរាងជ្រុង ជាប្រភេទបុរសដែលស្មោះត្រង់ ហើយសាមញ្ញ ពួកគេចិត្តល្អណាស់ ចេះយកចិត្តទុកដាក់នឹងមនុស្សនៅក្បែរខ្លួនជានិច្ច។ ពួកគេមានទេពកោសល្យក្នុងការចេះយកចិត្តមនុស្សចាស់ ដែលនាំឲ្យក្រុមគ្រួសារខាងឪពុកម្ដាយក្មេកស្រលាញ់ដូចកូនបង្កើត។ មនុស្សស្រីដែលបានបុរសប្រភេទនេះជាគូគាប់ គឺពិតជាសំណាងណាស់។ ៣) ចិញ្ចើមក្រាស់ នេះក៏ជាបុរសដែលច្បាស់លាស់ក្នុងទំនាក់ទំនងស្នេហាដែរ ក្រោយពេលរៀបការពួកគេរមែងមានចិត្តតែលើប្រពន្ធ មិនចេះវៀចវេរទៅរកស្រីខាងក្រៅឡើយ។ ពួកគេមានការអត់ធ្មត់ខ្ពស់ មិនចេះតែខឹង ចេះតែស្រែកដាក់ដៃគូងាយៗឡើយ។ ២) ច្រមុះខ្ទង់ខ្ពស់ ជាមនុស្សប្រុសដែលមានទំនួលខុសត្រូវខ្ពស់ គ្រប់រឿងគ្រប់បញ្ហាគេតែងតែចេញមុខដោះស្រាយ មិនឲ្យនារីដែលជាគូស្នេហ៍មានការពិបាកចិត្ត ឬទើសទាល់ចិត្តនោះទេ។ ទោះអ្នកធ្លាប់ធ្វើខុស…

6
សង្គម

ទម្លាប់​៤​យ៉ាង​ ពេល​ងូត​ទឹក​ក្នុង​រដូវរងា ​ងាយ​បង្ក​ឱ្យ​រលាក​ស្បែកធ្ងន់ធ្ងរ បណ្ដាលឲ្យស្លាប់ភ្លាមៗ

ការលាងសម្អាតរាងកាយជារៀងរាល់ថ្ងៃគឺជារឿងល្អដែលអ្នកត្រូវធ្វើជាប្រចាំ ប៉ុន្តែប្រសិនបើអ្នកតែងតែធ្វើទម្លាប់ ៤ នេះ អំឡុងពេលងូតទឹកក្នុងរដូវស្លឹកឈើជ្រុះ និងរដូវរងា វានឹងបង្កមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់សុខភាព។ ងូតទឹកយូរពេក នៅពេលអ្នកងូតទឹកយូរពេក ផ្ទៃស្បែករបស់អ្នកបាត់បង់ស្រទាប់ការពារ ហើយនាំអោយមានរោគសញ្ញាដូចជា ស្ងួត រមាស់ ជ្រួញ និងខ្សោះជាតិទឹក។ មិនត្រឹមតែប៉ុណ្ណោះ អ្នកដែលងូតទឹកយូរក៏ងាយនឹងអស់កម្លាំង ងាយនឹងបង្កជាជំងឺ ខ្វះអុកស៊ីហ្សែន បណ្តាលឱ្យស្ទះសរសៃឈាមបេះដូង ស្ទះសរសៃឈាម ចង្វាក់បេះដូងធ្ងន់ធ្ងរ និងស្លាប់ភ្លាមៗ។ យកល្អ អ្នកគួរងូតទឹកត្រឹមតែ 10-15 នាទីគឺគ្រប់គ្រាន់ហើយ មិនគួរលើសពី 20 នាទីនោះទេ។ សីតុណ្ហភាពទឹកខ្ពស់ពេក ការ​ងូត​ទឹក​ក្តៅ​ខ្លាំង​ពេក​នឹង​បំផ្លាញ​ជាតិ​ប្រេង​លើ​ផ្ទៃ​ស្បែក…

4
សង្គម

រឿងសំខាន់សម្រាប់នារីសម័យថ្មី! ពេលឈានចូលវ័យ ៣០ ឆ្នាំ អត់ប្តីមិនមែនជាការព្រួយបារម្ភដូចខ្វះលុយទេ

គ្រប់ស្រ្តីនៅលើលោកនេះតែងប្រាថ្នាចង់បានស្នេហាដែលសមប្រកប រៀបការរស់នៅជាមួយគ្នាយ៉ាងមានក្ដីសុខនឹងសប្បាយទាំងផ្លុវចិត្តនិងផ្លូវកាយ។ ហើយស្រ្តីខ្លះទៀត បែរជាមានគំនិតគិតថា ការមានស្នេហាប្រៀបដូចជាមានអ្វីៗគ្រប់យ៉ាងក្នុងជីវិតមួយនេះ។ ដូចនេះ ស្រ្តីទាំងអស់ត្រូវតែគិតឡើងវិញ នៅពេលដែលអ្នកឈានដល់វ័យ៣០ឆ្នាំ ព្រោះរឿងដែលសំខាន់ជាងស្នេហា គឺការមានលុយចាយគ្រប់គ្រាន់។ ស្ត្រី​អាយុ​៣០​ឆ្នាំ បើគ្មានលុយ​នឹងមាន​អារម្មណ៍​ថាអាក្រក់​ជាង​អត់​ប្តី ជាធម្មតាស្រ្តីគ្រប់រូបអាចមានពេលរៀបការ និងសាងសុភមង្គលផ្ទាល់ខ្លួន។ យ៉ាងណា ស្រ្តីដែលនៅអាយុ៣០ឆ្នាំ ដែលបានរៀបការតែងតែមានកូនយ៉ាងច្រើន។ ប៉ុន្តែរឿងមួយដែលងាយនឹងឃើញចំពោះស្ត្រីដែលរៀបការហើយនោះ គឺពួកគេត្រូវឈប់រកប្រាក់ដើម្បីមើលថែផ្ទះជាបណ្តោះអាសន្ន។ ដោយឡែក ក្នុងនាមជាស្រ្តីម្នាក់ អ្នកត្រូវដឹង នៅពេលដែលស្រ្តីមានវ័យ៣០ឆ្នាំ គ្មានប្តី គ្មានកូន គឺគ្មានបញ្ហានោះទេ ព្រោះនៅក្នុងដំណាក់កាលនេះ ស្រ្តីតែងខ្លាច​ខ្វះ​លុយ​ជាងខ្វះប្តី។ ម្យ៉ាងវិញទៀត ពេល​មាន​លុយ​កាន់តែច្រើន ស្រ្តីនឹង​ចេះ​មើល​ថែ​ខ្លួន​ឯង ​ឲ្យ​មាន​ភាព​ទាក់ទាញរហូតធ្វើ​ឲ្យ​មនុស្ស​ប្រុស​លង់​ស្នេហ៍ដោយខ្លួនឯង។…

2
សង្គម

នារីមានលក្ខណៈ ៣ យ៉ាងនេះ បើបុរសណាបានរៀបការជាមួយ គ្រួសារមានតែភាពកក់ក្ដៅ ស​ប្បាយរីករាយ

មនុស្សស្រីគ្រប់រូបត្រូវដឹងថា ស្ត្រីដែល​ឆ្លាត​តែងតែរស់នៅប្រកបដោយភាពថ្លៃថ្នូរ ចូលចិត្តធ្វើ​ឱ្យ​អ្នក​ណា​ម្នាក់​នៅ​ជុំវិញ​ខ្លួន​មាន​ផាសុកភាព និង​មានអារម្មណ៍ល្អ ហើយក៏ជាមនុស្សដែលមានក្ដីស្រលាញ់​ស្មោះ​ត្រង់​ មិន​សូវ​ប្រច័ណ្ឌ ថែមទាំងអាច​ចង​បេះដូង​បុរសពេញមួយជីវិតទៀតផង។ មនុស្សស្រីគ្មានការច្រណែន ស្ត្រីឆ្លាតវៃនឹងធ្វើឱ្យអ្នកណាម្នាក់នៅជុំវិញនាងមានផាសុកភាព និងសម្រាក។ បើ​ស្រលាញ់​ស្មោះ​ត្រង់​នឹង​មិន​សូវ​ប្រច័ណ្ឌ។ ស្ត្រី​ឆ្លាត​នឹង​ចេះ​ស្រឡាញ់ ចេះ​ទប់​ចិត្ត​បុរស​ដោយ​ប្រាជ្ញា។ មនុស្សស្រីឯករាជ ស្ត្រីឯករាជ្យតែងតែរស់នៅជាមួយគោលដៅ និងជំហរផ្ទាល់ខ្លួន។ ពួកគេចង់ធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯងបានល្អដោយមិនពឹងផ្អែកលើនរណាម្នាក់។ ក្នុង​រឿង​ស្នេហា គេ​សុខ​ចិត្ត​ដុត​អស់​កម្លាំង​ដើម្បី​ស្នេហា ប៉ុន្តែ​តាំង​ចិត្ត​មិន​ចាញ់​គេ។ មនុស្សស្រីមានឆន្ទះរឹងមាំ កម្លាំងខាងក្នុង និងឆន្ទៈរឹងមាំគឺជាកត្តាបង្កើតគុណភាពរបស់ស្ត្រី។ ទាល់តែស្ត្រីមានកម្លាំងខាងក្នុង ទើបអាចប្រឈមមុខនឹងការលំបាកទាំងអស់។ ក្នុងគ្រប់កាលៈទេសៈទាំងអស់ នាងនៅតែរឹងមាំ មានទំនុកចិត្ត និងពោរពេញដោយថាមពលវិជ្ជមាន ដែលធ្វើឲ្យអ្នកជុំវិញខ្លួនមានសុទិដ្ឋិនិយម និងសប្បាយរីករាយ។ ប្រភព៖…

45
សុខភាព

កុំចេះតែហ៊ាន! អាហារ​ ៤ មុខ​នេះ ជា​សត្រូវ​របស់ភ្នែក​ ញ៉ាំ​កាន់តែច្រើន​អាចធ្វើឲ្យភ្នែកមើលលែងឃើញ

ភ្នែករបស់មនុស្សម្នាក់ៗគឺចាំបាច់ណាស់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនេះ ដូចជា ប្រើដើម្បីសង្កេតមើល អ្វីៗគ្រប់យ៉ាងដែលមាននៅជុំវិញខ្លួន។ ប៉ុន្តែអ្នកត្រូវតែដឹងថា រាល់ពេលភ្នែករបស់អ្នកបញ្ហាក៏អាចបណ្ដាលមកពីអាយុ និងអាហារូបត្ថម្ភផងដែរ ហើយប្រសិនបើអ្នកញ៉ាំអាហារទាំងនេះច្រើនពេក ក៏អាចធ្វើឲ្យភ្នែករបស់អ្នកចុះខ្សោយខ្លាំងទៀតផង។ នំឃុកគី យោងតាមគេហទំព័រ Good Morning America ការសិក្សាថ្មីមួយបង្ហាញថា បន្លែ ខ្លាញ់ នៅក្នុងនំឃុកគី អាចធ្វើអោយស្ទះសរសៃឈាម ព្រោះវាបានដាក់សម្ពាធលើកោសិកាខាងក្នុងភ្នែក។ នៅពេលដែលលំហូរឈាមក្នុងភ្នែកត្រូវបានស្ទះ វានឹងកាត់ផ្តាច់ការផ្គត់ផ្គង់សារធាតុចិញ្ចឹម និងអុកស៊ីហ្សែន ដែលនាំឱ្យដាច់សរសៃឈាមក្នុងភ្នែក បាត់បង់ ឬបាត់បង់ការគ្រប់គ្រងការមើលឃើញ។ អាហារមានជាតិផ្អែមនិងខ្លាញ់ អាហារទាំងមានសារជាតិទាំងនេះមិនល្អសម្រាប់សុខភាពទេ ព្រោះវាបានប៉ះពាល់ដល់ការវិវត្តនៃភ្នែកផងដែរ រហូតបណ្ដាឲ្យកញ្ចក់នៅក្នុងគ្រាប់ភ្នែកត្រូវបានផ្លាស់ប្តូរ និងមិនអាចស្តារឡើងវិញបាន ដែលនាំឱ្យមានការមើលឃើញជិត។…

Gffgfg
កីទ្បា

រៀប​ឈ្មោះ​ឈុត ៥ រូប​ល្អ​បំផុត Grealish ដាក់​ឈ្មោះ Messi តែ​អត់ Cristiano Ronaldo

Jack Grealish ជា​កីឡាករ​អង់គ្លេស​ដំបូង ដែល​មាន​តម្លៃ​ផ្ទេរ​ខ្ពស់​បំផុត​ដល់​ទៅ ១០០ លាន​ផោន ហើយ​បច្ចុប្បន្ន​កំពុង​ឈរ​ជើង​ជាមួយ​ក្លឹប​មេឃ​ខៀវ Manchester City។ កន្លង​ទៅ​នេះ គេ​បាន​បង្ហាញ​ការ​យល់​ឃើញ​ពាក់ព័ន្ធ​នឹង​ការ​រៀប​ឈុត ៥ រូប​ល្អ​បំផុត ដែល​ខ្លួន​ស្រមៃ​ចង់​បាន ដោយ​មាន​ឈ្មោះ​ខ្លួន​ឯង និង​ជើង​ចាស់​ថ្មី ៤ រូប​ឯ​ទៀត។ Grealish បាន​ដាក់​ឈ្មោះ​អ្នកចាំទី Ederson ខ្សែ​ការពារ Sergio Ramos ខ្សែ​បម្រើ Jack Grealish ជា​ខ្លួន​ឯង ហើយ​ខ្សែ​ប្រយុទ្ធ Lionel Messi និង…

Antonio Conte MUFC Badge
កីទ្បា

ឲ្យ​តែ​បាន​តំណែង ដឹង​តែ​ទិញ​ម្នាក់​នេះ​ហើយ Conte មើល​ឃើញ​កីឡាករ​តម្លៃ ៣០ លាន​អឺរ៉ូ​ម្នាក់​រួច​ស្រេច

លោក Antonio Conte នៅ​រយៈ​ពេល​ចុង​ក្រោយ ល្ហិចល្ហៀង​ថា​អាច​ជា​នឹង​ចូល​ជំនួស​តំណែង​អ្នកចាត់ការ​លោក Ole Gunnar Solskjaer នៅ​ក្លឹប Man Utd បន្ទាប់​ពី​គ្រូ​សញ្ជាតិ​ន័រវេស ដឹកនាំ​ក្រុម​បង្កើត​លទ្ធផល​មិន​បាន​ល្អ​នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ។ យ៉ាង​ណា​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Inter Live បាន​ឲ្យ​ដឹង​ថា បុរស​សញ្ជាតិ​អ៊ីតាលី បាន​ដាក់​គោលដៅ​នូវ​កីឡាករ​ដែល​ខ្លួន​ចង់​បាន​ជា​បណ្តើរៗ​ហើយ ដោយ​ក្នុង​ចំណោម​នោះ​គឺ​មាន​ខ្សែ​ការពារ​កណ្តាល Stefan de Vrij ធ្លាប់​ជា​អតីត​កូន​ក្រុម​កាល​នៅ​ក្លឹប​ Inter Milan។ កីឡាករ​វ័យ ២៩ ឆ្នាំ គេ​សេសសល់​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣…

Kalidou Koulibaly 11 800 445
កីទ្បា

Koulibaly ប្រកាស​មុខ​អ្នក​សារព័ត៌មាន បើ​ចេញ​ពី Napoli លុះត្រា​បាន​ទៅ​ក្លឹប​ថ្មី ៣ នេះ

Kalidou Koulibaly បាន​ស្ថិត​ក្នុង​ចចាមអារ៉ាម​ជា​បន្តបន្ទាប់ ជា​ពិសេស​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​លឺ​ថា​គេ​កៀក​នឹង​ផ្ទេរ​មក​ក្លឹប Man Utd ថែម​ទៀត​ផង។ យ៉ាង​ណា​គេ​នៅ​បន្ត​ឈរ​ជើង​ជាមួយ​ក្លឹប​អាណាព្យាបាល Napoli មក​ទល់​បច្ចុប្បន្ន បន្ទាប់​ពី​ក្លឹប​ដាក់​តម្លៃ​ខ្លួន​ខ្ពស់​ជ្រុល​មិន​ថា​តែ​កាល​ពី​រដូវ​ក្តៅ។ យ៉ាង​ណា​តាម​ការ​ឲ្យ​ដឹង​កាល​ពី​ថ្មីៗ​នេះ Koulibaly គេ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​លោក Valter de Maggio ច្បាស់ៗ​ថា៖ “ប្រសិន​ខ្ញុំ​ត្រូវ​ចាកចេញ​ពី​ក្លឹប Napoli គឺ​ខ្ញុំ​មាន​តែ​ជ្រើស​ទៅ​ក្លឹប​ធំ​ក្នុង​លោក ៣ ប៉ុណ្ណោះ គឺ​ក្លឹប Man City, Real Madrid ឬ Barcelona”។ លោក​បន្ត៖ “រឿង​ខ្ញុំ​ទៅ​ចូលរួម​នៅ…

Fgf
កីទ្បា

Xavi ចុច​ឈ្មោះ​កីឡាករ​ ២ រូប​ហើយ​ស្រេច បើ​បាន​មក​ដឹកនាំ​ក្លឹប​ថ្មី Barcelona

Xavi Hernandez ជា​បេក្ខភាព​ឈរ​លើ​ភាគរយ​ខ្ពស់​បំផុត ដែល​នឹង​អាច​មក​ដឹកនាំ Barcelona នៅ​ពេល​ខាង​មុខ បន្ទាប់​ពី​ក្លឹប​បាន​ប្រកាស​ដក​តំណែង​អ្នកចាត់ការ​លោក Ronald Koeman ចេញ​កាល​ពី​ពេល​ថ្មីៗ​នេះ។ យ៉ាង​ណា​បើ​តាម​ការ​ចុះ​ផ្សាយ​ពី​អ្នក​សារព័ត៌មាន​អេស្ប៉ាញ Gerard Moreno បាន​ឲ្យ​ដឹង​ថា Xavi ក៏​បាន​សម្រេច​ចិត្ត​រួចរាល់ អំពី​ការ​ចង់​បាន​កីឡាករ​ថ្មី​មក​កាន់​ក្លឹប Barcelona ប្រសិន​លោក​ត្រូវ​ឡើង​កាន់​តំណែង​ជា​ផ្លូវការ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។ នោះ​គឺ​ខ្សែ​ប្រយុទ្ធ​ស្លាប​របស់​ក្លឹប Man City កីឡាករ Raheem Sterling ដោយ Xavi ជឿ​ថា គេ​នឹង​អាច​មក​សហការ​គ្នា​យ៉ាង​ល្អ​ជាមួយ Sergio Aguero នៅ​តំបន់​ប្រយុទ្ធ​ខាង​លើ​បាន។…

4eb8a 16354762351271 1920
កីទ្បា

អតីត​មិត្ត​រួម​ក្រុម Ronaldo ម្នាក់ សរសើរ​ Messi ថា​ជា​ព្រះ​ក្នុង​ពិភព​បាល់ទាត់

ខ្សែ​ការពារ​នៅ​ក្លឹប Tottenham Hotspur គឺ​កីឡាករ Cristian Romero បាន​បង្ហាញ​ការ​យល់​ឃើញ អំពី ការ​ប្រៀបធៀប​រវាង Cristiano Ronaldo និង Lionel Messi ខណៈ​ដែល​សម្រាប់​គេ​ផ្ទាល់ គឺ​សុទ្ធ​តែ​ធ្លាប់​បាន​រួម​ជើង​ជាមួយ​កីឡាករ​ទាំង​ពីរ។ Romero ធ្លាប់​ខ្ចី​ជើង​ពី Atalanta ទៅ​លេង​ឲ្យ​ Juventus ហើយ​រួម​ជើង​នៅ​ទី​នោះ​ជាមួយ Ronaldo បាន​មួយ​រយៈ​ពេល​ដែរ ខណៈ​ជាមួយ Leo Messi គឺ​ជា​មិត្ត​រួម​ជម្រើស​ជាតិ​អាហ្សង់ទីន​នឹង​គ្នា។ ពួក​គេ​ក៏​ទើប​តែ​បញ្ចប់​ភារកិច្ច​ជួយ​ក្រុម​លើក​ពាន Copa America កន្លង​ទៅ​ផង​ដែរ។…

Knongsrok 1
បច្ចេកវិទ្យា

ក្រុមហ៊ុន Facebook បានធ្វើការដូរឈ្មោះហើយ! មានដឹង “Meta” ហ្នឹងមានន័យដូចម្តេចទេ? មេត្តា!!

ក្រុមហ៊ុន Facebook បានធ្វើការដូរឈ្មោះហើយ! មានដឹង “Meta” ហ្នឹងមានន័យដូចម្តេចទេ? Facebook នឹងប្តូរឈ្មោះទៅជា “Meta” ដែលឈ្មោះនេះមានប្រភពមកពីភាសា ហ្គ្រេច “Greek” មានន័យថា “Beyond” គេជ្រេីសរេីសយកឈ្មោះនេះ ព្រោះ អត្ថន័យ Meta នឹងផ្តល់អោយយេីងលេីសពីអ្វីដែល Facebook មានរាល់ថ្ងៃ។ Mark Zuckerberg មានបំណងសាង Facebook ពី app និង media ធម្មតា (beyond social…

PicsArt_10 26 10.45.25
ប្លែកៗ

ចង់ដឹងទេថាបារមីអ្នកថែរក្សាអ្នក ចង់ប្រាប់អ្វីដល់អ្នក? បើកបៀមួយសន្លឹកដែលចាប់អារម្មណ៍ ដើម្បីទទួលពាក្យណែនាំពីបារមីជាទីគោរព

តើប្រិយមិត្តចង់ដឹង តើបារមីអ្នកថែរក្សាអ្នកផ្ញើសារអ្វីមកដល់អ្នកទេ? តើនឹងមានអ្វីកើតឡើងក្នុងពេលអនាគត? បើចង់ដឹង ថ្ងៃនេះគេហទំព័រ Knongsrok និងយកវិធីបើកបៀមួយសន្លឹកដែលអ្នកចាប់អារម្មណ៍បំផុត ដើម្បីដឹងពីសារដែលបារមីអ្នកថែរក្សាអ្នកផ្ញើមក តោះទៅសាកល្បងទាំងអស់គ្នា ។ របៀបលេង ២. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។ ២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។ សូមឲ្យអ្នកជួបតែសំណាងល្អ ឈុតសន្លឹកបៀអក្សរ ក ជោគជ័យគឺជាសារដែល បារមីជាទីគោរពចង់ប្រាប់អ្នក អ្នកនឹងមានឱកាសលេចធ្លោក្នុងដំណើរទៅក្រៅប្រទេស និងជោគជ័យក្នុងការងារ។​ នៅពេលដែលអ្នកទទួលបានជោគជ័យហើយ សូមជួយសង្គ្រោះមនុស្សដែលកំពុងជួបបញ្ហា និង ត្រូវការជំនួយផង ។…

PicsArt_10 29 04.12.56
សុខភាព

ច្រមុះហិតមិនដឹងក្លិន តើវាអាចបណ្តាលមកពីកត្តាអ្វីខ្លះ?

បងប្អូនប្រិយមិត្តធ្លាប់ដែលទេ នៅសុខៗស្រាប់តែច្រមុះមិនអាចហិតដឹងក្លិនបាន ទាំងក្លិនក្រអូប ទាំងក្លិនមិនល្អ។ តើវាគឺជារោគសញ្ញាដែលរាងកាយចង់បង្ហាញយើងតើមែនទេ? ប្រសិនបើរាងកាយមានអារម្មណ៍អស់កម្លាំង ល្ហិតល្ហៃនោះវាបញ្ជាក់បង្ហាញថាវានឹងឈឺ ហើយយើងប្រហែលជាបានទាយបានរួចទៅហើយថាវា បណ្តាលមកពីការសម្រាកមិនគ្រប់គ្រាន់ ឬធ្វើការងារហួសប្រមាណ ។ ប៉ុន្តែនៅពេលដែលមានរោគសញ្ញាគួរឱ្យកត់សម្គាល់បន្ថែមទៀតដូចជា ច្រមុះដែលមិនធុំក្លិនអ្វីទាំងអស់ នោះយើងអាចនឹងចាប់ផ្តើមភ័យស្លន់ស្លោថាតើវាមានបញ្ហាអ្វី? ដូច្នេះសូមពិនិត្យមើល ថាតើច្រមុះហិតមិនដឹងក្លិនគឺជាជំងឺអ្វីឱ្យពិតប្រាកដ ។ ច្រមុះដែលហិតមិនធុំក្លិន ភាគច្រើនបណ្តាលមកពីមូលហេតុ ៣ យ៉ាងដូចខាងក្រោម ៖ ១. ឆ្លងមេរោគ (Virus Infection) ជាទូទៅការបង្កមេរោគដោយ ពពួកវីរុសវាអាចសាងភាពប៉ះពាល់ដល់ប្រព័ន្ធដង្ហើម និងប្រព័ន្ធសរសៃប្រសាទ ដូចជាវីរុសផ្តាសាយដែលអាចបណ្តាលឱ្យតឹងច្រមុះហៀរសំបោរ និងរោគសញ្ញាផ្តាសាយទូទៅ ក៏អាចមានអាចមានផលប៉ះពាល់ដល់ច្រមុះឱ្យហិតក្លិនមិនដឹងបានដែរ។…

Nbnb
តេស្តIQ

អ្នក​មាន​ប្រជ្រុយ​នៅ​ ៤ ទីតាំង​នេះ​លើ​ត្រចៀក មាន​តែ​ ១ ទីតាំង​គត់​ទទួល​បាន​លាភ​សំណាង​ខ្ពស់

មិន​ថា​បុរស​ឬ​ស្រ្តី បើ​អ្នក​មាន​ប្រជ្រុយ​នៅ​លើ​ត្រចៀក ចូរ​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ដោយ​មាន​តែ ១ ទីតាំង​គត់ ដែល​អាច​នាំ​សំណាង នាំ​លាភ​ចូល​ក្នុង​ជីវិត​របស់​អ្នក៖ ៤) ប្រជ្រុយ​នៅ​ខាង​មុខ​ត្រចៀក តាម​ក្បួន​ហុងស៊ុយ​អ្នក​ដែល​មាន​ប្រជ្រុយ​នៅ​ផ្នែក​ខាង​មុខ​ត្រចៀក មិន​ថា​តែ​ជា​បុរស​ឬ​នារី​នោះ​ទេ ពួក​គេ​មាន​ចរិត​បែប​ឯករាជ្យ ហើយ​មិន​សូវ​ឲ្យ​តម្លៃ​លើ​ទំនាក់ទំនង​ស្នេហា​ខ្ពស់​ពេក​នោះ​ទេ ប៉ុន្តែ​គ្រាន់​តែ​ចូលចិត្ត​និយាយ​លេង​សើច និង​ជិតស្និទ្ធ​ជាមួយ​មនុស្ស​ដែល​ពួក​គេ​ចូលចិត្ត។ មនុស្ស​ក្នុង​ប្រភេទ​នេះ ពិបាក​នឹង​ជោគជ័យ​ក្នុង​ការងារ​ឬ​របរ​រកស៊ី​បន្តិច នោះ​ក៏​ដោយសារ​តែ​ពួក​គេ​រស់នៅ​ដោយ​គ្មាន​គោលដៅ​ច្បាស់លាស់​ក្នុង​ជីវិត។ ដូច្នេះ​វា​ពិត​ជា​ពិបាក​និង​ត្រូវ​ការ​ពេល​យូរ ដើម្បី​ជួយ​ឲ្យ​ពួក​គេ​ជោគជ័យ​ក្នុង​អាជីវកម្ម ឬ​ក្លាយ​ទៅ​ជា​អ្នក​មាន​បាន។ ៣) ប្រជ្រុយ​នៅ​ខាង​ក្នុង​ត្រចៀក ខាង​ក្នុង​បរិវេណ​ត្រចៀក​បើ​អ្នក​មាន​ប្រជ្រុយ​ដែរ​នោះ មិន​ថា​តែ​ខាង​ឆ្វេង ឬ​ស្តាំ នោះ​មាន​ន័យ​ថា អ្នក​ជា​មនុស្ស​ដែល​រស់នៅ​ដោយ​គ្មាន​ការ​ប្រកាន់​គោលការណ៍​ឬ​វិន័យ​សម្រាប់​ខ្លួន​ឯង។ ក្នុង​ការ​ធ្វើ​ឬ​អនុវត្ត​កិច្ច​ការងារ​អ្វី​មួយ ពួក​គេ​មិន​សូវ​បាន​គិត​ដិតដល់ ហើយ​តែងតែ​ធ្វើ​ដោយ​តក់ក្រហល់ និង​ពេល​ខ្លះ​រមែង​ជួប​ផលវិបាក​នៅ​ពេល​ក្រោយ។…

Dsfasd
សង្គម

មិន​ចាំ​បាច់​តែ​ប៉ះ​ឬ​ស្និទ្ធ​ពេក​ទេ ក៏​បុរសៗ​លង់​ស្នេហ៍​ដក​ចិត្ត​មិន​រួច បើ​នារី​មាន ៤ ចំណុច​នេះ

នារី​ខ្លះ​គិត​ថា ទល់​តែ​ទៅ​ស្និទ្ធ​នឹង​គេ ទើប​អាច​ទាក់ទាញ​ចិត្ត​បុរស​ណា​ម្នាក់​បាន តាម​ពិត​ទៅ​​វា​ជា​ការ​យល់​ឃើញ​ខុស ដោយ​ការ​ដែល​ចង់​ឲ្យ​បុរស​ម្នាក់​លង់​ស្នេហ៍​មក​លើ​យើង អាច​ប្រើ​ត្រឹម ៤ ចំណុច​ខាង​ក្រោម​គឺ​បាន​ហើយ៖ ៤) ការ​ប្រើ​ក្រសែ​ភ្នែក ១០០ ភាគរយ​នៃ​បុរស ប្រាកដ​ជា​មិន​អាច​ព្រងើយ​កន្តើយ​បាន​នោះ​ទេ ប្រសិន​អ្នក​ចេះ​ប្រើប្រាស់​ក្រសែ​ភ្នែក​បាញ់​សំដៅ​ទៅ​លើ​គេ​ចំៗ។ សឹង​តែ​ម្តងៗ​បើ​បុរស​នោះ​រាង​ចាប់​អារម្មណ៍​យើង​ដែរ គឺ​គេ​នៅ​មិន​ខុស​ ហើយ​ទទួល​អារម្មណ៍​វង្វេង​ខ្លាំង​តែ​ម្នាក់​ឯង​ក៏​មាន។ ដូច្នេះ​ត្រូវ​ចាំ ចំណុច​ចាប់ផ្តើម​ដំបូង ចូរ​ប្រើប្រាស់​ក្រសែ​ភ្នែក​ទៅ​កាន់​គេ​ឲ្យ​បាន​ច្រើន កុំ​ឱន​មុខ​ចុះ​ច្រើន​ពេក។ ៣) ខ្សឹប​ពាក្យ​ផ្អែមល្ហែម មិន​ត្រឹម​តែ​មនុស្ស​ស្រី​ទេ តាម​ពិត​បុរស​ក៏​ចូលចិត្ត​ស្តាប់​ពាក្យ​ផ្អែមល្ហែម ឬ​ពាក្យ​ល្អៗ​ដែរ។ ពេល​ខ្លះ ពាក្យ​មួយ​ចំនួន ដែល​យើង​អាច​និយាយ​ចំៗ​នឹង​មុខ​គេ​បាន តែ​បើ​យើង​រាង​ឱន​ខ្លួន​ចុះ​បន្តិច ហើយ​ទៅ​ខ្សឹប​ក្បែរ​ត្រចៀក​គេ សកម្មភាព​នេះ​មើល​ទៅ​មិន​ស្និទ្ធ​អ្វី​ពេក​នោះ​ទេ…