គ្មានអ្វីដែលងាយស្រួលទេ សម្រាប់ជី​វិតនេះ …!

New Copy
ការផ្សាយពាណិជ្ជកម្ម

គ្មានអ្វីដែលងាយស្រួលទេ សម្រាប់ជី​វិតនេះ …!

ពេលខ្លះក៏សុខ ជួនកាលក៏ទុក្ខ!
ថ្ងៃខ្លះក៏ល្អ ថ្ងៃខ្លះក៏មិនល្អ!
រឿងខ្លះក៏សមបំណង ក៏មានរឿងខ្លះត្រូវខកចិត្ត!

ការផ្សាយពាណិជ្ជកម្ម

តែត្រូវចាំថា មិនថាថ្ងៃនេះកើតទុក្ខប៉ុនណាទេ ងូតទឹកឱ្យស្អាត ញុំាបាយឱ្យឆ្អែត ចូលគេងពីក្បាលព្រលប់ ស្អែកក្រោកមកថ្ងៃថ្មី អ្វីៗនឹងល្អប្រសើរហើយ!

F4df6f70972a3838c6afff7ad068a3c7

ការផ្សាយពាណិជ្ជកម្ម

មិនថាថ្ងៃនេះ ជួបរឿងអាក្រក់ប៉ុនណាក៏ដោយ ក៏ត្រូវតែរឹងមាំ ហើយក្រោកដើរឆ្ពោះទៅមុខ ឆ្លងឱ្យផុតនូវដំណាក់កាលដ៏អាក្រក់ទាំងនោះឱ្យបាន ព្រោះមានរឿងល្អៗច្រើនណាស់ ដែលកំពុងតែរង់ចាំយើង!

មិនថាចួបរឿងដែលធ្វើឱ្យខកចិត្ត ខកបំណងយ៉ាងណាទេ ក៏ត្រូវតែបើកចិត្ត ហើយទទួលយក ព្រោះរឿងហេតុ វាបានកើតឡើងរួចហើយ ទោះប្រឹងគេចក៏មិនផុត ប្រឹងរត់ទៅណា​ ក៏រត់មិនរួចដែរ តែត្រូវចាំថា រឿងទាំងនោះ គឺជាមេរៀន ជាបទពិសោធន៍សម្រាប់ជីវិត!

ការផ្សាយពាណិជ្ជកម្ម

ត្រូវដឹងថា ជីវិតមួយនេះ មានរឿងដែលត្រូវរៀនសូត្រមិនចេះចប់នោះឡើយ ត្រូវជួបរឿងប្លែកៗ និងចរិតមនុស្សខុសៗគ្នាពីមួយថ្ងៃទៅមួយថ្ងៃ!

D74f32f72892826ef5fe1aff6ae9116d

ការផ្សាយពាណិជ្ជកម្ម

បើយើងមិនជួបបញ្ហា ការលំបាក ឧបសគ្គ យើងក៏មិនដឹងថា យើងនេះខ្លាំងពូកែ រឹងមាំប៉ុនណានោះដែរ ហើយបើមិនមិនប្រឈមមុខទេ យើងក៏មិនដឹងថា យើងអាចឈរត្រង់ចំណុចណាបាននោះដែរ។

មនុស្សដែលខ្លាំងបំផុត មិនមែនព្រោះតែគេអាចគេចផុតពីបញ្ហាក្នុងជីវិតនោះឡើយ តែជាមនុស្សដែលអាចឆ្លង និងដោះស្រាយបញ្ហាគ្រប់បែបយ៉ាងបាននៅក្នុងជីវិត ដោយមិនរាថយ ហើយក៏មិនបោះបង់អ្វីចោលដោយងាយៗនោះឡើយ …!!!៕

ការផ្សាយពាណិជ្ជកម្ម

#មនុស្សចុងក្រោយ / ក្នុងស្រុកសូមរក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម