ស៊ុតត្រូវបានគេចាត់ទុកថា ជាអាហារមានជីវជាតិដ៏កំពូលមួយ។ ការទទួលទានស៊ុតឲ្យបានទៀងទាត់ជារៀងរាល់ពេលព្រឹក អ្នកនឹងទទួលបានជីវជាតិច្រើនណាស់ ប៉ុន្តែជាចាំបាច់អ្នកក៏ត្រូវចងចាំនូវបម្រាមទាំង ៤ ដូចខាងក្រោមជាពិសេសផងដែរ។
កុំផឹកតែភ្លាមៗបន្ទាប់ពីញ៉ាំស៊ុត
តែភាគច្រើនមានអាស៊ីត tannic ប្រសិនបើផឹកតែភ្លាមៗបន្ទាប់ពីញ៉ាំស៊ុត នោះដំណើរការសំយោគរវាងអាស៊ីត tannic និងប្រូតេអ៊ីនអាចកើតឡើង បង្កើតបានជា precipitate នៃប្រូតេអ៊ីន tannin ។ សកម្មភាពទាំងនេះបន្ថយចលនាពោះវៀន ធ្វើឱ្យទល់លាមកភ្លាមៗ។ ជាមួយគ្នានោះដែរ ដំណើរការនេះក៏ជួយបង្កើនសមត្ថភាពរបស់ពោះវៀនក្នុងការស្រូបយកសារធាតុពុល សារធាតុបង្កមហារីកដែលមានគ្រោះថ្នាក់ដល់សុខភាព។
កុំដាក់ស៊ុតឆៅក្នុងទឹកសណ្តែក
ទឹកសណ្តែកមានផ្ទុកសារធាតុទប់ស្កាត់ពិសេសហៅថា trypsin ដូច្នេះការលាយស៊ុតជាមួយទឹកសណ្តែកនឹងធ្វើឱ្យសារធាតុចិញ្ចឹមមួយចំនួនត្រូវបានបាត់បង់។ យ៉ាងណា ទោះបីជាទឹកសណ្តែកត្រូវបានដាំឱ្យពុះទាំងស្រុងក៏ដោយ ក៏សារធាតុ trypsin នឹងត្រូវបានបំផ្លាញ ដែលមិនប៉ះពាល់ដល់ការរំលាយអាហារ និងការស្រូបយកប្រូតេអ៊ីនច្រើននោះទេ។ ហេតុដូចនេះ អ្នកមិនគួរបន្ថែមស៊ុតឆៅទៅក្នុងទឹកសណ្តែកក្តៅនោះទេ ព្រោះវានឹងបង្កើនហានិភ័យនៃការឆ្លងមេរោគបាក់តេរី។
កុំញ៉ាំផ្លែប៉ោមភ្លាមៗបន្ទាប់ពីញ៉ាំស៊ុត
មូលហេតុគឺដោយសារស៊ុតសម្បូរប្រូតេអ៊ីន ហើយផ្លែប៉ោមមានផ្ទុកសារធាតុ Tannin ច្រើន។ ដូច្នេះ នៅពេលដែលញាំជាមួយគ្នា អាចបង្កើតជាដុំថ្មក្នុងក្រពះ ប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ។
កុំប្រើថ្នាំប្រឆាំងនឹងការរលាក
ឱសថភាគច្រើនត្រូវបានចេញវេជ្ជបញ្ជាដោយវេជ្ជបណ្ឌិតដើម្បីលេបក្រោយអាហារ ប៉ុន្តែប្រសិនបើអ្នកកំពុងប្រើថ្នាំប្រឆាំងនឹងការរលាក អ្នកមិនគួរញ៉ាំស៊ុតឡើយ។ មូលហេតុគឺដោយសារស៊ុតសម្បូរប្រូតេអ៊ីន ខណៈការរលាកក្នុងខ្លួនទាក់ទងនឹងការទទួលទានប្រូតេអ៊ីន។
ប្រភព៖ បរទេស

