Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
PicsArt_11 15 01.16.27
ប្លែកៗ

តោះ! សាកល្បងតេស្តមើលថា អ្នកស័ក្តិសមនឹងការងារបែបណា តើចំណុចពិសេសរបស់អ្នកគឺជាអ្វី?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសនំមួយដុំដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។ នំទី ១ អ្នកជាមនុស្សស្មើរដើមស្មើរចុង សាមញ្ញ ពេញចិត្តនឹងរបៀបរស់នៅលក្ខណៈធម្មជាតិ មិនចូលចិត្តដ្រាម៉ារៀបរាប់ប្រាប់ឲ្យអ្នកដទៃដឹងបើទោះក្នុងចិត្ត​កំពុងកើតទុក្ខប៉ុនភ្នំក៏ដោយ ។ លើសពីនេះអ្នកក៏មិនចូលចិត្តទៅប្រកែកឈ្លោះជាមួយនរណាដែរ វាមិនមែនថាអ្នកជាមនុស្សកំសាកទេ ប៉ុន្តែ​ដោយ​សារ​អ្នក​ស្រឡាញ់​សន្តិភាព ។ នោះដោយសារអ្នកគិតថា មនុស្សធំៗអស់ហើយ អាចនិយាយគ្នាស្រួលបួលប្រកបដោយហេតុផលបាន តែបើជួបពួកចេញមកពូកែជេរបញ្ចោរអ្នកសុំបាយៗហើយ មិនជ្រលក់មាត់ជាមួយទេ។  ម្ល៉ោះហើយអ្នក​គឺ​ស័ក្តិសម​សម្រាប់​ការងារ​ដែល​ត្រូវការ​ជំនាញ​សម្រុះសម្រួល​ដូចជា​ទីប្រឹក្សា ឬអ្នក​សម្របសម្រួល។ នំទី 2 អ្នកជាមនុស្សពូកែសង្កេតការណ៍ ពូកែរៀបចំគម្រោង ​ចេះ​អភិវឌ្ឍ​ខ្លួន​ឯង និង​អ្នក​ជិត​ស្និទ្ធ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ជានិច្ច។…

Dffddf
សង្គម

សុខៗ​ឃើញ​របស់ ៣ នេះ វា​ជា​ប្រផ្នូល​ល្អ ប្រៀប​ដូច​ព្រះ​សំណាង​ចូល​មក​លេង​ផ្ទះ

ប្រសិន​ជា​សុខៗ​អ្នក​បាន​ប្រទះ​ឃើញ​របស់ ៣ នេះ យើង​សូម​ចូលរួម​អបអរ​សាទរ ដោយ​វា​សុទ្ធ​តែ​ជា​ប្រផ្នូល​ល្អ ហើយ​អ្នក​នឹង​មាន​សំណាង​ច្រើន​នៅ​ពេល​ខាង​មុខ៖ ៣) ឃើញ​មេអំបៅ​ហោះ​ចូល​ផ្ទះ យោង​តាម​ដំណាល​ចាស់ៗ​ពី​បុរាណ បើ​ឃើញ​មេអំបៅ​ហោះ​ចូល​ផ្ទះ នោះ​មាន​ន័យ​ថា ​ព្រះ​សំណាង​កំពុង​មក​លេង​ផ្ទះ​របស់​អ្នក ពោល​នៅ​ថ្ងៃ​ខាង​មុខ​នេះ អ្នក​នឹង​ទទួល​បាន​ដំណឹង​ល្អ​មក​ក្នុង​ជីវិត ក៏​ដូច​ជា​ក្រុម​គ្រួសារ​ទាំង​មូល។ វា​ក៏​ជា​សញ្ញា​ល្អ​មួយ​ផង​ដែរ សម្រាប់​កិច្ច​សហការ​ផ្សេងៗ​ក៏​ដូច​ជា​ទំនាក់ទំនង​ដែល​មិន​បាន​កំណត់​ទុក​ជា​មុន ហៀប​នឹង​ស្វាគមន៍​ចូល​មក​ក្នុង​ផ្ទះ​របស់​អ្នក។ ប្រសិន​វា​ជា​មេអំបៅ​ប្រផេះ​ឬ​ខ្មៅ នៅ​ពេល​ខាង​មុខ អ្នក​នឹង​ទទួល​បាន​ការ​ផ្លាស់ប្តូរ​វិជ្ជមាន​ច្រើន​នៅ​ផ្នែក​អាជីព​ការងារ​និង​លុយកាក់។ ២) ឃើញ​ឆ្កែ​រត់​ចូល​ផ្ទះ មិន​ដឹង​ឆ្កែ​របស់​នរណា វង្វេង​ម្ចាស់​បាន​រត់​ចូល​មក​ក្នុង​ផ្ទះ​អ្នក សុំ​អ្នក​កុំ​ភិតភ័យ​ឲ្យ​សោះ ព្រោះ​នេះ​ជា​ការ​នាំ​លាភ​ចូល​ផ្ទះ​ទៅ​វិញ​ទេ ពោល​ផ្នែក​ការងារ​និង​ហិរញ្ញវត្ថុ​របស់​អ្នក​នឹង​មាន​ភាព​ល្អ​ប្រសើរ​ឡើង។ ក្នុង​ផ្ទះ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ នឹង​ជួប​តែ​ភាព​រុងរឿង​សុភមង្គល មាន​លុយ​សប្បាយ​ចាយ​ពេញ​ផ្ទះ។ ១)…

Jpg 2021 10 26T203127 Scaled
កីទ្បា

បើ Barcelona មាន​លុយ​ធំ​ពេល​ណា Xavi សុំ​ឲ្យ​ចាយ​ត្រូវ​គោលដៅ ដោយ​ទៅ​យក​ម្នាក់​នេះ

អ្នកចាត់ការ​ថ្មី​លោក Xavi Hernandez ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ស្នើ​ទៅ​ថ្នាក់​លើ​ក្លឹប​រួច​ជា​ស្រេច​ហើយ​ ថា​ប្រសិន​ណា​ស្ថានភាព​ហិរញ្ញវត្ថុ ងើប​មក​វិញ និង​ក្លឹប​មាន​លុយ​ធំ​អាច​ចំណាយ​ពេល​ខាង​មុខ នោះ​លោក​ចង់​ឲ្យ​សម្លឹង​មើល​កីឡាករ​នៅ​លីគ​កំពូល Premier League។ នោះ​គឺ​ស្លាប​ប្រយុទ្ធ​នៅ​ក្លឹប​ហង្ស​ក្រហម Liverpool កីឡាករ Mohamed Salah ដែល​គេ​សេសសល់​សុពលភាព​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ហើយ​តាម​លឺ​អាច​មាន​តម្លៃ​ខ្លួន ១០០ លាន​អឺរ៉ូ បើ​ទោះ​បី​មិន​ទាន់​ចុះ​ហត្ថលេខា​លើ​កុងត្រា​ថ្មី។ Salah ជា​ចំណែក​សំខាន់​របស់​លោក Jurgen Klopp នៅ​រយៈ​ពេល​ចុង​ក្រោយ និង​កំពុង​លេចធ្លោ​ខ្លាំង​ក្នុង​នាម​ជា​ខ្សែ​ប្រយុទ្ធ​ពោរពេញ​ដោយ​ទេពកោសល្យ។ ១៥ ប្រកួត​សរុប​ នៅ​រដូវ​កាល​ថ្មី…

Jhhj
កីទ្បា

Chelsea ហៅ​កូន​ក្រុម R.Madrid ម្នាក់​មក​អង់គ្លេស ដោយ​ត្រៀម​ទាំង​ថែម​ថ្លៃ​ពលកម្ម​ឲ្យ

ក្លឹប​តោ​ខៀវ Chelsea ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍​លើ​កីឡាករ​ដ៏​សំខាន់​មួយ​នៅ Real Madrid ដែល​សេសសល់​សុពលភាព​កុងត្រា ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥។ នោះ​គឺ​កីឡាករ​ប្រេស៊ីល Eder Militao។ Militao រាប់​បាន​ជា​ចំណែក​សំខាន់ ក្រោម​ការ​ដឹកនាំ​របស់​លោក Carlo Ancelotti ដោយ​បង្ហាញ​ខ្លួន ១៦ ប្រកួត ឈរ​ជើង​សុទ្ធ ១ ៤៣៧ នាទី។ តាម​របាយការណ៍​ពី El Nacional ចុះ​ផ្សាយ​ថា ក្រុម​តោ​ខៀវ ត្រៀម​យក​ Militao…

Hjhj
កីទ្បា

អស់​ជំនឿ​លើ Solskjaer ស្រាប់​តែ Ronaldo ទទូច​ទៅ​ថ្នាក់​លើ ឲ្យ​យក​គ្រូ​ថ្មី​ម្នាក់​មក​ជំនួស

តារា​ឆ្នើម Cristiano Ronaldo ត្រូវ​បាន​គេ​រាយការណ៍​ថា ពុំ​មាន​ជំនឿ​ទុក​ចិត្ត​ថា Ole Gunnar Solskjaer នឹង​អាច​ដឹកនាំ​ឲ្យ​ Man Utd ទទួល​បាន​ជោគជ័យ​នោះ​ទេ ដូច្នេះ​ហើយ​កុំ​ឲ្យ​ខាត​ពេល លោក​បាន​សុំ​ឲ្យ​ក្លឹប​ លៃលក​ទៅ​ចរចា​យក​គ្រូ​ចាស់​ខ្លួន កាល​នៅ R.Madrid មក​ដឹកនាំ​ជំនួស​វិញ។ នោះ​គឺ លោក Zinedine Zidane ​បច្ចុប្បន្ន​ជា​អ្នកចាត់ការ​ទំនេរ​ជើង គ្មាន​ក្លឹប​ឈរ​ឈ្មោះ​ ចាប់​តាំង​ការ​ចាកចេញ​ពី​ក្លឹប R.Madrid នា​បញ្ចប់​រដូវ​កាល​មុន។ គោលដៅ​ធំ​របស់​ Zidane អាច​ជា​នៅ​ជម្រើស​ជាតិ​បារាំង​ឯ​ណោះ តែ​ថា​មិន​ត្រូវ ប្រសិន​លោក​ស្រលាញ់…

Trrtrt
កីទ្បា

ក្លឹប PSG បើក​ភ្លើង​ខៀវ​ឲ្យ Barca ចូល​ចរចា​យក​ម្នាក់​នេះ តែ​មិនមែន Messi

ក្លឹប​បារាំង Paris Saint-Germain ដែល​មាន​ប្រធាន​ជា​លោក Nasser Al-Khelaifi ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ផ្តល់​ឱកាស​សារ​ជា​ថ្មី សម្រាប់​ក្លឹប​យក្ស​អេស្ប៉ាញ Barcelona ជុំវិញ​ការ​ចង់​បាន​តារា​ឆ្នើម Neymar Jr ឬ​អត់​ សម្រាប់​ទីផ្សារ​ដោះដូរ​នា​ពេល​ខាង​មុខ។ បុរស​វ័យ ២៩ ឆ្នាំ ដ្បិត​បើ​ជាប់​កុងត្រា​រយៈ​ពេល​យូរ​ជាមួយ​ក្លឹប​បារាំង ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ តែ​ក្រោយ​ក្លឹប​យក​បាន Lionel Messi ក៏​ធ្វើ​ឲ្យ​តម្រូវ​ការ​នៃ​ការ​ប្រើប្រាស់​គេ​ហាក់​ធ្លាក់​ចុះ ជា​រួម​មិនមែន​ជា​តួ​ឯក​ដូច​មុន​ទៀត​ឡើយ។ បើ​តាម​សារព័ត៌មាន El Nacional ចុះ​ផ្សាយ​ថា លោក…

Skysports Klopp Guardiola Pep_4436355
កីទ្បា

Man City និង Liverpool កំពុង​ដាក់​គោលដៅ​តែ​មួយ លើ​មិត្ត​រួម​ជម្រើស​ជាតិ​របស់ Son

ក្លឹប​មេឃ​ខៀវ Manchester City និង​ក្លឹប​ហង្ស​ក្រហម Liverpool ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍​លើ​កីឡាករ​ជនជាតិ​អាស៊ី ដែល​ស្ថិត​នៅ​លីគ Premier League ​ជា​កូន​ក្រុម​របស់​ក្លឹប​ចចក Wolves។ នោះ​គឺ Hwang Hee-chan ជា​កីឡាករ​កូរ៉េ​ខាង​ត្បូង មិត្ត​រួម​សញ្ជាតិ​របស់ Son Heung-min ហើយ​គេ​ត្រូវ​បាន​ខ្ចី​ជើង​ចេញ​ពី RB Leipzig មក Wolves រយៈ​ពេល ១ រដូវ​កាល។ យ៉ាង​ណា​បើ​ទោះ​បី ក្លឹប​ចចក​មាន​សិទ្ធ​ទិញ​ផ្តាច់​នៅ​បញ្ចប់​រដូវ​កាល​ខាង​មុខ តែ​សម្រាប់ City/Liverpool ក៏​នៅ​តែ​ជឿ​ថា…

New Copy
ប្លែកៗ

ទាយចរិតនិស្ស័យ អ្នកកើតខែទាំង១២ តើអ្នកកើតខែណាដែរ?

តាមពិតទៅ ចង់ដឹងអត្តចរិត និស្ស័យរបស់មនុស្សម្នាក់ៗមិនពិបាកនោះឡើយ ព្រោះថាមានរបៀបនៃការមើល និងទស្សន៍ទាយដែលអាចឱ្យយើងបានដឹងយ៉ាងច្បាស់។ ដ្បិតថា ការទស្សន៍ទាយ វាមិនត្រូវ១០០% តែចំណុចខ្លះ អាចឱ្យយើងច្បាស់ថា វាក៏ត្រូវ ៩៩.៩៩%ដែរ។ ដូច្នេះ ការទស្សន៍អត្តចរិតរបស់មនុស្សៗ តាមរយៈខែកំណើតរបស់អ្នកខាងក្រោមនេះ តើអ្នកគិតថា វាត្រូវបានប៉ុន្មានភាគរយដែរទៅ? ១. ខែមករា ចំពោះអ្នកកើតខែមករា ពួកគេជាមនុស្សផ្អែមល្អែម មានភាពរ៉ូមែនទិក ឆាប់រំជើបរំជួលចិត្ត ហើយបើនិយាយចំពោះក្ដីស្រលាញ់របស់ក្រុមមនុស្សកើតខែនេះគឺ ងាយស្រឡាញ់ តែក៏ងាយជិនណាយ ហត់នឿយនឹងស្នេហាដែរ មនុស្សក្រុមនេះ អាចនឹងផ្លាស់ប្ដូរគូស្នេហ៍ជាញឹកញាប់ រហូតដល់ពួកគេរៀបការ មានគ្រួសារ ទើបអាចបញ្ឈប់ចិត្តរេរារបស់គេបាន។…

Bnbn
សង្គម

ក្រឡាត្រូវមានលាភ ក៏ហូរចេញទៅវិញអស់ដែរ បើបើកទ្វារផ្ទះមកឃើញរបស់ ៥ នេះ

តាមក្បួនហុងស៊ុយបានដំណាលមកថា អ្នកមិនគួរដាក់របស់ ៥ នេះ នៅមាត់ទ្វារចេញចូលផ្ទះនោះទេ ព្រោះវាអាចបញ្ចៀសលាភនិងសំណាងល្អឲ្យចេញទៅវិញ ពោលគឺបំបែកទ្រព្យចេញពីម្ចាស់ផ្ទះ៖ ៥) កញ្ចក់ កញ្ចក់នៅមាត់ទ្វារចេញចូលផ្ទះ មនុស្សមួយចំនួនគិតថា ដាក់វានៅទីនោះដើម្បីងាយស្រួលឆ្លុះមើលមុខមាត់ រូបរាងរបស់ពួកគេមុនចេញដំណើរទៅខាងក្រៅ។ យ៉ាងណាទ្វារចូលផ្ទះ គឺជាកន្លែងសម្រាប់ស្វាគមន៍សំណាង និងវិបុលភាព ហើយបើដាក់កញ្ចក់ដែលជារបស់ឆ្លុះបញ្ចាំងនៅមាត់ទ្វារចូលនោះ ក៏ស្មើនឹងវាចាំងលាភចេញទៅខាងក្រៅអ៊ីចឹងដែរ។ ៤) ធុងសំរាម ដ្បិតវាងាយស្រួលក្នុងការបោះចោលសំរាម ពេលចេញចូល តែវាមិនគួរទុកនៅមាត់ទ្វារចេញចូលនោះទេ។ ដូច្នេះអ្នកគួរតែដាក់វានៅផ្ទះបាយ ឬនៅខាងក្រៅផ្ទះតែម្តង ដើម្បីបញ្ចៀសនូវសំណាងមិនល្អ។ ៣) នាឡិកា បើកទ្វារមកឃើញនាឡិកានៅនឹងមុខក៏មិនត្រូវដែរ ព្រោះនាឡិកាវាតំណាងឲ្យការចាប់ផ្តើមនិងបញ្ចប់ ពេលខ្លះសំណាងមកដល់ផ្ទះ វាក៏នឹងបញ្ចប់ទៅវិញត្រឹមមាត់ទ្វារដែលមាននាឡិកាបំពាក់ក្បែរនោះ។…

Tt
តេស្តIQ

សប្ដាហ៍​ថ្មី ១៥-២១ ​វិច្ឆិកា៖ ម្ចាស់​ឆ្នាំ​ទាំង ៣ យីអ៊ុន​ឡើង​ខ្ពស់ បើក​ភ្នែក​ឃើញ​លុយ ​លាភ​ចូល​ឆឹបៗ

តាម​ក្បួន​ហោរាសាស្រ្ត សម្រាប់​ចន្លោះ​ថ្ងៃ​ទី ១៥ ដល់ ២១ ​វិច្ឆិកា នា​សប្តាហ៍​ថ្មី​ខាង​មុខ​នេះ អ្នក​កើត​ឆ្នាំ​ទាំង​ ៣ ខាង​ក្រោម នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត ដោយ​អាច​សម្រេច​បំណង​ប្រាថ្នា​ធំ និង​មាន​ទ្រព្យ​ហូរ​ចូល​ច្រើន៖ អ្នក​កើត​ឆ្នាំ​រកា – មាន់ នៅ​សប្តាហ៍​ថ្មី​ខាង​មុខ​នេះ អ្នក​កើត​ឆ្នាំ​រកា នឹង​មាន​លាភ​ចូល​ច្រើន ឱកាស​មក​បន្ត​កន្ទុយ​គ្នា ចាំ​តែ​ពួក​គេ​ចាប់​បាន​ឬ​មិន​បាន​ទេ​តើ។ យ៉ាង​ណា​ក៏​មាន​រឿងរ៉ាវ​ដែល​ម្ចាស់​ឆ្នាំ​នាគ ត្រូវ​ប្រយ័ត្ន​បន្តិច​ដែរ នោះ​ការ​និយាយ​ស្តី។ ទោះ​ជា​យ៉ាង​ណា ដោយសារ​លាភ​គ្រប​លើ​គ្រោះ ក៏​នាំ​ឲ្យ​ម្ចាស់​ឆ្នាំ​រកា នឹង​ទទួល​បាន​សំណាង​ល្អ​ធំ​ជាង​សំណាង​អាក្រក់ ហើយ​ពួក​គេ​ងាយ​នឹង​ទទួល​បាន​ឱកាស​ឡើង​តំណែង​ថ្មី បើ​អ្នក​រកស៊ី បាន​រក​ឃើញ​ផល​ចំណេញ​ខ្ពស់​ជាង​មុន។ អ្នក​ធ្វើ​ជំនួញ​សុចរិត…

Ghhg
កីទ្បា

ឃើញ​មិន​សូវ​បាន​លេង Xavi ​ប្រាប់​ឲ្យ Barca ចូល​ទៅ​សាក​ចរចា​កូន​ហង្ស Liverpool មួយ​រូប

អ្នកចាត់ការ​លោក Xavi Hernandez ​ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​គុណភាព​របស់​ខ្សែ​បម្រើ​នៅ​ក្លឹប​ហង្ស​ក្រហម Liverpool បន្ទាប់​ពី​ឃើញ អ្នកចាត់ការ​លោក Jurgen Klopp មិន​សូវ​ប្រើប្រាស់ នៅ​រដូវ​កាល ២០២១/២២។ នោះ​គឺ​កីឡាករ​អេស្ប៉ាញ Thiago Alcantara ដែល​រដូវ​កាល ២០២១/២២ គេ​ទើប​តែ​បង្ហាញ​ខ្លួន ៧ ប្រកួត Assist ១ លើក ដោយ​ចំនួន​នាទី​ឈរ​ជើង​សុទ្ធ មិន​ដល់ ៣០០ នាទី​ផង។ គួប​ផ្សំ​នឹង​បញ្ហា​របួស​ញាំញី​ផង កាន់​តែ​នាំ​ឲ្យ​អនាគត​របស់ Thiago មាន​មន្ទិល​សង្ស័យ​កើត​ឡើង​នៅ​រយៈ​ពេល​ចុង​ក្រោយ។…

Kj
កីទ្បា

ទុក​ក៏​មិន​ចំណេញ តែ​បើ​ដក​ចេញ​បាន​លុយ​ចូល​ក្លឹប! Arsenal ​ត្រៀម​លក់​កីឡាករ ៦ រូប​នេះ​ហើយ

ក្លឹប​កាំភ្លើង​ធំ Arsenal នៅ​ទីផ្សារ​ដោះដូរ​រដូវ​រងា​ខាង​មុខ ទំនង​ជា​នឹង​សកម្ម​ច្រើន ជា​ពិសេស​ការ​ផ្ទេរ​ចេញ​កីឡាករ ព្រោះ​រយៈ​ពេល​ចុង​ក្រោយ ក្លឹប​ហាក់​មាន​កីឡាករ​គរ​ជើង​ច្រើន និង​ខ្លះ​គឺ​មិន​សូវ​ត្រូវ​បាន​អ្នកចាត់ការ​ប្រើប្រាស់​ផង​នោះ។ ក្រោម​ការ​ដឹកនាំ​របស់​លោក Mikel Arteta ក្លឹប​ក៏​បាន​រៀបចំ​ផែនការណ៍​ត្រៀម​លក់​ចេញ​កីឡាករ​មួយ​ចំនួន​ ដែល​ខ្លះ​ក៏​ត្រៀម​នឹង​ផុត​កុងត្រា​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ទៅ​ហើយ អ៊ីចឹង​បើ​លក់​ត្រឹម​ខែ​មករា នឹង​បាន​លុយ​មួយ​ចំនួន​ចូល​ក្លឹប​ខ្លះ ជា​ជាង​ទុក​ចោល​ដល់​អស់​តម្លៃ​ខ្លួន។ បើ​តាម​សារព័ត៌មាន Football.london ចុះ​ផ្សាយ​ថា អ្នក​ទាំង ៦ នោះ​រួម​មាន​ដូច​ជា Alexandre Lacazette, Bernd Leno ដែល​អ្នក​ទាំង​ពីរ​ជា​កីឡាករ​ធំៗ ក្លឹប​គិត​ថា ការ​លក់​ចេញ…

F0a8ae31ed60f916507e56b9ccfd756175b3d9d4
កីទ្បា

ខាត​ជិត ១ ទ្វេ​ជា ៧ ហ៊ាន​អត់? បើ​ព្រម Liverpool នឹង​ចុះ​ហត្ថលេខា​យក​ម្នាក់​នេះ​ ចេញ​ពី Barcelona

ក្លឹប​ហង្ស​ក្រហម Liverpool ហាក់​កំពុង​សកម្ម​ខ្លាំង​ក្នុង​ការ​ស្វែងរក​អ្នក​ថ្មី មក​ត្រៀម​ជំនួស Mohamed Salah ព្រោះ​ក្លឹប​ជឿ​ថា អនាគត​របស់​កីឡាករ​អេហ្សីប​ទៅ​ពេល​ខាង​មុខ គឺ​មិន​ប្រាកដប្រជា​ឡើយ។ ណា​មួយ​គួប​ផ្សំ​តំបន់​ប្រយុទ្ធ ស្ទើរ​កីឡាករ​ផង ដូច្នេះ​ការ​នាំ​ចំណូល​ថ្មី​មក​បន្ថែម​ក៏​មិន​ជា​រឿង​ខុស​ដែរ។ បើ​តាម​សារព័ត៌មាន El Nacional ចុះ​ផ្សាយ​ថា ក្រុម​ដឹកនាំ​ដោយ​លោក Jurgen Klopp បាន​សម្លឹង​ឃើញ Ousmane Dembele របស់​ក្លឹប Barcelona ដែល​កីឡាករ​បារាំង​ត្រូវ​ផុត​កុងត្រា​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ខាង​មុខ។ យ៉ាង​ណា​ហង្ស​ចង់​នាំ​យក​គេ​មក​ Anfield ត្រឹម​ខែ​មករា ពោល​គឺ​មុន…

12a1a 16297015703644 800
កីទ្បា

ខឹង​ម្នាក់​នេះ​ទប់​ចិត្ត​លែង​បាន​ហើយ Ancelotti ប្រាប់​ឲ្យ​ក្លឹប ប្រញាប់​លក់​ចេញ​ទៅ

អ្នកចាត់ការ​ក្លឹប Real Madrid លោក Carlo Ancelotti បាន​អស់​ការ​អត់ធ្មត់​ជាមួយ​កីឡាករ​លេង​តំណែង​ប្រយុទ្ធ ដោយ​ចង់​ឲ្យ​ប្រធាន​ក្លឹប​ចាត់ចែង​ដក​គេ​ចេញ ឲ្យ​បាន​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​ ទន្ទឹម​ដែល​ទីផ្សារ​ដោះដូរ​នៅ​សល់​រយៈ​ពេល​ជិត ២ ខែ​ទៀត​ ទើប​ចូល​មក​ដល់។ ​នោះ​គឺ ខ្សែ​ប្រយុទ្ធ​ស្លាប Gareth Bale ដែល​រដូវ​កាល​នេះ គេ​បន្ត​ជួប​បញ្ហា​របួស​ជង្គង់ ហើយ​លេង​មិន​សូវ​បាន​លេង​ជាប់លាប់​ទេ ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​សញ្ជាតិ​អ៊ីតាលី។ យ៉ាង​ណា​កន្លង​ទៅ គ្រូ​ធំ​ក្លឹប Real Madrid បាន​ណែនាំ​ឲ្យ Bale កុំ​ទាន់​អាល​ទៅ​លេង​នៅ​ជម្រើស​ជាតិ ព្រោះ​ស្ថានភាព​របួស​គេ​មិន​ទាន់​ជា​សះស្បើយ ១០០ ភាគរយ នោះ​ទេ…

67f36 16368299954829 1920
កីទ្បា

Chelsea សុំ​ម្ចាស់​ក្លឹប​ឲ្យ​ទម្លាក់​លុយ ៨៥ លាន​ផោន ដើម្បី​យក​ចំណូល​ថ្មី​ម្នាក់​នេះ​ចូល​ក្រុម

នៅ​ទីផ្សារ​ដោះដូរ​រដូវ​រងា​ខាង​មុខ ឬ​កំឡុង​ដើម​ខែ​មករា ឆ្នាំ ២០២២ ក្លឹប​តោ​ខៀវ Chelsea ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Thomas Tuchel ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍​ចង់​បាន​ខ្សែ​បម្រើ​វ័យ​ក្មេង​របស់​ក្លឹប Bayer Leverkusen ជា​ខ្លាំង។ នោះ​គឺ​យុវជន​វ័យ ១៨ ឆ្នាំ Florian Wirtz ដែល​មាន​ហាងឆេង​ថ្លៃ​ខ្លួន​ល្បាក់ ៨៥ លាន​ផោន។ នេះ​បើ​តាម​សារព័ត៌មាន El Nacional បាន​ចុះ​ផ្សាយ។ Wirtz គេ​បង្ហាញ​ខ្លួន​សរុប​ឲ្យ Leverkusen ៦១ ប្រកួត រក​បាន…

IMG_20211113_114249_339
ប្លែកៗ

តើឆ្នាំថ្មីនេះនឹងមានអ្វីថ្មីចូលមករកអ្នក? តោះ! សាកបើកបៀមួយសន្លឹកដែលអ្នកចាប់អារម្មណ៍បំផុត

និយាយ​ពី​ឆ្នាំ​ថ្មី យើង​នឹង​ចង់​ចាប់​ផ្ដើម​អ្វី​ដែល​ថ្មី​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​ស្រស់​ស្រាយ និងត្រៀម​ខ្លួន​សម្រាប់​បន្ត​ពេញ​មួយ​ឆ្នាំ​ទៀត ។ ថ្ងៃនេះគេហទំព័រ Knongsrok នឹងនាំការបើកបៀមើលថា តើនឹងមានអ្វីថ្មីចូលមកក្នុងជីវិតរបស់អ្នកឬអត់? របៀបលេង ១. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។ ២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។ សូមឲ្យអ្នកជួបតែសំណាងល្អ ឈុតបៀទី ១ ឆ្នាំចាស់ជាពេលដែលអ្នកតានតឹង ក្រៀមក្រំ​ណាស់មែនទេ? ប៉ុន្តែ​បន្ទាប់​ពី​នេះទៅ អ្នក​នឹង​កាន់​តែ​រឹងមាំ អ្នកអាច​ជម្នះ​ឧបសគ្គ​នេះ​បាន​ ហើយ​មាន​គ្រួសារ​ជួយ​ជ្រោមជ្រែង​ ។ រឿង​ថ្មី​ដែល​នឹង​មក​នៅឆ្នាំថ្មីនេះគឺ​កម្លាំង ឆន្ទៈជាមនុស្សថ្មី រឹងមាំជាងមុន ។…

៩
សង្គម

ហេតុផល ៣ យ៉ាង ដែលឪពុកម្ដាយមិនចាំបាច់ផ្ដល់ឲ្យកូនអាយុតិចជាងមួយឆ្នាំ នូវទឹកផ្លែឈើឡើយ

វាត្រូវបានគេជឿថា ឪពុកម្តាយជាច្រើនជ្រើសរើសផ្តល់ឱ្យកូនរបស់ពួកគេដែលមានអាយុតិចជាងមួយឆ្នាំផឹកទឹកផ្លែឈើ ព្រោះ​គេ​ជឿ​ថា ​ទឹក​ផ្លែឈើ​នេះ​នឹង​ជួយ​ពង្រឹង​រាង​កាយ​របស់​ក្មេង​ ឬមនុស្សមួយចំនួនប្រហែលជាគិតថា រាងកាយរបស់កូនអ្នកអាចទទួលបានសារធាតុចិញ្ចឹមជាច្រើនពីការផឹកទឹកផ្លែឈើ។ ប៉ុន្តែ​ថ្ងៃ​នេះ​យើង​នឹង​អញ្ជើញ​ឪពុក​ម្ដាយ​មក​យល់​ពី​មូលហេតុថា ហេតុអ្វីបានជាទារកមិនចាំបាច់ផឹកទឹកផ្លែឈើ។ 1. ឡើងទម្ងន់ ជា​ការ​ពិត​ណាស់ នៅ​ពេល​ដែល​ទម្ងន់​របស់​កូន​មិន​ដល់​កម្រិត ការ​ផឹក​ទឹក​ផ្លែ​ឈើ​អាច​នឹង​ជួយ​បង្កើន​ទម្ងន់​របស់​កូន​បាន។ ប៉ុន្តែវាត្រូវបានណែនាំឱ្យផឹកតែក្នុងបរិមាណតិចតួចប៉ុណ្ណោះ ហើយ​គួរ​ចៀសវាង​ចំពោះ​កុមារ​ដែល​មាន​អាយុ​ក្រោម ឬ​លើស​ទម្ងន់​ដែរ ព្រោះ​វា​អាច​នាំ​ឱ្យ​ឡើង​ទម្ងន់ និង​ប្រឈម​នឹង​ជំងឺ​ធាត់ទៀតផង។ 2. បណ្តាលឱ្យពុកធ្មេញ ដោយសារតែទឹកផ្លែឈើភាគច្រើនមានជាតិអាស៊ីត ដូច្នេះ​ហើយ បើ​ឪពុក​ម្តាយ​ឲ្យ​កូនផឹកវា​​អាច​បណ្តាល​ឲ្យ​ពុក​ធ្មេញ។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាពុកធ្មេញនៅតែអាចចាប់ផ្តើមមុនពេលធ្មេញដុះជាដាច់ខាត។ ហេតុនេះ​ដើម្បី​រក្សា​សុខភាព​មាត់​ធ្មេញ​របស់​កុមារ​ឱ្យ​រឹងមាំ​មិន​បង្ក​ឱ្យ​មាន​របួស​អ្វី​ឡើយ ការផ្តល់ឱ្យកូនរបស់អ្នកផឹកទឹកគឺជាជម្រើសដ៏ល្អបំផុត។ 3. រាគ សូមចងចាំថា រាងកាយរបស់កុមារមួយចំនួនអាចមានបញ្ហាក្នុងការរំលាយជាតិស្ករនៅក្នុងផ្លែឈើ និងបន្លែ។…

៤
សុខភាព

កុំបារម្ភអ្នកចង់សម្រកទម្ងន់! របមន្តកាហ្វេ ៣ ប្រភេទ គ្មានជាតិស្ក កាឡូរីទាប ទទួលទានច្រើនយ៉ាងណាក៏គ្មានខ្លាញ់

នារី​ណា​ដែល​កំពុងចង់​សម្រក​ទម្ងន់ តែមិន​អាច​ឈប់​ពេល​ផឹក​កាហ្វេ​ ឬអ្នកដែលខ្វះកាហ្វេ ហើយមិនអាចធ្វើការបានពេញលេញ។ តោះមកមើលរូបមន្តកាហ្វេដែលមានកាឡូរីទាប និងស្ករតិច ដែលយើងបានដាក់បញ្ចូលគ្នាឲ្យកាន់តែច្បាស់ រូបមន្តនីមួយៗមិនពិបាកធ្វើតាមទេ វាក៏ផ្តល់នូវរសជាតិឆ្ងាញ់ផងដែរ។ 1. កាហ្វេខ្មៅលាយជាមួយទឹកដោះគោអាល់ម៉ុន រៀបចំកាហ្វេខ្មៅ ១ គ្រាប់ ទឹកដោះគោអាល់ម៉ុនគ្មានជាតិផ្អែម ១០០ មីលីលីត្រ និងទឹកកកមួយកែវ។ យកទឹកដោះគោ និងកាហ្វេខ្មៅដាក់វានៅក្នុងកែវជាមួយទឹកកកជាការស្រេច។ ចំពោះអ្នកដែលចូលចិត្តផឹកកាហ្វេទឹកដោះគោរួចហើយ គ្រាន់តែផ្លាស់ប្តូរពីការប្រើប្រាស់ទឹកដោះគោដែលមានកាឡូរីខ្ពស់ មកជាទឹកដោះគោអាល់ម៉ុនដែលគ្មានជាតិផ្អែម សម្បូរទៅដោយខ្លាញ់ល្អ ហើយកុំបារម្ភអំពីផែនការសម្រកទម្ងន់ឲ្យសោះ។ 2. កាហ្វេខ្មៅលាយជាមួយទឹកដូងស្រស់ សម្រាប់​កាហ្វេ​ខ្មៅ​លាយ​ទឹក​ដូង​ស្រស់​វា​ជា​រូបមន្ត​ដែល​ទាក់ទាញ​ចិត្ត​នារីៗ ដែលកំពុងស្ថិតក្នុងដំណាក់កាលសម្រកទម្ងន់ខ្លាំង។ សម្រាប់រូបមន្តនេះ រៀបចំកាហ្វេខ្មៅ ១…

23
សង្គម

អ្នកជំងឺទឹកនោមផ្អែមគួរដឹង! ៥ ចំណុច បង្ហាញ របៀបញ៉ាំដើម្បីជួយគ្រប់គ្រងជាតិស្ករក្នុងឈាមមិនឲ្យឡើង

អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ភាគ​ច្រើន​មិន​ដឹង​ខ្លួននោះទេ រហូតបង្ហាញរោគសញ្ញាដូចជា ស្រកទម្ងន់ បត់ជើងតូចញឹកញាប់ ស្រេកទឹកញឹកញាប់ របួសជាសះស្បើយយឺត អស់កម្លាំង ស្ពឹកដៃ និងជើង មើលឃើញខុសប្រក្រតី ដែលបណ្តាលមកពីជាតិស្ករក្នុងឈាមខ្ពស់។ ប្រសិនបើទុកចោលរយៈពេលយូរ អាចនឹងមានផលវិបាកផ្សេងៗដូចជា ស្ទះសរសៃឈាមបេះដូង បណ្តាលឱ្យ ischemia myocardial ធ្វើ​ឱ្យ​ងងឹត​ភ្នែក ការ​លេច​ធ្លាយ​ប្រូតេអ៊ីន​ក្នុង​ទឹកនោម​នាំ​ឱ្យ​កើត​ជំងឺ​តម្រងនោម ស្ទះ ឬដាច់សរសៃឈាមក្នុងខួរក្បាល បណ្តាលឱ្យខ្វិន ហើយចំពោះស្ត្រីមានផ្ទៃពោះដែលមានជំងឺនេះបង្កើនហានិភ័យនៃការកើតមុនក្នុងស្បូន ការរលូតកូនក៏អាចកើតឡើង។ របបអាហារ មានសារៈសំខាន់ខ្លាំងណាស់ក្នុងការដឹងពីរបៀបជ្រើសរើសអាហារត្រឹមត្រូវតាមបរិមាណដែលសមាមាត្រទៅនឹងតម្រូវការរបស់រាងកាយអ្នក។ នេះក៏ព្រោះតែថ្នាំជំងឺទឹកនោមផ្អែម ជាទូទៅមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងជាតិស្ករពីអាហារត្រឹមតែ ៤៥-៦០ ក្រាមក្នុងមួយអាហារ។ ខាងក្រោមនេះជាវិធីគ្រប់គ្រងជាតិស្ករក្នុងឈាម សម្រាប់អ្នកជំងឺទឹកនោមផ្អែម។…

17
សង្គម

តាមក្បួនហុងស៊ុយ! បើកទ្វារធំចូលផ្ទះភ្លាម មិនគួរមើលឃើញរបស់ទាំង ៣ នេះទេ ព្រោះនាំឲ្យខាតលាភខ្លាំងណាស់

យោងតាមអ្នកជំនាញហុងស៊ុយ បានឲ្យដឹងថា ប្រសិនបើគ្រួសារមានកំហុសខុសឆ្គងក្នុងការរៀបចំ និងរចនាទ្វារធំ នោះទ្រព្យសម្បត្តិរបស់ម្ចាស់នឹងត្រូវខូចខាត ផ្លូវទៅកាន់កិត្តិនាមនឹងរងផលប៉ះពាល់អត្ថប្រយោជន៍ដ៏អស្ចារ្យ។ ជាពិសេស អ្នកជំនាញបានចង្អុលបង្ហាញអំពីបម្រាមមួយចំនួននៅក្នុងប្លង់នៃតំបន់ទ្វារធំ ក្រុមគ្រួសារគួរតែសិក្សា និងជៀសវាងការធ្វើឱ្យមានកំហុសជាមូលដ្ឋានដូចខាងក្រោម។ បើកទ្វារមិនគួរឃើញផ្ទះបាយទេ អ្នកជំនាញហុងស៊ុយបាននិយាយថា ការបើកទ្វារចូលផ្ទះ មិនគួរឃើញផ្ទះបាយទេ ព្រោះនេះជាបម្រាមធំមួយ។ បើ​និយាយ​ពី​ហុងស៊ុយ​វិញ បើ​បើក​ទ្វារ​ផ្ទះ​ឃើញ​ផ្ទះបាយ នោះ​ ​«​ភ្លើង​» ​នឹង​ជះ​ឥទ្ធិពល​ខ្លាំង​ដល់​ទ្រព្យសម្បត្តិ​ម្ចាស់​ផ្ទះ  បើបើកទ្វារទ្វារធំមកឃើញផ្ទះបាយភ្លាម លុយកាក់ និងសុខភាពរបស់អ្នកនឹងខូចខាតជាក់ជាមិនខាន ដូច្នេះហើយ គ្រួសារ​ទាំងឡាយ​គួរតែ​ចៀសវាង​ប្រព្រឹត្ត​កំហុស​នេះ​។ បើកទ្វារមិនគួរឃើញបង្គន់ទេ បង្គន់​​តែងតែ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​កន្លែង​នៃ​ថាមពល​អាក្រក់។ ដូច្នេះ ជាធម្មតា បង្គន់​តែងតែ​ដាក់​ក្នុង​ទីតាំង​ណាមួយក្នុងផ្ទះ​ ដោយសារតែតំបន់នេះតែងតែសើម…

Jjh
សង្គម

មនុស្ស​ស្រី​បើ​ចេញ​ចរិត ៥ នេះ​មក មិន​យូរ​ទេ​មុន​និង​ក្រោយ​បុរស​នឹង​ដើរ​ចេញ​ហើយ

ស្ថិត​ក្នុង​ទំនាក់ទំនង​ស្នេហា​ មនុស្ស​ប្រុស​រមែង​តែង​តែ​ចង់​ទទួល​បាន​ការ​គោរព​និង​ឲ្យ​តម្លៃ ហើយ​វា​ក៏ ជា​ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​ជា​ច្រើន​ទៀត ដែល​អាច​រក្សា​ចំណង​ស្នេហ៍​និង​ចិត្ត​របស់​គេ​ឲ្យ​រឹងមាំ អាច​បន្ត​នៅ​ជាមួយ​នារី​ម្នាក់​នោះ​បាន។ យ៉ាង​ណា​សម្រាប់​ស្រីៗ បើ​ក្នុង​ទំនាក់ទំនង​ស្នេហា បែរ​ជា​ចេញ​ចរិត ៥ នេះ​មក នោះ​ចាំ​មើល​ទៅ​មិន​យូរ​ទេ មុន​និង​ក្រោយ​ខាង​បុរស​ប្រាកដ​ជា​ដើរ​ចេញ​ដោយ​គ្មាន​ការ​ស្តាយស្រណោះ​ឡើយ៖ ៥) ប្រកាន់​គ្រប់​រឿង មនុស្ស​ស្រី​មួយ​ចំនួន​ពេល​ខ្លះ ​ក្នុង​ទំនាក់ទំនង​ស្នេហា​នាង​ហាក់​ដាក់​អារម្មណ៍​ដល់​ពេក ដោយ​នាង​មិន​សូវ​ចេះ​លើកលែង ហើយ​រមែង​ប្រកាន់ និង​ទើសទាល់​គ្រប់​រឿង។ ចំណុច​នេះ​ហើយ​សម្រាប់​បុរស ហាក់​ដូច​ជា​ទទួល​រង​សម្ពាធ យូរ​ទៅ​ការ​ស្រលាញ់​បែរ​ក្លាយ​ជា​ការ​ខ្លាច​ចិត្ត ហើយ​ក៏​នាំ​ឲ្យ​អស់​ហេតុផល​នឹង​នៅ​បន្ត។ ៤) អ្នក​គ្រប់គ្រង​គេ​ពេក មនុស្ស​ស្រី​ត្រូវ​ចាំ ​ក្នុង​ទំនាក់ទំនង​ស្នេហា អ្នក​មិន​ត្រូវ​បណ្តោយ​ពេក មិន​ត្រូវ​ត្រួត​គេ​ពេក ពោល​គឺ ៥០/៥០។…