
មុន Barca ចរចាតម្លៃផ្តាច់កុងត្រាថ្មី ស្រាប់តែ Chelsea ឆ្លៀតឱកាសចូលទាក់ទងម្នាក់នេះភ្លែត
ក្លឹបតោខៀវ Chelsea កំពុងប្រើប្រាស់ភាពឈ្លាសវៃរបស់ខ្លួន ក្នុងការចាប់យកឱកាសដើម្បីឆ្មក់យកកីឡាករ Barcelona ដ៏សំខាន់មួយ មុនគេសម្រេចការបន្តកុងត្រាថ្មី ដែលអាចមានតម្លៃផ្តាច់កុងត្រាជិតខ្ទង់ពាន់លាន។ នោះគឺយុវជនវ័យ ១៧ ឆ្នាំ Gavi ដែលទើបតែឡើងមកលេងនៅឈុតធំ Barcelona នារដូវកាលនេះ ហើយកំពុងក្លាយខ្លួនជាខ្សែបម្រើដ៏គួរឲ្យចាប់អារម្មណ៍មួយ ខណៈដែលសុពលភាពកុងត្រាត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២៣ ជាមួយតម្លៃផ្តាច់កុងត្រាបច្ចុប្បន្ន តែ ៤២ លានផោនប៉ុណ្ណោះ។ យ៉ាងណាតម្លៃនេះអាចបន្តឡើង ប្រសិនណាការចរចាកុងត្រាថ្មី អាចសម្រេចត្រូវរ៉ូវជាមួយអ្នកមានបុណ្យ ពោលនឹងឲ្យតម្លៃផ្តាច់កុងត្រារបស់ Gavi ឡើងដល់ ៨៤០ លានផោនឯណោះ។ បើតាមសារព័ត៌មាន…




















