
ប្រពន្ធ Zidane ហាមប្តីអត់ឲ្យទៅដឹកនាំ Man Utd ដោយសារហេតុផល ២ នេះ
ថាមិនត្រូវការរួបរួមជាថ្មីរវាងតារាឆ្នើម Cristiano Ronaldo និងកំពូលអ្នកចាត់ការលោក Zinedine Zidane អាចនឹងមិនកើតឡើងទៅបានឡើយ នៅក្លឹប Man Utd ប្រសិនជាការឃាត់ឃាំងពីសំណាក់ភរិយារបស់ Zidane អាចធ្វើទៅបានដោយជោគជ័យ។ អ្នកស្រី Veronique ជាភរិយារបស់គ្រូសញ្ជាតិបារាំង បានរាំងស្ទះដំណើរចង់ទៅដឹកនាំក្លឹប Man Utd ដោយលើកហេតុផល ២ គឺរួមមាន ដោយសារអ្នកស្រីមិនចង់រស់នៅក្នុងទីក្រុង Manchester ចក្រភពអង់គ្លេសអង់គ្លេស និងមួយផ្សេងទៀត អ្នកស្រីចង់ឲ្យស្វាមីខ្លួនមានពេលសម្រាកពីបាល់ទាត់យូរជាងហ្នឹង។ នេះបើតាមសារព័ត៌មាន The Times បានចុះផ្សាយ។ យ៉ាងណាយើងមិនទាន់ច្បាស់…




















