របស់មិនល្អ ៨ ខុសតំណមក្បួនហុងស៊ុយ ហាមដាច់ខាតកុំរក្សាទុកនៅក្នុងផ្ទះឲ្យសោះ

Bvbh
ការផ្សាយពាណិជ្ជកម្ម

នរណាដែលចេះតែមិនស្រណុកចិត្ត ក្នុងគ្រួសារចេះតែមានរឿងល្អក់កករ ការរកស៊ីដាក់ទៅចេះតែផុង រកចំណេញគ្មាន អ្នកគួរតែមកក្រឡេកមើលក្បួនហុងស៊ុយ ព្រោះទម្លាប់និងការអនុវត្តខ្លះ អ្នកប្រហែលជាដើរខុសក្បួន ជាហេតុនាំឲ្យជីវិតអ្នកធ្លាក់ទៅក្នុងរឿងមិនល្អ។

របស់ទាំង ៨ នេះ ហាមផ្តាច់កុំរក្សាទុកក្នុងផ្ទះ ព្រោះវាអាចនាំឲ្យអ្នកជួបរឿងស៊យបាន៖

ការផ្សាយពាណិជ្ជកម្ម

៨) នាឡិកាងាប់

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នាឡិកាដែលខូច ម៉ោងងាប់ហើយនោះ ត្រូវតែបោះចោល ឬជួសជុលថ្មី ព្រោះនាឡិកាវាតំណាងឲ្យពេលវេលារបស់អ្នក បើវាលែងដើរ ជីវិតរបស់អ្នកក៏លែងដើរទៅមុខដូចគ្នា។

ការផ្សាយពាណិជ្ជកម្ម

៧) ទ្វារពណ៌ខ្មៅ

ទ្វារពណ៌ខ្មៅ តាមក្បួនហុងស៊ុយក៏អ្នកមិនគួរប្រើប្រាស់ក្នុងផ្ទះដែរ ព្រោះវារមែងនាំបញ្ហាចូលផ្ទះ នាំរឿងស៊យចូលផ្ទះ។ អ្នកគួរប្រើប្រាស់ទ្វារពណ៌ឈើ ឬពណ៌ស ដែលជាពណ៌ទូទៅ នឹងអាចនាំសំណាងចូលផ្ទះមកវិញ។

ការផ្សាយពាណិជ្ជកម្ម

៦) កញ្ចក់បែក

3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

កញ្ចក់គឺជារបស់ចាំបាច់នៅក្នុងផ្ទះ ដែលគ្រួសារណាក៏មានប្រើប្រាស់ដែរ តែបើវាបែកឬប្រេះហើយ វាជាសញ្ញាអវិជ្ជមានសម្រាប់ជីវិត ដែលអាចនាំភាពអវិជ្ជមានចូលក្នុងផ្ទះ។ តាមតំណាលច្រើនតែនាំឲ្យអ្នកផ្ទះឬសាច់ញាតិណាមួយមានជំងឺ។

ការផ្សាយពាណិជ្ជកម្ម

៥) ប្រតិទិនឆ្នាំចាស់
ឲ្យតែប្រតិទិនដែលបង្ហាញពីថ្ងៃខែខុសពីពេលបច្ចុប្បន្ន ត្រូវតែហែកវាចោល ឬបោះវាចោល រួចប្រើប្រាស់ប្រតិទិនថ្មី ឲ្យត្រូវនឹងពេលវេលាកាលបរិច្ឆេទបច្ចុប្បន្នជាចាំបាច់។

៤) ចានបែក

ការផ្សាយពាណិជ្ជកម្ម
5
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចានដែលបែក ត្រូវប្រមូលកម្ទេចអំបែងទៅបោះចោល មិនមែនយកមកផ្គុំប្រើប្រាស់ឡើងវិញទេ ព្រោះវាអាចនាំរឿងមិនល្អចូលជីវិត។

៣) ដើមឈើដែលបាក់

ការផ្សាយពាណិជ្ជកម្ម

ដើមឈើដែលបាក់ ឬដាច់ស្លឹក គួរតែយកទៅបោះចោលដូចគ្នា មិនត្រូវទុកតាំងក្នុងផ្ទះជារបស់លម្អអ្វីទៀតឡើយ។ តាមក្បួនហុងស៊ុយដើមឈើដែលបាក់ វាមិនជានាំរាសីឲ្យឡើងខ្ពស់ តែវាបន្ទាបរាសីយើងទៅវិញ។

២) ជញ្ជាំងពណ៌បៃតង

ការផ្សាយពាណិជ្ជកម្ម
8
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ពណ៌បៃតងដ្បិតជាពណ៌ធម្មជាតិ តែដោយសារដំណាលពីដើមមក ពណ៌នេះវាមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់មនុស្ស ទើបគេជឿថាវាជាពណ៌មិនល្អទោវិញ។

១) កៅអីរញ្ជួយ

Ice_screenshot_20210606 110834
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តាមក្បួនកៅអីនោះគឺមិនគួរមានក្នុងផ្ទះតែម្តង ព្រោះនៅពេលយើងមិនប្រើ វាក៏នឹងមានវិញ្ញាណមិនល្អ ខាងផ្លូវងងឹតមកអង្គុយពីលើនោះជំនួសវិញ ដែលនាំឲ្យវាប៉ះបើកទៅមកដោយឯកឯង។ វាបង្ហាញថាមានវិញ្ញាណអាក្រក់ចូលមកក្នុងផ្ទះ ដែលអ្នកគួរតែជៀសឲ្យបាន៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម