
ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី! ការដែលយើងចេះទទួលស្គាល់ការពិត វាគឺជាសុភមង្គលមួយហើយ
#ទទួលស្គាល់ការពិតជាសុភមង្គលមួយ នៅពេលអ្នកប្រព្រឹត្តខុស សូមអនុវត្ត ៣ ចំនុចនេះ ៖ ១. ត្រូវហ៊ានសារភាព ២. រៀនពីកំហុសទាំងនោះ ៣. កុំប្រព្រឹត្តខុសម្ដងទៀត បើអ្នកអនុវត្តបាន ខ្ញុំជឿជាក់ថា អ្នកនឹងពើបនូវសេចក្តីសុខសុភមង្គលក្នុងសន្តានចិត្តមិនខាន។ ពិសេស អ្នកពុំមានវិប្បដិសារីលើកំហុសខ្លួនបន្តទៀត។ ដើម្បីទទួលបានសេចក្តីសុខស្ងប់នេះទៀតសោត បើគេដុតភ្លើង ចូរយើងស្រោចទឹក។ បើគេបញ្ឆេះភ្លើងកំហឹងក្នុងសង្គម យើងព្យាយាមស្រោយទឹកផ្សះផ្សា។ ភាពរើសអើសដែលលាក់ខ្លួនយ៉ាងជ្រៅនៅក្នុងចិត្ត ក៏ជាមេក្លោងប្រឆាំងនឹងសុភមង្គលដែរ។ ចូរចាំថា មិនមែនឱ្យតែជនជាតិស្បែកសសុទ្ធតែល្អទាំងអស់នោះទេ។ ហើយមិនមែនឱ្យតែជនជាតិស្បែកខ្មៅសុទ្ធតែអាក្រក់ទាំងអស់នោះដែរ។ ប្រទេសណាក៏សុទ្ធតែមានប្រជាពលរដ្ឋល្អ និងអាក្រក់ដូចគ្នា និងសុទ្ធតែមានប្រជាពលរដ្ឋចេះដឹង និងខ្វះខាតចំណដឹងដូចៗគ្នា។ ម៉្លោះហើយ…



















